សមាជិកហេសបូឡារាប់រយនាក់រងរបួសក្នុងរលកវាយប្រហារដោយប្រើជាតិផ្ទុះនៅក្នុងម៉ាស៊ីនផ្ញើសារPager
newsare.net
នៅលីបង់ ចលនាហេសបូឡានៅទូទាំងប្រទេសបានរងគ្រោះដោយរលកវាយប្រហារដោយការប្រើគ្រឿងផ្ទុះនសមាជិកហេសបូឡារាប់រយនាក់រងរបួសក្នុងរលកវាយប្រហារដោយប្រើជាតិផ្ទុះនៅក្នុងម៉ាស៊ីនផ្ញើសារPager
នៅលីបង់ ចលនាហេសបូឡានៅទូទាំងប្រទេសបានរងគ្រោះដោយរលកវាយប្រហារដោយការប្រើគ្រឿងផ្ទុះនៅក្នុងម៉ាស៊ីនផ្ញើសារប្រភេទ Pager។ នៅរសៀលថ្ងៃអង្គារ វីដេអូនៅលើបណ្តាញសង្គមបង្ហាញករណីផ្ទុះ ម៉ាស៊ីនផ្ញើសារPager ជាបន្តបន្ទាប់គ្នាស្ទើរនៅគ្រប់កន្លែង ជាពិសេសនៅតំបន់ភាគខាងត្បូងលីបង់ដែលជាជំរកធំរបស់ចលនាហេសបូឡាលីបង់។ យោងតាមរដ្ឋមន្រ្តីក្រសួងសុខាភិបាលលីបង់ ការផ្ទុះម៉ាស៊ីនទំនាក់ទំនងផ្ញើសារPagerបានសម្លាប់មនុស្សយ៉ាងតិច ៩នាក់ និងធ្វើឲ្យមនុស្សជិត៣ពាន់នាក់រងរបួស។ ភ្លាមៗ ក្រុមហេសបូឡាបានចោទប្រកាន់អ៊ីស្រាអែលថា ជាអ្នកនៅពីក្រោយផែនការដ៏ស្មោគគ្រោកមួយនេះ។ អ៊ីស្រាអែលវិញមិនបានប្រតិកម្ម អ្វីទាំងអស់ ចំណែកសេតវិមានវិញបញ្ជាក់ថា អាមេរិកមិនបានដឹង ហើយនិងគ្មានជាប់ពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់សំដៅក្រុមហេសបូឡាលីបង់។ Read more