រុស្ស៊ី កែនទ័ពបន្ថែមក្នុងចំនួនច្រើនសន្ធឹក ដើម្បីបង្កើនសមត្ថភាពប្រយុទ្ធនៅអ៊ុយក្រែន
newsare.net
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានចេញសេចក្តីប្រកាស នៅដើមសប្តាហ៍នេះ បញ្ជាឲ្យបង្ករុស្ស៊ី កែនទ័ពបន្ថែមក្នុងចំនួនច្រើនសន្ធឹក ដើម្បីបង្កើនសមត្ថភាពប្រយុទ្ធនៅអ៊ុយក្រែន
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានចេញសេចក្តីប្រកាស នៅដើមសប្តាហ៍នេះ បញ្ជាឲ្យបង្កើន ចំនួនកងទ័ពរុស្ស៊ី ក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់មួយ ដើម្បីឆ្លើយតបនឹងតម្រូវការប្រយុទ្ធ ក្នុងសមរភូមិអ៊ុយក្រែន។ អុ្នកនាំពាក្យ វិមានក្រេមឡាំង បានលម្អិតទៀតថា រុស្ស៊ីត្រូវការបង្កើនចំនួន កងទ័ពរបស់ខ្លួន ដើម្បីការពារ លើទីតាំងភូមិសាស្ត្រនានា ដែលស្ថិតនៅតាមបណ្តោយ ព្រំដែនភាគខាងលិច ជាប់ជាមួយអ៊ុយក្រែន ដែលបានក្លាយជាទីលានប្រយុទ្ធ ដ៏ក្តៅគគុក រវាងភាគីទាំងពីរ។ គួរបញ្ជាក់ដែរថា នេះគឺជាលើកទី ៣ ហើយ ដែលលោក ពូទីន បានបញ្ជាឲ្យរើសទ័ពបន្ថែម គិតចាប់ពីសង្គ្រាមនៅអ៊ុយក្រែន បានផ្ទុះឡើងកាលពីជាង ២ ឆ្នាំមុន។ Read more