ឥណ្ឌា៖ ពលរដ្ឋកាស្មៀររាប់លាននាក់ នាំគ្នាចេញទៅបោះឆ្នោត បន្ទាប់ពីខកខានអស់រយៈពេល ១០ឆ្នាំ
newsare.net
នៅថ្ងៃពុធ ទី ១៨ ខែកញ្ញា ពលរដ្ឋតំបន់កាស្មៀរ (Cachemire) ប៉ែកឥណ្ឌា បានចាប់ផ្តើមនាំគ្នាទៅចូលរួមបោះឆ្ឥណ្ឌា៖ ពលរដ្ឋកាស្មៀររាប់លាននាក់ នាំគ្នាចេញទៅបោះឆ្នោត បន្ទាប់ពីខកខានអស់រយៈពេល ១០ឆ្នាំ
នៅថ្ងៃពុធ ទី ១៨ ខែកញ្ញា ពលរដ្ឋតំបន់កាស្មៀរ (Cachemire) ប៉ែកឥណ្ឌា បានចាប់ផ្តើមនាំគ្នាទៅចូលរួមបោះឆ្នោតជ្រើសរើស ក្រុមអ្នកតំណាងរបស់ខ្លួន ប្រចាំតំបន់។ ការបោះឆ្នោតនេះ នឹងប្រព្រឹត្តទៅជា ៣ ដំណាក់កាល ដោយមានដំណាក់កាលទី ២ រៀបចំឡើង នៅថ្ងៃទី ២៥ ខែកញ្ញា និង ដំណាក់ទី ៣ នៅថ្ងៃទី ២ ខែតុលា។ ជាសរុប មានមនុស្សទាំងអស់ជិត ៩ លាន នាក់ ដែលបានចុះឈ្មោះបោះឆ្នោត។ សូមបញ្ជាក់ថា ប្រជាជននៅតំបន់កាស្មៀរ ពុំមានឱកាសបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន អស់រយៈពេល ១០ មកហើយ ដោយការបោះឆ្នោតលើកមុន បានប្រព្រឹត្តទៅក្នុងឆ្នាំ ២០១៤។ Read more