Cambodia



ប្រមុខ​ដឹកនាំ​​ហេសបូឡាលីបង់ សន្យាសងសឹក​ឲ្យ​ចាស់ដៃចំពោះ​ទង្វើដ៏ឃោរឃៅ​របស់​អ៊ីស្រាអែល

អ៊ីស្រាអែល​ដើរ​ឈានផុត​បន្ទាត់​ក្រហម​ ហើយបាន​ប្រកាស​សង្គ្រាម​ជា​ចំហ​តែម្តង។ នេះ​ជាប្រសាស

Greenpeace ព្រួយ​បារម្ភខ្លាំង​ ពី​គំរោង​​​បើក​ឲ្យ​មានអាជីវកម្ម​​ជីកគាស់​រ៉ែ​បាតសមុទ្រនៅ​​ន័រវែស

អង្គការ​បរិស្ថានGreenpeace បានចេញរបាយការណ៍​មួយ ទាញសញ្ញាអាសន្ន​អំពី​ការប្រឈមគ្រោះថ្នាក់ធំបំផុត ន

Greenpeace ព្រួយ​បារម្ភខ្លាំង​ ពី​គំរោង​​​បើក​ឲ្យ​មានអាជីវកម្ម​​ជីកគាស់​រ៉ែ​បាតសមុទ្រនៅ​​ន័រវែស

អង្គការ​បរិស្ថានGreenpeace បានចេញរបាយការណ៍​មួយ ទាញសញ្ញាអាសន្ន​អំពី​ការប្រឈមគ្រោះថ្នាក់ធំបំផុត នៃធនធានបាតសមុទ្រ​នៅតំបន់អាកទិក ប្រសិន​បើ​ប្រទេសន័រវែស នឹងបើកឲ្យ​មានការ​ជីកគាស់​យកធនធានរ៉ែបាតសមុទ្រ​ ចាប់ពីឆ្នាំ​២០២៥ទៅ​។ អ្នកស្រាវជ្រាវរបស់ Greeanpeace បានអះអាងថា អាជីវកម្មគាស់កកាយយកធនធានរ៉ែនេះ នឹងបំផ្លាញ​ប្រព័ន្ធជីវចម្រុះបាតសមុទ្រ ឲ្យ​រលាយ​ហិនហោច គ្មានថ្ងៃអាចស្រោចស្រង់វិញបាន​​។

ជំងឺរបេងនៅតែជាបន្ទុកផ្នែកសុខភាពសាធារណៈក្នុងប្រទេសកម្ពុជានៅឡើយ

ក្រុមការងារកម្មវិធីរបេងសកលនៃអង្គការសុខភាពពិភពលោក និងវិទ្យាស្ថានស្រាវជ្រាវជំងឺរបេងជប៉ុនប

ជំងឺរបេងនៅតែជាបន្ទុកផ្នែកសុខភាពសាធារណៈក្នុងប្រទេសកម្ពុជានៅឡើយ

ក្រុមការងារកម្មវិធីរបេងសកលនៃអង្គការសុខភាពពិភពលោក និងវិទ្យាស្ថានស្រាវជ្រាវជំងឺរបេងជប៉ុនបានលើកឡើងថា ជំងឺរបេងក្នុងប្រទេសកម្ពុជានៅតែជាបន្ទុកផ្នែកសុខភាពសាធារណៈដែលត្រូវដោះស្រាយ ទោះបីជាអត្រាឆ្លងជំងឺនេះបានថយចុះ៥០% ក្នុងរយៈពេល១២ឆ្នាំចុងក្រោយក៏ដោយ។ ការលើកឡើងនេះគឺបន្ទាប់ពីតំណាងក្រុមការងារស្រាវជ្រាវទាំង ២ស្ថាប័នបានចុះអង្កេតស្រាវជ្រាវប្រេវ៉ាឡង់ជំងឺរបេងលើកទី៣ នៅកម្ពុជា ក្នុងរយៈពេល១ឆ្នាំកន្លងមក។

តុលាការក្រុងភ្នំពេញសម្រេចឲ្យលោក រ៉ុង ឈុននៅក្រៅឃុំ និងស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ

សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២០ កញ្ញានេះបានចេញដីកាសម្រេចលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម

តុលាការក្រុងភ្នំពេញសម្រេចឲ្យលោក រ៉ុង ឈុននៅក្រៅឃុំ និងស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ

សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២០ កញ្ញានេះបានចេញដីកាសម្រេចលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិឲ្យនៅក្រៅឃុំ និងស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ។ លោក រ៉ុង ឈុន ត្រូវបានតុលាការក្រុងភ្នំពេញដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ «ការមិនរាងចាលក្នុងបទមជ្ឈឹម បន្ទាប់ពីផ្អាកទោសមជ្ឈឹម និងពីបទញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដែលប្រព្រឹត្តិនៅកម្ពុជាក្នុងឆ្នាំ២០២៤។

ហុងកុង៖ ត្រឹម​២ថ្ងៃ មាន​មនុស្ស​៣នាក់ ត្រូវជាប់ទោស​ពីបទ​ “ញុះញង់បះបោរ”

សមត្ថកិច្ចហុងកុងកំពុងតែអនុវត្តច្បាប់សន្តិសុខជាតិចិន យ៉ាងតឹងតែងបំផុត។ ក្នុងរយៈពេល​ត្រឹមត

ហុងកុង៖ ត្រឹម​២ថ្ងៃ មាន​មនុស្ស​៣នាក់ ត្រូវជាប់ទោស​ពីបទ​ “ញុះញង់បះបោរ”

សមត្ថកិច្ចហុងកុងកំពុងតែអនុវត្តច្បាប់សន្តិសុខជាតិចិន យ៉ាងតឹងតែងបំផុត។ ក្នុងរយៈពេល​ត្រឹមតែ​២ថ្ងៃ មានមនុស្ស​ចំនួន​៣នាក់ ដែលត្រូវបាន​សមត្ថកិច្ច​ហុងកុងចាប់ដាក់ឃុំ ដោយ​ចោទ​ពីបទ ផ្សព្វផ្សាយ​សារ​ញុះញង់បះបោរ និង​​បង្ករអស្ថិរភាពសង្គម។ មនុស្ស​២នាក់ បានជាប់ការចោទប្រកាន់នេះកាលពីថ្ងៃព្រហស្បតិ៍​​ ដោយគ្រាន់​តែពាក់អាវយឺត ដែលមានសរសេរអក្សរពីលើថា “រំដោះហុងកុង”​។ ចំណែក​មនុស្ស​ទី៣ ត្រូវ​តុលាការ​​ប្រកាសទោសជាប់​ពន្ធនាគារ​​១៤​​ខែ នៅព្រឹកថ្ងៃសុក្រនេះ ​​ពីបទ​បង្ហោះសារ​​មាន​ន័យ “​បះ​បោរបំបែកទឹកដី” នៅ​​​លើបណ្តាញសង្គម​។

អ្នកជំនាញអង្គការសហប្រជាជាតិ ប្រកាសអាសន្ន ពីហានិភ័យនៃបច្ចេកវិទ្យា AI

នៅថ្ងៃព្រហស្បតិ៍ ទី១៩កញ្ញា ក្រុមអ្នកជំនាញនៃគណៈកម្មាធិការគ្រប់គ្រងបញ្ញាសិប្បនិម្មិត ដែលបង

អ្នកជំនាញអង្គការសហប្រជាជាតិ ប្រកាសអាសន្ន ពីហានិភ័យនៃបច្ចេកវិទ្យា AI

នៅថ្ងៃព្រហស្បតិ៍ ទី១៩កញ្ញា ក្រុមអ្នកជំនាញនៃគណៈកម្មាធិការគ្រប់គ្រងបញ្ញាសិប្បនិម្មិត ដែលបង្កើតឡើងដោយអង្គការសហប្រជាជាតិ បានទាញសញ្ញាអាសន្ន អំពីការរីកចម្រើនយ៉ាងលឿន និង ហានិភ័យ នៃបច្ចេកវិទ្យា AI។ ក្រុមអ្នកជំនាញខាងលើ បានទទួចសុំឲ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិ ពីគ្រប់ភាគីទាំងអស់ជាបន្ទាន់ ដើម្បីចៀសវៀងគ្រោះថ្នាក់ ដែលអាចបង្កឡើងដោយបច្ចេកវិទ្យាថ្មីនេះ។ 

យោងតាម ​New York Times ឧបករណ៍​ផ្ញើសារ​ដែលផ្ទុះនៅលីបង់ គឺលក់​ដោយ​​ក្រុមហ៊ុនអ៊ីស្រាអែល

រំលង​​តែ​២ថ្ងៃ​ ក្រុមហេសបូឡាលីបង់ បានរងនូវការវាយ​ប្រហារផ្ទួន​ៗគ្នា​ ស្លាប់សមាជិក​​ប្រមាណ

យោងតាម ​New York Times ឧបករណ៍​ផ្ញើសារ​ដែលផ្ទុះនៅលីបង់ គឺលក់​ដោយ​​ក្រុមហ៊ុនអ៊ីស្រាអែល

រំលង​​តែ​២ថ្ងៃ​ ក្រុមហេសបូឡាលីបង់ បានរងនូវការវាយ​ប្រហារផ្ទួន​ៗគ្នា​ ស្លាប់សមាជិក​​ប្រមាណ​​៣៧នាក់ និង​របួសជាង​​៣៥០០នាក់។ ជាការវាយ​ប្រហារដ៏ធំមិនធ្លាប់មាន តាមរយៈការ​បញ្ជាឲ្យ​ផ្ទុះ​ពីចម្ងាយក្នុងពេលតែមួយ ​នូវឧបករណ៍​ផ្ញើសាររាប់ពាន់គ្រឿង កាលពីថ្ងៃអង្គារ ហើយ​មួយថ្ងៃ​​បន្ទាប់ គឺផ្ទុះ​វិទ្យុទាក់ទងអាយកូម រាប់រយគ្រឿងក្នុងពេលតែមួយ​។ ផ្អែកតាមការចុះផ្សាយ​ របស់កាសែត​ New York Times នៅរសៀលថ្ងៃព្រហស្បតិ៍ គឺក្រុមហ៊ុន​ដែល​បាន​លក់ឧបករណ៍​ផ្ញើសារ ហើយ​ផ្ទុះកាលពីថ្ងៃអង្គារ គឺជាក្រុម​ហ៊ុនខ្មោចបង្កើតឡើងដោយ​អ៊ីស្រាអែល​​។​

កម្មករក្នុងវិស័យកាត់ដេរនឹងទទួលបានប្រាក់ឈ្នួលប្រចាំខែ ២០៨ដុល្លារក្នុងឆ្នាំ២០២៥

នៅថ្ងៃព្រហស្បតិ៍ ទី១៩កញ្ញា ការចរចាប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ២០២៥បានបញ្ចប់ដោយភាគីទាំង

កម្មករក្នុងវិស័យកាត់ដេរនឹងទទួលបានប្រាក់ឈ្នួលប្រចាំខែ ២០៨ដុល្លារក្នុងឆ្នាំ២០២៥

នៅថ្ងៃព្រហស្បតិ៍ ទី១៩កញ្ញា ការចរចាប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ២០២៥បានបញ្ចប់ដោយភាគីទាំងអស់បានបោះឆ្នោតទទួលយកប្រាក់ខែចំនួន ២០៦ដុល្លារ។ តែលោក ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រីបានបន្ថែមចំនួន២ដុល្លារ។ ដូច្នេះប្រាក់ឈ្នួលកម្មករជាផ្លូវការក្នុងវិស័យកាត់ដេរនឹងមាន ២០៨ដុល្លារក្នុងឆ្នាំ២០២៥។

វៀតណាមជំរុញឲ្យមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបន្ថែមរវាងកម្ពុជា ឡាវ ភូមា និងវៀតណាម

ភាគីវៀតណាមបានស្នើឱ្យពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបន្ថែមរវាងកម្ពុជា ឡាវ ភូមា និងវៀ

វៀតណាមជំរុញឲ្យមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបន្ថែមរវាងកម្ពុជា ឡាវ ភូមា និងវៀតណាម

ភាគីវៀតណាមបានស្នើឱ្យពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបន្ថែមរវាងកម្ពុជា ឡាវ ភូមា និងវៀតណាម (CLMV) ដើម្បីដោះស្រាយរាល់ឧបសគ្គ និងរបាំងពាណិជ្ជកម្មដើម្បីសម្រួលដល់សកម្មភាពលើវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៃប្រទេសទាំង៤។ ការលើកឡើងពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច៤ប្រទេសនេះត្រូវបានបញ្ជាក់ដោយលោក Nguyen Sinh Nhat Tan អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចកម្ពុជា ឡាវ ភូមា និងវៀតណាមលើកទី១៦ (CLMV-EMM 16) នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវកាលពីថ្ងៃទី១៨ កញ្ញា។

ហេតុអ្វី​បានជា​មានការ​កែសម្រួល​សមាជិក​រដ្ឋាភិបាល​ខ្លះ​ក្រោយ​ធ្វើដំណើរ​បាន​១​ឆ្នាំ​?

រដ្ឋសភា​កម្ពុជា ​នឹងបើក​កិច្ចប្រជុំ​នៅថ្ងៃទី២០​ ខែ​កញ្ញា ឆ្នាំ​២០២៤​ស្អែក ដោយមាន​របៀបវារៈ

ហេតុអ្វី​បានជា​មានការ​កែសម្រួល​សមាជិក​រដ្ឋាភិបាល​ខ្លះ​ក្រោយ​ធ្វើដំណើរ​បាន​១​ឆ្នាំ​?

រដ្ឋសភា​កម្ពុជា ​នឹងបើក​កិច្ចប្រជុំ​នៅថ្ងៃទី២០​ ខែ​កញ្ញា ឆ្នាំ​២០២៤​ស្អែក ដោយមាន​របៀបវារៈ​សំខាន់​មួយគឺការបោះឆ្នោត​ផ្តល់សេចក្តីទុកចិត្ត​លើការកែសម្រួល​សមាសភាពសមាជិក​រាជរដ្ឋាភិបាល​ចំនួន២រូប​។ ​ក្នុងនោះត្រូវបាន​គេដឹងក្រៅផ្លូវការ​នៅឡើយថា ​នឹងមាន​ការផ្លាស់ប្តូរ​ការងារគ្នាទៅវិញ​ទៅមក​រវាងរដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ​និង​រដ្ឋមន្ត្រី​ក្រសួង​អធិការកិច្ច។ ​អ្នកវិភាគ​សង្គម និង​នយោបាយ​នានា​មើលឃើញថា​ជាដំណើរការ​ប្រព្រឹត្តទៅ​ធម្មតារបស់​រដ្ឋាភិបាល​ស្របតាម​រដ្ឋធម្មនុញ្ញ ​សំដៅ​ពង្រឹង​បន្ថែមទៀត​នូវ​សមត្ថភាព​ការងារ​។ ​ក៏ប៉ុន្តែ​ការសម្រួល​ការងារទៅលើ​រដ្ឋមន្ត្រី​ទទួលបន្ទុក​វិស័យទេសចរណ៍​ហាក់​មានការ​ចាប់អារម្មណ៍​ខ្លាំង ​ដោយសារ​វិស័យទេសចរណ៍​កម្ពុជា​នៅតែ​ជាកម្មវត្ថុ​នៃ​ការចោទសួរ​នៅឡើយ​។

តុលាការវៀតណាម បើកសវនាការជាថ្មីមួយទៀត កាត់ទោសសេដ្ឋីនីអចលនទ្រព្យ ជឿង មីឡាន

នៅថ្ងៃព្រហស្បតិ៍ ទី១៩កញ្ញានេះ តុលាការក្រុងហូជីមិញ បានបើកសវនាការ ក្នុងសំណុំរឿងថ្មីមួយទៀត ដ

តុលាការវៀតណាម បើកសវនាការជាថ្មីមួយទៀត កាត់ទោសសេដ្ឋីនីអចលនទ្រព្យ ជឿង មីឡាន

នៅថ្ងៃព្រហស្បតិ៍ ទី១៩កញ្ញានេះ តុលាការក្រុងហូជីមិញ បានបើកសវនាការ ក្នុងសំណុំរឿងថ្មីមួយទៀត ដើម្បីកាត់ទោសអ្នកស្រី ជឿង មីឡាន សេដ្ឋីនីអចលនទ្រព្យវៀតណាម។ សូមរំឭកថា​ កាលពីខែមេសា កន្លងមកនេះ តុលាការវៀតណាម បានកាត់ទោសសេដ្ឋីនីរូបនេះ ឲ្យជាប់ទោសប្រហារជីវិត ពីបទគៃបន្លំប្រាក់ប្រមាណ ២៧ពាន់លានដុល្លារអាមេរិក ដែលជាទឹកប្រាក់ដ៏ច្រើនមហាសាល មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តវៀតណាម។

ហេសបូឡាលីបង់៖ ផ្ទុះវិទ្យុទាក់ទង ស្លាប់យ៉ាងហោច​២០នាក់​បន្ថែមទៀត

នៅលីបង់ មួយថ្ងៃបន្ទាប់ពីផ្ទុះ​ឧបករណ៍​ផ្ញើសារ បណ្តាល​ឲ្យស្លាប់​សមាជិក​ក្រុមហេសបូឡាចំនួន​

ហេសបូឡាលីបង់៖ ផ្ទុះវិទ្យុទាក់ទង ស្លាប់យ៉ាងហោច​២០នាក់​បន្ថែមទៀត

នៅលីបង់ មួយថ្ងៃបន្ទាប់ពីផ្ទុះ​ឧបករណ៍​ផ្ញើសារ បណ្តាល​ឲ្យស្លាប់​សមាជិក​ក្រុមហេសបូឡាចំនួន​១២នាក់ និង របួស​ជិត​៣០០០នាក់ កាលពីថ្ងៃពុធទី​១៨កញ្ញាមានករណី​ផ្ទុះ​វិទ្យុទាក់ទងផ្ទួនៗគ្នាមួយទៀត បណ្តាល​ឲ្យស្លាប់​មនុស្ស​ចំនួន​យ៉ាងហោច​២០នាក់ និងរបួសច្រើនរយនាក់។ មិនទាន់មាន​ការអះអាងទទួលស្គាល់ណាមួយទេ តែគេបានដាក់ការសង្ស័យថានេះ គឺជាការវាយប្រហារទ្រង់ទ្រាយធំរបស់​អ៊ីស្រាអែល។ មានការព្រួយបារម្ភជាខ្លាំង ថា​សង្រ្គាម​​នឹងផ្ទុះឡើង​ជាចំហ រវាង​អ៊ីស្រាអែល និង​ក្រុមអេសបូឡាលីបង់។

ឥណ្ឌា៖ ពលរដ្ឋកាស្មៀររាប់លាននាក់ នាំគ្នាចេញទៅបោះឆ្នោត បន្ទាប់ពីខកខានអស់រយៈពេល ១០ឆ្នាំ

នៅថ្ងៃពុធ ទី ១៨ ខែកញ្ញា ពលរដ្ឋតំបន់កាស្មៀរ  (Cachemire) ប៉ែកឥណ្ឌា បានចាប់ផ្តើមនាំគ្នាទៅចូលរួមបោះឆ្

ឥណ្ឌា៖ ពលរដ្ឋកាស្មៀររាប់លាននាក់ នាំគ្នាចេញទៅបោះឆ្នោត បន្ទាប់ពីខកខានអស់រយៈពេល ១០ឆ្នាំ

នៅថ្ងៃពុធ ទី ១៨ ខែកញ្ញា ពលរដ្ឋតំបន់កាស្មៀរ  (Cachemire) ប៉ែកឥណ្ឌា បានចាប់ផ្តើមនាំគ្នាទៅចូលរួមបោះឆ្នោតជ្រើសរើស ក្រុមអ្នកតំណាងរបស់ខ្លួន ប្រចាំតំបន់។ ការបោះឆ្នោតនេះ នឹងប្រព្រឹត្តទៅជា ៣ ដំណាក់កាល ដោយមានដំណាក់កាលទី ២ រៀបចំឡើង នៅថ្ងៃទី ២៥ ខែកញ្ញា និង ដំណាក់ទី ៣ នៅថ្ងៃទី ២ ខែតុលា។ ជាសរុប មានមនុស្សទាំងអស់ជិត ៩ លាន នាក់ ដែលបានចុះឈ្មោះបោះឆ្នោត។ សូមបញ្ជាក់ថា ប្រជាជននៅតំបន់កាស្មៀរ ពុំមានឱកាសបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន អស់រយៈពេល ១០ មកហើយ ដោយការបោះឆ្នោតលើកមុន បានប្រព្រឹត្តទៅក្នុងឆ្នាំ ២០១៤។

ពួក​ភេរវជន​ជីហាត​ វាយប្រហារ​បន្ទាយ​ទាហាន​ នៅ​​​ម៉ាលី​ ស្លាប់​មនុស្ស​ជាច្រើន

នៅប្រទេស​ម៉ាលី ក្រុម​ភេរវជនអ៊ីស្លាមជាដៃជើង​​​អាល់កៃដានិង​​​ជីហាតនៅ​អាហ្វ្រិក​​ បាន​វាយប

ពួក​ភេរវជន​ជីហាត​ វាយប្រហារ​បន្ទាយ​ទាហាន​ នៅ​​​ម៉ាលី​ ស្លាប់​មនុស្ស​ជាច្រើន

នៅប្រទេស​ម៉ាលី ក្រុម​ភេរវជនអ៊ីស្លាមជាដៃជើង​​​អាល់កៃដានិង​​​ជីហាតនៅ​អាហ្វ្រិក​​ បាន​វាយប្រហារ​ទៅ​បន្ទាយ​​ទាហាន និង​​ព្រលានយន្តហោះ​យោធា បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ជាច្រើន​នាក់​។ ការវាយប្រហារ​ភេរវ​​កម្ម​នេះ ធ្វើឡើង​តែ១ថ្ងៃបន្ទាប់ពីខួប​គម្រប់​៦៤ឆ្នាំ នៃការ​បង្កើត​កងកម្លាំង​យោធាម៉ាលី (ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​១៩៦០)។  អង្គការ​ថ្នាក់​តំបន់ ​សហគមន៍​​សេដ្ឋកិច្ច​នៃរដ្ឋអាហ្វ្រិកខាង​លិច​ (​ Cedeao) ​បានថ្លែង​សមានចិត្ត​អាណិត​អាសូរ​ចំពោះប្រទេស​ម៉ាលី បើទោះបីជាម៉ា​លី​បាន​ដកខ្លួន​ចេញពី​អង្គការ​នេះទៅហើយ។​ សហគមន៍​​សេដ្ឋកិច្ចអាហ្វ្រិក បាន​​​ថ្កោលទោស​អំពើហិង្សា​វាយប្រហារ​ប្រដាប់​អាវុធ​ ដែលបំផ្លិត​បំផ្លាញ​សន្តិភាព​ស្ថិរភាព​នៅ​តំបន់​​។ ​​ 

ជប៉ុនពន្យារពេល​យកសំណាក​កម្ទេច​នុយក្លេអ៊ែរ​ នៅហ្វ៊ូគូស្ហ៊ីម៉ា

ទីបំផុត​ទៅ ជប៉ុន បាន​ប្រកាស​ពន្យារពេល​យកសំណាក​កម្ទេចសំណល់នុយក្លេអ៊ែរ​ នៅហ្វ៊ូគូស្ហ៊ីម៉ា ព

ជប៉ុនពន្យារពេល​យកសំណាក​កម្ទេច​នុយក្លេអ៊ែរ​ នៅហ្វ៊ូគូស្ហ៊ីម៉ា

ទីបំផុត​ទៅ ជប៉ុន បាន​ប្រកាស​ពន្យារពេល​យកសំណាក​កម្ទេចសំណល់នុយក្លេអ៊ែរ​ នៅហ្វ៊ូគូស្ហ៊ីម៉ា ព្រោះតែ​បញ្ហា​បច្ចេកទេស។ នេះបើតាម​អ្នក​តំណាង​ក្រុម​ហ៊ុន​ តេបកូ (Tepco) ​មជ្ឈមណ្ឌលនុយក្លេអ៊ែរហ្វ៊ូគូស្ហ៊ីម៉ា។ នៅហ្វ៊ូគូស្ហ៊ីម៉ា ទន្ទឹម​នឹង​រឿង​កម្ទេចកាក​​សំណល់បរមាណូ នៅមានសំណុំ​រឿងទឹកកាកសំណល់​នុយក្លេអ៊ែរ ដែល​វា​បង្កភាព​ចម្រូង​ចម្រាស​ខ្លាំង​ ជាង​១ទសវត្សរ៍​មកហើយ។​

រុស្ស៊ី កែនទ័ពបន្ថែមក្នុងចំនួនច្រើនសន្ធឹក ដើម្បីបង្កើនសមត្ថភាពប្រយុទ្ធនៅអ៊ុយក្រែន

ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានចេញសេចក្តីប្រកាស នៅដើមសប្តាហ៍នេះ បញ្ជាឲ្យ​បង្ក

រុស្ស៊ី កែនទ័ពបន្ថែមក្នុងចំនួនច្រើនសន្ធឹក ដើម្បីបង្កើនសមត្ថភាពប្រយុទ្ធនៅអ៊ុយក្រែន

ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានចេញសេចក្តីប្រកាស នៅដើមសប្តាហ៍នេះ បញ្ជាឲ្យ​បង្កើន ចំនួនកងទ័ពរុស្ស៊ី ក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់មួយ ដើម្បីឆ្លើយតបនឹងតម្រូវការប្រយុទ្ធ ក្នុងសមរភូមិអ៊ុយក្រែន។ អុ្នកនាំពាក្យ វិមានក្រេមឡាំង បានលម្អិតទៀតថា រុស្ស៊ីត្រូវការបង្កើនចំនួន កងទ័ពរបស់ខ្លួន ដើម្បីការពារ លើទីតាំងភូមិសាស្ត្រនានា ដែលស្ថិតនៅតាមបណ្តោយ ព្រំដែនភាគខាងលិច ជាប់ជាមួយអ៊ុយក្រែន ដែលបានក្លាយជាទីលានប្រយុទ្ធ ដ៏ក្តៅគគុក រវាងភាគីទាំងពីរ។ គួរបញ្ជាក់ដែរថា នេះគឺជាលើកទី ៣ ហើយ ដែលលោក ពូទីន បានបញ្ជាឲ្យរើសទ័ពបន្ថែម គិតចាប់ពីសង្គ្រាមនៅអ៊ុយក្រែន បានផ្ទុះឡើងកាលពីជាង ២ ឆ្នាំមុន។

តើការប្រើប្រាស់យានយន្ដអគ្គិសនីអាចជំរុញសន្ទុះសេដ្ឋកិច្ចកម្ពុជាបានកម្រិតណា?

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនបាន

តើការប្រើប្រាស់យានយន្ដអគ្គិសនីអាចជំរុញសន្ទុះសេដ្ឋកិច្ចកម្ពុជាបានកម្រិតណា?

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ក្រសួងនឹងជំរុញការប្រើប្រាស់យានយន្ដអគ្គិសនីឱ្យបាន ៤០% នៅត្រឹមឆ្នាំ២០៥០។ ចំពោះ លោកប៉េង ពោធិ៍នា កំណើននៃការប្រើប្រាស់យានយន្ដអគ្គិសនីនៅកម្ពុជានឹងអាចជំរុញសន្ទុះនៃការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច និងពង្រឹងសន្តិសុខថាមពលរបស់កម្ពុជា។ ចំណែកអ្នកជំនាញខាងសេដ្ឋកិច្ច និងអ្នកពាក់ព័ន្ធមួយចំនួនមិនបានមើលឃើញដូច្នោះឡើយ ដោយពួកគេបានលើកហេតុផលថា កម្ពុជាដែលជាប្រទេសក្រីក្រមិនទាន់មានទីផ្សារប្រើប្រាស់យានយន្តអគ្គិសនីទូលំទូលាយនៅឡើយទេ។

ព្យុះ​សង្ឃរា យ៉ាជី ​បង្កគ្រោះថ្នាក់​ខូច​ខាត​ច្រើនខ្លាំងនៅ​វៀតណាម​និង​ភូមា

ព្យុះ​សង្ឃរា យ៉ាជី បោកបក់​​បង្កគ្រោះ​ថ្នាក់​ខូច​ខាត​ធ្ងន់ធ្ងរ និងសម្លាប់​​​មនុស្ស​ ប្រមាណ

ព្យុះ​សង្ឃរា យ៉ាជី ​បង្កគ្រោះថ្នាក់​ខូច​ខាត​ច្រើនខ្លាំងនៅ​វៀតណាម​និង​ភូមា

ព្យុះ​សង្ឃរា យ៉ាជី បោកបក់​​បង្កគ្រោះ​ថ្នាក់​ខូច​ខាត​ធ្ងន់ធ្ងរ និងសម្លាប់​​​មនុស្ស​ ប្រមាណ​ជាង ​៥០០នាក់។  ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ប្រទេសដែល​រងគ្រោះខ្លាំងជាងគេ គឺ ​វៀតណាម និង​ភូមា។ យូនីសេហ្វ ទី​ភ្នាក់ងារ​ ​អង្គការ​សហប្រជាជាតិ​ដើម្បី​កុមារ បាន​គូស​បង្ហាញថា យ៉ាងហោច​ កូនក្មេង​ជាង​ ៦ លាន​នាក់ រងគ្រោះ​ប៉ះ​ពាល់​​ពី​ព្យុះ យ៉ាជី​។ ​​  

ជប៉ុនតវ៉ារឿងនាវាផ្ទុកយន្តហោះចម្បាំងរបស់ចិនដែលបើកឆ្លងកាត់នៅចន្លោះកោះជប៉ុន

ថ្ងៃពុធ ទី១៨ ខែ កញ្ញា ចិន បានបើកនាវាផ្ទុកយន្តយោះចម្បាំងមួយគ្រឿង ឈ្មោះលាវនីង និង នាវាចម្បាំង

ជប៉ុនតវ៉ារឿងនាវាផ្ទុកយន្តហោះចម្បាំងរបស់ចិនដែលបើកឆ្លងកាត់នៅចន្លោះកោះជប៉ុន

ថ្ងៃពុធ ទី១៨ ខែ កញ្ញា ចិន បានបើកនាវាផ្ទុកយន្តយោះចម្បាំងមួយគ្រឿង ឈ្មោះលាវនីង និង នាវាចម្បាំងពីរផ្សេងទៀត ឆ្លងកាត់ចន្លោះកោះពីររបស់ជប៉ុន។ បើតាមអ្នកនាំពាក្យរបស់រដ្ឋាភិបាលជប៉ុន នាវាចម្បាំងរបស់ចិនបានបើកកៀកទៅរកកោះតៃវ៉ាន់ ដោយមិនបានរំលោភចូលដែនទឹករបស់ជប៉ុនក៏ពិតមែន ប៉ុន្តែជប៉ុនបានចាត់ទុកទង្វើនេះ មានចេតនាញុះញុង បង្ករជម្លោះ។

សមាជិកហេសបូឡារាប់រយនាក់រងរបួសក្នុងរលកវាយប្រហារ​ដោយ​ប្រើ​ជាតិផ្ទុះនៅក្នុង​ម៉ាស៊ីនផ្ញើសារPager

នៅលីបង់ ចលនា​ហេសបូឡា​នៅទូទាំងប្រទេស​​បានរងគ្រោះ​ដោយ​រលកវាយប្រហារ​ដោយការប្រើគ្រឿងផ្ទុះ​ន

សមាជិកហេសបូឡារាប់រយនាក់រងរបួសក្នុងរលកវាយប្រហារ​ដោយ​ប្រើ​ជាតិផ្ទុះនៅក្នុង​ម៉ាស៊ីនផ្ញើសារPager

នៅលីបង់ ចលនា​ហេសបូឡា​នៅទូទាំងប្រទេស​​បានរងគ្រោះ​ដោយ​រលកវាយប្រហារ​ដោយការប្រើគ្រឿងផ្ទុះ​នៅក្នុង​ម៉ាស៊ីន​ផ្ញើសារ​ប្រភេទ Pager។ នៅរសៀលថ្ងៃអង្គារ វីដេអូ​នៅលើ​បណ្តាញ​សង្គម​បង្ហាញ​ករណីផ្ទុះ ម៉ាស៊ីនផ្ញើសារPager​ ជាបន្តបន្ទាប់គ្នា​ស្ទើរនៅគ្រប់កន្លែង ជាពិសេស​នៅ​តំបន់ភាគខាងត្បូងលីបង់​ដែលជា​ជំរក​ធំ​របស់​ចលនាហេសបូឡាលីបង់។​ យោងតាម​រដ្ឋមន្រ្តី​ក្រសួងសុខាភិបាល​លីបង់ ការផ្ទុះម៉ាស៊ីន​ទំនាក់ទំនងផ្ញើសារPager​បាន​សម្លាប់មនុស្ស​យ៉ាងតិច ៩នាក់ និង​ធ្វើ​ឲ្យមនុស្ស​ជិត​៣ពាន់នាក់រងរបួស។ ភ្លាមៗ ក្រុមហេសបូឡា​បាន​ចោទប្រកាន់​អ៊ីស្រាអែល​ថា ជាអ្នកនៅពីក្រោយផែនការ​ដ៏ស្មោគគ្រោកមួយនេះ។ អ៊ីស្រាអែល​វិញ​មិនបាន​ប្រតិកម្ម អ្វីទាំងអស់ ចំណែក​សេតវិមានវិញ​បញ្ជាក់ថា អាមេរិក​មិន​បានដឹង ហើយនិង​គ្មានជាប់ពាក់ព័ន្ធ​នឹង​ការបំផ្ទុះគ្រាប់​សំដៅ​ក្រុមហេសបូឡាលីបង់។ ​

អាជ្ញាធរ​ប្រកាស​ដាក់​ខេត្ត​ចំនួន​៤ ​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ទឹកជំនន់​នៅប៉ុន្មាន​ថ្ងៃ​ខាងមុខ

ជំនន់ទឹកភ្លៀង​នៅតាម​បណ្តាខេត្ត​មួយចំនួន​ក្នុងប្រទេស​កម្ពុជា​ដូចជា​ខេត្ត​ព្រះសីហនុ ​ក្រច

អាជ្ញាធរ​ប្រកាស​ដាក់​ខេត្ត​ចំនួន​៤ ​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ទឹកជំនន់​នៅប៉ុន្មាន​ថ្ងៃ​ខាងមុខ

ជំនន់ទឹកភ្លៀង​នៅតាម​បណ្តាខេត្ត​មួយចំនួន​ក្នុងប្រទេស​កម្ពុជា​ដូចជា​ខេត្ត​ព្រះសីហនុ ​ក្រចេះ ​ស្ទឹងត្រែង ​ដែលបាន​កើតឡើង​ដោយសារ​ភ្លៀងធ្លាក់​ក្នុងកំរិត​ពីជាង​១០០ ​ទៅជាង​២០០​មីលីម៉ែត្រ ​នឹង​ថមថយ​ទៅវិញ ​នៅវេលា​យប់ថ្ងៃ​អង្គារ​ទី១៧​កញ្ញានេះ​។ ដោយឡែក​ប្រទេសកម្ពុជា​នៅមិនទាន់​ប្រឈម​នៅឡើយ​ទេ ទៅនឹង​ទឹកជំនន់​ទន្លេមេគង្គ​។ ​ឥទ្ធិពលនៃ​ព្យុះ​យ៉ាជី ​នឹងនាំទឹក​មកដល់កម្ពុជា ​ក្នុងរង្វង់​ពី​៣​ ទៅ៤​ថ្ងៃ​ទៀត​។ នេះបើតាម​លោក ​ចាន់ យុត្ថា ​រដ្ឋលេខាធិការ ​និងជា​អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក ​និង​ឧតុនិយម​។ តាម​អ្នកនាំពាក្យ​រូបនេះ ​ខេត្ត​ចំនួន៤​ នៅតំបន់​មេគង្គលើ​របស់កម្ពុជា​ដូចជា​ខេត្តក្រចេះ ​ស្ទឹងត្រែង ​កំពង់ចាម ​និង​ត្បូងឃ្មុំ ​ត្រូវបាន​ជូនដំណឹង​ឲ្យមានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះទឹកជំនន់​។ ​ប្រុងប្រយ័ត្នដោយសារ​ទឹកចាស់​មិនទាន់​ត្រូវបាន​រំដោះ ​ចំណែក​ឥទ្ធិពល​នៃវិសម្ពាធ​ថ្មីមួយទៀត​ អាចនាំ​មក​នូវ​ទឹកភ្លៀង​បន្ថែមទៀត​ក្នុងពេល​ខាងមុខ​។ ​សូមស្តាប់​លោក ចាន់ យុត្ថា ដែលរៀបចំដោយ ញឹម សុផល៖

ជប៉ុនពន្យារពេល​យកសំណាកទឹកកាកសំណលរ៉េអាក់ទ័រនុយក្លេអ៊ែរ​ នៅហ្វ៊ូគូស្ហ៊ីម៉ា

ទីបំផុត​ទៅ ជប៉ុន ​ប្រកាស​បន្ត​ពន្យារពេលស្រង់​យកសំណាកទឹកកាកសំណល់រ៉េអាក់ទ័រនុយក្លេអ៊ែរ​ នៅ

ជប៉ុនពន្យារពេល​យកសំណាកទឹកកាកសំណលរ៉េអាក់ទ័រនុយក្លេអ៊ែរ​ នៅហ្វ៊ូគូស្ហ៊ីម៉ា

ទីបំផុត​ទៅ ជប៉ុន ​ប្រកាស​បន្ត​ពន្យារពេលស្រង់​យកសំណាកទឹកកាកសំណល់រ៉េអាក់ទ័រនុយក្លេអ៊ែរ​ នៅហ្វ៊ូគូស្ហ៊ីម៉ា ព្រោះតែ​បញ្ហា​បច្ចេកទេស។ នេះបើតាម​អ្នក​តំណាង​ក្រុម​ហ៊ុន​ តេបកូ ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ ហ្វ៊ូគូស្ហ៊ីម៉ា។ សំណុំ​រឿងទឹកកាកសំណល់ចេញពីរ៉េអាក់ទ័រនុយក្លេអ៊ែរ​ នៅហ្វ៊ូគូស្ហ៊ីម៉ា បង្កភាព​ចម្រូង​ចម្រាស​ខ្លាំង​ ជាង​១ទសវត្សរ៍​មកហើយ។​ ​​

ប្រធានាធិបតី​អ៊ីរ៉ង់៖ បើសិន​អ៊ីរ៉ង់គ្មានមីស៊ីល អ៊ីរ៉ង់​នឹង​ធ្លាក់ខ្លួន​ដូច​ហ្កាហ្សា

ប្រធានាធិបតីថ្មី​របស់​អ៊ីរ៉ង់ លោកម៉ាស៊ូត ប៉េហ្សេស្ស​ខ្ចន់ នៅដើមសប្តាហ៍នេះ​​​បានទាត់ចោល​ល

ប្រធានាធិបតី​អ៊ីរ៉ង់៖ បើសិន​អ៊ីរ៉ង់គ្មានមីស៊ីល អ៊ីរ៉ង់​នឹង​ធ្លាក់ខ្លួន​ដូច​ហ្កាហ្សា

ប្រធានាធិបតីថ្មី​របស់​អ៊ីរ៉ង់ លោកម៉ាស៊ូត ប៉េហ្សេស្ស​ខ្ចន់ នៅដើមសប្តាហ៍នេះ​​​បានទាត់ចោល​លទ្ធភាពជួប​ប្រធានាធិបតី​អាមេរិក លោក​ចូ បៃដិន​ នៅពេល​លោកធ្វើដំណើរទៅទីក្រុង​ញូវយ៉ក ដើម្បីចូលរួមក្នុងមហាសន្និបាតអង្គការ​សហប្រជាជាតិ​នៅ​ខែ​កញ្ញានេះ។ នៅក្នុង​សន្និសីតកាសែត​កាលពីថ្ងៃ​ចន្ទ មេដឹកនាំ​របស់​អ៊ីរ៉ង់​បានទម្លាក់​កំហុស​ទៅលើ​អាមេរិក​ថា ជាអ្នកបង្ករឿងមុន តាមរយៈ​ការដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង់ និង​បង្កើតមូលដ្ឋានទ័ព​នៅតាម​ប្រទេស​ជុំវិញ​អ៊ីរ៉ង់។ ចំពោះប្រធានាធិបី​អ៊ីរ៉ង់ អ៊ីរ៉ង់​នឹង​លះបង់​ចោល​ការផលិត​មីស៊ីល ព្រោះបើគ្មាន​មីស៊ីល អ៊ីរ៉ង់​នឹង​ធ្លាក់​ខ្លួន​ហ្កាហ្សា​បច្ចុប្បន្ន។

សារមន្ទីរទួលស្លែងបន្តបណ្តុះបណ្តាលជំនាញអភិរក្សវាយនភណ្ឌ

សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងកំពុងរៀបចំវគ្គបណ្តុះបណ្តាលស្តីពី“ការអភិរក្ស

សារមន្ទីរទួលស្លែងបន្តបណ្តុះបណ្តាលជំនាញអភិរក្សវាយនភណ្ឌ

សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងកំពុងរៀបចំវគ្គបណ្តុះបណ្តាលស្តីពី“ការអភិរក្សវាយនភណ្ឌ” ចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ។ ការបណ្តុះបណ្តាលនេះមានគោលបំណងសំខាន់ គឺបន្តចែករំលែកចំណេះដឹង អំពីការងារជំនាញអភិរក្សវាយនភណ្ឌ បណ្តុះស្មារតីយុវជន និងផ្តល់តម្លៃលើវត្ថុតាងប្រវត្តិសាស្ត្រ និងការចងចាំពីរបបខ្មែរក្រហម។

ក្រុមហ៊ុនអាមេរិក មេតា បិទខ្ទប់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​រដ្ឋ​រុស្ស៊ី

ក្រុមហ៊ុន​​បច្ចេកវិទ្យា​​ មេតា ​ ដែល​ជា​មេក្រុមហ៊ុន​របស់​ហ្វេសបុក បាន​ប្រកាស​បិទខ្ទប់​រាល

ក្រុមហ៊ុនអាមេរិក មេតា បិទខ្ទប់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​រដ្ឋ​រុស្ស៊ី

ក្រុមហ៊ុន​​បច្ចេកវិទ្យា​​ មេតា ​ ដែល​ជា​មេក្រុមហ៊ុន​របស់​ហ្វេសបុក បាន​ប្រកាស​បិទខ្ទប់​រាល់​បណ្តាលប្រព័ន្ធ​ឃោសនា​ព័ត៌មាន​របស់​រដ្ឋរុស្ស៊ី នៅលើ​គ្រប់​បណ្តាញ​ប្រព័ន្ធ​របស់ខ្លួន។ ការ​សម្រេច​ចិត្ត​បែប​នេះ ព្រោះតែ​មាន​ក្តីបារម្ភ​អំពីការជ្រៀតជ្រែក​កិច្ចការផ្ទៃក្នុងអាមេរិក និងលូកដៃ​កកូរកកាយ​ប្រជាធិបតេយ្យ​។  ក្នុងបរិបទ ដែល​សហរដ្ឋអាមេរិក កំពុងតែ​ធ្វើ​យុទ្ធនាការ​​ឃោសនាបោះឆ្នោត​ប្រធានាធិបតី ដូច្នេះហើយ ទើប​អាមេរិក​ប្រយ័ត្នប្រយែងខ្លាំង​​។

ប្រតិបត្តិការបោសសម្អាតផ្ទៃក្នុងនៅរុស្ស៊ី៖ មន្ត្រីយោធា ២ នាក់ទៀត ជាប់ចោទពីបទ ពុករលួយ

ថ្ងៃ ចន្ទ ទី១៦ ខែ កញ្ញា មន្ត្រីយោធា ២ នាក់ នៃក្រសួងការពារជាតិរុស្ស៊ី ត្រូវគេឃាត់ខ្លួន ពីបទពុក

ប្រតិបត្តិការបោសសម្អាតផ្ទៃក្នុងនៅរុស្ស៊ី៖ មន្ត្រីយោធា ២ នាក់ទៀត ជាប់ចោទពីបទ ពុករលួយ

ថ្ងៃ ចន្ទ ទី១៦ ខែ កញ្ញា មន្ត្រីយោធា ២ នាក់ នៃក្រសួងការពារជាតិរុស្ស៊ី ត្រូវគេឃាត់ខ្លួន ពីបទពុករលួយ ដែលនឹងអាចមានទោស ជាប់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំ នេះបើយោងតាមសេចក្តីប្រកាស របស់គណៈកម្មធិការស៊ើបអង្កេតរុស្ស៊ី។ សូមរំឭកថា នៅប៉ុន្មានខែចុងក្រោយនេះ អាជ្ញាធររុស្ស៊ី បានឃាត់ខ្លួន និង ដាក់ទោស បុគ្គលសំខាន់ៗ​ច្រើនរូប មកពីក្រសួងការពារជាតិ ក្រោមរូបភាពនៃការកំចាត់អំពើពុករលួយក្នុងប្រទេស។ តែសម្រាប់ អ្នកវិភាគមួយចំនួនវិញយល់ថា នេះគឺជាប្រតិបត្តិការទ្រង់ទ្រាយធំមួយ​ ដែលធ្វើឡើង ក្នុងបំណងបោសសម្អាត រាល់មន្ត្រីជាន់ខ្ពស់នានា ក្នុងក្រសួងខាងលើ ដែលមានជាប់ពាក់ព័ន្ធនិងរឿងអាស្រូវ ពុករលួយ ស៊ីសំណូកសូកប៉ាន់។ គួរបញ្ជាក់ថា ក្នុងបរិបទសង្គ្រាមនៅអ៊ុយក្រែនដែលអូសបន្លាយច្រើនឆ្នាំ រុស្ស៊ី ចាំបាច់ត្រូវបង្កើនប្រសិទ្ធភាព និង ត្រួតពិនិត្យលើខ្ទង់ចំណាយដ៏មហាសាល នៃក្រសួងការពារជាតិ។

នាយករដ្ឋមន្ត្រីអង់គ្លេស ទៅ​អ៊ីតាលី​ រៀន​សូត្រ​គំរូទប់ស្កាត់​​ជនអន្តោប្រវេសន៍ខុសច្បាប់

នៅថ្ងៃ​ចន្ទ នាយករដ្ឋមន្ត្រីអង់គ្លេស ​អញ្ជើញទៅ​ប្រទេស​​អ៊ីតាលី​ ដើម្បីជជែកពី​​សំណុំរឿង​ជន

នាយករដ្ឋមន្ត្រីអង់គ្លេស ទៅ​អ៊ីតាលី​ រៀន​សូត្រ​គំរូទប់ស្កាត់​​ជនអន្តោប្រវេសន៍ខុសច្បាប់

នៅថ្ងៃ​ចន្ទ នាយករដ្ឋមន្ត្រីអង់គ្លេស ​អញ្ជើញទៅ​ប្រទេស​​អ៊ីតាលី​ ដើម្បីជជែកពី​​សំណុំរឿង​ជនអន្តោប្រវេសន៍ និង​ឈ្វេងយល់​ដកស្រង់បទពិសោធ​ពី​នយោបាយ​ទប់​ស្កាត់​ជនភៀសខ្លួន​ របស់​ថ្នាក់ដឹកនាំអ៊ីតាលី។ អ៊ីតាលី ជាទី​ដែល ​នាយករដ្ឋមន្ត្រីអង់គ្លេស ​​កោត​សរសើរថា នយោបាយ​ទប់ស្កាត់​ជនអន្តោប្រវេសន៍ ​បាន​រីកចម្រើន​ខ្លាំង។ ​ដំណើរ​ឈ្វេងយល់ពី​ចំណាត់​ការ​ទប់​ស្កាត់​ជនភៀសខ្លួន​នេះ ​ធ្វើឡើងតែ​​១ថ្ងៃ ក្រោយ​ពី​ជនអន្តោប្រវេសន៍​ខុសច្បាប់ជាច្រើននាក់ លង់ទឹកស្លាប់​​បាត់បង់ជីវិត​ ព្រោះ​តែ​ព្យាយាម​ឆ្លង​សមុទ្រ​ចូលទឹកដីអង់គ្លេស។​ ​

លោកស្រី​ម៉ូហាម៉ាឌី ជ័យលាភី​ណូបែលសន្តិភាព​អំពាវនាវឲ្យ​​​ពិភពលោកជួយ​ស្ត្រីអ៊ីរ៉ង់​ផង

ថ្ងៃទី​១៦កញ្ញា គឺជាថ្ងៃខួបគម្រប់​២ឆ្នាំ នៃ​បាតុកម្មបះបោររបស់ស្ត្រីអ៊ីរ៉ង់ ដែលបានងើបតវ៉ាប

លោកស្រី​ម៉ូហាម៉ាឌី ជ័យលាភី​ណូបែលសន្តិភាព​អំពាវនាវឲ្យ​​​ពិភពលោកជួយ​ស្ត្រីអ៊ីរ៉ង់​ផង

ថ្ងៃទី​១៦កញ្ញា គឺជាថ្ងៃខួបគម្រប់​២ឆ្នាំ នៃ​បាតុកម្មបះបោររបស់ស្ត្រីអ៊ីរ៉ង់ ដែលបានងើបតវ៉ាប្រឆាំងនឹងការកៀបសង្កត់ ពីសំណាក់របបផ្តាច់ការសាសនាជ្រុលនិយម​អ៊ីរ៉ង់​។ បាតុកម្មបះបោរ ដែល​បាន​​ផ្ទុះឡើងក្រោយ​​​ការស្លាប់របស់​ស្ត្រីឈ្មោះ Mahsa Amini បន្តាប់ពីនគរបាលសិលធម៌អ៊ីរ៉ង់ចាប់ខ្លួន​យកទៅ ដោយចោទថាទទួលក្រណាត់​រុំមិនជិត​ក្បាលត្រឹមត្រូវ​។ នៅក្នុងថ្ងៃខួប​២ឆ្នាំនេះ លោកស្រី Narges Mohammadi ជ័យលាភីពានរង្វាន់ណូបែលសន្តិភាព ដែលបច្ចុប្បន្នកំពុងជាប់ក្នុងពន្ធនាគារ​នៅអ៊ីរ៉ង់ បាន​ផ្ញើសារវីដេអូ អំពាវនាវឲ្យ​ពិភពលោកទាំងមូល ជាពិសេសអង្គការសហប្រជាជាតិ ត្រូវតែ​ចូលរួមជួយស្រែក ជួយឈឺឆ្អាល ចំពោះទុក្ខវេទនា​របស់ស្ត្រីអ៊ីរ៉ង់​។

ប៉ូលិស​អាមេរិក​​​កំពុង​ស៊ើប​អង្កេតករណី​ប៉ុន​ប៉ងធ្វើឃាតជាលើកទី២ ទៅលើ លោក ដូណាល់ ត្រាំ

ពេលនេះ បេក្ខជន​ប្រធានាធិបតី ដូណាល់ ត្រាំ «មា​នសុវត្ថិភាព​ និង​សុខសប្បាយ​ជាធម្មតា» ក្រោយពី​ព

ប៉ូលិស​អាមេរិក​​​កំពុង​ស៊ើប​អង្កេតករណី​ប៉ុន​ប៉ងធ្វើឃាតជាលើកទី២ ទៅលើ លោក ដូណាល់ ត្រាំ

ពេលនេះ បេក្ខជន​ប្រធានាធិបតី ដូណាល់ ត្រាំ «មា​នសុវត្ថិភាព​ និង​សុខសប្បាយ​ជាធម្មតា» ក្រោយពី​ព្រឹត្តិការណ៍ផ្ទុះ​អាវុធច្រើនគ្រាប់ នៅ​ទីលាន​វាយ​កូនហ្កោលរបស់​លោក ត្រាំ ក្នុង​រដ្ឋ​ហ្វ័រីដា។ ២ខែមុន លោក ត្រាំ ត្រូវ​រងរបួស​ដាច់​ត្រចៀក តែលើកទី២នេះ គ្មាន​របួស​អ្វីឡើយ ហើយ​ជនសង្ស័យ​ម្នាក់ ត្រូវ​នគរបាលអាមេរិក​​ចាប់ខ្លួន​បាន រួម​នឹង​វត្ថុតាងកាំភ្លើង ប្រភេទ«AK-47» ១ដើម​។ ​នគរបាល​ស៊ើបអង្កេត​រដ្ឋ​​សហព័ន្ធអាមេរិក​ FBI ​បើក​សំណុំរឿង​ស៊ើប​អង្កេត​អំ​ពី​បទ​ប៉ុន​ប៉ងធ្វើឃាត និងកំពុងសួរ​ចម្លើយ​ជន​សង្ស័យ​។ ​​ ​

ទីក្រុងសៀងហៃ និង​ខេត្ត​​ភាគ​ខាតកើតចិន រងគ្រោះដោយ​ព្យុះកំណាចទីហ្វុងបេប៊ីនកា

ព្រឹកថ្ងៃចន្ទទី​១៦កញ្ញា ខ្យល់​ព្យុះកំណាចទីហ្វុង បេប៊ីន​កា បាន​​​បោកសង្គ្រុប​លើ​ទីក្រុង​ស

ទីក្រុងសៀងហៃ និង​ខេត្ត​​ភាគ​ខាតកើតចិន រងគ្រោះដោយ​ព្យុះកំណាចទីហ្វុងបេប៊ីនកា

ព្រឹកថ្ងៃចន្ទទី​១៦កញ្ញា ខ្យល់​ព្យុះកំណាចទីហ្វុង បេប៊ីន​កា បាន​​​បោកសង្គ្រុប​លើ​ទីក្រុង​សៀងហៃ និងតំបន់មួយចំនួន​ទៀត នៅភាគខាងកើត​ប្រទេសចិន​។ ផ្អែកតាមអាជ្ញាធរឧតុនិយមចិន ខ្យល់ព្យុះសង្ឃរានេះ​ មានកម្លាំងខ្លាំងក្លា​ ដែល​តំបន់ភាគខាងកើតចិន មិនបានជួបប្រទះ​ប្រមាណ​៧០ឆ្នាំមកហើយ​។ ស្ថានីយ៍រថភ្លើង និង​ព្រលានយន្តហោះច្រើនទីតាំង ត្រូវបិទទ្វារផ្អាកលែងដំណើលការ ខណៈពេលនេះ​ គឺចំពេលបុណ្យ​សែន​ព្រះខែប្រពៃណីចិន​​ ដែលមានមនុស្ស​ធ្វើដំណើរច្រើន​។

ស្ថានទូត​ស៊ុយអែត​នៅកម្ពុជា​ប្រកាស​បិទទ្វារ​ជាផ្លូវការ​ចាប់ពី​ថ្ងៃ​ទី​៣០ ​កញ្ញា ​ឆ្នាំ​២០២៤

ស្ថានទូត​ស៊ុយអែត​ប្រចាំ​ទីក្រុង​ភ្នំពេញ​បានប្រកាស​តាមហ្វេសប៊ុក​នៅថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្

ស្ថានទូត​ស៊ុយអែត​នៅកម្ពុជា​ប្រកាស​បិទទ្វារ​ជាផ្លូវការ​ចាប់ពី​ថ្ងៃ​ទី​៣០ ​កញ្ញា ​ឆ្នាំ​២០២៤

ស្ថានទូត​ស៊ុយអែត​ប្រចាំ​ទីក្រុង​ភ្នំពេញ​បានប្រកាស​តាមហ្វេសប៊ុក​នៅថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២៤​នេះ​ថា ស្ថានទូត​នឹង​បិទទ្វារ​ជាផ្លូវការ​ចាប់ពី​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២៤ ​នេះតទៅ​។ ការ​ប្រកាស​លែងដំណើរការ​ការងារ​របស់ស្ថានទូត​ស៊ុយអែត​នៅទីក្រុង​ភ្នំពេញ ​ធ្វើឡើង​តាមការ​សម្រេច​របស់​រដ្ឋាភិបាល​ស៊ុយអែត​ក្នុងការ​បញ្ចប់​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​ទ្វេភាគី​ជាមួយ​កម្ពុជា​។

លោក ​ជា មុនី៖​ការងារ​អាទិភាព​គឺ​បញ្ចប់​ការរៀបចំ​រចនា​សម្ព័ន្ធ​បក្ស​មូលដ្ឋាន​ឲ្យ​ចប់​មុន​ឆ្នាំ​២០២៤

លោក ​ជា មុនី​ អតីត​អនុប្រធាន​គណបក្សកម្លាំងជាតិ​ត្រូវបាន​សមាជវិសាមញ្ញ​ផ្តល់​សេចក្តីទុកចិត

លោក ​ជា មុនី៖​ការងារ​អាទិភាព​គឺ​បញ្ចប់​ការរៀបចំ​រចនា​សម្ព័ន្ធ​បក្ស​មូលដ្ឋាន​ឲ្យ​ចប់​មុន​ឆ្នាំ​២០២៤

លោក ​ជា មុនី​ អតីត​អនុប្រធាន​គណបក្សកម្លាំងជាតិ​ត្រូវបាន​សមាជវិសាមញ្ញ​ផ្តល់​សេចក្តីទុកចិត្ត​ឲ្យធ្វើ​ជាប្រធាន​គណបក្ស​កាលពីថ្ងៃទី​១៥ ខែ​កញ្ញា ​ឆ្នាំ​២០២៤​។ ​សមាជវិសាមញ្ញ​ដែលមាន​សមាជិក​ចូលរួមប្រមាណ ​២០០​នាក់ ធ្វើឡើង​ដើម្បី​ជ្រើសរើស​ប្រធានថ្មី​ជំនួស​លោក​ ស៊ុន ចន្ធី ​ដែល​កំពុង​ជាប់ឃុំ​។ ​លោកជា មុនី ​ដែលទើប​ត្រូវបាន​សមាជវិសាមញ្ញ​ជ្រើសឲ្យ​ធ្វើជា​ប្រធាន​បានឲ្យដឹង​ថា កិច្ចការ​ជា​អាទិភាព​របស់លោក ​និង​សហការី​គឺ​បន្ត​ការងារ​ដែល​គណបក្ស​បាន​ធ្វើ​កន្លងមក ​ពោល​បញ្ចប់​នូវ​ការរៀបចំ​រចនាសម្ព័ន្ធ​គណបក្ស​តាម​ខេត្ត ​រាជធានី​ឲ្យបាន​ពេញលេញ​នៅមុន​ដំណាច់ឆ្នាំ ​២០២៤នេះ​។ ​សូមស្តាប់លោក ជា មុនី ដែល​រៀបចំ​ដោយ ញឹម សុផល៖

សិល្បករ ស៊ូ សុភី បង្កើតស្នាដៃរូបគំនូរ ពញ្ញាក់ស្មារតីក្មេងៗឲ្យរលឹកដល់ក្តីស្រលាញ់ឪពុកម្តាយ

«មាសម្តាយ» ជាឈ្មោះស្នាដៃសិល្បៈ ដែលបង្កើតឡើងដោយការប្រើប្រាស់សំណល់ក្រដាសកែច្នៃឲ្យចេញជារូបភ

សិល្បករ ស៊ូ សុភី បង្កើតស្នាដៃរូបគំនូរ ពញ្ញាក់ស្មារតីក្មេងៗឲ្យរលឹកដល់ក្តីស្រលាញ់ឪពុកម្តាយ

«មាសម្តាយ» ជាឈ្មោះស្នាដៃសិល្បៈ ដែលបង្កើតឡើងដោយការប្រើប្រាស់សំណល់ក្រដាសកែច្នៃឲ្យចេញជារូបភាព 3D របស់សិល្បការិនី ស៊ូ សុភី។ សិល្បការិនី ស៊ូ សុភី បានបង្កើតស្នាដៃរូបភាព3D «មាសម្តាយ» ដើម្បីបង្ហាញប្រាប់ក្មេងៗ ពីទឹកចិត្តស្រលាញ់របស់ឪពុកម្តាយចំពោះកូនៗ តាំងពីនៅក្នុងផ្ទៃរហូតដល់ធំពេញរូបពេញរាង។ យើងមានបទយកការណ៍របស់ ជួប នរក្សា៖

Get more results via ClueGoal