អ៊ីស្រាអែលប្រាប់ឲ្យប្រជាជនលីបង់ រត់រកកន្លែងជ្រកឲ្យឆ្ងាយពីទីតាំងពីក្រុមហេសបូឡា
newsare.net
ស្ថានការណ៍នៅតំបន់ដើមបូព៌ាកាន់តែក្តៅគគុក។ បន្ទាប់ពីបើកការវាយប្រហារផ្លូវអាកាសនៅប៉អ៊ីស្រាអែលប្រាប់ឲ្យប្រជាជនលីបង់ រត់រកកន្លែងជ្រកឲ្យឆ្ងាយពីទីតាំងពីក្រុមហេសបូឡា
ស្ថានការណ៍នៅតំបន់ដើមបូព៌ាកាន់តែក្តៅគគុក។ បន្ទាប់ពីបើកការវាយប្រហារផ្លូវអាកាសនៅប៉ុន្មានថ្ងៃជាប់គ្នា នៅភាគខាងត្បូងលីបង់ កងទ័ពអ៊ីស្រាអែលនៅថ្ងៃចន្ទនេះបានប្រកាសប្រាប់ឲ្យប្រជាជនលីបង់ រត់រកកន្លែងជ្រកលាក់ខ្លួន ឆ្ងាយពីទីតាំងរបស់ក្រុមហេសបូឡា។ តាមការប្រកាសរបស់ក្រសួងសុខាភិបាលលីបង់ ការវាយប្រហាររបស់អ៊ីស្រាអែលនៅថ្ងៃចន្ទ បានសម្លាប់មនុស្សយ៉ាងហោច ១០០នាក់ និងរបួសជាង៤០០នាក់។ នៅចំពោះមុខការផ្ទុះសង្រ្គាមវាយប្រហារគ្នាទៅវិញ ទៅមក រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា អាមេរិកដែលជាសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែលបានប្រកូកប្រកាសឲ្យពលរដ្ឋរបស់ខ្លួនចាកចេញពីទឹកដីលីបង់ ចំណែកប៉េកាំងឯណោះវិញបានប្រាប់ជនជាតិចិនឲ្យចាកចេញពីប្រទេសអ៊ីស្រាអែល ព្រោះថា អ៊ីស្រាអែលក៏កំពុងរកគ្រាប់រ៉ូក្កែតរបស់ពួកហេសបូឡាលីបង់ច្រើនណាស់ដែរ នៅប៉ុន្មានថ្ងៃមកនេះ។ Read more