អ៊ីស្រាអែល បន្តវាយប្រហារយ៉ាងដំណំនៅភាគខាងត្បូងលីបង់ ស្លាប់មនុស្សប្រមាណ៥០០នាក់
newsare.net
នៅលីបង់ ថ្ងៃអង្គារ៍ ទី២៤កញ្ញា កងទ័ពអ៊ីស្រាអែល បន្តវាយប្រហារថែមទៀត ក្រោយពីបានធ្វើអ៊ីស្រាអែល បន្តវាយប្រហារយ៉ាងដំណំនៅភាគខាងត្បូងលីបង់ ស្លាប់មនុស្សប្រមាណ៥០០នាក់
នៅលីបង់ ថ្ងៃអង្គារ៍ ទី២៤កញ្ញា កងទ័ពអ៊ីស្រាអែល បន្តវាយប្រហារថែមទៀត ក្រោយពីបានធ្វើប្រតិបត្តិការសឹកពេញមួយថ្ងៃចន្ទ សម្លាប់មនុស្សប្រមាណ ៥០០នាក់។ អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប សហរដ្ឋអាមេរិក ចិន រុស្ស៊ី និងប្រទេសសម្ព័ន្ធអារ៉ាប់ សុទ្ធសឹងតែអំពាវនាវឲ្យ ភាគីជម្លោះរវាង អ៊ីស្រាអែលនិងក្រុមប្រដាប់អាវុធហេសបូឡាលីបង់ ត្រូវបន្ធូរបន្ថយស្ថានការណ៍តានតឹង។ ទន្ទឹមនឹងគ្នានេះ ប្រទេសមានសន្ទុះសេដ្ឋកិច្ចជឿនលឿនហ្សេ៧ ក៏ដាស់តឿនដែរថា ក្នុងជម្លោះនៅតំបន់មជ្ឈិមបូព៌ា គ្មាននរណាបានចំណេញឈ្នះគេនោះឡើយ មានតែខាតបង់ ហើយផលវិបាកប៉ះពាល់ធ្ងន់ធ្ងរ មិនអាចស្មានដល់។ Read more