Cambodia



ធនាគារកណ្តាលចិន​ ចេញវិធានការ​ចាក់បញ្ចូលសាច់ប្រាក់ ខណៈសេដ្ឋកិច្ច​ចិន​​​​នៅនឹងថ្កល់

សេដ្ឋកិច្ចចិន ចាប់តាំងពីក្រោយ​វិបត្តិកូវីដ​១៩​មក បានពើបប្រទះនឹងវិបត្តិ​ ហាក់​មិនងើបស្ទុះ

តុលាការកំពូលថាមិនអាចដោះស្រាយទំនាស់ដីធ្លីវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យព្រោះគ្មានភស្តុតាងច្បាស់លាស់

កាលពីថ្ងៃទី២៣ កញ្ញា តុលាការកំពូលបានចេញសេចក្តីថ្លែងការណ៍សម្រេចក្តីរឿងទំនាស់ដីធ្លីរវាងព្រ

តុលាការកំពូលថាមិនអាចដោះស្រាយទំនាស់ដីធ្លីវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យព្រោះគ្មានភស្តុតាងច្បាស់លាស់

កាលពីថ្ងៃទី២៣ កញ្ញា តុលាការកំពូលបានចេញសេចក្តីថ្លែងការណ៍សម្រេចក្តីរឿងទំនាស់ដីធ្លីរវាងព្រះចៅអធិការវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ និងបុគ្គលឈ្មោះអៀង សៀ។ នៅក្នុងសេចក្តីថ្លែងការណ៍ តុលាការបានសម្តែងការសោកស្តាយដែលពុំអាចដោះស្រាយបានតាមការទាមទាររបស់ព្រះចៅអធិការវត្តដោយសារតែភស្តុតាង អង្គហេតុ និងអង្គច្បាប់បានកំណត់ច្បាស់លាស់រួចទៅហើយ។ តាមតុលាការកំពូល ឈ្មោះ ហុក អៀងដែលជាឪពុកឈ្មោះ អៀង សៀបានចូលទៅរស់នៅលើដីទំនាស់តាំងពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន តាមការប្រគល់ឱ្យរបស់អាជ្ញាធរសង្កាត់ស្ទឹងមានជ័យ។

World Bank ផ្តល់ថវិកា ៨០លានដុល្លារដើម្បីលើកកម្ពស់ការអប់រំមុខវិជ្ជា STEM បន្ថែមនៅកម្ពុជា

ក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ធនាគារពិភពលោក World Bank បានអនុម័តកញ្ចប់ថវិកាចំនួន ៨០ លានដុល្លារ

World Bank ផ្តល់ថវិកា ៨០លានដុល្លារដើម្បីលើកកម្ពស់ការអប់រំមុខវិជ្ជា STEM បន្ថែមនៅកម្ពុជា

ក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ធនាគារពិភពលោក World Bank បានអនុម័តកញ្ចប់ថវិកាចំនួន ៨០ លានដុល្លារអាមេរិកឲ្យកម្ពុជាក្នុងការជួយលើកកម្ពស់គុណភាពអប់រំ និងការស្រាវជ្រាវនៅកម្រិតឧត្តមសិក្សាផ្នែកជំនាញវិទ្យាសាស្ត្រ ឬហៅថា STEM។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោកចេញផ្សាយថ្ងៃទី២៤ កញ្ញា និងថា គម្រោងលើមុខជំនាញ STEM មួយនេះមានរយៈពេល៦ឆ្នាំសម្រាប់បណ្តុះបណ្តាលនិស្សិតឲ្យរៀនចប់ដោយសមត្ថភាព និងផលិតការស្រាវជ្រាវនានាដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា។

ថៃ ជាប្រទេស​​អាស៊ីអាគ្នេយ៍​ទី​១ ដែល​អនុញ្ញាត​ច្បាប់​ឲ្យ​រៀបការមនុស្ស​​ភេទដូចគ្នា

​ព្រះមហាក្សត្រថៃ បាន​លាយព្រះហត្ថលេខា ​ប្រទាន​រាជានុញ្ញាត ឲ្យ​ប្រជារាស្ត្រ​ថៃ ដែល​ស្រឡាញ់ភ

ថៃ ជាប្រទេស​​អាស៊ីអាគ្នេយ៍​ទី​១ ដែល​អនុញ្ញាត​ច្បាប់​ឲ្យ​រៀបការមនុស្ស​​ភេទដូចគ្នា

​ព្រះមហាក្សត្រថៃ បាន​លាយព្រះហត្ថលេខា ​ប្រទាន​រាជានុញ្ញាត ឲ្យ​ប្រជារាស្ត្រ​ថៃ ដែល​ស្រឡាញ់ភេទ​ដូចគ្នា អាច​មា​នសិទ្ធិ​ស្របច្បាប់​ រៀបអាពាហ៍ពិពាហ៍​ជាមួយ​គ្នា​បាន​។ នេះ​បើតាម​ព្រះរាជក្រឹត្យ​ ដែលត្រូវបណ្តាញ​ឃោសនាថៃ ផ្សព្វផ្សាយ​ព្រោងព្រាត នៅ​ថ្ងៃអង្គារ៍ ទី​២៤កញ្ញា។ តាមរយៈ​ច្បាប់​ថ្មីនេះ ​ ​ថៃបានក្លាយ​ជាប្រទេស​អាស៊ីអាគ្នេយ៍​ទី​១​ដំបូង​គេ ដែល​យល់ព្រម​ទទួលការរៀបមង្គលការរវាង​​​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​។  ​

វៀតណាម និងសមាគមធុរកិច្ចវៀតណាម-កម្ពុជាគ្រោងបង្កើតកម្មវិធីគាំទ្រសាលាបណ្តែតទឹកខេត្តពោធិ៍សាត់

កុងស៊ុលវៀតណាម និងសមាគមធុរកិច្ចវៀតណាម-កម្ពុជា (VCBA) គ្រោងបង្កើតកម្មវិធីគាំទ្រវិស័យអប់រំសម្រាប

វៀតណាម និងសមាគមធុរកិច្ចវៀតណាម-កម្ពុជាគ្រោងបង្កើតកម្មវិធីគាំទ្រសាលាបណ្តែតទឹកខេត្តពោធិ៍សាត់

កុងស៊ុលវៀតណាម និងសមាគមធុរកិច្ចវៀតណាម-កម្ពុជា (VCBA) គ្រោងបង្កើតកម្មវិធីគាំទ្រវិស័យអប់រំសម្រាប់កុមារវៀតណាមនៅតាមដងទន្លេសាប ក្នុងភូមិសាស្ត្រនៃខេត្តពោធិ៍សាត់។ នេះបើតាមការចុះផ្សាយរបស់កាសែតវៀតណាម Vietnam News នៅថ្ងៃទី២៣ កញ្ញា និងថា តាមរយៈកម្មវិធីគាំទ្រវិស័យអប់រំមួយនេះ សាលារៀនបណ្តែតទឹកសម្រាប់កុមារវៀតណាមក្នុងខេត្តពោធិ៍សាត់នឹងត្រូវជួសជុល កែលម្អឡើងវិញ។

តើការធ្លាក់ចុះសីលធម៌ និងឥរិយាបថរស់នៅរបស់យុវជនខ្មែរបច្ចុប្បន្នជាកំហុសអ្នកណា?

កាលពីថ្ងៃទី២៣ ខែកញ្ញា សារមន្ទីរជាតិបានបង្ហាញការសោកស្តាយចំពោះទង្វើអសីលធម៌របស់យុវជនខ្មែរម

តើការធ្លាក់ចុះសីលធម៌ និងឥរិយាបថរស់នៅរបស់យុវជនខ្មែរបច្ចុប្បន្នជាកំហុសអ្នកណា?

កាលពីថ្ងៃទី២៣ ខែកញ្ញា សារមន្ទីរជាតិបានបង្ហាញការសោកស្តាយចំពោះទង្វើអសីលធម៌របស់យុវជនខ្មែរមួយចំនួនដែលបានសម្រុក និងផ្លោះរបងចូលក្នុងបរិវេណសារមន្ទីរជាតិ អំឡុងពេលមានវត្តមានអ្នកបង្កើតមាតិកាតាមយូធូបបរទេសម្នាក់នៅក្នុងសារមន្ទីរ។ សារមន្ទីរជាតិចាត់ទុកទង្វើរបស់យុវជនខ្មែររបៀបនេះថាខ្វះការគោរព និងមិនផ្តល់តម្លៃដល់បេតិកភណ្ឌជាតិរបស់ខ្លួន។ ចំណែកអ្នកស្រាវជ្រាវសង្គមវាយតម្លៃថា សីលធម៌ និងឥរិយាបថរស់នៅរបស់យុវជនខ្មែរនាពេលសព្វថ្ងៃកំពុងធ្លាក់ចុះខ្លាំង។ ក្នុងន័យនេះ អ្នកវិភាគបានស្តីបន្ទោសលើភាពទន់ខ្សោយនៃវិស័យអប់រំ និន្នាការនយោបាយ សង្គម គ្រួសារ និងយុវជនខ្លួនឯង៕

បន្ទាប់ពី​រដ្ឋាភិបាល ​រដ្ឋសភា​កម្ពុជា-​ចិន​ប្តេជ្ញា​ធ្វើ​កិច្ច​សហប្រតិបត្តិការ​គ្នា​កំរិត​ខ្ពស់

មេដឹកនាំ​កំពូល​នៃ​រដ្ឋសភា​កម្ពុជា ​និង​ចិន ​បាន​ចុះហត្ថលេខា​កាលពីថ្ងៃ​ទី​២៣ ​ខែ​កញ្ញា ​លើ

បន្ទាប់ពី​រដ្ឋាភិបាល ​រដ្ឋសភា​កម្ពុជា-​ចិន​ប្តេជ្ញា​ធ្វើ​កិច្ច​សហប្រតិបត្តិការ​គ្នា​កំរិត​ខ្ពស់

មេដឹកនាំ​កំពូល​នៃ​រដ្ឋសភា​កម្ពុជា ​និង​ចិន ​បាន​ចុះហត្ថលេខា​កាលពីថ្ងៃ​ទី​២៣ ​ខែ​កញ្ញា ​លើឯកសារ​ចំនួនពីរ​ស្តីពី​ការ​ពង្រឹងកិច្ច​សហប្រតិបត្តិការ​ជាមួយគ្នា​នៅគ្រប់​កំរិត ​និង​គ្រប់​វិស័យ​។ ​ពិធីចុះហត្ថលេខា​នេះ​ ធ្វើឡើង​នៅក្នុង​ឱកាស​ដំណើរទស្សនកិច្ច​រយៈពេល ​៥ថ្ងៃ​របស់​គណៈប្រតិភូ​រដ្ឋសភាកម្ពុជា​ដឹកនាំដោយ​លោកស្រី ​ឃួន សុដារី ​ប្រធាន​រដ្ឋសភា​ពីថ្ងៃ​ទី​២២ ​ដល់ថ្ងៃ​ទី​២៦ ​ខែ​កញ្ញា ​ឆ្នាំ​២០២៤​។

សិង្ហបុរី៖ អតីតរដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​ ចូលសវនាការ​ពីបទពុករលួយ

នៅសិង្ហបុរី តុលាការកំពូល​បានបើកសវនាការ នៅព្រឹកថ្ងៃអង្គារទី​២៤កញ្ញា ដើម្បី​កាត់ទោស​​អតីតរ

សិង្ហបុរី៖ អតីតរដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​ ចូលសវនាការ​ពីបទពុករលួយ

នៅសិង្ហបុរី តុលាការកំពូល​បានបើកសវនាការ នៅព្រឹកថ្ងៃអង្គារទី​២៤កញ្ញា ដើម្បី​កាត់ទោស​​អតីតរដ្ឋមន្ត្រី​ក្រសួងដឹកជញ្ជូន ឈ្មោះ ឥសវ៉ារ៉ាន (Iswaran)។ លោកម្នាក់នេះ ត្រូវជាប់ចោទ​អំពីបទពុករលួយជាច្រើនករណី ក្នុងពេលដែល​លោកកាន់មុខតំណែងជា​រដ្ឋមន្ត្រី​។ គួរបញ្ជាក់ថា បទល្មើសអំពើពុករលួយ គឺជារឿងកម្រខ្លាំងណាស់នៅសិង្ហបុរី ព្រោះថាប្រទេសនេះ​ មានច្បាប់ដ៏តឹងតែង ហាមឃាត់​មន្ត្រី​រដ្ឋាភិបាល ​មិន​ឲ្យទទួលសំណូក ឬក៏វត្ថុមានតម្លៃ​ពី​គេឯង​ឡើយ​។

អ៊ីស្រាអែល​ បន្តវាយប្រហារ​យ៉ាងដំណំនៅ​ភាគខាងត្បូង​លីបង់  ស្លាប់​​មនុស្ស​ប្រមាណ​៥០០នាក់

នៅលីបង់ ​ថ្ងៃអង្គារ៍ ទី​២៤កញ្ញា ​ កងទ័ព​អ៊ីស្រាអែល​ បន្តវាយប្រហារ​ថែមទៀត ក្រោយ​ពីបាន​ធ្វើ​

អ៊ីស្រាអែល​ បន្តវាយប្រហារ​យ៉ាងដំណំនៅ​ភាគខាងត្បូង​លីបង់  ស្លាប់​​មនុស្ស​ប្រមាណ​៥០០នាក់

នៅលីបង់ ​ថ្ងៃអង្គារ៍ ទី​២៤កញ្ញា ​ កងទ័ព​អ៊ីស្រាអែល​ បន្តវាយប្រហារ​ថែមទៀត ក្រោយ​ពីបាន​ធ្វើ​​ប្រតិបត្តិការ​សឹក​ពេញមួយ​ថ្ងៃចន្ទ​ សម្លាប់​មនុស្ស​ប្រមាណ ​៥០០នាក់​។ អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប សហរដ្ឋអាមេរិក ចិន រុស្ស៊ី និងប្រទេសសម្ព័ន្ធអារ៉ាប់ សុទ្ធសឹង​តែ​អំពាវនាវឲ្យ ភាគីជម្លោះរវាង អ៊ីស្រាអែល​និង​ក្រុម​ប្រដាប់​អាវុធ​ហេសបូឡាលីបង់​ ត្រូវបន្ធូរ​បន្ថយស្ថានការណ៍តានតឹង។ ទន្ទឹម​នឹងគ្នានេះ​ ប្រទេសមានសន្ទុះ​សេដ្ឋកិច្ចជឿនលឿនហ្សេ៧ ក៏​ដាស់​តឿនដែរថា ​ក្នុង​ជម្លោះ​នៅតំបន់​​មជ្ឈិមបូព៌ា គ្មាន​នរណា​បា​ន​ចំណេញ​ឈ្នះ​គេ​នោះឡើយ​ ​មានតែ​ខាត​បង់ ហើយ​​​ផលវិបាក​ប៉ះពាល់​ធ្ងន់ធ្ងរ មិន​អាច​ស្មានដល់។ 

កម្មវិធីព័ត៌មានប្រចាំថ្ងៃ ចន្ទទី ២៣ ខែកញ្ញា ឆ្នាំ ២០២៤

កម្មវិធីព័ត៌មានប្រចាំថ្ងៃ ចន្ទទី ២៣ ខែកញ្ញា ឆ្នាំ ២០២៤ ដោយ អោ ស្រីពេជ្រ

កម្មវិធីព័ត៌មានប្រចាំថ្ងៃ ចន្ទទី ២៣ ខែកញ្ញា ឆ្នាំ ២០២៤

កម្មវិធីព័ត៌មានប្រចាំថ្ងៃ ចន្ទទី ២៣ ខែកញ្ញា ឆ្នាំ ២០២៤ ដោយ អោ ស្រីពេជ្រ

អ៊ុយក្រែន៖ លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បំពេញទស្សនកិច្ចសាជាថ្មី នៅអាមេរិក

លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បានអញ្ជើញទៅដល់អាមេរិក នៅថ្ងៃអាទិត្យ ទី២២ក

អ៊ុយក្រែន៖ លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បំពេញទស្សនកិច្ចសាជាថ្មី នៅអាមេរិក

លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បានអញ្ជើញទៅដល់អាមេរិក នៅថ្ងៃអាទិត្យ ទី២២កញ្ញា ដើម្បីបំពេញទស្សនកិច្ចជាច្រើនថ្ងៃ នៅអាមេរិក។ ក្នុងដំណើរទស្សនកិច្ចសារជាថ្មីនេះ លោក ហ្សេឡេនស្គី គ្រោងជួបលោកប្រធានាធិបតីអាមេរិក ចូ បៃដិន និង សភាអាមេរិកបង្ហាញពីផែនការសន្តិភាព សម្រាប់បិទបញ្ចប់សង្គ្រាមឈ្លានពានរបស់រុស្ស៊ី នៅអ៊ុយក្រែន តាំង​ពី​ខែ​កុម្ភៈ​ឆ្នាំ ២០២២។

អាមេរិកគ្រោងបិទខ្ទប់​រថយន្តដែលប្រើ​បច្ចេកវិទ្យា​ចិន និង​រុស្ស៊ី ក្នុងហេតុផល​សន្តិសុខជាតិ

កំពុង​ជាប់បណ្តឹង​របស់​ចិន​នៅ  អង្គការ​ពាណិជ្ជកម្ម​ពិភពលោក នៅក្នុង​រឿងសំណុំរឿង​រថយន្តអគ្គ

អាមេរិកគ្រោងបិទខ្ទប់​រថយន្តដែលប្រើ​បច្ចេកវិទ្យា​ចិន និង​រុស្ស៊ី ក្នុងហេតុផល​សន្តិសុខជាតិ

កំពុង​ជាប់បណ្តឹង​របស់​ចិន​នៅ  អង្គការ​ពាណិជ្ជកម្ម​ពិភពលោក នៅក្នុង​រឿងសំណុំរឿង​រថយន្តអគ្គិសនី អាមេរិក​បាន​ប្រកាស​គម្រោង​​ចង់​បិទខ្ទប់​ ហាមឃាត់​មិន​ឲ្យ​រថយន្តដែលប្រើ​បច្ចេកវិទ្យា​របស់​ចិន​ និង​រុស្ស៊ី មាន​វត្តមាន​នៅក្នុង​ទឹកដីអាមេរិក។ យោងតាម​សេចក្តីប្រកាស​របស់​ក្រសួងពាណិជ្ជកម្ម​អាមេរិក រដ្ឋាភិបាល​នឹង​ប្រកាសជាផ្លូវការ​ វិធានការ​ប្រឆាំង​រថយន្តដែល​ផលិត​ជាមួយ​បច្ចេកវិទ្យាចិន និង​រុស្ស៊ី នៅក្នុង​រយៈពេល​៣០ថ្ងៃខាងមុខ។ នៅ​ខែ​ឧសភាឆ្នាំនេះ រដ្ឋបាល​លោក​ចូ បៃដិន​ទើប​បាន​ប្រកាស​តម្លើង​ពន្ធ​១០០​%លើ​រថយន្តអគ្គិសនី​​ចិននាំចូល​ទៅ​អាមេរិក​។

អ៊ីរ៉ង់សាងសង់ជញ្ជាំងព្រំដែនជាមួយនឹងអាហ្វហ្កានីស្ថាន

អ៊ីរ៉ង់បានសាងសង់ជញ្ជាំងព្រំដែនជាមួយនឹងអាហ្វហ្កានីស្ថាន ដើម្បីពង្រឹងសន្តិសុខនៅតាមព្រំដែន

អ៊ីរ៉ង់សាងសង់ជញ្ជាំងព្រំដែនជាមួយនឹងអាហ្វហ្កានីស្ថាន

អ៊ីរ៉ង់បានសាងសង់ជញ្ជាំងព្រំដែនជាមួយនឹងអាហ្វហ្កានីស្ថាន ដើម្បីពង្រឹងសន្តិសុខនៅតាមព្រំដែនរបស់ខ្លួន និង ទប់ស្កាត់កំណើនយ៉ាងច្រើនលើសលប់ នៃជនភៀសខ្លួនអាហ្វហ្កានីស្ថានខុសច្បាប់ ចូលមកប្រទេសរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់កាសែតក្នុងស្រុកអ៊ីរ៉ង់ ដែលបានដកស្រង់សំដីរបស់អគ្គមេបញ្ជាការរងកងទ័ពជើងគោកអ៊ីរ៉ង់ នៅថ្ងៃចន្ទ ទី២៣កញ្ញា។

អ៊ីស្រាអែល​ប្រាប់​ឲ្យ​ប្រជាជន​លីបង់​រត់រកកន្លែងជ្រក ឲ្យ​​ឆ្ងាយ​ពី​ទីតាំង​របស់​ក្រុមហេសបូឡា

ស្ថានការណ៍​នៅតំបន់​ដើមបូព៌ា​​កាន់តែ​ក្តៅគគុក។ បន្ទាប់ពី​បើកការវាយប្រហារ​ផ្លូវអាកាស​នៅប៉

អ៊ីស្រាអែល​ប្រាប់​ឲ្យ​ប្រជាជន​លីបង់​រត់រកកន្លែងជ្រក ឲ្យ​​ឆ្ងាយ​ពី​ទីតាំង​របស់​ក្រុមហេសបូឡា

ស្ថានការណ៍​នៅតំបន់​ដើមបូព៌ា​​កាន់តែ​ក្តៅគគុក។ បន្ទាប់ពី​បើកការវាយប្រហារ​ផ្លូវអាកាស​នៅប៉ុន្មាន​ថ្ងៃជាប់គ្នា នៅភាគខាងត្បូង​លីបង់ កងទ័ព​អ៊ីស្រាអែល​នៅ​ថ្ងៃ​ចន្ទនេះ​បាន​ប្រកាស​ប្រាប់​ឲ្យ​ប្រជាជន​លីបង់​ រត់រក​កន្លែងជ្រកលាក់ខ្លួន ឆ្ងាយ​ពីទីតាំង​របស់​ក្រុមហេសបូឡា​។ តាម​ការប្រកាស​របស់​ក្រសួងសុខាភិបាល​លីបង់ ការវាយប្រហាររបស់អ៊ីស្រាអែល​នៅថ្ងៃចន្ទ បានសម្លាប់មនុស្ស​យ៉ាងហោច ១០០នាក់ និង​របួសជាង​៤០០នាក់។ នៅចំពោះមុខ​ការផ្ទុះសង្រ្គាម​វាយប្រហារគ្នាទៅវិញ ទៅមក រវាង​អ៊ីស្រាអែល និង​ក្រុមហេ​សបូឡា អាមេរិក​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អ៊ីស្រាអែល​បាន​ប្រកូកប្រកាស​ឲ្យ​ពលរដ្ឋ​របស់ខ្លួន​ចាកចេញពីទឹកដី​លីបង់ ចំណែក​ប៉េកាំង​ឯណោះ​វិញ​បានប្រាប់ជនជាតិ​ចិន​ឲ្យ​ចាកចេញពីប្រទេស​អ៊ីស្រាអែល ព្រោះថា អ៊ីស្រាអែល​ក៏កំពុង​រកគ្រាប់រ៉ូក្កែត​របស់​ពួកហេសបូឡា​លីបង់ច្រើនណាស់​ដែរ នៅប៉ុន្មាន​ថ្ងៃ​មកនេះ។

អ៊ុយក្រែន៖ លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បំពេញទស្សនកិច្ចសារជាថ្មី នៅអាមេរិក

លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បានអញ្ជើញទៅដល់អាមេរិក នៅថ្ងៃអាទិត្យ ទី២២ក

អ៊ុយក្រែន៖ លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បំពេញទស្សនកិច្ចសារជាថ្មី នៅអាមេរិក

លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បានអញ្ជើញទៅដល់អាមេរិក នៅថ្ងៃអាទិត្យ ទី២២កញ្ញា ដើម្បីបំពេញទស្សនកិច្ចជាច្រើនថ្ងៃ នៅអាមេរិក។ ក្នុងដំណើរទស្សនកិច្ចសារជាថ្មីនេះ លោក ហ្សេឡេនស្គី គ្រោងជួបលោកប្រធានាធិបតីអាមេរិក ចូ បៃដិន និង សភាអាមេរិកបង្ហាញពីផែនការសន្តិភាព សម្រាប់បិទបញ្ចប់សង្គ្រាមឈ្លានពានរបស់រុស្ស៊ី នៅអ៊ុយក្រែន តាំង​ពី​ខែ​កុម្ភៈ​ឆ្នាំ ២០២២។

World Vision ជំរុញឱ្យកម្ពុជាបង្កើនការផ្គត់ផ្គង់ទឹកស្អាតឲ្យពលរដ្ឋប្រើប្រាស់គ្រប់គ្រាន់ត្រឹមឆ្នាំ២០៣០

អង្គការទស្សនៈពិភពលោក World Vision បានចេញរបាយការណ៍ថ្មីមួយដោយផ្តល់ជាអនុសាសន៍ថា កម្ពុជាត្រូវបង្កើនក

World Vision ជំរុញឱ្យកម្ពុជាបង្កើនការផ្គត់ផ្គង់ទឹកស្អាតឲ្យពលរដ្ឋប្រើប្រាស់គ្រប់គ្រាន់ត្រឹមឆ្នាំ២០៣០

អង្គការទស្សនៈពិភពលោក World Vision បានចេញរបាយការណ៍ថ្មីមួយដោយផ្តល់ជាអនុសាសន៍ថា កម្ពុជាត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនចំនួន១០ដងដើម្បីអាចតភ្ជាប់បណ្តាញទឹកស្អាតតាមបំពង់ឱ្យពលរដ្ឋខ្មែររស់នៅតាមទីជនបទអាចប្រើប្រាស់បានទាំងអស់គ្នានៅឆ្នាំ២០៣០។ World Vision បានមើលឃើញថា តំបន់ជនបទដែលប្រជាពលរដ្ឋភាគច្រើនរស់នៅ នៅតែប្រឈមនឹងបញ្ហាសំខាន់ៗក្នុងការទទួលបានទឹកស្អាតប្រើប្រាស់។ 

លោកមាជ សុវណ្ណារ៉ាថានឹងចូលបំភ្លឺនៅតុលាការខេត្តរតនគិរី ប្រសិនបើមានការកោះហៅ

ប្រធានគណបក្សជំនាន់ថ្មីលោកមាជ សុវណ្ណារ៉ាបានប្រកាសវិលចូលស្រុកវិញនៅថ្ងៃទី២៣ ខែកញ្ញានេះដើម្

លោកមាជ សុវណ្ណារ៉ាថានឹងចូលបំភ្លឺនៅតុលាការខេត្តរតនគិរី ប្រសិនបើមានការកោះហៅ

ប្រធានគណបក្សជំនាន់ថ្មីលោកមាជ សុវណ្ណារ៉ាបានប្រកាសវិលចូលស្រុកវិញនៅថ្ងៃទី២៣ ខែកញ្ញានេះដើម្បីបន្តការងារនយោបាយ និងថា លោកត្រៀមខ្លួនរួចរាល់ដើម្បីចូលទៅបំភ្លឺនៅចំពោះមុខតុលាការខេត្តរតនៈគីរី ប្រសិនបើមានការកោះហៅណាមួយ។ លោកមាជ សុវណ្ណារ៉ាបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅរសៀលថ្ងៃទី២៣ ខែកញ្ញានេះថា លោកនឹងមិនគេចវេសពីការគោរពច្បាប់ឡើយ និងបានតាំងខ្លួនជាអ្នកនយោបាយស្អាតស្អំ។ 

ភាព​ចម្រូងចម្រាស​មតិ​លើ​សំណុំរឿង​CLV ​ត្រូវបាន​បញ្ចប់​ក្រោយ​រដ្ឋាភិបាល​ដកខ្លួន​ចេញ​វិញ​?

កាលពី​ថ្ងៃទី​២០ ខែ​កញ្ញា ​ឆ្នាំ​២០២៤ ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ដកខ្លួន​ជាផ្លូវការ​ព

ភាព​ចម្រូងចម្រាស​មតិ​លើ​សំណុំរឿង​CLV ​ត្រូវបាន​បញ្ចប់​ក្រោយ​រដ្ឋាភិបាល​ដកខ្លួន​ចេញ​វិញ​?

កាលពី​ថ្ងៃទី​២០ ខែ​កញ្ញា ​ឆ្នាំ​២០២៤ ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ដកខ្លួន​ជាផ្លូវការ​ពីការ​ចូលរួម​នៅក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ​ឡាវ ​វៀតណាម​(CLV​-DTA) ​ដែលមាន​អាយុកាល ​២៥ឆ្នាំ​កន្លងទៅ​។ ការ​សម្រេច​ដកខ្លួននេះ ​ត្រូវបាន​រដ្ឋាភិបាល​ពន្យល់ថា ​គឺជាការគិតគូរ​ពី​ក្តីកង្វល់របស់​ប្រជាជន​លើបញ្ហាទឹក​ដី ​និង​ភាពចាំបាច់​ខាង​នយោបាយ​។ គួររម្លឹកថា​ CLV ជាប្រធានបទ​ដ៏ក្តៅគគុក​រវាងអ្នក​នយោបាយ​ប្រឆាំង និង​រដ្ឋាភិបាល ​ហើយក៏ជា​ប្រធានបទ​ដែលពលរដ្ឋខ្មែរ​ជាច្រើន​សម្តែង​ការព្រួយបារម្ភ​ជុំវិញ​អធិបតេយ្យភាព​ និង​បូរណភាព​ទឹកដី​។ ​តើការ​សម្រេចដកខ្លួន​ចេញ​ពី CLV ​របស់​រដ្ឋាភិបាលនេះ​នឹងជួយ​កាត់​បន្ថយភាពតានតឹង​ខាង​នយោបាយរវាង​រដ្ឋាភិបាល និង​ពលរដ្ឋខ្មែរ​ដែលមាន​និន្នាការ​ផ្ទុយពី​រដ្ឋាភិបាល​ដែរ ឬ​ទេ​?

អ៊ីស្រាអែល​ប្រាប់​ឲ្យ​ប្រជាជន​លីបង់​ រត់រកកន្លែងជ្រកឲ្យ​​ឆ្ងាយ​ពី​ទីតាំង​ពី​ក្រុមហេសបូឡា

ស្ថានការណ៍​នៅតំបន់​ដើមបូព៌ា​​កាន់តែ​ក្តៅគគុក។ បន្ទាប់ពី​បើកការវាយប្រហារ​ផ្លូវអាកាស​នៅប៉

អ៊ីស្រាអែល​ប្រាប់​ឲ្យ​ប្រជាជន​លីបង់​ រត់រកកន្លែងជ្រកឲ្យ​​ឆ្ងាយ​ពី​ទីតាំង​ពី​ក្រុមហេសបូឡា

ស្ថានការណ៍​នៅតំបន់​ដើមបូព៌ា​​កាន់តែ​ក្តៅគគុក។ បន្ទាប់ពី​បើកការវាយប្រហារ​ផ្លូវអាកាស​នៅប៉ុន្មាន​ថ្ងៃជាប់គ្នា នៅភាគខាងត្បូង​លីបង់ កងទ័ព​អ៊ីស្រាអែល​នៅ​ថ្ងៃ​ចន្ទនេះ​បាន​ប្រកាស​ប្រាប់​ឲ្យ​ប្រជាជន​លីបង់​ រត់រក​កន្លែងជ្រកលាក់ខ្លួន ឆ្ងាយ​ពីទីតាំង​របស់​ក្រុមហេសបូឡា​។ តាម​ការប្រកាស​របស់​ក្រសួងសុខាភិបាល​លីបង់ ការវាយប្រហាររបស់អ៊ីស្រាអែល​នៅថ្ងៃចន្ទ បានសម្លាប់មនុស្ស​យ៉ាងហោច ១០០នាក់ និង​របួសជាង​៤០០នាក់។ នៅចំពោះមុខ​ការផ្ទុះសង្រ្គាម​វាយប្រហារគ្នាទៅវិញ ទៅមក រវាង​អ៊ីស្រាអែល និង​ក្រុមហេ​សបូឡា អាមេរិក​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អ៊ីស្រាអែល​បាន​ប្រកូកប្រកាស​ឲ្យ​ពលរដ្ឋ​របស់ខ្លួន​ចាកចេញពីទឹកដី​លីបង់ ចំណែក​ប៉េកាំង​ឯណោះ​វិញ​បានប្រាប់ជនជាតិ​ចិន​ឲ្យ​ចាកចេញពីប្រទេស​អ៊ីស្រាអែល ព្រោះថា អ៊ីស្រាអែល​ក៏កំពុង​រកគ្រាប់រ៉ូក្កែត​របស់​ពួកហេសបូឡា​លីបង់ច្រើនណាស់​ដែរ នៅប៉ុន្មាន​ថ្ងៃ​មកនេះ។

CDC ជាអគារបារាំងដ៏ចំណាស់ស្ថិតកណ្តាលក្រុងភ្នំពេញត្រូវបានបើកទ្វារជាសាធារណៈលើកទី១

បច្ចុប្បន្ន CDC ជាអគារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបន្សល់ទុកតាំងពីជំនាន់បារាំង។ អគារដ៏ច

CDC ជាអគារបារាំងដ៏ចំណាស់ស្ថិតកណ្តាលក្រុងភ្នំពេញត្រូវបានបើកទ្វារជាសាធារណៈលើកទី១

បច្ចុប្បន្ន CDC ជាអគារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបន្សល់ទុកតាំងពីជំនាន់បារាំង។ អគារដ៏ចំណាស់មួយនេះ ជាអតីតអគារនៃឧត្តមស្នងការបារាំង ដែលហ៊ុំព័ទ្ធទៅដោយរុក្ខជាតិបៃតង ដូចនៅក្នុងស្ថានទូតបារាំងប្រចាំទីក្រុងភ្នំពេញដែរ។ ការបើកអគារ CDC ជាសាធារណៈបានធ្វើឡើងក្នុងថ្ងៃបេតិកភណ្ឌអឺរ៉ុប នៅថ្ងៃសៅរ៍ទី២១កញ្ញា។ អ្នកដែលចូលរួម សុទ្ធតែបានកោតសរសើរពីរចនាបទអគារបារាំងដ៏ចំណាស់មួយនេះ ដែលបានបើកឲ្យចូលទស្សនាជាលើកទី១។

លោកហ៊ុន ម៉ាណែតថា កម្ពុជានៅតែបន្តអភិវឌ្ឍន៍តំបន់ព្រំដែន ទោះគ្មានកិច្ចសហប្រតិបត្តិការ CLV

នៅថ្ងៃទី២៣ កញ្ញានេះ លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតបានប្តេជ្ញាបន្តអភិវឌ្ឍន៍តំបន់ព្រំដែន បើទ

លោកហ៊ុន ម៉ាណែតថា កម្ពុជានៅតែបន្តអភិវឌ្ឍន៍តំបន់ព្រំដែន ទោះគ្មានកិច្ចសហប្រតិបត្តិការ CLV

នៅថ្ងៃទី២៣ កញ្ញានេះ លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតបានប្តេជ្ញាបន្តអភិវឌ្ឍន៍តំបន់ព្រំដែន បើទោះបីជាកម្ពុជាគ្មានកិច្ចសហប្រតិបត្តិការ CLV ក៏ដោយ។ ការប្តេជ្ញាចិត្តរបស់លោកហ៊ុន ម៉ាណែតនេះធ្វើឡើង បន្ទាប់ពីពលរដ្ឋខ្មែរជាច្រើនបានចោទសួរជុំវិញការអភិវឌ្ឍន៍តំបន់ព្រំដែន និងបន្ទាប់ពីកម្ពុជាបានសម្រេចបញ្ចប់កិច្ចព្រមព្រៀងអភិវឌ្ឍន៍រួមតំបន់ត្រីកោណ CLV- DTA។

Grasse ទីក្រុង ផលិតទឹកអប់របស់បារាំង ដែលគេមិនអាចមើលរំលង

ស្ថិតនៅភាគខាងត្បូងប្រទេសបារាំង ទីក្រុងGrasse និមិត្តរូបនៃដែនដីសុគន្ធវារីរបស់បារាំង សំបូរទៅដោ

Grasse ទីក្រុង ផលិតទឹកអប់របស់បារាំង ដែលគេមិនអាចមើលរំលង

ស្ថិតនៅភាគខាងត្បូងប្រទេសបារាំង ទីក្រុងGrasse និមិត្តរូបនៃដែនដីសុគន្ធវារីរបស់បារាំង សំបូរទៅដោយដីចម្ការផ្កា ក្រុមហ៊ុនផលិតទឹកអប់ និងសារមន្ទីរទឹកអប់ ដែលមានតែមួយលើលោក។ សារមន្ទីរអន្តរជាតិទឹកអប់ បើកទ្វារតាំងពីឆ្នាំ ១៩៨៩ដើម្បីទទួលភ្ញៀវជាតិ និងអន្តរជាតិដែលចង់ដឹងពីប្រវត្តិរឿងរ៉ាវទាក់ទងនឹងការផលិតទឹកអប់ នៅក្នុងតំបន់ភាគខាងត្បូងបារាំង។ នៅមុនធ្វើដំណើរផ្ទាល់ទៅទស្សនាសារមន្ទីរអន្តរជាតិទឹកអប់ យើងអាចស្តាប់ការពន្យល់របស់លោក Gilles Burois អ្នកសម្របសម្រួលកម្មវិធីវប្បធម៌ និងជាមគ្គទេសក៍សន្និសីទរបស់សារមន្ទីរដែលឈាង បុប្ផាបានជួបសម្ភាសន៍សម្រាប់បទយកការណ៍នៅថ្ងៃនេះ។

ចំណូលធ្លាក់ចុះធ្វើឲ្យ​ប្រជានេសាទមួយចំនួនប្រឈមនឹងបំណុលវ័ណ្ឌក

របាយការណ៍ស្ថានភាព​ឥណទាននៅកម្ពុជា​ ដែលក្រុមហ៊ុន​ Credit Bureau Cambodia (CBC) បានចេញផ្សាយកាលពី​ចុងខែមីនា ឆ្ន

ចំណូលធ្លាក់ចុះធ្វើឲ្យ​ប្រជានេសាទមួយចំនួនប្រឈមនឹងបំណុលវ័ណ្ឌក

របាយការណ៍ស្ថានភាព​ឥណទាននៅកម្ពុជា​ ដែលក្រុមហ៊ុន​ Credit Bureau Cambodia (CBC) បានចេញផ្សាយកាលពី​ចុងខែមីនា ឆ្នាំ២០២៤ បង្ហាញថា ​ពលរដ្ឋនៅខេត្តកំពង់ឆ្នាំង ចំនួនជាង​១សែន៥ម៉ឺននាក់ ( ១៥២ ៤៧៤នាក់) កំពុងប្រើប្រាស់ប្រាក់ឥណទានពីប្រព័ន្ធធនាគារ ដែល​​​មាន​ទំហំ​ទឹកប្រាក់ ប្រមាណ ៣ទ្រីលានរៀល (៣ ២៤៣ ២៦០ លានរៀល) ស្មើនឹង​៨១១ លាន​ដុល្លារអាមេរិក​​។ ប៉ុន្តែ ដោយសារ​ប្រាក់​ចំណូលធ្លាក់ចុះ ពលរដ្ឋមួយចំនួនដែលជាអ្នកប្រកបរបរនេសាទ កំពុងប្រឈមនឹងបំណុលវ័ណ្ឌក។ ពីខេត្តកំពង់ឆ្នាំង យើងមានបទយកការណ៍របស់ ឈា ប៊ុណ្ណារិទ្ធ៖

ហេតុអ្វី​​​​អង្គការសន្ធិសញ្ញា​សន្តិសុខរួម​​របស់រុស្ស៊ី CSTO/OSTC ចាប់ផ្តើមអស់ឥទ្ធិពល​?

ក្នុងសប្តាហ៍​កន្លងទៅនេះ អង្គការ​សន្ធិសញ្ញាសន្តិសុខរួមដែលគេតែងប្រដូច ហៅថាជាអង្គការអូតង់​

ហេតុអ្វី​​​​អង្គការសន្ធិសញ្ញា​សន្តិសុខរួម​​របស់រុស្ស៊ី CSTO/OSTC ចាប់ផ្តើមអស់ឥទ្ធិពល​?

ក្នុងសប្តាហ៍​កន្លងទៅនេះ អង្គការ​សន្ធិសញ្ញាសន្តិសុខរួមដែលគេតែងប្រដូច ហៅថាជាអង្គការអូតង់​​ដឹកនាំដោយ​រុស្ស៊ីនោះ បាន​បើក​ការធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ​ នៅ​ប្រទេសកៀហ្ស៊ីស៊ីស្ថាន។ តែពីមួយឆ្នាំទៅមួយឆ្នាំ គេសង្កេត​ឃើញថា សម្ព័ន្ធភាពយោធាដែលរុស្ស៊ីបង្កើតឡើងដើម្បី​ប្រជែងកម្លាំងនឹង​អូតង់នេះ ហាក់ដូចជា​​បានធ្លាក់ចុះឥទ្ធិ​ពល​ជាបន្តបន្ទាប់។ ជាក់ស្តែង នៅក្នុង​សមយុទ្ធយោធាឆ្នាំនេះ ប្រទេសអាម៉េនី ដែលជាសាមជិក​ម្នាក់​ក្នុងចំណោម​ទាំង​៦នាក់ បានអវត្តមាន​មិនចូលរួម​ជាមួយទេ។​ ប្រទេសក្នុងតំបន់អាស៊ីកណ្តាលផ្សេងទៀត ដែលរុស្ស៊ីខំបញ្ចុះបញ្ចូល​ឲ្យចូលជាសមាជិកសម្ព័ន្ធភាពនេះ​​ ក៏បាន​ងាកមុខចេញដែរ​។​ តើមានមូលហេតុអ្វីខ្លះ បានជាអង្គការ​​សម្ព័ន្ធភាព​យោធារបស់រុស្ស៊ីនេះ ធ្លាក់ចុះឥទ្ធិពល​?

ទាហានអ៊ីស្រាអែលចុះទៅបិទការិយាល័យទូរទស្សន៍​Al Jazeeraក្នុងបទចោទប្រកាន់ញុះញង់ គាំទ្រ​ក្រុមភេរវនិយម

កងទ័ពអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យទី ២២ កញ្ញា​បាន​ប្រាប់​​អ្នកកាសែត​របស់ទូរទស្សន៍​ភាសា​អារ

ទាហានអ៊ីស្រាអែលចុះទៅបិទការិយាល័យទូរទស្សន៍​Al Jazeeraក្នុងបទចោទប្រកាន់ញុះញង់ គាំទ្រ​ក្រុមភេរវនិយម

កងទ័ពអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យទី ២២ កញ្ញា​បាន​ប្រាប់​​អ្នកកាសែត​របស់ទូរទស្សន៍​ភាសា​អារ៉ាប់ Al Jazeeraប្រមូលឧបករណ៍ និង​ចាកចេញជាបន្ទាន់ពីការិយាល័យ​របស់​ទូរទស្សន៍នៅទីក្រុង​រ៉ាម៉ាឡា ក្នុងទឹកដី​ស៊ីហ្សកដានីប៉ាឡេស្ទីន។ អ៊ីស្រាអែល​បាន​បញ្ជា​ឲ្យទូរទស្សន៍​Al Jazeeraបិទការិយាល័យ ក្នុង​រយៈពេល ៤៥ថ្ងៃ ក្នុងបទ​ចោទប្រកាន់ថា ទូរទស្សន៍​ដែលទទួលបាន​ប្រាក់ឧបត្ថម្ភពី​ប្រទេស​កាតា​​ ត្រូវ​បាន​ប្រើប្រាស់​ជា​ឧបករណ៍​ញុះញង់​ឲ្យ​ការប្រព្រឹត្តអំពើភេរវកម្ម។ ចំពោះអ្នកទទួលខុសត្រូវ​របស់​ទូរទស្សន៍​Al Jazeera សាជាថ្មីម្តងទៀត អ៊ីស្រាអែល​មិនត្រឹម​ឈប់ធ្វើទុក្ខបុកម្នេញ​អ្នកកាសែត​របស់​Al Jazeera ប៉ុន្តែ បិទខ្ទប់​សិទ្ធិសេរីភាពផ្សព្វផ្សាយ​ព័ត៌មាន​ សំឡេងពិត​ចេញរបស់​ប្រជាជន​ប៉ាឡេស្ទីន។ ​

បារាំង៖ រដ្ឋាភិបាលថ្មីរបស់លោកមីស្ហែល បាញេទើបចេញរូបរាង​ តែប្រឈមនឹងគ្រោះថ្នាក់សភាបោះឆ្នោតទំលាក់

២សប្តាហ៍​បន្ទាប់ពី​បានចូល​កាន់មុខតំណែងជានាយករដ្ឋមន្ត្រីបារាំង នៅទីបំផុតលោក​ មីស្ហែល បាញេ

បារាំង៖ រដ្ឋាភិបាលថ្មីរបស់លោកមីស្ហែល បាញេទើបចេញរូបរាង​ តែប្រឈមនឹងគ្រោះថ្នាក់សភាបោះឆ្នោតទំលាក់

២សប្តាហ៍​បន្ទាប់ពី​បានចូល​កាន់មុខតំណែងជានាយករដ្ឋមន្ត្រីបារាំង នៅទីបំផុតលោក​ មីស្ហែល បាញេ បានប្រកាសសមាសភាពរដ្ឋាភិបាលថ្មីរបស់​លោក កាលពី​ល្ងាចថ្ងៃសៅរ៍ទី​២១កញ្ញា​។ សមាសភាពរដ្ឋាភិបាលថ្មី​ ដែល​ភាគច្រើនលើសលុប សុទ្ធតែមនុស្សមានចរន្ត​នយោបាយ​​ស្តាំនិយម។ ទើបតែកកើត រដ្ឋាភិបាលថ្មីរបស់​លោកមីស្ហែល បាញេ កំពុងប្រឈមគ្រោះថ្នាក់រួចទៅហើយ ដោយ​ក្រុម​សមាជិកសភាសម្ព័ន្ធ​បក្ស​ឆ្វេងនិយម បានប្រកាសថាគេនឹងរួមគ្នាបោះឆ្នោត​ដកសេចក្តីទុកចិត្ត ដើម្បីទំលាក់រដ្ឋាភិបាលនេះ​។

មនុស្សជាង១សែននាក់គាំទ្រញត្តិទាមទារដោះលែងសកម្មជនការពារបរិស្ថាន០៥រូបនៃចលនាមាតាធម្មជាតិ

មនុស្សជាង១០ម៉ឺនបានចូលរួមគាំទ្រញាត្តិទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងសកម្មជនការពារបរិស្

មនុស្សជាង១សែននាក់គាំទ្រញត្តិទាមទារដោះលែងសកម្មជនការពារបរិស្ថាន០៥រូបនៃចលនាមាតាធម្មជាតិ

មនុស្សជាង១០ម៉ឺនបានចូលរួមគាំទ្រញាត្តិទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងសកម្មជនការពារបរិស្ថាននៃចលនាមាតាធម្មជាតិចំនួន៥រូបដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសឱ្យជាប់ពន្ធនាគារកាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤។ នេះបើផ្អែកតាមតួលេខពីអង្គការជួយសង្គ្រោះព្រៃឈើ Rainforest Rescue និងដោយបន្ថែមថា ក្នុងចំណោមមនុស្សទាំងជាង ១០ម៉ឺននាក់ដែលចូលរួមគាំទ្រញាត្តិដោះលែងសកម្មជនមាតាធម្មជាតិ មានភាគច្រើនជាពលរដ្ឋខ្មែរដែលរស់នៅក្នុងប្រទេស និងក្រៅប្រទេស។

តើគួរ ឬមិនគួរបន្តកម្មវិធីទស្សនកិច្ច និងមូលនិធិព្រំដែន ក្រោយរដ្ឋាភិបាលដកខ្លួនចេញពីគម្រោង CLV?

រដ្ឋាភិបាលកម្ពុជាបានប្រកាសនៅថ្ងៃសុក្រទី ២០ កញ្ញាពីការដកខ្លួនចេញពីគម្រោងកិច្ចសហប្រតិបត្ត

តើគួរ ឬមិនគួរបន្តកម្មវិធីទស្សនកិច្ច និងមូលនិធិព្រំដែន ក្រោយរដ្ឋាភិបាលដកខ្លួនចេញពីគម្រោង CLV?

រដ្ឋាភិបាលកម្ពុជាបានប្រកាសនៅថ្ងៃសុក្រទី ២០ កញ្ញាពីការដកខ្លួនចេញពីគម្រោងកិច្ចសហប្រតិបត្តិអភិវឌ្ឍន៍រួមគ្នាជាឡាវ និងវៀតណាមហៅកាត់ CLV។ ក្រោយការសម្រេចដូចនេះនាំឲ្យមានការចោទសួរថា តើការរៀបចំកម្មវិធីទស្សនកិច្ចរបស់ពលរដ្ឋទៅតំបន់ព្រំដែន និងការប្រមូលលុយក្នុងមូលនិធិព្រំដែនគួរបន្តធ្វើ ឬគួរលុបចោលវិញ?។ អ្នកវិភាគមួយចំនួនធំយល់ថា រដ្ឋាភិបាលគួរបន្តធ្វើការងារទាំងពីរនេះ ព្រោះវាអនុញ្ញាតឲ្យសាធារណជនយល់ និងស្គាល់ទឹកដីព្រំដែនរបស់ខ្លួន។

អនាគត​ប្រធានាធិបតីថ្មីរបស់ស្រីលង្កា​អាច​ប្រយុទ្ធប្រឆាំង​នឹង​អ្នកនយោបាយពុករលួយដូចការសន្យា?

នៅ​ស្រីលង្កា បន្ទាប់ពីដំណើរការបោះឆ្នោតប្រធានាធិបតីប្រព្រឹត្តទៅ​ដោយរលូន គ្មានភាពតានតឹង​ ន

អនាគត​ប្រធានាធិបតីថ្មីរបស់ស្រីលង្កា​អាច​ប្រយុទ្ធប្រឆាំង​នឹង​អ្នកនយោបាយពុករលួយដូចការសន្យា?

នៅ​ស្រីលង្កា បន្ទាប់ពីដំណើរការបោះឆ្នោតប្រធានាធិបតីប្រព្រឹត្តទៅ​ដោយរលូន គ្មានភាពតានតឹង​ និងការប្រឈមមុខកាលពីថ្ងៃសៅរ៍​ទី ២១ កញ្ញា ការរាប់សន្លឹកឆ្នោតនៅថ្ងៃអាទិត្យនេះ​បង្ហាញ​ថា  ប្រធានបក្សសម្ព័ន្ធឆ្វេងនិយម​ទទួលបាន​សំឡេងឆ្នោត​ច្រើនជាងគេ ពោលគឺ​ច្រើនជាង​ លោក​Rail Wickremesinghe រ៉ានីល វីក្រេម៉េស៊ីងហ្កេ ប្រធានាធិបតីផុតអាណត្តិ ​ដែលទទួលបាន​សំឡេងឆ្នោតតែ ១៧%តែប៉ុណ្ណោះ។ នៅមុន​ទទួល​បានសំឡេងឆ្នោត​នាំមុខគេ គណបក្ស​រណសិរ្ស​រំដោះប្រជាជន​​របស់​លោក ​Anura Kumara Dissanayaka អានុរ៉ា កុមារ៉ា ឌីស៊ីណាយ៉ាកា​ ធ្លាប់បាន​សន្យាថា នឹង​ប្រយុទ្ធប្រឆាំង​អ្នកនយោបាយ​ពុករលួយ និង​ជួយសម្រាលបន្ទុករបស់​ប្រជាជន​ដែល​រួបរឹត​ដោយ​​ការបង់ពន្ធ វិបត្តិទំនិញឡើងថ្លៃ និង​នយោបាយ​រឹតបន្តឹងថវិកា​របស់​រដ្ឋាភិបាល​មុន។ ឈាង បុប្ផា​រាយការណ៍ព័ត៌មាននេះ​លម្អិត៖​

តើ​អ៊ីស្រាអែលអាចតាម​សម្លាប់មេបញ្ជាការធំរបស់​ចលនា​​ហេសបូឡាបានយ៉ាងដូចម្តេច?

នៅថ្ងៃសៅរ៍ទី ២១​កញ្ញា អ៊ីស្រាអែល​ប្រកាស​បាញ់​សម្លាប់​បាន​មេធំម្នាក់ទៀត​របស់​ចលនាហេសបូឡា

តើ​អ៊ីស្រាអែលអាចតាម​សម្លាប់មេបញ្ជាការធំរបស់​ចលនា​​ហេសបូឡាបានយ៉ាងដូចម្តេច?

នៅថ្ងៃសៅរ៍ទី ២១​កញ្ញា អ៊ីស្រាអែល​ប្រកាស​បាញ់​សម្លាប់​បាន​មេធំម្នាក់ទៀត​របស់​ចលនាហេសបូឡាលីបង់ នៅក្នុង​ការវាយប្រហារផ្លូវអាកាស​ ទៅលើ​ទីក្រុង​បេរូត កាលពីយប់​ថ្ងៃសុក្រ។ អ៊ីស្រាអែល​សម្លាប់​បាន​​សមាជិករបស់ក្រុមហេសបូឡា​១៦នាក់ ដែលនៅក្នុងនោះ មាន​ អ៊ីប្រាហ៊ីម អាគីល មេបញ្ជាការកងពល​ពិសេស​របស់​ចលនា​ហេសបូឡា​ដែលអ៊ីស្រាអែល និង​អាមេរិក​បាន​តាមរកមុខ​ជាយូរមកហើយ។ នេះជា​ដំណឹងដ៏អាក្រក់​ ហើយក៏ជាការដាក់ទោសធ្ងន់មួយជាន់ទៀត​របស់អ៊ីស្រាអែលទៅលើ​ចលនា​ហេសបូឡាលីបង់ ដែល​​ទើបតែ​​រងការវាយប្រហារ​យ៉ាងដំណំ ដោយសារវិទ្យុទាក់ទង និង​ឧបករណ៍ផ្ញើសាររាប់ពាន់គ្រឿង​បាន​ផ្ទុះក្នុងពេល​ពេល​តែមួយ សម្លាប់ម​នុស្ស​យ៉ាងហោច ៣៧នាក់ និង​របួស​ជាង ៣ពាន់នាក់។ អ៊ីស្រាអែលជា​គោលដៅ​ចោទប្រកាន់របស់​ក្រុមហេសបូឡាលីបង់។

ចិន៖ យុវជនអត់ការងារធ្វើ កើនឡើងដល់ ១៨,៨% ក្នុងខែ​សីហា

អត្រាអត់ការងារ​ធ្វើ ក្នុងចំណោម​យុវជនចិនអាយុក្រោម​២៤ឆ្នាំ​ បាន​កើនឡើងបន្ថែមទៀត នៅក្នុង​ខែ

ចិន៖ យុវជនអត់ការងារធ្វើ កើនឡើងដល់ ១៨,៨% ក្នុងខែ​សីហា

អត្រាអត់ការងារ​ធ្វើ ក្នុងចំណោម​យុវជនចិនអាយុក្រោម​២៤ឆ្នាំ​ បាន​កើនឡើងបន្ថែមទៀត នៅក្នុង​ខែសីហាកន្លងទៅនេះ​។ ផ្អែកតាម​តួលេខចុងក្រោយ​ ផ្សាយ​ដោយ​ការិយាល័​ស្ថិតិជាតិ​ចិន យុវជនចិន​អត់ការងារធ្វើ មានចំនួន​១៨,៨% តែ​ដោយ​មិនរាប់និស្សិតចូលក្នុងនេះ​ទេ។ យ៉ាងណាក៏ដោយ អត្រាយុវជន​អត់ការងារធ្វើ​ កើនឡើងជាលំដាប់នេះ បានបង្ហាញអំពី​ការលំបាកនៃសេដ្ឋកិច្ចចិន​ ក្នុងពេលបច្ចុប្បន្ននេះ​។

កម្មវិធីព័ត៌មានប្រចាំថ្ងៃ សៅរ៍ ទី ២១ ខែកញ្ញា ឆ្នាំ ២០២៤

កម្មវិធីព័ត៌មានប្រចាំថ្ងៃ សៅរ៍ ទី ២១ ខែកញ្ញា ឆ្នាំ ២០២៤

កម្មវិធីព័ត៌មានប្រចាំថ្ងៃ សៅរ៍ ទី ២១ ខែកញ្ញា ឆ្នាំ ២០២៤

កម្មវិធីព័ត៌មានប្រចាំថ្ងៃ សៅរ៍ ទី ២១ ខែកញ្ញា ឆ្នាំ ២០២៤

ទ្វាររបងស្ថានទូតបារាំង កន្លែងចងចាំសម្រាប់ប្រវត្តិសាស្ត្រខ្មែរ

នៅក្នុងការបើកអោយចូលទស្សនាស្ថានទូតបារាំងនៅកម្ពុជា នៅក្នុងទិវាបេតិកភ័ណ្ឌអឺរ៉ុប ថ្ងៃ២១ កញ្ញ

ទ្វាររបងស្ថានទូតបារាំង កន្លែងចងចាំសម្រាប់ប្រវត្តិសាស្ត្រខ្មែរ

នៅក្នុងការបើកអោយចូលទស្សនាស្ថានទូតបារាំងនៅកម្ពុជា នៅក្នុងទិវាបេតិកភ័ណ្ឌអឺរ៉ុប ថ្ងៃ២១ កញ្ញា ឆ្នាំ២០២៤នេះ មហាជនបានចូលទស្សនារាប់ពាន់នាក់ទាំងជនជាតិខ្មែរនិងបរទេស។ ពួកគេមិនត្រឹមតែទាក់ទាញដោយភាពស្រស់ស្អាតនៃឧទ្យានបៃតងនិងអគារ ស្នាដៃស្ថាបត្យកម្ម នៅចំកណ្តាលទីក្រុងភ្នំពេញ ប៉ុន្តែមហាជនក៏ចាប់អារម្មណ៍ណាស់ដែរ របងចាស់មួយរបស់ស្ថានទូតបារាំង ដែលដាស់រំលឹកគេឲ្យនឹកទៅដល់ប្រវត្តិដ៏ជូរចត់នៃការដួលរលំទីក្រុងភ្នំពេញ និងចូលកាន់កាប់ប្រទេសរបស់ពួកទាហានខ្មែរក្រហម។

កម្ពុជា-ម៉ាឡេស៊ីបើកដំណើរការទូទាត់QR ឆ្លងដែនដើម្បីជំរុញពាណិជ្ជកម្ម ទេសចរណ៍ និងសេដ្ឋកិច្ច

ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលនៃប្រទេសម៉ាឡេស៊ី បានបើកដំណើរការបណ្ដាញទូទាត់QR Code ឆ្លងដែន

កម្ពុជា-ម៉ាឡេស៊ីបើកដំណើរការទូទាត់QR ឆ្លងដែនដើម្បីជំរុញពាណិជ្ជកម្ម ទេសចរណ៍ និងសេដ្ឋកិច្ច

ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលនៃប្រទេសម៉ាឡេស៊ី បានបើកដំណើរការបណ្ដាញទូទាត់QR Code ឆ្លងដែនរវាងប្រទេសទាំងពីរ ក្នុងដំណាក់កាលដំបូងជាផ្លូវការនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។ ធនគារកណ្ដាលម៉ាឡេស៊ីបញ្ជាក់ថា ការទូទាត់តាម QRនេះ នឹងអនុញ្ញាតឱ្យទីតាំងរបស់ពាណិជ្ជករនៅក្នុងប្រទេសកម្ពុជា និងម៉ាឡេស៊ី ជាង៥លានកន្លែង ដែលភាគច្រើនធ្វើអាជីវកម្មខ្នាតតូច អាចទទួលបានអតិថិជនកាន់តែទូលំទូលាយ និងអាចជំរុញពាណិជ្ជកម្ម ទេសចរណ៍ និងកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។

រដ្ឋាភិបាលប្រកាសដកខ្លួនពីCLV តែមិនដោះលែងអ្នកជាប់ឃុំ ក្នុងព្រឹត្តិការណ៍១៨សីហា

នៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ប្រធានព្រឹទ្ធសភាកម្ពុជា លោកហ៊ុន សែន និងនាយករដ្ឋមន្ដ្រីកម្ព

រដ្ឋាភិបាលប្រកាសដកខ្លួនពីCLV តែមិនដោះលែងអ្នកជាប់ឃុំ ក្នុងព្រឹត្តិការណ៍១៨សីហា

នៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ប្រធានព្រឹទ្ធសភាកម្ពុជា លោកហ៊ុន សែន និងនាយករដ្ឋមន្ដ្រីកម្ពុជា លោកហ៊ុន ម៉ាណែត បានប្រកាសដកកម្ពុជាចេញពីតំបន់អភិវឌ្ឍន៍ត្រីកោណCLV-DTA។ ការដកប្រទេសចេញពីកិច្ចសហប្រតិបត្តិការណ៍រួមគ្នានេះ ធ្វើឡើងបន្ទាប់ពីមានការតវ៉ាជាច្រើនលើកពីសំណាក់ពលរដ្ឋខ្មែររស់នៅក្រៅប្រទេស និងការទទូចសុំរបស់ក្រុមប្រឆាំង។ យ៉ាងណាក៏ដោយ បើទោះបីជាដកខ្លួនចេញជាផ្លូវការ លោកហ៊ុន សែន អះអាងថា រដ្ឋាភិបាលនឹងមិនអាចដោះលែងអ្នកកំពុងជាប់ឃុំក្នុងពន្ធនាគារ ក្នុងព្រឹត្តិការណ៍១៨សីហានោះទេ។

Get more results via ClueGoal