ថ្ងៃទី២៨កញ្ញា ជាទិវាពិភពលោកនៃការរំលូតកូនដោយសុវត្ថិភាព។ តែការរំលូតកូន ជាសិទ្ធិ ដ៏ផុយស្រួយនៅឡើយ នៅលើពិភពលោក ព្រោះការរំលូតត្រូវបានហាមឃាត់ជាដាច់ខាតក្នុងប្រទេសមួយចំនួន។ ហើយប្រទេសខ្លះទៀត មានបម្រាមតឹងតែងខ្លាំងណាស់ជុំវិញទង្វើនេះ។
នៅថ្ងៃសុក្រទី២៧កញ្ញា អង្គការសង្គមស៊ីវិលចំនួន ១៨ស្ថាប័នបានស្នើសុំរដ្ឋាភិបាលកម្ពុជាពន្លឿនការអនុម័តច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានដែលជាប់គាំងអស់ជាច្រើនឆ្នាំ។ តាមសេចក្តីថ្លែងការណ៍ ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានមានប្រយោជន៍ដល់ការទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋជាចាំបាច់។
តើមេចលនាហេសបូឡា ហាសាន់ ណាស្រាឡា ពិតជាស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើភាគខាងត្បូងក្រុងបេរ៉ូតប្រទេសលីបង់មែនឬ? មែន ! នេះបើតាមសេចក្តីប្រកាសរបស់យោធាអ៊ីស្រាអែល នៅព្រឹកថ្ងៃសៅរ៍ទី២៨កញ្ញា។ ប្រភពស្និទ្ធនឹងចលនាហេសបូឡា ក៏បានអះអាងនៅព្រឹកនេះដែរថា បាត់ទំនាក់ទំនងជាមួយប្រមុខចលនាហេសបូឡា ណាស្រាឡា តាំងពីល្ងាចថ្ងៃសុក្រមក តែមិនបញ្ជាក់ព័ត៌មានទាក់ទងនឹងការស្លាប់រស់របស់មេកើយរូបនេះទេ។
គម្រោងរាយការណ៍អំពីឧក្រិដ្ឋកម្ម និងអំពើពុករលួយ (OCCRP) បានចេញផ្សាយនូវអត្ថបទស្រាវជ្រាវមួយនៅថ្ងៃសុក្រទី២៧កញ្ញា ដោយបង្ហាញនូវភស្តុតាងមួយចំនួន ដែលលោក លី យ៉ុងផាត់ មានទំនាក់ទំនងរកស៊ីជាមួយឧក្រិដ្ឋជនចិនដ៏ធំ២រូប។ ការលាតត្រដាងនេះធ្វើឡើងបន្ទាប់ពីលោក លី យ៉ុងផាត់ ទើបទទួលរងទណ្ឌកម្មបង្កកទ្រព្យសម្បត្តិពីក្រសួងសេដ្ឋកិច្ចអាមេរិកកាលពីពាក់កណ្តាលខែកញ្ញា។
៥ថ្ងៃមកហើយ ដែលចលនាហេសបូឡាលីបង់បានរងការវាយប្រហារយ៉ាងដំណំពីសំណាក់កងទ័ពអ៊ីស្រាអែល។ នៅក្នុងសមរភូមិមួយទៀតរបស់អ៊ីស្រាអែល បន្ថែមពីលើហ្កាហ្សា ដោយលើកនេះសំដៅទឹកដីភាគខាងត្បូងលីបង់ ការវាយប្រហារទម្លាក់គ្រាប់របស់យន្តហោះចម្បាំងអ៊ីស្រាអែលបានសម្លាប់ទាំងប្រជាជនស៊ីវិលលីបង់ និងសមាជិករបស់ក្រុមហេសបូឡា។ ឃើញក្រុមហេសបូឡាដែលជាកូនចៅរបស់ខ្លួននៅលីបង់ បាក់ទ្រោមដោយសារការវាយប្រហាររបស់អ៊ីស្រាអែល អ៊ីរ៉ង់តាមរយៈរដ្ឋមន្រ្តីការបរទេស បានចេញមុខប្រកាសជួយគាំទ្រហេសបូឡាលីបង់គ្រប់មធ្យោបាយ។ សង្រ្គាមវាយប្រហារគ្នាទៅវិញ ទៅមករវាងអ៊ីស្រាអែល និងក្រុមហេសបូឡាកំពុងធ្វើឲ្យគេបារម្ភពីការផ្ទុះសង្រ្គាមជាចំហរនៅក្នុងតំបន់។ អ្នកជំនាញវិញយល់ថា អ៊ីរ៉ង់នឹងអាចជួយគាំទ្រហេសបូឡាមែន ប៉ុន្តែ មិនបណ្តោយខ្លួនឲ្យធ្លាក់ចូលក្នុងសង្រ្គាមបង្ហូរឈាមជាមួយអ៊ីស្រាអែលឡើយ។
ក្នុងរយៈពេល១០ឆ្នាំ ចាប់ពីឆ្នាំ២០២០ដល់ឆ្នាំ២០៣០ កម្ពុជាគ្រោងចំណាយថវិកា ២ពាន់លានដុល្លារដើម្បីបន្សាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ ក្រសួងបរិស្ថាន នៅថ្ងៃទី២៥កញ្ញាថា គម្រោងមួយនេះត្រូវបានអនុម័ត ក្រោយពិនិត្យឃើញថា កម្ពុជាជាប្រទេសដែលងាយរងគ្រោះបំផុតពីផលប៉ះពាល់ពីបម្រែបម្រួលអាកាសធាតុ។
ថៃស្នើឱ្យកម្ពុជាចូលរួមក្នុងគម្រោងទេសចរណ៍៦ប្រទេសក្នុងទិសដៅតែមួយ ដើម្បីជំរុញកំណើនទេសចរណ៍បរទេសក្នុងតំបន់។ គម្រោងនេះជាគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលថៃដោយបានកំណត់ថា ភ្ញៀវទេសចរបរទេសអាចដើរលេងកម្សាន្តប្រទេសទាំង៦ក្នុងតំបន់អាស៊ានដោយតម្រូវឱ្យស្នើសុំទិដ្ឋាការតែម្តងគត់។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៧ កញ្ញានេះ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំបានអះអាងថា ការប្រឡងបាក់ឌុបឆ្នាំ ២០២៤នឹងនៅតែប្រព្រឹត្តតាមគោលការណ៍ចំនួន ៤ដដែល គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ ពោលគឺ «អ្នកចេះគឺជាប់»។ តាមរដ្ឋមន្រ្តីក្រសួងអប់រំ ការប្រឡងបាក់ឌុបឆ្នាំ ២០២៤នេះនឹងមានការចូលរួមពីក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថ អង្គភាពប្រឆាំងអំពើពុករលួយ អគ្គិសនីកម្ពុជា និងសហភាពសម្ព័ន្ធយុវជនកម្ពុជាដើម្បីធ្វើយ៉ាងណាឲ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន និងមានរបៀបរៀបរយ។
ចាប់បើកនៅថ្ងៃទី ២២កញ្ញា និងបិទបញ្ចប់នៅថ្ងៃទី ២៧កញ្ញា២០២៤នេះ មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ ប្រព្រឹត្តទៅក្នុងបរិបទភូមិសាស្ត្រនយោបាយដ៏តានតឹងនៅតំបន់ដើមបូព៌ា។ អំពើហិង្សាដំណាក់កាលថ្មីរវាងអ៊ីស្រាអែលជាមួយបណ្តាប្រទេសក្នុងតំបន់និងក្តីព្រួយបារម្ភខ្លាចរាលដាលទៅជាសង្គ្រាមទូទៅ បានផុសចេញពីបបូរមាត់របស់ប្រមុខរដ្ឋ-រដ្ឋាភិបាល ជាបន្តបន្ទាប់ ពីវេទិកាអង្គការសហប្រជាជាតិ ពេញមួយសប្តាហ៍នេះ។ តែការវាយប្រហារអ៊ីស្រាអែលនៅតែបន្ត។ ម្សិលមិញ ប្រមុខអាជ្ញាធរប៉ាឡេស្ទីន លោក ម៉ាមូដ អាបាស បានបរិហារដោយចំៗទង្វើប្រល័យពូជសាសន៍របស់អ៊ីស្រាអែល។ នៅល្ងាចនេះលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលត្រូវឡើងថ្លែងនៅអង្គការសហប្រជាជាតិដែរ។
នៅប្រទេសជប៉ុន លទ្ធផលនៃការបោះឆ្នោតផ្ទៃក្នុងរបស់គណបក្សកាន់អំណាច បក្សសេរីប្រជាធិបតេយ្យ នៅថ្ងៃសុក្រនេះបង្ហាញថា លោក Shigeru Ishiba អតីតរដ្ឋមន្រ្តីការពារជាតិ បានទទួលជ័យជំនះនៅក្នុងការប្រកួតប្រជែង ដណ្តើមតំណែងប្រធានរបស់គណបក្ស។ ជាប់ឆ្នោតជាប្រធានគណបក្សកាន់អំណាច លោក Shigeru Ishiba នឹងត្រូវសភាបោះឆ្នោតផ្តល់សុពលភាព នៅថ្ងៃទី១តុលា សប្តាហ៍ក្រោយ ដើម្បីចូលកាន់តំណែងជានាយករដ្ឋមន្រ្តីជប៉ុន បន្តពីលោក ហ្វូមីអូ គីស៊ីដា ដែលបានប្រកាសកាលពីពាក់កណ្តាលខែសីហាកន្លងទៅថា លោកមិនឈរឈ្មោះជាប្រធានបក្សមួយអាណត្តិទៀតនោះទេ។ តើអនាគតនាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុនជាអ្នកណា?
ប្រទេសកម្ពុជាមានស្តង់ចំនួន៧៨ សម្រាប់តាំងបង្ហាញផលិតផលរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ាន លើកទី២១ នៅទីក្រុងណាននីង ប្រទេសចិនពីថ្ងៃទី២៤ ដល់ទី២៨ ខែកញ្ញា ឆ្នាំ២០២៤។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC) និងជាប្រធានក្រុមប្រឹក្សាភិបាល Cambodia SME Trading Co Ltd បានឲ្យដឹងថាផលិតផលកម្ពុជាទទួលបានការចាប់អារម្មណ៍ច្រើនពីមហាជននៅប្រទេសចិន។ តាមលោកឧកញ៉ា តែ តាំងប៉ ក្នុងចំណោមផលិតផលសក្តានុពលរបស់កម្ពុជាមួយចំនួន ដំណាប់ស្វាយកែវរមៀតជាទំនិញដ៏ពេញនិយមនៅក្នុងប្រទេសចិន។
ក្រុមហ៊ុនSpace X របស់មហាសេដ្ឋី Elon Musk មានគ្រោងវិនិយោគក្នុងទំហំទឹកប្រាក់១៥០០លានដុល្លារនៅប្រទេសវៀតណាម។ យោងតាមការចុះផ្សាយរបស់កាសែតក្នុងស្រុកវៀតណាម ឆ្លៀតឱកាសចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក កាលពីថ្ងៃពុធទី ២៥ កញ្ញា អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាមបានជួបពិភាក្សាជាមួយ ប្រធានផ្នែកកិច្ចការជាមួយរដ្ឋាភិបាល របស់ក្រុមហ៊ុនអាមេរិក Space X ដែលបានលើកតម្រុយថា ក្រុមហ៊ុនរបស់មហាសេដ្ឋីElon Musk គ្រោងចង់វិនិយោគលើបណ្តាញអ៊ីនធ័រនែតរបស់វៀតណាម នៅអនាគតខាងមុខ។
ក្រុមហ៊ុនSpace X របស់មហាសេដ្ឋី Elon Musk មានគ្រោងវិនិយោគក្នុងទំហំទឹកប្រាក់១៥០០លានដុល្លារនៅប្រទេសវៀតណាម។ យោងតាមការចុះផ្សាយរបស់កាសែតក្នុងស្រុកវៀតណាម ឆ្លៀតឱកាសចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក កាលពីថ្ងៃពុធទី ២៥ កញ្ញា អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាមបានជួបពិភាក្សាជាមួយ ប្រធានផ្នែកកិច្ចការជាមួយរដ្ឋាភិបាល របស់ក្រុមហ៊ុនអាមេរិក Space X ដែលបានលើកតម្រុយថា ក្រុមហ៊ុនរបស់មហាសេដ្ឋីElon Musk គ្រោងចង់វិនិយោគលើបណ្តាញអ៊ីនធ័រនែតរបស់វៀតណាម នៅអនាគតខាងមុខ។
នៅក្នុងឱកាសជំនួបក្រៅផ្លូវការមួយក្នុងក្រុងញូយ៉កនាថ្ងៃទី២៤កញ្ញា ប្រមុខការទូតវៀតណាមលោក Bui Thanh Son បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍រួមគ្នាជាមួយឡាវ និងកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតរដ្ឋវៀតណាម Vietnam Plus នៅថ្ងៃទី២៥កញ្ញា។ តាម Vietnam Plus ប្រមុខការទូតកម្ពុជាលោក សុខ ចិន្តាសោភាក៏បានបញ្ជាក់ថា ការដែលកម្ពុជាដកខ្លួនចេញពីកិច្ចសហការតំបន់អភិវឌ្ឍតំបន់ត្រីកោណ CLV-DTA មិនប៉ះពាល់ដល់យន្តការកិច្ចសហប្រតិបត្តិការផ្សេងទៀតនៅក្នុងក្របខ័ណ្ឌទ្វេភាគី ឬត្រីភាគីរវាងប្រទេសជិតខាងទាំង២ទេ។
ក្នុងរយៈពេលជិត១២០ថ្ងៃ អាជ្ញាធរថៃបានចាប់ខ្លួនពលករខ្មែរខុសច្បាប់ជិត៤ម៉ឺននាក់។ នេះបើតាមក្រសួងការងារថៃដែលបានបូកសរុបតួលេខពលករខុសច្បាប់ឆ្លងដែនចូលទឹកដីរបស់ខ្លួន។ តាមក្រសួងការងារថៃ កម្ពុជាជាប្រទេសទី២ដែលមានពលករខុសច្បាប់ច្រើនឆ្លងចូលទឹកដីខ្លួន បន្ទាប់ពីប្រទេសភូមា។
នៅថ្ងៃព្រហស្បតិ៍ ទី២៦ កញ្ញានេះ សមាគមក្នុងស្រុកចំនួន៣ បានឯកភាពគ្នាជាមួយរដ្ឋបាលគយចិនក្នុងខេត្តគ័ងហ្ស៊ីដើម្បីនាំចូលទំនិញស្វាយចន្ទី ត្រចៀកកាំ និងដំឡូងមីដោយមិនចាំបាច់ឆ្លងកាត់ប្រទេសទី៣។ សមាគមស្វាយចន្ទីកម្ពុជាបានអះអាងពីភាពជោគជ័យនៃសកិច្ចព្រមព្រៀងមួយនេះ ព្រោះវានឹងជួយសម្រួលការនាំចេញទំនិញទៅកាន់ប្រទេសចិនដោយគ្មានភាពស្មុគស្មាញ។
នៅលីបង់ កងទ័ពអ៊ីស្រាអែលនៅបន្តវាយប្រហារយ៉ាងសន្ធប់នៅបីថ្ងៃជាប់ៗគ្នា ទៅលើទីតាំងយោធារបស់ក្រុមហេសបូឡាភាគខាងត្បូងលីបង់។ ក្រៅតែពីសម្លាប់មនុស្សជាង ៦០០នាក់ ដែលក្នុងនោះ មានទាំងប្រជាជនស៊ីវិល ស្រ្តីនិងកុមារ ការវាយប្រហារផ្លូវអាកាសរបស់អ៊ីស្រាអែល ដែលឈានចូលដល់ថ្ងៃទី៤ នៅត្រឹមថ្ងៃព្រហស្បតិ៍ទី ២៦កញ្ញាបានធ្វើឲ្យប្រជាជនលីបង់ជាង៩ម៉ឺននាក់រត់ភៀសខ្លួនពីតំបន់ខាងត្បូង។ នៅចំពោះមុខសង្រ្គាមរាលដាលចូលទឹកដីលីបង់ ដែលនឹងអាចរាលដាលទៅជាសង្រ្គាមបើកចំហនៅក្នុងតំបន់ បារាំង និងអាមេរិកដែលជាសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែលបានអំពាវនាវកាលពីយប់ថ្ងៃពុធម្សិលមិញឲ្យមានបទឈប់បាញ់រយៈពេល ២១ថ្ងៃ ដើម្បីបើកផ្លូវឲ្យមានការចរចាតាមផ្លូវទូត។ ប៉ុន្តែ ពាក្យអំពាវនាវរបស់សម្ព័ន្ធមិត្តអ៊ីស្រាអែលស្លាប់មុនកើត ព្រោះថា កងទ័ពអ៊ីស្រាអែលបានប្រកាសនៅថ្ងៃពុធដដែល ពីគម្រោងបើកការវាយប្រហារតាមផ្លូវគោកចូលទឹកដីលីបង់ ដើម្បីគាស់រំលើងក្រុមហេសបូឡា នៅភាគខាងត្បូងលីបង់។
នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញបានចេញសេចក្តីប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទឈ្មោះ នាង សំអូន ដាក់ក្នុងពន្ធនាគារចំនួន ៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន២០លានរៀល។ នាង សំអូន បានជាប់ចោទពីបទបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង បង្កគ្រោះថ្នាក់បណ្តាលឲ្យស្លាប់មនុស្សចំនួន ៤នាក់ នៅចំណុចស្ពានឬស្សីកែវ កាលពីខែមករា ឆ្នាំ២០២៤។ តាមតុលាការ នេះជាកម្រិតអតិបរមាដោយយោងលើមាត្រា៨៣ និងមាត្រា៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ តែលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្វេញប្រតិកម្មនៅថ្ងៃទី២៦ ខែកញ្ញានេះ ដោយស្នើឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប្រើអធិបញ្ជាប្តឹងទៅសាលាឧទ្ធរណ៍ និងពិនិត្យមើលឡើងវិញពីការធ្វើវិសោធនកម្មច្បាប់សំដៅដាក់ទោសអ្នកប្រព្រឹត្តខុសឲ្យធ្ងន់ធ្ងរ ប្រសិនបើច្បាប់បច្ចុប្បន្នមានកម្រិតទោសទណ្ឌស្រាលពេក។ តើទម្ងន់ទោសកម្រិតណាដែល នាង សំអូន ត្រូវទទួលនៅក្នុងទង្វើរបស់ខ្លួន?
ហេតុការណ៍នៃការបាត់ស្រុតដីផ្លូវមាត់ប្រឡាយស្ទឹងមានជ័យក្នុងថ្ងៃចន្ទទី២៣កញ្ញាបានបង្កជាក្តីកង្វល់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅទីនោះ។ ពួកគេសម្តែងក្តីកង្វល់ពីការហូរច្រោះដីបន្ថែមទៀត ប្រសិនបើអាជ្ញាធរមិនរួសរាន់ជួសជុលឲ្យទាន់ពេល។ ក្នុងន័យនេះ ពួកគេបានស្នើឲ្យអាជ្ញាធរពន្លឿនការជួសជុលផ្លូវឡើងវិញដើម្បីបង្កភាពងាយស្រួលដល់ការធ្វើដំណើរ និងការបើកអាជីវកម្មជាថ្មី។
នៅអឺរ៉ុប ក្មេងជំទង់ប្រើប្រាស់បណ្តាញទាក់ទងសង្គមតាមប្រព័ន្ធអ៊ីនធ័រនែត កាន់តែចំនួនច្រើនឡើងៗ ហើយពួកគេក៏កាន់តែលេចចេញរោគសញ្ញា មានបញ្ហាផ្លូវចិត្ត និងបញ្ហាអត្តចរិត ក៏ច្រើនឡើងៗដែរ។ ការឈ្លក់ញៀនល្បែងហ្គែម តាមអនឡាននិងនៅតាមបណ្តាញសង្គមនីមួយៗនោះ ក៏កាន់តែលំបាកទប់ស្កាត់ថែមទៀត។ ជាផលវិបាកជាក់ស្តែង ការសិក្សារៀនសូត្ររបស់ពួកគេធ្លាក់ចុះខ្លាំង ហើយត្រូវប្រឈមនឹងវិបត្តិជំងឺផ្លូវចិត្ត។ អង្គការសុខភាពពិភពលោកប្រចាំតំបន់អឺរ៉ុប ថ្លែងក្តីព្រួយបារម្ភ និងជំរុញឲ្យរដ្ឋាភិបាលទាំងឡាយ រកដំណោះស្រាយជាបន្ទាន់ ដើម្បីស្រោចស្រង់សុខភាពផ្លូវចិត្តរបស់យុវជន។
ក្រុមហ៊ុនGoogle បានដាក់ពាក្យប្តឹងទៅកាន់គណកម្មការអឺរ៉ុប ដោយចោទថាក្រុមហ៊ុន Microsoft បានប្រើយុទ្ធសាស្ត្រប្រកួតប្រជែងមិនស្មោះត្រង់ ក្នុងវិស័យបច្ចេកវិទ្យាCloud។ Google ចោទថា Microsoft បានដាក់រនាំងឧបសគ្គ បង្ខំឲ្យអតិថិជនប្រើប្រាស់តែបច្ចេកវិទ្យាCloud របស់ខ្លួនតែមួយ ដោយមិនឲ្យគេអាចមានជម្រើសផ្សេង។ Microsoft អាចប្រឈមនឹងការផាកពិន័យប្រាក់ច្រើនរយលានអឺរ៉ូ ពីសំណាក់គណកម្មការអឺរ៉ុប ដែលជាស្ថាប័នមានតួនាទី តាមដានការគោរពការប្រកួតជែងដោយស្មោះត្រង់ ក្នុងទីផ្សារអឺរ៉ុប។
តាមការចុះផ្សាយរបស់ Channel News Asia នាថ្ងៃទី២៥ កញ្ញានេះ ការដែលចិនផ្តល់ជំនួយនាវាចម្បាំងចំនួន ២ គ្រឿងឲ្យកម្ពុជាអាចជាផ្នែកនៃកិច្ចព្រមព្រៀងដើម្បីធានាសិទ្ធិក្នុងការប្រើប្រាស់មូលដ្ឋានទ័ពជើងទឹករាមក្នុងខេត្តព្រះសីហនុ។ ក្នុងន័យនេះ Channel News Asia បានចោទជាសំណួរថា តើចិននឹងត្រូវបង្កើនឥទ្ធិពលយោធារបស់ខ្លួនដល់កម្រិតណា និងត្រូវបញ្ចប់ដោយរបៀបណា?
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លើកឡើងថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គ្រោងស្នើទៅរដ្ឋាភិបាលឱ្យបង្កើតងារ «ស្ដេចប្រដាល់គុនចម្រុះបុរាណខ្មែរ» ក្នុងគោលដៅលើកស្ទួយវិស័យកីឡាយុទ្ធគុន។ នេះបើតាមលោក វ៉ាត់ ចំរើន ដែលថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។ ថ្នាក់ដឹកនាំកីឡារូបនេះ កត់សម្គាល់ឃើញថា កម្ពុជាជួបការលំបាកក្នុងការជំរុញគុនខ្មែរលើឆាកអន្តរជាតិ ដោយហេតុថា កម្ពុជាគ្មានតំណាងសម្រាប់ផ្សព្វផ្សាយ។ តើការបង្កើតងារ « ស្ដេចប្រដាល់គុនចម្រុះបុរាណខ្មែរ » អាចជួយលើកស្ទួយវិស័យគុនខ្មែរ មែនដែរឬទេ?
ក្រសួងការពារជាតិចិនប្រកាសអំពីការបាញ់សាកល្បងមីស៊ីលបាលីស្ទីកអន្តរទ្វីប ដោយជោគជ័យនៅថ្ងៃទី២៥កញ្ញានេះ។ ប្រមាណជាង៤០ឆ្នាំចុងក្រោយ រដ្ឋអំណាចចិនពុំដែលបាញ់សាកល្បងមីស៊ីល ប្រភេទខ្នាតធំ ដូចមីស៊ីលបាលីស្ទីកអន្តរទ្វីបលើកនេះឡើយ។ ការបាញ់មីស៊ីលរបស់ចិន ជួនចំពេលស្ថានការណ៍នៅក្នុងតំបន់អាស៊ី កំពុងតែពើបប្រទះភាពតានតឹងខ្លាំង រវាងចិននិងហ្វីលីពីន, ចិននិងជប៉ុន, ចិននិងតៃវ៉ាន់ ហើយនិងការប្រជែងឥទ្ធិពលគ្នាពីសហរដ្ឋអាមេរិកថែមទៀត។ ការសាកល្បងសព្វាវុធរបស់ចិនក៏បានធ្វើឲ្យ ជប៉ុន ក្បែរខាង សម្តែងក្តីព្រួយបារម្ភ និងមិនសប្បាយចិត្តនោះឡើយ។
ព្រឹកថ្ងៃពុធទី២៥កញ្ញា ក្រុមហេសបូឡាលីបង់ បានបាញ់ប្លោងមីស៊ីលបាលីស្ទីកមួយគ្រាប់ សំដៅមកកាន់ទីបញ្ជាការធំរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ីស្រាអែល នៅទីក្រុងទែលអាវីវ។ ជាការបាញ់សកសឹកបន្ទាប់ពីកងទ័ពអ៊ីស្រាអែល បានបើកការវាយប្រហារទ្រង់ទ្រាយធំ នៅជាយទីក្រុងបេរូត និងខាងត្បូងលីបង់ បណ្តាលឲ្យស្លាប់សមាជិករបស់ក្រុមហេសបូឡារាប់សិបនាក់។ មានការព្រួយបារម្ភកាន់តែខ្លាំង ថាសង្គ្រាមអាចនឹងឆេះរាលដាល ហើយលីបង់អាចនឹងក្លាយជាតំបន់ហ្កាហ្សាទី២។
ស្រុកចំនួន៣ស្ថិតនៅក្នុងខេត្តសៀមរាប គឺស្រុកជីក្រែង ស្រុកស្វាយលើ និងស្រុកប្រាសាទបាគងបានរងនូវការលិចលង់ដោយជំនន់ទឹកភ្លៀងចាប់តាំងពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤មក។ មកទល់ថ្ងៃពុធ ទី២៥ ខែកញ្ញានេះ ស្រុកស្វាយលើ និងស្រុកប្រាសាទបាគង បានធូរស្រាលពីទឹកជំនន់។ លោក លី វណ្ណៈ អ្នកនាំពាក្យរដ្ឋបាលសាលាខេត្តសៀមរាបបានប្រាប់វិទ្យុបារាំង RFI នៅថ្ងៃនេះថា ទឹកជំនន់មិនបានធ្វើឲ្យប៉ះពាល់ដល់ប្រាសាទបុរាណណាមួយនៅក្នុងខេត្តឡើយ។ ដោយឡែកចរាចរណ៍តាមដងផ្លូវមួយចំនួនត្រូវបានបិទមិនឲ្យរថយន្តធុនធំឆ្លងកាត់នៅថ្ងៃទី២៥ ខែកញ្ញានេះ។ សូមស្តាប់ការលើកឡើងរបស់លោក លី វណ្ណៈ ដែលរៀបចំឡើងដោយ ញឹម សុផល៖
«នេត្រា» ជាឈ្មោះពិព័រណ៍គំនូររបស់សិល្បករឈឹម សុធីដែលបានគូរចេញពីតថភាពនៃការរស់នៅរបស់មនុស្សក្នុងសង្គមប្រចាំថ្ងៃ។ ពិព័រណ៌ «នេត្រា» កំពុងដាក់បង្ហាញគំនូរចំនួន ២១ផ្ទាំង ចាប់ពីថ្ងៃទី២១ ខែកញ្ញា ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងវិចិត្រសាលសួនច្បារម្លប់ នៅទីក្រុងភ្នំពេញ។ វិចិត្រករឈឹម សុធី លើកឡើងថា លោកបានប្រើប្រាស់ការស្រមើលស្រមៃខ្ពស់ ដើម្បីប្រមូលអារម្មណ៍ផ្តិតយកទិដ្ឋភាពទាំងនោះមកច្នៃប្រឌិតបង្កើតជាស្នាដៃគំនូរទាំងជាង ២០ផ្ទាំងនេះ។ សូមទស្សនាបទយកការណ៍របស់ ស៊ឹម ចាន់សំណាង៖
ក្រសួងការពារជាតិចិនប្រកាសអំពីការបាញ់សាកល្បងមីស៊ីលបាឡេស្ទីកអន្តរទ្វីប ដោយជោគជ័យនៅថ្ងៃទី២៥កញ្ញានេះ។ ប្រមាណជាង៤០ឆ្នាំចុងក្រោយ រដ្ឋអំណាចចិនពុំដែលបាញ់សាកល្បងមីស៊ីល ប្រភេទខ្នាតធំ ដូចមីស៊ីលបាឡេស្ទីកអន្តរទ្វីបលើកនេះឡើយ។ ការបាញ់មីស៊ីលរបស់ចិន ជួនចំពេលស្ថានការណ៍នៅក្នុងតំបន់អាស៊ី កំពុងតែពើបប្រទះភាពតានតឹងខ្លាំង រវាងចិននិងហ្វីលីពីន, ចិននិងជប៉ុន, ចិននិងតៃវ៉ាន់ ហើយនិងការប្រជែងឥទ្ធិពលគ្នាពីសហរដ្ឋអាមេរិកថែមទៀត។ ការសាកល្បងសព្វាវុធរបស់ចិនក៏បានធ្វើឲ្យ ជប៉ុន ក្បែរខាង សម្តែងក្តីព្រួយបារម្ភ និងមិនសប្បាយចិត្តនោះឡើយ។
កាលពីថ្ងៃទី២៣ កញ្ញា តុលាការកំពូលបានចេញសេចក្តីថ្លែងការណ៍សម្រេចក្តីរឿងទំនាស់ដីធ្លីរវាងព្រះចៅអធិការវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ និងបុគ្គលឈ្មោះអៀង សៀ។ នៅក្នុងសេចក្តីថ្លែងការណ៍ តុលាការបានសម្តែងការសោកស្តាយដែលពុំអាចដោះស្រាយបានតាមការទាមទាររបស់ព្រះចៅអធិការវត្តដោយសារតែភស្តុតាង អង្គហេតុ និងអង្គច្បាប់បានកំណត់ច្បាស់លាស់រួចទៅហើយ។ តាមតុលាការកំពូល ឈ្មោះ ហុក អៀងដែលជាឪពុកឈ្មោះ អៀង សៀបានចូលទៅរស់នៅលើដីទំនាស់តាំងពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន តាមការប្រគល់ឱ្យរបស់អាជ្ញាធរសង្កាត់ស្ទឹងមានជ័យ។
ក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ធនាគារពិភពលោក World Bank បានអនុម័តកញ្ចប់ថវិកាចំនួន ៨០ លានដុល្លារអាមេរិកឲ្យកម្ពុជាក្នុងការជួយលើកកម្ពស់គុណភាពអប់រំ និងការស្រាវជ្រាវនៅកម្រិតឧត្តមសិក្សាផ្នែកជំនាញវិទ្យាសាស្ត្រ ឬហៅថា STEM។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោកចេញផ្សាយថ្ងៃទី២៤ កញ្ញា និងថា គម្រោងលើមុខជំនាញ STEM មួយនេះមានរយៈពេល៦ឆ្នាំសម្រាប់បណ្តុះបណ្តាលនិស្សិតឲ្យរៀនចប់ដោយសមត្ថភាព និងផលិតការស្រាវជ្រាវនានាដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា។
សេដ្ឋកិច្ចចិន ចាប់តាំងពីក្រោយវិបត្តិកូវីដ១៩មក បានពើបប្រទះនឹងវិបត្តិ ហាក់មិនងើបស្ទុះឡើងទាល់តែសោះ។ រដ្ឋាភិបាលចិនបានចេញវិធានការជាបន្តបន្ទាប់ ដើម្បីជួយជំរុញការចំណាយចាយវាយក្នុងស្រុក និងដោះស្រាយវិបត្តិអចលនទ្រព្យ តែហាក់ដូចជាមិនបានលទ្ធផល។ កាលពីថ្ងៃអង្គារទី២៤កញ្ញា ធនាគារកណ្តាលចិន បានចេញវិធានការថ្មីបន្ថែមទៀត ដើម្បីចាក់បញ្ចូលសាច់ប្រាក់ទៅក្នុងចរន្តសេដ្ឋកិច្ច។
ព្រះមហាក្សត្រថៃ បានលាយព្រះហត្ថលេខា ប្រទានរាជានុញ្ញាត ឲ្យប្រជារាស្ត្រថៃ ដែលស្រឡាញ់ភេទដូចគ្នា អាចមានសិទ្ធិស្របច្បាប់ រៀបអាពាហ៍ពិពាហ៍ជាមួយគ្នាបាន។ នេះបើតាមព្រះរាជក្រឹត្យ ដែលត្រូវបណ្តាញឃោសនាថៃ ផ្សព្វផ្សាយព្រោងព្រាត នៅថ្ងៃអង្គារ៍ ទី២៤កញ្ញា។ តាមរយៈច្បាប់ថ្មីនេះ ថៃបានក្លាយជាប្រទេសអាស៊ីអាគ្នេយ៍ទី១ដំបូងគេ ដែលយល់ព្រមទទួលការរៀបមង្គលការរវាងអ្នកស្រឡាញ់ភេទដូចគ្នា។
កុងស៊ុលវៀតណាម និងសមាគមធុរកិច្ចវៀតណាម-កម្ពុជា (VCBA) គ្រោងបង្កើតកម្មវិធីគាំទ្រវិស័យអប់រំសម្រាប់កុមារវៀតណាមនៅតាមដងទន្លេសាប ក្នុងភូមិសាស្ត្រនៃខេត្តពោធិ៍សាត់។ នេះបើតាមការចុះផ្សាយរបស់កាសែតវៀតណាម Vietnam News នៅថ្ងៃទី២៣ កញ្ញា និងថា តាមរយៈកម្មវិធីគាំទ្រវិស័យអប់រំមួយនេះ សាលារៀនបណ្តែតទឹកសម្រាប់កុមារវៀតណាមក្នុងខេត្តពោធិ៍សាត់នឹងត្រូវជួសជុល កែលម្អឡើងវិញ។
កាលពីថ្ងៃទី២៣ ខែកញ្ញា សារមន្ទីរជាតិបានបង្ហាញការសោកស្តាយចំពោះទង្វើអសីលធម៌របស់យុវជនខ្មែរមួយចំនួនដែលបានសម្រុក និងផ្លោះរបងចូលក្នុងបរិវេណសារមន្ទីរជាតិ អំឡុងពេលមានវត្តមានអ្នកបង្កើតមាតិកាតាមយូធូបបរទេសម្នាក់នៅក្នុងសារមន្ទីរ។ សារមន្ទីរជាតិចាត់ទុកទង្វើរបស់យុវជនខ្មែររបៀបនេះថាខ្វះការគោរព និងមិនផ្តល់តម្លៃដល់បេតិកភណ្ឌជាតិរបស់ខ្លួន។ ចំណែកអ្នកស្រាវជ្រាវសង្គមវាយតម្លៃថា សីលធម៌ និងឥរិយាបថរស់នៅរបស់យុវជនខ្មែរនាពេលសព្វថ្ងៃកំពុងធ្លាក់ចុះខ្លាំង។ ក្នុងន័យនេះ អ្នកវិភាគបានស្តីបន្ទោសលើភាពទន់ខ្សោយនៃវិស័យអប់រំ និន្នាការនយោបាយ សង្គម គ្រួសារ និងយុវជនខ្លួនឯង៕