Cambodia



ក្រុមហេសបូឡាលីបង់​ ប្រកាសថានឹងបន្តការប្រយុទ្ធតទល់នឹងអ៊ីស្រាអែល ទោះមេធំស្លាប់ក៏ដោយ

កាលពីល្ងាចថ្ងៃចន្ទ ទី​៣០កញ្ញា បងធំទី​២របស់ក្រុមហេសបូឡា ឈ្មោះ ណាអ៊ីម កាសេម (Naïm Kassem) បានចេញមុខថ្

សង្រ្គាមអ៊ីស្រាអែលនៅលីបង់៖ ​កងទ័ព​មួកខៀវ​កម្ពុជា​នៅ​លីបង់​នៅបន្តបេសកកម្មដោយប្រុងប្រយ័ត្ន

នៅលីបង់ ការវាយប្រហារគ្នា​ទៅវិញ ទៅមក រវាង​អ៊ីស្រាអែល​ និង​ក្រុមហេសបូឡាកាន់តែ​ខ្លាំងក្លា​។

សង្រ្គាមអ៊ីស្រាអែលនៅលីបង់៖ ​កងទ័ព​មួកខៀវ​កម្ពុជា​នៅ​លីបង់​នៅបន្តបេសកកម្មដោយប្រុងប្រយ័ត្ន

នៅលីបង់ ការវាយប្រហារគ្នា​ទៅវិញ ទៅមក រវាង​អ៊ីស្រាអែល​ និង​ក្រុមហេសបូឡាកាន់តែ​ខ្លាំងក្លា​។ នៅថ្ងៃអង្គារ​ទី​១​ អ៊ីស្រាអែលបាន​ប្រកាស​បើក​សមរភូមិប្រយុទ្ធថ្មើរជើង​ចូលប្រទេស​លីបង់ ជាលើកទី១ គិតចាប់តាំង​ពីចប់សង្រ្គាម​លីបង់ អ៊ីស្រាអែល ឆ្នាំ ២០០៦។ នៅភាគខាងត្បូង​លីបង់ ដែលជា​គោលដៅវាយប្រហារ​របស់​កងទ័ពអ៊ីស្រាអែល​ដើម្បីបោសសម្អាត​ក្រុមហេសបូឡាលីបង់ មាន​កងទ័ពមួកខៀវកម្ពុជា​ចំនួន ១៨៥នាក់កំពុង​បំពេញបេសកកម្ម​មនុស្សធម៌ក្រោម​ឆ័ត្រ​របស់អង្គការ​សហប្រជាជាតិ។ បើតាម​នាយឧត្តមសេនីយ៍​ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព​ បោសសម្អាតមីក និង​កាកសំណល់សង្រ្គាម កងកម្លាំងមួកខៀវ​កម្ពុជាប្រចាំការ​នៅលីបង់ មាន​សុវត្ថិភាពធម្មតា។ ​

អ៊ីរ៉ង់​បាញ់មីស៊ីលប្រមាណ ១៨០ដើម និង​មីស៊ីលអ៊ីពែសូនិកជាលើកទី១​ ទៅលើ​អ៊ីស្រាអែល

នៅយប់ថ្ងៃអង្គារទិ ១​តុលា អ៊ីរ៉ង់​បាន​បាញ់មីស៊ីល​បាលីស្ទិក​ប្រមាណ ១៨០ដើម​សំដៅ​អ៊ីស្រាអែល។

អ៊ីរ៉ង់​បាញ់មីស៊ីលប្រមាណ ១៨០ដើម និង​មីស៊ីលអ៊ីពែសូនិកជាលើកទី១​ ទៅលើ​អ៊ីស្រាអែល

នៅយប់ថ្ងៃអង្គារទិ ១​តុលា អ៊ីរ៉ង់​បាន​បាញ់មីស៊ីល​បាលីស្ទិក​ប្រមាណ ១៨០ដើម​សំដៅ​អ៊ីស្រាអែល។ នេះបើតាម​កងទ័ពអ៊ីស្រាអែល។ អ៊ីរ៉ង់​បាញ់មីស៊ីល​បាលីស្ទិកច្រើនជាង​ខែ​មេសា នៅពេល​ឆ្មាំបដិវត្តន៍អ៊ីរ៉ង់​បាញ់មីស៊ីលបាលីស្ទិក​ចំនួន​១១០ដើម ហើយនិង​មីស៊ីលបណ្តែត ចំនួន​៣០ដើម​សំដៅអ៊ីស្រាអែល​ដើម្បីសងសឹក​ឲ្យមេដឹកនាំ​ហាម៉ាស​ដែល​អ៊ីស្រាអែល​លួចវាយប្រហារសម្លាប់​ក្នុងទឹកដីអ៊ីរ៉ង់។ លើកនេះ ឆ្មាំបដិវត្ត​ន៍អះអាងថា អ៊ីរ៉ង់បានបាញ់​ជាលើកទី១ មីស៊ីល​អ៊ីពែសូនិក ​សងសឹក​ឲ្យមេបញ្ជាការ អ៊ីរ៉ង់ ហើយនិងមេហេសបូឡាលីបង់ ហាសាន់ ណាស្រាឡា​ដែល​អ៊ីស្រាអែល​បាញ់សម្លាប់កាលពីសប្តាហ៍មុន។ បើតាម​មន្រ្តីយោធាអ៊ីរ៉ង់​ដែលប្រាប់ទីភ្នាក់ងារ​ព័ត៌មាន​ គឺ​មេដឹកនាំសាសនា​អាលី ខាមេនីដែលជាអ្នកបញ្ជាផ្ទាល់​ឲ្យប្រតិបត្តិការ​វាយប្រហារ​មីស៊ីល​លើអ៊ីស្រាអែល។ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលវិញបាន​គំរាមថា អ៊ីរ៉ង់កំពុងប្រព្រឹត្តកំហុសដ៏ធំ ព្រោះអ៊ីស្រាអែល​ប្តេជ្ញាហើយថា នឹង​វាយសងសឹកអ្នកដែលហ៊ានវាយប្រហារ​លើអ៊ីស្រាអែល។

តុលាការភ្នំពេញ​​​ចោទប្រកាន់អ្នក​កាសែត​ ម៉ិច ដារ៉ា ​អំពីបទ​ញុះញង់​បង្ក​​ភាព​វឹកវរ

​អ្នក​កាសែត​ដ៏មាន​ថ្វីដៃ លោក ម៉ិច ដារ៉ា ត្រូវ​នគរបាលកម្ពុជា​​ ចាប់​ឃាត់ខ្លួន​ នៅ​ខេត្ត​កោះ

តុលាការភ្នំពេញ​​​ចោទប្រកាន់អ្នក​កាសែត​ ម៉ិច ដារ៉ា ​អំពីបទ​ញុះញង់​បង្ក​​ភាព​វឹកវរ

​អ្នក​កាសែត​ដ៏មាន​ថ្វីដៃ លោក ម៉ិច ដារ៉ា ត្រូវ​នគរបាលកម្ពុជា​​ ចាប់​ឃាត់ខ្លួន​ នៅ​ខេត្ត​កោះកុង ​ពីថ្ងៃ​ចន្ទ ទី​៣០កញ្ញា ហើយ​ត្រូវនាំខ្លួន​ទៅ​សួរ​ចម្លើយ​នៅ​តុលាការ​ដំបូង​ក្រុង​ភ្នំពេញ នា​រសៀល ថ្ងៃអង្គារ ទី​១ តុលា​​។  ចៅក្រម​ស៊ើបសួរ បាន​​សម្រេច​ចោទប្រកាន់រូបលោក​​អំពីបទល្មើសញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​​។ ​ពេលនេះ  ​អាជ្ញាធរ​បាន​យក​ខ្លួន​លោក ម៉ិច ដារ៉ា ទៅ​ឃុំឃាំង​បណ្តោះអាសន្ន នៅ​​មន្ទីរឃុំឃាំង​ខេត្ត​កណ្តាល​។​ 

នៅថៃ ផ្ទុះឆេះឡានក្រុង​សម្លាប់សិស្សសាលា​ជាច្រើននាក់

នៅ​ជាយក្រុង​បាងកក មាន​គ្រោះថ្នាក់ផ្ទុះឆេះរថយន្តក្រុង​ដឹកសិស្ស​សាលាមួយគ្រឿង ​កាលពី​ថ្ងៃអ

នៅថៃ ផ្ទុះឆេះឡានក្រុង​សម្លាប់សិស្សសាលា​ជាច្រើននាក់

នៅ​ជាយក្រុង​បាងកក មាន​គ្រោះថ្នាក់ផ្ទុះឆេះរថយន្តក្រុង​ដឹកសិស្ស​សាលាមួយគ្រឿង ​កាលពី​ថ្ងៃអង្គារ​ទី ១​តុលា។ នៅក្នុង​ចំណោម​មនុស្ស​៤៤នាក់​នៅលើ​រថយន្តក្រុង មនុស្ស​ចំនួន ១៩នាក់ត្រូវ​បាន​សង្រ្គោះ ចេញទាន់​ពីអគ្គិភ័យ ចំណែក មនុស្ស​២៥នាក់ ដែលនៅក្នុង​នោះ កូនក្មេង​សិស្សសាលា​ចំនួន ២២នាក់ និង​គ្រូបង្រៀន​ ៣នាក់ ​បាត់ខ្លួន ​នៅក្នុង​អណ្តាតភ្លើង។ នាយករដ្ឋមន្រ្តី​ថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត​​បាន​សរសេរ​ក្នុង​បណ្តាញ​សង្គម X ថា មានមនុស្ស​ស្លាប់ច្រើន​នៅក្នុង​គ្រោះថ្នាក់ឆេះរថយន្តក្រុង​ដឹកសិស្ស​សាលា​ថៃ នៅថ្ងៃ​អង្គារ​ នេះ។

រុស្ស៊ីបង្កើនថវិកាយោធា៣០ % សម្រាប់សឹក​សង្គ្រាមនៅអ៊ុយក្រែន

វិមានក្រេមឡាំង ​​បញ្ជាក់ថា នឹងបន្តប្រតិបត្តិការវាយលុកនៅអ៊ុយក្រែន ទោះបីសង្គ្រាមនេះទាមទារច

រុស្ស៊ីបង្កើនថវិកាយោធា៣០ % សម្រាប់សឹក​សង្គ្រាមនៅអ៊ុយក្រែន

វិមានក្រេមឡាំង ​​បញ្ជាក់ថា នឹងបន្តប្រតិបត្តិការវាយលុកនៅអ៊ុយក្រែន ទោះបីសង្គ្រាមនេះទាមទារចំនួន​មនុស្ស និងសេដ្ឋកិច្ច ទំហំប៉ុណ្ណាក៏ដោយ។ ការបញ្ជាក់នេះ រំលេចឲ្យឃើញដោយ គម្រោងច្បាប់ស្តីអំពីថវិកាសម្រាប់ឆ្នាំ ២០២៥។ ក្នុងនោះ ខ្ទង់ចំណាយវិស័យយោធា ក្នុងឆ្នាំថ្មី​ នឹងកើនឡើងដល់ទៅ ៣០% បើធៀបមកនឹងឆ្នាំនេះ។  សូមចុច​​ស្តាប់​សេចក្តីពន្យល់​របស់ កែវ ឆាយា ពីរដ្ឋធានីម៉ូស្គូ​ ៖

កងទ័ពអ៊ីស្រាអែលចាប់ផ្តើម​ប្រតិបត្តិការ​​ រុលចូល​ក្នុងទឹកដី​លីបង់ ដើម្បី​កម្ទេច​​ក្រុមហេសបូឡា

កងទ័ពអ៊ីស្រាអែលបានប្រកាសនៅព្រឹកថ្ងៃអង្គារទី​១តុលា ចាប់ផ្តើម​ប្រតិបត្តិការជើងគោកចូលក្នុង

កងទ័ពអ៊ីស្រាអែលចាប់ផ្តើម​ប្រតិបត្តិការ​​ រុលចូល​ក្នុងទឹកដី​លីបង់ ដើម្បី​កម្ទេច​​ក្រុមហេសបូឡា

កងទ័ពអ៊ីស្រាអែលបានប្រកាសនៅព្រឹកថ្ងៃអង្គារទី​១តុលា ចាប់ផ្តើម​ប្រតិបត្តិការជើងគោកចូលក្នុងទឹកដីលីបង់។ ជាប្រតិបត្តិការដែលអ៊ីស្រាអែលអះអាងថា ដើម្បី​កំទេចទីតាំង និងហេដ្ឋារចនាសម្ព័ន្ធរបស់​ក្រុមហេសបូឡា​ កុំឲ្យ​ក្រុមភេរវកម្ម​​នេះ អាច​​បើកប្រតិបត្តិការវាយ​ប្រហារមកលើ​អ៊ីស្រាអែលបាន​ ដូចករណី​ការវាយប្រហាររបស់​ក្រុមហាម៉ាស ថ្ងៃទី៧ ​តុលា ២០២៣។ យ៉ាងណាងក៏ដោយ មានការព្រួយ​បារម្ភធំណាស់ អំពីសង្គ្រាមដែល​អាច​​ឆេះរោលពេញតំបន់​​ ហើយប្រជាជនស៊ីវីល​​លីបង់ នឹងក្លាយជាជនរងគ្រោះ មិនខុសពី​ប្រជាជនប៉ាឡេស្ទីននៅហ្កាហ្សា​។

ភ្ជុំបិណ្ឌ៖ក្រសួងមហាផ្ទៃស្នើផ្អាកចរាចរណ៍រថយន្តដឹកទំនិញដើម្បីកាត់បន្ថយការកកស្ទះនិងហានិភ័យ

នៅថ្ងៃទី២៩កញ្ញាម្សិលមិញនេះ ក្រសួងមហាផ្ទៃ តាមរយៈក្រុមអ្នកនាំពាក្យបានទទូចឱ្យក្រុមហ៊ុនដឹកជ

ភ្ជុំបិណ្ឌ៖ក្រសួងមហាផ្ទៃស្នើផ្អាកចរាចរណ៍រថយន្តដឹកទំនិញដើម្បីកាត់បន្ថយការកកស្ទះនិងហានិភ័យ

នៅថ្ងៃទី២៩កញ្ញាម្សិលមិញនេះ ក្រសួងមហាផ្ទៃ តាមរយៈក្រុមអ្នកនាំពាក្យបានទទូចឱ្យក្រុមហ៊ុនដឹកជញ្ជូន ជាពិសេសរថយន្តដឹកទំនិញធំៗ គប្បីអប់រំអ្នកបើកបរឱ្យយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ល្បឿន និងប្រុងប្រយ័ត្នបំផុតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។ បើតាមក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ រថយន្តដឹកទំនិញធំៗក៏គួរតែផ្អាកចរាចរណ៍នៅតាមដងផ្លូវមួយរយៈសិន ដើម្បីបញ្ចៀសការកកស្ទះ និងគ្រោះថ្នាក់ជាយថាហេតុណាមួយ។

ក្រុមសហជីពក្រុមហ៊ុនឡានក្រុង Giant Ibis សម្រេចទទួលសំណងក្រោយពីតវ៉ា អស់ជាច្រើនឆ្នាំ

ក្រោយបានធ្វើការតវ៉ាអស់រយៈពេលជាច្រើនឆ្នាំ ក្រុមសហជីពនៃក្រុមហ៊ុនដឹកអ្នកដំណើរ Giant Ibis នៅទីបំផុ

ក្រុមសហជីពក្រុមហ៊ុនឡានក្រុង Giant Ibis សម្រេចទទួលសំណងក្រោយពីតវ៉ា អស់ជាច្រើនឆ្នាំ

ក្រោយបានធ្វើការតវ៉ាអស់រយៈពេលជាច្រើនឆ្នាំ ក្រុមសហជីពនៃក្រុមហ៊ុនដឹកអ្នកដំណើរ Giant Ibis នៅទីបំផុត ទទួលបានប្រាក់សំណងពីភាគីក្រុមហ៊ុន។ តំណាងសហជីពក្រុមហ៊ុន Giant Ibis លើកឡើងថា ពួកគេសម្រេចចិត្តទទួលសំណងនេះទាំងបង្ខំ និងថា ភាគីក្រុមហ៊ុនបានប្រើប្រាស់ប្រព័ន្ធតុលាការគាបសង្កត់មកលើពួកគេ។

អាជ្ញាធរចិន​​ចេញវិធានការពិសេស ដើម្បី​ព្យាយាម​​​ជួយដល់​វិស័យអចលទ្រព្យ ដែលជាប់គាំងជិត​៤ឆ្នាំ

អាជ្ញាធរចិននៅតាម​ទីក្រុងធំៗមួយចំនួន បានចេញវិធានការពិសេស ដើម្បី​ជួយដល់​វិស័យអចលនទ្រព្យ ដែ

អាជ្ញាធរចិន​​ចេញវិធានការពិសេស ដើម្បី​ព្យាយាម​​​ជួយដល់​វិស័យអចលទ្រព្យ ដែលជាប់គាំងជិត​៤ឆ្នាំ

អាជ្ញាធរចិននៅតាម​ទីក្រុងធំៗមួយចំនួន បានចេញវិធានការពិសេស ដើម្បី​ជួយដល់​វិស័យអចលនទ្រព្យ ដែលនៅជាប់គាំងក្នុងវិបត្តិ តាំងតែពីឆ្នាំ​២០២០មក​។ វិធានការ​ដែលមានជាអាទិ៍ ដូចជាការដកចេញវិញ នូវការហាមឃាត់ ការទិញផ្ទះចាប់ពី២ឡើងទៅ​ជាដើម​។ ការប្រកាសនូវវិធានការទាំងនេះ បានញ៉ាំងឲ្យទីផ្សារភាគហ៊ុនចិន បានកម្រើក​ស្ទុះឡើង នៅថ្ងៃចន្ទនេះ បើទោះបីជា​សកម្មភាពផលិតកម្ម​រោងចក្រចិន បានធ្លាក់ដៃប្រមាណ​៥ខែជាប់គ្នាមកហើយ​។

អ៊ីស្រាអែលបាញ់ប្លោងគ្រាប់​​ដល់​​​កណ្តាល​ក្រុង​បេរូត​ សម្លាប់​មេខ្លោងក្រុម​ហាម៉ាសប្រចាំ​លីបង់

ក្រោយ​ពី​វាយ​ប្រហារ​ខ្លាំង ជា​ច្រើន​ថ្ងៃជាប់ៗគ្នា​ ពេញ១សប្តាហ៍​មក​ កងទ័ព​អ៊ីស្រាអែល អះអាង

អ៊ីស្រាអែលបាញ់ប្លោងគ្រាប់​​ដល់​​​កណ្តាល​ក្រុង​បេរូត​ សម្លាប់​មេខ្លោងក្រុម​ហាម៉ាសប្រចាំ​លីបង់

ក្រោយ​ពី​វាយ​ប្រហារ​ខ្លាំង ជា​ច្រើន​ថ្ងៃជាប់ៗគ្នា​ ពេញ១សប្តាហ៍​មក​ កងទ័ព​អ៊ីស្រាអែល អះអាងថា​បាញ់​គ្រាប់​ប្លោង​​ ១២០ដង​បន្ថែមទៀត​ ទៅលើ​លីបង់​ នៅ​​ល្ងាច​ថ្ងៃ​អាទិត្យ ដោយ​សម្លាប់​ផ្តាច់​ជីវិត​​​មេខ្លោងធំ​របស់​ក្រុម​ហាម៉ាសប៉ាឡេស្ទីន​ប្រចាំ​លីបង់​។ ក្រុមកម្លាំង​​សន្តិសុខ​លីបង់​ ជូនដំណឹង​ថា ពេលនេះ​ ទ័ព​អ៊ីស្រាអែល វាយប្រហារ​ផ្លូវ​អាកាស​ចូល​ដល់​កណ្តាល​រដ្ឋធានី​បេរូត​ ដែល​ពីមុន​មក ប្រតិបត្តិការ​សឹក​ត្រឹមតែ​នៅ​​ភាគខាង​ត្បូង​រដ្ឋធានី​បេរូត តែប៉ុណ្ណោះ​។ នេះជា​សញ្ញា​បញ្ជាក់ថា​អ៊ីស្រាអែល​កំពុងតែ​បើក​មុខ​សមរភូមិ​សង្គ្រាម​ពេញទី​តែម្តង​​។​

មេបក្សប្រឆាំង​​​វ៉េណេស៊ុយអេឡាទទួល​រង្វាន់​សិទ្ធិមនុស្សប្រចាំឆ្នាំ​ពី​សភាអឺរ៉ុប

សភាសហភាព​អឺរ៉ុប បាន​ប្រគល់​រង្វាន់​ការពារ​សិទ្ធិមនុស្ស​ប្រចាំឆ្នាំ២០២៤​ ជូនលោកស្រី​មេបក

មេបក្សប្រឆាំង​​​វ៉េណេស៊ុយអេឡាទទួល​រង្វាន់​សិទ្ធិមនុស្សប្រចាំឆ្នាំ​ពី​សភាអឺរ៉ុប

សភាសហភាព​អឺរ៉ុប បាន​ប្រគល់​រង្វាន់​ការពារ​សិទ្ធិមនុស្ស​ប្រចាំឆ្នាំ២០២៤​ ជូនលោកស្រី​មេបក្សប្រឆាំង​​​វ៉េណេស៊ុយអេឡា ដែល​បាន​ប្រយុទ្ធតស៊ូ​ដើម្បី​សិទ្ធិសេរីភាព និង​លទ្ធិប្រជាធិបតេយ្យ នៅក្នុង​ប្រទេស​របស់ខ្លួន។ ជ័យលាភីលោកស្រី ម៉ារីយ៉ា កូរីណា ម៉ាឆាដូ ថ្លែង​ទទួល​កិត្តិយស ​ដោយ​បញ្ជាក់ថា ពានរង្វាន់​សិទ្ធិមនុស្ស​​អឺរ៉ុបនេះ ពុំមែន​សម្រាប់​តែ​លោកស្រី​ម្នាក់​នោះទេ តែវាសម្រាប់​ជូន​ពលរដ្ឋ​​​​វ៉េណេស៊ុយអេឡាដែល​ប្រឹង​ប្រែង​តស៊ូរួម​គ្នា ​ដើម្បីបុព្វហេតុ​​សេរីភាព​។ ​​​

ជប៉ុន​កំពុង​​ព្រួយ​​ខ្វះអង្ករ

ពេល​នេះ ប្រទេសជប៉ុន មហាអំណាច​សេដ្ឋកិច្ច​​លំដាប់ទី​៤លើពិភពលោក កំពុងតែ​ខ្វះអង្ករ នៅ​ក្នុង​ជ

ជប៉ុន​កំពុង​​ព្រួយ​​ខ្វះអង្ករ

ពេល​នេះ ប្រទេសជប៉ុន មហាអំណាច​សេដ្ឋកិច្ច​​លំដាប់ទី​៤លើពិភពលោក កំពុងតែ​ខ្វះអង្ករ នៅ​ក្នុង​ជង្រុក និងនៅកន្លែងស្តុក​សម្រាប់​លក់ដូរ​។​ ប្រជាជន​ជប៉ុន ដែល​ទទួល​ទាន​អង្ករ​ជាមូលដ្ឋានចំណីអាហារ​ កំពុងតែ​​ព្រួយបារម្ភ​ពីខ្វះស្បៀង​អង្ករ​​ ព្រោះ​​​លំបាក​រក​ទិញអង្ករ ហើយ​តម្លៃអង្ករ ទៀត​សោត​ ក៏​ហក់​ឡើងខ្ពស់។​ ប្រឈម​មុខ​នឹង​បញ្ហា​ អ្នក​ជំនាញ​និង​ប្រជា​ពលរដ្ឋ បាន​ស្តី​​បន្ទោស​​បន្ទាត់​នយោបាយ​កសិកម្ម​របស់​រដ្ឋាភិបាល​ក្រុង​តូក្យូ។​

កម្ពុជាទទូចឱ្យសហគមន៍អន្តរជាតិរួមគ្នាដោះស្រាយសង្គ្រាមនៅមជ្ឈិមបូព៌ា និងភូមា

កម្ពុជាតាមរយៈរដ្ឋមន្ត្រីក្រសួងការបរទេស បានបង្ហាញក្តីព្រួយបារម្ភចំពោះការរីករាលដាលសង្គ្រា

កម្ពុជាទទូចឱ្យសហគមន៍អន្តរជាតិរួមគ្នាដោះស្រាយសង្គ្រាមនៅមជ្ឈិមបូព៌ា និងភូមា

កម្ពុជាតាមរយៈរដ្ឋមន្ត្រីក្រសួងការបរទេស បានបង្ហាញក្តីព្រួយបារម្ភចំពោះការរីករាលដាលសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ពិសេសការអូសបន្លាយវិបត្តិនយោបាយក្នុងប្រទេសភូមា។  ការថ្លែងរបស់រដ្ឋមន្ត្រីការបរទេសកម្ពុជាដូច្នេះ ធ្វើឡើងអំឡុងពេលមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤នៅទីក្រុងញូយ៉កសហរដ្ឋអាមេរិក។

តើគួរមានយន្តការគាំពារសុវត្ថិភាពជីវិតកម្មករក្នុងវិស័យសំណង់យ៉ាងដូចម្តេច?

កម្មករសំណង់ចំនួន៥រូប បានបាត់បង់ជីវិត ក្រោយកើតមានឧបទ្ទវហេតុដាច់ខ្សែកន្ត្រកយោងនៅការដ្ឋានក

តើគួរមានយន្តការគាំពារសុវត្ថិភាពជីវិតកម្មករក្នុងវិស័យសំណង់យ៉ាងដូចម្តេច?

កម្មករសំណង់ចំនួន៥រូប បានបាត់បង់ជីវិត ក្រោយកើតមានឧបទ្ទវហេតុដាច់ខ្សែកន្ត្រកយោងនៅការដ្ឋានកំពុងសាងសង់មួយក្នុងអគារអូឡាំព្យា កាលពីថ្ងៃទី២៧កញ្ញា​ ឆ្នាំ​២០២៤។ នេះមិនមែនជាករណីទី១ទេ ដែលកម្មករក្នុងវិស័យសំណង់តែងគ្រោះថ្នាក់ដល់អាយុជីវិត។ ការណ៍នេះ អ្នកតាមដានបញ្ហាសង្គម បានលើកពីក្តីបារម្ភដែលកម្មករក្នុងវិស័យមួយនេះ មិនសូវមានការអើពើពីប្រព័ន្ធគាំពារសុវត្ថិភាព។ តើគួរមានយន្តការបែបណា ដើម្បីធានាដល់សុវត្ថិភាពកម្មករសំណង់ អំឡុងពេលពួកគេបំពេញការងារ?

អ្នកកាសែតបរិស្ថានម្នាក់នៅស្ទឹងត្រែង បានរងបទចោទពីការកាប់បំផ្លាញព្រៃឈើ និងញុះញង់

យោងតាមការចុះផ្សាយពីសារព័ត៌មានអន្ដរជាតិ Mongabay នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ អ្នកកាសែតនៅខេត្តស្

អ្នកកាសែតបរិស្ថានម្នាក់នៅស្ទឹងត្រែង បានរងបទចោទពីការកាប់បំផ្លាញព្រៃឈើ និងញុះញង់

យោងតាមការចុះផ្សាយពីសារព័ត៌មានអន្ដរជាតិ Mongabay នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ អ្នកកាសែតនៅខេត្តស្ទឹងត្រែងម្នាក់ឈ្មោះ​ អ៊ុក ម៉ៅ ដែលតែងចុះផ្សាយពីការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ភ្នំជម្រកសត្វ ត្រូវបានតុលាការខេត្តចោទប្រកាន់ពីបទ កាប់រានព្រៃឈើដោយខុសច្បាប់ និងបទញុះញង់។ Mongabay បញ្ជាក់ថាការសម្រេចចោទប្រកាន់បែបនេះ ធ្វើឡើងក្រោយពេលអ្នកកាសែត អ៊ុក ម៉ៅ មិនរាងចាលក្នុងការចុះផ្សាយពីក្រុមហ៊ុនរុករករ៉ែមួយ ដែលមានទំនាក់ទំនងនឹងឥស្សរជនជាន់ខ្ពស់ផ្នែកយោធានៅកម្ពុជា។

លោក ហ៊ុន សែន ស្នើឱ្យស្ថាប័នរដ្ឋប្រើCoolApp ជំនួសឱ្យTelegramដើម្បីសន្ដិសុខជាតិ

ប្រធានព្រឹទ្ធសភាកម្ពុជា​ លោក ហ៊ុន សែន នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ បានស្នើឱ្យស្ថាប័នរដ្ឋាភិ

លោក ហ៊ុន សែន ស្នើឱ្យស្ថាប័នរដ្ឋប្រើCoolApp ជំនួសឱ្យTelegramដើម្បីសន្ដិសុខជាតិ

ប្រធានព្រឹទ្ធសភាកម្ពុជា​ លោក ហ៊ុន សែន នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ បានស្នើឱ្យស្ថាប័នរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងកងកម្លាំងប្រដាប់អាវុធ បង្កើតក្រុម CoopApp សម្រាប់ទំនាក់ទំនងគ្នា ជំនួសការប្រើបណ្ដាញសង្គមTelegram។ មូលហេតុដែលលោក​ ហ៊ុន​ សែន​ ស្នើឡើងបែបនេះ​ គឺដោយសារលោកបារម្ភពីសន្ដិសុខជាតិ។

នៅ​នេប៉ាល់  គ្រោះទឹក​ជំនន់​និង​បាក់​ដីព្រោះភ្លៀងធំ​ ស្លាប់​មនុស្ស​ជាង​១០០នាក់

នៅនេប៉ាល់ គ្រោះ​ទឹក​ជំនន់និង​បាក់​ដី ​​បណ្តាល​ឲ្យ​ស្លាប់​មនុស្សប្រមាណជាង​ ១០០ នាក់ ហើយ​រា

នៅ​នេប៉ាល់  គ្រោះទឹក​ជំនន់​និង​បាក់​ដីព្រោះភ្លៀងធំ​ ស្លាប់​មនុស្ស​ជាង​១០០នាក់

នៅនេប៉ាល់ គ្រោះ​ទឹក​ជំនន់និង​បាក់​ដី ​​បណ្តាល​ឲ្យ​ស្លាប់​មនុស្សប្រមាណជាង​ ១០០ នាក់ ហើយ​រាប់​​សិបនាក់​ទៀត កំពុងតែ​បាត់​ខ្លួន​។ គ្រោះថ្នាក់មហន្តរាយ​នេះ បង្កចេញពី​ភ្លៀង​ធំ ជាច្រើន​ថ្ងៃ​ជាប់ៗគ្នា។ ក្រសួង​អប់រំ​នេប៉ាល់ សម្រេច​ចិត្ត​ប្រកាស​បិទសាលារៀន​និង​មហាវិទ្យាល័យ​ មួយ​រយៈ​សិន។ ​

សិទ្ធិ​រំលូត​កូន​ នៅ​ផុយស្រួយ​និង​ក្មេង​ខ្ចី នៅឡើយ​នៅលើ​ពិភពលោក

ថ្ងៃ​ទី​២៨​កញ្ញា ជា​ទិវា​ពិភពលោកនៃ​​ការ​​រំលូត​កូនដោយ​សុវត្ថិភាព​។ តែ​ការ​​រំលូត​កូន​ ជា

សិទ្ធិ​រំលូត​កូន​ នៅ​ផុយស្រួយ​និង​ក្មេង​ខ្ចី នៅឡើយ​នៅលើ​ពិភពលោក

ថ្ងៃ​ទី​២៨​កញ្ញា ជា​ទិវា​ពិភពលោកនៃ​​ការ​​រំលូត​កូនដោយ​សុវត្ថិភាព​។ តែ​ការ​​រំលូត​កូន​ ជាសិទ្ធិ ​ដ៏​ផុយ​ស្រួយ​នៅ​ឡើយ​ នៅ​លើ​ពិភពលោក ព្រោះ​ការ​រំលូត​ត្រូវ​បាន​​ហាមឃាត់ជា​​ដាច់​ខាត​ក្នុង​ប្រទេស​មួយ​ចំនួន។ ហើយ​​ប្រទេស​ខ្លះ​ទៀត មាន​បម្រាម​តឹង​តែង​ខ្លាំងណាស់​​ជុំ​វិញ​ទង្វើ​នេះ។

សង្គមស៊ីវិលស្នើសុំពន្លឿនការអនុម័តច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានក្នុងឆ្នាំ២០២៤ឬត្រឹមឆ្នាំ២០២៥

នៅថ្ងៃសុក្រទី២៧កញ្ញា អង្គការសង្គមស៊ីវិលចំនួន ១៨ស្ថាប័នបានស្នើសុំរដ្ឋាភិបាលកម្ពុជាពន្លឿន

សង្គមស៊ីវិលស្នើសុំពន្លឿនការអនុម័តច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានក្នុងឆ្នាំ២០២៤ឬត្រឹមឆ្នាំ២០២៥

នៅថ្ងៃសុក្រទី២៧កញ្ញា អង្គការសង្គមស៊ីវិលចំនួន ១៨ស្ថាប័នបានស្នើសុំរដ្ឋាភិបាលកម្ពុជាពន្លឿនការអនុម័តច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានដែលជាប់គាំងអស់ជាច្រើនឆ្នាំ។ តាមសេចក្តីថ្លែងការណ៍ ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានមានប្រយោជន៍ដល់ការទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋជាចាំបាច់។

អ៊ីស្រាអែល​​ប្រកាស​កម្ចាត់​​មេហេសបូឡា ណាស្រាឡា បាន​នៅ​ក្នុង​ការ​វាយប្រហារ​លើ​ក្រុង​បេរ៉ូត

តើមេចលនា​ហេសបូឡា ហាសាន់ ណាស្រាឡា ពិត​ជា​ស្លាប់​ក្នុង​ការ​វាយប្រហារ​របស់​អ៊ីស្រាអែល​លើភាគ

អ៊ីស្រាអែល​​ប្រកាស​កម្ចាត់​​មេហេសបូឡា ណាស្រាឡា បាន​នៅ​ក្នុង​ការ​វាយប្រហារ​លើ​ក្រុង​បេរ៉ូត

តើមេចលនា​ហេសបូឡា ហាសាន់ ណាស្រាឡា ពិត​ជា​ស្លាប់​ក្នុង​ការ​វាយប្រហារ​របស់​អ៊ីស្រាអែល​លើភាគ​ខាងត្បូង​ក្រុង​បេរ៉ូត​ប្រទេស​លីបង់​មែនឬ? ​មែន ! នេះ​បើ​តាមសេចក្តី​ប្រកាស​​របស់​យោធា​អ៊ីស្រាអែល នៅព្រឹក​ថ្ងៃ​សៅរ៍​ទី២៨​កញ្ញា។​ ប្រភពស្និទ្ធ​នឹង​ចលនា​ហេសបូឡា ក៏​បាន​អះអាង​នៅ​ព្រឹក​នេះ​ដែរ​ថា បាត់​ទំនាក់ទំនង​ជាមួយ​ប្រមុខ​ចលនា​ហេសបូឡា​ ណាស្រាឡា តាំង​ពីល្ងាច​ថ្ងៃ​សុក្រ​មក តែ​មិន​បញ្ជាក់​ព័ត៌មាន​ទាក់​ទង​នឹង​ការ​ស្លាប់​រស់​របស់​មេកើយរូប​នេះទេ។

OCCRP៖ លោកលី យ៉ុងផាត់មានទំនាក់ទំនងរកស៊ីជាមួយឧក្រិដ្ឋជនចិនដ៏ធំ២រូប

គម្រោងរាយការណ៍អំពីឧក្រិដ្ឋកម្ម និងអំពើពុករលួយ (OCCRP) បានចេញផ្សាយនូវអត្ថបទស្រាវជ្រាវមួយនៅថ្ងៃ

OCCRP៖ លោកលី យ៉ុងផាត់មានទំនាក់ទំនងរកស៊ីជាមួយឧក្រិដ្ឋជនចិនដ៏ធំ២រូប

គម្រោងរាយការណ៍អំពីឧក្រិដ្ឋកម្ម និងអំពើពុករលួយ (OCCRP) បានចេញផ្សាយនូវអត្ថបទស្រាវជ្រាវមួយនៅថ្ងៃសុក្រទី២៧កញ្ញា ដោយបង្ហាញនូវភស្តុតាងមួយចំនួន ដែលលោក លី យ៉ុងផាត់ មានទំនាក់ទំនងរកស៊ីជាមួយឧក្រិដ្ឋជនចិនដ៏ធំ២រូប។ ការលាតត្រដាងនេះធ្វើឡើងបន្ទាប់ពីលោក លី យ៉ុងផាត់ ទើបទទួលរងទណ្ឌកម្មបង្កកទ្រព្យសម្បត្តិពីក្រសួងសេដ្ឋកិច្ចអាមេរិកកាលពីពាក់កណ្តាលខែកញ្ញា។

អ៊ីរ៉ង់អះអាងគាំទ្រជួយ​ហេសបូឡាលីបង់ ប៉ុន្តែ​ប្រយ័ត្នប្រយែង មិនលង់ខ្លួនក្នុងសង្រ្គាម

៥ថ្ងៃ​មកហើយ ដែល​ចលនា​ហេសបូឡាលីបង់​បានរងការវាយប្រហារយ៉ាងដំណំពីសំណាក់​កងទ័ពអ៊ីស្រាអែល។ នៅ

អ៊ីរ៉ង់អះអាងគាំទ្រជួយ​ហេសបូឡាលីបង់ ប៉ុន្តែ​ប្រយ័ត្នប្រយែង មិនលង់ខ្លួនក្នុងសង្រ្គាម

៥ថ្ងៃ​មកហើយ ដែល​ចលនា​ហេសបូឡាលីបង់​បានរងការវាយប្រហារយ៉ាងដំណំពីសំណាក់​កងទ័ពអ៊ីស្រាអែល។ នៅក្នុង​សមរភូមិមួយទៀតរបស់អ៊ីស្រាអែល​ បន្ថែមពីលើហ្កាហ្សា ដោយលើកនេះ​សំដៅ​ទឹកដីភាគខាងត្បូង​លីបង់ ការវាយប្រហារ​ទម្លាក់គ្រាប់របស់យន្តហោះចម្បាំង​អ៊ីស្រាអែល​បាន​សម្លាប់​ទាំង​ប្រជាជនស៊ីវិល​លីបង់ និង​សមាជិក​របស់​ក្រុមហេសបូឡា​។ ឃើញ​ក្រុមហេសបូឡាដែលជា​កូនចៅរបស់ខ្លួន​នៅ​លីបង់​ បាក់ទ្រោម​ដោយសារ​ការវាយប្រហារ​របស់​អ៊ីស្រាអែល អ៊ីរ៉ង់តាមរយៈ​រដ្ឋមន្រ្តី​ការបរទេស ​បាន​ចេញមុខ​ប្រកាស​ជួយគាំទ្រ​ហេសបូឡា​លីបង់​គ្រប់មធ្យោបាយ។ សង្រ្គាមវាយប្រហារគ្នា​ទៅវិញ ទៅមករវាង​អ៊ីស្រាអែល និង​ក្រុមហេសបូឡា​កំពុង​ធ្វើ​ឲ្យគេ​បារម្ភពីការផ្ទុះសង្រ្គាមជាចំហរ​នៅ​ក្នុងតំបន់។ អ្នកជំនាញវិញយល់ថា អ៊ីរ៉ង់​​នឹង​អាច​ជួយគាំទ្រ​ហេសបូឡាមែន ប៉ុន្តែ មិន​បណ្តោយ​ខ្លួន​ឲ្យធ្លាក់​ចូលក្នុង​សង្រ្គាមបង្ហូរឈាម​ជាមួយ​អ៊ីស្រាអែលឡើយ។​

កម្ពុជាគ្រោងចំណាយ ២ពាន់លានដុល្លារ ដើម្បីបន្សាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ

ក្នុងរយៈពេល១០ឆ្នាំ ចាប់ពីឆ្នាំ២០២០ដល់ឆ្នាំ២០៣០ កម្ពុជាគ្រោងចំណាយថវិកា ២ពាន់លានដុល្លារដើម

កម្ពុជាគ្រោងចំណាយ ២ពាន់លានដុល្លារ ដើម្បីបន្សាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ

ក្នុងរយៈពេល១០ឆ្នាំ ចាប់ពីឆ្នាំ២០២០ដល់ឆ្នាំ២០៣០ កម្ពុជាគ្រោងចំណាយថវិកា ២ពាន់លានដុល្លារដើម្បីបន្សាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ ក្រសួងបរិស្ថាន នៅថ្ងៃទី២៥កញ្ញាថា គម្រោងមួយនេះត្រូវបានអនុម័ត ក្រោយពិនិត្យឃើញថា កម្ពុជាជាប្រទេសដែលងាយរងគ្រោះបំផុតពីផលប៉ះពាល់ពីបម្រែបម្រួលអាកាសធាតុ។

ថៃចង់ឱ្យកម្ពុជាចូលរួមក្នុងគម្រោងទេសចរណ៍៦ប្រទេសក្នុងទិសដៅតែមួយ

ថៃស្នើឱ្យកម្ពុជាចូលរួមក្នុងគម្រោងទេសចរណ៍៦ប្រទេសក្នុងទិសដៅតែមួយ ដើម្បីជំរុញកំណើនទេសចរណ៍ប

ថៃចង់ឱ្យកម្ពុជាចូលរួមក្នុងគម្រោងទេសចរណ៍៦ប្រទេសក្នុងទិសដៅតែមួយ

ថៃស្នើឱ្យកម្ពុជាចូលរួមក្នុងគម្រោងទេសចរណ៍៦ប្រទេសក្នុងទិសដៅតែមួយ ដើម្បីជំរុញកំណើនទេសចរណ៍បរទេសក្នុងតំបន់។ គម្រោងនេះជាគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលថៃដោយបានកំណត់ថា ភ្ញៀវទេសចរបរទេសអាចដើរលេងកម្សាន្តប្រទេសទាំង៦ក្នុងតំបន់អាស៊ានដោយតម្រូវឱ្យស្នើសុំទិដ្ឋាការតែម្តងគត់។

ក្រសួងអប់រំថា ការប្រឡងបាក់ឌុបឆ្នាំ២០២៤នៅតែបន្តអនុវត្តគោលការណ៍ «អ្នកចេះគឺជាប់»

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៧ កញ្ញានេះ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំប

ក្រសួងអប់រំថា ការប្រឡងបាក់ឌុបឆ្នាំ២០២៤នៅតែបន្តអនុវត្តគោលការណ៍ «អ្នកចេះគឺជាប់»

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៧ កញ្ញានេះ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំបានអះអាងថា ការប្រឡងបាក់ឌុបឆ្នាំ ២០២៤នឹងនៅតែប្រព្រឹត្តតាមគោលការណ៍ចំនួន ៤ដដែល គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ ពោលគឺ «អ្នកចេះគឺជាប់»។ តាមរដ្ឋមន្រ្តីក្រសួងអប់រំ ការប្រឡងបាក់ឌុបឆ្នាំ ២០២៤នេះនឹងមានការចូលរួមពីក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថ អង្គភាពប្រឆាំងអំពើពុករលួយ អគ្គិសនីកម្ពុជា និងសហភាពសម្ព័ន្ធយុវជនកម្ពុជាដើម្បីធ្វើយ៉ាងណាឲ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន និងមានរបៀបរៀបរយ។

អ.ស.ប.បិទ​មហាសន្និបាតដោយ​គ្មាន​លទ្ធភាព​​ដោះស្រាយ​ជម្លោះរវាង​អ៊ីស្រាអែល-លីបង់

​ចាប់​បើក​នៅ​ថ្ងៃ​ទី ២២​កញ្ញា និង​បិទ​បញ្ចប់​នៅ​ថ្ងៃទី ២៧​កញ្ញា​២០២៤​នេះ មហា​សន្និបាត​អង្

អ.ស.ប.បិទ​មហាសន្និបាតដោយ​គ្មាន​លទ្ធភាព​​ដោះស្រាយ​ជម្លោះរវាង​អ៊ីស្រាអែល-លីបង់

​ចាប់​បើក​នៅ​ថ្ងៃ​ទី ២២​កញ្ញា និង​បិទ​បញ្ចប់​នៅ​ថ្ងៃទី ២៧​កញ្ញា​២០២៤​នេះ មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី​៧៩​ ប្រព្រឹត្តទៅ​ក្នុង​បរិបទ​ភូមិសាស្ត្រ​នយោបាយ​ដ៏​តាន​តឹង​នៅ​តំបន់​ដើម​បូព៌ា។ អំពើ​ហិង្សាដំណាក់កាល​ថ្មី​រវាង​អ៊ីស្រាអែល​ជាមួយ​បណ្តា​ប្រទេស​ក្នុង​​តំបន់​និង​​ក្តីព្រួយ​បារម្ភខ្លាចរាលដាល​ទៅ​ជា​សង្គ្រាមទូទៅ បាន​ផុស​ចេញពី​បបូរ​មាត់របស់​ប្រមុខ​រដ្ឋ​-រដ្ឋាភិបាល​ ជា​បន្ត​បន្ទាប់ ពី​វេទិកា​អង្គការ​សហប្រជាជាតិ ពេញមួយ​សប្តាហ៍​នេះ​។ តែ​ការ​វាយប្រហារ​អ៊ីស្រាអែល​នៅ​តែបន្ត។ ម្សិលមិញ​ ប្រមុខ​អាជ្ញាធរប៉ាឡេស្ទីន លោក​ ម៉ាមូដ អាបាស បាន​បរិហារ​ដោយ​ចំៗ​ទង្វើប្រល័យ​ពូជសាសន៍​​របស់​អ៊ីស្រាអែល​។ នៅ​ល្ងាច​នេះ​​លោក​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ត្រូវឡើង​ថ្លែង​នៅ​អង្គការ​សហប្រជាជាតិ​ដែរ​។

លោក Shigeru Ishiba អនាគតនាយករដ្ឋមន្រ្តី ជប៉ុន​ ជាអ្នកណា?

នៅប្រទេស​ជប៉ុន លទ្ធផល​នៃការបោះឆ្នោត​ផ្ទៃក្នុង​របស់​គណបក្ស​កាន់អំណាច បក្ស​សេរីប្រជាធិបតេ

លោក Shigeru Ishiba អនាគតនាយករដ្ឋមន្រ្តី ជប៉ុន​ ជាអ្នកណា?

នៅប្រទេស​ជប៉ុន លទ្ធផល​នៃការបោះឆ្នោត​ផ្ទៃក្នុង​របស់​គណបក្ស​កាន់អំណាច បក្ស​សេរីប្រជាធិបតេយ្យ​​​ នៅថ្ងៃ​សុក្រ​នេះ​បង្ហាញថា លោក​ Shigeru Ishiba អតីតរដ្ឋមន្រ្តីការពារជាតិ បានទទួលជ័យជំនះ​នៅក្នុងការប្រកួតប្រជែង ​ដណ្តើម​តំណែង​ប្រធាន​របស់​គណបក្ស។ ជាប់ឆ្នោត​ជា​​ប្រធាន​គណបក្ស​កាន់អំណាច លោក Shigeru Ishiba នឹង​ត្រូវ​សភា​បោះឆ្នោត​ផ្តល់សុពលភាព ​នៅថ្ងៃទី​១​តុលា សប្តាហ៍ក្រោយ ​ដើម្បី​ចូលកាន់តំណែង​ជានាយករដ្ឋមន្រ្តីជប៉ុន បន្ត​ពីលោក ហ្វូមីអូ គីស៊ីដា ដែលបាន​ប្រកាសកាលពីពាក់កណ្តាលខែ​សីហា​កន្លងទៅថា លោក​​មិន​ឈរឈ្មោះ​ជា​ប្រធានបក្ស​មួយអាណត្តិទៀតនោះទេ។ តើ​អនាគត​នាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុន​ជាអ្នកណា? 

ឧកញ៉ា ​តែ តាំងប៉​៖ ​ដំណាប់​ស្វាយ​កែវ​រមៀត​ខ្មែរ​ជា​ទំនិញ​ពេញនិយម​នៅ​ទីផ្សារ​ចិន

ប្រទេស​កម្ពុជា​មាន​ស្តង់​ចំនួន​៧៨ ​សម្រាប់​តាំង​បង្ហាញ​ផលិតផល​របស់ខ្លួន ​នៅក្នុង​ព្រឹត្

ឧកញ៉ា ​តែ តាំងប៉​៖ ​ដំណាប់​ស្វាយ​កែវ​រមៀត​ខ្មែរ​ជា​ទំនិញ​ពេញនិយម​នៅ​ទីផ្សារ​ចិន

ប្រទេស​កម្ពុជា​មាន​ស្តង់​ចំនួន​៧៨ ​សម្រាប់​តាំង​បង្ហាញ​ផលិតផល​របស់ខ្លួន ​នៅក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ចិន-​អាស៊ាន ​លើក​ទី​២១ ​នៅទីក្រុង​ណាននីង ​ប្រទេស​ចិន​ពីថ្ងៃ​ទី​២៤ ​ដល់​ទី​២៨​ ខែ​កញ្ញា ​ឆ្នាំ​២០២៤​។ នៅក្នុង​កិច្ចសម្ភាស​ជាមួយ​វិទ្យុបារាំង ​RFI ​លោក​ឧកញ៉ា ​តែ តាំងប៉ ​ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុនតូច ​និង​មធ្យម​កម្ពុជា​(FASMEC) និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល ​Cambodia SME Trading Co Ltd ​បានឲ្យដឹងថា​ផលិតផល​កម្ពុជា​ទទួលបាន​ការ​ចាប់អារម្មណ៍​ច្រើនពី​មហាជន​នៅប្រទេសចិន​។ ​តាមលោក​ឧកញ៉ា ​តែ តាំងប៉ ​ក្នុងចំណោម​ផលិតផល​សក្តានុពល​របស់​កម្ពុជា​មួយចំនួន ​ដំណាប់​ស្វាយ​កែវរមៀត​ជាទំនិញ​ដ៏​ពេញនិយម​នៅក្នុង​ប្រទេសចិន​។

Space Xគ្រោង​វិនិយោគ១,៥ពាន់លាន​ដុល្លារ ​នៅ​ប្រទេស​វៀតណាម

ក្រុមហ៊ុន​Space X របស់​មហាសេដ្ឋី Elon Musk មានគ្រោង​វិនិយោគក្នុងទំហំទឹកប្រាក់​១៥០០លាន​ដុល្លារ​នៅ​ប្

Space Xគ្រោង​វិនិយោគ១,៥ពាន់លាន​ដុល្លារ ​នៅ​ប្រទេស​វៀតណាម

ក្រុមហ៊ុន​Space X របស់​មហាសេដ្ឋី Elon Musk មានគ្រោង​វិនិយោគក្នុងទំហំទឹកប្រាក់​១៥០០លាន​ដុល្លារ​នៅ​ប្រទេស​វៀតណាម។ យោងតាម​ការចុះផ្សាយ​របស់​កាសែត​ក្នុងស្រុកវៀតណាម ឆ្លៀត​ឱកាស​ចូលរួម​ក្នុងមហាសន្និបាត​អង្គការ​សហប្រជាជាតិ នៅទីក្រុង​ញូវយ៉ក កាលពីថ្ងៃ​ពុធទី ២៥ កញ្ញា អគ្គលេខាធិការបក្សកុម្មុយនិស្ត​វៀតណាម​បានជួប​ពិភាក្សា​ជាមួយ ប្រធានផ្នែកកិច្ចការជាមួយ​រដ្ឋាភិបាល​ របស់​ក្រុមហ៊ុន​អាមេរិក​ Space X ដែលបានលើកតម្រុយថា ក្រុមហ៊ុន​របស់​មហាសេដ្ឋី​Elon Musk គ្រោ​ងចង់វិនិយោគ​លើ​បណ្តាញ​អ៊ីនធ័រនែត​របស់វៀតណាម នៅអនាគត​ខាងមុខ។

Space X គ្រោង​វិនិយោគ១៥០០លាន​ដុល្លារ ​នៅ​ប្រទេស​វៀតណាម

ក្រុមហ៊ុន​Space X របស់​មហាសេដ្ឋី Elon Musk មានគ្រោង​វិនិយោគក្នុងទំហំទឹកប្រាក់​១៥០០លាន​ដុល្លារ​នៅ​ប្

Space X គ្រោង​វិនិយោគ១៥០០លាន​ដុល្លារ ​នៅ​ប្រទេស​វៀតណាម

ក្រុមហ៊ុន​Space X របស់​មហាសេដ្ឋី Elon Musk មានគ្រោង​វិនិយោគក្នុងទំហំទឹកប្រាក់​១៥០០លាន​ដុល្លារ​នៅ​ប្រទេស​វៀតណាម។ យោងតាម​ការចុះផ្សាយ​របស់​កាសែត​ក្នុងស្រុកវៀតណាម ឆ្លៀត​ឱកាស​ចូលរួម​ក្នុងមហាសន្និបាត​អង្គការ​សហប្រជាជាតិ នៅទីក្រុង​ញូវយ៉ក កាលពីថ្ងៃ​ពុធទី ២៥ កញ្ញា អគ្គលេខាធិការបក្សកុម្មុយនិស្ត​វៀតណាម​បានជួប​ពិភាក្សា​ជាមួយ ប្រធានផ្នែកកិច្ចការជាមួយ​រដ្ឋាភិបាល​ របស់​ក្រុមហ៊ុន​អាមេរិក​ Space X ដែលបានលើកតម្រុយថា ក្រុមហ៊ុន​របស់​មហាសេដ្ឋី​Elon Musk គ្រោ​ងចង់វិនិយោគ​លើ​បណ្តាញ​អ៊ីនធ័រនែត​របស់វៀតណាម នៅអនាគត​ខាងមុខ។

Vietnam Plus៖វៀតណាមអះអាងបន្តបង្កើនការអភិវឌ្ឍន៍រួមជាមួយកម្ពុជា និងឡាវ ទោះគ្មាន CLV-DTA

នៅក្នុងឱកាសជំនួបក្រៅផ្លូវការមួយក្នុងក្រុងញូយ៉កនាថ្ងៃទី២៤កញ្ញា ប្រមុខការទូតវៀតណាមលោក Bui Thanh S

Vietnam Plus៖វៀតណាមអះអាងបន្តបង្កើនការអភិវឌ្ឍន៍រួមជាមួយកម្ពុជា និងឡាវ ទោះគ្មាន CLV-DTA

នៅក្នុងឱកាសជំនួបក្រៅផ្លូវការមួយក្នុងក្រុងញូយ៉កនាថ្ងៃទី២៤កញ្ញា ប្រមុខការទូតវៀតណាមលោក Bui Thanh Son បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍រួមគ្នាជាមួយឡាវ និងកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតរដ្ឋវៀតណាម Vietnam Plus នៅថ្ងៃទី២៥កញ្ញា។ តាម Vietnam Plus ប្រមុខការទូតកម្ពុជាលោក សុខ ចិន្តាសោភាក៏បានបញ្ជាក់ថា ការដែលកម្ពុជាដកខ្លួនចេញពីកិច្ចសហការតំបន់អភិវឌ្ឍតំបន់ត្រីកោណ CLV-DTA មិនប៉ះពាល់ដល់យន្តការកិច្ចសហប្រតិបត្តិការផ្សេងទៀតនៅក្នុងក្របខ័ណ្ឌទ្វេភាគី ឬត្រីភាគីរវាងប្រទេសជិតខាងទាំង២ទេ។

ក្នុងរយៈពេលជាង១០០ថ្ងៃ ថៃចាប់ខ្លួនពលករខ្មែរខុសច្បាប់ជិត៤ម៉ឺននាក់

ក្នុងរយៈពេលជិត១២០ថ្ងៃ អាជ្ញាធរថៃបានចាប់ខ្លួនពលករខ្មែរខុសច្បាប់ជិត៤ម៉ឺននាក់។ នេះបើតាមក្រ

ក្នុងរយៈពេលជាង១០០ថ្ងៃ ថៃចាប់ខ្លួនពលករខ្មែរខុសច្បាប់ជិត៤ម៉ឺននាក់

ក្នុងរយៈពេលជិត១២០ថ្ងៃ អាជ្ញាធរថៃបានចាប់ខ្លួនពលករខ្មែរខុសច្បាប់ជិត៤ម៉ឺននាក់។ នេះបើតាមក្រសួងការងារថៃដែលបានបូកសរុបតួលេខពលករខុសច្បាប់ឆ្លងដែនចូលទឹកដីរបស់ខ្លួន។ តាមក្រសួងការងារថៃ កម្ពុជាជាប្រទេសទី២ដែលមានពលករខុសច្បាប់ច្រើនឆ្លងចូលទឹកដីខ្លួន បន្ទាប់ពីប្រទេសភូមា។

កម្ពុជាអាចនាំចេញទំនិញ៣មុខទៅកាន់ខេត្តគ័ងហ្ស៊ីរបស់ចិនដោយមិនចាំបាច់ឆ្លងកាត់ប្រទេសទី៣

នៅថ្ងៃព្រហស្បតិ៍ ទី២៦ កញ្ញានេះ សមាគមក្នុងស្រុកចំនួន៣ បានឯកភាពគ្នាជាមួយរដ្ឋបាលគយចិនក្នុងខេ

កម្ពុជាអាចនាំចេញទំនិញ៣មុខទៅកាន់ខេត្តគ័ងហ្ស៊ីរបស់ចិនដោយមិនចាំបាច់ឆ្លងកាត់ប្រទេសទី៣

នៅថ្ងៃព្រហស្បតិ៍ ទី២៦ កញ្ញានេះ សមាគមក្នុងស្រុកចំនួន៣ បានឯកភាពគ្នាជាមួយរដ្ឋបាលគយចិនក្នុងខេត្តគ័ងហ្ស៊ីដើម្បីនាំចូលទំនិញស្វាយចន្ទី ត្រចៀកកាំ និងដំឡូងមីដោយមិនចាំបាច់ឆ្លងកាត់ប្រទេសទី៣។ សមាគមស្វាយចន្ទីកម្ពុជាបានអះអាងពីភាពជោគជ័យនៃសកិច្ចព្រមព្រៀងមួយនេះ ព្រោះវានឹងជួយសម្រួលការនាំចេញទំនិញទៅកាន់ប្រទេសចិនដោយគ្មានភាពស្មុគស្មាញ។

អ៊ីស្រាអែលត្រៀម​វាយប្រហារតាមផ្លូវគោកចូលលីបង់ ខណៈសម្ព័ន្ធមិត្ត​ទាមទារ​ឲ្យមានបទឈប់បាញ់ ២១ថ្ងៃ

នៅលីបង់ កងទ័ពអ៊ីស្រាអែល​នៅបន្ត​វាយប្រហារ​យ៉ាងសន្ធប់​​នៅ​បីថ្ងៃជាប់ៗគ្នា ទៅលើ​ទីតាំង​យោធ

អ៊ីស្រាអែលត្រៀម​វាយប្រហារតាមផ្លូវគោកចូលលីបង់ ខណៈសម្ព័ន្ធមិត្ត​ទាមទារ​ឲ្យមានបទឈប់បាញ់ ២១ថ្ងៃ

នៅលីបង់ កងទ័ពអ៊ីស្រាអែល​នៅបន្ត​វាយប្រហារ​យ៉ាងសន្ធប់​​នៅ​បីថ្ងៃជាប់ៗគ្នា ទៅលើ​ទីតាំង​យោធា​របស់​ក្រុមហេសបូឡា​ភាគខាងត្បូង​លីបង់។ ក្រៅតែ​ពី​សម្លាប់មនុស្ស​ជាង ៦០០នាក់ ដែលក្នុងនោះ មានទាំងប្រជាជនស៊ីវិល ស្រ្តីនិងកុមារ ការវាយប្រហារ​ផ្លូវអាកាសរបស់អ៊ីស្រាអែល ដែលឈាន​ចូលដល់​ថ្ងៃទី​៤ នៅត្រឹម​ថ្ងៃព្រហស្បតិ៍ទី ២៦​​កញ្ញា​បាន​ធ្វើ​ឲ្យ​ប្រជាជន​លីបង់​ជាង​៩ម៉ឺននាក់​រត់ភៀសខ្លួន​ពីតំបន់​ខាងត្បូង។ នៅចំពោះ​មុខសង្រ្គាម​រាលដាល​ចូល​ទឹកដី​លីបង់ ដែល​នឹង​អាច​រាលដាល​ទៅជា​សង្រ្គាម​បើកចំហនៅក្នុង​តំបន់ បារាំង និងអាមេរិកដែល​ជាសម្ព័ន្ធមិត្ត​របស់​អ៊ីស្រាអែល​បានអំពាវនាវកាលពីយប់​ថ្ងៃ​ពុធម្សិលមិញ​​ឲ្យមាន​បទឈប់​បាញ់​រយៈពេល ២១ថ្ងៃ ដើម្បី​បើកផ្លូវ​ឲ្យមានការចរចា​តាមផ្លូវទូត។ ប៉ុន្តែ ពាក្យអំពាវនាវ​របស់​សម្ព័ន្ធមិត្ត​អ៊ីស្រាអែល​ស្លាប់​មុន​កើត ព្រោះថា កងទ័ព​អ៊ីស្រាអែល​បាន​ប្រកាស​នៅថ្ងៃ​ពុធ​ដដែល​​ ពីគម្រោង​បើកការវាយប្រហារ​តាមផ្លូវគោក​ចូល​ទឹកដី​លីបង់ ដើម្បីគាស់រំលើង​ក្រុមហេសបូឡា នៅភាគខាងត្បូងលីបង់។

Get more results via ClueGoal