នៅលីបង់ ការវាយប្រហារគ្នាទៅវិញ ទៅមក រវាងអ៊ីស្រាអែល និងក្រុមហេសបូឡាកាន់តែខ្លាំងក្លា។ នៅថ្ងៃអង្គារទី១ អ៊ីស្រាអែលបានប្រកាសបើកសមរភូមិប្រយុទ្ធថ្មើរជើងចូលប្រទេសលីបង់ ជាលើកទី១ គិតចាប់តាំងពីចប់សង្រ្គាមលីបង់ អ៊ីស្រាអែល ឆ្នាំ ២០០៦។ នៅភាគខាងត្បូងលីបង់ ដែលជាគោលដៅវាយប្រហាររបស់កងទ័ពអ៊ីស្រាអែលដើម្បីបោសសម្អាតក្រុមហេសបូឡាលីបង់ មានកងទ័ពមួកខៀវកម្ពុជាចំនួន ១៨៥នាក់កំពុងបំពេញបេសកកម្មមនុស្សធម៌ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។ បើតាមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីក និងកាកសំណល់សង្រ្គាម កងកម្លាំងមួកខៀវកម្ពុជាប្រចាំការនៅលីបង់ មានសុវត្ថិភាពធម្មតា។
នៅយប់ថ្ងៃអង្គារទិ ១តុលា អ៊ីរ៉ង់បានបាញ់មីស៊ីលបាលីស្ទិកប្រមាណ ១៨០ដើមសំដៅអ៊ីស្រាអែល។ នេះបើតាមកងទ័ពអ៊ីស្រាអែល។ អ៊ីរ៉ង់បាញ់មីស៊ីលបាលីស្ទិកច្រើនជាងខែមេសា នៅពេលឆ្មាំបដិវត្តន៍អ៊ីរ៉ង់បាញ់មីស៊ីលបាលីស្ទិកចំនួន១១០ដើម ហើយនិងមីស៊ីលបណ្តែត ចំនួន៣០ដើមសំដៅអ៊ីស្រាអែលដើម្បីសងសឹកឲ្យមេដឹកនាំហាម៉ាសដែលអ៊ីស្រាអែលលួចវាយប្រហារសម្លាប់ក្នុងទឹកដីអ៊ីរ៉ង់។ លើកនេះ ឆ្មាំបដិវត្តន៍អះអាងថា អ៊ីរ៉ង់បានបាញ់ជាលើកទី១ មីស៊ីលអ៊ីពែសូនិក សងសឹកឲ្យមេបញ្ជាការ អ៊ីរ៉ង់ ហើយនិងមេហេសបូឡាលីបង់ ហាសាន់ ណាស្រាឡាដែលអ៊ីស្រាអែលបាញ់សម្លាប់កាលពីសប្តាហ៍មុន។ បើតាមមន្រ្តីយោធាអ៊ីរ៉ង់ដែលប្រាប់ទីភ្នាក់ងារព័ត៌មាន គឺមេដឹកនាំសាសនាអាលី ខាមេនីដែលជាអ្នកបញ្ជាផ្ទាល់ឲ្យប្រតិបត្តិការវាយប្រហារមីស៊ីលលើអ៊ីស្រាអែល។ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលវិញបានគំរាមថា អ៊ីរ៉ង់កំពុងប្រព្រឹត្តកំហុសដ៏ធំ ព្រោះអ៊ីស្រាអែលប្តេជ្ញាហើយថា នឹងវាយសងសឹកអ្នកដែលហ៊ានវាយប្រហារលើអ៊ីស្រាអែល។
អ្នកកាសែតដ៏មានថ្វីដៃ លោក ម៉ិច ដារ៉ា ត្រូវនគរបាលកម្ពុជា ចាប់ឃាត់ខ្លួន នៅខេត្តកោះកុង ពីថ្ងៃចន្ទ ទី៣០កញ្ញា ហើយត្រូវនាំខ្លួនទៅសួរចម្លើយនៅតុលាការដំបូងក្រុងភ្នំពេញ នារសៀល ថ្ងៃអង្គារ ទី១ តុលា។ ចៅក្រមស៊ើបសួរ បានសម្រេចចោទប្រកាន់រូបលោកអំពីបទល្មើសញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ពេលនេះ អាជ្ញាធរបានយកខ្លួនលោក ម៉ិច ដារ៉ា ទៅឃុំឃាំងបណ្តោះអាសន្ន នៅមន្ទីរឃុំឃាំងខេត្តកណ្តាល។
នៅជាយក្រុងបាងកក មានគ្រោះថ្នាក់ផ្ទុះឆេះរថយន្តក្រុងដឹកសិស្សសាលាមួយគ្រឿង កាលពីថ្ងៃអង្គារទី ១តុលា។ នៅក្នុងចំណោមមនុស្ស៤៤នាក់នៅលើរថយន្តក្រុង មនុស្សចំនួន ១៩នាក់ត្រូវបានសង្រ្គោះ ចេញទាន់ពីអគ្គិភ័យ ចំណែក មនុស្ស២៥នាក់ ដែលនៅក្នុងនោះ កូនក្មេងសិស្សសាលាចំនួន ២២នាក់ និងគ្រូបង្រៀន ៣នាក់ បាត់ខ្លួន នៅក្នុងអណ្តាតភ្លើង។ នាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាតបានសរសេរក្នុងបណ្តាញសង្គម X ថា មានមនុស្សស្លាប់ច្រើននៅក្នុងគ្រោះថ្នាក់ឆេះរថយន្តក្រុងដឹកសិស្សសាលាថៃ នៅថ្ងៃអង្គារ នេះ។
វិមានក្រេមឡាំង បញ្ជាក់ថា នឹងបន្តប្រតិបត្តិការវាយលុកនៅអ៊ុយក្រែន ទោះបីសង្គ្រាមនេះទាមទារចំនួនមនុស្ស និងសេដ្ឋកិច្ច ទំហំប៉ុណ្ណាក៏ដោយ។ ការបញ្ជាក់នេះ រំលេចឲ្យឃើញដោយ គម្រោងច្បាប់ស្តីអំពីថវិកាសម្រាប់ឆ្នាំ ២០២៥។ ក្នុងនោះ ខ្ទង់ចំណាយវិស័យយោធា ក្នុងឆ្នាំថ្មី នឹងកើនឡើងដល់ទៅ ៣០% បើធៀបមកនឹងឆ្នាំនេះ។ សូមចុចស្តាប់សេចក្តីពន្យល់របស់ កែវ ឆាយា ពីរដ្ឋធានីម៉ូស្គូ ៖
កងទ័ពអ៊ីស្រាអែលបានប្រកាសនៅព្រឹកថ្ងៃអង្គារទី១តុលា ចាប់ផ្តើមប្រតិបត្តិការជើងគោកចូលក្នុងទឹកដីលីបង់។ ជាប្រតិបត្តិការដែលអ៊ីស្រាអែលអះអាងថា ដើម្បីកំទេចទីតាំង និងហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហេសបូឡា កុំឲ្យក្រុមភេរវកម្មនេះ អាចបើកប្រតិបត្តិការវាយប្រហារមកលើអ៊ីស្រាអែលបាន ដូចករណីការវាយប្រហាររបស់ក្រុមហាម៉ាស ថ្ងៃទី៧ តុលា ២០២៣។ យ៉ាងណាងក៏ដោយ មានការព្រួយបារម្ភធំណាស់ អំពីសង្គ្រាមដែលអាចឆេះរោលពេញតំបន់ ហើយប្រជាជនស៊ីវីលលីបង់ នឹងក្លាយជាជនរងគ្រោះ មិនខុសពីប្រជាជនប៉ាឡេស្ទីននៅហ្កាហ្សា។
កាលពីល្ងាចថ្ងៃចន្ទ ទី៣០កញ្ញា បងធំទី២របស់ក្រុមហេសបូឡា ឈ្មោះ ណាអ៊ីម កាសេម (Naïm Kassem) បានចេញមុខថ្លែងសារថា ទោះបី ហាសាន់ ណាស្រាឡា មេធំបំផុតរបស់ហេសបូឡា ត្រូវបានអ៊ីស្រាអែលសម្លាប់ហើយក្តី តែក្រុមហេសបូឡានឹងបន្តការតស៊ូប្រយុទ្ធ តទល់នឹងអ៊ីស្រាអែល។ យ៉ាងណាក៏ដោយ នៅក្នុងសារនេះ បងធំទី២របស់ក្រុមហេសបូឡា មិនបានបញ្ជាក់ឲ្យដឹងទេ ថាអ្នកនរណានឹងឡើងមកដឹកនាំក្រុមហេសបូឡា ជំនួសហាសាន់ ណាស្រាឡា។
នៅថ្ងៃទី២៩កញ្ញាម្សិលមិញនេះ ក្រសួងមហាផ្ទៃ តាមរយៈក្រុមអ្នកនាំពាក្យបានទទូចឱ្យក្រុមហ៊ុនដឹកជញ្ជូន ជាពិសេសរថយន្តដឹកទំនិញធំៗ គប្បីអប់រំអ្នកបើកបរឱ្យយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ល្បឿន និងប្រុងប្រយ័ត្នបំផុតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។ បើតាមក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ រថយន្តដឹកទំនិញធំៗក៏គួរតែផ្អាកចរាចរណ៍នៅតាមដងផ្លូវមួយរយៈសិន ដើម្បីបញ្ចៀសការកកស្ទះ និងគ្រោះថ្នាក់ជាយថាហេតុណាមួយ។
ក្រោយបានធ្វើការតវ៉ាអស់រយៈពេលជាច្រើនឆ្នាំ ក្រុមសហជីពនៃក្រុមហ៊ុនដឹកអ្នកដំណើរ Giant Ibis នៅទីបំផុត ទទួលបានប្រាក់សំណងពីភាគីក្រុមហ៊ុន។ តំណាងសហជីពក្រុមហ៊ុន Giant Ibis លើកឡើងថា ពួកគេសម្រេចចិត្តទទួលសំណងនេះទាំងបង្ខំ និងថា ភាគីក្រុមហ៊ុនបានប្រើប្រាស់ប្រព័ន្ធតុលាការគាបសង្កត់មកលើពួកគេ។
អាជ្ញាធរចិននៅតាមទីក្រុងធំៗមួយចំនួន បានចេញវិធានការពិសេស ដើម្បីជួយដល់វិស័យអចលនទ្រព្យ ដែលនៅជាប់គាំងក្នុងវិបត្តិ តាំងតែពីឆ្នាំ២០២០មក។ វិធានការដែលមានជាអាទិ៍ ដូចជាការដកចេញវិញ នូវការហាមឃាត់ ការទិញផ្ទះចាប់ពី២ឡើងទៅជាដើម។ ការប្រកាសនូវវិធានការទាំងនេះ បានញ៉ាំងឲ្យទីផ្សារភាគហ៊ុនចិន បានកម្រើកស្ទុះឡើង នៅថ្ងៃចន្ទនេះ បើទោះបីជាសកម្មភាពផលិតកម្មរោងចក្រចិន បានធ្លាក់ដៃប្រមាណ៥ខែជាប់គ្នាមកហើយ។
ក្រោយពីវាយប្រហារខ្លាំង ជាច្រើនថ្ងៃជាប់ៗគ្នា ពេញ១សប្តាហ៍មក កងទ័ពអ៊ីស្រាអែល អះអាងថាបាញ់គ្រាប់ប្លោង ១២០ដងបន្ថែមទៀត ទៅលើលីបង់ នៅល្ងាចថ្ងៃអាទិត្យ ដោយសម្លាប់ផ្តាច់ជីវិតមេខ្លោងធំរបស់ក្រុមហាម៉ាសប៉ាឡេស្ទីនប្រចាំលីបង់។ ក្រុមកម្លាំងសន្តិសុខលីបង់ ជូនដំណឹងថា ពេលនេះ ទ័ពអ៊ីស្រាអែល វាយប្រហារផ្លូវអាកាសចូលដល់កណ្តាលរដ្ឋធានីបេរូត ដែលពីមុនមក ប្រតិបត្តិការសឹកត្រឹមតែនៅភាគខាងត្បូងរដ្ឋធានីបេរូត តែប៉ុណ្ណោះ។ នេះជាសញ្ញាបញ្ជាក់ថាអ៊ីស្រាអែលកំពុងតែបើកមុខសមរភូមិសង្គ្រាមពេញទីតែម្តង។
សភាសហភាពអឺរ៉ុប បានប្រគល់រង្វាន់ការពារសិទ្ធិមនុស្សប្រចាំឆ្នាំ២០២៤ ជូនលោកស្រីមេបក្សប្រឆាំងវ៉េណេស៊ុយអេឡា ដែលបានប្រយុទ្ធតស៊ូដើម្បីសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសរបស់ខ្លួន។ ជ័យលាភីលោកស្រី ម៉ារីយ៉ា កូរីណា ម៉ាឆាដូ ថ្លែងទទួលកិត្តិយស ដោយបញ្ជាក់ថា ពានរង្វាន់សិទ្ធិមនុស្សអឺរ៉ុបនេះ ពុំមែនសម្រាប់តែលោកស្រីម្នាក់នោះទេ តែវាសម្រាប់ជូនពលរដ្ឋវ៉េណេស៊ុយអេឡាដែលប្រឹងប្រែងតស៊ូរួមគ្នា ដើម្បីបុព្វហេតុសេរីភាព។
ពេលនេះ ប្រទេសជប៉ុន មហាអំណាចសេដ្ឋកិច្ចលំដាប់ទី៤លើពិភពលោក កំពុងតែខ្វះអង្ករ នៅក្នុងជង្រុក និងនៅកន្លែងស្តុកសម្រាប់លក់ដូរ។ ប្រជាជនជប៉ុន ដែលទទួលទានអង្ករជាមូលដ្ឋានចំណីអាហារ កំពុងតែព្រួយបារម្ភពីខ្វះស្បៀងអង្ករ ព្រោះលំបាករកទិញអង្ករ ហើយតម្លៃអង្ករ ទៀតសោត ក៏ហក់ឡើងខ្ពស់។ ប្រឈមមុខនឹងបញ្ហា អ្នកជំនាញនិងប្រជាពលរដ្ឋ បានស្តីបន្ទោសបន្ទាត់នយោបាយកសិកម្មរបស់រដ្ឋាភិបាលក្រុងតូក្យូ។
កម្ពុជាតាមរយៈរដ្ឋមន្ត្រីក្រសួងការបរទេស បានបង្ហាញក្តីព្រួយបារម្ភចំពោះការរីករាលដាលសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ពិសេសការអូសបន្លាយវិបត្តិនយោបាយក្នុងប្រទេសភូមា។ ការថ្លែងរបស់រដ្ឋមន្ត្រីការបរទេសកម្ពុជាដូច្នេះ ធ្វើឡើងអំឡុងពេលមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤នៅទីក្រុងញូយ៉កសហរដ្ឋអាមេរិក។
កម្មករសំណង់ចំនួន៥រូប បានបាត់បង់ជីវិត ក្រោយកើតមានឧបទ្ទវហេតុដាច់ខ្សែកន្ត្រកយោងនៅការដ្ឋានកំពុងសាងសង់មួយក្នុងអគារអូឡាំព្យា កាលពីថ្ងៃទី២៧កញ្ញា ឆ្នាំ២០២៤។ នេះមិនមែនជាករណីទី១ទេ ដែលកម្មករក្នុងវិស័យសំណង់តែងគ្រោះថ្នាក់ដល់អាយុជីវិត។ ការណ៍នេះ អ្នកតាមដានបញ្ហាសង្គម បានលើកពីក្តីបារម្ភដែលកម្មករក្នុងវិស័យមួយនេះ មិនសូវមានការអើពើពីប្រព័ន្ធគាំពារសុវត្ថិភាព។ តើគួរមានយន្តការបែបណា ដើម្បីធានាដល់សុវត្ថិភាពកម្មករសំណង់ អំឡុងពេលពួកគេបំពេញការងារ?
យោងតាមការចុះផ្សាយពីសារព័ត៌មានអន្ដរជាតិ Mongabay នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ អ្នកកាសែតនៅខេត្តស្ទឹងត្រែងម្នាក់ឈ្មោះ អ៊ុក ម៉ៅ ដែលតែងចុះផ្សាយពីការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ភ្នំជម្រកសត្វ ត្រូវបានតុលាការខេត្តចោទប្រកាន់ពីបទ កាប់រានព្រៃឈើដោយខុសច្បាប់ និងបទញុះញង់។ Mongabay បញ្ជាក់ថាការសម្រេចចោទប្រកាន់បែបនេះ ធ្វើឡើងក្រោយពេលអ្នកកាសែត អ៊ុក ម៉ៅ មិនរាងចាលក្នុងការចុះផ្សាយពីក្រុមហ៊ុនរុករករ៉ែមួយ ដែលមានទំនាក់ទំនងនឹងឥស្សរជនជាន់ខ្ពស់ផ្នែកយោធានៅកម្ពុជា។
ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ បានស្នើឱ្យស្ថាប័នរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងកងកម្លាំងប្រដាប់អាវុធ បង្កើតក្រុម CoopApp សម្រាប់ទំនាក់ទំនងគ្នា ជំនួសការប្រើបណ្ដាញសង្គមTelegram។ មូលហេតុដែលលោក ហ៊ុន សែន ស្នើឡើងបែបនេះ គឺដោយសារលោកបារម្ភពីសន្ដិសុខជាតិ។
នៅនេប៉ាល់ គ្រោះទឹកជំនន់និងបាក់ដី បណ្តាលឲ្យស្លាប់មនុស្សប្រមាណជាង ១០០ នាក់ ហើយរាប់សិបនាក់ទៀត កំពុងតែបាត់ខ្លួន។ គ្រោះថ្នាក់មហន្តរាយនេះ បង្កចេញពីភ្លៀងធំ ជាច្រើនថ្ងៃជាប់ៗគ្នា។ ក្រសួងអប់រំនេប៉ាល់ សម្រេចចិត្តប្រកាសបិទសាលារៀននិងមហាវិទ្យាល័យ មួយរយៈសិន។
ថ្ងៃទី២៨កញ្ញា ជាទិវាពិភពលោកនៃការរំលូតកូនដោយសុវត្ថិភាព។ តែការរំលូតកូន ជាសិទ្ធិ ដ៏ផុយស្រួយនៅឡើយ នៅលើពិភពលោក ព្រោះការរំលូតត្រូវបានហាមឃាត់ជាដាច់ខាតក្នុងប្រទេសមួយចំនួន។ ហើយប្រទេសខ្លះទៀត មានបម្រាមតឹងតែងខ្លាំងណាស់ជុំវិញទង្វើនេះ។
នៅថ្ងៃសុក្រទី២៧កញ្ញា អង្គការសង្គមស៊ីវិលចំនួន ១៨ស្ថាប័នបានស្នើសុំរដ្ឋាភិបាលកម្ពុជាពន្លឿនការអនុម័តច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានដែលជាប់គាំងអស់ជាច្រើនឆ្នាំ។ តាមសេចក្តីថ្លែងការណ៍ ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានមានប្រយោជន៍ដល់ការទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋជាចាំបាច់។
តើមេចលនាហេសបូឡា ហាសាន់ ណាស្រាឡា ពិតជាស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើភាគខាងត្បូងក្រុងបេរ៉ូតប្រទេសលីបង់មែនឬ? មែន ! នេះបើតាមសេចក្តីប្រកាសរបស់យោធាអ៊ីស្រាអែល នៅព្រឹកថ្ងៃសៅរ៍ទី២៨កញ្ញា។ ប្រភពស្និទ្ធនឹងចលនាហេសបូឡា ក៏បានអះអាងនៅព្រឹកនេះដែរថា បាត់ទំនាក់ទំនងជាមួយប្រមុខចលនាហេសបូឡា ណាស្រាឡា តាំងពីល្ងាចថ្ងៃសុក្រមក តែមិនបញ្ជាក់ព័ត៌មានទាក់ទងនឹងការស្លាប់រស់របស់មេកើយរូបនេះទេ។
គម្រោងរាយការណ៍អំពីឧក្រិដ្ឋកម្ម និងអំពើពុករលួយ (OCCRP) បានចេញផ្សាយនូវអត្ថបទស្រាវជ្រាវមួយនៅថ្ងៃសុក្រទី២៧កញ្ញា ដោយបង្ហាញនូវភស្តុតាងមួយចំនួន ដែលលោក លី យ៉ុងផាត់ មានទំនាក់ទំនងរកស៊ីជាមួយឧក្រិដ្ឋជនចិនដ៏ធំ២រូប។ ការលាតត្រដាងនេះធ្វើឡើងបន្ទាប់ពីលោក លី យ៉ុងផាត់ ទើបទទួលរងទណ្ឌកម្មបង្កកទ្រព្យសម្បត្តិពីក្រសួងសេដ្ឋកិច្ចអាមេរិកកាលពីពាក់កណ្តាលខែកញ្ញា។
៥ថ្ងៃមកហើយ ដែលចលនាហេសបូឡាលីបង់បានរងការវាយប្រហារយ៉ាងដំណំពីសំណាក់កងទ័ពអ៊ីស្រាអែល។ នៅក្នុងសមរភូមិមួយទៀតរបស់អ៊ីស្រាអែល បន្ថែមពីលើហ្កាហ្សា ដោយលើកនេះសំដៅទឹកដីភាគខាងត្បូងលីបង់ ការវាយប្រហារទម្លាក់គ្រាប់របស់យន្តហោះចម្បាំងអ៊ីស្រាអែលបានសម្លាប់ទាំងប្រជាជនស៊ីវិលលីបង់ និងសមាជិករបស់ក្រុមហេសបូឡា។ ឃើញក្រុមហេសបូឡាដែលជាកូនចៅរបស់ខ្លួននៅលីបង់ បាក់ទ្រោមដោយសារការវាយប្រហាររបស់អ៊ីស្រាអែល អ៊ីរ៉ង់តាមរយៈរដ្ឋមន្រ្តីការបរទេស បានចេញមុខប្រកាសជួយគាំទ្រហេសបូឡាលីបង់គ្រប់មធ្យោបាយ។ សង្រ្គាមវាយប្រហារគ្នាទៅវិញ ទៅមករវាងអ៊ីស្រាអែល និងក្រុមហេសបូឡាកំពុងធ្វើឲ្យគេបារម្ភពីការផ្ទុះសង្រ្គាមជាចំហរនៅក្នុងតំបន់។ អ្នកជំនាញវិញយល់ថា អ៊ីរ៉ង់នឹងអាចជួយគាំទ្រហេសបូឡាមែន ប៉ុន្តែ មិនបណ្តោយខ្លួនឲ្យធ្លាក់ចូលក្នុងសង្រ្គាមបង្ហូរឈាមជាមួយអ៊ីស្រាអែលឡើយ។
ក្នុងរយៈពេល១០ឆ្នាំ ចាប់ពីឆ្នាំ២០២០ដល់ឆ្នាំ២០៣០ កម្ពុជាគ្រោងចំណាយថវិកា ២ពាន់លានដុល្លារដើម្បីបន្សាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ ក្រសួងបរិស្ថាន នៅថ្ងៃទី២៥កញ្ញាថា គម្រោងមួយនេះត្រូវបានអនុម័ត ក្រោយពិនិត្យឃើញថា កម្ពុជាជាប្រទេសដែលងាយរងគ្រោះបំផុតពីផលប៉ះពាល់ពីបម្រែបម្រួលអាកាសធាតុ។
ថៃស្នើឱ្យកម្ពុជាចូលរួមក្នុងគម្រោងទេសចរណ៍៦ប្រទេសក្នុងទិសដៅតែមួយ ដើម្បីជំរុញកំណើនទេសចរណ៍បរទេសក្នុងតំបន់។ គម្រោងនេះជាគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលថៃដោយបានកំណត់ថា ភ្ញៀវទេសចរបរទេសអាចដើរលេងកម្សាន្តប្រទេសទាំង៦ក្នុងតំបន់អាស៊ានដោយតម្រូវឱ្យស្នើសុំទិដ្ឋាការតែម្តងគត់។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៧ កញ្ញានេះ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំបានអះអាងថា ការប្រឡងបាក់ឌុបឆ្នាំ ២០២៤នឹងនៅតែប្រព្រឹត្តតាមគោលការណ៍ចំនួន ៤ដដែល គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ ពោលគឺ «អ្នកចេះគឺជាប់»។ តាមរដ្ឋមន្រ្តីក្រសួងអប់រំ ការប្រឡងបាក់ឌុបឆ្នាំ ២០២៤នេះនឹងមានការចូលរួមពីក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថ អង្គភាពប្រឆាំងអំពើពុករលួយ អគ្គិសនីកម្ពុជា និងសហភាពសម្ព័ន្ធយុវជនកម្ពុជាដើម្បីធ្វើយ៉ាងណាឲ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន និងមានរបៀបរៀបរយ។
ចាប់បើកនៅថ្ងៃទី ២២កញ្ញា និងបិទបញ្ចប់នៅថ្ងៃទី ២៧កញ្ញា២០២៤នេះ មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ ប្រព្រឹត្តទៅក្នុងបរិបទភូមិសាស្ត្រនយោបាយដ៏តានតឹងនៅតំបន់ដើមបូព៌ា។ អំពើហិង្សាដំណាក់កាលថ្មីរវាងអ៊ីស្រាអែលជាមួយបណ្តាប្រទេសក្នុងតំបន់និងក្តីព្រួយបារម្ភខ្លាចរាលដាលទៅជាសង្គ្រាមទូទៅ បានផុសចេញពីបបូរមាត់របស់ប្រមុខរដ្ឋ-រដ្ឋាភិបាល ជាបន្តបន្ទាប់ ពីវេទិកាអង្គការសហប្រជាជាតិ ពេញមួយសប្តាហ៍នេះ។ តែការវាយប្រហារអ៊ីស្រាអែលនៅតែបន្ត។ ម្សិលមិញ ប្រមុខអាជ្ញាធរប៉ាឡេស្ទីន លោក ម៉ាមូដ អាបាស បានបរិហារដោយចំៗទង្វើប្រល័យពូជសាសន៍របស់អ៊ីស្រាអែល។ នៅល្ងាចនេះលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលត្រូវឡើងថ្លែងនៅអង្គការសហប្រជាជាតិដែរ។
នៅប្រទេសជប៉ុន លទ្ធផលនៃការបោះឆ្នោតផ្ទៃក្នុងរបស់គណបក្សកាន់អំណាច បក្សសេរីប្រជាធិបតេយ្យ នៅថ្ងៃសុក្រនេះបង្ហាញថា លោក Shigeru Ishiba អតីតរដ្ឋមន្រ្តីការពារជាតិ បានទទួលជ័យជំនះនៅក្នុងការប្រកួតប្រជែង ដណ្តើមតំណែងប្រធានរបស់គណបក្ស។ ជាប់ឆ្នោតជាប្រធានគណបក្សកាន់អំណាច លោក Shigeru Ishiba នឹងត្រូវសភាបោះឆ្នោតផ្តល់សុពលភាព នៅថ្ងៃទី១តុលា សប្តាហ៍ក្រោយ ដើម្បីចូលកាន់តំណែងជានាយករដ្ឋមន្រ្តីជប៉ុន បន្តពីលោក ហ្វូមីអូ គីស៊ីដា ដែលបានប្រកាសកាលពីពាក់កណ្តាលខែសីហាកន្លងទៅថា លោកមិនឈរឈ្មោះជាប្រធានបក្សមួយអាណត្តិទៀតនោះទេ។ តើអនាគតនាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុនជាអ្នកណា?
ប្រទេសកម្ពុជាមានស្តង់ចំនួន៧៨ សម្រាប់តាំងបង្ហាញផលិតផលរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ាន លើកទី២១ នៅទីក្រុងណាននីង ប្រទេសចិនពីថ្ងៃទី២៤ ដល់ទី២៨ ខែកញ្ញា ឆ្នាំ២០២៤។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC) និងជាប្រធានក្រុមប្រឹក្សាភិបាល Cambodia SME Trading Co Ltd បានឲ្យដឹងថាផលិតផលកម្ពុជាទទួលបានការចាប់អារម្មណ៍ច្រើនពីមហាជននៅប្រទេសចិន។ តាមលោកឧកញ៉ា តែ តាំងប៉ ក្នុងចំណោមផលិតផលសក្តានុពលរបស់កម្ពុជាមួយចំនួន ដំណាប់ស្វាយកែវរមៀតជាទំនិញដ៏ពេញនិយមនៅក្នុងប្រទេសចិន។
ក្រុមហ៊ុនSpace X របស់មហាសេដ្ឋី Elon Musk មានគ្រោងវិនិយោគក្នុងទំហំទឹកប្រាក់១៥០០លានដុល្លារនៅប្រទេសវៀតណាម។ យោងតាមការចុះផ្សាយរបស់កាសែតក្នុងស្រុកវៀតណាម ឆ្លៀតឱកាសចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក កាលពីថ្ងៃពុធទី ២៥ កញ្ញា អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាមបានជួបពិភាក្សាជាមួយ ប្រធានផ្នែកកិច្ចការជាមួយរដ្ឋាភិបាល របស់ក្រុមហ៊ុនអាមេរិក Space X ដែលបានលើកតម្រុយថា ក្រុមហ៊ុនរបស់មហាសេដ្ឋីElon Musk គ្រោងចង់វិនិយោគលើបណ្តាញអ៊ីនធ័រនែតរបស់វៀតណាម នៅអនាគតខាងមុខ។
ក្រុមហ៊ុនSpace X របស់មហាសេដ្ឋី Elon Musk មានគ្រោងវិនិយោគក្នុងទំហំទឹកប្រាក់១៥០០លានដុល្លារនៅប្រទេសវៀតណាម។ យោងតាមការចុះផ្សាយរបស់កាសែតក្នុងស្រុកវៀតណាម ឆ្លៀតឱកាសចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក កាលពីថ្ងៃពុធទី ២៥ កញ្ញា អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាមបានជួបពិភាក្សាជាមួយ ប្រធានផ្នែកកិច្ចការជាមួយរដ្ឋាភិបាល របស់ក្រុមហ៊ុនអាមេរិក Space X ដែលបានលើកតម្រុយថា ក្រុមហ៊ុនរបស់មហាសេដ្ឋីElon Musk គ្រោងចង់វិនិយោគលើបណ្តាញអ៊ីនធ័រនែតរបស់វៀតណាម នៅអនាគតខាងមុខ។
នៅក្នុងឱកាសជំនួបក្រៅផ្លូវការមួយក្នុងក្រុងញូយ៉កនាថ្ងៃទី២៤កញ្ញា ប្រមុខការទូតវៀតណាមលោក Bui Thanh Son បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍រួមគ្នាជាមួយឡាវ និងកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតរដ្ឋវៀតណាម Vietnam Plus នៅថ្ងៃទី២៥កញ្ញា។ តាម Vietnam Plus ប្រមុខការទូតកម្ពុជាលោក សុខ ចិន្តាសោភាក៏បានបញ្ជាក់ថា ការដែលកម្ពុជាដកខ្លួនចេញពីកិច្ចសហការតំបន់អភិវឌ្ឍតំបន់ត្រីកោណ CLV-DTA មិនប៉ះពាល់ដល់យន្តការកិច្ចសហប្រតិបត្តិការផ្សេងទៀតនៅក្នុងក្របខ័ណ្ឌទ្វេភាគី ឬត្រីភាគីរវាងប្រទេសជិតខាងទាំង២ទេ។
ក្នុងរយៈពេលជិត១២០ថ្ងៃ អាជ្ញាធរថៃបានចាប់ខ្លួនពលករខ្មែរខុសច្បាប់ជិត៤ម៉ឺននាក់។ នេះបើតាមក្រសួងការងារថៃដែលបានបូកសរុបតួលេខពលករខុសច្បាប់ឆ្លងដែនចូលទឹកដីរបស់ខ្លួន។ តាមក្រសួងការងារថៃ កម្ពុជាជាប្រទេសទី២ដែលមានពលករខុសច្បាប់ច្រើនឆ្លងចូលទឹកដីខ្លួន បន្ទាប់ពីប្រទេសភូមា។
នៅថ្ងៃព្រហស្បតិ៍ ទី២៦ កញ្ញានេះ សមាគមក្នុងស្រុកចំនួន៣ បានឯកភាពគ្នាជាមួយរដ្ឋបាលគយចិនក្នុងខេត្តគ័ងហ្ស៊ីដើម្បីនាំចូលទំនិញស្វាយចន្ទី ត្រចៀកកាំ និងដំឡូងមីដោយមិនចាំបាច់ឆ្លងកាត់ប្រទេសទី៣។ សមាគមស្វាយចន្ទីកម្ពុជាបានអះអាងពីភាពជោគជ័យនៃសកិច្ចព្រមព្រៀងមួយនេះ ព្រោះវានឹងជួយសម្រួលការនាំចេញទំនិញទៅកាន់ប្រទេសចិនដោយគ្មានភាពស្មុគស្មាញ។
នៅលីបង់ កងទ័ពអ៊ីស្រាអែលនៅបន្តវាយប្រហារយ៉ាងសន្ធប់នៅបីថ្ងៃជាប់ៗគ្នា ទៅលើទីតាំងយោធារបស់ក្រុមហេសបូឡាភាគខាងត្បូងលីបង់។ ក្រៅតែពីសម្លាប់មនុស្សជាង ៦០០នាក់ ដែលក្នុងនោះ មានទាំងប្រជាជនស៊ីវិល ស្រ្តីនិងកុមារ ការវាយប្រហារផ្លូវអាកាសរបស់អ៊ីស្រាអែល ដែលឈានចូលដល់ថ្ងៃទី៤ នៅត្រឹមថ្ងៃព្រហស្បតិ៍ទី ២៦កញ្ញាបានធ្វើឲ្យប្រជាជនលីបង់ជាង៩ម៉ឺននាក់រត់ភៀសខ្លួនពីតំបន់ខាងត្បូង។ នៅចំពោះមុខសង្រ្គាមរាលដាលចូលទឹកដីលីបង់ ដែលនឹងអាចរាលដាលទៅជាសង្រ្គាមបើកចំហនៅក្នុងតំបន់ បារាំង និងអាមេរិកដែលជាសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែលបានអំពាវនាវកាលពីយប់ថ្ងៃពុធម្សិលមិញឲ្យមានបទឈប់បាញ់រយៈពេល ២១ថ្ងៃ ដើម្បីបើកផ្លូវឲ្យមានការចរចាតាមផ្លូវទូត។ ប៉ុន្តែ ពាក្យអំពាវនាវរបស់សម្ព័ន្ធមិត្តអ៊ីស្រាអែលស្លាប់មុនកើត ព្រោះថា កងទ័ពអ៊ីស្រាអែលបានប្រកាសនៅថ្ងៃពុធដដែល ពីគម្រោងបើកការវាយប្រហារតាមផ្លូវគោកចូលទឹកដីលីបង់ ដើម្បីគាស់រំលើងក្រុមហេសបូឡា នៅភាគខាងត្បូងលីបង់។