ទោះបីអាល្លឺម៉ង់ជំទាស់ ក៏សហភាពអឺរ៉ុបនៅតែជម្នះដាក់ពន្ធគយបន្ថែមលើរថយន្តអគ្គិសនីចិន
newsare.net
សហភាពអឺរ៉ុប បានសម្រេច ដាក់ពន្ធគយបន្ថែមទៀតលើរថយន្តអគ្គិសនីផលិតនៅស្រុកចិនដែទោះបីអាល្លឺម៉ង់ជំទាស់ ក៏សហភាពអឺរ៉ុបនៅតែជម្នះដាក់ពន្ធគយបន្ថែមលើរថយន្តអគ្គិសនីចិន
សហភាពអឺរ៉ុប បានសម្រេច ដាក់ពន្ធគយបន្ថែមទៀតលើរថយន្តអគ្គិសនីផលិតនៅស្រុកចិនដែលត្រូវនាំចូលទៅលក់នៅអឺរ៉ុប។ ទម្ងន់ពន្ធគយ ដែលអនុម័តពីថ្ងៃសុក្រម្សិលមិញនេះ ចាប់ឡើងពី១០% ទៅ៣៥% ថែមលើពន្ធដែលមានស្រាប់ពីមុន។ ក្នុងចំណោមរដ្ឋសមាជិកសហភាពអឺរ៉ុបទាំង២៧ប្រទេស មានរដ្ឋមួយចំនួននាំអាទិ៍ដោយអាល្លឺម៉ង់ បានបដិសេធជំទាស់ មិនចង់ឲ្យដាក់ពន្ធលើឡានអគ្គិសនីចិនយ៉ាងច្រើនខ្លាំងពេកទេ ពីព្រោះមិនចង់ឃើញ សហភាពអឺរ៉ុបប្រកាសសង្គ្រាមពាណិជ្ជកម្មជាមួយចិន ដូចលំអានជម្លោះរបស់សហរដ្ឋអាមេរិក។ ប្រតិកម្មភ្លាមៗ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់ចិន បានរិះគន់ថ្កោលទោស និងបដិសេធយ៉ាងដាច់អហង្ការចំពោះវិធានការរបស់សហភាពអឺរ៉ុប ព្រមទាំងប្រកាសសងសឹកទៀតផង។ Read more