Cambodia



ពលរដ្ឋ​ខ្មែរ​ជាង ​២,៥​លាន​នាក់​មាន​បណ្ណ ​ប.ស.ស ​គិតត្រឹម​ដើមខែ​តុលា ​ឆ្នាំ​២០២៤

ក្រសួង​ការងារ​កម្ពុជា​បានឲ្យ​ដឹងថា ​មាន​ពលរដ្ឋខ្មែរ​ជាង​ ២,៥​លាននាក់​ទទួលបាន​បណ្ណ​បេឡាជា

៧តុលា៖ ១ឆ្នាំក្រោយ​​ការវាយ​ប្រហាររបស់​ក្រុមហាម៉ាស សង្គ្រាមកាន់តែរីកធំ សន្តិភាពស្ថិតនៅឆ្ងាយសន្លឹម

ថ្ងៃទី​៧​តុលានេះ ប្រជាជនអ៊ីស្រាអែលបានរៀបចំកម្មវិធី​រំឭកខួប​១ឆ្នាំ នៃការវាយប្រហារ​៧​តុលា

៧តុលា៖ ១ឆ្នាំក្រោយ​​ការវាយ​ប្រហាររបស់​ក្រុមហាម៉ាស សង្គ្រាមកាន់តែរីកធំ សន្តិភាពស្ថិតនៅឆ្ងាយសន្លឹម

ថ្ងៃទី​៧​តុលានេះ ប្រជាជនអ៊ីស្រាអែលបានរៀបចំកម្មវិធី​រំឭកខួប​១ឆ្នាំ នៃការវាយប្រហារ​៧​តុលា​​២០២៣ ដែល​ក្រុមហាម៉ាស​​បានសំរុកចូលក្នុងទឹកដី​អ៊ីស្រាអែល សម្លាប់​មនុស្ស​យ៉ាងសាហាវព្រៃផ្សៃ​ចំនួន​ប្រមាណ​១២០០នាក់ និង​បានចាប់ចំណាប់ខ្មាំង​ចំនួន​២៥១នាក់​។​ គឺការវាយ​ប្រហាររបស់​ក្រុមហាម៉ាសនេះហើយ ដែល​បានរុញ​ច្រាន​ឲ្យ​អ៊ីស្រាអែល​ បើកប្រតិបត្តិ​សង្គ្រាមនៅ​ក្នុងតំបន់ហ្កាហ្សា ហើយ​បានរីករាលដាលមក​ដល់​លីបង់។ តែទន្ទឹមគ្នានេះ សង្គ្រាម​ដែលអ៊ីស្រអែលកំពុងតែធ្វើ​​នេះ បាន​ធ្វើ​ឲ្យរដ្ឋាភិបាល​លោក​នេតាន់យ៉ាហ៊ូ ​កាន់តែឯកោ និងត្រូវសហគមន៍អន្តរជាតិ​រិះគន់ ​ថាអ៊ីស្រាអែល​កំពុងកាប់​សម្លាប់​ប្រជាជនស៊ីវីល​ស្លូតត្រង់ ទាំងប៉ាឡេស្ទីនទាំងលីបង់។

ហេតុអ្វីអាមេរិកដំឡើងកម្រិតទណ្ឌកម្មលើបុគ្គលនៅកម្ពុជាទៅដល់កម្រិតរដ្ឋាភិបាល?

អ្នក​តាម​ដាន​នយោបាយ បាន​យល់​ឃើញ​ថា ការ​ដែល​សហរដ្ឋ​អាមេរិក​បាន​ដំឡើង​កម្រិត​ទណ្ឌ​កម្ម​លើ

ហេតុអ្វីអាមេរិកដំឡើងកម្រិតទណ្ឌកម្មលើបុគ្គលនៅកម្ពុជាទៅដល់កម្រិតរដ្ឋាភិបាល?

អ្នក​តាម​ដាន​នយោបាយ បាន​យល់​ឃើញ​ថា ការ​ដែល​សហរដ្ឋ​អាមេរិក​បាន​ដំឡើង​កម្រិត​ទណ្ឌ​កម្ម​លើបុគ្គល​នៅ​កម្ពុជា​ទៅ​ដល់​កម្រិត​រដ្ឋា​ភិបាល​នា​ពេល​ថ្មី​ៗ​នេះ ​ជាសញ្ញា​គួរ​ឲ្យ​ព្រួយ​បារម្ភ​។​ ព្រួយ​បារម្ភ​ ព្រោះតិច ឬ​ច្រើន ទណ្ឌ​កម្ម​នេះ​អាច​នឹង​ប៉ះ​ពាល់​ផល​ប្រយោ​ជន៍ ​និង​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ បន្ទាប់​ពីមាន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​នាពេល​កន្លង​មក​។​ គួរ​រម្លឹក​ថា ​សេត​វិមាន ​បាន​ដាក់​ទណ្ឌកម្ម​ផ្នែក​ខ្លះលើ​រដ្ឋាភិ​បាល​កម្ពុជា ក្រោម​ហេតុ​ផល​ថា​ កម្ពុជា​បរាជ័យ​ក្នុង​ការ​បិទ​មជ្ឈ​មណ្ឌល​បោក​ប្រាស់​តាម​អន​ឡាញ​ (Scam Call​ Centers) ដោយ​សារ​មាន​ជន​ជាតិ​អាមេរិក​ជា​ច្រើន​នាក់​បាន​ចាញ់​បោក​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​៕

OCCRP ថា កម្ពុជាកំពុងលាក់ព័ត៌មានផ្តល់សញ្ជាតិឲ្យជនបរទេសដែលពាក់ព័ន្ធលាងលុយកខ្វក់

គម្រោងរាយការណ៍អំពីឧក្រិដ្ឋកម្ម និងអំពើពុករលួយហៅកាត់ OCCRP បានចេញផ្សាយរបាយការណ៍ស្រាវជ្រាវមួយ

OCCRP ថា កម្ពុជាកំពុងលាក់ព័ត៌មានផ្តល់សញ្ជាតិឲ្យជនបរទេសដែលពាក់ព័ន្ធលាងលុយកខ្វក់

គម្រោងរាយការណ៍អំពីឧក្រិដ្ឋកម្ម និងអំពើពុករលួយហៅកាត់ OCCRP បានចេញផ្សាយរបាយការណ៍ស្រាវជ្រាវមួយកាលពីថ្ងៃទី ០៤ ខែតុលាដោយបានរកឃើញថា កម្ពុជាកំពុងលាក់បាំងព័ត៌មានពីការផ្តល់សញ្ជាតិឲ្យជនបរទេសដែលជាប់ពាក់ព័ន្ធនឹងការលាងលុយកខ្វក់។ ការរកឃើញនូវព័ត៌មានមួយនេះ បានធ្វើឡើងOCCRPទាញក្តីព្រួយបារម្ភចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ក្រុមឧក្រិដ្ឋជនដែលកំពុងធ្វើសកម្មភាពលាងលុយកខ្វក់តាមរយៈការបើកក្រុមហ៊ុនរកស៊ីធំៗក្នុងតំបន់អាស៊ីអាគ្នេយ៍។

ការបន់ស្រន់នៅមុនប្រឡងគឺដើម្បីសុំសេចក្តីសុខ ឬដើម្បីឲ្យប្រឡងជាប់?

នៅមួយថ្ងៃមុនការប្រឡងចូលមកដល់ សិស្សប្រឡងបាក់ឌុប និងអាណាព្យាបាលរបស់ពួកគេបានទៅកាន់មណ្ឌលប្រ

ការបន់ស្រន់នៅមុនប្រឡងគឺដើម្បីសុំសេចក្តីសុខ ឬដើម្បីឲ្យប្រឡងជាប់?

នៅមួយថ្ងៃមុនការប្រឡងចូលមកដល់ សិស្សប្រឡងបាក់ឌុប និងអាណាព្យាបាលរបស់ពួកគេបានទៅកាន់មណ្ឌលប្រឡងដើម្បីមើលឈ្មោះ លេខតុ និងលេខបន្ទប់។ ទន្ទឹមគ្នានេះ មានអ្នកខ្លះក៏បានបន្តដំណើរទៅកាន់ទីសក្ការៈនានាដោយបាននាំយកទៅជាមួយនូវធូបទៀន ផ្កាឈូក និងដង្វាយមួយចំនួន។ នៅទីនោះ ពួកគេបានបន់ស្រន់សុំសេចក្តីសុខ និងសុំឲ្យប្រឡងជាប់បាននិទ្ទេសល្អ។ ហេតុអ្វីបានមានកូនសិស្សខ្លះបន្តរក្សាជំនឿបែបនេះ ខណៈក្រសួងអប់រំបានបញ្ជាក់ពីគោលការណ៍ប្រឡងបាក់ឌុបទៅតាមសមត្ថភាព «អ្នកចេះគឺជាប់»។ 

ស្លាប់​ចិន​ពីរនាក់​ក្នុង​ការ​វាយប្រហារ​ដោយ​ក្រុម​ផ្តាច់​ទឹក​ដី​នៅប៉ាគីស្ថាន

បុគ្គលិក​ចិន​ធ្វើការ​នៅ​ក្នុង​គម្រោង​សាង​សង់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​​ប៉ាគីស្ថាន យ៉ាង​ហោច

ស្លាប់​ចិន​ពីរនាក់​ក្នុង​ការ​វាយប្រហារ​ដោយ​ក្រុម​ផ្តាច់​ទឹក​ដី​នៅប៉ាគីស្ថាន

បុគ្គលិក​ចិន​ធ្វើការ​នៅ​ក្នុង​គម្រោង​សាង​សង់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​​ប៉ាគីស្ថាន យ៉ាង​ហោច​ណាស់​ពីរ​នាក់ បាន​​ស្លាប់​ និងជា​ច្រើន​នាក់​ផ្សេង​ទៀត បាន​រងរបួស​ នៅក្នុង​ការ​វាយប្រហារ​ភេរវកម្មមួយ ក្បែរ​អាកាសយានដ្ឋាន​ក្រុង​ការ៉ាឈី ។ ជា​ការ​វាយប្រហារ​ពី​សំណាក់​ក្រុម​ឧទ្ទាម​ប្រដាប់​អាវុធ​ចង់​ផ្តាច់​ទឹក​ដីបាលូឈីស្ថាន។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ស្ថានទូត​ចិន​ប្រចាំ​ប៉ាគីស្ថាន នា​ថ្ងៃ​ចន្ទទី​៧​តុលា​២០២៤។

អ្នកនយោបាយ​ជំនិត​របស់មេបក្សប្រឆាំង​ភូមា ស្លាប់​ក្រោយ​ចេញពីពន្ធនាគារ

នៅភូមា អ្នក​នយោបាយ​ជើងចាស់ លោក ហ្ស៊ ម្យិង ម៉ោង ដែល​ជា​​មនុស្ស​ជិតដិត​ខ្លាំង​ជាមួយ​នឹង​​ប្រ

អ្នកនយោបាយ​ជំនិត​របស់មេបក្សប្រឆាំង​ភូមា ស្លាប់​ក្រោយ​ចេញពីពន្ធនាគារ

នៅភូមា អ្នក​នយោបាយ​ជើងចាស់ លោក ហ្ស៊ ម្យិង ម៉ោង ដែល​ជា​​មនុស្ស​ជិតដិត​ខ្លាំង​ជាមួយ​នឹង​​ប្រមុខ​បក្ស​ប្រឆាំង​​​លោកស្រី អ៊ុង សានស៊ូជី បាន​ទទួល​មរណភាព​ នៅថ្ងៃចន្ទនេះ បន្ទាប់ពី​ត្រូវ​អាជ្ញាធរភូមា​ ​ដោះលែង​ចេញពី​មន្ទីរឃុំឃាំង​បាន​តែប៉ុន្មានម៉ោង​ប៉ុណ្ណោះ។ សម្ព័ន្ធ​ជាតិ​ដើម្បីប្រជាធិបតេយ្យ ជាគណបក្ស​ប្រឆាំង បាន​បញ្ជាក់អំពី​ដំណឹង​មរណទុក្ខ​របស់​សមាជិក​ខ្លួន​ ហើយនិងបន្ត​​ប្តេជ្ញាការ​តស៊ូ​បោះពួយ​ទៅមុខ​ទៀត ដើម្បី​សេរីភាព​ប្រជាធិតេយ្យ ​​នៅប្រទេសភូមា​។ 

ជប៉ុន​ចង់​ផ្តល់​កន្លែង​ស្តុកគ្រាប់បែក​នុយក្លេអ៊ែរអាមេរិក បង្កភាពចម្រូងចម្រាស​ក្នុងស្រុក​ដែលរងគ្រោះព្រោះបរមាណូ

រដ្ឋាភិបាល​ជប៉ុន​ថ្មី​ បានបង្ហាញ​ចេតនា​ចង់​ផ្តល់​កន្លែង​ស្តុកទុកគ្រាប់បែក​បរមាណូ​អាមេរិ

ជប៉ុន​ចង់​ផ្តល់​កន្លែង​ស្តុកគ្រាប់បែក​នុយក្លេអ៊ែរអាមេរិក បង្កភាពចម្រូងចម្រាស​ក្នុងស្រុក​ដែលរងគ្រោះព្រោះបរមាណូ

រដ្ឋាភិបាល​ជប៉ុន​ថ្មី​ បានបង្ហាញ​ចេតនា​ចង់​ផ្តល់​កន្លែង​ស្តុកទុកគ្រាប់បែក​បរមាណូ​អាមេរិក។ ដំណឹង​នេះ បាន​បំផ្ទុះ​​ការ​ជជែក​ពិភាក្សា​គ្នា​យ៉ាង​ចម្រូង​ចម្រាស​ក្នុង​បណ្តាញផ្សព្វផ្សាយ​​ព័ត៌មាន និងក្នុងចំណោម​មហាជន​​ក្នុង​ស្រុក​​ជប៉ុន។ ជប៉ុន​ដែល​ធ្លាប់​បានរងគ្រោះ​ទុក្ខវេទនា​ ព្រោះតែគ្រាប់​បែប​បរមាណូ​របស់សហរដ្ឋ​​អាមេរិក នៅចុង​សង្គ្រាម​លោក លើកទី២​។ 

តើប្រាក់ឈ្នួលកម្មករកាត់ដេរចំនួន២០៨ដុល្លារក្នុងឆ្នាំ២០២៥ ស័ក្តិសមនឹងការចំណាយរបស់កម្មករ?

នៅឆ្នាំ២០២៥ខាងមុខ ប្រាក់ឈ្នួលកម្មករក្នុងវិស័យកាត់ដេរ នឹងត្រូវឡើងដល់២០៨ដុល្លារក្នុងមួយខែ

តើប្រាក់ឈ្នួលកម្មករកាត់ដេរចំនួន២០៨ដុល្លារក្នុងឆ្នាំ២០២៥ ស័ក្តិសមនឹងការចំណាយរបស់កម្មករ?

នៅឆ្នាំ២០២៥ខាងមុខ ប្រាក់ឈ្នួលកម្មករក្នុងវិស័យកាត់ដេរ នឹងត្រូវឡើងដល់២០៨ដុល្លារក្នុងមួយខែ។ សហជីពក្នុងវិស័យកាត់ដេរ បង្ហាញការខកចិត្ត​ នៅពេលឃើញតួលេខដំឡើងប្រាក់ឈ្នួលកម្មករដែលឡើងបានតែ៤ដុល្លារបន្ថែមទៀតនេះ។ សម្រាប់សហជីព ប្រាក់ឈ្នួល២០៨ដុល្លារ នៅមិនទាន់ឆ្លើយតបចំពោះតម្រូវការជាប្រចាំថ្ងៃរបស់កម្មករនៅឡើយ។ ក៏ប៉ុន្តែរដ្ឋាភិបាលកម្ពុជា បានអះអាង ការដំឡើងប្រាក់ឈ្នួលកម្មករ ជាការខិតខំជួយដោះស្រាយបញ្ហាជីវភាពកម្មករឲ្យកាន់តែល្អប្រសើរ។

បញ្ហាទឹកជំនន់៖ក្រសួងអប់រំបានផ្លាស់ប្ដូរមណ្ឌលប្រឡងបាក់ឌុបចំនួន១មណ្ឌលនៅខេត្តកំពង់ចាម

គិតត្រឹមថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្លាស់ប្ដូរមណ្ឌលប្រឡងប

បញ្ហាទឹកជំនន់៖ក្រសួងអប់រំបានផ្លាស់ប្ដូរមណ្ឌលប្រឡងបាក់ឌុបចំនួន១មណ្ឌលនៅខេត្តកំពង់ចាម

គិតត្រឹមថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្លាស់ប្ដូរមណ្ឌលប្រឡងបាក់ឌុបចំនួន១មណ្ឌល គឺពីវិទ្យាល័យសំបួរមាសក្រុងកំពង់ចាម ទៅសាខាសាកលវិទ្យាល័យកំចាយមារខេត្តកំពង់ចាម ដោយសារមានបញ្ហាទឹកជំនន់។ បើតាមអ្នកនាំពាក្យក្រសួងអប់រំ ក្រៅពីការផ្លាស់ប្ដូរមណ្ឌលប្រឡងមួយនេះ ទឹកជំនន់មិនបានបង្កការរំខានដល់ដំណើរនៃការប្រឡងបាក់ឌុបឆ្នាំ២០២៤ទៀតនោះទេ ព្រោះក្រសួងបានពិនិត្យ និងតាមដានលើមណ្ឌលប្រឡងនីមួយៗច្បាស់លាស់ មុនសម្រេចយកជាមណ្ឌលសំណេរ។  

តួនាទីរបស់យុវជនក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ

ប្រទេសកម្ពុជាមានសម្បត្តិធនធានធម្មជាតិ និងជីវៈចម្រុះដ៏សម្បូរបែបដែលពលរដ្ឋគ្រប់រូបមានកាតព្

តួនាទីរបស់យុវជនក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ

ប្រទេសកម្ពុជាមានសម្បត្តិធនធានធម្មជាតិ និងជីវៈចម្រុះដ៏សម្បូរបែបដែលពលរដ្ឋគ្រប់រូបមានកាតព្វកិច្ចចូលរួមថែរក្សា និងការពារ។ យុវជនត្រូវបានគេមើលឃើញជាពលរដ្ឋដែលមានសក្តានុពល និងគំនិតថ្មីក្នុងការអភិវឌ្ឍ ការពារ និងថែរក្សាសម្បត្តិធនធានធម្មជាតិ។ យុវជន ១៥នាក់មកពីសកលវិទ្យាល័យផ្សេងៗគ្នាក្នុងរាជធានីភ្នំពេញបានធ្វើដំណើរទៅកាន់ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពកនៅខេត្តព្រះវិហារដើម្បីសិក្សាស្វែងយល់ពីការប្រែប្រួលអាកាសធាតុ និងការអភិរក្សប្រព័ន្ធអេកូឡូស៊ី៕

អ៊ីស្រាអែល ផ្ទុះ​កំហឹង​ក្រោយ​លោកខាងលិច​ ប្រកាស​​​ឈប់បញ្ជូនអាវុធ

​​ពី​ថ្ងៃសៅរ៍​ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ផ្ទុះ​កំហឹងជាខ្លាំង​​នឹង​ប្រធានាធិបតីបារាំង។ ន

អ៊ីស្រាអែល ផ្ទុះ​កំហឹង​ក្រោយ​លោកខាងលិច​ ប្រកាស​​​ឈប់បញ្ជូនអាវុធ

​​ពី​ថ្ងៃសៅរ៍​ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ផ្ទុះ​កំហឹងជាខ្លាំង​​នឹង​ប្រធានាធិបតីបារាំង។ នេះក៏ព្រោះតែ លោក ​អេម៉ានុយអែល ម៉ាក្រុង បាន​អំពាវនាវ​ម្តងជាពីរដង ឲ្យ​សហគមន៍​អន្តរជាតិ ឈប់​ផ្ទេរគ្រឿង​សឹក​សព្វាវុធ​ ទៅ​ឲ្យ​ អ៊ីស្រាអែល ដែល​ប្រទេស​នេះ​យក​ទៅប្រើ​សម្រាប់​បំប៉ន​ភ្នក់ភ្លើង​សង្គ្រាម​នៅ​ហ្កាហ្សា​ និងនៅ​លីបង់។​ ទន្ទឹម​នឹង​អំពាវនាវជាថ្មីឲ្យ​ធ្វើ​បទឈប់​បាញ់,​ លោក ម៉ាក្រុង ក៏​អះអាង​ថា​ បារាំង​ឈប់​ផ្ទេរ​អាវុធ​ឲ្យ​អ៊ីស្រាអែល​។​ លោក បេនចាមិន នេតាន់យ៉ាហ៊ូ ប្រតិកម្មភ្លាមៗថា លោក ម៉ាក្រុង និង​ថ្នាក់ដឹកនាំ​ប​ស្ចិមលោក ដែល​អំពាវនាវ​ដូច្នោះ គួរតែ​មានការ​អៀនខ្មាស។​ ​​ 

កម្ពុជាត្រូវបានជ្រើសរើសជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលប្រទេស​និយាយភាសាបារាំង នៅឆ្នាំ ២០២៦

នៅទីក្រុង​ប៉ារីស កិច្ចប្រជុំកំពូល​ហ្វ្រង់កូហ្វូនី ក្រុមប្រទេស​និយាយ​ភាសា​បារាំង​បាន​សម្

កម្ពុជាត្រូវបានជ្រើសរើសជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលប្រទេស​និយាយភាសាបារាំង នៅឆ្នាំ ២០២៦

នៅទីក្រុង​ប៉ារីស កិច្ចប្រជុំកំពូល​ហ្វ្រង់កូហ្វូនី ក្រុមប្រទេស​និយាយ​ភាសា​បារាំង​បាន​សម្រេច​កាលពីថ្ងៃយប់​ថ្ងៃ​សៅរ៍ម្សិលមិញ ជ្រើសរើស​កម្ពុជា​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ចប្រជុំកំពូល​ក្រុមប្រទេស​និយាយភាសា​បារាំង លើកទី​២០ នៅ​​២ឆ្នាំ​ខាងមុខ​ទៀត ឆ្នាំ ២០២៦។ នៅក្នុងសន្និសីទកាសែត​នៅ​ក្រោយ​កិច្ច​ប្រជុំ​បិទទ្វារ​ដែលមាន​ការចូលរួម​ពីប្រមុខរដ្ឋ និង​ថ្នាក់ដឹកនាំ​រដ្ឋាភិបាលមកពីបណ្តាប្រទេស​សមាជិក​ហ្រ្វង់កូហ្វូនី លោកប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង​បាន​ប្រកាស​ដំណឹង​នេះ​ជាផ្លូវការ​នៅមុខលោក​សុខ ចិន្តា​សោភា ​ឧបនាយករដ្ឋមន្រ្តី ​រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា និង​សហប្រតិបត្តិការអន្តរជាតិ។ នេះជាដំណឹង​ដ៏ល្អ​មួយចំពោះ​កម្ពុជា ?

លោក អេង ប៊ុនគា ៖ ខ្ញុំចាយពេល៣ឆ្នាំ ធ្វើការដែលមិនចូលគឺមិនរីកចម្រើន

អ្នក​បង្កើត​មាតិ​កា​លើ​បណ្តាញ​សង្គម​ លោក អេង ប៊ុនគា បាន​ចាប់​យក​អាជីព​ផលិត​វីដេអូ ​ដោយ​ម្

លោក អេង ប៊ុនគា ៖ ខ្ញុំចាយពេល៣ឆ្នាំ ធ្វើការដែលមិនចូលគឺមិនរីកចម្រើន

អ្នក​បង្កើត​មាតិ​កា​លើ​បណ្តាញ​សង្គម​ លោក អេង ប៊ុនគា បាន​ចាប់​យក​អាជីព​ផលិត​វីដេអូ ​ដោយ​ម្ចាស់​ការ​លើ​ខ្លួន ​ទាំង​ចំណូល​- ​ ចំណាយ ​និង​ការ​គ្រប់​គ្រង​។ ​ការ​ផលិត​វីដេអូ​គឺជា​ចំ​ណង់​ចំណូល​ចិត្ត​របស់​យុវជន​អាយុ​២៩​ឆ្នាំ​រូបនេះ​ បើ​ទោះជា​ការ​ងារ​នេះ ​មិន​ចំ​មុខ​ជំនាញ​ដែល​រូបគេ​បាន​ប្រើ​ពេល​សិក្សា​​៤​ឆ្នាំ​ក៏ដោយ​។​ លោក​ ប៊ុនគា បាន​អះអាង​ថា ​ខ្លួន​បាន​ចាយ​ពេល​វេលា​អស់​៣​ឆ្នាំ ដោយ​ធ្វើ​ការ​ងារ​ដែល​ខ្លួន​មិន​ចូល​ចិត្ត ​គឺ​មិន​មាន​ការ​រីក​ចម្រើន​ឡើយ​។

រុស្ស៊ី អំពាវនាវបស្ចិមលោកឲ្យប្រគល់ទ្រព្យសម្បត្តិ​របស់អាហ្វហ្កានីស្ថាន ទៅ​ឲ្យតាលីបង់

ថ្ងៃសុក្រទី ៤ តុលា ប្រមុខការទូតរុស្ស៊ី លោក ស៊ែរហ្គៃ ឡាវ្រ៉ូវ បានអំពាវនាវបស្ចិមលោកឲ្យ ដកទណ្ឌ

រុស្ស៊ី អំពាវនាវបស្ចិមលោកឲ្យប្រគល់ទ្រព្យសម្បត្តិ​របស់អាហ្វហ្កានីស្ថាន ទៅ​ឲ្យតាលីបង់

ថ្ងៃសុក្រទី ៤ តុលា ប្រមុខការទូតរុស្ស៊ី លោក ស៊ែរហ្គៃ ឡាវ្រ៉ូវ បានអំពាវនាវបស្ចិមលោកឲ្យ ដកទណ្ឌកម្មចេញពីអាហ្វហ្កានីស្ថាន - ប្រទេសដែលគ្រប់គ្រងដោយ ចលនា តាលីបង់ ។ ម៉ូស្គូ ក៏ អំពាវនាវ លោកខាងលិច ឲ្យ"ទទួលខុសត្រូវ” ចំពោះការស្តារកសាងឡើងវិញ ប្រទេសនេះដែល បំផ្លិចបំផ្លាញដោយ សង្គ្រាមអស់រាប់សិបឆ្នាំ។

ទ័ពមួកខៀវនៅលីបង់ មិនព្រ​មរើ​ថយចេញ​ តាមការ​គំរាម​របស់​​អ៊ីស្រាអែល​​នោះទេ

តាំងពី​ពេល​ដំបូងៗ ដែល​អ៊ីស្រាអែល​​វាយប្រហារ​លើបង់ ដើម្បី​កម្ចាត់​ក្រុម​ប្រដាប់​អាវុធ​ហេ

ទ័ពមួកខៀវនៅលីបង់ មិនព្រ​មរើ​ថយចេញ​ តាមការ​គំរាម​របស់​​អ៊ីស្រាអែល​​នោះទេ

តាំងពី​ពេល​ដំបូងៗ ដែល​អ៊ីស្រាអែល​​វាយប្រហារ​លើបង់ ដើម្បី​កម្ចាត់​ក្រុម​ប្រដាប់​អាវុធ​ហេសបូឡា កងទ័ព​អ៊ីស្រាអែល បាន​គំរា​ម​ឲ្យ​ពួក​កម្លាំង​ទ័ពមួកខៀវ​​អង្គការ​សហប្រជាជាតិ រុះរើសចេញ​ពី​កន្លែង​ទីតាំង​ដែល​ខ្លួន​ត្រូវ​វាយប្រហារ​។ ក៏ប៉ុន្តែ ទ័ព​មួក​ខៀវ បាន​រក្សាជំហរ​ម្តងហើយម្តងទៀត ពុំ​ព្រ​មរុះរើសចេញ​ឡើយ​ ទោះបី​ជា​ខកខាត​មិនបាន​បំពេញ​បេសកម្ម​យាមល្បាត​ ប្រមាណ​១សប្តាហ៍មកហើយក្តី​។ សូមស្តាប់ ហេង ឧត្ដម​

ក្រុមហ៊ុនStartupរបស់កម្ពុជាលេចមុខនៅក្នុងឱកាសជំនួបកំពូលហ្វ្រង់កូហ្វូនីនៅប្រទេសបារាំង

ក្រុមហ៊ុនStartupរបស់កម្ពុជាលេចមុខនៅក្នុងឱកាសជំនួបកំពូលហ្វ្រង់កូហ្វូនីនៅប្រទេសបារាំងនៅក្នុងព

ក្រុមហ៊ុនStartupរបស់កម្ពុជាលេចមុខនៅក្នុងឱកាសជំនួបកំពូលហ្វ្រង់កូហ្វូនីនៅប្រទេសបារាំង

ក្រុមហ៊ុនStartupរបស់កម្ពុជាលេចមុខនៅក្នុងឱកាសជំនួបកំពូលហ្វ្រង់កូហ្វូនីនៅប្រទេសបារាំងនៅក្នុងពិព័រណ៌ Francotech ដែលរដ្ឋាភិបាលបារាំងបានផ្តួចផ្តើមរៀបចំជាលើកទី១ នៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលក្រុមប្រទេសនិយាយភាសាបារាំង ហៅហ្វ្រង់កូហ្វូនី នៅទីក្រុងប៉ារីស មានអ្នកជំនាញអាជីព១៥០០នាក់ និងគណៈប្រតិភូ ក្រុមហ៊ុនជាច្រើនមកពីបណ្តាប្រទេសសមាជិករបស់ហ្រ្វង់កូហ្វូនីបានចូលរួមស្វាហាប់។ នៅក្នុងចំណោមស្តង់តាំងបង្ហាញផលិតផល មកពីប្រទេសជាង ១០០ មានផងដែរស្តង់របស់ប្រទេសកម្ពុជា ដែលលេចមុខនៅក្នុងពិព័រណ៌ Francotechដែលផ្តោតលើបច្ចេកវិទ្យា នវានុវត្តន៍ កម្មវិធីបញ្ញាសិប្បនិម្មិត។ ឈាង បុប្ផាមានបទយកការណ៍ពីរឿងនេះពីទីក្រុងប៉ារីស 

កម្ពុជានឹងបង្កើតស្ថានីយ៍វាយោអគ្គិសនី ជាលើកដំបូង

លោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពលបានឱ្យដឹងនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ថា រដ្ឋាភិបាលក

កម្ពុជានឹងបង្កើតស្ថានីយ៍វាយោអគ្គិសនី ជាលើកដំបូង

លោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពលបានឱ្យដឹងនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ថា រដ្ឋាភិបាលកម្ពុជាទើបអនុម័តគម្រោងវិនិយោគវិស័យអគ្គិសនីចំនួន២៣គម្រោង ដែលមានតម្លៃជាង៥ពាន់លានដុល្លារ ហើយក្នុងនោះក៏មានគម្រោងផលិតអគ្គិសនី ដែលបានមកពីថាមពលកកើតឡើងវិញ វាយោអគ្គិសនីជាលើកដំបូង។ លោក កែវ រតនៈ អះអាងថា គម្រោងវិនិយោគទាំង២៣ នឹងអាចដោះស្រាយបញ្ហាប្រឈមនឹងការខ្វះខាតអគ្គិសនី ខណៈដែលការប្រើប្រាស់កំពុងកើនឡើង។

HRWចាត់ទុកការចាប់ខ្លួនពលករខ្មែរនៅម៉ាឡេស៊ីជាការរឹតត្បិតសេរីភាពបញ្ចេញមតិហួសព្រំដែន

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិ(Human Right Watch) នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ បានចាត់ទុកការចាប់ខ

HRWចាត់ទុកការចាប់ខ្លួនពលករខ្មែរនៅម៉ាឡេស៊ីជាការរឹតត្បិតសេរីភាពបញ្ចេញមតិហួសព្រំដែន

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិ(Human Right Watch) នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ បានចាត់ទុកការចាប់ខ្លួនពលករខ្មែរដែលធ្វើការនៅម៉ាឡេស៊ីពីសំណាក់រដ្ឋាភិបាលកម្ពុជា ថា ជាការរឹតត្បិតសេរីភាពនៃការបញ្ចេញមតិ នៅក្រៅព្រំដែនកម្ពុជា។ ការលើកឡើងបែបនេះ ធ្វើឡើងក្រោយពីកម្ពុជា និងម៉ាឡេស៊ីបានសហការគ្នា ចូលចាប់ខ្លួនពលករខ្មែរម្នាក់យកមកដាក់ពន្ធនាគារនៅកម្ពុជា បន្ទាប់ពីពលកររូបនោះបានរិះគន់ខ្លាំងៗអតីតនាយករដ្ឋមន្ដ្រី លោក ហ៊ុន សែនលើបណ្ដាញសង្គម។

ការដំឡើងប្រាក់បៀវត្សរ៍នៅតែជាអាទិភាពដែលគ្រូបង្រៀនទាមទារចង់បាន

ថ្ងៃទី០៥តុលានេះ ជាទិវាគ្រូបង្រៀនទូទាំងពិភពលោក។ នៅកម្ពុជា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បា

ការដំឡើងប្រាក់បៀវត្សរ៍នៅតែជាអាទិភាពដែលគ្រូបង្រៀនទាមទារចង់បាន

ថ្ងៃទី០៥តុលានេះ ជាទិវាគ្រូបង្រៀនទូទាំងពិភពលោក។ នៅកម្ពុជា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានរៀបចំទិវានេះ ដោយមានការជួបជុំគ្រូបង្រៀនមកពីគ្រប់ខេត្តក្រុង ប្រមាណជាង១០០នាក់។ គ្រូបង្រៀនដែលបានចូលរួមកម្មវិធីនៅថ្ងៃនេះ សុទ្ធតែបានលើកឡើងពីគុណតម្លៃរបស់គ្រូបង្រៀនដែលជាស្នូលដ៏សំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។ ក៏ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមសម្រាប់គ្រូបង្រៀនបច្ចុប្បន្ន គឺប្រាក់បៀវត្សរ៍នៅតិចតួច មិនគ្រប់គ្រាន់សម្រាប់ចិញ្ចឹមជីវភាព។

ទោះ​បី​អាល្លឺម៉ង់​ជំទាស់ ក៏​សហភាព​អឺរ៉ុប​នៅតែ​ជម្នះ​ដាក់ពន្ធ​គយ​បន្ថែម​លើ​រថយន្ត​អគ្គិសនី​ចិន

​សហភាព​អឺរ៉ុប​ បាន​សម្រេច ​ដាក់ពន្ធ​គយ​បន្ថែមទៀត​​លើ​រថយន្ត​អគ្គិសនី​ផលិត​នៅស្រុក​ចិនដែ

ទោះ​បី​អាល្លឺម៉ង់​ជំទាស់ ក៏​សហភាព​អឺរ៉ុប​នៅតែ​ជម្នះ​ដាក់ពន្ធ​គយ​បន្ថែម​លើ​រថយន្ត​អគ្គិសនី​ចិន

​សហភាព​អឺរ៉ុប​ បាន​សម្រេច ​ដាក់ពន្ធ​គយ​បន្ថែមទៀត​​លើ​រថយន្ត​អគ្គិសនី​ផលិត​នៅស្រុក​ចិនដែលត្រូវ​​នាំចូល​ទៅលក់​នៅ​អឺរ៉ុប។ ទម្ងន់ពន្ធគយ ដែល​អនុម័តពី​​ថ្ងៃ​សុក្រ​ម្សិលមិញនេះ  ចាប់ឡើង​ពី​១០% ទៅ​៣៥%​ ថែម​​លើ​ពន្ធ​ដែល​មាន​ស្រាប់ពីមុន។​ ក្នុង​ចំណោម​រដ្ឋសមាជិកសហភាព​អឺរ៉ុប​ទាំង​២៧​ប្រទេស ​មាន​រដ្ឋ​មួយ​ចំនួននាំអាទិ៍ដោយអាល្លឺម៉ង់​ បាន​បដិសេធ​ជំទាស់ មិន​ចង់​ឲ្យ​ដាក់ពន្ធលើឡាន​អគ្គិសនី​ចិន​យ៉ាង​ច្រើន​ខ្លាំង​ពេក​​​ទេ ពី​ព្រោះ​មិន​ចង់ឃើញ សហភាព​អឺរ៉ុប​​ប្រកាស​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន​​ ដូច​លំអាន​ជម្លោះ​របស់​សហរដ្ឋ​អាមេរិក​។​ ប្រតិកម្ម​ភ្លាមៗ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​របស់​ចិន​ បាន​រិះគន់​ថ្កោលទោស និង​បដិសេធ​​យ៉ាង​ដាច់អហង្ការ​ចំពោះវិធានការ​របស់​សហភាពអឺរ៉ុប​ ព្រ​មទាំង​ប្រកាស​សងសឹក​ទៀត​ផង​។​ ​

អគ្គមគ្គុទេសក៍​អ៊ីរ៉ង់​ថា​សម្ព័ន្ធអ៊ីរ៉ង់​មិនរាថយ ក្នុង​តស៊ូ​ប្រឆាំង​នឹង​​​​អ៊ីស្រាអែល​ទេ

ភាព​តាន​តឹង​រវាង​អ៊ីស្រាអែលនិង​អ៊ីរ៉ង់ នៅ​លីបង់ គ្មាន​ភាព​ធូរ​ស្បើយ​ទេ។ ការ​គំរាមកំហែង​ដ

អគ្គមគ្គុទេសក៍​អ៊ីរ៉ង់​ថា​សម្ព័ន្ធអ៊ីរ៉ង់​មិនរាថយ ក្នុង​តស៊ូ​ប្រឆាំង​នឹង​​​​អ៊ីស្រាអែល​ទេ

ភាព​តាន​តឹង​រវាង​អ៊ីស្រាអែលនិង​អ៊ីរ៉ង់ នៅ​លីបង់ គ្មាន​ភាព​ធូរ​ស្បើយ​ទេ។ ការ​គំរាមកំហែង​ដោយ​អាវុធ​និង​ពាក្យ​សំដី នៅ​តែបន្ត​​មាន​។ ក្នុង​ពេល​ដែល​ក្តី​ព្រួយ​បារម្ភ​រីក​ធំ​ទ្វេ​ឡើង​ខ្លាច​ផ្ទុះ​សង្គ្រាមទូទៅ​​នៅ​ក្នុង​តំបន់ នា​ថ្ងៃសុក្រ​ទី​៤​តុលា​នេះ ប្រមុខ​ដឹកនាំ​កំពូល​របស់​អ៊ីរ៉ង់ អាលី ខាមឺណី បាន​ប្រកាស​ថា សម្ព័ន្ធមិត្ត​អ៊ីរ៉ង់ មាន​ជា​អាទិ៍​ចលនា​ហេសបូឡា និង​ហាម៉ាស បន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​អ៊ីស្រាអែល ដោយ​គ្មាន​រាថយ​ទេ។ អ៊ីស្រាអែលនឹង​​មិន​អាច​ត្រដរ​រស់​បាន​យូរ​ទៀត​ឡើយ។

ពលករខ្មែរដែលរិះគន់រដ្ឋាភិបាលកម្ពុជានៅម៉ាឡេស៊ីត្រូវបានចាប់បញ្ជូនមកដាក់ទោសនៅកម្ពុជា

សមត្ថកិច្ចម៉ាឡេស៊ីបានបញ្ជូនពលករខ្មែរម្នាក់មកដាក់ទោសនៅកម្ពុជា ក្រោយរូបគេបាននិយាយរិះគន់ឥត

ពលករខ្មែរដែលរិះគន់រដ្ឋាភិបាលកម្ពុជានៅម៉ាឡេស៊ីត្រូវបានចាប់បញ្ជូនមកដាក់ទោសនៅកម្ពុជា

សមត្ថកិច្ចម៉ាឡេស៊ីបានបញ្ជូនពលករខ្មែរម្នាក់មកដាក់ទោសនៅកម្ពុជា ក្រោយរូបគេបាននិយាយរិះគន់ឥតសំចៃមាត់នៅតាមបណ្តាញសង្គមអំពីបញ្ហាព្រំដែនជាមួយវៀតណាម ពិសេសអំពីការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា។ មន្ត្រីនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារកម្ពុជាបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី៤ តុលានេះថា ពលករខ្មែរនៅម៉ាឡេស៊ីរូបនោះមានឈ្មោះ នួន តឿន និងកំពុងឃុំខ្លួននៅក្នុងពន្ធនាគារព្រៃស ក្រោមបទចោទប្រកាន់ក្នុងបទល្មើសព្រហ្មទណ្ឌចំនួន ២ដែលអាចប្រឈមនឹងការដេកក្នុងគុកយ៉ាងតិច ៥ឆ្នាំ។

នាយករដ្ឋមន្ត្រីជប៉ុន​​ថ្មី ព្រមាន​ពី​គ្រោះ​ប្រេះឆា​កាន់​តែ​ខ្លាំង​នៅលើ​ពិភពលោក

ពិភពលោក​កាន់​តែ​ប្រេះឆា​ឡើងៗ ! សង្គ្រាម​​អ៊ុយក្រែន​បច្ចុប្បន្ន​អាច​ជា​គំរូ​អាស៊ីខាង​កើត​

នាយករដ្ឋមន្ត្រីជប៉ុន​​ថ្មី ព្រមាន​ពី​គ្រោះ​ប្រេះឆា​កាន់​តែ​ខ្លាំង​នៅលើ​ពិភពលោក

ពិភពលោក​កាន់​តែ​ប្រេះឆា​ឡើងៗ ! សង្គ្រាម​​អ៊ុយក្រែន​បច្ចុប្បន្ន​អាច​ជា​គំរូ​អាស៊ីខាង​កើត​នា​ពេល​អនាគត។ នេះ​ជា​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី​ជប៉ុន ក្នុង​ឱកាស​ថ្លែង​សុន្ទរកថា​បង្ហាញ​ផែនការ​នយោបាយ​ទូទៅ​របស់​រដ្ឋាភិបាល​ ជា​លើក​ដំបូង​។

ហេតុអ្វីទឹកអប់បារាំងមានកិត្តិនាម​​ល្បីល្បាញក្នុង​ពិភពលោក?

ទឹកអប់ម៉ាក Dior Chanel Yves Saint Laurent Cartier តើអ្នកប្រើ​ទឹកអប់ណា ដែលមិនស្គាល់​​ម៉ាកទឹកអប់បារាំងនោះ? ទឹកអប់​បារ

ហេតុអ្វីទឹកអប់បារាំងមានកិត្តិនាម​​ល្បីល្បាញក្នុង​ពិភពលោក?

ទឹកអប់ម៉ាក Dior Chanel Yves Saint Laurent Cartier តើអ្នកប្រើ​ទឹកអប់ណា ដែលមិនស្គាល់​​ម៉ាកទឹកអប់បារាំងនោះ? ទឹកអប់​បារាំង​មាន​កេរ្តិ៍ឈ្មោះល្បី​ល្បាញ នាំចេញទៅគ្រប់ប្រទេស​គ្រប់ទ្វីប នៅក្នុងពិភពលោក។ នៅសារមន្ទីរអន្តរជាតិ​ទឹកអប់ Grasse គេអាច​ស្វែងយល់​ពីដើមកំណើត​ និង​មូលហេតុ​ដែលធ្វើ​ឲ្យ​ទឹកអប់បារាំង​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ទាំងនៅក្នុង​ប្រទេស និងនៅឆាកអន្តរជាតិ។ ឈាង បុប្ផា​រៀបរៀងបទយកការណ៍​ពីទីក្រុង Grasse ភាគខាងត្បូងប្រទេស​បារាំង

សកម្មជន​ការពារសិទ្ធិប៉ាឡេស្ទីន Issa Amro បានទទួលពានរង្វាន់ Right Livelihood

លោក Issa Amro សកម្មជនការពារសិទ្ធិរស់រានមានជីវិតរបស់​ប្រជាជន​ប៉ាឡេស្ទីន ត្រូវបាន​គេ​ជ្រើសរើស​ឲ្

សកម្មជន​ការពារសិទ្ធិប៉ាឡេស្ទីន Issa Amro បានទទួលពានរង្វាន់ Right Livelihood

លោក Issa Amro សកម្មជនការពារសិទ្ធិរស់រានមានជីវិតរបស់​ប្រជាជន​ប៉ាឡេស្ទីន ត្រូវបាន​គេ​ជ្រើសរើស​ឲ្យទទួល​បានពានរង្វាន់ Right Livelihood ប្រចាំឆ្នាំ​២០២៤។ លោក Issa Amro ត្រូវគេស្គាល់ថា គឺជា​សកម្មជន​ដែល​តែងធ្វើសកម្មភាពប្រយុទ្ធប្រឆាំងដោយ​សន្តិវិធី ទល់នឹង​សកម្មភាព​ដាក់អាណានិគមរបស់អ៊ីស្រាអែល នៅតំបន់ស៊ីសហ្សកដានីរបស់ប៉ាឡេស្ទីន​។

នៅក្រុមប្រឹក្សាសន្តិសុខ អ៊ីស្រាអែល​និងអ៊ីរ៉ង់​បន្ត​​គំរាមគ្នា មិនស្តាប់​ការអំពាវនាវឲ្យ​បញ្ចប់ជម្លោះ

ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ​ បានបើកការប្រជុំបន្ទាន់ កាលពីថ្ងៃពុធ​ទី​២តុលា

នៅក្រុមប្រឹក្សាសន្តិសុខ អ៊ីស្រាអែល​និងអ៊ីរ៉ង់​បន្ត​​គំរាមគ្នា មិនស្តាប់​ការអំពាវនាវឲ្យ​បញ្ចប់ជម្លោះ

ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ​ បានបើកការប្រជុំបន្ទាន់ កាលពីថ្ងៃពុធ​ទី​២តុលា ដើម្បី​និយាយអំពីវិបត្តិនៅតំបន់ដើមបូព៌ា ដែល​កាន់តែក្តៅគគុក ​អាចឆេះរាលដាល​ក្លាយជាភ្លើងសង្គ្រាមពេញតំបន់​។ នៅក្នុងកិច្ចប្រជុំនេះ តំណាងអង្គទូត​អ៊ីស្រាអែល និងអ៊ីរ៉ង់ បន្តនិយាយគំរាមនិងចោទប្រកាន់គ្នាទៅវិញទៅមក​ បើទោះបីជា​លោក អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងរន្ធាន់ឲ្យ​គូបដិបក្សទាំង២ត្រូវ​តែ​ឈប់តបតសងសឹកគ្នាទៅវិញទៅមកទៀត ដើម្បី​កុំ​ឲ្យស​ង្គ្រាមនេះ​កាន់តែឆាបឆេះ​។

អតីត​រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​សិង្ហបុរី ជាប់​ពន្ធនាគារ​១២ខែ​ពីបទ​ពុករលួយ

តុលាការ​សិង្ហបុរី​បាន​ចេញ​សាលក្រម នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​៣​តុលា​២០២៤​នេះ កាត់​​ទោស​អតីត​

អតីត​រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​សិង្ហបុរី ជាប់​ពន្ធនាគារ​១២ខែ​ពីបទ​ពុករលួយ

តុលាការ​សិង្ហបុរី​បាន​ចេញ​សាលក្រម នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​៣​តុលា​២០២៤​នេះ កាត់​​ទោស​អតីត​រដ្ឋមន្ត្រី ក្រសួង​ដឹកជញ្ជូន​ លោក ឥសវ៉ារ៉ាន ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​១២​ខែ ពី​បទ​ពុក​រលួយ។ នេះ​ជា​សំណុំ​រឿងពុករលួយ​​ដ៏​កម្រ ដែល​មាន​ពាក់​ព័ន្ធ​ឥស្សរជន​នយោបាយ​របស់​ប្រទេស។

របាយការណ៍​៖ ចិន​អាចសម្រេច​កម្មវត្ថុ​អព្យាក្រិត្យ​កាបូនបាន បើ​​មាន​ផែនការ​ប្រកប​ដោយ​មហិច្ឆតាខ្លាំង

ប្រសិន​បើ​ នៅក្នុង​ផែនការ​កាត់​បន្ថយ​ផ្សែង​ពុល​លើក​ក្រោយ ចិន​មាន​កម្មវត្ថុ​ប្រកប​ដោយ​មហ

របាយការណ៍​៖ ចិន​អាចសម្រេច​កម្មវត្ថុ​អព្យាក្រិត្យ​កាបូនបាន បើ​​មាន​ផែនការ​ប្រកប​ដោយ​មហិច្ឆតាខ្លាំង

ប្រសិន​បើ​ នៅក្នុង​ផែនការ​កាត់​បន្ថយ​ផ្សែង​ពុល​លើក​ក្រោយ ចិន​មាន​កម្មវត្ថុ​ប្រកប​ដោយ​មហិច្ឆតា​ខ្លាំង នោះចិន​នឹង​អាច​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័នពុល​កាបូនិក បាន​ជិត​មួយភាគ​បី​​ នៅ​ត្រឹម​ឆ្នាំ​២០៣៥។ លទ្ធភាព​នេះអាច​សម្រេចបាន​ដោយ​សារ​តែចិន​មាន​​​ការ​វិវឌ្ឍន៍​យ៉ាង​ឆាប់​រហ័ស​នៃ​វិស័យ​ថាមពល​កើត​ឡើង​វិញ​។ នេះ​បើ​តាម​របាយការណ៍ចុះថ្ងៃទី​៣​តុលា​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ស្តី​ពី​ថាមពល​និង​ខ្យល់​បរិសុទ្ធ ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ហែលស៊ីនគី។

ការ​ពារ​សុខភាព​ភ្នែក ជា​ផ្នែក​មួយ​នៃ​ការ​ពារ​ប្រឆាំងនឹង​ជំងឺវង្វេងវង្វាន់

មាន​អត្រា​ជាតិ​ខ្លាញ់​ក្នុងឈាម​ខ្ពស់ និង​មិនព្យាបាល​ភ្នែក​ពេល​មើលមិន​ច្បាស់​ ជា​កត្តាហា

ការ​ពារ​សុខភាព​ភ្នែក ជា​ផ្នែក​មួយ​នៃ​ការ​ពារ​ប្រឆាំងនឹង​ជំងឺវង្វេងវង្វាន់

មាន​អត្រា​ជាតិ​ខ្លាញ់​ក្នុងឈាម​ខ្ពស់ និង​មិនព្យាបាល​ភ្នែក​ពេល​មើលមិន​ច្បាស់​ ជា​កត្តាហានិភ័យ​ពីរ​ថ្មី ដែលនាំ​ឱ្យ​មានគ្រោះ​កើត​ជំងឺរង្វេងវង្វាន់ អាល់ហ្សៃម៉ែរ។ នេះបើ​តាមការ​សិក្សា​ទើប​ចេញផ្សាយ​ នៅថ្ងៃទី ៣១​កក្កដា ២០២៤។ ប៉ុន្តែ​ជាដំណឹង​ល្អ នៅ​ពេ​ល​អនាគតដ៏​ខ្លី​ខាង​មុខ វេជ្ជសាស្ត្រទំនង​ជាអាចជួយ​វែក​រកជំងឺអាល់ហ្សៃម៉ែរ បាន​ឆាប់​រហ័ស​និ​ង​ដោយ​ភាព​​ប្រាកដប្រជាខ្លាំង ហើយងាយ ដោយ​គ្រាន់​តែ​យកឈាមទៅ​​​​វិភាគ​​ជំងឺ។

សមុទ្ទ​ចិន​ខាង​ត្បូង៖ ​អ្នកនេសាទ​វៀត​ណាមរងការ​ធ្វើបាប តែ​ប៉េកាំង​​ថា​ជា​ឧប្បត្តិហេតុសាមញ្ញ

អ្នក​នេសាទ​វៀតណាម​១០នាក់​រង​ការ​វាយធ្វើ​បាប​និង​រឹប​អូស​សម្ភារៈ​អស់ នៅ​ក្នុង​តំបន់​ប្រជ

សមុទ្ទ​ចិន​ខាង​ត្បូង៖ ​អ្នកនេសាទ​វៀត​ណាមរងការ​ធ្វើបាប តែ​ប៉េកាំង​​ថា​ជា​ឧប្បត្តិហេតុសាមញ្ញ

អ្នក​នេសាទ​វៀតណាម​១០នាក់​រង​ការ​វាយធ្វើ​បាប​និង​រឹប​អូស​សម្ភារៈ​អស់ នៅ​ក្នុង​តំបន់​ប្រជុំ​កូន​កោះ​ជាប់​ជម្លោះ​នៃ​សមុទ្ទ​ចិន​ខាង​ត្បូង​រវាង​ចិន​និង​វៀតណាម។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ផ្លវុការ​រដ្ឋ​វៀតណាម។ ប៉ុន្តែ​ប៉េកាំង​បាន​ឆ្លើយ​តប​វិញ​ដោយ​ចាត់​ទុក​ការ​ប៉ះទង្គិច​គ្នា​នេះថាជា​ឧប្បត្តិហេតុ​ដ៏​សាមញ្ញ​តែ​ប៉ុណ្ណោះ។

រដ្ឋាភិបាល​ជប៉ុន​ថ្មី​ចង់​ស្តារទំនាក់ទំនង​ល្អ​ជាមួយ​ចិន

១ថ្ងៃក្រោយ​​ទទួលការ​បោះឆ្នោត​ផ្តល់​​សេ​ចក្តីទុក​ចិត្ត​ពី​រដ្ឋសភា រដ្ឋាភិបាល​ជប៉ុន​ថ្មី

រដ្ឋាភិបាល​ជប៉ុន​ថ្មី​ចង់​ស្តារទំនាក់ទំនង​ល្អ​ជាមួយ​ចិន

១ថ្ងៃក្រោយ​​ទទួលការ​បោះឆ្នោត​ផ្តល់​​សេ​ចក្តីទុក​ចិត្ត​ពី​រដ្ឋសភា រដ្ឋាភិបាល​ជប៉ុន​ថ្មី​ ​​បោះ​ដៃ​ស្ថាបនា​ទំនាក់​ទំនង​ ឲ្យ​បាន​ល្អប្រសើរ​ ប្រកប​ដោយ​ស្ថិរភាព​និង​កិច្ច​ស្ថាបនា ជាមួយ​ប្រទេស​ចិនក្បែរខាង។ ជំហរ​ការទូត​ថ្មី​នេះ ប្រកាសឡើង​ បន្ទាប់ពី ជា​ច្រើន​ខែ​ចុងក្រោយ ប្រទេស​ទាំង​២​ហាក់​មិនសូវ​មើល​មុខគ្នា​ចំប៉ុន្មា​ន​ឡើយ​ ព្រោះតែ​ រដ្ឋ​អំណាច​ក្រុង​ប៉េកាំង ​បង្កើន​សកម្មភាព​បំពារបំពាន​ដែន​សមុទ្រ និង​បាន​ធ្វើ​សមយុទ្ធ​ជាញឹកញយ​ជាមួយ​រុស្ស៊ី​​។ ​​

វៀតណាម​ដោះលែងអ្នក​ទោស​ជិត​៣៨០០នាក់ តែ​គ្មាន​សកម្មជន​ប្រឆាំ​ងម្នាក់ទេ

ក្នុង​ឱកាស​ថ្ងៃ​បុណ្យ​ជាតិ ថ្ងៃទី ១​តុលា និង​តាម​រយៈ​ក្រិត្យ​ប្រធានាធិបតី​ អាជ្ញាធរវៀតណាម

វៀតណាម​ដោះលែងអ្នក​ទោស​ជិត​៣៨០០នាក់ តែ​គ្មាន​សកម្មជន​ប្រឆាំ​ងម្នាក់ទេ

ក្នុង​ឱកាស​ថ្ងៃ​បុណ្យ​ជាតិ ថ្ងៃទី ១​តុលា និង​តាម​រយៈ​ក្រិត្យ​ប្រធានាធិបតី​ អាជ្ញាធរវៀតណាម​បាន​លើក​លែង​ទោស​ទណ្ឌិត​ចំនួន​ជិត​៣៨០០នាក់។ ប៉ុន្តែ​​គ្មាន ​​សកម្មជន​ប្រឆាំង​ ឬជា​អ្នក​ទោស​នយោបាយ​ណា​ម្នាក់បាន​ទទួល​សេរីភាព​ទេ នាពេល​នេះ។

អ៊ីរ៉ង់ ​បាញ់​មីស៊ីលជាង ២០០ គ្រាប់ ​​ស្រោច​លើ អ៊ីស្រាអែល

អ៊ីរ៉ង់ ​និង ​អ៊ីស្រាអែល ប្រឈមមុខ​គ្នា​កាន់តែខ្លាំង និង​ជា​ចំហ។​ អ៊ីរ៉ង់ ដើម្បី​សម្តែង​សាម

អ៊ីរ៉ង់ ​បាញ់​មីស៊ីលជាង ២០០ គ្រាប់ ​​ស្រោច​លើ អ៊ីស្រាអែល

អ៊ីរ៉ង់ ​និង ​អ៊ីស្រាអែល ប្រឈមមុខ​គ្នា​កាន់តែខ្លាំង និង​ជា​ចំហ។​ អ៊ីរ៉ង់ ដើម្បី​សម្តែង​សាមគ្គីភាពជាមួយ​ដៃជើង​សម្ព័ន្ធមិត្ត​ហេសបូឡានិង​ហាម៉ាស បា​នបាញ់​មីស៊ីល​ស្រោច​លើ ទឹកដី​អ៊ីស្រាអែល​។ មេបញ្ជាការ​អ៊ីរ៉ង់ អះអាងថា ៩០%នៃ​​មីស៊ីល​ជាង ២០០ គ្រាប់ សុទ្ធតែបាញ់​​ត្រូវ​ចំ​​គោល​ដៅ​យោធា​សំខាន់​ៗ​របស់​អ៊ីស្រាអែល​។ បញ្ច្រាសទៅវិញ​  ​អ៊ីស្រាអែល​​បញ្ជាក់ថា មីស៊ីលអ៊ីរ៉ង់ ភាគីច្រើន​ ត្រូវ​ប្រព័ន្ធខែល​ការពារ​មីស៊ីល​បាញ់​ស្ទាក់​ជាប់។ ​

Get more results via ClueGoal