Cambodia



ចិនចាប់ផ្តើមដាក់ទណ្ឌកម្ម​សងសឹក​ ទៅលើស្រាខ្លាំង ប្រភេទ Brandy នាំចូលពីអឺរ៉ុប

ប៉ុន្មានថ្ងៃបន្ទាប់ពីសហភាពអឺរ៉ុប បានសម្រេច​បន្ថែមពន្ធនាំចូលទៅលើរថយន្តអគ្គីសនីចិន នៅថ្ងៃ

ក្រសួងអប់រំហាមមិនឲ្យបង្ហោះវិញ្ញាសាលើបណ្តាញសង្គម ទោះនៅក្រោយការប្រឡង

ថ្ងៃទី៨ ខែតុលានេះជាថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប។ សម្រាប់ការប្

ក្រសួងអប់រំហាមមិនឲ្យបង្ហោះវិញ្ញាសាលើបណ្តាញសង្គម ទោះនៅក្រោយការប្រឡង

ថ្ងៃទី៨ ខែតុលានេះជាថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប។ សម្រាប់ការប្រឡងឆ្នាំ ២០២៤ នេះ ក្រសួងអប់រំបានចេញសេចក្តីណែនាំមិនឲ្យបង្ហោះវិញ្ញាសាក្នុងពេលប្រឡង។ មួយវិញទៀត ដើម្បីធានាគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន រួមទាំងការចៀសវាងការដាក់ទណ្ឌកម្មនានាចំពោះបេក្ខជនប្រឡង អនុរក្ស គណៈមេប្រយោគ និងគណៈកម្មការនានា ក្រសួងហាមមិនឲ្យសរសេរ ឬថតចម្លងវិញ្ញាសាទៅបង្ហោះចែកចាយលើបណ្តាញសង្គម។ ក្រៅពីនេះ ក្រសួងអប់រំក៏បានស្នើឲ្យម្ចាស់គណនីទាំងអស់ដែលបានបង្ហោះលើបណ្តាញសង្គមលុបចេញជាបន្ទាន់ មុននឹងក្រសួងចាត់វិធានការតាមផ្លូវច្បាប់។ សូមស្តាប់ការលើកឡើងរបស់អ្នកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ៖ 

ប្រឈម​មុខ​នឹង​ចិន វៀតណាម​ពង្រឹង​ទំនាក់ទំនង​​ជាមួយបារាំង​កាន់តែខ្លាំង

ប្រឈម​មុខ​នឹងការ​ពង្រឹក​ដែន​ឥទ្ធិពល​របស់រដ្ឋអំណាច​​​ចិន​, វៀតណាម ដែលជាភាគីជម្លោះមួយ​ក្នុ

ប្រឈម​មុខ​នឹង​ចិន វៀតណាម​ពង្រឹង​ទំនាក់ទំនង​​ជាមួយបារាំង​កាន់តែខ្លាំង

ប្រឈម​មុខ​នឹងការ​ពង្រឹក​ដែន​ឥទ្ធិពល​របស់រដ្ឋអំណាច​​​ចិន​, វៀតណាម ដែលជាភាគីជម្លោះមួយ​ក្នុង​សំណុំរឿងវិបត្តិ​សមុទ្រ​ចិន​ខាងត្បូង ពឺត​ប្រឹង​​ពង្រឹងចំណង​មេត្រីភាព​ជាមួយ​បស្ចិម​លោក​។ ២សប្តាហ៍មុន ប្រធានាធិបតី​វៀត​ណាម បាន​ធ្វើដំណើរ​ទៅ​ជួប​ប្រធានាធិបតីអាមេរិក ចូ បៃដិន​ នៅ​ក្រុង​វ៉ាស៊ីនតោន។ ដើមសប្តាហ៍​នេះ​ ប្រមុខរដ្ឋវៀតណាម តូ ឡិម ក៏​បាន​អញ្ជើញ​​ជួប​ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង​។ នៅក្រុង​ប៉ារីស ថ្នាក់ដឹកនាំវៀតណាម​និង​បារាំង​ បាន​ប្តេជ្ញាចិត្ត​រួម​គ្នា​ពង្រឹងនិង​ពង្រីក​​ទំនាក់ទំនង​ទ្វេភាគី​ លើគ្រប់​វិស័យ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​។

អ្នកជំនាញ៖បញ្ជូនទ័ពទៅជួយរុស្ស៊ីនៅអ៊ុយក្រែន កូរ៉េខាងជើង​ចង់រៀនសូត្រ​ពី​របៀបធ្វើសឹកសង្រ្គាម

បន្ទាប់ពី​រងការចោទប្រកាន់ថា ​បាន​បញ្ជូន​អាវុធ​ទៅ​ឲ្យរុស្ស៊ីធ្វើ​សង្រ្គាម​វាយប្រហារ​អ៊ុយ

អ្នកជំនាញ៖បញ្ជូនទ័ពទៅជួយរុស្ស៊ីនៅអ៊ុយក្រែន កូរ៉េខាងជើង​ចង់រៀនសូត្រ​ពី​របៀបធ្វើសឹកសង្រ្គាម

បន្ទាប់ពី​រងការចោទប្រកាន់ថា ​បាន​បញ្ជូន​អាវុធ​ទៅ​ឲ្យរុស្ស៊ីធ្វើ​សង្រ្គាម​វាយប្រហារ​អ៊ុយក្រែន កូរ៉េខាងជើង​ត្រូវ​គេ​សង្ស័យថា បាន​បញ្ជូនទ័ព​ទៅ​ជួយប្រយុទ្ធផ្ទាល់​ក្នុង​សមរភូមិ​អ៊ុយក្រែន។ នៅ​ថ្ងៃ​អង្គារ​នេះ រដ្ឋមន្រ្តី​ការពារជាតិ​កូរ៉េខាងត្បូង លោក គីម​ យុងយ៉ន់ Kim Yong-Hyun​បានឡើង​និយាយ​មុខសភា​កូរ៉េខាងត្បូងថា មន្រ្តីយោធា និងទាហាន​កូរ៉េខាងជើងជាច្រើននាក់​ទំនង​ស្លាប់​នៅក្នុង​សមរភូមិ​អ៊ុយក្រែន។ នៅមុន​ការឡើង​បញ្ជាក់​របស់​ប្រមុខការពារជាតិ​កូរ៉េខាងត្បូង​ទៅទៀត ប្រព័ន្ធផ្សព្វផ្សាយ​អ៊ុយក្រែន​រាយការណ៍ថា មន្រ្តីយោធា​អ៊ុយក្រែន ៦នាក់​ស្លាប់​នៅក្នុងការវាយប្រហាររបស់អ៊ុយក្រែន​ទៅលើ​តំបន់​ដូនែតស្ក៍ កាលពីថ្ងៃ​ព្រហស្បតិ៍សប្តាហ៍មុន។ 

តើ​ករណី ​លី សាម៉េត ​ជាការ​ឆ្លុះបញ្ចាំង​ពី​អំពើ​ពុក​រលួយ​ក្នុង​រដ្ឋបាល​សាធារណៈ​ឬ​យ៉ាងណា​?

លោក​ ហ៊ុន សែន ​ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​សរសេរ​នៅលើ​ទំព័

តើ​ករណី ​លី សាម៉េត ​ជាការ​ឆ្លុះបញ្ចាំង​ពី​អំពើ​ពុក​រលួយ​ក្នុង​រដ្ឋបាល​សាធារណៈ​ឬ​យ៉ាងណា​?

លោក​ ហ៊ុន សែន ​ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​០៧ ​ខែ​តុលា ​ឆ្នាំ​២០២៤ ​ដោយ​លើកឡើង​ពី​លោក លី សាម៉េត​(គ្រូមា) ​ដែលបាន​ប្រើ​ឈ្មោះ​លោក​ទៅ​បោកប្រាស់​លុយគេ​រាប់សែន​ រាប់លាន​ដុល្លារ​។ ​ឧទាហរណ៍​ជាក់ស្តែង​ អភិបាល​ស្រុក​ល្វាឯម ​លោក ​កន សុខកាយ ​បាន​ចាញ់បោក​លោក ​លី សាម៉េត ​ដោយ​បាន​ផ្តល់​ប្រាក់​ ៣០ម៉ឺន​ដុល្លារ ​ឲ្យ​លោក​លី សាម៉េត ​ដើម្បី​រត់ការ​ទទួលបាន​តំណែង​ជា​អភិបាល​ក្រុង​អរិយក្សត្រ​។ ​លោក ហ៊ុន សែន ​បានប្រាប់​សមត្ថកិច្ច​ឲ្យ​ចាត់វិធានការ​លើ​លោក ​លី សាម៉េត ​តាម​ផ្លូវច្បាប់ ​ហើយ​លោក ​កន សុខកាយ ​ក៏ត្រូវ​បាន​រដ្ឋាភិបាល​ដក​តំណែង​ពី​អភិបាល​ស្រុក​ល្វាឯម​ភ្លាម​ៗ​ដែរ​។ ​តាមរយៈ​ករណី​មួយនេះ​នាំឲ្យ​អ្នកវិភាគ ​និង​សង្គម​ស៊ីវិល​នានា​ចោទសួរ​ថា ​តើ​វាអាច​នឹង​មាន​ជាប់ពាក់ព័ន្ធ​ច្រើនទៀត​នឹង​អំពើ​ពុករលួយ​នៅក្នុង​រដ្ឋបាល​សាធារណៈ ​ឬ​យ៉ាងណា​?

លោក មាជ សុវណ្ណរ៉ា៖ ការដាក់លក្ខខណ្ឌរបស់តុលាការធ្វើឲ្យប៉ះពាល់សេរីភាពនយោបាយ

នៅ​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ ២០២៤ តុលា​ការ​ខេត្ត​រតនគិរី​បាន​សម្រេច​ដាក់​លក្ខ​ខណ្ឌ​ចំនួន​ ៤

លោក មាជ សុវណ្ណរ៉ា៖ ការដាក់លក្ខខណ្ឌរបស់តុលាការធ្វើឲ្យប៉ះពាល់សេរីភាពនយោបាយ

នៅ​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ ២០២៤ តុលា​ការ​ខេត្ត​រតនគិរី​បាន​សម្រេច​ដាក់​លក្ខ​ខណ្ឌ​ចំនួន​ ៤ចំណុចលើ​ លោក ​មាជ សុវណ្ណរ៉ា ប្រធាន​គណ​បក្ស​ជំនាន់​ថ្មី​ដោយ​ហាម​ការ​ធ្វើ​សកម្ម​ភាព​ណាដែល​តុលា​ការ​ចាត់​ទុក​ជា​ការ​«ញុះញង់» និង​តម្រូវ​ឲ្យ​លោក​ត្រូវ​តែ​បង្ហាញ​ខ្លួន​ដល់​សមត្ថ​កិច្ច​មូលដ្ឋាន​រៀង​រាល់​ ២ខែ​ម្តង​ជា​ដើម​។ តែ​លោក ​មាជ សុវណ្ណរ៉ា យល់​ថា ការ​ដាក់​លក្ខ​ខណ្ឌ​បែប​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេរី​ភាព​នៃ​ការ​ធ្វើនយោ​បាយ​ក្នុង​ឋានៈ​លោក​ជា​ប្រធាន​គណ​បក្ស​នៅ​ក្រៅ​រដ្ឋាភិបាល​៕

The Asia Financial៖កម្ពុជាបានក្លាយជាកន្លែងលាងលុយកខ្វក់របស់ជនជាតិចិន

ព័ត៌មានចុះផ្សាយដោយកាសែត The Asia Financial នៅថ្ងៃទី៧ ខែតុលាបានឲ្យដឹងថា កម្ពុជាបានក្លាយជាជម្រកនៃការលាង

The Asia Financial៖កម្ពុជាបានក្លាយជាកន្លែងលាងលុយកខ្វក់របស់ជនជាតិចិន

ព័ត៌មានចុះផ្សាយដោយកាសែត The Asia Financial នៅថ្ងៃទី៧ ខែតុលាបានឲ្យដឹងថា កម្ពុជាបានក្លាយជាជម្រកនៃការលាងលុយកខ្វក់សម្រាប់ឧក្រិដ្ឋជនចិនក្រោមហេតុផលមួយចំនួននៃការអនុវត្តគោលការណ៍របស់រដ្ឋាភិបាលកម្ពុជា។ តាមការចុះផ្សាយរបស់កាសែតបរទេសមួយនេះដដែល កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនក្នុងពិលោកដែលទាក់ទាញឲ្យបុគ្គលមួយចំនួនចង់លាក់ទ្រព្យសម្បត្តិរបស់ពួកគេ។

រុស្ស៊ី អំពាវនាវទៅកាន់ប្រទេសបស្ចិមលោក ឲ្យដកទណ្ឌកម្មចេញពី អាហ្វហ្កានីស្ថាន

ថ្មីៗនេះ ប្រមុខការទូតរុស្ស៊ី លោក  Sergueï Lavrov បានអំពាវនាវទៅកាន់បណ្តា ប្រទេសបស្ចិមលោក ឲ្យដកការដាក

រុស្ស៊ី អំពាវនាវទៅកាន់ប្រទេសបស្ចិមលោក ឲ្យដកទណ្ឌកម្មចេញពី អាហ្វហ្កានីស្ថាន

ថ្មីៗនេះ ប្រមុខការទូតរុស្ស៊ី លោក  Sergueï Lavrov បានអំពាវនាវទៅកាន់បណ្តា ប្រទេសបស្ចិមលោក ឲ្យដកការដាក់ទណ្ឌកម្មលើ់ប្រទេសអាហ្វហ្កានីស្ថាន ដែលបច្ចុប្បន្នកំពុងស្ថិត ក្រោមការគ្រប់គ្រងរបស់ ពួកតាលីបង់ ។ ចំពោះរុស្ស៊ី ប្រទេសលោកខាងលិច មានភារកិច្ចចូលរួម កសាង និង ស្តារ ស្ថានភាពនៅ អាហ្វហ្កានីស្ថាន ឲ្យប្រសើរឡើងវិញ បន្ទាប់ពីប្រទេសនេះ បានឆ្លងកាត់​ ការបំផ្លិចបំផ្លាញដោយសង្គ្រាម ក្នុងអំឡុងពេលរាប់សិបឆ្នាំ។

អ្នកវិភាគមើលឃើញពីជំហរទន់ភ្លន់របស់ភូមានៅក្នុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២៤

ប្រទេស​ភូមា​បាន​ប្រកាស​បញ្ជូន​អ្នកតំណាង​របស់​ខ្លួន​ឱ្យ​ទៅ​ចូលរួម​កិច្ចប្រជុំកំពូល​អាស៊

អ្នកវិភាគមើលឃើញពីជំហរទន់ភ្លន់របស់ភូមានៅក្នុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២៤

ប្រទេស​ភូមា​បាន​ប្រកាស​បញ្ជូន​អ្នកតំណាង​របស់​ខ្លួន​ឱ្យ​ទៅ​ចូលរួម​កិច្ចប្រជុំកំពូល​អាស៊ាន​លើកទី៤៤ និង​លើកទី៤៥ ដែល​រៀបចំ​នៅ​ក្នុង​ទីក្រុង​វៀងចន្ទ​ប្រទេស​ឡាវ​ពី​ថ្ងៃទី៨ ដល់ទី១១ ខែ​តុលា។ តាំង​ពី​ក្រោយ​រដ្ឋាភិបាល​យោធា​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​ស្រប​ច្បាប់​ក្នុង​ឆ្នាំ ២០២១ នេះ​ជា​លើកទី១ ដែល​ភូមា​មាន​មុខ​នៅ​ក្នុង​កិច្ចប្រជុំកំពូលអាស៊ាន។ ត្រង់​ចំណុច​នេះ​ត្រូវ​បាន​បាន​អ្នកតាមដាន​ភូមិសាស្ត្រ​នយោបាយ​មើល​ឃើញ​ថា របបសឹក​ភូមា​ត្រូវ​តែ​បន្ទន់​ជំហរ​នៅ​ក្នុង​កិច្ចប្រជុំកំពូល​អាស៊ាន​ឆ្នាំ២០២៤ នេះ។

ជ័យលាភី​​ណូបែល​វេជ្ជសាស្ត្រ​បាន​ទៅ​អ្នក​រកឃើញ​មូលេគុល​ចាត់​ចែងសកម្មភាព​​ហ្សែន

ជ័យលាភី​រង្វាន់​ណូបែល​វេជ្ជសាស្ត្រ​ឆ្នាំ​២០២៤ ត្រូវ​បាន​ប្រគល់​ទៅ​ឱ្យ​អ្នក​ស្រាវជ្រាវ​ជ

ជ័យលាភី​​ណូបែល​វេជ្ជសាស្ត្រ​បាន​ទៅ​អ្នក​រកឃើញ​មូលេគុល​ចាត់​ចែងសកម្មភាព​​ហ្សែន

ជ័យលាភី​រង្វាន់​ណូបែល​វេជ្ជសាស្ត្រ​ឆ្នាំ​២០២៤ ត្រូវ​បាន​ប្រគល់​ទៅ​ឱ្យ​អ្នក​ស្រាវជ្រាវ​ជាតិ​អាមេរិក​ពីរ​រូប គឺ​លោក​វិចទ័រ អំប្រឺស Victor Ambros និង​លោក​ហ្ការី រ៉ាវគិន Gary Ruvkun ចំពោះ​ស្នាដៃ​​រក​ឃើញ​មូលេគុល​មីក្រូARN។ មីក្រូARN ​ជា​ប្រភេទ​មូលេគុល​ដ៏​តូច​បំផុត​​ ដែល​​មាន​តួនាទី​គន្លឹះ​ក្នុង​ការ​ចាត់​ចែង​សកម្មភាព​របស់​ហ្សែន។

ឧតុនិយមពិភពលោក​៖ ទឹកជំនន់និងគ្រោះរាំងស្ងួត​​សព្វថ្ងៃ ​នឹងមាន​កាន់តែខ្លាំងនៅអនាគត

​គ្រោះទឹក​ជំនន់​កាន់តែច្រើន​ និង​ភាព​រាំងស្ងួត​កាន់តែខ្លាំង ជា​សញ្ញា​អាសន្នគ្រោះថ្នាក់ ជ

ឧតុនិយមពិភពលោក​៖ ទឹកជំនន់និងគ្រោះរាំងស្ងួត​​សព្វថ្ងៃ ​នឹងមាន​កាន់តែខ្លាំងនៅអនាគត

​គ្រោះទឹក​ជំនន់​កាន់តែច្រើន​ និង​ភាព​រាំងស្ងួត​កាន់តែខ្លាំង ជា​សញ្ញា​អាសន្នគ្រោះថ្នាក់ ជាក់ស្តែង​ ដចេញពី​ការ​ប្រែ​ប្រែ​អាកាសធាតុ​។ អាកាសធាតុប្រែប្រួល​ ក៏បាន​ធ្វើឲ្យ​វដ្តទឹក​លើផែនដី លែង​អាច​ព្យាករ​ទុក​ជាមុន​​បាន​ទៀត​ហើយ​។ នេះបើតាម​ការ​​គូសបញ្ជាក់​​របស់អង្គការ​ឧតុនិយមពិភពលោក​ ដោយ​ក្រើនរំឮក​ថា ចាំបាច់​ត្រូវតែ​ដាក់​ចេញ​វិធានា​ការ​ដោះស្រាយ​ ជាបន្ទាន់​បំផុត។ ​​​

៧តុលា៖ ១ឆ្នាំក្រោយ​​ការវាយ​ប្រហាររបស់​ក្រុមហាម៉ាស សង្គ្រាមកាន់តែរីកធំ សន្តិភាពស្ថិតនៅឆ្ងាយសន្លឹម

ថ្ងៃទី​៧​តុលានេះ ប្រជាជនអ៊ីស្រាអែលបានរៀបចំកម្មវិធី​រំឭកខួប​១ឆ្នាំ នៃការវាយប្រហារ​៧​តុលា

៧តុលា៖ ១ឆ្នាំក្រោយ​​ការវាយ​ប្រហាររបស់​ក្រុមហាម៉ាស សង្គ្រាមកាន់តែរីកធំ សន្តិភាពស្ថិតនៅឆ្ងាយសន្លឹម

ថ្ងៃទី​៧​តុលានេះ ប្រជាជនអ៊ីស្រាអែលបានរៀបចំកម្មវិធី​រំឭកខួប​១ឆ្នាំ នៃការវាយប្រហារ​៧​តុលា​​២០២៣ ដែល​ក្រុមហាម៉ាស​​បានសំរុកចូលក្នុងទឹកដី​អ៊ីស្រាអែល សម្លាប់​មនុស្ស​យ៉ាងសាហាវព្រៃផ្សៃ​ចំនួន​ប្រមាណ​១២០០នាក់ និង​បានចាប់ចំណាប់ខ្មាំង​ចំនួន​២៥១នាក់​។​ គឺការវាយ​ប្រហាររបស់​ក្រុមហាម៉ាសនេះហើយ ដែល​បានរុញ​ច្រាន​ឲ្យ​អ៊ីស្រាអែល​ បើកប្រតិបត្តិ​សង្គ្រាមនៅ​ក្នុងតំបន់ហ្កាហ្សា ហើយ​បានរីករាលដាលមក​ដល់​លីបង់។ តែទន្ទឹមគ្នានេះ សង្គ្រាម​ដែលអ៊ីស្រអែលកំពុងតែធ្វើ​​នេះ បាន​ធ្វើ​ឲ្យរដ្ឋាភិបាល​លោក​នេតាន់យ៉ាហ៊ូ ​កាន់តែឯកោ និងត្រូវសហគមន៍អន្តរជាតិ​រិះគន់ ​ថាអ៊ីស្រាអែល​កំពុងកាប់​សម្លាប់​ប្រជាជនស៊ីវីល​ស្លូតត្រង់ ទាំងប៉ាឡេស្ទីនទាំងលីបង់។

ពលរដ្ឋ​ខ្មែរ​ជាង ​២,៥​លាន​នាក់​មាន​បណ្ណ ​ប.ស.ស ​គិតត្រឹម​ដើមខែ​តុលា ​ឆ្នាំ​២០២៤

ក្រសួង​ការងារ​កម្ពុជា​បានឲ្យ​ដឹងថា ​មាន​ពលរដ្ឋខ្មែរ​ជាង​ ២,៥​លាននាក់​ទទួលបាន​បណ្ណ​បេឡាជា

ពលរដ្ឋ​ខ្មែរ​ជាង ​២,៥​លាន​នាក់​មាន​បណ្ណ ​ប.ស.ស ​គិតត្រឹម​ដើមខែ​តុលា ​ឆ្នាំ​២០២៤

ក្រសួង​ការងារ​កម្ពុជា​បានឲ្យ​ដឹងថា ​មាន​ពលរដ្ឋខ្មែរ​ជាង​ ២,៥​លាននាក់​ទទួលបាន​បណ្ណ​បេឡាជាតិ​សន្តិសុខ​សង្គម​ហៅកាត់​ ប.ស.ស.​គិតចាប់ពី​ចុងឆ្នាំ​២០០៨ ​មកត្រឹម​ដើមខែ​តុលា ​ឆ្នាំ​២០២៤ នេះ​។ ​សង្គមស៊ីវិល​ និង​អ្នកប្រកប​មុខរបប​ក្រៅប្រព័ន្ធ​នានា​មើល​ឃើញថា ​ការ​ទទួលបាន​សេវា​សុខាភិបាល​តាមរយៈ​ ប.ស.ស.​ មានភាព​ប្រសើរឡើង​ច្រើន​បើធៀប​នឹង​អតីតកាល​ ដែលពួកគេ​មិនមាន​អ្វីសោះ​ក្នុងការ​ថែទាំ​សុខភាព​ និង​ពេល​ជួបគ្រោះថ្នាក់​ការងារ​។

ហេតុអ្វីអាមេរិកដំឡើងកម្រិតទណ្ឌកម្មលើបុគ្គលនៅកម្ពុជាទៅដល់កម្រិតរដ្ឋាភិបាល?

អ្នក​តាម​ដាន​នយោបាយ បាន​យល់​ឃើញ​ថា ការ​ដែល​សហរដ្ឋ​អាមេរិក​បាន​ដំឡើង​កម្រិត​ទណ្ឌ​កម្ម​លើ

ហេតុអ្វីអាមេរិកដំឡើងកម្រិតទណ្ឌកម្មលើបុគ្គលនៅកម្ពុជាទៅដល់កម្រិតរដ្ឋាភិបាល?

អ្នក​តាម​ដាន​នយោបាយ បាន​យល់​ឃើញ​ថា ការ​ដែល​សហរដ្ឋ​អាមេរិក​បាន​ដំឡើង​កម្រិត​ទណ្ឌ​កម្ម​លើបុគ្គល​នៅ​កម្ពុជា​ទៅ​ដល់​កម្រិត​រដ្ឋា​ភិបាល​នា​ពេល​ថ្មី​ៗ​នេះ ​ជាសញ្ញា​គួរ​ឲ្យ​ព្រួយ​បារម្ភ​។​ ព្រួយ​បារម្ភ​ ព្រោះតិច ឬ​ច្រើន ទណ្ឌ​កម្ម​នេះ​អាច​នឹង​ប៉ះ​ពាល់​ផល​ប្រយោ​ជន៍ ​និង​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ បន្ទាប់​ពីមាន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​នាពេល​កន្លង​មក​។​ គួរ​រម្លឹក​ថា ​សេត​វិមាន ​បាន​ដាក់​ទណ្ឌកម្ម​ផ្នែក​ខ្លះលើ​រដ្ឋាភិ​បាល​កម្ពុជា ក្រោម​ហេតុ​ផល​ថា​ កម្ពុជា​បរាជ័យ​ក្នុង​ការ​បិទ​មជ្ឈ​មណ្ឌល​បោក​ប្រាស់​តាម​អន​ឡាញ​ (Scam Call​ Centers) ដោយ​សារ​មាន​ជន​ជាតិ​អាមេរិក​ជា​ច្រើន​នាក់​បាន​ចាញ់​បោក​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​៕

OCCRP ថា កម្ពុជាកំពុងលាក់ព័ត៌មានផ្តល់សញ្ជាតិឲ្យជនបរទេសដែលពាក់ព័ន្ធលាងលុយកខ្វក់

គម្រោងរាយការណ៍អំពីឧក្រិដ្ឋកម្ម និងអំពើពុករលួយហៅកាត់ OCCRP បានចេញផ្សាយរបាយការណ៍ស្រាវជ្រាវមួយ

OCCRP ថា កម្ពុជាកំពុងលាក់ព័ត៌មានផ្តល់សញ្ជាតិឲ្យជនបរទេសដែលពាក់ព័ន្ធលាងលុយកខ្វក់

គម្រោងរាយការណ៍អំពីឧក្រិដ្ឋកម្ម និងអំពើពុករលួយហៅកាត់ OCCRP បានចេញផ្សាយរបាយការណ៍ស្រាវជ្រាវមួយកាលពីថ្ងៃទី ០៤ ខែតុលាដោយបានរកឃើញថា កម្ពុជាកំពុងលាក់បាំងព័ត៌មានពីការផ្តល់សញ្ជាតិឲ្យជនបរទេសដែលជាប់ពាក់ព័ន្ធនឹងការលាងលុយកខ្វក់។ ការរកឃើញនូវព័ត៌មានមួយនេះ បានធ្វើឡើងOCCRPទាញក្តីព្រួយបារម្ភចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ក្រុមឧក្រិដ្ឋជនដែលកំពុងធ្វើសកម្មភាពលាងលុយកខ្វក់តាមរយៈការបើកក្រុមហ៊ុនរកស៊ីធំៗក្នុងតំបន់អាស៊ីអាគ្នេយ៍។

ការបន់ស្រន់នៅមុនប្រឡងគឺដើម្បីសុំសេចក្តីសុខ ឬដើម្បីឲ្យប្រឡងជាប់?

នៅមួយថ្ងៃមុនការប្រឡងចូលមកដល់ សិស្សប្រឡងបាក់ឌុប និងអាណាព្យាបាលរបស់ពួកគេបានទៅកាន់មណ្ឌលប្រ

ការបន់ស្រន់នៅមុនប្រឡងគឺដើម្បីសុំសេចក្តីសុខ ឬដើម្បីឲ្យប្រឡងជាប់?

នៅមួយថ្ងៃមុនការប្រឡងចូលមកដល់ សិស្សប្រឡងបាក់ឌុប និងអាណាព្យាបាលរបស់ពួកគេបានទៅកាន់មណ្ឌលប្រឡងដើម្បីមើលឈ្មោះ លេខតុ និងលេខបន្ទប់។ ទន្ទឹមគ្នានេះ មានអ្នកខ្លះក៏បានបន្តដំណើរទៅកាន់ទីសក្ការៈនានាដោយបាននាំយកទៅជាមួយនូវធូបទៀន ផ្កាឈូក និងដង្វាយមួយចំនួន។ នៅទីនោះ ពួកគេបានបន់ស្រន់សុំសេចក្តីសុខ និងសុំឲ្យប្រឡងជាប់បាននិទ្ទេសល្អ។ ហេតុអ្វីបានមានកូនសិស្សខ្លះបន្តរក្សាជំនឿបែបនេះ ខណៈក្រសួងអប់រំបានបញ្ជាក់ពីគោលការណ៍ប្រឡងបាក់ឌុបទៅតាមសមត្ថភាព «អ្នកចេះគឺជាប់»។ 

ស្លាប់​ចិន​ពីរនាក់​ក្នុង​ការ​វាយប្រហារ​ដោយ​ក្រុម​ផ្តាច់​ទឹក​ដី​នៅប៉ាគីស្ថាន

បុគ្គលិក​ចិន​ធ្វើការ​នៅ​ក្នុង​គម្រោង​សាង​សង់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​​ប៉ាគីស្ថាន យ៉ាង​ហោច

ស្លាប់​ចិន​ពីរនាក់​ក្នុង​ការ​វាយប្រហារ​ដោយ​ក្រុម​ផ្តាច់​ទឹក​ដី​នៅប៉ាគីស្ថាន

បុគ្គលិក​ចិន​ធ្វើការ​នៅ​ក្នុង​គម្រោង​សាង​សង់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​​ប៉ាគីស្ថាន យ៉ាង​ហោច​ណាស់​ពីរ​នាក់ បាន​​ស្លាប់​ និងជា​ច្រើន​នាក់​ផ្សេង​ទៀត បាន​រងរបួស​ នៅក្នុង​ការ​វាយប្រហារ​ភេរវកម្មមួយ ក្បែរ​អាកាសយានដ្ឋាន​ក្រុង​ការ៉ាឈី ។ ជា​ការ​វាយប្រហារ​ពី​សំណាក់​ក្រុម​ឧទ្ទាម​ប្រដាប់​អាវុធ​ចង់​ផ្តាច់​ទឹក​ដីបាលូឈីស្ថាន។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ស្ថានទូត​ចិន​ប្រចាំ​ប៉ាគីស្ថាន នា​ថ្ងៃ​ចន្ទទី​៧​តុលា​២០២៤។

អ្នកនយោបាយ​ជំនិត​របស់មេបក្សប្រឆាំង​ភូមា ស្លាប់​ក្រោយ​ចេញពីពន្ធនាគារ

នៅភូមា អ្នក​នយោបាយ​ជើងចាស់ លោក ហ្ស៊ ម្យិង ម៉ោង ដែល​ជា​​មនុស្ស​ជិតដិត​ខ្លាំង​ជាមួយ​នឹង​​ប្រ

អ្នកនយោបាយ​ជំនិត​របស់មេបក្សប្រឆាំង​ភូមា ស្លាប់​ក្រោយ​ចេញពីពន្ធនាគារ

នៅភូមា អ្នក​នយោបាយ​ជើងចាស់ លោក ហ្ស៊ ម្យិង ម៉ោង ដែល​ជា​​មនុស្ស​ជិតដិត​ខ្លាំង​ជាមួយ​នឹង​​ប្រមុខ​បក្ស​ប្រឆាំង​​​លោកស្រី អ៊ុង សានស៊ូជី បាន​ទទួល​មរណភាព​ នៅថ្ងៃចន្ទនេះ បន្ទាប់ពី​ត្រូវ​អាជ្ញាធរភូមា​ ​ដោះលែង​ចេញពី​មន្ទីរឃុំឃាំង​បាន​តែប៉ុន្មានម៉ោង​ប៉ុណ្ណោះ។ សម្ព័ន្ធ​ជាតិ​ដើម្បីប្រជាធិបតេយ្យ ជាគណបក្ស​ប្រឆាំង បាន​បញ្ជាក់អំពី​ដំណឹង​មរណទុក្ខ​របស់​សមាជិក​ខ្លួន​ ហើយនិងបន្ត​​ប្តេជ្ញាការ​តស៊ូ​បោះពួយ​ទៅមុខ​ទៀត ដើម្បី​សេរីភាព​ប្រជាធិតេយ្យ ​​នៅប្រទេសភូមា​។ 

ជប៉ុន​ចង់​ផ្តល់​កន្លែង​ស្តុកគ្រាប់បែក​នុយក្លេអ៊ែរអាមេរិក បង្កភាពចម្រូងចម្រាស​ក្នុងស្រុក​ដែលរងគ្រោះព្រោះបរមាណូ

រដ្ឋាភិបាល​ជប៉ុន​ថ្មី​ បានបង្ហាញ​ចេតនា​ចង់​ផ្តល់​កន្លែង​ស្តុកទុកគ្រាប់បែក​បរមាណូ​អាមេរិ

ជប៉ុន​ចង់​ផ្តល់​កន្លែង​ស្តុកគ្រាប់បែក​នុយក្លេអ៊ែរអាមេរិក បង្កភាពចម្រូងចម្រាស​ក្នុងស្រុក​ដែលរងគ្រោះព្រោះបរមាណូ

រដ្ឋាភិបាល​ជប៉ុន​ថ្មី​ បានបង្ហាញ​ចេតនា​ចង់​ផ្តល់​កន្លែង​ស្តុកទុកគ្រាប់បែក​បរមាណូ​អាមេរិក។ ដំណឹង​នេះ បាន​បំផ្ទុះ​​ការ​ជជែក​ពិភាក្សា​គ្នា​យ៉ាង​ចម្រូង​ចម្រាស​ក្នុង​បណ្តាញផ្សព្វផ្សាយ​​ព័ត៌មាន និងក្នុងចំណោម​មហាជន​​ក្នុង​ស្រុក​​ជប៉ុន។ ជប៉ុន​ដែល​ធ្លាប់​បានរងគ្រោះ​ទុក្ខវេទនា​ ព្រោះតែគ្រាប់​បែប​បរមាណូ​របស់សហរដ្ឋ​​អាមេរិក នៅចុង​សង្គ្រាម​លោក លើកទី២​។ 

តើប្រាក់ឈ្នួលកម្មករកាត់ដេរចំនួន២០៨ដុល្លារក្នុងឆ្នាំ២០២៥ ស័ក្តិសមនឹងការចំណាយរបស់កម្មករ?

នៅឆ្នាំ២០២៥ខាងមុខ ប្រាក់ឈ្នួលកម្មករក្នុងវិស័យកាត់ដេរ នឹងត្រូវឡើងដល់២០៨ដុល្លារក្នុងមួយខែ

តើប្រាក់ឈ្នួលកម្មករកាត់ដេរចំនួន២០៨ដុល្លារក្នុងឆ្នាំ២០២៥ ស័ក្តិសមនឹងការចំណាយរបស់កម្មករ?

នៅឆ្នាំ២០២៥ខាងមុខ ប្រាក់ឈ្នួលកម្មករក្នុងវិស័យកាត់ដេរ នឹងត្រូវឡើងដល់២០៨ដុល្លារក្នុងមួយខែ។ សហជីពក្នុងវិស័យកាត់ដេរ បង្ហាញការខកចិត្ត​ នៅពេលឃើញតួលេខដំឡើងប្រាក់ឈ្នួលកម្មករដែលឡើងបានតែ៤ដុល្លារបន្ថែមទៀតនេះ។ សម្រាប់សហជីព ប្រាក់ឈ្នួល២០៨ដុល្លារ នៅមិនទាន់ឆ្លើយតបចំពោះតម្រូវការជាប្រចាំថ្ងៃរបស់កម្មករនៅឡើយ។ ក៏ប៉ុន្តែរដ្ឋាភិបាលកម្ពុជា បានអះអាង ការដំឡើងប្រាក់ឈ្នួលកម្មករ ជាការខិតខំជួយដោះស្រាយបញ្ហាជីវភាពកម្មករឲ្យកាន់តែល្អប្រសើរ។

បញ្ហាទឹកជំនន់៖ក្រសួងអប់រំបានផ្លាស់ប្ដូរមណ្ឌលប្រឡងបាក់ឌុបចំនួន១មណ្ឌលនៅខេត្តកំពង់ចាម

គិតត្រឹមថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្លាស់ប្ដូរមណ្ឌលប្រឡងប

បញ្ហាទឹកជំនន់៖ក្រសួងអប់រំបានផ្លាស់ប្ដូរមណ្ឌលប្រឡងបាក់ឌុបចំនួន១មណ្ឌលនៅខេត្តកំពង់ចាម

គិតត្រឹមថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្លាស់ប្ដូរមណ្ឌលប្រឡងបាក់ឌុបចំនួន១មណ្ឌល គឺពីវិទ្យាល័យសំបួរមាសក្រុងកំពង់ចាម ទៅសាខាសាកលវិទ្យាល័យកំចាយមារខេត្តកំពង់ចាម ដោយសារមានបញ្ហាទឹកជំនន់។ បើតាមអ្នកនាំពាក្យក្រសួងអប់រំ ក្រៅពីការផ្លាស់ប្ដូរមណ្ឌលប្រឡងមួយនេះ ទឹកជំនន់មិនបានបង្កការរំខានដល់ដំណើរនៃការប្រឡងបាក់ឌុបឆ្នាំ២០២៤ទៀតនោះទេ ព្រោះក្រសួងបានពិនិត្យ និងតាមដានលើមណ្ឌលប្រឡងនីមួយៗច្បាស់លាស់ មុនសម្រេចយកជាមណ្ឌលសំណេរ។  

តួនាទីរបស់យុវជនក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ

ប្រទេសកម្ពុជាមានសម្បត្តិធនធានធម្មជាតិ និងជីវៈចម្រុះដ៏សម្បូរបែបដែលពលរដ្ឋគ្រប់រូបមានកាតព្

តួនាទីរបស់យុវជនក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ

ប្រទេសកម្ពុជាមានសម្បត្តិធនធានធម្មជាតិ និងជីវៈចម្រុះដ៏សម្បូរបែបដែលពលរដ្ឋគ្រប់រូបមានកាតព្វកិច្ចចូលរួមថែរក្សា និងការពារ។ យុវជនត្រូវបានគេមើលឃើញជាពលរដ្ឋដែលមានសក្តានុពល និងគំនិតថ្មីក្នុងការអភិវឌ្ឍ ការពារ និងថែរក្សាសម្បត្តិធនធានធម្មជាតិ។ យុវជន ១៥នាក់មកពីសកលវិទ្យាល័យផ្សេងៗគ្នាក្នុងរាជធានីភ្នំពេញបានធ្វើដំណើរទៅកាន់ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពកនៅខេត្តព្រះវិហារដើម្បីសិក្សាស្វែងយល់ពីការប្រែប្រួលអាកាសធាតុ និងការអភិរក្សប្រព័ន្ធអេកូឡូស៊ី៕

អ៊ីស្រាអែល ផ្ទុះ​កំហឹង​ក្រោយ​លោកខាងលិច​ ប្រកាស​​​ឈប់បញ្ជូនអាវុធ

​​ពី​ថ្ងៃសៅរ៍​ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ផ្ទុះ​កំហឹងជាខ្លាំង​​នឹង​ប្រធានាធិបតីបារាំង។ ន

អ៊ីស្រាអែល ផ្ទុះ​កំហឹង​ក្រោយ​លោកខាងលិច​ ប្រកាស​​​ឈប់បញ្ជូនអាវុធ

​​ពី​ថ្ងៃសៅរ៍​ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ផ្ទុះ​កំហឹងជាខ្លាំង​​នឹង​ប្រធានាធិបតីបារាំង។ នេះក៏ព្រោះតែ លោក ​អេម៉ានុយអែល ម៉ាក្រុង បាន​អំពាវនាវ​ម្តងជាពីរដង ឲ្យ​សហគមន៍​អន្តរជាតិ ឈប់​ផ្ទេរគ្រឿង​សឹក​សព្វាវុធ​ ទៅ​ឲ្យ​ អ៊ីស្រាអែល ដែល​ប្រទេស​នេះ​យក​ទៅប្រើ​សម្រាប់​បំប៉ន​ភ្នក់ភ្លើង​សង្គ្រាម​នៅ​ហ្កាហ្សា​ និងនៅ​លីបង់។​ ទន្ទឹម​នឹង​អំពាវនាវជាថ្មីឲ្យ​ធ្វើ​បទឈប់​បាញ់,​ លោក ម៉ាក្រុង ក៏​អះអាង​ថា​ បារាំង​ឈប់​ផ្ទេរ​អាវុធ​ឲ្យ​អ៊ីស្រាអែល​។​ លោក បេនចាមិន នេតាន់យ៉ាហ៊ូ ប្រតិកម្មភ្លាមៗថា លោក ម៉ាក្រុង និង​ថ្នាក់ដឹកនាំ​ប​ស្ចិមលោក ដែល​អំពាវនាវ​ដូច្នោះ គួរតែ​មានការ​អៀនខ្មាស។​ ​​ 

កម្ពុជាត្រូវបានជ្រើសរើសជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលប្រទេស​និយាយភាសាបារាំង នៅឆ្នាំ ២០២៦

នៅទីក្រុង​ប៉ារីស កិច្ចប្រជុំកំពូល​ហ្វ្រង់កូហ្វូនី ក្រុមប្រទេស​និយាយ​ភាសា​បារាំង​បាន​សម្

កម្ពុជាត្រូវបានជ្រើសរើសជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលប្រទេស​និយាយភាសាបារាំង នៅឆ្នាំ ២០២៦

នៅទីក្រុង​ប៉ារីស កិច្ចប្រជុំកំពូល​ហ្វ្រង់កូហ្វូនី ក្រុមប្រទេស​និយាយ​ភាសា​បារាំង​បាន​សម្រេច​កាលពីថ្ងៃយប់​ថ្ងៃ​សៅរ៍ម្សិលមិញ ជ្រើសរើស​កម្ពុជា​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ចប្រជុំកំពូល​ក្រុមប្រទេស​និយាយភាសា​បារាំង លើកទី​២០ នៅ​​២ឆ្នាំ​ខាងមុខ​ទៀត ឆ្នាំ ២០២៦។ នៅក្នុងសន្និសីទកាសែត​នៅ​ក្រោយ​កិច្ច​ប្រជុំ​បិទទ្វារ​ដែលមាន​ការចូលរួម​ពីប្រមុខរដ្ឋ និង​ថ្នាក់ដឹកនាំ​រដ្ឋាភិបាលមកពីបណ្តាប្រទេស​សមាជិក​ហ្រ្វង់កូហ្វូនី លោកប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង​បាន​ប្រកាស​ដំណឹង​នេះ​ជាផ្លូវការ​នៅមុខលោក​សុខ ចិន្តា​សោភា ​ឧបនាយករដ្ឋមន្រ្តី ​រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា និង​សហប្រតិបត្តិការអន្តរជាតិ។ នេះជាដំណឹង​ដ៏ល្អ​មួយចំពោះ​កម្ពុជា ?

លោក អេង ប៊ុនគា ៖ ខ្ញុំចាយពេល៣ឆ្នាំ ធ្វើការដែលមិនចូលគឺមិនរីកចម្រើន

អ្នក​បង្កើត​មាតិ​កា​លើ​បណ្តាញ​សង្គម​ លោក អេង ប៊ុនគា បាន​ចាប់​យក​អាជីព​ផលិត​វីដេអូ ​ដោយ​ម្

លោក អេង ប៊ុនគា ៖ ខ្ញុំចាយពេល៣ឆ្នាំ ធ្វើការដែលមិនចូលគឺមិនរីកចម្រើន

អ្នក​បង្កើត​មាតិ​កា​លើ​បណ្តាញ​សង្គម​ លោក អេង ប៊ុនគា បាន​ចាប់​យក​អាជីព​ផលិត​វីដេអូ ​ដោយ​ម្ចាស់​ការ​លើ​ខ្លួន ​ទាំង​ចំណូល​- ​ ចំណាយ ​និង​ការ​គ្រប់​គ្រង​។ ​ការ​ផលិត​វីដេអូ​គឺជា​ចំ​ណង់​ចំណូល​ចិត្ត​របស់​យុវជន​អាយុ​២៩​ឆ្នាំ​រូបនេះ​ បើ​ទោះជា​ការ​ងារ​នេះ ​មិន​ចំ​មុខ​ជំនាញ​ដែល​រូបគេ​បាន​ប្រើ​ពេល​សិក្សា​​៤​ឆ្នាំ​ក៏ដោយ​។​ លោក​ ប៊ុនគា បាន​អះអាង​ថា ​ខ្លួន​បាន​ចាយ​ពេល​វេលា​អស់​៣​ឆ្នាំ ដោយ​ធ្វើ​ការ​ងារ​ដែល​ខ្លួន​មិន​ចូល​ចិត្ត ​គឺ​មិន​មាន​ការ​រីក​ចម្រើន​ឡើយ​។

រុស្ស៊ី អំពាវនាវបស្ចិមលោកឲ្យប្រគល់ទ្រព្យសម្បត្តិ​របស់អាហ្វហ្កានីស្ថាន ទៅ​ឲ្យតាលីបង់

ថ្ងៃសុក្រទី ៤ តុលា ប្រមុខការទូតរុស្ស៊ី លោក ស៊ែរហ្គៃ ឡាវ្រ៉ូវ បានអំពាវនាវបស្ចិមលោកឲ្យ ដកទណ្ឌ

រុស្ស៊ី អំពាវនាវបស្ចិមលោកឲ្យប្រគល់ទ្រព្យសម្បត្តិ​របស់អាហ្វហ្កានីស្ថាន ទៅ​ឲ្យតាលីបង់

ថ្ងៃសុក្រទី ៤ តុលា ប្រមុខការទូតរុស្ស៊ី លោក ស៊ែរហ្គៃ ឡាវ្រ៉ូវ បានអំពាវនាវបស្ចិមលោកឲ្យ ដកទណ្ឌកម្មចេញពីអាហ្វហ្កានីស្ថាន - ប្រទេសដែលគ្រប់គ្រងដោយ ចលនា តាលីបង់ ។ ម៉ូស្គូ ក៏ អំពាវនាវ លោកខាងលិច ឲ្យ"ទទួលខុសត្រូវ” ចំពោះការស្តារកសាងឡើងវិញ ប្រទេសនេះដែល បំផ្លិចបំផ្លាញដោយ សង្គ្រាមអស់រាប់សិបឆ្នាំ។

ទ័ពមួកខៀវនៅលីបង់ មិនព្រ​មរើ​ថយចេញ​ តាមការ​គំរាម​របស់​​អ៊ីស្រាអែល​​នោះទេ

តាំងពី​ពេល​ដំបូងៗ ដែល​អ៊ីស្រាអែល​​វាយប្រហារ​លើបង់ ដើម្បី​កម្ចាត់​ក្រុម​ប្រដាប់​អាវុធ​ហេ

ទ័ពមួកខៀវនៅលីបង់ មិនព្រ​មរើ​ថយចេញ​ តាមការ​គំរាម​របស់​​អ៊ីស្រាអែល​​នោះទេ

តាំងពី​ពេល​ដំបូងៗ ដែល​អ៊ីស្រាអែល​​វាយប្រហារ​លើបង់ ដើម្បី​កម្ចាត់​ក្រុម​ប្រដាប់​អាវុធ​ហេសបូឡា កងទ័ព​អ៊ីស្រាអែល បាន​គំរា​ម​ឲ្យ​ពួក​កម្លាំង​ទ័ពមួកខៀវ​​អង្គការ​សហប្រជាជាតិ រុះរើសចេញ​ពី​កន្លែង​ទីតាំង​ដែល​ខ្លួន​ត្រូវ​វាយប្រហារ​។ ក៏ប៉ុន្តែ ទ័ព​មួក​ខៀវ បាន​រក្សាជំហរ​ម្តងហើយម្តងទៀត ពុំ​ព្រ​មរុះរើសចេញ​ឡើយ​ ទោះបី​ជា​ខកខាត​មិនបាន​បំពេញ​បេសកម្ម​យាមល្បាត​ ប្រមាណ​១សប្តាហ៍មកហើយក្តី​។ សូមស្តាប់ ហេង ឧត្ដម​

ក្រុមហ៊ុនStartupរបស់កម្ពុជាលេចមុខនៅក្នុងឱកាសជំនួបកំពូលហ្វ្រង់កូហ្វូនីនៅប្រទេសបារាំង

ក្រុមហ៊ុនStartupរបស់កម្ពុជាលេចមុខនៅក្នុងឱកាសជំនួបកំពូលហ្វ្រង់កូហ្វូនីនៅប្រទេសបារាំងនៅក្នុងព

ក្រុមហ៊ុនStartupរបស់កម្ពុជាលេចមុខនៅក្នុងឱកាសជំនួបកំពូលហ្វ្រង់កូហ្វូនីនៅប្រទេសបារាំង

ក្រុមហ៊ុនStartupរបស់កម្ពុជាលេចមុខនៅក្នុងឱកាសជំនួបកំពូលហ្វ្រង់កូហ្វូនីនៅប្រទេសបារាំងនៅក្នុងពិព័រណ៌ Francotech ដែលរដ្ឋាភិបាលបារាំងបានផ្តួចផ្តើមរៀបចំជាលើកទី១ នៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលក្រុមប្រទេសនិយាយភាសាបារាំង ហៅហ្វ្រង់កូហ្វូនី នៅទីក្រុងប៉ារីស មានអ្នកជំនាញអាជីព១៥០០នាក់ និងគណៈប្រតិភូ ក្រុមហ៊ុនជាច្រើនមកពីបណ្តាប្រទេសសមាជិករបស់ហ្រ្វង់កូហ្វូនីបានចូលរួមស្វាហាប់។ នៅក្នុងចំណោមស្តង់តាំងបង្ហាញផលិតផល មកពីប្រទេសជាង ១០០ មានផងដែរស្តង់របស់ប្រទេសកម្ពុជា ដែលលេចមុខនៅក្នុងពិព័រណ៌ Francotechដែលផ្តោតលើបច្ចេកវិទ្យា នវានុវត្តន៍ កម្មវិធីបញ្ញាសិប្បនិម្មិត។ ឈាង បុប្ផាមានបទយកការណ៍ពីរឿងនេះពីទីក្រុងប៉ារីស 

កម្ពុជានឹងបង្កើតស្ថានីយ៍វាយោអគ្គិសនី ជាលើកដំបូង

លោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពលបានឱ្យដឹងនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ថា រដ្ឋាភិបាលក

កម្ពុជានឹងបង្កើតស្ថានីយ៍វាយោអគ្គិសនី ជាលើកដំបូង

លោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពលបានឱ្យដឹងនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ថា រដ្ឋាភិបាលកម្ពុជាទើបអនុម័តគម្រោងវិនិយោគវិស័យអគ្គិសនីចំនួន២៣គម្រោង ដែលមានតម្លៃជាង៥ពាន់លានដុល្លារ ហើយក្នុងនោះក៏មានគម្រោងផលិតអគ្គិសនី ដែលបានមកពីថាមពលកកើតឡើងវិញ វាយោអគ្គិសនីជាលើកដំបូង។ លោក កែវ រតនៈ អះអាងថា គម្រោងវិនិយោគទាំង២៣ នឹងអាចដោះស្រាយបញ្ហាប្រឈមនឹងការខ្វះខាតអគ្គិសនី ខណៈដែលការប្រើប្រាស់កំពុងកើនឡើង។

HRWចាត់ទុកការចាប់ខ្លួនពលករខ្មែរនៅម៉ាឡេស៊ីជាការរឹតត្បិតសេរីភាពបញ្ចេញមតិហួសព្រំដែន

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិ(Human Right Watch) នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ បានចាត់ទុកការចាប់ខ

HRWចាត់ទុកការចាប់ខ្លួនពលករខ្មែរនៅម៉ាឡេស៊ីជាការរឹតត្បិតសេរីភាពបញ្ចេញមតិហួសព្រំដែន

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិ(Human Right Watch) នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ បានចាត់ទុកការចាប់ខ្លួនពលករខ្មែរដែលធ្វើការនៅម៉ាឡេស៊ីពីសំណាក់រដ្ឋាភិបាលកម្ពុជា ថា ជាការរឹតត្បិតសេរីភាពនៃការបញ្ចេញមតិ នៅក្រៅព្រំដែនកម្ពុជា។ ការលើកឡើងបែបនេះ ធ្វើឡើងក្រោយពីកម្ពុជា និងម៉ាឡេស៊ីបានសហការគ្នា ចូលចាប់ខ្លួនពលករខ្មែរម្នាក់យកមកដាក់ពន្ធនាគារនៅកម្ពុជា បន្ទាប់ពីពលកររូបនោះបានរិះគន់ខ្លាំងៗអតីតនាយករដ្ឋមន្ដ្រី លោក ហ៊ុន សែនលើបណ្ដាញសង្គម។

ការដំឡើងប្រាក់បៀវត្សរ៍នៅតែជាអាទិភាពដែលគ្រូបង្រៀនទាមទារចង់បាន

ថ្ងៃទី០៥តុលានេះ ជាទិវាគ្រូបង្រៀនទូទាំងពិភពលោក។ នៅកម្ពុជា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បា

ការដំឡើងប្រាក់បៀវត្សរ៍នៅតែជាអាទិភាពដែលគ្រូបង្រៀនទាមទារចង់បាន

ថ្ងៃទី០៥តុលានេះ ជាទិវាគ្រូបង្រៀនទូទាំងពិភពលោក។ នៅកម្ពុជា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានរៀបចំទិវានេះ ដោយមានការជួបជុំគ្រូបង្រៀនមកពីគ្រប់ខេត្តក្រុង ប្រមាណជាង១០០នាក់។ គ្រូបង្រៀនដែលបានចូលរួមកម្មវិធីនៅថ្ងៃនេះ សុទ្ធតែបានលើកឡើងពីគុណតម្លៃរបស់គ្រូបង្រៀនដែលជាស្នូលដ៏សំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។ ក៏ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមសម្រាប់គ្រូបង្រៀនបច្ចុប្បន្ន គឺប្រាក់បៀវត្សរ៍នៅតិចតួច មិនគ្រប់គ្រាន់សម្រាប់ចិញ្ចឹមជីវភាព។

ទោះ​បី​អាល្លឺម៉ង់​ជំទាស់ ក៏​សហភាព​អឺរ៉ុប​នៅតែ​ជម្នះ​ដាក់ពន្ធ​គយ​បន្ថែម​លើ​រថយន្ត​អគ្គិសនី​ចិន

​សហភាព​អឺរ៉ុប​ បាន​សម្រេច ​ដាក់ពន្ធ​គយ​បន្ថែមទៀត​​លើ​រថយន្ត​អគ្គិសនី​ផលិត​នៅស្រុក​ចិនដែ

ទោះ​បី​អាល្លឺម៉ង់​ជំទាស់ ក៏​សហភាព​អឺរ៉ុប​នៅតែ​ជម្នះ​ដាក់ពន្ធ​គយ​បន្ថែម​លើ​រថយន្ត​អគ្គិសនី​ចិន

​សហភាព​អឺរ៉ុប​ បាន​សម្រេច ​ដាក់ពន្ធ​គយ​បន្ថែមទៀត​​លើ​រថយន្ត​អគ្គិសនី​ផលិត​នៅស្រុក​ចិនដែលត្រូវ​​នាំចូល​ទៅលក់​នៅ​អឺរ៉ុប។ ទម្ងន់ពន្ធគយ ដែល​អនុម័តពី​​ថ្ងៃ​សុក្រ​ម្សិលមិញនេះ  ចាប់ឡើង​ពី​១០% ទៅ​៣៥%​ ថែម​​លើ​ពន្ធ​ដែល​មាន​ស្រាប់ពីមុន។​ ក្នុង​ចំណោម​រដ្ឋសមាជិកសហភាព​អឺរ៉ុប​ទាំង​២៧​ប្រទេស ​មាន​រដ្ឋ​មួយ​ចំនួននាំអាទិ៍ដោយអាល្លឺម៉ង់​ បាន​បដិសេធ​ជំទាស់ មិន​ចង់​ឲ្យ​ដាក់ពន្ធលើឡាន​អគ្គិសនី​ចិន​យ៉ាង​ច្រើន​ខ្លាំង​ពេក​​​ទេ ពី​ព្រោះ​មិន​ចង់ឃើញ សហភាព​អឺរ៉ុប​​ប្រកាស​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន​​ ដូច​លំអាន​ជម្លោះ​របស់​សហរដ្ឋ​អាមេរិក​។​ ប្រតិកម្ម​ភ្លាមៗ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​របស់​ចិន​ បាន​រិះគន់​ថ្កោលទោស និង​បដិសេធ​​យ៉ាង​ដាច់អហង្ការ​ចំពោះវិធានការ​របស់​សហភាពអឺរ៉ុប​ ព្រ​មទាំង​ប្រកាស​សងសឹក​ទៀត​ផង​។​ ​

អគ្គមគ្គុទេសក៍​អ៊ីរ៉ង់​ថា​សម្ព័ន្ធអ៊ីរ៉ង់​មិនរាថយ ក្នុង​តស៊ូ​ប្រឆាំង​នឹង​​​​អ៊ីស្រាអែល​ទេ

ភាព​តាន​តឹង​រវាង​អ៊ីស្រាអែលនិង​អ៊ីរ៉ង់ នៅ​លីបង់ គ្មាន​ភាព​ធូរ​ស្បើយ​ទេ។ ការ​គំរាមកំហែង​ដ

អគ្គមគ្គុទេសក៍​អ៊ីរ៉ង់​ថា​សម្ព័ន្ធអ៊ីរ៉ង់​មិនរាថយ ក្នុង​តស៊ូ​ប្រឆាំង​នឹង​​​​អ៊ីស្រាអែល​ទេ

ភាព​តាន​តឹង​រវាង​អ៊ីស្រាអែលនិង​អ៊ីរ៉ង់ នៅ​លីបង់ គ្មាន​ភាព​ធូរ​ស្បើយ​ទេ។ ការ​គំរាមកំហែង​ដោយ​អាវុធ​និង​ពាក្យ​សំដី នៅ​តែបន្ត​​មាន​។ ក្នុង​ពេល​ដែល​ក្តី​ព្រួយ​បារម្ភ​រីក​ធំ​ទ្វេ​ឡើង​ខ្លាច​ផ្ទុះ​សង្គ្រាមទូទៅ​​នៅ​ក្នុង​តំបន់ នា​ថ្ងៃសុក្រ​ទី​៤​តុលា​នេះ ប្រមុខ​ដឹកនាំ​កំពូល​របស់​អ៊ីរ៉ង់ អាលី ខាមឺណី បាន​ប្រកាស​ថា សម្ព័ន្ធមិត្ត​អ៊ីរ៉ង់ មាន​ជា​អាទិ៍​ចលនា​ហេសបូឡា និង​ហាម៉ាស បន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​អ៊ីស្រាអែល ដោយ​គ្មាន​រាថយ​ទេ។ អ៊ីស្រាអែលនឹង​​មិន​អាច​ត្រដរ​រស់​បាន​យូរ​ទៀត​ឡើយ។

ពលករខ្មែរដែលរិះគន់រដ្ឋាភិបាលកម្ពុជានៅម៉ាឡេស៊ីត្រូវបានចាប់បញ្ជូនមកដាក់ទោសនៅកម្ពុជា

សមត្ថកិច្ចម៉ាឡេស៊ីបានបញ្ជូនពលករខ្មែរម្នាក់មកដាក់ទោសនៅកម្ពុជា ក្រោយរូបគេបាននិយាយរិះគន់ឥត

ពលករខ្មែរដែលរិះគន់រដ្ឋាភិបាលកម្ពុជានៅម៉ាឡេស៊ីត្រូវបានចាប់បញ្ជូនមកដាក់ទោសនៅកម្ពុជា

សមត្ថកិច្ចម៉ាឡេស៊ីបានបញ្ជូនពលករខ្មែរម្នាក់មកដាក់ទោសនៅកម្ពុជា ក្រោយរូបគេបាននិយាយរិះគន់ឥតសំចៃមាត់នៅតាមបណ្តាញសង្គមអំពីបញ្ហាព្រំដែនជាមួយវៀតណាម ពិសេសអំពីការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា។ មន្ត្រីនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារកម្ពុជាបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី៤ តុលានេះថា ពលករខ្មែរនៅម៉ាឡេស៊ីរូបនោះមានឈ្មោះ នួន តឿន និងកំពុងឃុំខ្លួននៅក្នុងពន្ធនាគារព្រៃស ក្រោមបទចោទប្រកាន់ក្នុងបទល្មើសព្រហ្មទណ្ឌចំនួន ២ដែលអាចប្រឈមនឹងការដេកក្នុងគុកយ៉ាងតិច ៥ឆ្នាំ។

Get more results via ClueGoal