Cambodia



រុស្ស៊ី បញ្ជាក់ជាថ្មី លើខ្លឹមសារនៃកិច្ចព្រមព្រៀងជំនួយយោធារវាង រុស្ស៊ី និង កូរ៉េខាងជើង

ថ្ងៃ អង្គារ ទី ១៥ ខែតុលា ឆ្នាំ ២០២៤ វិមានក្រេមឡាំង បានបញ្ជាក់ជាថ្មីម្តងទៀត អំពីខ្លឹមសារនៃកិច

សេដ្ឋីនី​មាន​ទោស​ប្រហារជីវិត​ ត្រូវ​ជាប់​ពន្ធនាគារមួយជីវិត ក្នុង​សំណុំ​រឿង​ទីពីរ

មាន​​ទោស​ប្រហារជីវិត​ក្នុង​សំណុំ​រឿង​ទីមួយ ដែល​តុលាការ​វៀតណាម​បាន​សម្រេចផ្តន្ទា​​កាលពី​

សេដ្ឋីនី​មាន​ទោស​ប្រហារជីវិត​ ត្រូវ​ជាប់​ពន្ធនាគារមួយជីវិត ក្នុង​សំណុំ​រឿង​ទីពីរ

មាន​​ទោស​ប្រហារជីវិត​ក្នុង​សំណុំ​រឿង​ទីមួយ ដែល​តុលាការ​វៀតណាម​បាន​សម្រេចផ្តន្ទា​​កាលពី​ខែ​មេសា នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១៧​តុលា​២០២៤​នេះ សេដ្ឋីនី​អចលនវត្ថុ​ ជឿង មីឡាន ត្រូវ​មាន​​ទោសក្នុជាប់​​ពន្ធនាគារ​​អស់​មួយជីវិត​​ទៀត ក្នុង​សំណុំ​រឿង​ក្តី​ទីពីរ ពី​បទពុក​រលួយ​​លាង​​លុយ។

កណ្តុរប្រែងអាំងកំពុងក្លាយជាអាហារពេញនិយម តែទីផ្សារចិញ្ចឹមកណ្តុរប្រែងនៅតូចចង្អៀត

អ្នកចិញ្ចឹមកណ្តុរប្រែងមួយចំនួនកំពុងសប្បាយចិត្តជាមួយនឹងតម្រូវការទីផ្សារខ្ពស់ និងទទួលបានត

កណ្តុរប្រែងអាំងកំពុងក្លាយជាអាហារពេញនិយម តែទីផ្សារចិញ្ចឹមកណ្តុរប្រែងនៅតូចចង្អៀត

អ្នកចិញ្ចឹមកណ្តុរប្រែងមួយចំនួនកំពុងសប្បាយចិត្តជាមួយនឹងតម្រូវការទីផ្សារខ្ពស់ និងទទួលបានតម្លៃសមរម្យ។ លោក រឿន កុសល់ អ្នកចិញ្ចឹមកណ្តុរប្រែងម្នាក់ក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញបានអះអាងថា សព្វថ្ងៃនេះ លោកស្ទើរតែពុំអាចផ្គត់ផ្គង់កណ្តុរប្រែងដែលអាំងរួចទៅឱ្យអតិថិជនបានគ្រប់ចំនួន។ តាមលោក រឿន កុសល់ កណ្តុរប្រែងអាំងកំពុងក្លាយជាអាហារពេញនិយម តែទីផ្សារចិញ្ចឹមកណ្តុរប្រែងនៅតូចចង្អៀត និងមិនទាន់ទូលំទូលាយនៅឡើយ។

ក្រសួងមហាផ្ទៃថា ការដោះដូរប្រធានពន្ធនាគារព្រៃសមិនមែនមកពីប្រធានចាស់អសមត្ថភាពទេ

លោកនុត សវនា អ្នកនាំពាក្យ និងជាអគ្គនាយករងនៃនាយកដ្ឋានពន្ធនាគារត្រូវបានតែងតាំងជាប្រធានពន្ធន

ក្រសួងមហាផ្ទៃថា ការដោះដូរប្រធានពន្ធនាគារព្រៃសមិនមែនមកពីប្រធានចាស់អសមត្ថភាពទេ

លោកនុត សវនា អ្នកនាំពាក្យ និងជាអគ្គនាយករងនៃនាយកដ្ឋានពន្ធនាគារត្រូវបានតែងតាំងជាប្រធានពន្ធនាគារព្រៃសដោយបន្ថែមលើមុខងារបច្ចុប្បន្ន។ ការផ្តល់តួនាទីដល់លោកនុត សវនាធ្វើឡើង បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតបញ្ជាឱ្យផ្លាស់ប្តូរក្បាលម៉ាស៊ីនពន្ធនាគារ ក្រោយបែកធ្លាយវីដេអូរាំរែក ស៊ីផឹក និងសេពគ្រឿងញៀនយ៉ាងអនាធិបតេយ្យក្នុងពន្ធនាគារ។ តែក្រសួងមហាផ្ទៃ តាមរយៈអ្នកនាំពាក្យរង លោកទូច សុខៈបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១៧ តុលានេះថា ការផ្លាស់ប្តូរក្បាលម៉ាស៊ីនពន្ធនាគារព្រៃសពេលនេះ គឺដើម្បីបង្កើនគុណភាពនៃការគ្រប់គ្រងពន្ធនាគារ ពោលមិនមែនដោយសារប្រធានចាស់អសមត្ថភាពនោះទេ។

របាយការណ៍​PNUD៖ ពិភពលោកមាន​អ្នក​ក្រីក្រ​ស្រួច​ស្រាវជាង​១ពាន់​លាន​នាក់នៅ​ឆ្នាំ​២០២៣

ជាង​១ពាន់​១រយ​លាន​នាក់ ជា​ជន​ក្រីក្រ​ស្រួច​ស្រាវ​ ក្នុង​នោះ​ជាង​ពាក់​កណ្តាល​ជា​ក្មេង​ក្

របាយការណ៍​PNUD៖ ពិភពលោកមាន​អ្នក​ក្រីក្រ​ស្រួច​ស្រាវជាង​១ពាន់​លាន​នាក់នៅ​ឆ្នាំ​២០២៣

ជាង​១ពាន់​១រយ​លាន​នាក់ ជា​ជន​ក្រីក្រ​ស្រួច​ស្រាវ​ ក្នុង​នោះ​ជាង​ពាក់​កណ្តាល​ជា​ក្មេង​ក្រោម​អាយុ​១៨​ឆ្នាំ​។ ភាព​ក្រីក្រ​ស្រួច​ស្រាវ​កើន​ឡើង​ខ្លាំង​ជាពិសេស​នៅក្នុង​ប្រទេស​មាន​សង្គ្រាម។ នេះ​បើ​តាម​របាយការណ៍ប្រចាំ​ឆ្នាំ​​របស់កម្មវិធី​អង្គការ​សហប្រជាជាតិ​ដើម្បីការ​អភិវឌ្ឍ​ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី១៧​តុលា​២០២៤។

ចិននឹង​​ផ្តល់កម្ចី​ប្រមាណ​៤០០០ពាន់លានយ៉ន់ ដល់គម្រោងអចលនទ្រព្យ​ដែលជាប់គាំង

បន្ទាប់ពី​បន្ទាប​ការប្រាក់ និង​បន្ធូរបន្ថយ​លក្ខខណ្ឌក្នុងការទិញ​ផ្ទះ រដ្ឋាភិបាលចិន​បានប្

ចិននឹង​​ផ្តល់កម្ចី​ប្រមាណ​៤០០០ពាន់លានយ៉ន់ ដល់គម្រោងអចលនទ្រព្យ​ដែលជាប់គាំង

បន្ទាប់ពី​បន្ទាប​ការប្រាក់ និង​បន្ធូរបន្ថយ​លក្ខខណ្ឌក្នុងការទិញ​ផ្ទះ រដ្ឋាភិបាលចិន​បានប្រកាសនៅ​ថ្ងៃទី​១៧តុលានេះ ថាគេនឹងបង្កើន​ការផ្តល់​កម្ចី​ ​ក្នុងទំហំ៤០០០ពាន់លានយ៉ន់ ដែលស្មើនឹងប្រមាណ​៥៦០ពាន់​លានដុល្លារ​ ទៅ​ឲ្យ​គម្រោង​អចលនទ្រព្យ​មួយចំនួន​ដែល​នៅជាប់គាំង សង់​មិនទាន់រួចរាល់​។ នេះគឺជាវិធានការថ្មីមួយទៀត របស់អាជ្ញាធរចិន​ ដើម្បី​ជំរុញផ្តល់សន្ទុះ ដល់វិស័យអចលនទ្រព្យ​ ដែល​នៅជាប់គាំង​។ តែយ៉ាងណា អ្នកជំនាញខ្លះ​​​​មិនជឿថាវិធានការ​ទាំងនេះ អាច​ជួយ​​ដល់​សេដ្ឋកិច្ច​ចិន​​ជា​ទូទៅ ដែល​កំពុងតែ​ជួបការលំបាកឡើយ​។

ហេតុអ្វី​បណ្តោយឲ្យ​អ្នកទោស​រាំរែក​សប្បាយ​បែប​អនាធិបតេយ្យ​ក្នុង​ពន្ធនាគារ​?

ឃ្លីបវីដេអូ​ដែលបង្ហាញពី​ការរាំរែក​សប្បាយ​នៅក្នុង​ពន្ធនាគារ​ព្រៃស ​«ម១» ​កាលពីដើម​សប្តាហ៍

ហេតុអ្វី​បណ្តោយឲ្យ​អ្នកទោស​រាំរែក​សប្បាយ​បែប​អនាធិបតេយ្យ​ក្នុង​ពន្ធនាគារ​?

ឃ្លីបវីដេអូ​ដែលបង្ហាញពី​ការរាំរែក​សប្បាយ​នៅក្នុង​ពន្ធនាគារ​ព្រៃស ​«ម១» ​កាលពីដើម​សប្តាហ៍​បានក្លាយជា​ប្រធានបទ​ដ៏គួរឲ្យ​ចាប់អារម្មណ៍ ​និង​ហួសចិត្ត​នៅក្នុង​ចំណោមមហាជន​។ ​អ្នកវិភាគ​សង្គម និង​ច្បាប់នានា​យល់ឃើញថា ​គឺជាទង្វើមួយ​បែប​អានាធិបតេយ្យ​ដែលអ្នក​គ្រប់គ្រង​ពន្ធនាគារ​ជាអ្នក​បណ្តោយឲ្យមាន​កម្មវិធី​សប្បាយ​មួយនេះ​។ ​បាតុភាពដូចគ្នានេះ​ក៏ត្រូវបាន​គេសង្ស័យ​ថាអាចកើតមាន​នៅតាមពន្ធនាគារ​ផ្សេងៗ​ទៀត​នៅទូទាំង​ប្រទេស​។ ​ហេតុអ្វីបានជា​មានហេតុការណ៍​បែបនេះ​កើតឡើង ​និងថា ​តើអ្នក​គ្រប់គ្រង​ពន្ធនាគារ​គួរប្រឈម​នឹងការ​ទទួលខុស​ត្រូវ​យ៉ាងណា​?

កូរ៉េខាងត្បូងបង្កើត​ក្រុមអន្តរប្រទេសឃ្លាំមើល​ទណ្ឌកម្ម​​កូរ៉េខាងជើង

កូរ៉េខាងត្បូងនិងសម្ព័ន្ធមិត្ត​១០ប្រទេស​ទៀត បានប្រមូល​​ផ្តុំគ្នា​បង្កើត​ក្រុមត្រួតនិពិត្

កូរ៉េខាងត្បូងបង្កើត​ក្រុមអន្តរប្រទេសឃ្លាំមើល​ទណ្ឌកម្ម​​កូរ៉េខាងជើង

កូរ៉េខាងត្បូងនិងសម្ព័ន្ធមិត្ត​១០ប្រទេស​ទៀត បានប្រមូល​​ផ្តុំគ្នា​បង្កើត​ក្រុមត្រួតនិពិត្យ​និងតាមដាន​ឃ្លាំមើលទណ្ឌកម្ម​​កូរ៉េខាងជើង។ ​​ក្រុម​អន្តរប្រទេស​នេះ បង្កើត​ឡើង​ តែ​ថ្ងៃ​តែ​មួយប៉ុណ្ណោះ​​ ក្រោយពី ​កូរ៉េខាងជើង​ និង​ ​​រុស្ស៊ី បាន​ចុះ​កិច្ចព្រមព្រៀង​ការពារជាតិរួម។  ​

ហេតុអ្វីបាន​ជា​​ក្មេងជំទង់មិន​​គួរផាត់ម្សៅ​លាបឡេ?

ផលិតផល​សំអាង​សម្រាប់​ក្មេង​​កំពុងក្លាយ​ជា​បាតុភូត​ដ៏​ពេញ​និយម។ ក្រោម​ឥទ្ធិពល​របស់​អ្នក​

ហេតុអ្វីបាន​ជា​​ក្មេងជំទង់មិន​​គួរផាត់ម្សៅ​លាបឡេ?

ផលិតផល​សំអាង​សម្រាប់​ក្មេង​​កំពុងក្លាយ​ជា​បាតុភូត​ដ៏​ពេញ​និយម។ ក្រោម​ឥទ្ធិពល​របស់​អ្នក​ផ្សព្វផ្សាយ​តាម​បណ្តាញសង្គម​ ​មាន​ក្មេង​ស្រីៗ​​ច្រើន​ឡើង​ៗ​ចង់ផាត់​ម្សៅ លាប​ឡេ តាម​ដែរ។ ប៉ុន្តែ​ក្មេងក្នុ​ង​វ័យ​ជំទង់មិន​គួរ​ប្រើ​ផលិតផលសំអាង​ឡើយ ព្រោះ​មិនត្រឹម​តែ​អត់​ប្រយោជន៍​ទេ តែ​ថែម​ទាំង​ធ្វើ​​ឱ្យ​ខូច​សុខភាព​ទៀត។

សង្គ្រាម​អ៊ុយក្រែន៖ លោក ហ្សេឡេនស្គី​បង្ហាញ​ “ផែនការឈ្នះសង្គ្រាម​” ​មិន​បង់​​ដី

នៅថ្ងៃពុធទី​១៦​តុលា​នេះ លោកប្រធានាធិបតី​អ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បាន​បង្ហាញ “ផែនក

សង្គ្រាម​អ៊ុយក្រែន៖ លោក ហ្សេឡេនស្គី​បង្ហាញ​ “ផែនការឈ្នះសង្គ្រាម​” ​មិន​បង់​​ដី

នៅថ្ងៃពុធទី​១៦​តុលា​នេះ លោកប្រធានាធិបតី​អ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បាន​បង្ហាញ “ផែនការ​យក​ឈ្នះសង្គ្រាម” ទៅកាន់​​​អង្គសភា នៅទីក្រុង​កៀវ។ បើ​តាម​ លោកប្រធានាធិបតី​ ផែនការ​សន្តិភាព​នេះ​បាន​ទទួល​ការ​គាំទ្រ​ទាំងស្រុង​ពី​សម្ព័ន្ធមិត្ត​របស់​អ៊ុយក្រែន ហើយ​សង្គ្រាម​ជាមួយ​រុស្ស៊ីអាច​​នឹង​ត្រូវបញ្ចប់​នៅ​ឆ្នាំ​ក្រោយ។ លោកហ្សេឡេនស្គី​បាន​គូស​បញ្ជាក់​ច្បាស់​ៗថា ប្រយុទ្ធ​បង្ហូរ​ឈាម​អស់​ជាង​ពីរ​ឆ្នាំ​ អ៊ុយក្រែន​មិនព្រម​​ឱ្យ​បាត់​បង់​ទឹក​ដី​ទេ ឬ​រំកិល​ព្រំ​ដែន​មក​នៅត្រឹម​ខ្សែ​ប្រយុទ្ធ​បច្ចុប្បន្ន​ដើម្បី​ចង់​សង្គ្រាម​ឡើយ។

កូរ៉េខាងត្បូងផ្តួច​ផ្តើម​បង្កើត​ក្រុមអន្តរប្រទេសដើម្បី​ត្រួតពិនិត្យ​ឃ្លាំមើល​ទណ្ឌកម្ម​​កូរ៉េខាងជើង

កូរ៉េខាងត្បូងនិងសម្ព័ន្ធមិត្ត​១០ប្រទេស​ទៀត បានប្រមូល​​ផ្តុំគ្នា​បង្កើត​ក្រុមត្រួតនិពិត្

កូរ៉េខាងត្បូងផ្តួច​ផ្តើម​បង្កើត​ក្រុមអន្តរប្រទេសដើម្បី​ត្រួតពិនិត្យ​ឃ្លាំមើល​ទណ្ឌកម្ម​​កូរ៉េខាងជើង

កូរ៉េខាងត្បូងនិងសម្ព័ន្ធមិត្ត​១០ប្រទេស​ទៀត បានប្រមូល​​ផ្តុំគ្នា​បង្កើត​ក្រុមត្រួតនិពិត្យ​និងតាមដាន​លាំមើលទណ្ឌកម្ម​​កូរ៉េខាងជើងរបស់​លោក គីម ជុងអ៊ុន។ ​​ក្រុម​អន្តរប្រទេស​នេះ បង្កើត​ឡើង​ តែ​ថ្ងៃ​តែ​មួយប៉ុណ្ណោះ​​ ក្រោយពី ​កូរ៉េខាងជើង​ និង​ ​​រុស្ស៊ី បាន​ចុះ​កិច្ចព្រមព្រៀង​ការពារជាតិរួម។  ​

ដំណើរការកំណែប្រលងបាក់ឌុបស្ថិតក្រោមការឃ្លាំមើលរបស់អង្គភាពប្រឆាំងអំពើពុករលួយ

បន្ទាប់ពីដំណើរការប្រលងបាក់ឌុបថ្ងៃទី៨-៩ ខែតុលា ត្រូវបានបិទបញ្ចប់ក្រសួងអប់រំយុវជននិងកីឡាកំ

ដំណើរការកំណែប្រលងបាក់ឌុបស្ថិតក្រោមការឃ្លាំមើលរបស់អង្គភាពប្រឆាំងអំពើពុករលួយ

បន្ទាប់ពីដំណើរការប្រលងបាក់ឌុបថ្ងៃទី៨-៩ ខែតុលា ត្រូវបានបិទបញ្ចប់ក្រសួងអប់រំយុវជននិងកីឡាកំពុងមម៉ាញឹកជាថ្មីម្តងទៀតលើការរៀបចំកំណែសន្លឹកកិច្ចការបេក្ខជនប្រលងបាក់ឌុបទាំងជិត១៤ម៉ឺននាក់នៅទូទាំងប្រទេស យ៉ាងម៉ត់ចត់និងសំងាត់ជាងមុន ជាពិសេសក្រោមការឃ្លាំមើលរបស់អង្គភាពប្រឆាំងអំពើពុករលួយ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត។

លោកនេតាន់យ៉ាហ៊ូ ថាអ៊ីស្រាអែលតែម្នាក់គត់ ដែលជាអ្នក​សម្រេចជ្រើសរើស​ថា​វាយអ៊ីរ៉ង់​ត្រង់ណា

លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល​ បេនចាមីន នេតាន់យ៉ាហ៊ូ បាន​លើកឡើងថា​ មានតែអ៊ីស្រាអែលម្នាក់គា

លោកនេតាន់យ៉ាហ៊ូ ថាអ៊ីស្រាអែលតែម្នាក់គត់ ដែលជាអ្នក​សម្រេចជ្រើសរើស​ថា​វាយអ៊ីរ៉ង់​ត្រង់ណា

លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល​ បេនចាមីន នេតាន់យ៉ាហ៊ូ បាន​លើកឡើងថា​ មានតែអ៊ីស្រាអែលម្នាក់គាត់ ដែលជាអ្នកសម្រេច កំណត់គោលដៅថាវាយអ៊ីរ៉ង់ត្រង់កន្លែងកន្លែងណា ដើម្បីសងសឹកចំពោះការដែលអ៊ីរ៉ង់ បាញ់មីស៊ីល​២០០គ្រាប់ មកលើអ៊ីស្រាអែល​​​។ ផ្អែកតាមកាសែត Washington Post នេះគឺជាសំដី​របស់​នេតាន់យ៉ាហ៊ូ ឆ្លើយទៅកាន់លោកចូ បៃដិនតាមទូរស័ព្ទ បន្ទាប់ពី​​លោក ចូ បៃដិន​បានស្នើសុំឲ្យអ៊ីស្រាអែល កុំវាយប្រហារ ទៅលើទីតាំង​ប្រេង និង​ស្ថានីយ៍​នុយក្លេអ៊ែររបស់អ៊ីរ៉ង់ឲ្យសោះ។

អង្គការ​ Amnesty​ ថ្កោលទោស​ដំណើរការផលិតថ្មអគ្គិសនី​ បំពាន​សិទ្ធិមនុស្ស

ក្នុង​បរិបទថ្មី​ដើម្បីទប់ទល់​នឹង​ការប្រែប្រួល​អាកាសធាតុ, មនុស្សជាតិ​ផ្តើម​ចាប់អារម្មណ៍​

អង្គការ​ Amnesty​ ថ្កោលទោស​ដំណើរការផលិតថ្មអគ្គិសនី​ បំពាន​សិទ្ធិមនុស្ស

ក្នុង​បរិបទថ្មី​ដើម្បីទប់ទល់​នឹង​ការប្រែប្រួល​អាកាសធាតុ, មនុស្សជាតិ​ផ្តើម​ចាប់អារម្មណ៍​​ងាក​ទៅ​ប្រើប្រាស់​រថយន្ត​​អគ្គិសនី​។ ម្លោះហើយ​ ការ​ផលិតឡាន​ដើរដោយ​ថាមពល​អគ្គិសនី​កំពុងតែ​ទទួល​ការ​ពេញ​និយម​ ជាខ្លាំង នៅលើពិភពលោក​​។​ ទន្ទឹម​នឹង​គ្នា​នេះ​ ដំណើរការ​ទាញយករ៉ែ​កម្រដើម្បីធ្វើថ្មសាក​អគ្គិសនីនោះ បាន​បង្ក​ការ​​រំលោភបំពាន​សិទ្ធិមនុស្ស បំផ្លាញធនធានធម្មជាតិ​ និងប៉ះពាល់​​សិទ្ធិជនជាតិ​ភាគ​តិច​ ជាខ្លាំងដែរ​។ នេះ​បើ​តាមរបាយការណ៍សិក្សា​ថ្មី របស់​ អង្គការ​​សិទ្ធិមនុស្ស​អន្តរជាតិ Amnesty​ International ចេញផ្សាយ​នៅ​ថ្ងៃ​​អង្គារ ទី​១៥តុលា។ ការ​រិះគន់យ៉ាង​ដូច្នោះ ជួន​ចំឱកាស​ពិព័រណ៍​រថយន្ត​ពិភពលោក ដែលកំពុង​​ប្រព្រឹត្តទៅ ​ពេញ១ស​ប្តាហ៍​នេះ ក្នុងក្រុង​ប៉ារីស។ ​​​

លោក ណុប វី៖អ្នកធ្វើសេចក្តីសម្រេចគួរថ្លឹងថ្លែងរវាងកំហុស និងស្នាដៃរបស់ លោក ម៉ិច ដារ៉ា

អ្នក​សារ​ព័ត៌​មាន​ឯករាជ្យ លោក ម៉ិច ដារ៉ា ​ត្រូវ​បាន​មេធា​វី​ការ​ពារ​ក្តី​បញ្ជាក់​នៅថ្ងៃ​ទ

លោក ណុប វី៖អ្នកធ្វើសេចក្តីសម្រេចគួរថ្លឹងថ្លែងរវាងកំហុស និងស្នាដៃរបស់ លោក ម៉ិច ដារ៉ា

អ្នក​សារ​ព័ត៌​មាន​ឯករាជ្យ លោក ម៉ិច ដារ៉ា ​ត្រូវ​បាន​មេធា​វី​ការ​ពារ​ក្តី​បញ្ជាក់​នៅថ្ងៃ​ទី​១៥​ ខែ​តុលា​នេះ​ថា ​កូនក្តី​របស់​ខ្លួន​កំពុង​មាន​ជំងឺ​ថប់​អារម្មណ៍​ដោយសារ​មិន​បាន​ទទួល​ដំណេក​គ្រប់​គ្រាន់​ និង​ថា​ លោក ​ម៉ិច​ ដារ៉ា ​ក៏កំពុង​បារម្ភ​ពី​ម្តាយ​ដែល​មាន​វ័យ​ចំណាស់​ដែរ​។​ តាម​មេធាវី​ការ​ពារ​ក្តី​រូប​នេះ​ដ​ដែល​ លោក​ ម៉ិច ដារ៉ា​ បាន​ស្នើសុំ​នៅក្រៅ​ឃុំ​បណ្តោះ​អាសន្ន ខណៈ​អ្នក​រួម​អាជីព​ស្នើ​ឲ្យ​ដោះ​លែង​ លោក​ ម៉ិច ​ដារ៉ា​។​ នៅ​ក្នុង​កិច្ច​សម្ភាស​ជាមួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ​នាថ្ងៃ​ទី​១៥ ​តុលា​នេះ​ លោក ណុប វី នាយក​ប្រតិបត្តិ​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌​មាន​កម្ពុជា​(ខាមបូចារ) ស្នើ​ឲ្យ​អ្នក​សម្រេច​ចិត្ត​លើ​ករណី​នេះ​មាន​ការ​ថ្លឹង​ថ្លែង​រវាង​កំហុស​របស់​លោក ម៉ិច ដារ៉ា និង​ស្នាដៃ​របស់​លោក​ដែល​បាន​ចូល​រួម​ដោះ​ស្រាយ​បញ្ហា​សង្គម​តាម​រយៈ​អត្ថ​បទ​ស៊ើប​អង្កេត​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​មនុស្ស​នៅ​កម្ពុជា​៕

អ្វីទៅជាភាពខុសគ្នារវាងកិច្ចសហប្រតិបត្តិការត្រីភាគីក្នុងក្របខណ្ឌ CLV និងក្រៅក្របខណ្ឌ CLV?

ក្រោយពីបានប្រកាសដកខ្លួនចេញពីគម្រោងតំបន់អភិវឌ្ឍន៍ត្រីកោណ CLV កម្ពុជាកំពុងបន្តពង្រឹងកិច្ចសហ

អ្វីទៅជាភាពខុសគ្នារវាងកិច្ចសហប្រតិបត្តិការត្រីភាគីក្នុងក្របខណ្ឌ CLV និងក្រៅក្របខណ្ឌ CLV?

ក្រោយពីបានប្រកាសដកខ្លួនចេញពីគម្រោងតំបន់អភិវឌ្ឍន៍ត្រីកោណ CLV កម្ពុជាកំពុងបន្តពង្រឹងកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយឡាវ និងវៀតណាម។ នៅក្នុងជំនួបត្រីភាគីក្រៅក្របខណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានក្នុងប្រទេសឡាវកាលពីថ្ងៃទី១០ តុលា ប្រមុខរដ្ឋាភិបាលកម្ពុជា ឡាវ និងវៀតណាមបានប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីធ្វើឱ្យអនុតំបន់ទន្លេមេគង្គ និងឥណ្ឌូចិនក្លាយជាគំរូភាពនៃទំនាក់ទំនង ពិសេសជំរុញការអភិវឌ្ឍ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ សម្រាប់អ្នកនយោបាយ កិច្ចសហប្រតិបត្តិការត្រីភាគីរបៀបនេះមិនខុសពីកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌ CLV ទេ និងថា កម្ពុជាអាចប្រឈមគ្រោះថ្នាក់ទៅថ្ងៃខាងមុខ។ តែអ្នកតាមដានភូមិសាស្ត្រនយោបាយមិនជំទាស់នឹងការដែលកម្ពុជាធ្វើកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយប្រទេសជិតខាងដើម្បីផលប្រយោជន៍ជាតិនោះទេ៕

កាណាដា និង ឥណ្ឌា បណ្តេញ​មន្ត្រី​ទូតគ្នា ​ទៅវិញទៅ​មក

វិបត្តិ​ការទូត​រវាង​កាណាដានិងឥណ្ឌាកាន់តែ​ផ្ទុះ​ខ្លាំង។​ ​ ​ ប្រទេស​ទាំង ​២ បា​នសម្រេច​បណ្

កាណាដា និង ឥណ្ឌា បណ្តេញ​មន្ត្រី​ទូតគ្នា ​ទៅវិញទៅ​មក

វិបត្តិ​ការទូត​រវាង​កាណាដានិងឥណ្ឌាកាន់តែ​ផ្ទុះ​ខ្លាំង។​ ​ ​ ប្រទេស​ទាំង ​២ បា​នសម្រេច​បណ្តេញ​ឯកអគ្គរដ្ឋទូត និង​មន្ត្រី​ទូត​ជាន់​ខ្ពស់ ចេញពី​ប្រទេស​រៀងៗខ្លួន​ នៅ​​ថ្ងៃ​ចន្ទ ទី​១៤តុលា ម្សិលមិញនេះ​។ ដើម​ហេតុ​​ព្រោះតែ​ករណី​​សម្លាប់​មេក្រុម​ចលនា​ប្រឆាំងរដ្ឋាភិបាល​​ឥណ្ឌានៅ​លើ​ទឹក​ដី​កាណាដា​ កាល​ពី​​ឆ្នាំទៅមិញ។ តម្រួត​​នគរបាលកាណាដា​ ទើបតែ​បង្ហាញការ​​ស៊ើបអង្កេត​ថ្មី ដោយ​បញ្ជាក់​ថា ​ឃាតកម្ម​នេះ ពិតជា​​ជាប់​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​​ឥណ្ឌា​។ ​

ទីភ្នាក់ងារណាសា​បញ្ជូនយានទៅស្វែងរកជីវិត​នៅឋានព្រះចន្ទ​របស់ភពព្រហស្បតិ៍

បន្ទាប់ពីជោគជ័យ​ក្នុងការចុះចតកំណាត់ទី១​នៃរ៉ូក្កែតមកលើជើងទម្រ ដែលជារឿងមិនធ្លាប់មាន​នៅក្ន

ទីភ្នាក់ងារណាសា​បញ្ជូនយានទៅស្វែងរកជីវិត​នៅឋានព្រះចន្ទ​របស់ភពព្រហស្បតិ៍

បន្ទាប់ពីជោគជ័យ​ក្នុងការចុះចតកំណាត់ទី១​នៃរ៉ូក្កែតមកលើជើងទម្រ ដែលជារឿងមិនធ្លាប់មាន​នៅក្នុង​ប្រវត្តិសាស្រ្ត ក្រុមហ៊ុន​Space X ​បាន​សម្រេច​ជោគជ័យ​ម្តងទៀត ក្នុងការបញ្ជូន​យាន​របស់​ទីភ្នាក់ងារ ណាសា ដើម្បី​ទៅស្វែងរកជីវិត​នៅឋាន​ព្រះចន្ទ​របស់ភពព្រហស្បតិ៍។ នៅ​ថ្ងៃ​ចន្ទទី ១៤ តុលា យាន Europa Clipper របស់ទីភ្នាក់ងារ​ណាសា​បាន​ចាកចេញពី​មជ្ឈមណ្ឌល​អវកាស​Kennedy ក្នុង​រដ្ឋ​Florida សំដៅយូរ៉ូប៉ា Europa ​ព្រះចន្ទមួយ ក្នុងចំណោម​ព្រះចន្ទ​ធំៗចំនួន​៤​របស់​ភព​ព្រហស្បតិ៍ ដែលស្ថិតនៅចម្ងាយប្រមាណ ៦៦៨​លាន​គីឡូម៉ែត្រ​ពីផែនដី។

ស្ថាប័ន​រដ្ឋ ​ឯកជន ​និង​បក្ស​នយោបាយ​រំលឹក​ខួប​១២​ឆ្នាំ​នៃ​ការ​សោយ​ទិវង្គត​សម្តេច​ឪ

មេដឹកនាំ​ជាន់ខ្ពស់ ​ស្ថាប័ន​រដ្ឋ ​ឯកជន ​និង​បណ្តា​គណបក្ស​នយោបាយ​បាននាំគ្នា​រំលឹក​ខួប​ ១២​

ស្ថាប័ន​រដ្ឋ ​ឯកជន ​និង​បក្ស​នយោបាយ​រំលឹក​ខួប​១២​ឆ្នាំ​នៃ​ការ​សោយ​ទិវង្គត​សម្តេច​ឪ

មេដឹកនាំ​ជាន់ខ្ពស់ ​ស្ថាប័ន​រដ្ឋ ​ឯកជន ​និង​បណ្តា​គណបក្ស​នយោបាយ​បាននាំគ្នា​រំលឹក​ខួប​ ១២​ឆ្នាំ ​នៃ​ការសោយទិវង្គត​របស់​ព្រះករុណា​សម្តេចព្រះ ​នរោត្តម ​សីហនុ​(សម្តេច​ឪ​) ​អតីត​ព្រះមហាក្សត្រ​នៃ​កម្ពុជា​។ ការ​រំលឹក​ខួប​សោយទិវង្គត​សម្តេចឪ​នៅថ្ងៃ​ទី​១៥​ ខែ​តុលា ​ឆ្នាំ​២០២៤​នេះ ​ធ្វើឡើង​ក្រោម​រូបភាព​ផ្សេង​ៗ​គ្នា ដូចជា​ការគោរព​ព្រះវិញ្ញាណក្ខន្ធ​ព្រះអង្គ​នៅស្តូប​ព្រះ​បរមរូប ​ការ​សរសេរ​សារ​បង្ហោះលើ​បណ្តាញ​សង្គមនានា ​ការ​លើកយក​ព្រះ​បរមឆាយាល័ក្ខណ៍ ​និង​ស្នា​ព្រះហស្ថ​របស់​ព្រះអង្គ​មក​បង្ហាញ​ជាដើម​។

លោក ហ៊ុន ម៉ាណែត ​ឯកភាព​ជាមួយ​លោក ​ស សុខា ​ក្នុងការ​ផ្លាស់ប្តូរ​ក្បាលម៉ាស៊ីន​ពន្ធនាគារ​«ម១​»

នៅក្នុង​ពិធីអបអរ​ខួប​៣០ឆ្នាំ​ នៃការ​បង្កើតកងពល​តូច​លេខ៧០ ​នាព្រឹកថ្ងៃ​ទី​១៥ ​ខែ​តុលា ​ឆ្ន

លោក ហ៊ុន ម៉ាណែត ​ឯកភាព​ជាមួយ​លោក ​ស សុខា ​ក្នុងការ​ផ្លាស់ប្តូរ​ក្បាលម៉ាស៊ីន​ពន្ធនាគារ​«ម១​»

នៅក្នុង​ពិធីអបអរ​ខួប​៣០ឆ្នាំ​ នៃការ​បង្កើតកងពល​តូច​លេខ៧០ ​នាព្រឹកថ្ងៃ​ទី​១៥ ​ខែ​តុលា ​ឆ្នាំ​២០២៤​នេះ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត​ បានគូស​បញ្ជាក់​ថា លោកបាន​ឯកភាព​ជាមួយ​លោក ​ស សុខា ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​ដែលបាន​រៀបចំ​ចាត់វិធាន​ការផ្លាស់ប្តូរ​ក្បាលម៉ាស៊ីន​ដឹកនាំ​ពន្ធនាគារ​«ម១»​ ព្រៃស ​ស្ថិតនៅ​រាជធានី​ភ្នំពេញ​។ ​ការថ្លែង​របស់​លោក​នាយករដ្ឋមន្ត្រី​ដូច្នេះ ​ធ្វើឡើង​បន្ទាប់ពី​មានឃ្លីប​វីដេអូ​មួយ​បែកធ្លាយ​តាមបណ្តាញសង្គម​កាលពី​ប៉ុន្មានថ្ងៃ​កន្លងទៅ ​ដែល​បង្ហាញពី​ឧក្រិដ្ឋជន​ជនជាតិ​ចិន​រាំរែក​ជប់លៀង​សប្បាយ​នៅក្នុង​ពន្ធនាគារ​។ សូមស្តាប់​លោក ​ហ៊ុន ម៉ាណែត ​ដែល​រៀបចំឡើង​ដោយ ​ញឹម សុផល​៖

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីនិង​ចិន ប្រកាសជំហរ​ពង្រឹង​សហប្រតិបត្តិការយុទ្ធសាស្ត្រ​ឲ្យ​កាន់តែមាំ

លោក អង់ដ្រេ បេលូសូវ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានធ្វើដំណើរទៅ​ទស្សនកិច្ច​​នៅទីក្រុងប៉េក

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីនិង​ចិន ប្រកាសជំហរ​ពង្រឹង​សហប្រតិបត្តិការយុទ្ធសាស្ត្រ​ឲ្យ​កាន់តែមាំ

លោក អង់ដ្រេ បេលូសូវ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានធ្វើដំណើរទៅ​ទស្សនកិច្ច​​នៅទីក្រុងប៉េកាំង​ កាល​ពីថ្ងៃចន្ទ ទី១៤តុលា។ នៅក្នុងពេលជួប​ជាមួយ​លោករដ្ឋមន្ត្រីការបរទេសចិន រដ្ឋមន្ត្រីទាំង​២នាក់ បានប្រកាសសន្យ ថានឹងដើរតាមមាគ៌ាដឹកនាំរបស់​ប្រមុខដឹកនាំ ដើម្បី​ធ្វើ​ឲ្យ​​​​ចំណងសហប្រតិបត្តិការ​​យុទ្ធសាស្ត្រ​រវាងមហាមិត្តទាំង២ ចាក់ឫសកាន់តែជ្រៅជាងនេះថែមទៀត។ គួរកត់សំគាល់ថា ក្រោយ​រុស្ស៊ីបានលើកទ័ពចូលឈ្លានពានអ៊ុយក្រែន ទំនាក់ទំនងរវាងចិននិងរុស្ស៊ី កាន់តែស្អិតរមួតឡើង ដែលធ្វើ​ឲ្យគេសំឡឹង​ឃើញថា​ វាជាទំនាក់ទំនងយុទ្ធសាស្ត្រ​ដើម្បី​ប្រឆាំងនឹងក្រុមប្រទេសលោកខាងលិច​។

ណូបែលសេដ្ឋកិច្ច​ បានទៅលើ​សាស្ត្រាចារ្យ​៣រូប​ ស្រាវជ្រាវ​អំពី​គម្លាតអ្នកមាន​និងអ្នក​ក្រ

ថ្ងៃចន្ទ ទី១៤តុលា ជាថ្ងៃ​បិទបញ្ចប់​រដូវកាល​ប្រគល់​រង្វាន់​ណូបែលពិភព​លោក។​  ជ័យលាភី​ណូបែល

ណូបែលសេដ្ឋកិច្ច​ បានទៅលើ​សាស្ត្រាចារ្យ​៣រូប​ ស្រាវជ្រាវ​អំពី​គម្លាតអ្នកមាន​និងអ្នក​ក្រ

ថ្ងៃចន្ទ ទី១៤តុលា ជាថ្ងៃ​បិទបញ្ចប់​រដូវកាល​ប្រគល់​រង្វាន់​ណូបែលពិភព​លោក។​  ជ័យលាភី​ណូបែលសេដ្ឋកិច្ច​ ឆ្នាំ២០២៤ ត្រូ​វប្រគល់​ជូន​​សាស្ត្រាចារ្យ ៣ នាក់ ដែល​មាន​សញ្ជាតិ​​អាមេរិក-តួកគី និងអាមេរិក​-អង់គ្លេស។ សេដ្ឋវិទូ​ទាំង​ ៣ រូបនេះ​ ​បាន​ស្រាវជ្រាវ​អំពី​របៀប​កកើត​ស្ថាប័នសង្គមជាតិ​មួយ​ ហើយ​និងការ​​ជះឥទ្ធិពល​ផលវិបាក​របស់​សង្គមនោះ​​ទៅលើ​វិបុលភាព​​ ព្រ​មទាំង​​​សិក្សាអំពី​វិសមភាពគម្លាតរវាង​អ្នកមាន​និងអ្នក​ក្រ ​នៅក្នុ​ង​សង្គម​ជាតិ។ 

អាជ្ញាធរ និងពលរដ្ឋខ្លះរស់ក្នុងអគារអង្គរមានជ័យ ក្រុងភ្នំពេញកំពុងបន្តចរចារកដំណោះស្រាយរួម

រហូតមកដល់ពេលនេះ ការចរចាសំណងសម្រាប់ពលរដ្ឋរស់នៅអគារអង្គរមានជ័យស្ថិតចំក្រុងភ្នំពេញនៅមិនទាន

អាជ្ញាធរ និងពលរដ្ឋខ្លះរស់ក្នុងអគារអង្គរមានជ័យ ក្រុងភ្នំពេញកំពុងបន្តចរចារកដំណោះស្រាយរួម

រហូតមកដល់ពេលនេះ ការចរចាសំណងសម្រាប់ពលរដ្ឋរស់នៅអគារអង្គរមានជ័យស្ថិតចំក្រុងភ្នំពេញនៅមិនទាន់មានការឯកភាពទាំងស្រុងនៅឡើយទេ។ ពលរដ្ឋខ្លះដែលបានយល់ព្រមទទួលយកសំណងរបស់រដ្ឋដោយសារតែមើលឃើញពីភាពចំណាស់របស់អគារ។ តែពលរដ្ឋខ្លះទៀតមិនព្រមទទួលយកដោយយល់ថាជាសំណងតិចតួចដែលពិបាកឲ្យពួកគាត់អាចរកបានកន្លែងស្នាក់នៅក្នុងក្រុងភ្នំពេញ។

ពលរដ្ឋខ្មែរនៅអាមេរិកចង់ឃើញ «ក្រុមប្រឹក្សាជាតិបង្រួបបង្រួមកម្ពុជា» ជាតំណាងកម្ពុជានៅ UN

ក្រោយបានធ្វើបាតុកម្មអស់រយៈពេល ៤ថ្ងៃពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ពលរដ្ឋខ្មែររស់

ពលរដ្ឋខ្មែរនៅអាមេរិកចង់ឃើញ «ក្រុមប្រឹក្សាជាតិបង្រួបបង្រួមកម្ពុជា» ជាតំណាងកម្ពុជានៅ UN

ក្រោយបានធ្វើបាតុកម្មអស់រយៈពេល ៤ថ្ងៃពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិកបានសម្រេចបង្កើតក្រុមប្រឹក្សាជាតិបង្រួបបង្រួមកម្ពុជា។ ការសម្រេចដូចនេះធ្វើឡើងនៅក្នុងសមាជមួយកាលពីថ្ងៃទី១២ ខែតុលាក្នុងគោលបំណងតស៊ូមតិឱ្យរដ្ឋាភិបាលកម្ពុជាងាកមកគោរពសិទ្ធិមនុស្ស ស្ដារលទ្ធិប្រជាធិបតេយ្យ និងផ្សះផ្សាជាតិឡើងវិញ។ ពួកគេយល់ថា ក្រុមប្រឹក្សានេះមានសិទ្ធិធ្វើជាតំណាងរបស់កម្ពុជានៅឯអង្គការសហប្រជាតិ។

ឧកញ៉ា លឹម ហេង៖ កម្ពុជានឹងអាចនាំចេញដោយគ្មានភាពអនុគ្រោះក្រោយចេញពីប្រទេសក្រីក្រឆ្នាំ ២០២៧

១៣ តុលា ២០០៤-១៣ តុលា ២០២៤ គឺជាខួប២០ឆ្នាំ ដែលប្រទេសកម្ពុជាបានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិ

ឧកញ៉ា លឹម ហេង៖ កម្ពុជានឹងអាចនាំចេញដោយគ្មានភាពអនុគ្រោះក្រោយចេញពីប្រទេសក្រីក្រឆ្នាំ ២០២៧

១៣ តុលា ២០០៤-១៣ តុលា ២០២៤ គឺជាខួប២០ឆ្នាំ ដែលប្រទេសកម្ពុជាបានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក(WTO)។ តែរដ្ឋាភិបាលទើបតែប្រារព្ធពិធីអបអរនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃចន្ទនេះដែរ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានឲ្យដឹងថាកម្ពុជាទទួលបានអត្ថប្រយោជន៍ពាណិជ្ជកម្មជាច្រើនបន្ទាប់ពីប្រទេសនេះបានក្លាយជាសមាជិកអង្គការ WTO។ តាមអ្នកឧកញ៉ា លឹម ហេង កម្ពុជាមានដៃគូពាណិជ្ជកម្មកាន់តែច្រើន រួមនឹងការអនុគ្រោះពាណិជ្ជកម្មមួយចំនួនផងដែរ។ ទោះយ៉ាងណាប្រទេសកម្ពុជាក៏នៅតែអាចប្រកួតប្រជែងការនាំចេញបានជាមួយប្រទេសជិតខាងនៅពេលគ្មានភាពអនុគ្រោះ ក្រោយកម្ពុជាចាកចេញពីប្រទេសដែលមានឋានៈក្រីក្រនៅក្រោយឆ្នាំ២០២៧។

អាមេរិកនឹងបញ្ជូនប្រព័ន្ធខែលប្រឆាំងមីស៊ីលទៅឲ្យអ៊ីស្រាអែល

តាំងពី​ព្រឹក​ព្រលឹម​ ថ្ងៃ​ចន្ទ ទី​១៤តុលា ទាហានអ៊ីស្រាអែល​និង​ក្រុម​ប្រដាប់​អាវុធ​​ហេសបូឡ

អាមេរិកនឹងបញ្ជូនប្រព័ន្ធខែលប្រឆាំងមីស៊ីលទៅឲ្យអ៊ីស្រាអែល

តាំងពី​ព្រឹក​ព្រលឹម​ ថ្ងៃ​ចន្ទ ទី​១៤តុលា ទាហានអ៊ីស្រាអែល​និង​ក្រុម​ប្រដាប់​អាវុធ​​ហេសបូឡា​លីបង់ នៅតែ​បន្ត​បាញ់​ប្រហារ​គ្នាទៅវិញទៅមក។ កងទ័ព​អ៊ីស្រាអែល ​​ប្រកាស​តុល្យការ​ បញ្ជាក់ថា​ ពីថ្ងៃអាទិត្យ​​ ទាហាន​អ៊ីស្រាអែល ៤ នាក់​ស្លាប់ និង ​៧នាក់​រង​របួស ព្រោះតែ​ការ​វាយប្រហារ​យន្តហោះដ្រូន​របស់ក្រុម​ប្រដាប់​អាវុធ​​ហេសបូឡា​លីបង់ នៅ​ភាគ​ខាងជើង​អ៊ីស្រាអែល​។ ​សហរដ្ឋអាមេរិក​ ​​ប្រកាស​​ថា​នឹង​បញ្ជូន​ប្រព័ន្ធ​ខែល​ការពារប្រឆាំង​​មីស៊ីល បន្ថែមទៀត​ បំពាក់​ឲ្យ​អ៊ីស្រាអែល​។ ​​ 

ចិនធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ឡោមព័ទ្ធតៃវ៉ាន់

៤ថ្ងៃក្រោយ​បុណ្យជាតិតៃវ៉ាន់ ដូចការសង្ស័យ គឺចិន​បានចាប់ផ្តើម​ធ្វើសមយុទ្ធយោធា​ទ្រង់ទ្រាយ​

ចិនធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ឡោមព័ទ្ធតៃវ៉ាន់

៤ថ្ងៃក្រោយ​បុណ្យជាតិតៃវ៉ាន់ ដូចការសង្ស័យ គឺចិន​បានចាប់ផ្តើម​ធ្វើសមយុទ្ធយោធា​ទ្រង់ទ្រាយ​ធំ ឡោមព័ទ្ធ​កោះតៃវ៉ាន់ នៅថ្ងៃទី​១៤តុលា។ ផ្អែកតាមការផ្សាយ​របស់បណ្តាញទូរទស្សន៍​ចិន កងទ័ពចិនបានប្រើប្រាស់យន្តហោះចម្បាំង និង​នាវាចម្បាំងច្រើនប្រភេទ ហាត់សម​ឡោមព័ទ្ធតៃវ៉ាន់ពីទិសខាងកើត។ កងទ័ពតៃវ៉ាន់វិញ បានប្រកាសអាសន្ន​កម្រិតខ្ពស់ និង​បានអះអាងថាបានត្រៀមខ្លួនរួចហើយដើម្បីការពារ​បូរណភាព និងអធិបតេយ្យភាពរបស់តៃវ៉ាន់​​។

លោក Ben Davis ពលិកម្មទាំងកម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីការពារធនធានធម្មជាតិនៅកម្ពុជា

លោក បេន ដាវិស ជាជនជាតិអាមេរិកាំង និងភរិយាគាត់ជាជនជាតិអូស្ត្រាលី។ អ្នកទាំងពីរបាននាំកូនស្រី

លោក Ben Davis ពលិកម្មទាំងកម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីការពារធនធានធម្មជាតិនៅកម្ពុជា

លោក បេន ដាវិស ជាជនជាតិអាមេរិកាំង និងភរិយាគាត់ជាជនជាតិអូស្ត្រាលី។ អ្នកទាំងពីរបាននាំកូនស្រីទាំង២នាក់ មករស់នៅ និងចូលរួមការពារ អភិរក្សព្រៃឈើសត្វព្រៃជាមួយរដ្ឋាភិបាលកម្ពុជាតាំង ពីឆ្នាំ២០១២ រហូតរដ្ឋាភិបាលសម្រេចបង្កើតជាតំបន់ដែនជម្រកសត្វព្រៃ ភ្នំត្នោត-ភ្នំពក លើផ្ទៃដីទំហំ ៥១ ៧៣០ ហិកតា ។ ក្នុងឆ្នាំ២០២២ លោក បេន និងក្រុមគ្រួសារ ទទួលបានសញ្ជាតិខ្មែរ។ ក្នុងរយៈពេលជាង១០ឆ្នាំមកនេះ លោក បេន និយាយថា លោកបានប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត ជាច្រើនដងក្នុងការចុះបង្ក្រាបបទល្មើស។ នោះក៏ព្រោះតែអ្នករកស៊ីកាប់ព្រៃ និងអ្នកដាក់អន្ទាក់បរបាញ់សត្វព្រៃ មានកាំភ្លើងកែច្នៃ កាំភ្លើង AK 47ជាដើម៕

លោក សាំ ហ៊ូហ្វៃ អតី​ត​ចៅក្រម​តុលាការកំពូល ត្រូវបានតែងតាំងជា​អភិបាលតំបន់ម៉ាកាវ

លោក សាំ ហ៊ូ​ហ្វៃ អតីត​ចៅក្រម​តុលាការកំពូល​ម៉ាកាវ ត្រូវបាន​គេបោះឆ្នោត​តែងតាំង នៅថ្ងៃអាទិត្

លោក សាំ ហ៊ូហ្វៃ អតី​ត​ចៅក្រម​តុលាការកំពូល ត្រូវបានតែងតាំងជា​អភិបាលតំបន់ម៉ាកាវ

លោក សាំ ហ៊ូ​ហ្វៃ អតីត​ចៅក្រម​តុលាការកំពូល​ម៉ាកាវ ត្រូវបាន​គេបោះឆ្នោត​តែងតាំង នៅថ្ងៃអាទិត្យ​ទី​១៣តុលា​​ ឲ្យធ្វើជា​អភិបាលតំបន់រដ្ឋបាល​ពិសេសម៉ាកាវ។ នេះ​គឺជាលើកទី​១ហើយ ដែល​អភិបាលតំបន់ម៉ាកាវ​ គឺជាមនុស្ស​ដែលមិនកើតនៅ​តំបន់នេះ​ ហើយក៏ជាលើកទីមួយដែរ ដែល​ជាមនុស្ស​មកពី​វិស័យតុលាការ​។ តំបន់រដ្ឋបាល​ពិសេសម៉ាកាវ គឺជាដែនដីតែមួយគត់របស់ចិន ដែល​អនុញ្ញាត​ឲ្យ​មានបនល្បែង​។

តុលាការដោះស្រាយសំណុំរឿងជាង១៣ម៉ឺនករណីក្នុងពេល៩ខែនៃយុទ្ធនាការពន្លឿនដោះស្រាយរឿងក្ដី

នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ អ្នកនាំពាក្យក្រសួងយុត្តិធម៌បានឱ្យដឹងថា ក្នុងរយៈពេល៩ខែ នៃយុទ្ធ

តុលាការដោះស្រាយសំណុំរឿងជាង១៣ម៉ឺនករណីក្នុងពេល៩ខែនៃយុទ្ធនាការពន្លឿនដោះស្រាយរឿងក្ដី

នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ អ្នកនាំពាក្យក្រសួងយុត្តិធម៌បានឱ្យដឹងថា ក្នុងរយៈពេល៩ខែ នៃយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ តុលាការកម្ពុជា បានចាត់ការដោះស្រាយសំណុំរឿងចំនួន១៣២ ៨០៥ សំណុំ ឬស្មើ៧៣.៥១% នៃសំណុំរឿងសរុប។ សំណុំរឿងទាំងនោះជារឿងព្រហ្មទណ្ឌ រឿងរដ្ឋប្បវេណី និងសំណុំរឿងដទៃទៀត។ លោក សេង ឌីណា អ្នកនាំពាក្យក្រសួងយុត្តិធម៌បានប្រាប់វិទ្យុបារាំងអន្ដរជាតិRFI នៅថ្ងៃទី១២ តុលានេះថា យុទ្ធនាការជំរុញ និងពន្លឿនដោះស្រាយរឿងក្ដីនៅតាមតុលាការនេះ មិនមែនជាយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមតុលាការទេនោះ តែជាការលើកកម្ពស់ការផ្ដល់សេវាយុត្តិធម៌ដល់ពលរដ្ឋរងគ្រោះ។ លោកមិនភ្លេចបញ្ជាក់ថា យុទ្ធនាការនេះនឹងបន្ដរហូត ឱ្យតែមានបណ្ដឹងពីប្រជាពលរដ្ឋ។ 

កាណាដានឹងបើកស្ថានទូតនៅកម្ពុជា ក្រោយស៊ុយអែតបិទស្ថានទូតនៅកម្ពុជា

នៅក្នុងជំនួបទ្វេរភាគីរវាងប្រមុខរដ្ឋាភិបាលកម្ពុជា និងប្រមុខរដ្ឋាភិបាលកាណាដា ក្រៅកិច្ចប្រ

កាណាដានឹងបើកស្ថានទូតនៅកម្ពុជា ក្រោយស៊ុយអែតបិទស្ថានទូតនៅកម្ពុជា

នៅក្នុងជំនួបទ្វេរភាគីរវាងប្រមុខរដ្ឋាភិបាលកម្ពុជា និងប្រមុខរដ្ឋាភិបាលកាណាដា ក្រៅកិច្ចប្រជុំកំពូលអាស៊ានក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីថ្ងៃទី១១ តុលាកន្លងទៅ នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau បានលើកឡើងពីការពង្រឹងទំនាក់ទំនងវិស័យការទូតនៃប្រទេសពីរ និងថាកាណាដាគ្រោងបើកស្ថានឯកអគ្គរាជរដ្ឋទូត នៅរាជធានីភ្នំពេញនាពេលឆាប់ៗខាងមុខ។ តាមភាគីកាណាដា ការបើកឲ្យមានស្ថានទូតខ្លួននៅកម្ពុជាគឺដើម្បីបញ្ជាក់ពីការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។ 

វៀតណាម​និង​ចិន ចុះ​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​ ​ទុក​​ជម្លោះ​​សមុទ្ទ​ចិន​ខាង​ត្បូងដោយឡែក

ទោះ​បី​ជា​មាន​ភាព​តាន​តឹង​នឹងគ្នា​ខ្លះ​ជុំ​វិញ​ជម្លោះ​ថ្មីៗ​នៅក្នុង​សមុទ្ទ​ចិន​ខាង​ត្ប

វៀតណាម​និង​ចិន ចុះ​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​ ​ទុក​​ជម្លោះ​​សមុទ្ទ​ចិន​ខាង​ត្បូងដោយឡែក

ទោះ​បី​ជា​មាន​ភាព​តាន​តឹង​នឹងគ្នា​ខ្លះ​ជុំ​វិញ​ជម្លោះ​ថ្មីៗ​នៅក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង​ក៏​ដោយ ក៏ វៀតណាមនិងចិន នៅ​តែ​បង្ហាញ​ឱ្យ​ឃើញ​អំពី​​​ទំនាក់ទំនងយ៉ាង​​ស្អិត​ល្មួត​នឹង​គ្នា​ជា​និច្ច។ នៅ​ថ្ងៃ​អាទិត្យ​ទី ១៣​តុលា​២០២៤​នេះ ប្រទេស​ទាំងពីរ​បាន​ថែម​ទាំង​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​ ដើម្បី​ពង្រឹងបណ្តាញ​ផ្លូវ​ដែក​និង​​កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម​រវាង​គ្នា។

លោក គួង សំណាង៖ មុខជំនាញ TEED មានតម្រូវការទីផ្សារការងារច្រើន

លោក គួង សំណាង គឺជា​សាស្ត្រា​ចារ្យ​វិស្វកម្ម​ទូរគមនាគមន៍ និង​អេឡិចត្រូនិច នៃ​សាកល​វិទ្យា​ល

លោក គួង សំណាង៖ មុខជំនាញ TEED មានតម្រូវការទីផ្សារការងារច្រើន

លោក គួង សំណាង គឺជា​សាស្ត្រា​ចារ្យ​វិស្វកម្ម​ទូរគមនាគមន៍ និង​អេឡិចត្រូនិច នៃ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ​។ ​លោក​បាន​ចូល​រៀន​មុខ​ជំនាញ​នេះ​តាំង​ប្រមាណ​២០​ឆ្នាំមុន​ ខណៈ​និស្សិត​ភាគ​ច្រើន​មិន​សូវ​ចាប់​អារម្មណ៍។​ តែ​សាស្ត្រចារ្យ​ គួង​ សំណាង ​បាន​បញ្ជាក់​ថា ​មុខ​ជំនាញ​បច្ចេក​ទេស​មួយ​នេះ​កំពុង​តែ​មាន​តម្រូវ​ការ​ទី​ផ្សារ​ការ​ងារ​ច្រើន​ ខណៈ​ប្រទេស​ជាតិ​ចេះ​តែ​វិវត្តន៍​ទៅ​មុខ​តាម​សម័យ​បច្ចេក​វិទ្យា​ទំនើប​។​ លោក​ចង់​ឲ្យ​សិស្ស​ដែល​ទើប​ប្រឡង​បាក់​ឌុប​ ពិចារ​ណា​ចូល​រៀន​មុខ​ជំនាញ ​វិស្វកម្ម​ទូរ​គមនាគមន៍ និង​អេឡិច​ត្រូនិច​(TEED) ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​របស់​ប្រទេស​ជាតិ​។​

កងទ័ពតៃវ៉ាន់​ប្រកាសអាសន្ន ខណៈនាវាចម្បាំងចិន​ចូល​មកកៀកនឹងភាគខាងត្បូងកោះ

ព្រឹកថ្ងៃអាទិត្យ​ទី​១៣តុលា កងទ័ពតៃវ៉ាន់​បានប្រកាសអាសន្នភ្លាមៗ បន្ទាប់ពីមាននាវាចម្បាំងមួ

កងទ័ពតៃវ៉ាន់​ប្រកាសអាសន្ន ខណៈនាវាចម្បាំងចិន​ចូល​មកកៀកនឹងភាគខាងត្បូងកោះ

ព្រឹកថ្ងៃអាទិត្យ​ទី​១៣តុលា កងទ័ពតៃវ៉ាន់​បានប្រកាសអាសន្នភ្លាមៗ បន្ទាប់ពីមាននាវាចម្បាំងមួយគ្រឿង បាន​បើកសំដៅមក​កៀកបំផុតនិងខាងត្បូងកោះតៃវ៉ាន់។ ការប្រកាសអាសន្ន​ គឺវាស្ថិតនៅក្នុងបរិបទមួយដ៏តានតឹង ដែលចិន​បានគំរាម​ជាប់ជាប្រចាំ ថាអាចនឹងប្រើកម្លាំងវាយ​ដើម្បីគ្រប់គ្រងតៃវ៉ាន់។ បុណ្យជាតិតៃវ៉ាន់ ថ្ងៃសទី​១០​តុលា ទើបតែរំលងផុតទៅ ហើយអ្នកជំនាញ​មួយចំនួន​បានព្រួយបារម្ភថាចិនអាចនឹងឆក់ឱកាសធ្វើសមយុទ្ធយោធា ដើម្បី​បង្ហាញ​សាច់ដុំ​បំភ័យ​តៃវ៉ាន់​។

Get more results via ClueGoal