ហេតុអ្វីលោក ហ៊ុន សែន ចាត់ទុកកុងសង់ស៊ុស៥ចំណុចរបស់អាស៊ានក្នុងបញ្ហាភូមាហួសសម័យ?
newsare.net
ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូត និងជាប្រេសិតពិសេសបារាំងទទួលបន្ទុកភូមា លោក Christian Lechervy នាថ្ងៃទី១៧តហេតុអ្វីលោក ហ៊ុន សែន ចាត់ទុកកុងសង់ស៊ុស៥ចំណុចរបស់អាស៊ានក្នុងបញ្ហាភូមាហួសសម័យ?
ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូត និងជាប្រេសិតពិសេសបារាំងទទួលបន្ទុកភូមា លោក Christian Lechervy នាថ្ងៃទី១៧តុលា ម្សិលមិញនេះ ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន បានលើកឡើងថា កិច្ចព្រមព្រៀងកុងសង់ស៊ុស ៥ចំណុចរបស់អាស៊ានក្នុងបញ្ហាភូមាហាក់ដូចជាហួសសម័យទៅហើយ។ អ្វីដែលនាំឱ្យលោកហ៊ុន សែនលើកឡើងយ៉ាងដូច្នេះ គឺដោយមកពីលោកមើលឃើញថា ចំណុច១ ក្នុងចំណោមកុងសង់ស៊ុស ទាំង ៥ចំណុច លើកឡើងពីការទប់ស្កាត់អំពើហិង្សា ប៉ុន្តែនាពេលនេះ ស្ថានការណ៍នៅភូមាបានរាលដាល សឹងតែក្លាយទៅជាសង្គ្រាមស៊ីវិលទៅហើយ។ អ្នកតាមដានកិច្ចការអន្តរជាតិ និងភូមិសាស្ត្រនយោបាយក៏បានបង្ហាញការយល់ឃើញស្រដៀងគ្នាជាមួយលោក ហ៊ុន សែន ដោយថា អាស៊ានហាក់គ្មានអ្វីជាដុំកំភួនក្នុងកិច្ចការដោះស្រាយវិបត្តិភូមា។ Read more