Cambodia



ឥណ្ឌូណេស៊ី៖ ប្រធានាធិបតីថ្មី​ស្បថ​ចូល​កាន់តំណែង​ជា​ផ្លូវការ

​ក្នុង​ជន្មាយុ៧៣ឆ្នាំ លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ ​​បាន​ធ្វើ​ពិធី​ស្បថ​ចូល​តំណែង ជាផ្លូវការ

កៀវ៖ ​ទ័ពកូរ៉េខាងជើងជួយច្បាំងរុស្ស៊ី​ នោះស​​មរភូមិអ៊ុយក្រែន​​កាន់តែស្មុគស្មាញ ​អូសបន្លាយយូរ និងរីកធំ

សម្ព័ន្ធមិត្ត​របស់​អ៊ុយក្រែន រួមទាំង​អ៊ុយក្រែន​ផ្ទាល់ផង​បាន​រំជើបរំជួល​ ជ្រួលច្របល់​ខ្ល

កៀវ៖ ​ទ័ពកូរ៉េខាងជើងជួយច្បាំងរុស្ស៊ី​ នោះស​​មរភូមិអ៊ុយក្រែន​​កាន់តែស្មុគស្មាញ ​អូសបន្លាយយូរ និងរីកធំ

សម្ព័ន្ធមិត្ត​របស់​អ៊ុយក្រែន រួមទាំង​អ៊ុយក្រែន​ផ្ទាល់ផង​បាន​រំជើបរំជួល​ ជ្រួលច្របល់​ខ្លាំង នៅ​ចុងសប្តាហ៍នេះ បន្ទាប់មាន​ក្រុមចារកម្ម​កូរ៉េខាងត្បូង​បានប្រកាស​​ដំណឹងថា ​ទាហាន​កូរ៉េខាងជើង​ជាង​១ពាន់នាក់​ធ្វើដំណើរ​ទៅដល់​មូលដ្ឋានទ័ព​រុស្ស៊ី នៅ​Vladivostok​នៅ​ខែតុលា​នេះ ដើម្បី​ចូលរួមប្រយុទ្ធកៀកស្មា​ជាមួយ​កងទ័ពរុស្ស៊ី នៅក្នុង​សមរភូមិអ៊ុយក្រែន។ វត្តមានទ័ព​កូរ៉េខាងជើង​ក្នុងជួរកងទ័ពរុស្ស៊ីនៅ​សមរភូមិអ៊ុយក្រែន​ នឹង​ធ្វើ​ឲ្យ​សង្រ្គាមដ៏ធំមួយនេះ នៅទឹកដី​អឺរ៉ុប ​​ផ្លាស់ប្តូរក្នុងទម្រង់មួយ​ដ៏គួរ​ឲ្យគ្រោះថ្នាក់។ ដោយ​លូកដៃ​ក្នុង​សង្រ្គាម​អ៊ុយក្រែន ក្រោម​រូបភាព​ចាប់ដៃ​សហការយោធា​ជាមួយ​ភាគីរុស្ស៊ី កូរ៉េខាងជើង​បាន​តម្លើង​តួនាទីខ្លួន​ជា​មហាអំណាច​នុយក្លេអ៊ែរ​អាស៊ី​ដែល​គេ​ត្រូវ​ខ្លាចរអា។

Global Witness៖ក្រុមហ៊ុន​បណ្តាញសង្គម​ ផ្សាយ​ពាណិជ្ជកម្ម​នយោបាយ​​ភ្ជាប់​​​​ព័ត៌មាន​ក្លែង​បន្លំ

បាំង​​តែ​ប្រមាណ​ជាង២សប្តាហ៍​ប៉ុណ្ណោះ ការបោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ នឹងឈានចូល​

Global Witness៖ក្រុមហ៊ុន​បណ្តាញសង្គម​ ផ្សាយ​ពាណិជ្ជកម្ម​នយោបាយ​​ភ្ជាប់​​​​ព័ត៌មាន​ក្លែង​បន្លំ

បាំង​​តែ​ប្រមាណ​ជាង២សប្តាហ៍​ប៉ុណ្ណោះ ការបោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ នឹងឈានចូល​មកដល់។ រហូតមកទល់​ពេលនេះទៅហើយ​ ក្រុមហ៊ុន​បណ្តាញសង្គម​ តួយ៉ាង​ ​​Tiktok, Google និង​ Facebook ជាដើម នៅតែបន្ត​អនុញ្ញាត​ឲ្យផ្សព្វផ្សាយ​​ពាណិជ្ជកម្មឃោសនានយោបាយ​ ដែល​មាន​ភ្ជាប់​ជាមួយ​នូវ​សារ​ក្លែង​បន្លំ​ ឬព័ត៌មា​នមិនពិត។​ នេះបើផ្អែក​លើរបាយការណ៍ ​១​ របស់អង្គការ​Global Witness ដែល​បាន​​​ស៊ើប​អង្កេតជុំវិញ​វិធាន​ការ​លុប​បំបាត់​ព័ត៌មាន​ក្លែងក្លាយតាម​ប្រព័ន្ធអនឡាញ​​ នៅរដូវកាល​បោះឆ្នោត​អាមេរិក​។​​​

កម្ពុជាបានជួយសង្គ្រោះនារីខ្មែរដែលរងគ្រោះពីការបង្ខាំងខុសច្បាប់នៅប្រទេសចិន

កាលពីថ្ងៃទី១៩ ខែតុលា នារីខ្មែរធ្វើការនៅប្រទេសចិនម្នាក់ត្រូវបានសមត្ថកិច្ចចិនជួយសង្គ្រោះច

កម្ពុជាបានជួយសង្គ្រោះនារីខ្មែរដែលរងគ្រោះពីការបង្ខាំងខុសច្បាប់នៅប្រទេសចិន

កាលពីថ្ងៃទី១៩ ខែតុលា នារីខ្មែរធ្វើការនៅប្រទេសចិនម្នាក់ត្រូវបានសមត្ថកិច្ចចិនជួយសង្គ្រោះចេញពីកន្លែងបង្ខាំងខុសច្បាប់ បន្ទាប់ពីមានកិច្ចសហការរវាងក្រសួងមហាផ្ទៃខ្មែរ និងក្រសួងសន្តិសុខសាធារណៈរបស់ចិន។ តាមប្រភពព័ត៌មានពីក្រសួងមហាផ្ទៃ បច្ចុប្បន្ននារីរងគ្រោះកំពុងស្ថិតក្រោមការថែទាំរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិន ដែលជាអ្នកសម្របសម្រួលជួយបំពេញបែបបទដើម្បីឲ្យស្ត្រីខាងលើអាចវិលត្រឡប់មកកម្ពុជាវិញ។ ​

កម្ពុជា-ឥណ្ឌូណេស៊ីមានសុទិដ្ឋិនិយមក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់កម្រិត និងគ្រប់វិស័យ

នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត កាលពីថ្ងៃសៅរ៍ទី

កម្ពុជា-ឥណ្ឌូណេស៊ីមានសុទិដ្ឋិនិយមក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់កម្រិត និងគ្រប់វិស័យ

នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត កាលពីថ្ងៃសៅរ៍ទី ១៩ ខែតុលា បានជួបពិភាក្សាជាមួយលោក Mohd Jusuf Kalla អតីតអនុប្រធានាធិបតីឥណ្ឌូណេស៊ី និងជាប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាល អាស៊ីប៉ាស៊ីហ្វិកអន្តរជាតិ។ តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ប្រមុខរដ្ឋាភិបាលកម្ពុជាបានអញ្ជើញទៅប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមក្នុងពិធីចូលកាន់តំណែងរបស់ប្រធានាធិបតីថ្មីរបស់ឥណ្ឌូណេស៊ី គឺលោក ប្រាបូវូ ស៊ូប៊ីយ៉ាន់តូ ដែលត្រូវប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី ២០តុលានេះ។

របាយការណ៍IFC៖ កម្ពុជាត្រូវការវិនិយោគ៣៦ពាន់លានដុល្លារដើម្បីសម្រេចអព្យាក្រឹតកាបូនឆ្នាំ ២០៥០

របាយការណ៍មួយដែលចេញផ្សាយដោយអង្គការសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ(IFC) នៅសប្តាហ៍នេះបានលើកឡើងថ

របាយការណ៍IFC៖ កម្ពុជាត្រូវការវិនិយោគ៣៦ពាន់លានដុល្លារដើម្បីសម្រេចអព្យាក្រឹតកាបូនឆ្នាំ ២០៥០

របាយការណ៍មួយដែលចេញផ្សាយដោយអង្គការសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ(IFC) នៅសប្តាហ៍នេះបានលើកឡើងថា កម្ពុជាត្រូវការវិនិយោគពីរដ្ឋ និងវិស័យឯកជន ចំនួន ៣៦ពាន់លានដុល្លារ ដើម្បីសម្រេចគោលដៅរបស់ខ្លួនក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ចាប់ពីឆ្នាំ២០២៣-២០៥០ និងដើម្បីសម្រេចឱ្យបាននូវអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ បើគ្មានវិធានការបន្ស៊ាំ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុទេ នោះកម្ពុជានឹងខាតបង់រហូតដល់ ៩%នៃផលិតផលក្នុងស្រុកសរុប នៅឆ្នាំ២០៥០។ នេះបើតាមរបាយការណ៍របស់អង្គការសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិហៅកាត់ជាភាសាអង់គ្លេសថា IFC។

អ៊ុយក្រែន បានបាញ់យានដ្រូនច្រើនសន្ធឹកដល់ជាង ១០០ គ្រឿង មកលើដែនដីរុស្ស៊ី

ក្នុងយប់ថ្ងៃសៅរ៍ឆ្លងមកថ្ងៃអាទិត្យទី ២០ តុលា អ៊ុយក្រែនបានបាញ់បង្ហោះយានដ្រូន ច្រើន សន្ធឹកដល

អ៊ុយក្រែន បានបាញ់យានដ្រូនច្រើនសន្ធឹកដល់ជាង ១០០ គ្រឿង មកលើដែនដីរុស្ស៊ី

ក្នុងយប់ថ្ងៃសៅរ៍ឆ្លងមកថ្ងៃអាទិត្យទី ២០ តុលា អ៊ុយក្រែនបានបាញ់បង្ហោះយានដ្រូន ច្រើន សន្ធឹកដល់ជាង ១០០ គ្រឿង តម្រង់មកវាយប្រហារ ទីដៅនានាដែលស្ថិតនៅជ្រៅក្នុងដែនដីប្រទេសរុស្ស៊ី ជាអាទិ៍ ត្រង់តំបន់ក្បែររដ្ឋធានីម៉ូស្គូ ព្រមទាំងរោងចក្រដែលផលិតគ្រឿងបំផ្ទុះ។ ​ដំណឹងនេះ ប្រកាសនៅ ថ្ងៃ អាទិត្យ ដោយអាជ្ញាធរ និង បណ្តាគណនី Telegram រុស្ស៊ី។  

បក្សកាន់អំណាច និងបក្សក្រៅរដ្ឋាភិបាល នៅតែយល់ឃើញផ្ទុយគ្នាពីការអនុវត្តកិច្ចព្រមព្រៀងក្រុងប៉ារីស

នៅថ្ងៃ​អាទិត្យ​ទី​២០ ខែ​តុលា​នេះ ​អង្គការ​សង្គម​ស៊ីវិល​ចំនួន​២០ ​បាន​ប្រារព្ធ​ខួប​ទី ​៣៣​

បក្សកាន់អំណាច និងបក្សក្រៅរដ្ឋាភិបាល នៅតែយល់ឃើញផ្ទុយគ្នាពីការអនុវត្តកិច្ចព្រមព្រៀងក្រុងប៉ារីស

នៅថ្ងៃ​អាទិត្យ​ទី​២០ ខែ​តុលា​នេះ ​អង្គការ​សង្គម​ស៊ីវិល​ចំនួន​២០ ​បាន​ប្រារព្ធ​ខួប​ទី ​៣៣​ឆ្នាំ ​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១​។​ ព្រឹត្តិ​ការណ៍​នេះ​រៀប​ចំ​ឡើង​នៅ​ទីលាន​ប្រជា​ធិប​តេយ្យ ​ដោយ​មាន​ការ​ចូល​រួម​ពី​តំណាង​អង្គ​ទូត ​និង​តំណាង​គណ​បក្ស​នយោបាយ​មួយ​ចំនួន​។​ ៣៣​ឆ្នាំក្រោយ​នៃការ​ចុះហត្ថ​លេខា​សន្ធិសញ្ញា​សន្តិភាព​ក្រុង​ប៉ារីស អ្នក​នយោបាយ​របស់​គណ​បក្ស​កាន់​អំណាច និង​អ្នកនយោ​បាយ​នៅក្រៅ​រដ្ឋា​ភិបាល ​រួមទាំង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន នៅ​តែមាន​ការ​យល់​ឃើញ​ផ្ទុយ​គ្នា​ចំពោះ​ការ​អនុវត្ត​ខ្លឹម​សារ​នៃ​កិច្ច​ព្រម​ព្រៀង​នេះ​៕

អយ្យការសម្រេចចោទប្រកាន់បុគ្គល ស៊ូហៃមី នៅក្នុងបទល្មើស រំលោភសិស្សស្រី ១៨នាក់

នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ អយ្យការអមសាលាដំបូង ក្រុងភ្នំពេញបានសម្រចចោទប្រកាន់បុគ្គលឈ្ម

អយ្យការសម្រេចចោទប្រកាន់បុគ្គល ស៊ូហៃមី នៅក្នុងបទល្មើស រំលោភសិស្សស្រី ១៨នាក់

នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ អយ្យការអមសាលាដំបូង ក្រុងភ្នំពេញបានសម្រចចោទប្រកាន់បុគ្គលឈ្មោះ  កាម៉ារូទីន ស៊ូហៃមី ពីបទល្មើសចំនួន២ ពាក់ព័ន្ធនឹងករណីរំលោភសិស្សស្រី១៨នាក់ នៅសាលារៀនឥស្លាមមួយកន្លែង ក្នុងក្រុងភ្នំពេញ។ នៅសប្តាហ៍នេះ ជនសង្ស័យ កាម៉ារូទីន ស៊ូហៃមី ត្រូវបានចាប់ឃុំខ្លួន បន្ទាប់ពីជនសង្ស័យរូបនេះបានបដិសេធមិនទទួលស្គាល់ទង្វើរបស់ខ្លួន ទោះបីជាមានជនរងគ្រោះចេញមុខមកបំភ្លឺពីករណីនេះក៏ដោយ។

តុលាការ​អាមេរិក​ផ្សាយ​ភស្តុតាង​ស្តីពី​​​សកម្មភាព​លោក ត្រាំ ចង់​កែប្រែ​លទ្ធផលឆ្នោត​ឆ្នាំ២០២០

នៅសហរដ្ឋអាមេរិក សំណុំ​រឿងចេតនា​លួច​បន្លំសន្លឹកឆ្នោត​​និងកែប្រែ​លទ្ធផល​បោះឆ្នោតប្រធានាធិ

តុលាការ​អាមេរិក​ផ្សាយ​ភស្តុតាង​ស្តីពី​​​សកម្មភាព​លោក ត្រាំ ចង់​កែប្រែ​លទ្ធផលឆ្នោត​ឆ្នាំ២០២០

នៅសហរដ្ឋអាមេរិក សំណុំ​រឿងចេតនា​លួច​បន្លំសន្លឹកឆ្នោត​​និងកែប្រែ​លទ្ធផល​បោះឆ្នោតប្រធានាធិបតី​​ ឆ្នាំ២០២០ បាន​មក​លង​បន្លាច​លោក ដូណាល់ ត្រាំ ជាថ្មី។ ពីថ្ងៃសុក្រ​ ទី​១៨តុលា​ ចៅក្រម​តុលាការ​សហព័ន្ធ​អាមេរិក​ បាន​សម្រេច​អនុញ្ញាត​ឲ្យ​ផ្សព្វ​ផ្សាយឯកសារ​​ភស្តុតាង​ សរុប​ចំនួន ១ ៨៨៩ ​ទំព័រ ​ស្តីអំពី​​​សកម្មភាព​និង​​​ចេតនា​​របស់​លោក ដូណាល់​ ត្រាំ ​ដែល​បាន​បញ្ជា​ឲ្យ​​កែប្រែ​បង្វែរ​លទ្ធផលបោះឆ្នោតប្រធានាធិបតី​​ កាលពី​ ​ឆ្នាំ២០២០​។ ឆ្នាំ២០២០ ដែលលោក ចូ បៃដិន ឈ្នះឆ្នោត​ធ្វើ​ជា​ប្រធានាធិបតី​ជំនួស​លោក ត្រាំ។ ការ​ប្រកាស​ផ្សាយ​​ភស្តុតាង​ក្នុង​សំណុំរឿងបង្វែរលទ្ធផលបោះឆ្នោត​​ នៅពេល​នេះ ត្រូវ​ក្រុម​មេធាវី​ការពារក្តី​ឲ្យ​លោក ត្រាំ ​ចោទប្រកាន់ថា តុលាការ​កំពុងតែ​ជ្រៀតជ្រែក​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតីអាមេរិក អាណត្តិថ្មី ដែល​នឹង​ប្រព្រឹត្ត​ធ្វើឡើង នៅ៣សប្តាហ៍ទៀត​។

កម្មវិធីផ្សាយ​ ថ្ងៃសៅរ៍ទី ១៩ តុលា ២០២៤

កម្មវិធីផ្សាយព័ត៌មាន ថ្ងៃសៅរ៍ទី ១៩ តុលា ២០២៤ ដោយ​ សាំ ឧត្តម

កម្មវិធីផ្សាយ​ ថ្ងៃសៅរ៍ទី ១៩ តុលា ២០២៤

កម្មវិធីផ្សាយព័ត៌មាន ថ្ងៃសៅរ៍ទី ១៩ តុលា ២០២៤ ដោយ​ សាំ ឧត្តម

ប្រមុខរដ្ឋចិន បញ្ជាឲ្យ​កងទ័ព​ត្រៀម​ខ្លួន​សម្រាប់ស្ថានការណ៍សង្គ្រាម

​ក្រោយពី​​ធ្វើ​សមយុទ្ធ​ទ្រង់​ទ្រាយ​ធំ​ឡោមព័ទ្ធតៃវ៉ាន់, ប្រធានាធិបតីចិន​ លោក ស៊ី ជីនពីង បាន

ប្រមុខរដ្ឋចិន បញ្ជាឲ្យ​កងទ័ព​ត្រៀម​ខ្លួន​សម្រាប់ស្ថានការណ៍សង្គ្រាម

​ក្រោយពី​​ធ្វើ​សមយុទ្ធ​ទ្រង់​ទ្រាយ​ធំ​ឡោមព័ទ្ធតៃវ៉ាន់, ប្រធានាធិបតីចិន​ លោក ស៊ី ជីនពីង បាន​ចេញបញ្ជាឲ្យ​កងទ័ពចិន ​ត្រៀម​ខ្លួន​សម្រាប់ស្ថានការណ៍សង្គ្រាម​។ សេចក្តី​អំពា​វនាវ​នេះ ទន្ទឹម​នឹង​ការ​ចោទប្រកាន់​របស់​តៃវ៉ាន់ ដែលថា រដ្ឋអំណាច​ក្រុង​ប៉េកាំង​ ជាអ្នក​​​នៅពីក្រោយ​ខ្នង​នៃការ​​ផ្តាច់​ស្ថានទំនាក់ទំនង​ក្រុង​តៃប៉ិ​នៅប្រទេស​អាហ្វ្រិកខាងត្បូង។ ​​

ប៉ូលិសជប៉ុនចាប់បុរសម្នាក់ដែលគប់គ្រាប់បែកច្នៃ សំដៅ​ទីស្នាក់ការគណបក្ស​កាន់អំណាច PLD

ប៉ូលិស​ជប៉ុន​នៅថ្ងៃសៅរ៍ទី ១៩ តុលា បានចាប់ឃាត់ខ្លួន​បុរស​វ័យជាង ៤០ម្នាក់ ដែលបាន​គប់គ្រាប់ប

ប៉ូលិសជប៉ុនចាប់បុរសម្នាក់ដែលគប់គ្រាប់បែកច្នៃ សំដៅ​ទីស្នាក់ការគណបក្ស​កាន់អំណាច PLD

ប៉ូលិស​ជប៉ុន​នៅថ្ងៃសៅរ៍ទី ១៩ តុលា បានចាប់ឃាត់ខ្លួន​បុរស​វ័យជាង ៤០ម្នាក់ ដែលបាន​គប់គ្រាប់បែកច្នៃ ដប Molotov cocktail​ទៅ​លើទីស្នាក់ការ​គណបក្ស​កាន់អំណាច គណបក្ស​សេរីប្រជាធិបតេយ្យ។ ក្រៅពីវាយប្រហារ​ទៅលើ​ទីស្នាក់ការគណបក្ស ជនសង្ស័យ​នៅបាន​បើករថយន្ត​បុក​បារ៉ាស នៅ​មុខ​ការិយាល័យ​នាយករដ្ឋមន្រ្តី នៅក្បែរនោះ។ ថ្លែង​ពី​ភាគខាងត្បូង​ប្រទេស​ជាទីដែលលោក​កំពុងធ្វើយុទ្ធនាការ​ឃោសនាបោះឆ្នោត លោកនាយករដ្ឋមន្រ្តី​ជប៉ុន ស្ហ៊ីហ្កេរូ អ៊ីស្ហីដា បាន​ថ្លែងថា ប្រជាធិបតេយ្យ​មិនអាច​ចុះចាញ់ ស្លាប់​ដោយសារ​អំពើហិង្សា​ដាច់ខាត។

លោក សុទ្ធ គឹមកុលមុនី៖ ជំនន់ទឹកភ្លៀងក្នុងខេត្តប៉ៃលិនបានស្រកអស់ហើយ និងពុំមានអ្នកស្លាប់ឡើយ

អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយលោក សុទ្ធ គឹមកុលមុនីបានអះអាងថា ជំនន់ទ

លោក សុទ្ធ គឹមកុលមុនី៖ ជំនន់ទឹកភ្លៀងក្នុងខេត្តប៉ៃលិនបានស្រកអស់ហើយ និងពុំមានអ្នកស្លាប់ឡើយ

អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយលោក សុទ្ធ គឹមកុលមុនីបានអះអាងថា ជំនន់ទឹកភ្លៀងនៅក្នុងខេត្តប៉ៃលិនបានស្រកអស់ហើយ គិតត្រឹមព្រឹកថ្ងៃទី១៩ ខែតុលានេះ។ តាមការបញ្ជាក់មកវិទ្យុបារាំងអន្តរជាតិRFI លោក សុទ្ធ គឹមកុលមុនីបានឱ្យដឹងថា ជំនន់ទឹកភ្លៀងកាលពីថ្ងៃទី១៨ តុលាបានបង្កការខូចខាតដល់ផ្ទះសម្បែងប្រជាពលរដ្ឋសរុបចំនួន៧២ខ្នង បាត់គោ២ក្បាល ខូចខាតរថយន្ត៤គ្រឿង និងម៉ូតូ២៣គ្រឿង ប៉ុន្តែ ពុំបណ្តាលឱ្យពលរដ្ឋណាម្នាក់ស្លាប់បាត់បង់អាយុជីវិតឡើយ។ អ្នកនាំពាក្យរូបនេះនៅបានបន្ថែមថា ជំនន់ទឹកភ្លៀងលើកនេះ ពុំមែនបណ្តាលមកពីការបាក់ទំនប់ទឹកអ្វីឡើយ ពោលគឺជាជំនន់ទឹកភ្លៀងដែលកើតចេញមកពីទឹកហូរធ្លាក់ចុះខ្លាំងពីលើភ្នំតែប៉ុណ្ណោះ៕

ទប់លែងជាប់ អឺរ៉ុបចង់ធ្វើច្បាប់ដើម្បី​​​ពន្លឿនការចាប់បញ្ជូន​អន្តោប្រវេសន៍​ខុសច្បាប់ចេញ​?

ក្រុមប្រទេសសមាជិក​សហភាពអឺរ៉ុបទាំង​២៧ បានជួបប្រជុំគ្នាក្នុងជំនួបកំពូលកាលពី​ថ្ងៃព្រហស្បតិ

ទប់លែងជាប់ អឺរ៉ុបចង់ធ្វើច្បាប់ដើម្បី​​​ពន្លឿនការចាប់បញ្ជូន​អន្តោប្រវេសន៍​ខុសច្បាប់ចេញ​?

ក្រុមប្រទេសសមាជិក​សហភាពអឺរ៉ុបទាំង​២៧ បានជួបប្រជុំគ្នាក្នុងជំនួបកំពូលកាលពី​ថ្ងៃព្រហស្បតិ៍​ ទី​១៧​តុលាកន្លងទៅ​។ សំណុំរឿងដ៏ធំនិង​បន្ទាន់បំផុត គឺបញ្ហាអន្តោប្រវេសន៍​ខុសច្បាប់ ដែលសម្រុកចូល​មកក្នុងទឹកដីអឺរ៉ុបឥតដាច់ ស្របពេលដែល​អឺរ៉ុបគ្មានដំណោះស្រាយ​រួម​ឲ្យ​មានប្រសិទ្ធភាព​។ បញ្ហាអន្តោប្រវេសន៍ គឺជា​ចំណុចធ្វើឲ្យ​ប្រទេសអឺរ៉ុប​ប្រកែកទាស់ទែងគ្នា ខណៈប្រទេសខ្លះចង់បិទទ្វារខ្ទប់​ ប្រទេសខ្លះទៀតចង់បើកចំហទទួលអន្តោប្រវេសន៍​​។ ឆ្លងកាត់ការ​​ប្រជុំជជែកគ្នាយ៉ាងតឹងតែង គេសង្កេតឃើញថា ប្រទេសសមាជិកអឺរ៉ុបកាន់តែច្រើន ហាក់ដូចជាចង់គាំទ្រ​​ឲ្យ​មានច្បាប់ថ្មី ដែលអនុញ្ញាត​ឲ្យគេអាចចាប់បញ្ជូន​ជនអន្តោប្រវេសន៍ខុសច្បាប់ ត្រលប់ទៅកាន់ប្រទេសដើមវិញ ឲ្យ​បានច្រើន និង​លឿនរហ័សបំផុត។

មេហាម៉ាសយ៉ាហយ៉ា ស៊ីនវ៉ា ​ស្លាប់ ជា​របត់​ថ្មី​នៃសង្គ្រាម​នៅហ្កាហ្សា?

មេកើយ​ចលនា​ហាម៉ាស យ៉ាហយ៉ា ស៊ីនវ៉ា (Yahya Sinwar) ស្លាប់​នៅ​ថ្ងៃទី ១៧ តុលា ក្នុង​ប្រតិបត្តិការ​យោធា​រ

មេហាម៉ាសយ៉ាហយ៉ា ស៊ីនវ៉ា ​ស្លាប់ ជា​របត់​ថ្មី​នៃសង្គ្រាម​នៅហ្កាហ្សា?

មេកើយ​ចលនា​ហាម៉ាស យ៉ាហយ៉ា ស៊ីនវ៉ា (Yahya Sinwar) ស្លាប់​នៅ​ថ្ងៃទី ១៧ តុលា ក្នុង​ប្រតិបត្តិការ​យោធា​របស់​អ៊ីស្រាអែល​នៅ​តំបន់​ហ្កហ្សា។ ​ប្រតិកម្ម​លោក​ខាង​លិច​បាន​ធ្លាក់​មក​ជា​បន្ត​បន្ទាប់។ ប្រមុខ​ដឹកនាំ​ខ្លះ​យល់​ថាការ​​កម្ចាត់​​​មេកើយ​ហាម៉ាសបាន​​ ជា​ឱកាស​នាំ​ដល់​ការ​បិទ​បញ្ចប់​សង្គ្រាម​នៅហ្កាហ្សា តែ​លោក​នេតាន់យ៉ាហ៊ូ​ បាន​ព្រមាន​ភ្លាម​ថា​សង្គ្រាម​មិន​ទាន់​បញ្ចប់​ទេ។ ចំណែក​អ៊ីរ៉ង់​ចាត់​ទុក​ការ​ស្លាប់​របស់​យ៉ាហយ៉ា ស៊ីនវ៉ារ ថា​ជាការ​ពង្រឹង​ស្មារតី​តស៊ូ។​ ចលនា​ហេសបូឡា​បាន​ប្រកាស​បើក​ប្រតិបត្តិការ​វាយប្រហារ​​ដំណាក់កាល​ថ្មី​​លើ​អ៊ីស្រាអែល។

សិល្បករ និងអ្នកហាត់គុនអំពាវនាវឱ្យមហាជនចូលរួមទស្សនាការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ

នៅពហុកីឡដ្ឋានជាតិអូឡាំពិក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នឹងមានកា

សិល្បករ និងអ្នកហាត់គុនអំពាវនាវឱ្យមហាជនចូលរួមទស្សនាការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ

នៅពហុកីឡដ្ឋានជាតិអូឡាំពិក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នឹងមានការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ។ ការប្រកួតនេះ មានគោលបំណងប្រមូលផ្តុំក្បាច់គុនទាំងអស់ បង្ហាញដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនឱ្យយល់ដឹងពីក្បាច់គុនខ្មែរបុរាណដែលនៅសល់ ខណៈក្បាច់គុនល្បីៗមានតែ២-៣ប៉ុណ្ណោះ ដូចជា គុនខ្មែរ និងល្បុក្កតោជាដើម។ នៅក្នុងឱកាសនេះ សិល្បករ និងអ្នកហាត់គុណអំពាវនាវឱ្យមហាជនទូទៅ ចូលរួមទស្សនាការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណឱ្យបានច្រើនកុះករ ដើម្បីគាំទ្រ លើកទឹកចិត្តដល់អ្នកដែលខំថែរក្សាក្បាច់គុនបុរាណ។ ការចូលទស្សនាមិនត្រូវបានគិតថ្លៃនោះទេ។

ហេតុអ្វីលោក ហ៊ុន សែន ចាត់ទុកកុងសង់ស៊ុស៥ចំណុចរបស់អាស៊ានក្នុងបញ្ហាភូមាហួសសម័យ?

ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូត និងជាប្រេសិតពិសេសបារាំងទទួលបន្ទុកភូមា លោក Christian Lechervy នាថ្ងៃទី១៧ត

ហេតុអ្វីលោក ហ៊ុន សែន ចាត់ទុកកុងសង់ស៊ុស៥ចំណុចរបស់អាស៊ានក្នុងបញ្ហាភូមាហួសសម័យ?

ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូត និងជាប្រេសិតពិសេសបារាំងទទួលបន្ទុកភូមា លោក Christian Lechervy នាថ្ងៃទី១៧តុលា ម្សិលមិញនេះ ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន បានលើកឡើងថា កិច្ចព្រមព្រៀងកុងសង់ស៊ុស ៥ចំណុចរបស់អាស៊ានក្នុងបញ្ហាភូមាហាក់ដូចជាហួសសម័យទៅហើយ។ អ្វីដែលនាំឱ្យលោកហ៊ុន សែនលើកឡើងយ៉ាងដូច្នេះ គឺដោយមកពីលោកមើលឃើញថា ចំណុច១ ក្នុងចំណោមកុងសង់ស៊ុស ទាំង ៥ចំណុច លើកឡើងពីការទប់ស្កាត់អំពើហិង្សា ប៉ុន្តែនាពេលនេះ ស្ថានការណ៍នៅភូមាបានរាលដាល សឹងតែក្លាយទៅជាសង្គ្រាមស៊ីវិលទៅហើយ។ អ្នកតាមដានកិច្ចការអន្តរជាតិ និងភូមិសាស្ត្រនយោបាយក៏បានបង្ហាញការយល់ឃើញស្រដៀងគ្នាជាមួយលោក ហ៊ុន សែន ដោយថា អាស៊ានហាក់គ្មានអ្វីជាដុំកំភួនក្នុងកិច្ចការដោះស្រាយវិបត្តិភូមា។

វៀតណាមបញ្ជាក់ហើយបញ្ជាក់ទៀតថា នឹងបន្តសហការជាមួយកម្ពុជា ទោះគ្មានគម្រោងCLV DTA

យោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម VN Express នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ វៀតណាមអះអាងថា នឹងបន្

វៀតណាមបញ្ជាក់ហើយបញ្ជាក់ទៀតថា នឹងបន្តសហការជាមួយកម្ពុជា ទោះគ្មានគម្រោងCLV DTA

យោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម VN Express នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ វៀតណាមអះអាងថា នឹងបន្ដពិគ្រោះយោបល់ជាមួយភាគីកម្ពុជា និងឡាវ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា ទោះបីកម្ពុជាដើរចេញពីគម្រោងតំបន់អភិវឌ្ឍន៍រួម CLV-DTA។ ភាគីវៀតណាម ចេញមុខមកប្រកាស បន្ដពិគ្រោះយោបល់ជាមួយប្រទេស២ទៀត បន្ទាប់ពីប្រមុខរដ្ឋាភិបាលប្រទេសទាំង៣ នៅក្រៅកិច្ចប្រជុំអាស៊ាននៅទីក្រុងវៀងច័ន្ទ បានប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការរួមគ្នា ទោះគ្មាន CLV-DTA។

លោក ​ឃួន ភិរុណ​៖ ​កងទ័ព​ខ្មែរ-​ថៃ ​​ស្រុះស្រួល​គ្នា​បញ្ចប់​វិវាទ​នៅតំបន់​ស​ក្នុង​ខេត្ត​ឧត្តរមានជ័យ

កងទ័ព​ជួរមុខ​កម្ពុជា-​ថៃ ​កាលពីថ្ងៃ​ទី​១៧ ខែ​តុលា ​ឆ្នាំ​២០២៤ ​បាន​ណាត់​ជួបពិភាក្សាគ្នា​ន

លោក ​ឃួន ភិរុណ​៖ ​កងទ័ព​ខ្មែរ-​ថៃ ​​ស្រុះស្រួល​គ្នា​បញ្ចប់​វិវាទ​នៅតំបន់​ស​ក្នុង​ខេត្ត​ឧត្តរមានជ័យ

កងទ័ព​ជួរមុខ​កម្ពុជា-​ថៃ ​កាលពីថ្ងៃ​ទី​១៧ ខែ​តុលា ​ឆ្នាំ​២០២៤ ​បាន​ណាត់​ជួបពិភាក្សាគ្នា​នៅក្នុង​ភូមិ​ចំប៉ីរួត​ ក្រុងសំរោង​ ខេត្ត​ឧត្តរមានជ័យ​។ ​ការជួប​ជជែកគ្នានេះ ​ធ្វើឡើង​បន្ទាប់ពី​កងទ័ព​ឈុតខ្មៅថៃ​ប្រមាណ​២០០នាក់ ​បានចូលមក​ស្នើឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​ដាំដំណាំ​កសិកម្ម​នៅតំបន់​ព្រំដែន​នោះ​បញ្ឈប់​ការ​ដាំដុះ ​ដោយ​ថៃយល់ថា ​ជាតំបន់​ស ​មិនទាន់​ច្បាស់លាស់​។ ​នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​វិទ្យុបារាំង ​RFI ​នាថ្ងៃទី​១៨​ ខែតុលា ​ឆ្នាំ​២០២៤​នេះ ​លោក​វរសេនីយ៍ឯក ​ឃួន ភិរុណ ​មេបញ្ជាការ​កងការពារ​ព្រំដែន​គោក​លេខ​៤០២ បាន​ឲ្យដឹង​ថា ​កងទ័ព​ប្រទេស​ទាំងពីរ​បាន​ព្រមព្រៀង​គ្នា​បញ្ចប់​បញ្ហាហើយ​។ ​បើតាម​លោក​ ឃួន ភិរុណ ​ភាគី​កម្ពុជា​មិនអនុញ្ញាត​ឲ្យ​កងទ័ព​ថៃ​ដក​បំផ្លាញ​ដំណាំ​កសិកម្ម​របស់​កសិករ​ខ្មែរ​នៅពេលនេះទេ ​ដោយ​រង់ចាំ​ទទួលផល​នៅដើមឆ្នាំ​ក្រោយ​។

សេដ្ឋីនី​មាន​ទោស​ប្រហារជីវិត​ ត្រូវ​ជាប់​ពន្ធនាគារមួយជីវិត ក្នុង​សំណុំ​រឿង​ទីពីរ

មាន​​ទោស​ប្រហារជីវិត​ក្នុង​សំណុំ​រឿង​ទីមួយ ដែល​តុលាការ​វៀតណាម​បាន​សម្រេចផ្តន្ទា​​កាលពី​

សេដ្ឋីនី​មាន​ទោស​ប្រហារជីវិត​ ត្រូវ​ជាប់​ពន្ធនាគារមួយជីវិត ក្នុង​សំណុំ​រឿង​ទីពីរ

មាន​​ទោស​ប្រហារជីវិត​ក្នុង​សំណុំ​រឿង​ទីមួយ ដែល​តុលាការ​វៀតណាម​បាន​សម្រេចផ្តន្ទា​​កាលពី​ខែ​មេសា នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១៧​តុលា​២០២៤​នេះ សេដ្ឋីនី​អចលនវត្ថុ​ ជឿង មីឡាន ត្រូវ​មាន​​ទោសក្នុជាប់​​ពន្ធនាគារ​​អស់​មួយជីវិត​​ទៀត ក្នុង​សំណុំ​រឿង​ក្តី​ទីពីរ ពី​បទពុក​រលួយ​​លាង​​លុយ។

កណ្តុរប្រែងអាំងកំពុងក្លាយជាអាហារពេញនិយម តែទីផ្សារចិញ្ចឹមកណ្តុរប្រែងនៅតូចចង្អៀត

អ្នកចិញ្ចឹមកណ្តុរប្រែងមួយចំនួនកំពុងសប្បាយចិត្តជាមួយនឹងតម្រូវការទីផ្សារខ្ពស់ និងទទួលបានត

កណ្តុរប្រែងអាំងកំពុងក្លាយជាអាហារពេញនិយម តែទីផ្សារចិញ្ចឹមកណ្តុរប្រែងនៅតូចចង្អៀត

អ្នកចិញ្ចឹមកណ្តុរប្រែងមួយចំនួនកំពុងសប្បាយចិត្តជាមួយនឹងតម្រូវការទីផ្សារខ្ពស់ និងទទួលបានតម្លៃសមរម្យ។ លោក រឿន កុសល់ អ្នកចិញ្ចឹមកណ្តុរប្រែងម្នាក់ក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញបានអះអាងថា សព្វថ្ងៃនេះ លោកស្ទើរតែពុំអាចផ្គត់ផ្គង់កណ្តុរប្រែងដែលអាំងរួចទៅឱ្យអតិថិជនបានគ្រប់ចំនួន។ តាមលោក រឿន កុសល់ កណ្តុរប្រែងអាំងកំពុងក្លាយជាអាហារពេញនិយម តែទីផ្សារចិញ្ចឹមកណ្តុរប្រែងនៅតូចចង្អៀត និងមិនទាន់ទូលំទូលាយនៅឡើយ។

ក្រសួងមហាផ្ទៃថា ការដោះដូរប្រធានពន្ធនាគារព្រៃសមិនមែនមកពីប្រធានចាស់អសមត្ថភាពទេ

លោកនុត សវនា អ្នកនាំពាក្យ និងជាអគ្គនាយករងនៃនាយកដ្ឋានពន្ធនាគារត្រូវបានតែងតាំងជាប្រធានពន្ធន

ក្រសួងមហាផ្ទៃថា ការដោះដូរប្រធានពន្ធនាគារព្រៃសមិនមែនមកពីប្រធានចាស់អសមត្ថភាពទេ

លោកនុត សវនា អ្នកនាំពាក្យ និងជាអគ្គនាយករងនៃនាយកដ្ឋានពន្ធនាគារត្រូវបានតែងតាំងជាប្រធានពន្ធនាគារព្រៃសដោយបន្ថែមលើមុខងារបច្ចុប្បន្ន។ ការផ្តល់តួនាទីដល់លោកនុត សវនាធ្វើឡើង បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតបញ្ជាឱ្យផ្លាស់ប្តូរក្បាលម៉ាស៊ីនពន្ធនាគារ ក្រោយបែកធ្លាយវីដេអូរាំរែក ស៊ីផឹក និងសេពគ្រឿងញៀនយ៉ាងអនាធិបតេយ្យក្នុងពន្ធនាគារ។ តែក្រសួងមហាផ្ទៃ តាមរយៈអ្នកនាំពាក្យរង លោកទូច សុខៈបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១៧ តុលានេះថា ការផ្លាស់ប្តូរក្បាលម៉ាស៊ីនពន្ធនាគារព្រៃសពេលនេះ គឺដើម្បីបង្កើនគុណភាពនៃការគ្រប់គ្រងពន្ធនាគារ ពោលមិនមែនដោយសារប្រធានចាស់អសមត្ថភាពនោះទេ។

របាយការណ៍​PNUD៖ ពិភពលោកមាន​អ្នក​ក្រីក្រ​ស្រួច​ស្រាវជាង​១ពាន់​លាន​នាក់នៅ​ឆ្នាំ​២០២៣

ជាង​១ពាន់​១រយ​លាន​នាក់ ជា​ជន​ក្រីក្រ​ស្រួច​ស្រាវ​ ក្នុង​នោះ​ជាង​ពាក់​កណ្តាល​ជា​ក្មេង​ក្

របាយការណ៍​PNUD៖ ពិភពលោកមាន​អ្នក​ក្រីក្រ​ស្រួច​ស្រាវជាង​១ពាន់​លាន​នាក់នៅ​ឆ្នាំ​២០២៣

ជាង​១ពាន់​១រយ​លាន​នាក់ ជា​ជន​ក្រីក្រ​ស្រួច​ស្រាវ​ ក្នុង​នោះ​ជាង​ពាក់​កណ្តាល​ជា​ក្មេង​ក្រោម​អាយុ​១៨​ឆ្នាំ​។ ភាព​ក្រីក្រ​ស្រួច​ស្រាវ​កើន​ឡើង​ខ្លាំង​ជាពិសេស​នៅក្នុង​ប្រទេស​មាន​សង្គ្រាម។ នេះ​បើ​តាម​របាយការណ៍ប្រចាំ​ឆ្នាំ​​របស់កម្មវិធី​អង្គការ​សហប្រជាជាតិ​ដើម្បីការ​អភិវឌ្ឍ​ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី១៧​តុលា​២០២៤។

ចិននឹង​​ផ្តល់កម្ចី​ប្រមាណ​៤០០០ពាន់លានយ៉ន់ ដល់គម្រោងអចលនទ្រព្យ​ដែលជាប់គាំង

បន្ទាប់ពី​បន្ទាប​ការប្រាក់ និង​បន្ធូរបន្ថយ​លក្ខខណ្ឌក្នុងការទិញ​ផ្ទះ រដ្ឋាភិបាលចិន​បានប្

ចិននឹង​​ផ្តល់កម្ចី​ប្រមាណ​៤០០០ពាន់លានយ៉ន់ ដល់គម្រោងអចលនទ្រព្យ​ដែលជាប់គាំង

បន្ទាប់ពី​បន្ទាប​ការប្រាក់ និង​បន្ធូរបន្ថយ​លក្ខខណ្ឌក្នុងការទិញ​ផ្ទះ រដ្ឋាភិបាលចិន​បានប្រកាសនៅ​ថ្ងៃទី​១៧តុលានេះ ថាគេនឹងបង្កើន​ការផ្តល់​កម្ចី​ ​ក្នុងទំហំ៤០០០ពាន់លានយ៉ន់ ដែលស្មើនឹងប្រមាណ​៥៦០ពាន់​លានដុល្លារ​ ទៅ​ឲ្យ​គម្រោង​អចលនទ្រព្យ​មួយចំនួន​ដែល​នៅជាប់គាំង សង់​មិនទាន់រួចរាល់​។ នេះគឺជាវិធានការថ្មីមួយទៀត របស់អាជ្ញាធរចិន​ ដើម្បី​ជំរុញផ្តល់សន្ទុះ ដល់វិស័យអចលនទ្រព្យ​ ដែល​នៅជាប់គាំង​។ តែយ៉ាងណា អ្នកជំនាញខ្លះ​​​​មិនជឿថាវិធានការ​ទាំងនេះ អាច​ជួយ​​ដល់​សេដ្ឋកិច្ច​ចិន​​ជា​ទូទៅ ដែល​កំពុងតែ​ជួបការលំបាកឡើយ​។

ហេតុអ្វី​បណ្តោយឲ្យ​អ្នកទោស​រាំរែក​សប្បាយ​បែប​អនាធិបតេយ្យ​ក្នុង​ពន្ធនាគារ​?

ឃ្លីបវីដេអូ​ដែលបង្ហាញពី​ការរាំរែក​សប្បាយ​នៅក្នុង​ពន្ធនាគារ​ព្រៃស ​«ម១» ​កាលពីដើម​សប្តាហ៍

ហេតុអ្វី​បណ្តោយឲ្យ​អ្នកទោស​រាំរែក​សប្បាយ​បែប​អនាធិបតេយ្យ​ក្នុង​ពន្ធនាគារ​?

ឃ្លីបវីដេអូ​ដែលបង្ហាញពី​ការរាំរែក​សប្បាយ​នៅក្នុង​ពន្ធនាគារ​ព្រៃស ​«ម១» ​កាលពីដើម​សប្តាហ៍​បានក្លាយជា​ប្រធានបទ​ដ៏គួរឲ្យ​ចាប់អារម្មណ៍ ​និង​ហួសចិត្ត​នៅក្នុង​ចំណោមមហាជន​។ ​អ្នកវិភាគ​សង្គម និង​ច្បាប់នានា​យល់ឃើញថា ​គឺជាទង្វើមួយ​បែប​អានាធិបតេយ្យ​ដែលអ្នក​គ្រប់គ្រង​ពន្ធនាគារ​ជាអ្នក​បណ្តោយឲ្យមាន​កម្មវិធី​សប្បាយ​មួយនេះ​។ ​បាតុភាពដូចគ្នានេះ​ក៏ត្រូវបាន​គេសង្ស័យ​ថាអាចកើតមាន​នៅតាមពន្ធនាគារ​ផ្សេងៗ​ទៀត​នៅទូទាំង​ប្រទេស​។ ​ហេតុអ្វីបានជា​មានហេតុការណ៍​បែបនេះ​កើតឡើង ​និងថា ​តើអ្នក​គ្រប់គ្រង​ពន្ធនាគារ​គួរប្រឈម​នឹងការ​ទទួលខុស​ត្រូវ​យ៉ាងណា​?

កូរ៉េខាងត្បូងបង្កើត​ក្រុមអន្តរប្រទេសឃ្លាំមើល​ទណ្ឌកម្ម​​កូរ៉េខាងជើង

កូរ៉េខាងត្បូងនិងសម្ព័ន្ធមិត្ត​១០ប្រទេស​ទៀត បានប្រមូល​​ផ្តុំគ្នា​បង្កើត​ក្រុមត្រួតនិពិត្

កូរ៉េខាងត្បូងបង្កើត​ក្រុមអន្តរប្រទេសឃ្លាំមើល​ទណ្ឌកម្ម​​កូរ៉េខាងជើង

កូរ៉េខាងត្បូងនិងសម្ព័ន្ធមិត្ត​១០ប្រទេស​ទៀត បានប្រមូល​​ផ្តុំគ្នា​បង្កើត​ក្រុមត្រួតនិពិត្យ​និងតាមដាន​ឃ្លាំមើលទណ្ឌកម្ម​​កូរ៉េខាងជើង។ ​​ក្រុម​អន្តរប្រទេស​នេះ បង្កើត​ឡើង​ តែ​ថ្ងៃ​តែ​មួយប៉ុណ្ណោះ​​ ក្រោយពី ​កូរ៉េខាងជើង​ និង​ ​​រុស្ស៊ី បាន​ចុះ​កិច្ចព្រមព្រៀង​ការពារជាតិរួម។  ​

ហេតុអ្វីបាន​ជា​​ក្មេងជំទង់មិន​​គួរផាត់ម្សៅ​លាបឡេ?

ផលិតផល​សំអាង​សម្រាប់​ក្មេង​​កំពុងក្លាយ​ជា​បាតុភូត​ដ៏​ពេញ​និយម។ ក្រោម​ឥទ្ធិពល​របស់​អ្នក​

ហេតុអ្វីបាន​ជា​​ក្មេងជំទង់មិន​​គួរផាត់ម្សៅ​លាបឡេ?

ផលិតផល​សំអាង​សម្រាប់​ក្មេង​​កំពុងក្លាយ​ជា​បាតុភូត​ដ៏​ពេញ​និយម។ ក្រោម​ឥទ្ធិពល​របស់​អ្នក​ផ្សព្វផ្សាយ​តាម​បណ្តាញសង្គម​ ​មាន​ក្មេង​ស្រីៗ​​ច្រើន​ឡើង​ៗ​ចង់ផាត់​ម្សៅ លាប​ឡេ តាម​ដែរ។ ប៉ុន្តែ​ក្មេងក្នុ​ង​វ័យ​ជំទង់មិន​គួរ​ប្រើ​ផលិតផលសំអាង​ឡើយ ព្រោះ​មិនត្រឹម​តែ​អត់​ប្រយោជន៍​ទេ តែ​ថែម​ទាំង​ធ្វើ​​ឱ្យ​ខូច​សុខភាព​ទៀត។

រុស្ស៊ី បញ្ជាក់ជាថ្មី លើខ្លឹមសារនៃកិច្ចព្រមព្រៀងជំនួយយោធារវាង រុស្ស៊ី និង កូរ៉េខាងជើង

ថ្ងៃ អង្គារ ទី ១៥ ខែតុលា ឆ្នាំ ២០២៤ វិមានក្រេមឡាំង បានបញ្ជាក់ជាថ្មីម្តងទៀត អំពីខ្លឹមសារនៃកិច

រុស្ស៊ី បញ្ជាក់ជាថ្មី លើខ្លឹមសារនៃកិច្ចព្រមព្រៀងជំនួយយោធារវាង រុស្ស៊ី និង កូរ៉េខាងជើង

ថ្ងៃ អង្គារ ទី ១៥ ខែតុលា ឆ្នាំ ២០២៤ វិមានក្រេមឡាំង បានបញ្ជាក់ជាថ្មីម្តងទៀត អំពីខ្លឹមសារនៃកិច្ចព្រមព្រៀងជំនួយយោធា រវាង រុស្ស៊ី និង កូរ៉េខាងជើង ដែលភាគីទាំងពីរបានចុះហត្ថលេខា កាលពីខែមិថុនា កន្លងទៅ។ ផ្អែកតាមសំដីរបស់នាំពាក្យ វិមានក្រេមឡាំង កិច្ចព្រមព្រៀងថ្មីនេះ បានកំណត់ច្បាស់ថា រុស្ស៊ី និង កូរ៉េខាងជើង នឹងធ្វើអន្តរាគមន៍ផ្លូវយោធា ជួយគ្នាទៅវិញទៅមក ប្រសិនបើប្រទេសណាមួយក្នុងចំណោមប្រទេសទាំងពីរនេះ ត្រូវរងការឈ្លានពាន ឬ ការប្រកាសសង្គ្រាមជាផ្លូវការ ពីសំណាក់ប្រទេសខាងក្រៅ។

សង្គ្រាម​អ៊ុយក្រែន៖ លោក ហ្សេឡេនស្គី​បង្ហាញ​ “ផែនការឈ្នះសង្គ្រាម​” ​មិន​បង់​​ដី

នៅថ្ងៃពុធទី​១៦​តុលា​នេះ លោកប្រធានាធិបតី​អ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បាន​បង្ហាញ “ផែនក

សង្គ្រាម​អ៊ុយក្រែន៖ លោក ហ្សេឡេនស្គី​បង្ហាញ​ “ផែនការឈ្នះសង្គ្រាម​” ​មិន​បង់​​ដី

នៅថ្ងៃពុធទី​១៦​តុលា​នេះ លោកប្រធានាធិបតី​អ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បាន​បង្ហាញ “ផែនការ​យក​ឈ្នះសង្គ្រាម” ទៅកាន់​​​អង្គសភា នៅទីក្រុង​កៀវ។ បើ​តាម​ លោកប្រធានាធិបតី​ ផែនការ​សន្តិភាព​នេះ​បាន​ទទួល​ការ​គាំទ្រ​ទាំងស្រុង​ពី​សម្ព័ន្ធមិត្ត​របស់​អ៊ុយក្រែន ហើយ​សង្គ្រាម​ជាមួយ​រុស្ស៊ីអាច​​នឹង​ត្រូវបញ្ចប់​នៅ​ឆ្នាំ​ក្រោយ។ លោកហ្សេឡេនស្គី​បាន​គូស​បញ្ជាក់​ច្បាស់​ៗថា ប្រយុទ្ធ​បង្ហូរ​ឈាម​អស់​ជាង​ពីរ​ឆ្នាំ​ អ៊ុយក្រែន​មិនព្រម​​ឱ្យ​បាត់​បង់​ទឹក​ដី​ទេ ឬ​រំកិល​ព្រំ​ដែន​មក​នៅត្រឹម​ខ្សែ​ប្រយុទ្ធ​បច្ចុប្បន្ន​ដើម្បី​ចង់​សង្គ្រាម​ឡើយ។

កូរ៉េខាងត្បូងផ្តួច​ផ្តើម​បង្កើត​ក្រុមអន្តរប្រទេសដើម្បី​ត្រួតពិនិត្យ​ឃ្លាំមើល​ទណ្ឌកម្ម​​កូរ៉េខាងជើង

កូរ៉េខាងត្បូងនិងសម្ព័ន្ធមិត្ត​១០ប្រទេស​ទៀត បានប្រមូល​​ផ្តុំគ្នា​បង្កើត​ក្រុមត្រួតនិពិត្

កូរ៉េខាងត្បូងផ្តួច​ផ្តើម​បង្កើត​ក្រុមអន្តរប្រទេសដើម្បី​ត្រួតពិនិត្យ​ឃ្លាំមើល​ទណ្ឌកម្ម​​កូរ៉េខាងជើង

កូរ៉េខាងត្បូងនិងសម្ព័ន្ធមិត្ត​១០ប្រទេស​ទៀត បានប្រមូល​​ផ្តុំគ្នា​បង្កើត​ក្រុមត្រួតនិពិត្យ​និងតាមដាន​លាំមើលទណ្ឌកម្ម​​កូរ៉េខាងជើងរបស់​លោក គីម ជុងអ៊ុន។ ​​ក្រុម​អន្តរប្រទេស​នេះ បង្កើត​ឡើង​ តែ​ថ្ងៃ​តែ​មួយប៉ុណ្ណោះ​​ ក្រោយពី ​កូរ៉េខាងជើង​ និង​ ​​រុស្ស៊ី បាន​ចុះ​កិច្ចព្រមព្រៀង​ការពារជាតិរួម។  ​

ដំណើរការកំណែប្រលងបាក់ឌុបស្ថិតក្រោមការឃ្លាំមើលរបស់អង្គភាពប្រឆាំងអំពើពុករលួយ

បន្ទាប់ពីដំណើរការប្រលងបាក់ឌុបថ្ងៃទី៨-៩ ខែតុលា ត្រូវបានបិទបញ្ចប់ក្រសួងអប់រំយុវជននិងកីឡាកំ

ដំណើរការកំណែប្រលងបាក់ឌុបស្ថិតក្រោមការឃ្លាំមើលរបស់អង្គភាពប្រឆាំងអំពើពុករលួយ

បន្ទាប់ពីដំណើរការប្រលងបាក់ឌុបថ្ងៃទី៨-៩ ខែតុលា ត្រូវបានបិទបញ្ចប់ក្រសួងអប់រំយុវជននិងកីឡាកំពុងមម៉ាញឹកជាថ្មីម្តងទៀតលើការរៀបចំកំណែសន្លឹកកិច្ចការបេក្ខជនប្រលងបាក់ឌុបទាំងជិត១៤ម៉ឺននាក់នៅទូទាំងប្រទេស យ៉ាងម៉ត់ចត់និងសំងាត់ជាងមុន ជាពិសេសក្រោមការឃ្លាំមើលរបស់អង្គភាពប្រឆាំងអំពើពុករលួយ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត។

លោកនេតាន់យ៉ាហ៊ូ ថាអ៊ីស្រាអែលតែម្នាក់គត់ ដែលជាអ្នក​សម្រេចជ្រើសរើស​ថា​វាយអ៊ីរ៉ង់​ត្រង់ណា

លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល​ បេនចាមីន នេតាន់យ៉ាហ៊ូ បាន​លើកឡើងថា​ មានតែអ៊ីស្រាអែលម្នាក់គា

លោកនេតាន់យ៉ាហ៊ូ ថាអ៊ីស្រាអែលតែម្នាក់គត់ ដែលជាអ្នក​សម្រេចជ្រើសរើស​ថា​វាយអ៊ីរ៉ង់​ត្រង់ណា

លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល​ បេនចាមីន នេតាន់យ៉ាហ៊ូ បាន​លើកឡើងថា​ មានតែអ៊ីស្រាអែលម្នាក់គាត់ ដែលជាអ្នកសម្រេច កំណត់គោលដៅថាវាយអ៊ីរ៉ង់ត្រង់កន្លែងកន្លែងណា ដើម្បីសងសឹកចំពោះការដែលអ៊ីរ៉ង់ បាញ់មីស៊ីល​២០០គ្រាប់ មកលើអ៊ីស្រាអែល​​​។ ផ្អែកតាមកាសែត Washington Post នេះគឺជាសំដី​របស់​នេតាន់យ៉ាហ៊ូ ឆ្លើយទៅកាន់លោកចូ បៃដិនតាមទូរស័ព្ទ បន្ទាប់ពី​​លោក ចូ បៃដិន​បានស្នើសុំឲ្យអ៊ីស្រាអែល កុំវាយប្រហារ ទៅលើទីតាំង​ប្រេង និង​ស្ថានីយ៍​នុយក្លេអ៊ែររបស់អ៊ីរ៉ង់ឲ្យសោះ។

អង្គការ​ Amnesty​ ថ្កោលទោស​ដំណើរការផលិតថ្មអគ្គិសនី​ បំពាន​សិទ្ធិមនុស្ស

ក្នុង​បរិបទថ្មី​ដើម្បីទប់ទល់​នឹង​ការប្រែប្រួល​អាកាសធាតុ, មនុស្សជាតិ​ផ្តើម​ចាប់អារម្មណ៍​

អង្គការ​ Amnesty​ ថ្កោលទោស​ដំណើរការផលិតថ្មអគ្គិសនី​ បំពាន​សិទ្ធិមនុស្ស

ក្នុង​បរិបទថ្មី​ដើម្បីទប់ទល់​នឹង​ការប្រែប្រួល​អាកាសធាតុ, មនុស្សជាតិ​ផ្តើម​ចាប់អារម្មណ៍​​ងាក​ទៅ​ប្រើប្រាស់​រថយន្ត​​អគ្គិសនី​។ ម្លោះហើយ​ ការ​ផលិតឡាន​ដើរដោយ​ថាមពល​អគ្គិសនី​កំពុងតែ​ទទួល​ការ​ពេញ​និយម​ ជាខ្លាំង នៅលើពិភពលោក​​។​ ទន្ទឹម​នឹង​គ្នា​នេះ​ ដំណើរការ​ទាញយករ៉ែ​កម្រដើម្បីធ្វើថ្មសាក​អគ្គិសនីនោះ បាន​បង្ក​ការ​​រំលោភបំពាន​សិទ្ធិមនុស្ស បំផ្លាញធនធានធម្មជាតិ​ និងប៉ះពាល់​​សិទ្ធិជនជាតិ​ភាគ​តិច​ ជាខ្លាំងដែរ​។ នេះ​បើ​តាមរបាយការណ៍សិក្សា​ថ្មី របស់​ អង្គការ​​សិទ្ធិមនុស្ស​អន្តរជាតិ Amnesty​ International ចេញផ្សាយ​នៅ​ថ្ងៃ​​អង្គារ ទី​១៥តុលា។ ការ​រិះគន់យ៉ាង​ដូច្នោះ ជួន​ចំឱកាស​ពិព័រណ៍​រថយន្ត​ពិភពលោក ដែលកំពុង​​ប្រព្រឹត្តទៅ ​ពេញ១ស​ប្តាហ៍​នេះ ក្នុងក្រុង​ប៉ារីស។ ​​​

Get more results via ClueGoal