កៀវ៖ ទ័ពកូរ៉េខាងជើងជួយច្បាំងរុស្ស៊ី នោះសមរភូមិអ៊ុយក្រែនកាន់តែស្មុគស្មាញ អូសបន្លាយយូរ និងរីកធំ
newsare.net
សម្ព័ន្ធមិត្តរបស់អ៊ុយក្រែន រួមទាំងអ៊ុយក្រែនផ្ទាល់ផងបានរំជើបរំជួល ជ្រួលច្របល់ខ្លកៀវ៖ ទ័ពកូរ៉េខាងជើងជួយច្បាំងរុស្ស៊ី នោះសមរភូមិអ៊ុយក្រែនកាន់តែស្មុគស្មាញ អូសបន្លាយយូរ និងរីកធំ
សម្ព័ន្ធមិត្តរបស់អ៊ុយក្រែន រួមទាំងអ៊ុយក្រែនផ្ទាល់ផងបានរំជើបរំជួល ជ្រួលច្របល់ខ្លាំង នៅចុងសប្តាហ៍នេះ បន្ទាប់មានក្រុមចារកម្មកូរ៉េខាងត្បូងបានប្រកាសដំណឹងថា ទាហានកូរ៉េខាងជើងជាង១ពាន់នាក់ធ្វើដំណើរទៅដល់មូលដ្ឋានទ័ពរុស្ស៊ី នៅVladivostokនៅខែតុលានេះ ដើម្បីចូលរួមប្រយុទ្ធកៀកស្មាជាមួយកងទ័ពរុស្ស៊ី នៅក្នុងសមរភូមិអ៊ុយក្រែន។ វត្តមានទ័ពកូរ៉េខាងជើងក្នុងជួរកងទ័ពរុស្ស៊ីនៅសមរភូមិអ៊ុយក្រែន នឹងធ្វើឲ្យសង្រ្គាមដ៏ធំមួយនេះ នៅទឹកដីអឺរ៉ុប ផ្លាស់ប្តូរក្នុងទម្រង់មួយដ៏គួរឲ្យគ្រោះថ្នាក់។ ដោយលូកដៃក្នុងសង្រ្គាមអ៊ុយក្រែន ក្រោមរូបភាពចាប់ដៃសហការយោធាជាមួយភាគីរុស្ស៊ី កូរ៉េខាងជើងបានតម្លើងតួនាទីខ្លួនជាមហាអំណាចនុយក្លេអ៊ែរអាស៊ីដែលគេត្រូវខ្លាចរអា។ Read more