មហាសេដ្ឋីElon Musk ឲ្យលុយអ្នកបោះឆ្នោតអាមេរិក១នាក់ ១លានដុល្លារ ក្នុង១ថ្ងៃ
newsare.net
មហាសេដ្ឋីមានលុយច្រើនជាងគេនៅក្នុងពិភពលោក អេឡុន ម៉ាសក៍ Elon Muskបានប្រកាសផ្តល់លុយ ១លានដុមហាសេដ្ឋីElon Musk ឲ្យលុយអ្នកបោះឆ្នោតអាមេរិក១នាក់ ១លានដុល្លារ ក្នុង១ថ្ងៃ
មហាសេដ្ឋីមានលុយច្រើនជាងគេនៅក្នុងពិភពលោក អេឡុន ម៉ាសក៍ Elon Muskបានប្រកាសផ្តល់លុយ ១លានដុល្លារ ជារៀងរាល់ថ្ងៃ ដល់អ្នកបោះឆ្នោត ពីពេលនេះ រហូតដល់ថ្ងៃបោះឆ្នោត ថ្ងៃទី៥វិច្ឆិកា។ អ្នកដែលអាចទទួលសែក ឬ មូលប្បទានបត្រ ចំនួន១លានដុល្លារពីមហាសេដ្ឋី អេឡុន ម៉ាសក៍ ត្រូវគោរពលក្ខខណ្ឌពីរ។ ទី១ ពួកគេត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងទី២ ពួកគេត្រូវចុះហត្ថលេខាលើញត្តិដែលលោកអេឡុន ម៉ាសក៍បានបង្កើតឡើងដើម្បីទាមទារសេរីភាព បញ្ចេញមតិ និងសិទ្ធិកាន់កាប់អាវុធ។ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចុងសប្តាហ៍មុន លោកអេឡុន ម៉ាសក៍បានជ្រើសរើសស្រ្តីអ្នកគាំទ្រលោកដូណាល់ ត្រាំម្នាក់ ដែលមានសំណាងទទួលបានសែកលុយ១លានដុល្លារ។ ដោយសារយុទ្ធនាការចែកលុយរបស់លោកអេឡុន ម៉ាសក៍ ១លានដុល្លារ ក្នុងមួយថ្ងៃ ធ្វើឡើងតែក្នុងរដ្ឋគន្លឹះ ដូចជានៅរដ្ឋPennsyVania ជាដើម អភិបាលរដ្ឋPennsyvenia ផ្ទាល់ ដែលជាអ្នកគំាំទ្រលោកស្រី ខាម៉ាឡា ហារីសបានបង្ហាញក្តីបារម្ភ ខណៈ អ្នកជំនាញច្បាប់លើកឡើងពីការរំលោភច្បាប់បោះឆ្នោត។ Read more