Cambodia



ក្រោយ​ខកខាន៥ឆ្នាំ​​ ថ្នាក់ដឹកនាំចិន​និង​ឥណ្ឌាជួប​គ្នា​១ទល់១នៅ​រុស្ស៊ី

ថ្នាក់ដឹកនាំ​ពិភពលោក ​ជាង​២០ប្រទេស ​អញ្ជើញ​ចូលរួម ​កិច្ចប្រជុំ​កំពូល​ប្រទេស​សេដ្ឋកិច្ច​ក

ការកែច្នៃសរសៃឈូកជួយបង្កើនចំណូលដល់កសិករនៅជនបទ

កសិដ្ឋានឈូកមួយកន្លែងក្នុង​ខេត្តសៀមរាប បាន​ប្រមូល​​ដើមឈូកដែលគេបោះចោលមកកាច់ហូតយកសរសៃ​ដើម្

ការកែច្នៃសរសៃឈូកជួយបង្កើនចំណូលដល់កសិករនៅជនបទ

កសិដ្ឋានឈូកមួយកន្លែងក្នុង​ខេត្តសៀមរាប បាន​ប្រមូល​​ដើមឈូកដែលគេបោះចោលមកកាច់ហូតយកសរសៃ​ដើម្បីកែច្នៃទៅជាសរសៃអំបោះសម្រាប់ត្បាញកំណាត់ដ៏មានតម្លៃថ្លៃ។ ការងារតម្បាញអំបោះសរសៃឈូក បានផ្តល់ឱកាសការងារដល់ស្ត្រីនៅទីជនបទ ដែលមានជីវភាពខ្វះខាត។ ការងារនេះអាចឲ្យពួកគេ​រកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ ក៏ដូចជាការសិក្សារបស់កូនៗ ជៀសវាង​ការបោះបង់ការសិក្សា និងការធ្វើចំណាកស្រុក៕

អង់គ្លេស​និង​អាល្លឺម៉ង់​ចុះកិច្ចព្រមព្រៀង​វិស័យ​យោធា​ជាប្រវត្តិសាស្ត្រ

អង់គ្លេស​និង​អាល្លឺម៉ង់ បាន​​ចុះកិច្ចព្រមព្រៀង ​ ជាប្រវត្តិសាស្ត្រ ដើម្បី​ពង្រឹងកិច្ចសហ​ប

អង់គ្លេស​និង​អាល្លឺម៉ង់​ចុះកិច្ចព្រមព្រៀង​វិស័យ​យោធា​ជាប្រវត្តិសាស្ត្រ

អង់គ្លេស​និង​អាល្លឺម៉ង់ បាន​​ចុះកិច្ចព្រមព្រៀង ​ ជាប្រវត្តិសាស្ត្រ ដើម្បី​ពង្រឹងកិច្ចសហ​ប្រតិបត្តិការ​ ​ក្នុង​វិស័យ​យោធា, ផ្នែក​សមយុទ្ធ​, យាមល្បាត​ និង​វិស័យ​ផលិត​គ្រឿង​សព្វាវុធ។ នេះ​ជាសារ​សម្តែង​សាមគ្គីភាព​បន្ថែមទៀត នៃប្រទេស​រង្វង់​អឺរ៉ុ​ប​និង​អូតង់ ប្រឈមទប់ទល់​​នឹងការគំរាមកំហែងសន្តិសុខ​ពីសំណាក់​​រុស្ស៊ី​។​ ​

មានទាហាន​កូរ៉េខាង​ជើង​​រត់​ចោល​ជួរ ទាំង​មិន​ទាន់ទៅ​​ដល់សមរភូមិជួយរុស្ស៊ីផង?

ទាហាន​កូរ៉េខាងជើង​ដែល​បញ្ជូន​ទៅ​ជួយ​ច្បាំង​រុស្ស៊ីប្រឆាំង​នឹង​​អ៊ុយក្រែន ទំនង​ជា​រត់​ចោ

មានទាហាន​កូរ៉េខាង​ជើង​​រត់​ចោល​ជួរ ទាំង​មិន​ទាន់ទៅ​​ដល់សមរភូមិជួយរុស្ស៊ីផង?

ទាហាន​កូរ៉េខាងជើង​ដែល​បញ្ជូន​ទៅ​ជួយ​ច្បាំង​រុស្ស៊ីប្រឆាំង​នឹង​​អ៊ុយក្រែន ទំនង​ជា​រត់​ចោល​ជួរ​អស់​មួយ​ចំនួន។ នេះ​បើ​តាមក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន។ កាលពី​សប្តាហ៍​មុន​ អ៊ុយក្រែន​និង​កូរ៉េខាង​ត្បូង​បាន​អះអាង​ថា​កូរ៉េខាង​ជើង​បាន​បញ្ជូន​ទាហាន​១២០០០នាក់ទៅ​រុស្ស៊ី ដើម្បីឈរ​ជើងនៅ​សមរភូមិ​​គួរស្ក៍។

អ្នកនយោបាយយកថ្ងៃ២៣តុលាអំពាវនាវឲ្យគោរពឲ្យបានពេញលេញនូវស្មារតីនៃកិច្ចព្រមព្រៀងក្រុងប៉ារីស

ថ្ងៃ​ទី​២៣​តុលា ​២០២៤​ នេះគឺ​ជា​ខួប​លើក​ទី​៣៣​ នៃ​កិច្ចព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារី

អ្នកនយោបាយយកថ្ងៃ២៣តុលាអំពាវនាវឲ្យគោរពឲ្យបានពេញលេញនូវស្មារតីនៃកិច្ចព្រមព្រៀងក្រុងប៉ារីស

ថ្ងៃ​ទី​២៣​តុលា ​២០២៤​ នេះគឺ​ជា​ខួប​លើក​ទី​៣៣​ នៃ​កិច្ចព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ កាល​ពី​ថ្ងៃ​២៣​ តុលា ​១៩៩១​។​ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ដែល​ធ្លាក់​មក​ជាបន្ត​បន្ទាប់​ អ្នក​នយោ​បាយ​នៅ​ក្រៅ​រដ្ឋា​ភិបាល​អំពាវ​នាវ​ឲ្យ​ភាគី​ពាក់​ព័ន្ធ គោរព​ឲ្យបាន​ពេញ​លេញ​នូវ​ស្មារតី​នៃ​ការ​កិច្ច​ព្រម​ព្រៀង​នេះ ​និង​ដោះ​លែង​សកម្មជន​ដែល​ជាប់​ឃុំ។​ ​តែ​ជាមួយ​គ្នានេះ ​អ្នក​នយោបាយ​កាន់​អំណាច​ក៏​បាន​អបអរ​ទិវា​នេះ​ដែរ​ ជាមួយ​នឹង​ការ​លើក​ឡើង​ពី​កិច្ច​ខិត​ខំ​ជា​ច្រើន ​មុន​នឹង​ឈាន​ដល់​មាន​កិច្ច​ព្រម​ព្រៀង​សន្តិភាព​២៣​តុលា​។

មហាសេដ្ឋីElon Musk ឲ្យលុយ​​​អ្នកបោះឆ្នោតអាមេរិក១នាក់ ១លានដុល្លារ​ ក្នុង១ថ្ងៃ

មហាសេដ្ឋី​មាន​លុយ​ច្រើនជាងគេ​នៅក្នុង​ពិភពលោក អេឡុន ម៉ាសក៍ Elon Musk​បាន​ប្រកាស​ផ្តល់​លុយ ១លានដុ

មហាសេដ្ឋីElon Musk ឲ្យលុយ​​​អ្នកបោះឆ្នោតអាមេរិក១នាក់ ១លានដុល្លារ​ ក្នុង១ថ្ងៃ

មហាសេដ្ឋី​មាន​លុយ​ច្រើនជាងគេ​នៅក្នុង​ពិភពលោក អេឡុន ម៉ាសក៍ Elon Musk​បាន​ប្រកាស​ផ្តល់​លុយ ១លានដុល្លារ ជារៀងរាល់ថ្ងៃ ដល់​អ្នកបោះឆ្នោត ពីពេលនេះ រហូត​ដល់ថ្ងៃ​បោះឆ្នោត ថ្ងៃទី​៥​វិច្ឆិកា។ អ្នកដែលអាច​ទទួល​សែក ឬ មូលប្បទានបត្រ ចំនួន​១លាន​ដុល្លារ​ពីមហាសេដ្ឋី អេឡុន ម៉ាសក៍ ត្រូវគោរព​លក្ខខណ្ឌពីរ។ ទី១ ពួកគេ​ត្រូវមានឈ្មោះ​ក្នុង​បញ្ជីបោះឆ្នោត និងទី២ ពួកគេ​ត្រូវ​ចុះ​ហត្ថលេខា​លើញត្តិ​ដែល​លោក​អេឡុន ម៉ាសក៍​បាន​បង្កើតឡើង​ដើម្បី​ទាមទារ​សេរីភាព បញ្ចេញមតិ និង​សិទ្ធិ​កាន់កាប់អាវុធ។ នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ចុងសប្តាហ៍មុន លោកអេឡុន ម៉ាសក៍​បាន​ជ្រើសរើស​ស្រ្តី​អ្នកគាំទ្រ​លោកដូណាល់ ត្រាំ​ម្នាក់ ដែល​មានសំណាងទទួល​បាន​សែក​លុយ​១លានដុល្លារ។ ដោយសារ​យុទ្ធនាការ​ចែកលុយ​របស់​លោក​អេឡុន ម៉ាសក៍ ១លាន​ដុល្លារ ក្នុងមួយថ្ងៃ ​ធ្វើឡើង​តែ​ក្នុង​រដ្ឋ​គន្លឹះ ដូចជា​នៅរដ្ឋ​PennsyVania ជាដើម អភិបាល​រដ្ឋ​Pennsyvenia ​ផ្ទាល់ ដែលជា​អ្នកគំាំទ្រលោកស្រី ខាម៉ាឡា ហារីស​បាន​បង្ហាញ​ក្តីបារម្ភ ខណៈ អ្នកជំនាញ​ច្បាប់​លើកឡើង​ពី​ការរំលោភ​ច្បាប់​បោះឆ្នោត។

មិនប្រកាសជាផ្លូវការ តែរុស្ស៊ីគាំទ្រលោក ដូណាល់ ត្រាំ ជាប្រធានាធិបតីអាមេរិកអាណត្តិថ្មី

ក្នុងរង្វង់បុគ្គលសំខាន់ៗ រាប់តាំងពីមន្ត្រីថ្នាក់ក្រោម រហូតដល់រូបលោកប្រធានាធិបតី វ៉្លាឌីម

មិនប្រកាសជាផ្លូវការ តែរុស្ស៊ីគាំទ្រលោក ដូណាល់ ត្រាំ ជាប្រធានាធិបតីអាមេរិកអាណត្តិថ្មី

ក្នុងរង្វង់បុគ្គលសំខាន់ៗ រាប់តាំងពីមន្ត្រីថ្នាក់ក្រោម រហូតដល់រូបលោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន ផ្ទាល់ គេតែងឮការបន្លឺឡើងដូ​ចៗគ្នាថា ទោះបីបេក្ខជនណាមួយ ឈ្នះឆ្នោតឡើងកាន់តំណែងជាប្រធានាធិបតី អាមេរិកថ្មី នៅថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខនេះ ក៏អ្វីៗនឹងពុំប្រែប្រួលឡើយ សម្រាប់រុស្ស៊ី។ ប៉ុន្តែ ផ្ទុយទៅវិញ បើយើងសង្កេតមើលការផ្សាយរបស់បណ្តាញទូរទស្សន៍សាធារណៈរុស្ស៊ី ដែលស្ថិតក្រោមការត្រួតពិនិត្យ នៃវិមានក្រេមឡាំង នោះយើងនឹងអាចឃើញថា រដ្ឋអំណាចរុស្ស៊ី សម្តែងកាយវិការចង់ឃើញ​ លោក ដូណាល់ ត្រាំ ទទួលជ័យជំនះក្នុងការបោះឆ្នោតខាងមុខនេះ។

តុលាការ​សិទ្ធិមនុស្ស​អឺរ៉ុប កាត់ទោស​រុស្ស៊ី ឲ្យ​សង​ជំងឺចិត្ត​ចំពោះ​ស្ថាប័នព័ត៌មាន​និងសង្គមស៊ីវិល

តុលាការ​សិទ្ធិមនុស្ស​អឺរ៉ុប បាន​ចេញ​សេចក្តីសម្រេចដាក់​ទោស​ ប្រទេស​រុស្ស៊ី ក្នុង​អំពើ​រំល

តុលាការ​សិទ្ធិមនុស្ស​អឺរ៉ុប កាត់ទោស​រុស្ស៊ី ឲ្យ​សង​ជំងឺចិត្ត​ចំពោះ​ស្ថាប័នព័ត៌មាន​និងសង្គមស៊ីវិល

តុលាការ​សិទ្ធិមនុស្ស​អឺរ៉ុប បាន​ចេញ​សេចក្តីសម្រេចដាក់​ទោស​ ប្រទេស​រុស្ស៊ី ក្នុង​អំពើ​រំលោភ​សេរីភាព​បញ្ចេញមតិ បំពាន​សិទ្ធិមនុស្ស និង​ជាន់ឈ្លី​សិទ្ធិឯកជន​។ សាលក្រម​ជម្រះក្តីនេះ តម្រូវ​​ឲ្យប្រទេស​រុស្ស៊ី បង់​ប្រាក់​សង​ជំងឺចិត្ត​ដល់ម្ចាស់​ដើម​បណ្តឹង ជា​​ស្ថាប័នព័ត៌មាន​និង​​អង្គការ​សង្គមស៊ីវិល​ ចំនួន ១០៧។ 

តុលាការ​សិទ្ធិមនុស្ស​អឺរ៉ុប កាត់ទោស​រុស្ស៊ី ឲ្យ​សង​ជំងឺចិត្ត​ចំពោះ​ស្ថាប័នព័ត៌មាន​និង​​អង្គការ​សង្គមស៊ីវិល

តុលាការ​សិទ្ធិមនុស្ស​អឺរ៉ុប បាន​ចេញ​សេចក្តីសម្រេចដាក់​ទោស​ ប្រទេស​រុស្ស៊ី ក្នុង​អំពើ​រំល

តុលាការ​សិទ្ធិមនុស្ស​អឺរ៉ុប កាត់ទោស​រុស្ស៊ី ឲ្យ​សង​ជំងឺចិត្ត​ចំពោះ​ស្ថាប័នព័ត៌មាន​និង​​អង្គការ​សង្គមស៊ីវិល

តុលាការ​សិទ្ធិមនុស្ស​អឺរ៉ុប បាន​ចេញ​សេចក្តីសម្រេចដាក់​ទោស​ ប្រទេស​រុស្ស៊ី ក្នុង​អំពើ​រំលោភ​សេរីភាព​បញ្ចេញមតិ បំពាន​សិទ្ធិមនុស្ស និង​ជាន់ឈ្លី​សិទ្ធឯកជន​។ សាលក្រម​ជម្រះក្តីនេះ តម្រូវ​​ឲ្យប្រទេស​រុស្ស៊ី បង់​ប្រាក់​សង​ជំងឺចិត្ត​ដល់ម្ចាស់​ដើម​បណ្តឹង ជា​​ស្ថាប័នព័ត៌មាន​និង​​អង្គការ​សង្គមស៊ីវិល​ ចំនួន ១០៧។ 

ក្រសួងការពារជាតិមិនអនុញ្ញាតឲ្យជនស៊ីវិល និងជនបរទេសប្រើប្រាស់ផ្លាកលេខ ខ.ម

ក្រសួងការពារជាតិកម្ពុជា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹងមួយស្តីពីការប

ក្រសួងការពារជាតិមិនអនុញ្ញាតឲ្យជនស៊ីវិល និងជនបរទេសប្រើប្រាស់ផ្លាកលេខ ខ.ម

ក្រសួងការពារជាតិកម្ពុជា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹងមួយស្តីពីការប្រើប្រាស់យានយន្តពាក់ផ្លាកលេខចរាចរណ៍ខេមរភូមិន្ទ(ខ.ម) ដែលរួមមាន៤ចំណុច។ ការប្រកាសឲ្យមានសណ្តាប់ធ្នាប់ក្នុងការប្រើប្រាស់ស្លាកលេខយានយន្តរបស់កងទ័ពនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីសប្តាហ៍មុន បានប្រាប់ឲ្យក្រសួងការពារជាតិយកចិត្តទុកដាក់ គ្រប់គ្រងកិច្ចការប្រើប្រាស់ស្លាកលេខឡាន ខ.ម។

គ.ជ.ប លុបឈ្មោះអ្នកបោះឆ្នោតជាង ១១ម៉ឺននាក់ចេញពីបញ្ជីបោះឆ្នោត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នេះ បានប្រកាសថា អ្នកបោះឆ

គ.ជ.ប លុបឈ្មោះអ្នកបោះឆ្នោតជាង ១១ម៉ឺននាក់ចេញពីបញ្ជីបោះឆ្នោត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នេះ បានប្រកាសថា អ្នកបោះឆ្នោតចំនួន ជាង១១ម៉ឺននាក់នឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត។ ការប្រកាសរបស់ គ.ជ.ប ធ្វើឡើងនៅក្នុងកម្មវិធីបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតនៅតាមឃុំ សង្កាត់ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ និងគណបក្សនយោបាយនានាផងដែរ។

យុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺឆ្កែឆ្កួតចាប់ផ្តើមនៅភ្នំពេញ ខេត្តកណ្តាល និងបាត់ដំបង

នៅព្រឹកថ្ងៃទី២១ ខែតុលានេះ ក្រុមការងារចុះចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតដល់សត្វសុនខរបស់Mi

យុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺឆ្កែឆ្កួតចាប់ផ្តើមនៅភ្នំពេញ ខេត្តកណ្តាល និងបាត់ដំបង

នៅព្រឹកថ្ងៃទី២១ ខែតុលានេះ ក្រុមការងារចុះចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតដល់សត្វសុនខរបស់Mission Rabies បានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួន នៅតាមសង្កាត់ជាច្រើនក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ កម្មវត្ថុនៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតនេះ គឺដើម្បីបញ្ឈប់ការរីករាលដាលការឆ្លងមេរោគឆ្កែឆ្កួត និងការពារអាយុជីវិតមនុស្ស និងសត្វពីជំងឺមួយនេះ។ តាមអ្នករៀបចំកម្មវិធី យុទ្ធនាការនេះនឹងធ្វើឡើង រយៈពេល ១០ថ្ងៃ ពីថ្ងៃទី២១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤។ 

រុស្ស៊ីធ្វើ​ម្ចាស់ផ្ទះ​​ជំនួប​កំពូល​ប្រទេស​មាន​សេដ្ឋកិច្ច​កំពុង​អភិវឌ្ឍ ​​ដើម្បី​បង្ហាញ​ថា​ខ្លួន​មិន​ឯកា

ចាប់ពីថ្ងៃ​អង្គារនេះ រហូត​​ដល់ថ្ងៃព្រហស្បតិ៍ ប្រទេស​រុស្ស៊ីធ្វើ​ម្ចាស់ផ្ទះ​​រៀបចំ​ជំនួប

រុស្ស៊ីធ្វើ​ម្ចាស់ផ្ទះ​​ជំនួប​កំពូល​ប្រទេស​មាន​សេដ្ឋកិច្ច​កំពុង​អភិវឌ្ឍ ​​ដើម្បី​បង្ហាញ​ថា​ខ្លួន​មិន​ឯកា

ចាប់ពីថ្ងៃ​អង្គារនេះ រហូត​​ដល់ថ្ងៃព្រហស្បតិ៍ ប្រទេស​រុស្ស៊ីធ្វើ​ម្ចាស់ផ្ទះ​​រៀបចំ​ជំនួប​កំពូល​អន្តរជាតិ នៃ ប្រទេស​មាន​សេដ្ឋកិច្ច​កំពុង​អភិវឌ្ឍ។ ក្នុង​ឱកាស​នេះ​ ​ប្រធានាធិបតីរុស្ស៊ី​ ត្រូវ​ទទួល​ស្វាគមន៍​បណ្តា​ប្រមុខ​​ថ្នាក់ដឹកនាំបរទេស ជាង ​២០ ប្រទេស។ ក្នុងបរិបទ​​កាលៈទេសៈ​វិបត្តិពិភព​សព្វថ្ងៃ​,​ វិមាន​ក្រេមឡាំង អះអាងថា ជំនួប​កំពូល​ខ្នាត​ធំយ៉ាង​អស្ចារ្យដូច្នេះ​ ដែល​រុស្ស៊ី​មិនធ្លាប់​រៀបចំ​ពីមុន​មកទេ។​ ទន្ទឹម​នឹងគ្នា​នេះ អ្នក​វិភាគ​នយោបាយ​រុស្ស៊ី យល់ឃើញថា ប្រមុខរដ្ឋ​រុស្ស៊ី​ វ្ល៉ាឌីមៀរ ពូទីន ​ប្រឹង​ប្រែង​បង្ហាញ​ឆាកអន្តរជាតិ ពិសេស​ពួក​ប្រទេស​លោក​ខាង​លិច ឲ្យឃើញ​ច្បាស់​ថា រុស្ស៊ី​មិន​ឯកានោះឡើយ​។ ​​ ​

លោក អំ សំអាត៖ អាជ្ញាធរខ្លះរារាំង និងអាជ្ញាធរខ្លះសហការប្រារព្ធទិវាសិទ្ធិលំនៅឋាន

ទិវា​សិទ្ធិ​លំនៅ​ឋាន​ពិភព​លោក​ត្រូវ​បាន​រៀប​ចំ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​នៅ​អំឡុង​ខែ​តុលា​

លោក អំ សំអាត៖ អាជ្ញាធរខ្លះរារាំង និងអាជ្ញាធរខ្លះសហការប្រារព្ធទិវាសិទ្ធិលំនៅឋាន

ទិវា​សិទ្ធិ​លំនៅ​ឋាន​ពិភព​លោក​ត្រូវ​បាន​រៀប​ចំ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​នៅ​អំឡុង​ខែ​តុលា​។​ នៅ​កម្ពុជា ប្រជា​សហគមន៍​ជាង​៥០០​នាក់ ​មក​ពី​សហគមន៍​ដីធ្លី​ចំនួន ​១៣ បាន​នាំគ្នា​ប្រារព្ធ​ទិវា​សិទ្ធិលំនៅ​ឋាន​ពិភព​លោក​នៅ​ឆ្នាំ​២០២៤​នេះ​។ ​ក្នុង​បទសម្ភាស​ជាមួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI​ នៅ​ថ្ងៃទី​២២​ខែ​តុលា​នេះ ​លោក​ អំ សំអាត នាយកប្រតិបត្តិ​អង្គការ​លីកាដូ បាន​ថ្លែងថា ​អាជ្ញាធរ​មូល​ដា្ឋន​ខ្លះបាន​ព្យាយាម​ហាម​ឃាត់មិន​ឱ្យប្រារព្ធ​កម្មវិធី​នេះនៅ​កន្លែង​ខ្លះ​។​ តែ​អាជ្ញាធរ​មូលដ្ឋាន​ខ្លះបាន​ចូល​រួម​សហការ​៕

យុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺឆ្កែឆ្កួតចាប់ផ្តើម នៅភ្នំពេញ ខេត្តកណ្តាល និងបាត់ដំបង

នៅព្រឹកថ្ងៃទី២១ ខែតុលានេះ ក្រុមការងារចុះចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតដល់សត្វសុនខរបស់Mi

យុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺឆ្កែឆ្កួតចាប់ផ្តើម នៅភ្នំពេញ ខេត្តកណ្តាល និងបាត់ដំបង

នៅព្រឹកថ្ងៃទី២១ ខែតុលានេះ ក្រុមការងារចុះចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតដល់សត្វសុនខរបស់Mission Rabies បានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួន នៅតាមសង្កាត់ជាច្រើនក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ កម្មវត្ថុនៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតនេះ គឺដើម្បីបញ្ឈប់ការរីករាលដាលការឆ្លងមេរោគឆ្កែឆ្កួត និងការពារអាយុជីវិតមនុស្ស និងសត្វពីជំងឺមួយនេះ។ តាមអ្នករៀបចំកម្មវិធី យុទ្ធនាការនេះនឹងធ្វើឡើង រយៈពេល ១០ថ្ងៃ ពីថ្ងៃទី២១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤។ 

អង្គការអន្តរជាតិជាង១៦០ស្ថាប័នស្នើឱ្យWorld Bankចាត់ការកម្ពុជាជុំវិញការសងសឹកសង្គមស៊ីវិលក្នុងស្រុក

អង្គការអន្តរជាតិជាង ១៦០ស្ថាប័នបានចេញសេចក្តីថ្លែងការណ៍រួមមួយ នាថ្ងៃទី២១តុលា អំពាវនាវឱ្យប្

អង្គការអន្តរជាតិជាង១៦០ស្ថាប័នស្នើឱ្យWorld Bankចាត់ការកម្ពុជាជុំវិញការសងសឹកសង្គមស៊ីវិលក្នុងស្រុក

អង្គការអន្តរជាតិជាង ១៦០ស្ថាប័នបានចេញសេចក្តីថ្លែងការណ៍រួមមួយ នាថ្ងៃទី២១តុលា អំពាវនាវឱ្យប្រធានធនាគារពិភពលោក World Bank លោក Ajay Banga ចាត់វិធានការលើរដ្ឋាភិបាលកម្ពុជានៅក្នុងរឿងបង្ក្រាប និងការគំរាមកំហែងក្រុមការពារសិទ្ធិមនុស្សក្នុងស្រុកជាបន្តបន្ទាប់។ ចំណាត់ការលើរដ្ឋាភិបាលកម្ពុជាដែលអង្គការអន្តរជាតិទាំងនេះចង់ឃើញនោះគឺ ធនាគារពិភពលោកមិនត្រូវអនុម័តគម្រោងអភិវឌ្ឍន៍ថ្មីណាមួយនៅក្នុងប្រទេសកម្ពុជា ល្គឹកណារដ្ឋាភិបាលកម្ពុជាមិនបញ្ឈប់ការយាយីតាមផ្លូវច្បាប់លើក្រុមការពារសិទ្ធិមនុស្ស។

ម៉ុលដាវី បោះឆ្នោតភ្ជាប់ខ្លួនទៅសហភាពអឺរ៉ុប រុស្ស៊ីបរិហារភាពពុំប្រក្រតីនៃការរាប់សន្លឹកឆ្នោត

ថ្ងៃចន្ទទី ២១ តុលា ឆ្នាំ ២០២៤ រុស្ស៊ី បានថ្លែងបរិហារអំពី ភាពពុំប្រក្រតី នៃលទ្ធផលបោះឆ្នោតប្រ

ម៉ុលដាវី បោះឆ្នោតភ្ជាប់ខ្លួនទៅសហភាពអឺរ៉ុប រុស្ស៊ីបរិហារភាពពុំប្រក្រតីនៃការរាប់សន្លឹកឆ្នោត

ថ្ងៃចន្ទទី ២១ តុលា ឆ្នាំ ២០២៤ រុស្ស៊ី បានថ្លែងបរិហារអំពី ភាពពុំប្រក្រតី នៃលទ្ធផលបោះឆ្នោតប្រជាមតិ នៅម៉ុលដាវី ក្នុងពេលថ្មីៗនេះ ដែលមានសំឡេងភាគច្រើន គាំទ្រឲ្យប្រទេសជាអតីតសហភាពសូវៀតមួយនេះ ភា្ជប់ខ្លួនទៅនឹងសហភាពអឺរ៉ុប។ ទន្ទឹមគ្នានេះ រុស្ស៊ី ក៏បានទាមទារឲ្យ ប្រធានាធិបតីម៉ុលដាវី លោកស្រី Maya Sandu ដែលមានទំនោរអឺរ៉ុបនិយម បង្ហាញភស្តុតាងច្បាស់លាស់ ជុំវិញការចោទប្រកាន់របស់លោកស្រី ដែលថា មានឧក្រិដ្ឋជនមួយចំនួន បានចូលដៃជាមួយកម្លាំងមកពីខាងក្រៅ ក្នុងបំណងជ្រៀតជ្រែកដល់ដំណើរការបោះឆ្នោតខាងលើ និង បំផ្លាញប្រយោជន៍ជាតិម៉ុលដាវី។ 

អ្វី​ជា​កម្មវត្ថុ​របស់​សន្និសីទ​​អង្គការ​សហប្រជាជាតិ​ស្តីពី​ជីវចម្រុះ​លើក​ទី​១៦?

សន្និសីទ​អង្គការសហប្រជាជាតិ​ស្តីពី​ជីវ​ចម្រុះ​លើក​ទី​១៦ ដែល​ចាប់​បើក​នៅ​​ថ្ងៃ​ចន្ទទី​២១

អ្វី​ជា​កម្មវត្ថុ​របស់​សន្និសីទ​​អង្គការ​សហប្រជាជាតិ​ស្តីពី​ជីវចម្រុះ​លើក​ទី​១៦?

សន្និសីទ​អង្គការសហប្រជាជាតិ​ស្តីពី​ជីវ​ចម្រុះ​លើក​ទី​១៦ ដែល​ចាប់​បើក​នៅ​​ថ្ងៃ​ចន្ទទី​២១​តុលា​២០២៤ នៅក្រុង​កាលី​ប្រទេស​កូឡុំប៊ី ជា​ការ​ណាត់ជួប​​ខ្នាត​អន្តរជាតិ​លើក​ទីមួយ​ គិត​ចាប់​តាំងពី​ពិភពលោក​មាន​ផែនការ​បញ្ឈប់ការ​បំផ្លិច​បំផ្លាញផែន​​ដី​ មហា​សមុទ្ទ និង​ជីវិតជីវចម្រុះ​គ្រប់​ប្រភេទ ត្រឹម​ឆ្នាំ​២០៣០មក។ ​ផែនការមាន​ហើយ ​ឥលូវ​ដល់​ពេល​ត្រូវប្រែក្លាយ​ផែនការ​ឱ្យ​ការ​ពិត​ជាក់​ស្តែង។ តើ១៩៤​ប្រទេស​ជា​សមាជិក​នៃ​សន្ធិសញ្ញា​ដើម្បី​ជីវចម្រុះ ត្រូវមាន​សកម្មភាព និង​ដំណោះស្រាយ​​យ៉ាងណា ដើម្បី​ធានា​សម្រេច​កម្មវត្ថុ​ដែល​បាន​ព្រមព្រៀង​គ្នា​រួច​ហើយ? 

សភាជាតិវៀតណាម តែងតាំងអតីតនាយឧត្តមសេនីយ៍យោធា ជាប្រធានាធិបតីថ្មី

នៅថ្ងៃចន្ទ ទី២១ តុលា សភាជាតិវៀតណាមបានបោះឆ្នោតតែងតាំងលោក Luong Cuong ជាប្រធានាធិបតីថ្មី បន្តពីលោកត

សភាជាតិវៀតណាម តែងតាំងអតីតនាយឧត្តមសេនីយ៍យោធា ជាប្រធានាធិបតីថ្មី

នៅថ្ងៃចន្ទ ទី២១ តុលា សភាជាតិវៀតណាមបានបោះឆ្នោតតែងតាំងលោក Luong Cuong ជាប្រធានាធិបតីថ្មី បន្តពីលោកតូ ឡឹម To Lam ដែលត្រូវកាន់តំណែងជាអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម។ នេះបើយោងតាមការផ្សាយព័ត៌មានរបស់ទូរទស្សន៍ជាតិវៀតណាម។  

ទំហំទឹកប្រាក់ដែលពលរដ្ឋចូលរួមអភិវឌ្ឍតំបន់ព្រំដែនឆ្លុះបញ្ចាំងពីឯកភាពជាតិ?

ប្រមុខ​រដ្ឋាភិ​បាល​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​២០​ខែ​តុលា ​ថា មូល​និធិ​កសាង​ហេដ្ឋា​រចនា​សម្ព័

ទំហំទឹកប្រាក់ដែលពលរដ្ឋចូលរួមអភិវឌ្ឍតំបន់ព្រំដែនឆ្លុះបញ្ចាំងពីឯកភាពជាតិ?

ប្រមុខ​រដ្ឋាភិ​បាល​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​២០​ខែ​តុលា ​ថា មូល​និធិ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​តាម​ព្រំដែន​នឹង​ត្រូវ​បិទ​បញ្ចប់ ឈប់​ទទួល​ការ​បរិច្ចាគ​វិភាគ​ទាន​ស្ម័គ្រ​ចិត្ត​ ចាប់​ពី​ថ្ងៃ​ទី​៣១​ខែ​តុលា​ខាង​មុខ​។ ​គិត​ត្រឹម​ថ្ងៃ​ទី​២០ ​ក្រុម​ការ​ងារ​មូល​និធិ​ទទួល​បាន​ទឹក​ប្រាក់​សរុប​ជាង​២៦​លាន​ដុល្លារ​។​ មន្ត្រី​រដ្ឋាភិ​បាល​ចាត់​ទុក​ថា ​នេះជា​ការ​ចូល​រួម​បរិច្ចាគ​យ៉ាង​ធំ​ធេង​របស់​ពល​រដ្ឋ​ខ្មែរ​។​ ប៉ុន្តែ ​អ្នក​តាម​ដាន​សង្គម ​យល់​ថា ​ថវិកា​នេះ​នៅមិន​ទាន់​គ្រប់​គ្រាន់​សម្រាប់​អភិវឌ្ឍ​តាម​ព្រំដែន​នោះ​ទេ​៕

នាយ​ឧត្តមសេនីយ៍ ​មាស វីរិទ្ធ​៖​ការ​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​ក្លឹប​កម្សាន្ត​ថយចុះ​ស្ទើរ​ទាំងស្រុង

នៅថ្ងៃទី​២១ ខែ​តុលា ឆ្នាំ​២០២៤នេះ ​ប្រទេសកម្ពុជា​បានបើកកិច្ចប្រជុំ​មួយ​ស្តីពី​ការប្រយុទ្

នាយ​ឧត្តមសេនីយ៍ ​មាស វីរិទ្ធ​៖​ការ​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​ក្លឹប​កម្សាន្ត​ថយចុះ​ស្ទើរ​ទាំងស្រុង

នៅថ្ងៃទី​២១ ខែ​តុលា ឆ្នាំ​២០២៤នេះ ​ប្រទេសកម្ពុជា​បានបើកកិច្ចប្រជុំ​មួយ​ស្តីពី​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​រយៈពេលមួយឆ្នាំ​នៃរដ្ឋាភិបាល​អាណត្តិទី៧។​ របាយការណ៍របស់​អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បង្ហាញថា ​ក្នុងរយៈពេល​១ឆ្នាំនៃ​ការដឹកនាំ​របស់រដ្ឋាភិបាលថ្មី ​សមត្ថកិច្ចបង្ក្រាប​បាន​បទល្មើសគ្រឿងញៀនចំនួន ​១០ ០០៨ករណី ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ​២៧ ៨១៧​នាក់ ​រឹបអូសបាន​គ្រឿងញៀន​ចំនួនជាង ​៧តោន ​កញ្ឆា ​និង​សារធាតុគីមី​ផ្សំ​ផ្សេងទៀត​ជាង ១តោន​។ ​នៅក្នុងកិច្ចសម្ភាស​ជាមួយ​វិទ្យុបារាំង RFI ​នាថ្ងៃទី២១ ​ខែ​តុលានេះ ​នាយឧត្តមសេនីយ៍​ មាស វីរិទ្ធ ​អគ្គលេខាធិការ​អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ​បាន​កត់សម្គាល់ថា​ការបង្ក្រាប​គ្រឿងញៀន​នៅក្នុង​ក្លឹបកម្សាន្ត​ផ្តល់នូវ​លទ្ធផល​ល្អ​។

សហមេធាវីការពារក្តី ស្នើសាលាឧទ្ធរណ៍ពន្លឿនការបើកសវនាការលើលោក កឹម សុខា

សហមេធាវីការពារក្តីជូនអតីតប្រធានគណបក្សប្រឆាំង លោក កឹម សុខា ស្នើឲ្យសាលាឧទ្ធរណ៍ភ្នំពេញពន្លឿន

សហមេធាវីការពារក្តី ស្នើសាលាឧទ្ធរណ៍ពន្លឿនការបើកសវនាការលើលោក កឹម សុខា

សហមេធាវីការពារក្តីជូនអតីតប្រធានគណបក្សប្រឆាំង លោក កឹម សុខា ស្នើឲ្យសាលាឧទ្ធរណ៍ភ្នំពេញពន្លឿនការបើកសវនាការលើសំណុំរឿងរបស់លោក កឹម សុខា ក្រោយពីបានអូសបន្លាយរយៈពេល១ខែ។ តាមសហមេធាវីការពារក្តី ពួកគេបានដាក់ពាក្យស្នើសុំទៅសាលាឧទ្ធរណ៍ភ្នំពេញ តាំងពីដើមខែតុលា ប៉ុន្តែ មិនទាន់ទទួលបានការឆ្លើយតបណាមួយពីតុលាការនៅឡើយ។

អ៊ីស្រាអែល​​ទម្លាក់​គ្រាប់​បែក​លើ​អង្គការ​​​​ហិរញ្ញវត្ថុ​ហេសបូឡា​នៅលីបង់

ក្រោយ​កម្ចាត់​មេចលនា​ហាម៉ាសនៅ​ហ្កាហ្សា​រួច​ អ៊ីស្រាអែលងាក​ទៅ​​សម្រុក​វាយ​លើហេសបូឡានៅ​​​

អ៊ីស្រាអែល​​ទម្លាក់​គ្រាប់​បែក​លើ​អង្គការ​​​​ហិរញ្ញវត្ថុ​ហេសបូឡា​នៅលីបង់

ក្រោយ​កម្ចាត់​មេចលនា​ហាម៉ាសនៅ​ហ្កាហ្សា​រួច​ អ៊ីស្រាអែលងាក​ទៅ​​សម្រុក​វាយ​លើហេសបូឡានៅ​​​លីបង់​កាន់​តែ​ខ្លាំង។ បន្ទាប់ពី​វាយប្រហារបាញ់​គ្រាប់​ចម្រុះ​លើ​ទីតាំង​ជា​ច្រើន​របស់​ហេសបូឡា​នៅទូទាំង​ប្រទេស​​លីបង់​មក នៅល្ងាច​ថ្ងៃអាទិត្យ​ទី​២០​តុលា​ម្សិលមិញ យោធា​អ៊ីស្រាអែល​បាន​ ដៅ​វាយប្រហារ​តាម​ផ្លូវ​អាកាស​ទម្លាក់​គ្រាប់​លើ​ការិយាល័យ​របស់អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយភាគ​ខាង​ត្បូង​ក្រុង​បេរូត។ អង្គការ​នេះ​​ជាប់​ចោទថា​ជា​អ្នក​ប្រមូល​ថវិកា​ចិញ្ចឹម​ចលនាហេសបូឡា។

រុស្ស៊ី និងរបបសឹកភូមា ធ្វើសមយុទ្ធយោធាជើងទឹករួមគ្នា សាជាថ្មី

រុស្ស៊ី និងភូមា​បើកសមយុទ្ធយោធា​ជើងទឹករួមគ្នា​ជា​លើកទី២ នៅ​សមុទ្រ​អង់ដាម៉ង់។ យោងតាម​ការចុ

រុស្ស៊ី និងរបបសឹកភូមា ធ្វើសមយុទ្ធយោធាជើងទឹករួមគ្នា សាជាថ្មី

រុស្ស៊ី និងភូមា​បើកសមយុទ្ធយោធា​ជើងទឹករួមគ្នា​ជា​លើកទី២ នៅ​សមុទ្រ​អង់ដាម៉ង់។ យោងតាម​ការចុះផ្សាយ​របស់​កាសែតរដ្ឋភូមា នាវាចម្បាំង​រុស្ស៊ីចំនួន ៥គ្រឿង បានធ្វើដំណើរទៅ​ដល់ប្រទេសភូមា ដើម្បីចូលរួមធ្វើសមយុទ្ធយោធាជើងទឹកជាមួយនឹងរបបសឹកភូមា ដែល​ចាប់ផ្តើម​ពីថ្ងៃអាទិត្យ ទី ២០​តុលា ដល់ថ្ងៃទី ២៤​តុលា។

កៀវ៖ ​ទ័ពកូរ៉េខាងជើងជួយច្បាំងរុស្ស៊ី​ នោះស​​មរភូមិអ៊ុយក្រែន​​កាន់តែស្មុគស្មាញ ​អូសបន្លាយយូរ និងរីកធំ

សម្ព័ន្ធមិត្ត​របស់​អ៊ុយក្រែន រួមទាំង​អ៊ុយក្រែន​ផ្ទាល់ផង​បាន​រំជើបរំជួល​ ជ្រួលច្របល់​ខ្ល

កៀវ៖ ​ទ័ពកូរ៉េខាងជើងជួយច្បាំងរុស្ស៊ី​ នោះស​​មរភូមិអ៊ុយក្រែន​​កាន់តែស្មុគស្មាញ ​អូសបន្លាយយូរ និងរីកធំ

សម្ព័ន្ធមិត្ត​របស់​អ៊ុយក្រែន រួមទាំង​អ៊ុយក្រែន​ផ្ទាល់ផង​បាន​រំជើបរំជួល​ ជ្រួលច្របល់​ខ្លាំង នៅ​ចុងសប្តាហ៍នេះ បន្ទាប់មាន​ក្រុមចារកម្ម​កូរ៉េខាងត្បូង​បានប្រកាស​​ដំណឹងថា ​ទាហាន​កូរ៉េខាងជើង​ជាង​១ពាន់នាក់​ធ្វើដំណើរ​ទៅដល់​មូលដ្ឋានទ័ព​រុស្ស៊ី នៅ​Vladivostok​នៅ​ខែតុលា​នេះ ដើម្បី​ចូលរួមប្រយុទ្ធកៀកស្មា​ជាមួយ​កងទ័ពរុស្ស៊ី នៅក្នុង​សមរភូមិអ៊ុយក្រែន។ វត្តមានទ័ព​កូរ៉េខាងជើង​ក្នុងជួរកងទ័ពរុស្ស៊ីនៅ​សមរភូមិអ៊ុយក្រែន​ នឹង​ធ្វើ​ឲ្យ​សង្រ្គាមដ៏ធំមួយនេះ នៅទឹកដី​អឺរ៉ុប ​​ផ្លាស់ប្តូរក្នុងទម្រង់មួយ​ដ៏គួរ​ឲ្យគ្រោះថ្នាក់។ ដោយ​លូកដៃ​ក្នុង​សង្រ្គាម​អ៊ុយក្រែន ក្រោម​រូបភាព​ចាប់ដៃ​សហការយោធា​ជាមួយ​ភាគីរុស្ស៊ី កូរ៉េខាងជើង​បាន​តម្លើង​តួនាទីខ្លួន​ជា​មហាអំណាច​នុយក្លេអ៊ែរ​អាស៊ី​ដែល​គេ​ត្រូវ​ខ្លាចរអា។

Global Witness៖ក្រុមហ៊ុន​បណ្តាញសង្គម​ ផ្សាយ​ពាណិជ្ជកម្ម​នយោបាយ​​ភ្ជាប់​​​​ព័ត៌មាន​ក្លែង​បន្លំ

បាំង​​តែ​ប្រមាណ​ជាង២សប្តាហ៍​ប៉ុណ្ណោះ ការបោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ នឹងឈានចូល​

Global Witness៖ក្រុមហ៊ុន​បណ្តាញសង្គម​ ផ្សាយ​ពាណិជ្ជកម្ម​នយោបាយ​​ភ្ជាប់​​​​ព័ត៌មាន​ក្លែង​បន្លំ

បាំង​​តែ​ប្រមាណ​ជាង២សប្តាហ៍​ប៉ុណ្ណោះ ការបោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ នឹងឈានចូល​មកដល់។ រហូតមកទល់​ពេលនេះទៅហើយ​ ក្រុមហ៊ុន​បណ្តាញសង្គម​ តួយ៉ាង​ ​​Tiktok, Google និង​ Facebook ជាដើម នៅតែបន្ត​អនុញ្ញាត​ឲ្យផ្សព្វផ្សាយ​​ពាណិជ្ជកម្មឃោសនានយោបាយ​ ដែល​មាន​ភ្ជាប់​ជាមួយ​នូវ​សារ​ក្លែង​បន្លំ​ ឬព័ត៌មា​នមិនពិត។​ នេះបើផ្អែក​លើរបាយការណ៍ ​១​ របស់អង្គការ​Global Witness ដែល​បាន​​​ស៊ើប​អង្កេតជុំវិញ​វិធាន​ការ​លុប​បំបាត់​ព័ត៌មាន​ក្លែងក្លាយតាម​ប្រព័ន្ធអនឡាញ​​ នៅរដូវកាល​បោះឆ្នោត​អាមេរិក​។​​​

កម្ពុជាបានជួយសង្គ្រោះនារីខ្មែរដែលរងគ្រោះពីការបង្ខាំងខុសច្បាប់នៅប្រទេសចិន

កាលពីថ្ងៃទី១៩ ខែតុលា នារីខ្មែរធ្វើការនៅប្រទេសចិនម្នាក់ត្រូវបានសមត្ថកិច្ចចិនជួយសង្គ្រោះច

កម្ពុជាបានជួយសង្គ្រោះនារីខ្មែរដែលរងគ្រោះពីការបង្ខាំងខុសច្បាប់នៅប្រទេសចិន

កាលពីថ្ងៃទី១៩ ខែតុលា នារីខ្មែរធ្វើការនៅប្រទេសចិនម្នាក់ត្រូវបានសមត្ថកិច្ចចិនជួយសង្គ្រោះចេញពីកន្លែងបង្ខាំងខុសច្បាប់ បន្ទាប់ពីមានកិច្ចសហការរវាងក្រសួងមហាផ្ទៃខ្មែរ និងក្រសួងសន្តិសុខសាធារណៈរបស់ចិន។ តាមប្រភពព័ត៌មានពីក្រសួងមហាផ្ទៃ បច្ចុប្បន្ននារីរងគ្រោះកំពុងស្ថិតក្រោមការថែទាំរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិន ដែលជាអ្នកសម្របសម្រួលជួយបំពេញបែបបទដើម្បីឲ្យស្ត្រីខាងលើអាចវិលត្រឡប់មកកម្ពុជាវិញ។ ​

កម្ពុជា-ឥណ្ឌូណេស៊ីមានសុទិដ្ឋិនិយមក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់កម្រិត និងគ្រប់វិស័យ

នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត កាលពីថ្ងៃសៅរ៍ទី

កម្ពុជា-ឥណ្ឌូណេស៊ីមានសុទិដ្ឋិនិយមក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់កម្រិត និងគ្រប់វិស័យ

នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត កាលពីថ្ងៃសៅរ៍ទី ១៩ ខែតុលា បានជួបពិភាក្សាជាមួយលោក Mohd Jusuf Kalla អតីតអនុប្រធានាធិបតីឥណ្ឌូណេស៊ី និងជាប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាល អាស៊ីប៉ាស៊ីហ្វិកអន្តរជាតិ។ តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ប្រមុខរដ្ឋាភិបាលកម្ពុជាបានអញ្ជើញទៅប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមក្នុងពិធីចូលកាន់តំណែងរបស់ប្រធានាធិបតីថ្មីរបស់ឥណ្ឌូណេស៊ី គឺលោក ប្រាបូវូ ស៊ូប៊ីយ៉ាន់តូ ដែលត្រូវប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី ២០តុលានេះ។

របាយការណ៍IFC៖ កម្ពុជាត្រូវការវិនិយោគ៣៦ពាន់លានដុល្លារដើម្បីសម្រេចអព្យាក្រឹតកាបូនឆ្នាំ ២០៥០

របាយការណ៍មួយដែលចេញផ្សាយដោយអង្គការសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ(IFC) នៅសប្តាហ៍នេះបានលើកឡើងថ

របាយការណ៍IFC៖ កម្ពុជាត្រូវការវិនិយោគ៣៦ពាន់លានដុល្លារដើម្បីសម្រេចអព្យាក្រឹតកាបូនឆ្នាំ ២០៥០

របាយការណ៍មួយដែលចេញផ្សាយដោយអង្គការសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ(IFC) នៅសប្តាហ៍នេះបានលើកឡើងថា កម្ពុជាត្រូវការវិនិយោគពីរដ្ឋ និងវិស័យឯកជន ចំនួន ៣៦ពាន់លានដុល្លារ ដើម្បីសម្រេចគោលដៅរបស់ខ្លួនក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ចាប់ពីឆ្នាំ២០២៣-២០៥០ និងដើម្បីសម្រេចឱ្យបាននូវអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ បើគ្មានវិធានការបន្ស៊ាំ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុទេ នោះកម្ពុជានឹងខាតបង់រហូតដល់ ៩%នៃផលិតផលក្នុងស្រុកសរុប នៅឆ្នាំ២០៥០។ នេះបើតាមរបាយការណ៍របស់អង្គការសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិហៅកាត់ជាភាសាអង់គ្លេសថា IFC។

អ៊ុយក្រែន បានបាញ់យានដ្រូនច្រើនសន្ធឹកដល់ជាង ១០០ គ្រឿង មកលើដែនដីរុស្ស៊ី

ក្នុងយប់ថ្ងៃសៅរ៍ឆ្លងមកថ្ងៃអាទិត្យទី ២០ តុលា អ៊ុយក្រែនបានបាញ់បង្ហោះយានដ្រូន ច្រើន សន្ធឹកដល

អ៊ុយក្រែន បានបាញ់យានដ្រូនច្រើនសន្ធឹកដល់ជាង ១០០ គ្រឿង មកលើដែនដីរុស្ស៊ី

ក្នុងយប់ថ្ងៃសៅរ៍ឆ្លងមកថ្ងៃអាទិត្យទី ២០ តុលា អ៊ុយក្រែនបានបាញ់បង្ហោះយានដ្រូន ច្រើន សន្ធឹកដល់ជាង ១០០ គ្រឿង តម្រង់មកវាយប្រហារ ទីដៅនានាដែលស្ថិតនៅជ្រៅក្នុងដែនដីប្រទេសរុស្ស៊ី ជាអាទិ៍ ត្រង់តំបន់ក្បែររដ្ឋធានីម៉ូស្គូ ព្រមទាំងរោងចក្រដែលផលិតគ្រឿងបំផ្ទុះ។ ​ដំណឹងនេះ ប្រកាសនៅ ថ្ងៃ អាទិត្យ ដោយអាជ្ញាធរ និង បណ្តាគណនី Telegram រុស្ស៊ី។  

ឥណ្ឌូណេស៊ី៖ ប្រធានាធិបតីថ្មី​ស្បថ​ចូល​កាន់តំណែង​ជា​ផ្លូវការ

​ក្នុង​ជន្មាយុ៧៣ឆ្នាំ លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ ​​បាន​ធ្វើ​ពិធី​ស្បថ​ចូល​តំណែង ជាផ្លូវការ

ឥណ្ឌូណេស៊ី៖ ប្រធានាធិបតីថ្មី​ស្បថ​ចូល​កាន់តំណែង​ជា​ផ្លូវការ

​ក្នុង​ជន្មាយុ៧៣ឆ្នាំ លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ ​​បាន​ធ្វើ​ពិធី​ស្បថ​ចូល​តំណែង ជាផ្លូវការ​ ជំនួសលោក ​ ចូកូ វីដូដូ និង​ក្លាយជា​ ប្រធានាធិបតីជំនាន់​ទី ​៨ ​របស់​ឥណ្ឌូណេស៊ី ដែល​ជា​ប្រទេស​​មហាអំណាច​សេដ្ឋកិច្ច​ទី១ នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។​ ជាអតីត​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​​, លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ ធ្លាប់បាន​ចាញ់​ឆ្នោត​ ២ ដងរួច​​មកហើយ ទម្រាំ​តែ​អាច​ក្លាយ​ជាថ្នាក់ដឹកនាំ​កំពូល​ នៅគ្រានេះ។ ក្នុងអតីត​កាល​ជា​មេទាហាន, រូប​លោក​ត្រូវ​គេ​រិះគន់​ខ្លាំង អំពីការ​បង្ក្រាប​បង្ហូរឈាម​សកម្មជន​ប្រឆាំង​ និង​បំពាន​សិទ្ធិមនុស្ស រហូត​ដល់​សហរដ្ឋអាមេរិក​​និង​កាណាដា បិទខ្ទប់​មិនផ្តល់​ទិដ្ឋាការ​។​

បក្សកាន់អំណាច និងបក្សក្រៅរដ្ឋាភិបាល នៅតែយល់ឃើញផ្ទុយគ្នាពីការអនុវត្តកិច្ចព្រមព្រៀងក្រុងប៉ារីស

នៅថ្ងៃ​អាទិត្យ​ទី​២០ ខែ​តុលា​នេះ ​អង្គការ​សង្គម​ស៊ីវិល​ចំនួន​២០ ​បាន​ប្រារព្ធ​ខួប​ទី ​៣៣​

បក្សកាន់អំណាច និងបក្សក្រៅរដ្ឋាភិបាល នៅតែយល់ឃើញផ្ទុយគ្នាពីការអនុវត្តកិច្ចព្រមព្រៀងក្រុងប៉ារីស

នៅថ្ងៃ​អាទិត្យ​ទី​២០ ខែ​តុលា​នេះ ​អង្គការ​សង្គម​ស៊ីវិល​ចំនួន​២០ ​បាន​ប្រារព្ធ​ខួប​ទី ​៣៣​ឆ្នាំ ​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១​។​ ព្រឹត្តិ​ការណ៍​នេះ​រៀប​ចំ​ឡើង​នៅ​ទីលាន​ប្រជា​ធិប​តេយ្យ ​ដោយ​មាន​ការ​ចូល​រួម​ពី​តំណាង​អង្គ​ទូត ​និង​តំណាង​គណ​បក្ស​នយោបាយ​មួយ​ចំនួន​។​ ៣៣​ឆ្នាំក្រោយ​នៃការ​ចុះហត្ថ​លេខា​សន្ធិសញ្ញា​សន្តិភាព​ក្រុង​ប៉ារីស អ្នក​នយោបាយ​របស់​គណ​បក្ស​កាន់​អំណាច និង​អ្នកនយោ​បាយ​នៅក្រៅ​រដ្ឋា​ភិបាល ​រួមទាំង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន នៅ​តែមាន​ការ​យល់​ឃើញ​ផ្ទុយ​គ្នា​ចំពោះ​ការ​អនុវត្ត​ខ្លឹម​សារ​នៃ​កិច្ច​ព្រម​ព្រៀង​នេះ​៕

អយ្យការសម្រេចចោទប្រកាន់បុគ្គល ស៊ូហៃមី នៅក្នុងបទល្មើស រំលោភសិស្សស្រី ១៨នាក់

នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ អយ្យការអមសាលាដំបូង ក្រុងភ្នំពេញបានសម្រចចោទប្រកាន់បុគ្គលឈ្ម

អយ្យការសម្រេចចោទប្រកាន់បុគ្គល ស៊ូហៃមី នៅក្នុងបទល្មើស រំលោភសិស្សស្រី ១៨នាក់

នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ អយ្យការអមសាលាដំបូង ក្រុងភ្នំពេញបានសម្រចចោទប្រកាន់បុគ្គលឈ្មោះ  កាម៉ារូទីន ស៊ូហៃមី ពីបទល្មើសចំនួន២ ពាក់ព័ន្ធនឹងករណីរំលោភសិស្សស្រី១៨នាក់ នៅសាលារៀនឥស្លាមមួយកន្លែង ក្នុងក្រុងភ្នំពេញ។ នៅសប្តាហ៍នេះ ជនសង្ស័យ កាម៉ារូទីន ស៊ូហៃមី ត្រូវបានចាប់ឃុំខ្លួន បន្ទាប់ពីជនសង្ស័យរូបនេះបានបដិសេធមិនទទួលស្គាល់ទង្វើរបស់ខ្លួន ទោះបីជាមានជនរងគ្រោះចេញមុខមកបំភ្លឺពីករណីនេះក៏ដោយ។

តុលាការ​អាមេរិក​ផ្សាយ​ភស្តុតាង​ស្តីពី​​​សកម្មភាព​លោក ត្រាំ ចង់​កែប្រែ​លទ្ធផលឆ្នោត​ឆ្នាំ២០២០

នៅសហរដ្ឋអាមេរិក សំណុំ​រឿងចេតនា​លួច​បន្លំសន្លឹកឆ្នោត​​និងកែប្រែ​លទ្ធផល​បោះឆ្នោតប្រធានាធិ

តុលាការ​អាមេរិក​ផ្សាយ​ភស្តុតាង​ស្តីពី​​​សកម្មភាព​លោក ត្រាំ ចង់​កែប្រែ​លទ្ធផលឆ្នោត​ឆ្នាំ២០២០

នៅសហរដ្ឋអាមេរិក សំណុំ​រឿងចេតនា​លួច​បន្លំសន្លឹកឆ្នោត​​និងកែប្រែ​លទ្ធផល​បោះឆ្នោតប្រធានាធិបតី​​ ឆ្នាំ២០២០ បាន​មក​លង​បន្លាច​លោក ដូណាល់ ត្រាំ ជាថ្មី។ ពីថ្ងៃសុក្រ​ ទី​១៨តុលា​ ចៅក្រម​តុលាការ​សហព័ន្ធ​អាមេរិក​ បាន​សម្រេច​អនុញ្ញាត​ឲ្យ​ផ្សព្វ​ផ្សាយឯកសារ​​ភស្តុតាង​ សរុប​ចំនួន ១ ៨៨៩ ​ទំព័រ ​ស្តីអំពី​​​សកម្មភាព​និង​​​ចេតនា​​របស់​លោក ដូណាល់​ ត្រាំ ​ដែល​បាន​បញ្ជា​ឲ្យ​​កែប្រែ​បង្វែរ​លទ្ធផលបោះឆ្នោតប្រធានាធិបតី​​ កាលពី​ ​ឆ្នាំ២០២០​។ ឆ្នាំ២០២០ ដែលលោក ចូ បៃដិន ឈ្នះឆ្នោត​ធ្វើ​ជា​ប្រធានាធិបតី​ជំនួស​លោក ត្រាំ។ ការ​ប្រកាស​ផ្សាយ​​ភស្តុតាង​ក្នុង​សំណុំរឿងបង្វែរលទ្ធផលបោះឆ្នោត​​ នៅពេល​នេះ ត្រូវ​ក្រុម​មេធាវី​ការពារក្តី​ឲ្យ​លោក ត្រាំ ​ចោទប្រកាន់ថា តុលាការ​កំពុងតែ​ជ្រៀតជ្រែក​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតីអាមេរិក អាណត្តិថ្មី ដែល​នឹង​ប្រព្រឹត្ត​ធ្វើឡើង នៅ៣សប្តាហ៍ទៀត​។

កម្មវិធីផ្សាយ​ ថ្ងៃសៅរ៍ទី ១៩ តុលា ២០២៤

កម្មវិធីផ្សាយព័ត៌មាន ថ្ងៃសៅរ៍ទី ១៩ តុលា ២០២៤ ដោយ​ សាំ ឧត្តម

កម្មវិធីផ្សាយ​ ថ្ងៃសៅរ៍ទី ១៩ តុលា ២០២៤

កម្មវិធីផ្សាយព័ត៌មាន ថ្ងៃសៅរ៍ទី ១៩ តុលា ២០២៤ ដោយ​ សាំ ឧត្តម

Get more results via ClueGoal