ថ្នាក់ដឹកនាំពិភពលោក ជាង២០ប្រទេស អញ្ជើញចូលរួម កិច្ចប្រជុំកំពូលប្រទេសសេដ្ឋកិច្ចកំពុងអភិវឌ្ឍ នៅប្រទេសរុស្ស៊ី។ កិច្ចប្រជុំនេះ បង្កើតឱកាសជំនួបទ្វេភាគី ដ៏កម្រ។ ជាក់ស្តែង នៅថ្ងៃពុធនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏អញ្ជើញចូលរួមដែរ បន្ទាប់ពី លោក អង់តូនីញ៉ូ ហ្គូទែរស៍ និងប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ខកខានជួបសន្ទានាគ្នា ច្រើនឆ្នាំមកហើយ ចាប់តាំងពីផ្ទុះសង្គ្រាមនៅអ៊ុយក្រែន។ ជំនួបកំពូលនេះ ក៏បានបើកឱកាសឲ្យប្រមុខដឹកនាំមហាអំណាចចិននិង ឥណ្ឌា បានជួបគ្នាជាលក្ខណៈទ្វេភាគីដែរ ក្រោយពីថ្នាក់ដឹកនាំទាំង២ មិនបានជួបគ្នា១ទល់១ ប្រមាណ៥ឆ្នាំហើយ។
កសិដ្ឋានឈូកមួយកន្លែងក្នុងខេត្តសៀមរាប បានប្រមូលដើមឈូកដែលគេបោះចោលមកកាច់ហូតយកសរសៃដើម្បីកែច្នៃទៅជាសរសៃអំបោះសម្រាប់ត្បាញកំណាត់ដ៏មានតម្លៃថ្លៃ។ ការងារតម្បាញអំបោះសរសៃឈូក បានផ្តល់ឱកាសការងារដល់ស្ត្រីនៅទីជនបទ ដែលមានជីវភាពខ្វះខាត។ ការងារនេះអាចឲ្យពួកគេរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ ក៏ដូចជាការសិក្សារបស់កូនៗ ជៀសវាងការបោះបង់ការសិក្សា និងការធ្វើចំណាកស្រុក៕
អង់គ្លេសនិងអាល្លឺម៉ង់ បានចុះកិច្ចព្រមព្រៀង ជាប្រវត្តិសាស្ត្រ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យយោធា, ផ្នែកសមយុទ្ធ, យាមល្បាត និងវិស័យផលិតគ្រឿងសព្វាវុធ។ នេះជាសារសម្តែងសាមគ្គីភាពបន្ថែមទៀត នៃប្រទេសរង្វង់អឺរ៉ុបនិងអូតង់ ប្រឈមទប់ទល់នឹងការគំរាមកំហែងសន្តិសុខពីសំណាក់រុស្ស៊ី។
ទាហានកូរ៉េខាងជើងដែលបញ្ជូនទៅជួយច្បាំងរុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ទំនងជារត់ចោលជួរអស់មួយចំនួន។ នេះបើតាមក្រសួងការពារជាតិអ៊ុយក្រែន។ កាលពីសប្តាហ៍មុន អ៊ុយក្រែននិងកូរ៉េខាងត្បូងបានអះអាងថាកូរ៉េខាងជើងបានបញ្ជូនទាហាន១២០០០នាក់ទៅរុស្ស៊ី ដើម្បីឈរជើងនៅសមរភូមិគួរស្ក៍។
ថ្ងៃទី២៣តុលា ២០២៤ នេះគឺជាខួបលើកទី៣៣ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលត្រូវបានបង្កើតឡើង កាលពីថ្ងៃ២៣ តុលា ១៩៩១។ នៅក្នុងសេចក្តីថ្លែងការណ៍ដែលធ្លាក់មកជាបន្តបន្ទាប់ អ្នកនយោបាយនៅក្រៅរដ្ឋាភិបាលអំពាវនាវឲ្យភាគីពាក់ព័ន្ធ គោរពឲ្យបានពេញលេញនូវស្មារតីនៃការកិច្ចព្រមព្រៀងនេះ និងដោះលែងសកម្មជនដែលជាប់ឃុំ។ តែជាមួយគ្នានេះ អ្នកនយោបាយកាន់អំណាចក៏បានអបអរទិវានេះដែរ ជាមួយនឹងការលើកឡើងពីកិច្ចខិតខំជាច្រើន មុននឹងឈានដល់មានកិច្ចព្រមព្រៀងសន្តិភាព២៣តុលា។
មហាសេដ្ឋីមានលុយច្រើនជាងគេនៅក្នុងពិភពលោក អេឡុន ម៉ាសក៍ Elon Muskបានប្រកាសផ្តល់លុយ ១លានដុល្លារ ជារៀងរាល់ថ្ងៃ ដល់អ្នកបោះឆ្នោត ពីពេលនេះ រហូតដល់ថ្ងៃបោះឆ្នោត ថ្ងៃទី៥វិច្ឆិកា។ អ្នកដែលអាចទទួលសែក ឬ មូលប្បទានបត្រ ចំនួន១លានដុល្លារពីមហាសេដ្ឋី អេឡុន ម៉ាសក៍ ត្រូវគោរពលក្ខខណ្ឌពីរ។ ទី១ ពួកគេត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងទី២ ពួកគេត្រូវចុះហត្ថលេខាលើញត្តិដែលលោកអេឡុន ម៉ាសក៍បានបង្កើតឡើងដើម្បីទាមទារសេរីភាព បញ្ចេញមតិ និងសិទ្ធិកាន់កាប់អាវុធ។ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចុងសប្តាហ៍មុន លោកអេឡុន ម៉ាសក៍បានជ្រើសរើសស្រ្តីអ្នកគាំទ្រលោកដូណាល់ ត្រាំម្នាក់ ដែលមានសំណាងទទួលបានសែកលុយ១លានដុល្លារ។ ដោយសារយុទ្ធនាការចែកលុយរបស់លោកអេឡុន ម៉ាសក៍ ១លានដុល្លារ ក្នុងមួយថ្ងៃ ធ្វើឡើងតែក្នុងរដ្ឋគន្លឹះ ដូចជានៅរដ្ឋPennsyVania ជាដើម អភិបាលរដ្ឋPennsyvenia ផ្ទាល់ ដែលជាអ្នកគំាំទ្រលោកស្រី ខាម៉ាឡា ហារីសបានបង្ហាញក្តីបារម្ភ ខណៈ អ្នកជំនាញច្បាប់លើកឡើងពីការរំលោភច្បាប់បោះឆ្នោត។
ក្នុងរង្វង់បុគ្គលសំខាន់ៗ រាប់តាំងពីមន្ត្រីថ្នាក់ក្រោម រហូតដល់រូបលោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន ផ្ទាល់ គេតែងឮការបន្លឺឡើងដូចៗគ្នាថា ទោះបីបេក្ខជនណាមួយ ឈ្នះឆ្នោតឡើងកាន់តំណែងជាប្រធានាធិបតី អាមេរិកថ្មី នៅថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខនេះ ក៏អ្វីៗនឹងពុំប្រែប្រួលឡើយ សម្រាប់រុស្ស៊ី។ ប៉ុន្តែ ផ្ទុយទៅវិញ បើយើងសង្កេតមើលការផ្សាយរបស់បណ្តាញទូរទស្សន៍សាធារណៈរុស្ស៊ី ដែលស្ថិតក្រោមការត្រួតពិនិត្យ នៃវិមានក្រេមឡាំង នោះយើងនឹងអាចឃើញថា រដ្ឋអំណាចរុស្ស៊ី សម្តែងកាយវិការចង់ឃើញ លោក ដូណាល់ ត្រាំ ទទួលជ័យជំនះក្នុងការបោះឆ្នោតខាងមុខនេះ។
តុលាការសិទ្ធិមនុស្សអឺរ៉ុប បានចេញសេចក្តីសម្រេចដាក់ទោស ប្រទេសរុស្ស៊ី ក្នុងអំពើរំលោភសេរីភាពបញ្ចេញមតិ បំពានសិទ្ធិមនុស្ស និងជាន់ឈ្លីសិទ្ធិឯកជន។ សាលក្រមជម្រះក្តីនេះ តម្រូវឲ្យប្រទេសរុស្ស៊ី បង់ប្រាក់សងជំងឺចិត្តដល់ម្ចាស់ដើមបណ្តឹង ជាស្ថាប័នព័ត៌មាននិងអង្គការសង្គមស៊ីវិល ចំនួន ១០៧។
តុលាការសិទ្ធិមនុស្សអឺរ៉ុប បានចេញសេចក្តីសម្រេចដាក់ទោស ប្រទេសរុស្ស៊ី ក្នុងអំពើរំលោភសេរីភាពបញ្ចេញមតិ បំពានសិទ្ធិមនុស្ស និងជាន់ឈ្លីសិទ្ធឯកជន។ សាលក្រមជម្រះក្តីនេះ តម្រូវឲ្យប្រទេសរុស្ស៊ី បង់ប្រាក់សងជំងឺចិត្តដល់ម្ចាស់ដើមបណ្តឹង ជាស្ថាប័នព័ត៌មាននិងអង្គការសង្គមស៊ីវិល ចំនួន ១០៧។
ក្រសួងការពារជាតិកម្ពុជា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹងមួយស្តីពីការប្រើប្រាស់យានយន្តពាក់ផ្លាកលេខចរាចរណ៍ខេមរភូមិន្ទ(ខ.ម) ដែលរួមមាន៤ចំណុច។ ការប្រកាសឲ្យមានសណ្តាប់ធ្នាប់ក្នុងការប្រើប្រាស់ស្លាកលេខយានយន្តរបស់កងទ័ពនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីសប្តាហ៍មុន បានប្រាប់ឲ្យក្រសួងការពារជាតិយកចិត្តទុកដាក់ គ្រប់គ្រងកិច្ចការប្រើប្រាស់ស្លាកលេខឡាន ខ.ម។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នេះ បានប្រកាសថា អ្នកបោះឆ្នោតចំនួន ជាង១១ម៉ឺននាក់នឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត។ ការប្រកាសរបស់ គ.ជ.ប ធ្វើឡើងនៅក្នុងកម្មវិធីបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតនៅតាមឃុំ សង្កាត់ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ និងគណបក្សនយោបាយនានាផងដែរ។
នៅព្រឹកថ្ងៃទី២១ ខែតុលានេះ ក្រុមការងារចុះចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតដល់សត្វសុនខរបស់Mission Rabies បានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួន នៅតាមសង្កាត់ជាច្រើនក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ កម្មវត្ថុនៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតនេះ គឺដើម្បីបញ្ឈប់ការរីករាលដាលការឆ្លងមេរោគឆ្កែឆ្កួត និងការពារអាយុជីវិតមនុស្ស និងសត្វពីជំងឺមួយនេះ។ តាមអ្នករៀបចំកម្មវិធី យុទ្ធនាការនេះនឹងធ្វើឡើង រយៈពេល ១០ថ្ងៃ ពីថ្ងៃទី២១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤។
ចាប់ពីថ្ងៃអង្គារនេះ រហូតដល់ថ្ងៃព្រហស្បតិ៍ ប្រទេសរុស្ស៊ីធ្វើម្ចាស់ផ្ទះរៀបចំជំនួបកំពូលអន្តរជាតិ នៃ ប្រទេសមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍ។ ក្នុងឱកាសនេះ ប្រធានាធិបតីរុស្ស៊ី ត្រូវទទួលស្វាគមន៍បណ្តាប្រមុខថ្នាក់ដឹកនាំបរទេស ជាង ២០ ប្រទេស។ ក្នុងបរិបទកាលៈទេសៈវិបត្តិពិភពសព្វថ្ងៃ, វិមានក្រេមឡាំង អះអាងថា ជំនួបកំពូលខ្នាតធំយ៉ាងអស្ចារ្យដូច្នេះ ដែលរុស្ស៊ីមិនធ្លាប់រៀបចំពីមុនមកទេ។ ទន្ទឹមនឹងគ្នានេះ អ្នកវិភាគនយោបាយរុស្ស៊ី យល់ឃើញថា ប្រមុខរដ្ឋរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ប្រឹងប្រែងបង្ហាញឆាកអន្តរជាតិ ពិសេសពួកប្រទេសលោកខាងលិច ឲ្យឃើញច្បាស់ថា រុស្ស៊ីមិនឯកានោះឡើយ។
ទិវាសិទ្ធិលំនៅឋានពិភពលោកត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំនៅអំឡុងខែតុលា។ នៅកម្ពុជា ប្រជាសហគមន៍ជាង៥០០នាក់ មកពីសហគមន៍ដីធ្លីចំនួន ១៣ បាននាំគ្នាប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោកនៅឆ្នាំ២០២៤នេះ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិRFI នៅថ្ងៃទី២២ខែតុលានេះ លោក អំ សំអាត នាយកប្រតិបត្តិអង្គការលីកាដូ បានថ្លែងថា អាជ្ញាធរមូលដា្ឋនខ្លះបានព្យាយាមហាមឃាត់មិនឱ្យប្រារព្ធកម្មវិធីនេះនៅកន្លែងខ្លះ។ តែអាជ្ញាធរមូលដ្ឋានខ្លះបានចូលរួមសហការ៕
នៅព្រឹកថ្ងៃទី២១ ខែតុលានេះ ក្រុមការងារចុះចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតដល់សត្វសុនខរបស់Mission Rabies បានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួន នៅតាមសង្កាត់ជាច្រើនក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ កម្មវត្ថុនៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតនេះ គឺដើម្បីបញ្ឈប់ការរីករាលដាលការឆ្លងមេរោគឆ្កែឆ្កួត និងការពារអាយុជីវិតមនុស្ស និងសត្វពីជំងឺមួយនេះ។ តាមអ្នករៀបចំកម្មវិធី យុទ្ធនាការនេះនឹងធ្វើឡើង រយៈពេល ១០ថ្ងៃ ពីថ្ងៃទី២១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤។
អង្គការអន្តរជាតិជាង ១៦០ស្ថាប័នបានចេញសេចក្តីថ្លែងការណ៍រួមមួយ នាថ្ងៃទី២១តុលា អំពាវនាវឱ្យប្រធានធនាគារពិភពលោក World Bank លោក Ajay Banga ចាត់វិធានការលើរដ្ឋាភិបាលកម្ពុជានៅក្នុងរឿងបង្ក្រាប និងការគំរាមកំហែងក្រុមការពារសិទ្ធិមនុស្សក្នុងស្រុកជាបន្តបន្ទាប់។ ចំណាត់ការលើរដ្ឋាភិបាលកម្ពុជាដែលអង្គការអន្តរជាតិទាំងនេះចង់ឃើញនោះគឺ ធនាគារពិភពលោកមិនត្រូវអនុម័តគម្រោងអភិវឌ្ឍន៍ថ្មីណាមួយនៅក្នុងប្រទេសកម្ពុជា ល្គឹកណារដ្ឋាភិបាលកម្ពុជាមិនបញ្ឈប់ការយាយីតាមផ្លូវច្បាប់លើក្រុមការពារសិទ្ធិមនុស្ស។
ថ្ងៃចន្ទទី ២១ តុលា ឆ្នាំ ២០២៤ រុស្ស៊ី បានថ្លែងបរិហារអំពី ភាពពុំប្រក្រតី នៃលទ្ធផលបោះឆ្នោតប្រជាមតិ នៅម៉ុលដាវី ក្នុងពេលថ្មីៗនេះ ដែលមានសំឡេងភាគច្រើន គាំទ្រឲ្យប្រទេសជាអតីតសហភាពសូវៀតមួយនេះ ភា្ជប់ខ្លួនទៅនឹងសហភាពអឺរ៉ុប។ ទន្ទឹមគ្នានេះ រុស្ស៊ី ក៏បានទាមទារឲ្យ ប្រធានាធិបតីម៉ុលដាវី លោកស្រី Maya Sandu ដែលមានទំនោរអឺរ៉ុបនិយម បង្ហាញភស្តុតាងច្បាស់លាស់ ជុំវិញការចោទប្រកាន់របស់លោកស្រី ដែលថា មានឧក្រិដ្ឋជនមួយចំនួន បានចូលដៃជាមួយកម្លាំងមកពីខាងក្រៅ ក្នុងបំណងជ្រៀតជ្រែកដល់ដំណើរការបោះឆ្នោតខាងលើ និង បំផ្លាញប្រយោជន៍ជាតិម៉ុលដាវី។
សន្និសីទអង្គការសហប្រជាជាតិស្តីពីជីវចម្រុះលើកទី១៦ ដែលចាប់បើកនៅថ្ងៃចន្ទទី២១តុលា២០២៤ នៅក្រុងកាលីប្រទេសកូឡុំប៊ី ជាការណាត់ជួបខ្នាតអន្តរជាតិលើកទីមួយ គិតចាប់តាំងពីពិភពលោកមានផែនការបញ្ឈប់ការបំផ្លិចបំផ្លាញផែនដី មហាសមុទ្ទ និងជីវិតជីវចម្រុះគ្រប់ប្រភេទ ត្រឹមឆ្នាំ២០៣០មក។ ផែនការមានហើយ ឥលូវដល់ពេលត្រូវប្រែក្លាយផែនការឱ្យការពិតជាក់ស្តែង។ តើ១៩៤ប្រទេសជាសមាជិកនៃសន្ធិសញ្ញាដើម្បីជីវចម្រុះ ត្រូវមានសកម្មភាព និងដំណោះស្រាយយ៉ាងណា ដើម្បីធានាសម្រេចកម្មវត្ថុដែលបានព្រមព្រៀងគ្នារួចហើយ?
នៅថ្ងៃចន្ទ ទី២១ តុលា សភាជាតិវៀតណាមបានបោះឆ្នោតតែងតាំងលោក Luong Cuong ជាប្រធានាធិបតីថ្មី បន្តពីលោកតូ ឡឹម To Lam ដែលត្រូវកាន់តំណែងជាអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម។ នេះបើយោងតាមការផ្សាយព័ត៌មានរបស់ទូរទស្សន៍ជាតិវៀតណាម។
ប្រមុខរដ្ឋាភិបាលបានប្រកាសនៅថ្ងៃទី២០ខែតុលា ថា មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននឹងត្រូវបិទបញ្ចប់ ឈប់ទទួលការបរិច្ចាគវិភាគទានស្ម័គ្រចិត្ត ចាប់ពីថ្ងៃទី៣១ខែតុលាខាងមុខ។ គិតត្រឹមថ្ងៃទី២០ ក្រុមការងារមូលនិធិទទួលបានទឹកប្រាក់សរុបជាង២៦លានដុល្លារ។ មន្ត្រីរដ្ឋាភិបាលចាត់ទុកថា នេះជាការចូលរួមបរិច្ចាគយ៉ាងធំធេងរបស់ពលរដ្ឋខ្មែរ។ ប៉ុន្តែ អ្នកតាមដានសង្គម យល់ថា ថវិកានេះនៅមិនទាន់គ្រប់គ្រាន់សម្រាប់អភិវឌ្ឍតាមព្រំដែននោះទេ៕
នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាបានបើកកិច្ចប្រជុំមួយស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀនរយៈពេលមួយឆ្នាំនៃរដ្ឋាភិបាលអាណត្តិទី៧។ របាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបង្ហាញថា ក្នុងរយៈពេល១ឆ្នាំនៃការដឹកនាំរបស់រដ្ឋាភិបាលថ្មី សមត្ថកិច្ចបង្ក្រាបបានបទល្មើសគ្រឿងញៀនចំនួន ១០ ០០៨ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ២៧ ៨១៧នាក់ រឹបអូសបានគ្រឿងញៀនចំនួនជាង ៧តោន កញ្ឆា និងសារធាតុគីមីផ្សំផ្សេងទៀតជាង ១តោន។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី២១ ខែតុលានេះ នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានកត់សម្គាល់ថាការបង្ក្រាបគ្រឿងញៀននៅក្នុងក្លឹបកម្សាន្តផ្តល់នូវលទ្ធផលល្អ។
សហមេធាវីការពារក្តីជូនអតីតប្រធានគណបក្សប្រឆាំង លោក កឹម សុខា ស្នើឲ្យសាលាឧទ្ធរណ៍ភ្នំពេញពន្លឿនការបើកសវនាការលើសំណុំរឿងរបស់លោក កឹម សុខា ក្រោយពីបានអូសបន្លាយរយៈពេល១ខែ។ តាមសហមេធាវីការពារក្តី ពួកគេបានដាក់ពាក្យស្នើសុំទៅសាលាឧទ្ធរណ៍ភ្នំពេញ តាំងពីដើមខែតុលា ប៉ុន្តែ មិនទាន់ទទួលបានការឆ្លើយតបណាមួយពីតុលាការនៅឡើយ។
ក្រោយកម្ចាត់មេចលនាហាម៉ាសនៅហ្កាហ្សារួច អ៊ីស្រាអែលងាកទៅសម្រុកវាយលើហេសបូឡានៅលីបង់កាន់តែខ្លាំង។ បន្ទាប់ពីវាយប្រហារបាញ់គ្រាប់ចម្រុះលើទីតាំងជាច្រើនរបស់ហេសបូឡានៅទូទាំងប្រទេសលីបង់មក នៅល្ងាចថ្ងៃអាទិត្យទី២០តុលាម្សិលមិញ យោធាអ៊ីស្រាអែលបាន ដៅវាយប្រហារតាមផ្លូវអាកាសទម្លាក់គ្រាប់លើការិយាល័យរបស់អង្គការក្រៅរដ្ឋាភិបាលមួយភាគខាងត្បូងក្រុងបេរូត។ អង្គការនេះជាប់ចោទថាជាអ្នកប្រមូលថវិកាចិញ្ចឹមចលនាហេសបូឡា។
រុស្ស៊ី និងភូមាបើកសមយុទ្ធយោធាជើងទឹករួមគ្នាជាលើកទី២ នៅសមុទ្រអង់ដាម៉ង់។ យោងតាមការចុះផ្សាយរបស់កាសែតរដ្ឋភូមា នាវាចម្បាំងរុស្ស៊ីចំនួន ៥គ្រឿង បានធ្វើដំណើរទៅដល់ប្រទេសភូមា ដើម្បីចូលរួមធ្វើសមយុទ្ធយោធាជើងទឹកជាមួយនឹងរបបសឹកភូមា ដែលចាប់ផ្តើមពីថ្ងៃអាទិត្យ ទី ២០តុលា ដល់ថ្ងៃទី ២៤តុលា។
សម្ព័ន្ធមិត្តរបស់អ៊ុយក្រែន រួមទាំងអ៊ុយក្រែនផ្ទាល់ផងបានរំជើបរំជួល ជ្រួលច្របល់ខ្លាំង នៅចុងសប្តាហ៍នេះ បន្ទាប់មានក្រុមចារកម្មកូរ៉េខាងត្បូងបានប្រកាសដំណឹងថា ទាហានកូរ៉េខាងជើងជាង១ពាន់នាក់ធ្វើដំណើរទៅដល់មូលដ្ឋានទ័ពរុស្ស៊ី នៅVladivostokនៅខែតុលានេះ ដើម្បីចូលរួមប្រយុទ្ធកៀកស្មាជាមួយកងទ័ពរុស្ស៊ី នៅក្នុងសមរភូមិអ៊ុយក្រែន។ វត្តមានទ័ពកូរ៉េខាងជើងក្នុងជួរកងទ័ពរុស្ស៊ីនៅសមរភូមិអ៊ុយក្រែន នឹងធ្វើឲ្យសង្រ្គាមដ៏ធំមួយនេះ នៅទឹកដីអឺរ៉ុប ផ្លាស់ប្តូរក្នុងទម្រង់មួយដ៏គួរឲ្យគ្រោះថ្នាក់។ ដោយលូកដៃក្នុងសង្រ្គាមអ៊ុយក្រែន ក្រោមរូបភាពចាប់ដៃសហការយោធាជាមួយភាគីរុស្ស៊ី កូរ៉េខាងជើងបានតម្លើងតួនាទីខ្លួនជាមហាអំណាចនុយក្លេអ៊ែរអាស៊ីដែលគេត្រូវខ្លាចរអា។
បាំងតែប្រមាណជាង២សប្តាហ៍ប៉ុណ្ណោះ ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក នឹងឈានចូលមកដល់។ រហូតមកទល់ពេលនេះទៅហើយ ក្រុមហ៊ុនបណ្តាញសង្គម តួយ៉ាង Tiktok, Google និង Facebook ជាដើម នៅតែបន្តអនុញ្ញាតឲ្យផ្សព្វផ្សាយពាណិជ្ជកម្មឃោសនានយោបាយ ដែលមានភ្ជាប់ជាមួយនូវសារក្លែងបន្លំ ឬព័ត៌មានមិនពិត។ នេះបើផ្អែកលើរបាយការណ៍ ១ របស់អង្គការGlobal Witness ដែលបានស៊ើបអង្កេតជុំវិញវិធានការលុបបំបាត់ព័ត៌មានក្លែងក្លាយតាមប្រព័ន្ធអនឡាញ នៅរដូវកាលបោះឆ្នោតអាមេរិក។
កាលពីថ្ងៃទី១៩ ខែតុលា នារីខ្មែរធ្វើការនៅប្រទេសចិនម្នាក់ត្រូវបានសមត្ថកិច្ចចិនជួយសង្គ្រោះចេញពីកន្លែងបង្ខាំងខុសច្បាប់ បន្ទាប់ពីមានកិច្ចសហការរវាងក្រសួងមហាផ្ទៃខ្មែរ និងក្រសួងសន្តិសុខសាធារណៈរបស់ចិន។ តាមប្រភពព័ត៌មានពីក្រសួងមហាផ្ទៃ បច្ចុប្បន្ននារីរងគ្រោះកំពុងស្ថិតក្រោមការថែទាំរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិន ដែលជាអ្នកសម្របសម្រួលជួយបំពេញបែបបទដើម្បីឲ្យស្ត្រីខាងលើអាចវិលត្រឡប់មកកម្ពុជាវិញ។
នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត កាលពីថ្ងៃសៅរ៍ទី ១៩ ខែតុលា បានជួបពិភាក្សាជាមួយលោក Mohd Jusuf Kalla អតីតអនុប្រធានាធិបតីឥណ្ឌូណេស៊ី និងជាប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាល អាស៊ីប៉ាស៊ីហ្វិកអន្តរជាតិ។ តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ប្រមុខរដ្ឋាភិបាលកម្ពុជាបានអញ្ជើញទៅប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមក្នុងពិធីចូលកាន់តំណែងរបស់ប្រធានាធិបតីថ្មីរបស់ឥណ្ឌូណេស៊ី គឺលោក ប្រាបូវូ ស៊ូប៊ីយ៉ាន់តូ ដែលត្រូវប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី ២០តុលានេះ។
របាយការណ៍មួយដែលចេញផ្សាយដោយអង្គការសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ(IFC) នៅសប្តាហ៍នេះបានលើកឡើងថា កម្ពុជាត្រូវការវិនិយោគពីរដ្ឋ និងវិស័យឯកជន ចំនួន ៣៦ពាន់លានដុល្លារ ដើម្បីសម្រេចគោលដៅរបស់ខ្លួនក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ចាប់ពីឆ្នាំ២០២៣-២០៥០ និងដើម្បីសម្រេចឱ្យបាននូវអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ បើគ្មានវិធានការបន្ស៊ាំ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុទេ នោះកម្ពុជានឹងខាតបង់រហូតដល់ ៩%នៃផលិតផលក្នុងស្រុកសរុប នៅឆ្នាំ២០៥០។ នេះបើតាមរបាយការណ៍របស់អង្គការសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិហៅកាត់ជាភាសាអង់គ្លេសថា IFC។
ក្នុងយប់ថ្ងៃសៅរ៍ឆ្លងមកថ្ងៃអាទិត្យទី ២០ តុលា អ៊ុយក្រែនបានបាញ់បង្ហោះយានដ្រូន ច្រើន សន្ធឹកដល់ជាង ១០០ គ្រឿង តម្រង់មកវាយប្រហារ ទីដៅនានាដែលស្ថិតនៅជ្រៅក្នុងដែនដីប្រទេសរុស្ស៊ី ជាអាទិ៍ ត្រង់តំបន់ក្បែររដ្ឋធានីម៉ូស្គូ ព្រមទាំងរោងចក្រដែលផលិតគ្រឿងបំផ្ទុះ។ ដំណឹងនេះ ប្រកាសនៅ ថ្ងៃ អាទិត្យ ដោយអាជ្ញាធរ និង បណ្តាគណនី Telegram រុស្ស៊ី។
ក្នុងជន្មាយុ៧៣ឆ្នាំ លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ បានធ្វើពិធីស្បថចូលតំណែង ជាផ្លូវការ ជំនួសលោក ចូកូ វីដូដូ និងក្លាយជា ប្រធានាធិបតីជំនាន់ទី ៨ របស់ឥណ្ឌូណេស៊ី ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី១ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ជាអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ, លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ ធ្លាប់បានចាញ់ឆ្នោត ២ ដងរួចមកហើយ ទម្រាំតែអាចក្លាយជាថ្នាក់ដឹកនាំកំពូល នៅគ្រានេះ។ ក្នុងអតីតកាលជាមេទាហាន, រូបលោកត្រូវគេរិះគន់ខ្លាំង អំពីការបង្ក្រាបបង្ហូរឈាមសកម្មជនប្រឆាំង និងបំពានសិទ្ធិមនុស្ស រហូតដល់សហរដ្ឋអាមេរិកនិងកាណាដា បិទខ្ទប់មិនផ្តល់ទិដ្ឋាការ។
នៅថ្ងៃអាទិត្យទី២០ ខែតុលានេះ អង្គការសង្គមស៊ីវិលចំនួន២០ បានប្រារព្ធខួបទី ៣៣ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១។ ព្រឹត្តិការណ៍នេះរៀបចំឡើងនៅទីលានប្រជាធិបតេយ្យ ដោយមានការចូលរួមពីតំណាងអង្គទូត និងតំណាងគណបក្សនយោបាយមួយចំនួន។ ៣៣ឆ្នាំក្រោយនៃការចុះហត្ថលេខាសន្ធិសញ្ញាសន្តិភាពក្រុងប៉ារីស អ្នកនយោបាយរបស់គណបក្សកាន់អំណាច និងអ្នកនយោបាយនៅក្រៅរដ្ឋាភិបាល រួមទាំងអង្គការសង្គមស៊ីវិលមួយចំនួន នៅតែមានការយល់ឃើញផ្ទុយគ្នាចំពោះការអនុវត្តខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ៕
នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ អយ្យការអមសាលាដំបូង ក្រុងភ្នំពេញបានសម្រចចោទប្រកាន់បុគ្គលឈ្មោះ កាម៉ារូទីន ស៊ូហៃមី ពីបទល្មើសចំនួន២ ពាក់ព័ន្ធនឹងករណីរំលោភសិស្សស្រី១៨នាក់ នៅសាលារៀនឥស្លាមមួយកន្លែង ក្នុងក្រុងភ្នំពេញ។ នៅសប្តាហ៍នេះ ជនសង្ស័យ កាម៉ារូទីន ស៊ូហៃមី ត្រូវបានចាប់ឃុំខ្លួន បន្ទាប់ពីជនសង្ស័យរូបនេះបានបដិសេធមិនទទួលស្គាល់ទង្វើរបស់ខ្លួន ទោះបីជាមានជនរងគ្រោះចេញមុខមកបំភ្លឺពីករណីនេះក៏ដោយ។
នៅសហរដ្ឋអាមេរិក សំណុំរឿងចេតនាលួចបន្លំសន្លឹកឆ្នោតនិងកែប្រែលទ្ធផលបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០២០ បានមកលងបន្លាចលោក ដូណាល់ ត្រាំ ជាថ្មី។ ពីថ្ងៃសុក្រ ទី១៨តុលា ចៅក្រមតុលាការសហព័ន្ធអាមេរិក បានសម្រេចអនុញ្ញាតឲ្យផ្សព្វផ្សាយឯកសារភស្តុតាង សរុបចំនួន ១ ៨៨៩ ទំព័រ ស្តីអំពីសកម្មភាពនិងចេតនារបស់លោក ដូណាល់ ត្រាំ ដែលបានបញ្ជាឲ្យកែប្រែបង្វែរលទ្ធផលបោះឆ្នោតប្រធានាធិបតី កាលពី ឆ្នាំ២០២០។ ឆ្នាំ២០២០ ដែលលោក ចូ បៃដិន ឈ្នះឆ្នោតធ្វើជាប្រធានាធិបតីជំនួសលោក ត្រាំ។ ការប្រកាសផ្សាយភស្តុតាងក្នុងសំណុំរឿងបង្វែរលទ្ធផលបោះឆ្នោត នៅពេលនេះ ត្រូវក្រុមមេធាវីការពារក្តីឲ្យលោក ត្រាំ ចោទប្រកាន់ថា តុលាការកំពុងតែជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក អាណត្តិថ្មី ដែលនឹងប្រព្រឹត្តធ្វើឡើង នៅ៣សប្តាហ៍ទៀត។
កម្មវិធីផ្សាយព័ត៌មាន ថ្ងៃសៅរ៍ទី ១៩ តុលា ២០២៤ ដោយ សាំ ឧត្តម