អ៊ីស្រាអែលអនុម័តច្បាប់ហាមឃាត់សកម្មភាពទីភ្នាក់ងារអ.ស.ប.ដើម្បីជនភៀសខ្លួនប៉ាឡេស្ទីន
newsare.net
ថ្ងៃអង្គារ ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើប្រទេសលីបង់ និងតំបន់ហ្កាហ្សាចេះតែបនអ៊ីស្រាអែលអនុម័តច្បាប់ហាមឃាត់សកម្មភាពទីភ្នាក់ងារអ.ស.ប.ដើម្បីជនភៀសខ្លួនប៉ាឡេស្ទីន
ថ្ងៃអង្គារ ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើប្រទេសលីបង់ និងតំបន់ហ្កាហ្សាចេះតែបន្ត។ នៅហ្កាហ្សា មានស្លាប់មនុស្សយ៉ាងហោច ៥០ នាក់បន្ថែមទៀត នៅក្នុងការវាយប្រហារលើអគារស្នាក់នៅ បែត ឡាហីយ៉ា (Beit Lahia)។ ពីថ្ងៃចន្ទ រដ្ឋសភាអ៊ីស្រាអែល អនុម័តច្បាប់ថ្មីបិទខ្ទប់រាល់សកម្មភាព របស់ ទីភ្នាក់ងារអង្គការសហប្រជាជាតិដើម្បីជនភៀសខ្លួនប៉ាឡេស្ទីន មិនឲ្យធ្វើសកម្មភាពអ្វីទាំងអស់នៅលើទឹកដីអ៊ីស្រាអែល និងដែនដីដែលខ្លួនគ្រប់គ្រងត្រួតត្រា។ ច្បាប់ថ្មីនេះ នឹងត្រូវចូលជាធរមាន មានឥទ្ធិពលអនុវត្តនៅកំណត់ ៩០ ថ្ងៃទៀត។ អ៊ីស្រាអែល ធ្លាប់បានចោទប្រកាន់ មន្ត្រីបុគ្គលិករបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិ១នេះ ថាបានចូលដៃឃុបឃិតជាមួយក្រុមភេរវជនហាម៉ាស ប្រព្រឹត្តិអំពើភេរវកម្ម នៅថ្ងៃទី៧តុលា កាលពីឆ្នាំទៅមិញ។ ផ្ទុយទៅវិញ សហគមន៍អន្តរជាតិ បានរិះគន់អ៊ីស្រាអែលជាខ្លាំងចំពោះចំណាត់ការថ្មីនេះ។ Read more