Cambodia



ព្យុងយ៉ាងបាញ់​សាកល្បង​មីស៊ីល​អន្តរទ្វីប​ជាថ្មី ​ឆ្លើយតបចំពោះ​ការ​គំរាម​របស់​អាមេរិកនិង​កូរ៉េខាងត្បូង

ប្រឈម​មុខ​នឹង​​ស្ថានការណ៍កាន់តែ​តាន​តឹងខ្លាំង, កូរ៉េ​ខាងជើង ​បាញ់​មីស៊ីល​អន្តរទ្វីប​​​​​

បោះឆ្នោតប្រធានាធិបតី​អាមេរិក​៖ តើមានអ្វីខុសគ្នាខ្លះ នៅក្នុងការសន្យា​រ​វាង​​បេក្ខជនធំៗទាំង​២?

ថ្ងៃទី​៥វិច្ឆិកា​ គឺជាថ្ងៃបោះឆ្នោតប្រធានាធិបតីអាមេរិក ខណៈដែលពេលនេះ​​ ​នៅតាមរដ្ឋខ្លះ គឺ​គេ

បោះឆ្នោតប្រធានាធិបតី​អាមេរិក​៖ តើមានអ្វីខុសគ្នាខ្លះ នៅក្នុងការសន្យា​រ​វាង​​បេក្ខជនធំៗទាំង​២?

ថ្ងៃទី​៥វិច្ឆិកា​ គឺជាថ្ងៃបោះឆ្នោតប្រធានាធិបតីអាមេរិក ខណៈដែលពេលនេះ​​ ​នៅតាមរដ្ឋខ្លះ គឺ​គេ​បានចាប់ផ្តើម​បោះឆ្នោតជាបណ្តើរៗហើយ​។ ការស្ទាបស្ទង់មតិ​បង្ហាញ​ថា បេក្ខជន​ធំៗទាំង​២ គឺលោក​ដូណាល់ ត្រាំ និ​ងលោកស្រី កាម៉ាឡា ហារីស ស្ថិតនៅប្រកៀក​ប្រកិត​គ្នា​ខ្លាំងណាស់។ បេក្ខជនទាំង​២ កំពុងតែប្រឹងប្រែង​ធ្វើការឃោសនា ទាក់ទាញការគាំទ្ររៀងៗខ្លួន។ តើការសន្យា​នយោបាយ របស់​លោកដូណាល់ ត្រាំ និងរបស់​លោកស្រីកាម៉ាឡា ហារីស មានភាពខុសគ្នាអ្វីខ្លះ?

អ.ស.ប. ទាញសញ្ញាអាសន្នអំ​ពីគ្រោះអត់ឃ្លាន​​នៅ​​ហ្កាហ្សា សូដង់ ម៉ាលី និង​ហៃទី

​អង្គការ​សហប្រជាជាតិ ថ្លែងក្តីព្រួយ​បារម្ភ​ជាខ្លាំង​អំពីបញ្ហា​​គ្រោះទុរ្ភិក្សនៅលើពិភពលោ

អ.ស.ប. ទាញសញ្ញាអាសន្នអំ​ពីគ្រោះអត់ឃ្លាន​​នៅ​​ហ្កាហ្សា សូដង់ ម៉ាលី និង​ហៃទី

​អង្គការ​សហប្រជាជាតិ ថ្លែងក្តីព្រួយ​បារម្ភ​ជាខ្លាំង​អំពីបញ្ហា​​គ្រោះទុរ្ភិក្សនៅលើពិភពលោក​ ដែលត្រូវ​​នឹង​ឈាន​មកដល់​ឆាប់ៗ​នេះ​។   ក្នុងរបាយការណ៍​សន្និដ្ឋាន​ថ្មីចេញផ្សាយ​ចុងខែ​តុលា, ស្ថាប័ន​ជំនាញ​ខាង​​ស្បៀងអាហាររបស់​អង្គការ​​សហប្រជាជាតិ ​ បាន​​ទាញ​សញ្ញា​អាសន្នជាខ្លាំង​ ដោយ​បញ្ជាក់ថា ​នៅ​តំបន់​ហ្កាហ្សា ហើយ​និង​ប្រទេស​សូដង់ ម៉ាលី និង​ហៃទី​ នឹង​ជួប​គ្រោះអត់ឃ្លាន​ក្នុង​អំលុងពេល​៧ខែ ទៅមុខ​ទៀត។ ​​តំបន់​ទាំង​នោះ សុទ្ធតែកំពុង​ជួប​វិបត្តិ​សង្គ្រាម​និង​បញ្ហា​អសន្តិសុខ ជា​​ខ្លាំង។​

ពលរដ្ឋសង្កាត់ជើងឯកស្នើអាជ្ញាធរក្រុងភ្នំពេញឲ្យពន្លឿនធ្វើប្លង់កម្មសិទ្ធិដីធ្លី

នៅថ្ងៃព្រហស្បតិ៍ ទី៣១ តុលានេះ ពលរដ្ឋជិត ៦០នាក់ដែលអះអាងរស់នៅលើដីដែលមានហានិភ័យក្នុងសង្កាត់ដ

ពលរដ្ឋសង្កាត់ជើងឯកស្នើអាជ្ញាធរក្រុងភ្នំពេញឲ្យពន្លឿនធ្វើប្លង់កម្មសិទ្ធិដីធ្លី

នៅថ្ងៃព្រហស្បតិ៍ ទី៣១ តុលានេះ ពលរដ្ឋជិត ៦០នាក់ដែលអះអាងរស់នៅលើដីដែលមានហានិភ័យក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញបានជួបជុំគ្នានៅមុខសាលាក្រុងភ្នំពេញ។ កម្មវត្ថុនៃការជួបជុំគឺដើម្បីស្នើសុំឲ្យលោកអភិបាលក្រុងពន្លឿនធ្វើប្លង់កម្មសិទ្ធិដីធ្លី និងការអភិវឌ្ឍនៅនឹងកន្លែង ខណៈដែលការរស់នៅសព្វថ្ងៃរបស់ពួកគាត់កំពុងជួបការលំបាក និងការភ័យខ្លាច៕

ថៃអនុញ្ញាតឲ្យពលករខ្មែរបន្តបណ្ណការងារ និងស្នាក់នៅរយៈពេល២ឆ្នាំបន្ថែមទៀត

រដ្ឋាភិបាលថៃបានសម្រេចអនុញ្ញាតឱ្យពលករខ្មែរបន្តបណ្ណអនុញ្ញាតការងារ និងការស្នាក់នៅសម្រាប់ពល

ថៃអនុញ្ញាតឲ្យពលករខ្មែរបន្តបណ្ណការងារ និងស្នាក់នៅរយៈពេល២ឆ្នាំបន្ថែមទៀត

រដ្ឋាភិបាលថៃបានសម្រេចអនុញ្ញាតឱ្យពលករខ្មែរបន្តបណ្ណអនុញ្ញាតការងារ និងការស្នាក់នៅសម្រាប់ពលករខ្មែរដែលមានទិដ្ឋាការស្នាក់នៅផុតសុពលភាពនៅថ្ងៃទី២៣កុម្ភៈ ឆ្នាំ២០២៥ ក្នុងរយៈពេល ២ឆ្នាំបន្តទៀតរហូតដល់ឆ្នាំ២០២៧។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារកម្ពុជា ស្តីពីលទ្ធផលក្នុងជំនួបទ្វេភាគីរបស់រដ្ឋមន្ត្រីក្រសួងការងារកម្ពុជាលោក ហេង សួរ និងរដ្ឋមន្រ្តីក្រសួងការងារថៃលោក Phiphat Ratchakitprakarn នៅថ្ងៃទី៣០តុលានេះ។

សិស្សជាប់និទ្ទេស A កើនឡើងជាការឆ្លុះបញ្ចាំងភាពល្អប្រសើរនៃវិស័យអប់រំខ្មែរ?

លទ្ធផលនៃការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបបានបង្ហាញថា បេក្ខជនដែលប្រលងជាប់មា

សិស្សជាប់និទ្ទេស A កើនឡើងជាការឆ្លុះបញ្ចាំងភាពល្អប្រសើរនៃវិស័យអប់រំខ្មែរ?

លទ្ធផលនៃការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបបានបង្ហាញថា បេក្ខជនដែលប្រលងជាប់មានការកើនឡើងពី១ឆ្នាំទៅ១ឆ្នាំ។ ជាក់ស្តែងនៅឆ្នាំ២០២៤ នេះ បេក្ខជនដែលប្រលងជាប់សញ្ញាបត្របាក់ឌុបមានចំនួនជិត៨០% ដែលក្នុងនោះ បេក្ខជនទទួលបាននិទ្ទេស A បានកើនរហូតដល់ជាង ២ ២០០នាក់ បើធៀបនឹងឆ្នាំ២០២៣ ដែលមានប្រមាណជាង ១ ៦០០នាក់។ ចំណែកបេក្ខជនដែលទទួលបាននិទ្ទេស ផ្សេងៗទៀតក៏មានការកើនឡើងដែរ។ តើកំណើនចំនួនសិស្សប្រលងជាប់និទ្ទេសA និងនិទ្ទេសខ្ពស់ផ្សេងៗទៀតជាការឆ្លុះបញ្ចាំងពីភាពប្រសើរឡើងនៃវិស័យអប់រំខ្មែរ ឬយ៉ាងណា?

អេស្ប៉ាញ៖ ស្លាប់យ៉ាងហោច៩៥នាក់ ដោយ​មហន្តរាយ​ជំនន់ទឹកភ្លៀងដី​​ភក់ល្បប់​ យ៉ាងលឿ​ន​រហ័ស

ភាគខាងត្បូងអេស្ប៉ាញ បានរងនូវគ្រោះ​មហន្តរាយ​ជំនន់ទឹកភ្លៀង​យ៉ាងលឿនរហ័ស កាលពី​វេលាយប់ថ្ងៃអ

អេស្ប៉ាញ៖ ស្លាប់យ៉ាងហោច៩៥នាក់ ដោយ​មហន្តរាយ​ជំនន់ទឹកភ្លៀងដី​​ភក់ល្បប់​ យ៉ាងលឿ​ន​រហ័ស

ភាគខាងត្បូងអេស្ប៉ាញ បានរងនូវគ្រោះ​មហន្តរាយ​ជំនន់ទឹកភ្លៀង​យ៉ាងលឿនរហ័ស កាលពី​វេលាយប់ថ្ងៃអង្គារឈានចូលថ្ងៃពុធ ទី​៣០តុលា។ ទឹកភ្លៀងធ្លាក់យ៉ាងគំហុកមួយរំពេច​​ បាន​ហូរនាំ​លាយ​ឡំដោយដី​​ភក់ល្បប់ បំបាក់ស្ពានថ្នល់ លិចកប់ផ្ទះប្រជាជន​​ និងបានផ្តាច់ជីវិតមនុស្ស​ប្រមាណយ៉ាងហោច​​​៩៥នាក់។ នេះបើផ្អែកតាមតួលេខបឋម​ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ទី​៣១តុលានេះ​។ នេះគឺជាគ្រោះមហន្តរាយ​ទឹកជំនន់​ដ៏ធ្ងន់ធ្ងរបំផុត ដែល​អេស្ប៉ាញ​មិនធ្លាប់​ជួបប្រទះ​ ក្នុងរវាង៥០ឆ្នាំចុងក្រោយ​នេះ​។

លោកសួង សុភ័ក្របង្កើតស្នាដៃទស្សនីយភាពល្ខោនតន្រី្តទម្រង់ថ្មីរឿង «អប្សរាក្រញូង»

លោកសួង សុភ័ក្រ​ធ្លាប់មានបទពិសោធន៍ដឹកនាំ​ទស្សនីយភាពល្ខោននិយាយ​រយៈពេលជាង១៥ឆ្នាំកន្លងមក។ ស

លោកសួង សុភ័ក្របង្កើតស្នាដៃទស្សនីយភាពល្ខោនតន្រី្តទម្រង់ថ្មីរឿង «អប្សរាក្រញូង»

លោកសួង សុភ័ក្រ​ធ្លាប់មានបទពិសោធន៍ដឹកនាំ​ទស្សនីយភាពល្ខោននិយាយ​រយៈពេលជាង១៥ឆ្នាំកន្លងមក។ ស្នាដៃរបស់លោកមិនត្រឹមតែឆ្លុះបញ្ចាំងពីក្តីស្រលាញ់ទៅលើវិស័យសិល្បៈវប្បធម៌ខ្មែរដ៏សម្បូរបែបប៉ុណ្ណោះទេ តែវាក៏បង្ហាញពីរឿងរ៉ាវ និងបញ្ហាសង្គមដើម្បីរួមចំណែកផ្លាស់ប្តូរឥរិយាបថប្រជាជនផងដែរ។ បច្ចុប្បន្ននេះ លោកសួង សុភ័ក្រកំពុងបង្កើតស្នាដៃថ្មីស្រឡាងមួយ គឺលោ្ខនតន្រ្តីក្រោមចំណងជើងថា «អប្សរាក្រញូង» ដើម្បីរួមចំណែកថែរក្សា និងអភិរក្សធនធានធម្មជាតិ និងបរិស្ថាន៕

អង្គការ​សុខភាព​ពិភពលោក​ ថា ជំងឺរបេង កើនឡើងច្រើន​ខ្លាំង​ ​ពីឆ្នាំ​ទៅមិញ

របាយការណ៍ថ្មី​របស់​អង្គការ​សុខភាព​ពិភពលោក​ បញ្ជាក់ថា មនុស្ស​កើត​​ជំងឺរបេង កើនឡើង​ច្រើនខ្

អង្គការ​សុខភាព​ពិភពលោក​ ថា ជំងឺរបេង កើនឡើងច្រើន​ខ្លាំង​ ​ពីឆ្នាំ​ទៅមិញ

របាយការណ៍ថ្មី​របស់​អង្គការ​សុខភាព​ពិភពលោក​ បញ្ជាក់ថា មនុស្ស​កើត​​ជំងឺរបេង កើនឡើង​ច្រើនខ្លាំង រហូត​​ដល់​ចំនួន ៨,២ លាន​ករណី​ នៅ​ឆ្នាំ​២០២៣។ តួ​នេះជាចំនួន​កើនឡើង​​ច្រើនបំផុត​ មិនធ្លាប់​ជួប​ប្រទះ​ ទេ ក្នុង​រយៈ​ពេល​ជិត​ ៣០ឆ្នាំចុងក្រោយ​នេះ។​ ​

ចិនប្តឹងទៅអង្គការពាណិជ្ជកម្ម​ពិភពលោក ក្រោយ​អឺរ៉ុបសម្រេច​ដំឡើងពន្ធ​លើរថយន្ត​អគ្គិសនី​ចិន

រដ្ឋាភិបាលចិន​បានដាក់ពាក្យ​ប្តឹង ទៅកាន់​អង្គការពាណិជ្ជកម្មពិភពលោក នៅថ្ងៃពុធទី​៣០តុលា បន្

ចិនប្តឹងទៅអង្គការពាណិជ្ជកម្ម​ពិភពលោក ក្រោយ​អឺរ៉ុបសម្រេច​ដំឡើងពន្ធ​លើរថយន្ត​អគ្គិសនី​ចិន

រដ្ឋាភិបាលចិន​បានដាក់ពាក្យ​ប្តឹង ទៅកាន់​អង្គការពាណិជ្ជកម្មពិភពលោក នៅថ្ងៃពុធទី​៣០តុលា បន្ទាប់ពី​សហភាពអឺរ៉ុប បាន​សម្រេចអនុវត្តជាផ្លូវការ នូវការ​ដំឡើងពន្ធបន្ថែម៣៥% ទៅលើរថយន្តអគ្គិសនីនាំចូលពីចិន​។ ការដំឡើងពន្ធ ដែលអឺរ៉ុបអះអាងថា ដោយសារតែក្រុមហ៊ុន​ផលិត​រថយន្តអគ្គិសនីចិន បាន​ទទួល​ការជួយឧបត្ថម្ភយ៉ាងសន្ធឹកពីរដ្ឋចិន ដើម្បីអាចលក់​បានក្នុងតម្លៃថោក​។ ភាគីចិនវិញបានចោទថា វិធានការពន្ធដារបស់អឺរ៉ុប គឺជាវិធានការ​អត្មានិយមការពារតែផលប្រយោជន៍ខ្លួនឯង។

កម្ពុជាបេ្តជ្ញាពង្រីកគម្របព្រៃឈើដើម្បីសម្រេចគោលដៅអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ក្រសួងបរិស្ថានកម្ពុជាបានអះអាងពីការប្តេជា្ញចិត្តរបស់ខ្លួនក្នុងការពង្រីកគម្របព្រៃឈើក្នុង

កម្ពុជាបេ្តជ្ញាពង្រីកគម្របព្រៃឈើដើម្បីសម្រេចគោលដៅអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ក្រសួងបរិស្ថានកម្ពុជាបានអះអាងពីការប្តេជា្ញចិត្តរបស់ខ្លួនក្នុងការពង្រីកគម្របព្រៃឈើក្នុងប្រទេសកម្ពុជាដើម្បីរួមចំណែកសម្រេចឲ្យបាននូវអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០។ ការប្តេជ្ញាយ៉ាងដូចនេះត្រូវបានធ្វើឡើងដោយលោកអ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅក្នុងសន្និសីទស្តីពីជីវចម្រុះរបស់អង្គការសហប្រជាជាតិលើកទី១៦ ឬហៅថា COP16 កាលពីថ្ងៃទី២៩ តុលានៅក្នុងប្រទេសកូឡុំប៊ី។

ហេតុអ្វីការដក CLV-DTA មិនចាំបាច់ឆ្លងរដ្ឋសភា និងព្រះមហាក្សត្រកម្ពុជា?

សំណុំរឿងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម ឬ CLV-DTA កំពុងបន្តជាបច្ចុប្បន្នភាពក្តៅគគុក

ហេតុអ្វីការដក CLV-DTA មិនចាំបាច់ឆ្លងរដ្ឋសភា និងព្រះមហាក្សត្រកម្ពុជា?

សំណុំរឿងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម ឬ CLV-DTA កំពុងបន្តជាបច្ចុប្បន្នភាពក្តៅគគុកដែលបានជំរុញឲ្យអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាចេញសេចក្ដីថ្លែងការណ៍បញ្ជាក់នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ថា ការដកខ្លួនចេញពីតំបន់អភិវឌ្ឍន៍រួមជាមួយឡាវ និងវៀតណាមហៅកាត់ CLV-DTA មិនចាំបាច់ឆ្លងរដ្ឋសភា និងឡាយព្រះហស្ថលេខាពីព្រះមហាក្សត្រទេ។ មិនបាច់ឆ្លងកាត់ ព្រោះ CLV-DTA ជា កិច្ចសហប្រតិបត្តិការធម្មតារវាងរដ្ឋាភិបាលនៃប្រទេស ទាំង៣។ តែអ្នកនយោបាយប្រឆាំងចាត់ទុកការលើកឡើងរបស់ក្រុមអ្នកនាំពាក្យរដ្ឋាភិបាលថាជាការបំពានអំណាចរដ្ឋសភា និងថា ព្រះមហាក្សត្របានឡាយព្រះហត្ថលេខាលើច្បាប់ស្ដីពីការជំរុញ និងសម្រួលពាណិជ្ជកម្មក្នុងតំបន់ CLV DTA កាលពីឆ្នាំ ២០១៨។ ដូច្នេះសួរថា តើការដកCLV-DTA ចាំបាច់ត្រូវឆ្លងរដ្ឋសភា និងព្រះមហាក្សត្រដែរឬទេ?

ចិនបញ្ជូន​អ្នកអវកាស​៣នាក់ ដោយជោគជ័យ​ ទៅកាន់ស្ថានីយ៍អវកាសចិន​ធានកុង

អ្នកអវកាសចិន​៣នាក់ ប្រុស​២នាក់ស្រីម្នាក់ បានធ្វើ​ដំណើរទៅដល់ស្ថានីយ៍អវកាសចិនធានកុង ប្រកបដ

ចិនបញ្ជូន​អ្នកអវកាស​៣នាក់ ដោយជោគជ័យ​ ទៅកាន់ស្ថានីយ៍អវកាសចិន​ធានកុង

អ្នកអវកាសចិន​៣នាក់ ប្រុស​២នាក់ស្រីម្នាក់ បានធ្វើ​ដំណើរទៅដល់ស្ថានីយ៍អវកាសចិនធានកុង ប្រកបដោយជោគជ័យ នៅព្រឹកថ្ងៃពុធទី​៣០តុលានេះ​។ ផ្អែកតាមទីភ្នាក់ងារ​អវកាសចិន បេសកកម្ម ​Shenchou-19 មានកម្មវត្ថុ​ធ្វើការ​ពិសោធន៍ជាច្រើននៅលើអវកាស ដើម្បីឈាន​ទៅសម្រេចកម្មវត្ថុ សាងសង់​មូលដ្ឋាន​អវកាសចិនមួយនៅ​លើព្រះចន្ទ ដែលនឹង​​មានមនុស្សរស់នៅ​ប្រចាំការនៅទីនោះ។​

រដ្ឋមន្ត្រីមហាផ្ទៃថៃថាមិនបានស្នើឱ្យមានការចែករំលែកវប្បធម៌ថៃ និងកម្ពុជាទេ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ លោកអនុធីន ឆានវីរៈគុល បានបដិសេធសំណើចែករំលែកវប្បធម៌ថៃជាមួយកម្ពុ

រដ្ឋមន្ត្រីមហាផ្ទៃថៃថាមិនបានស្នើឱ្យមានការចែករំលែកវប្បធម៌ថៃ និងកម្ពុជាទេ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ លោកអនុធីន ឆានវីរៈគុល បានបដិសេធសំណើចែករំលែកវប្បធម៌ថៃជាមួយកម្ពុជា ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាកាលពីសប្តាហ៍មុន។ នេះបើតាមការចុះផ្សាយរបស់កាសែតថៃ The Nation នៅថ្ងៃទី២៩ តុលា។ តាម The Nation ដំណើរទស្សនកិច្ចនៅកម្ពុជារបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃបានពិភាក្សាតែពីបញ្ហាសំខាន់ៗនៅក្នុងក្របខណ្ឌក្រសួងមហាផ្ទៃប៉ុណ្ណោះ។

រដ្ឋមន្ត្រី​​ការពារជាតិឥណ្ឌូណេស៊ីកំពុងតែ​ជាប់ជំពាក់​ក្នុង​រឿង​អាស្រូវ​រំលោភ​សិទ្ធិមនុស្ស

នៅ​​ឥណ្ឌូណេស៊ី រដ្ឋមន្ត្រីក្រសួង​ការពារជាតិ ដែល​ជា​មនុស្ស​ស្និទ្ធខ្លាំង​នឹង​​ប្រធានាធិប

រដ្ឋមន្ត្រី​​ការពារជាតិឥណ្ឌូណេស៊ីកំពុងតែ​ជាប់ជំពាក់​ក្នុង​រឿង​អាស្រូវ​រំលោភ​សិទ្ធិមនុស្ស

នៅ​​ឥណ្ឌូណេស៊ី រដ្ឋមន្ត្រីក្រសួង​ការពារជាតិ ដែល​ជា​មនុស្ស​ស្និទ្ធខ្លាំង​នឹង​​ប្រធានាធិបតី ប្រាបូវូ ស៊ូប៊ីយ៉ានតូ កំពុង​តែ​ជាប់​ជំពាក់​​វាក់វិន​នឹង​សំណុំរឿង​អាស្រូវ​រំលោភបំពាន​សិទ្ធិមនុស្ស​ ដូចគ្នា​។ នេះ​ក៏​ព្រោះតែ​ការ​រិះគន់​​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​ថ្កោល​ទោស​ថា​ លោករដ្ឋមន្ត្រី​មាន​ជាប់​ពាក់ព័ន្ធ​​នឹង​ការ​ស្លាប់ បាត់ខ្លួន​ និង​​បង្ក្រាប​បង្ហូរឈាម​​បាតុករនៅ​ឥណ្ឌូណេស៊ី ​ ព្រមទាំងការបង្ក្រាប​​​សកម្មជន​ប្រឆាំង​ទាមទារ​ផ្តាច់​ខ្លួន​ នៅ​ទីម័រ​ខាង​កើត។

ព្រះមហាក្សត្រអំពាវនាវឲ្យពលរដ្ឋខ្មែររួមសាមគ្គីគ្នានៅក្រោមដំបូលរដ្ឋធម្មនុញ្ញ

នៅក្នុងឱកាសប្រារព្ធខួប ២០ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិដែលបិទបញ្ចប់នៅថ្ងៃទី៣០ ខែតុលានេះ ព្

ព្រះមហាក្សត្រអំពាវនាវឲ្យពលរដ្ឋខ្មែររួមសាមគ្គីគ្នានៅក្រោមដំបូលរដ្ឋធម្មនុញ្ញ

នៅក្នុងឱកាសប្រារព្ធខួប ២០ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិដែលបិទបញ្ចប់នៅថ្ងៃទី៣០ ខែតុលានេះ ព្រះមហាក្សត្រកម្ពុជា សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់អំពាវនាវឲ្យពលរដ្ឋខ្មែររួមសាមគ្គីគ្នានៅក្រោមដំបូលរដ្ឋធម្មនុញ្ញ។ ការអំពាវនាវរបស់ព្រះមហាក្សត្រកម្ពុជាដូចនេះ ធ្វើឡើងស្របពេលដែលអ្នកនយោបាយនៅក្រៅប្រទេសតែងតែលើកឡើងថា កម្ពុជាមិនទាន់មានការឯកភាពផ្ទៃក្នុងនៅឡើយដោយសារតែសំឡេងជំទាស់ត្រូវបានផាត់ចេញ៕

រដ្ឋាភិបាលសម្រេចលើកលែងពន្ធសហគ្រាសវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប

រដ្ឋាភិបាលកម្ពុជាបានសម្រេចលើកលែងពន្ធចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប។ បើតា

រដ្ឋាភិបាលសម្រេចលើកលែងពន្ធសហគ្រាសវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប

រដ្ឋាភិបាលកម្ពុជាបានសម្រេចលើកលែងពន្ធចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប។ បើតាមក្រសួងទេសចរណ៍ ការសម្រេចលើកលែងពន្ធនេះគឺដោយសារតែរដ្ឋាភិបាលចង់បន្តជួយស្តារវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបឲ្យបានល្អប្រសើរឡើងវិញ។

ឧត្តមស្នងការសិទ្ធិមនុស្សអំពាវនាវឲ្យប្រជាជនបង់ក្លាដែសការពារលិទ្ធិប្រជាធិបតេយ្យ និងបញ្ឈប់ការសងសឹកគ្នា

នៅថ្ងៃអង្គារ ទី២៩តុលា ឧត្តម​ស្នងការ​សិទ្ធិមនុស្ស​ អង្គការ​សហប្រជាជាតិ​ បានស្នើជាបន្ទាន់ឲ្

ឧត្តមស្នងការសិទ្ធិមនុស្សអំពាវនាវឲ្យប្រជាជនបង់ក្លាដែសការពារលិទ្ធិប្រជាធិបតេយ្យ និងបញ្ឈប់ការសងសឹកគ្នា

នៅថ្ងៃអង្គារ ទី២៩តុលា ឧត្តម​ស្នងការ​សិទ្ធិមនុស្ស​ អង្គការ​សហប្រជាជាតិ​ បានស្នើជាបន្ទាន់ឲ្យ ក្រុមនិស្សិតបាតុករបង់ក្លាដែស ដែលជាអ្នកផ្តួមផ្គើមគំនិតធ្វើបាតុកម្មទម្លាក់ លោកស្រីនាយករដ្ឋមន្ត្រី ឆេក ហាស៊ីណា ការពារលិទ្ធិប្រជាធិបតេយ្យ និងបញ្ឈប់ការសងសឹកគ្នាទៅវិញទៅមក។

បងធំ​ទី២របស់​​បេសបូឡា​លីបង់ ឡើង​ក្តាប់​អំណាច​ប្រមុខ​ដឹកនាំ ជាផ្លូវការ

ក្រុម​ប្រដាប់​អាវុធ​ហេសបូឡាលីបង់ បាន​សម្រេច​ជ្រើសរើស​ លោក ណាអ៊ីម កាសេម ឲ្យ​ធ្វើ​ជា​ប្រមុខ

បងធំ​ទី២របស់​​បេសបូឡា​លីបង់ ឡើង​ក្តាប់​អំណាច​ប្រមុខ​ដឹកនាំ ជាផ្លូវការ

ក្រុម​ប្រដាប់​អាវុធ​ហេសបូឡាលីបង់ បាន​សម្រេច​ជ្រើសរើស​ លោក ណាអ៊ីម កាសេម ឲ្យ​ធ្វើ​ជា​ប្រមុខ​ដឹកនាំ​ជាផ្លូវ​ការ​។ ការ​ជ្រើសរើស​នេះ ធ្វើឡើង​ ជាង​១ខែ ក្រោយ​ពី​បងធំ​ទី១របស់​បេសបូឡា លោក ហាសាន់ ណាស្រាឡា ត្រូវ​អ៊ីស្រាអែល​វាយប្រហារ​ប្លោង​គ្រាប់​សម្លាប់ ហើយ​បុគ្គលទី២ដែល​ត្រូវ​ស្នង​តំណែង ​ក៏​ត្រូវ​អ៊ីស្រាអែល​តាម​សម្លាប់​បាន​ទៀត​។ ​លោក ណាអ៊ីម កាសេម ជាសមាជិក​ស្ថាបនិក​មួយ​រូប នៃ​ក្រុម​​ហេសបូឡា កាលពី​ ៣ ទសវត្សរ៍​មុន​ និង​ធ្វើ​ជា​អគ្គលេខាធិការ​រង​ ជាប់​រហូត​មក​។ ម្ល៉ោះហើយ លោកអាច​​ក្តាប់​​សំណុំរឿង​ទំនាក់ទំនង​កិច្ចការក្នុង​ក្រៅ​របស់​ហេសបូឡា​ បាន​យ៉ាង​ពេញ​ដៃ។  ក៏ប៉ុន្តែ បញ្ហា​កម្សោយ​១​របស់​លោក ណាអ៊ីម កាសេម គឺ​វិស័យ​យោធា​។

សន្និសីទលើកទី៥ ស្តីពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ជំរុញការប្រើប្រាស់បណ្តាញសង្គមត្រឹមត្រូវ

សន្និសីទស្តីពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានបានរៀបចំលើកទី៥ នៅក្នុងប្រទេសកម្ពុជ

សន្និសីទលើកទី៥ ស្តីពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ជំរុញការប្រើប្រាស់បណ្តាញសង្គមត្រឹមត្រូវ

សន្និសីទស្តីពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានបានរៀបចំលើកទី៥ នៅក្នុងប្រទេសកម្ពុជា។ កម្មវិធីមួយនេះបានជួយយុវជន និងពលរដ្ឋខ្មែរឲ្យទទួលបាននូវចំណេះដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានស្តីពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដោយមានទំនួលខុសត្រូវ សុវត្ថិភាព និងចេះត្រួតពិនិត្យព័ត៌មានពិត មិនពិតជាដើម។ តែអ្នកជំនាញលើប្រព័ន្ធផ្សព្វផ្សាយនៅតែមើលឃើញពីបញ្ហាប្រឈមមួយចំនួនលើការប្រើប្រាស់បណ្តាញសង្គម ក្នុងនោះមានការឆបោកតាមប្រព័ន្ធអនឡាញ ការចែករំលែកព័ត៌មានមិនពិត។

ចម្លាក់បដិមាទ្វារបាល ១២ត្រូវបានរកឃើញនៅក្រុងអង្គរធំ ខេត្តសៀមរាប

ចម្លាក់បដិមាទ្វារបាលចំនួន ១២ ទើបត្រូវបានរកឃើញនៅឯខ្លោងទ្វារខាងជើងព្រះបរមរាជវាំងនៃក្រុងអង

ចម្លាក់បដិមាទ្វារបាល ១២ត្រូវបានរកឃើញនៅក្រុងអង្គរធំ ខេត្តសៀមរាប

ចម្លាក់បដិមាទ្វារបាលចំនួន ១២ ទើបត្រូវបានរកឃើញនៅឯខ្លោងទ្វារខាងជើងព្រះបរមរាជវាំងនៃក្រុងអង្គរធំ ខេត្តសៀមរាប។ ការប្រទះឃើញចម្លាក់បដិមាដែលមានអាយុកាលរាប់រយឆ្នាំទាំងនេះបានកើតមានឡើង បន្ទាប់ពីក្រុមបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា និងក្រុមការងាររដ្ឋាភិបាលចិន-កម្ពុជាដើម្បីថែរក្សារមណីយដ្ឋានអង្គរ (CCSA) ធ្វើកំណាយស្រាវជ្រាវនៅតំបន់នោះ។

ប្រធានាធិបតីចិនផ្ញើលិខិតថ្វាយព្រះពរព្រះមហាក្សត្រខ្មែរក្នុងឱកាសខួបទី២០ នៃការគ្រងរាជ្យសម្បត្តិ

នៅថ្ងៃអង្ការ ទី២៩ តុលា ប្រធានាធិបតីចិនលោកស៊ី ជីនពីងបានផ្ញើសារលិខិតថ្វាយព្រះពរព្រះមហាក្សត្

ប្រធានាធិបតីចិនផ្ញើលិខិតថ្វាយព្រះពរព្រះមហាក្សត្រខ្មែរក្នុងឱកាសខួបទី២០ នៃការគ្រងរាជ្យសម្បត្តិ

នៅថ្ងៃអង្ការ ទី២៩ តុលា ប្រធានាធិបតីចិនលោកស៊ី ជីនពីងបានផ្ញើសារលិខិតថ្វាយព្រះពរព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ​សម្តេចព្រះបរមនាថ នរោត្តម សីហមុនីក្នុងឱកាសខួបទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ។ នៅក្នុងសារលិខិតថ្វាយព្រះពរ លោកស៊ី ជីនពីងបានបង្ហាញពីចំណងមិត្តភាពរវាងចិន និងកម្ពុជា ហើយថា ចាប់តាំងពីការឡើងសោយរាជ្យអស់រយៈពេល២០ឆ្នាំមកនេះ ព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនីបានរួមចំណែកយ៉ាងសំខាន់ចំពោះសន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍ និងការស្តារឡើងវិញរបស់កម្ពុជា ព្រមទាំងការផ្លាស់ប្តូរនៅក្នុងទំនាក់ទំនងអន្តរជាតិ ពិសេសប្តេជ្ញាបន្តទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងកម្ពុជា និងចិន។

អ៊ីស្រាអែលអនុម័ត​ច្បាប់​​ហាម​ឃាត់សកម្មភាព​​ទីភ្នាក់ងារ​អ.ស.ប.​ដើម្បីជន​ភៀសខ្លួន​ប៉ាឡេស្ទីន

ថ្ងៃ​អង្គារ ការ​វាយប្រហារ​របស់អ៊ីស្រាអែល​ទៅ​លើ​ប្រទេស​លីបង់​ និង​តំបន់​ហ្កាហ្សា​ចេះតែបន

អ៊ីស្រាអែលអនុម័ត​ច្បាប់​​ហាម​ឃាត់សកម្មភាព​​ទីភ្នាក់ងារ​អ.ស.ប.​ដើម្បីជន​ភៀសខ្លួន​ប៉ាឡេស្ទីន

ថ្ងៃ​អង្គារ ការ​វាយប្រហារ​របស់អ៊ីស្រាអែល​ទៅ​លើ​ប្រទេស​លីបង់​ និង​តំបន់​ហ្កាហ្សា​ចេះតែបន្ត។ នៅហ្កាហ្សា​ មាន​ស្លាប់​​មនុស្ស​យ៉ាង​ហោច ៥០ នាក់​បន្ថែមទៀត នៅ​ក្នុងការ​វាយប្រហារ​លើអគារ​ស្នាក់នៅ បែត ឡាហីយ៉ា (​Beit Lahia)។ ពីថ្ងៃចន្ទ រដ្ឋ​សភាអ៊ីស្រាអែល អនុម័ត​ច្បាប់​ថ្មី​បិទខ្ទប់​រាល់​សកម្មភាព របស់​ ​​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ដើម្បីជន​ភៀសខ្លួន​ប៉ាឡេស្ទីន មិនឲ្យ​ធ្វើ​សកម្មភាព​អ្វី​ទាំង​អស់​នៅលើ​ទឹកដី​អ៊ីស្រាអែល​​ និង​ដែនដី​ដែល​ខ្លួន​​គ្រប់គ្រង​ត្រួតត្រា។ ច្បាប់​ថ្មី​​នេះ នឹងត្រូវ​ចូល​ជាធរមាន មាន​ឥទ្ធិពល​អនុវត្ត​​នៅ​កំណត់​​ ៩០ ​ថ្ងៃ​ទៀត។ អ៊ីស្រាអែល ធ្លាប់​បាន​ចោទប្រកាន់​ មន្ត្រី​បុគ្គលិក​របស់​ទីភ្នាក់ងារអង្គការ​សហប្រជាជាតិ១នេះ​ ថា​បាន​​ចូល​ដៃឃុបឃិត​ជាមួយក្រុម​​ភេរវជន​ហាម៉ាស ប្រព្រឹត្តិ​អំពើ​ភេរវកម្ម​ នៅថ្ងៃទី​៧តុលា កាលពី​​ឆ្នាំ​ទៅ​មិញ​។​ ផ្ទុយទៅវិញ សហគមន៍​​អន្តរជាតិ​ បាន​រិះគន់​អ៊ីស្រាអែល​ជាខ្លាំង​​ចំពោះ​ចំណាត់​ការ​ថ្មីនេះ​។ ​

ចិនបំបែកកំណត់ត្រាថ្មីក្នុងការផលិតគ្រាប់ធញ្ញជាតិ នៅក្នុងឆ្នាំ២០២៤

ចិនរំពឹងថាការប្រមូលផលគ្រាប់ធញ្ញជាតិ នៅឆ្នាំ២០២៤ អាចមានចំនួនច្រើនជាង ៧០០លានតោន បើប្រៀបធៀបន

ចិនបំបែកកំណត់ត្រាថ្មីក្នុងការផលិតគ្រាប់ធញ្ញជាតិ នៅក្នុងឆ្នាំ២០២៤

ចិនរំពឹងថាការប្រមូលផលគ្រាប់ធញ្ញជាតិ នៅឆ្នាំ២០២៤ អាចមានចំនួនច្រើនជាង ៧០០លានតោន បើប្រៀបធៀបនឹងទិន្នផលគ្រាប់ធញ្ញជាតិ ៩ឆ្នាំជាប់គ្នា គឺមានចំនួនត្រឹមតែ ៦៥០លានតោនប៉ុណ្ណោះ។  ទិន្នផលគ្រាប់ធញ្ញជាតិដ៏ច្រើនសម្បើមនេះ នឹងអាចជួយពង្រឹងសនិ្តសុខស្បៀងរបស់ខ្លួន។

ចិនអនុម័ត​​វិធានការបំប៉នការ​បង្ក​​កំណើតកូន

ប្រឈម​នឹង​វិបត្តិ​ប្រជាសាស្ត្រ នៅ​ថ្ងៃ​ចន្ទទី ២៨​តុលា​នេះ ចិន​បាន​អនុម័ត​​ផែនការ​​ ដែលជំរ

ចិនអនុម័ត​​វិធានការបំប៉នការ​បង្ក​​កំណើតកូន

ប្រឈម​នឹង​វិបត្តិ​ប្រជាសាស្ត្រ នៅ​ថ្ងៃ​ចន្ទទី ២៨​តុលា​នេះ ចិន​បាន​អនុម័ត​​ផែនការ​​ ដែលជំរុញ​ឱ្យ​មានការ​​​បង្ក​កំណើត​​កូន កើន​ឡើង​។ អត្រា​កំណើត​នៅ​ចិន​បាន​ធ្លាក់​ចុះ​ដល់​កំរិត​ដ៏​ទាប​បំផុត​មួយ កាលពី​ឆ្នាំ​២០២៣។ ចំណែក​ចំនួនប្រជាជន​​​បាន​ធ្លាក់​ចុះ​ ជា​គម្រប់​ពីរ​ឆ្នាំ​ជាប់​គ្នា​ហើយ។

ថៃ បដិសេធ​មិនទទួល​នាវា​ដឹកកាកសំណល់ឧស្សាហកម្ម មានផ្ទុក​ជាតិពុល

ដើមសប្តាហ៍​នេះ នាវា​១ដឹកនាំកាកសំណល់ឧស្សាហកម្ម បានទៅចត​នៅដែន​ស​មុទ្រ​ប្រទេស​អាល់បានី បន្ទ

ថៃ បដិសេធ​មិនទទួល​នាវា​ដឹកកាកសំណល់ឧស្សាហកម្ម មានផ្ទុក​ជាតិពុល

ដើមសប្តាហ៍​នេះ នាវា​១ដឹកនាំកាកសំណល់ឧស្សាហកម្ម បានទៅចត​នៅដែន​ស​មុទ្រ​ប្រទេស​អាល់បានី បន្ទាប់ពី ប្រទេស​ថៃ ​បដិសេធ​មិន​ទទួល​។ ​កាកសំណល់រាប់​ពាន់​តោន​នៅលើនាវា​​នោះ មានផ្ទុកសារ​ជាតិ​ពុល​ ដែល​ចាំបាច់​ត្រូវតែ​រក្សាទុក និង​ដឹកជញ្ជូន​ដោយ​ប្រុងប្រយ័ត្នជា​ទីបំផុត​។ នេះបើតាម​អង្គការ​ការពារបរិស្ថាន ដែល​បាន​​​តាមដាន​ដំណើរ​នាវាដឹកនាំ​សំរាមឆ្លង​សមុទ្រ​។ ក្រោយពី​ថៃបដិសេធ, នាវានោះ បានចុះចត​និងធ្វើដំណើរ​​​ឆ្លងកាត់​​ជាច្រើន​ប្រទេស​ មុន​នឹង​ត្រឡប់ទៅដល់​ អាល់បានី​។ ​​

ស្ត្រីចំណាស់ៗប្រកបមុខរបរអុំទូកដឹកភ្ញៀវនៅកំពង់ភ្លុកកំពុងមានជីវភាពយ៉ាប់យឺន

ក្រុមស្រ្តីប្រកបរបរអុំទូកទេសចរជាង១ពាន់នាក់នៅសហគមន៍ទេសចរណ៍កំពង់ភ្លុកធ្លាប់ទទួលបានប្រាក់

ស្ត្រីចំណាស់ៗប្រកបមុខរបរអុំទូកដឹកភ្ញៀវនៅកំពង់ភ្លុកកំពុងមានជីវភាពយ៉ាប់យឺន

ក្រុមស្រ្តីប្រកបរបរអុំទូកទេសចរជាង១ពាន់នាក់នៅសហគមន៍ទេសចរណ៍កំពង់ភ្លុកធ្លាប់ទទួលបានប្រាក់ចំណូលពីវិស័យទេសចរណ៍តាមរយៈមុខរបរដឹកភ្ញៀវតាមទូកនារដូវវស្សា។ តែ ក្រុមស្រ្តីទាំងនោះ​បាន​លើកឡើង​ថា តាំងពីការរាតត្បាតជំងឺ Covid ១៩ មកដល់ពេលនេះ ចំនួនភ្ញៀវទេសចរមកទស្សនាសហគមន៍កំពង់ភ្លុកមានការថយចុះច្រើន​ដែល​ធ្វើឱ្យចំណូលរបស់​ពួកគាត់បានពី​ការដឹកភ្ញៀវតាមទូកធ្លាក់ចុះ​ខ្លាំង៕

កម្ពុជានឹងបញ្ជូនគុនខ្មែរទៅប្រកួតស៊ីហ្គេមលើកទី៣៣នៅថៃក្នុងវិញ្ញាសា«មួយ»(Muay)

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្

កម្ពុជានឹងបញ្ជូនគុនខ្មែរទៅប្រកួតស៊ីហ្គេមលើកទី៣៣នៅថៃក្នុងវិញ្ញាសា«មួយ»(Muay)

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានថ្លែងថា កម្ពុជានឹងបញ្ជូនអត្តពលិករបស់ខ្លួនទៅចូលរួមប្រកួតវិញ្ញាសា«មួយ»(Muay) នៅប្រទេសថៃដែលនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាស៊ីហ្គេមលើកទី៣៣ នៅឆ្នាំ២០២៥។ តាមលោក វ៉ាត់ ចំរើន វិញ្ញាសាកីឡា Muay នេះ មិនមែនសំដៅទៅលើមួយថៃ(Muay Thai) នោះទេ ពោលប្រទេសដែលមានក្បាច់គុនបុរាណទាំង៤ គឺថៃ ឡាវ កម្ពុជា និងភូមាបានឯកភាពគ្នាទទួលយកឈ្មោះកីឡា«មួយ»នេះ ទោះប្រទេសមួយណាជាអ្នករៀបចំក៏ដោយ។ តែគេនៅចាំបានថាកាលពីការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ថៃបានពហិកាការប្រកួតកីឡាប្រភេទនេះដោយពន្យល់ហេតុផលថា កម្ពុជាបានរៀបចំប្រកួតកីឡានេះក្រោមឈ្មោះ «គុនខ្មែរ»។ ទោះយ៉ាងណា «គុនខ្មែរ» កាលណោះក៏មានប្រទេសចំនួន៦ ចូលរួមដែរ ដូចជាឥណ្ឌូណេស៊ី វៀតណាម ហ្វីលីពីន ឡាវ មីយ៉ាន់ម៉ា និងម៉ាឡេស៊ី។ សូមស្តាប់ការលើកឡើងរបស់លោកវ៉ាត់ ចំរើនដែលរៀបចំដោយ ញឹម សុផល៖

សកម្មជនបរិស្ថានបារម្ភពីកំណើនបទល្មើសព្រៃឈើដោយសារខ្វះកិច្ចសហការពីភាគីពាក់ព័ន្ធ

កិច្ច​ប្រ​ជុំ​ស្តីពី​ជីវៈ​ចម្រុះ​លើក​ទី​១៦ (COP16) កំពុង​បន្ត​ធ្វើ​នៅ​ក្នុង​ប្រទេស​កូឡុំ​ប៊ី

សកម្មជនបរិស្ថានបារម្ភពីកំណើនបទល្មើសព្រៃឈើដោយសារខ្វះកិច្ចសហការពីភាគីពាក់ព័ន្ធ

កិច្ច​ប្រ​ជុំ​ស្តីពី​ជីវៈ​ចម្រុះ​លើក​ទី​១៦ (COP16) កំពុង​បន្ត​ធ្វើ​នៅ​ក្នុង​ប្រទេស​កូឡុំ​ប៊ី​តាំង​ពី​ថ្ងៃ​ទី​២១​ តុលា ​និងគ្រោង​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​១ វិច្ឆិកា ឆ្នាំ  ២០២៤។ ​នៅ​ក្នុង​ឱកាស​នេះ​ អង្គការ​សង្គម​ស៊ីវិល​ចំនួន ​៤​ស្ថាប័នស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ចូល​រួម​ជា​មួយ​យុវជន​ ព្រះសង្ឃ ​ជន​ជាតិ​ដើម​ភាគ​តិច និង​សហគមន៍​មូល​ដ្ឋានដើម្បី​ការ​ពារ អភិរក្ស​ព្រៃ​ឈើ និង​រក្សា​ជីវ​ចម្រុះ​នៅ​កម្ពុជា​។​ ក្រុម​សកម្ម​ជន​របស់​អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ​អះ​អាង​ថា​កន្លង​មក ក្រសួង​បរិស្ថាន​បាន​បដិសេធ​មិន​ទទួល​ស្គាល់​អង្គការ​បរិស្ថាន​មួយ​ចំនួន​ក្នុង​ការ​ចូល​រួម​ត្បាត​ព្រៃ​ជា​មួយ​ក្រុម​មន្ត្រី​បរិស្ថាន​។​ ការ​បដិសេធ​នេះ​បាន​ធ្វើ​ឲ្យ​សកម្មជន​បរិស្ថាន​បារម្ភ​ពី​កំណើន​បទ​ល្មើសព្រៃ​ឈើ​ដោយ​សារ​ខ្វះ​កិច្ច​សហការ​ពី​ភាគី​ពាក់​ព័ន្ធ​៕

ក្រសួងទេសចរណ៍អះអាងពីកំណើនភ្ញៀវអន្តរជាតិ ក្រោយផ្ទុះរឿងអាស្រូវឧក្រិដ្ឋកម្មចាប់ជំរិតនៅកម្ពុជា

នៅថ្ងៃទី២៧តុលា ក្រសួងទេសចរណ៍បានចេញសេចក្តីប្រកាសព័ត៌មានបដិសេធចំពោះការចុះផ្សាយព័ត៌មានរបស់

ក្រសួងទេសចរណ៍អះអាងពីកំណើនភ្ញៀវអន្តរជាតិ ក្រោយផ្ទុះរឿងអាស្រូវឧក្រិដ្ឋកម្មចាប់ជំរិតនៅកម្ពុជា

នៅថ្ងៃទី២៧តុលា ក្រសួងទេសចរណ៍បានចេញសេចក្តីប្រកាសព័ត៌មានបដិសេធចំពោះការចុះផ្សាយព័ត៌មានរបស់ទូរទស្សន៍កូរ៉េដែលចោទប្រកាន់ថា ពលរដ្ឋកូរ៉េខាងត្បូងរងគ្រោះនៅក្នុងការចាប់បង្ខាំងឱ្យធ្វើការខុសច្បាប់ និងការចាប់ជំរិតនៅក្នុងប្រទេសកម្ពុជា។ តាមក្រសួងទេសចរណ៍ កម្ពុជានៅតែអាចរក្សាបាននូវកំណើនភ្ញៀវទេសចរអន្តរជាតិ ក្នុងនោះទទួលបានទេសចរកូរ៉េខាងត្បូងជាង ១៤ម៉ឺននាក់ក្នុងរយៈពេល ៩ខែដើមឆ្នាំ២០២៤នេះ។

នាយករដ្ឋមន្ត្រីអេស្ប៉ាញ​បំពេញ​ទស្សនកិច្ច​ជាលើកទី១នៅ​ឥណ្ឌា ដើម្បីរឹត​បន្តឹង​​ទំនាក់ទំនង​ពាណិជ្ជកម្ម

នាយករដ្ឋមន្ត្រីអេស្ប៉ាញ​ កំពុង​បំពេញ​ដំណើរ​ទស្សនកិច្ច​​​នៅ​ឥណ្ឌា ​ជាលើកដំបូ​ង ដើម្បីរឹត​

នាយករដ្ឋមន្ត្រីអេស្ប៉ាញ​បំពេញ​ទស្សនកិច្ច​ជាលើកទី១នៅ​ឥណ្ឌា ដើម្បីរឹត​បន្តឹង​​ទំនាក់ទំនង​ពាណិជ្ជកម្ម

នាយករដ្ឋមន្ត្រីអេស្ប៉ាញ​ កំពុង​បំពេញ​ដំណើរ​ទស្សនកិច្ច​​​នៅ​ឥណ្ឌា ​ជាលើកដំបូ​ង ដើម្បីរឹត​បន្តឹង​​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​យោធា​។​​ ក្នុងរយៈ​ពេលជាង​១៨ឆ្នាំ​នៃ​ការ​កាន់អំណាច​ដឹកនាំ​ប្រទេស​របស់​នាយករដ្ឋមន្ត្រី​ឥណ្ឌា ណារិនដ្រា ម៉ូឌី ពុំ​ដែល​មាន​ប្រមុខ​ដឹកនាំ​អេស្ប៉ាញ​រូបណា ​អញ្ជើញបំពេញ​ទស្សនកិច្ច​ដោយ​ផ្ទាល់ ​នៅលើ​ទឹកដី​ឥណ្ឌា​នោះឡើយ​។ 

ខួបទី២០នៃការគ្រងរាជ្យសម្បត្តិរបស់ព្រះមហាក្សត្រឆ្នាំ២០២៤ រៀបចំអធិកអធមជាងរាល់ឆ្នាំ

ប្រទេសកម្ពុជាបានចាប់ផ្តើមប្រារព្ធពិធីខួបលើកទី២០ នៃការគ្រងរាជ្យសម្បត្តិរបស់ព្រះករុណា ព្រ

ខួបទី២០នៃការគ្រងរាជ្យសម្បត្តិរបស់ព្រះមហាក្សត្រឆ្នាំ២០២៤ រៀបចំអធិកអធមជាងរាល់ឆ្នាំ

ប្រទេសកម្ពុជាបានចាប់ផ្តើមប្រារព្ធពិធីខួបលើកទី២០ នៃការគ្រងរាជ្យសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេចព្រះមរមនាថ នរោត្តម សីហមុនី។ ព្រះរាជពិធីនេះត្រូវធ្វើឡើងរយៈពេល៣ថ្ងៃពីទី២៨ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។ ខួបលើកទី២០ នៃការគ្រងរាជ្យសម្បត្តិរបស់ព្រះមហាក្សត្រឆ្នាំ ២០២៤ នេះត្រូវបានគណៈកម្មការរៀបចំបុណ្យបញ្ជាក់ថាធ្វើឡើងដោយអធិកអធមជាងរាល់ឆ្នាំ។

គូស្វាមីភរិយាអូបាម៉ា គឺជាកម្លាំងទាក់ទាញដ៏មានឥទ្ធិពល​ សម្រាប់បេក្ខភាព​លោកស្រី កាម៉ាឡា ហារីស

នៅបាំងមិនដល់១០ថ្ងៃទៀតទេ ការបោះឆ្នោតប្រធានាធិបតី​អាមេរិក​នឹងមកដល់។ បេក្ខជនធំៗទាំង២ គឺលោកស

គូស្វាមីភរិយាអូបាម៉ា គឺជាកម្លាំងទាក់ទាញដ៏មានឥទ្ធិពល​ សម្រាប់បេក្ខភាព​លោកស្រី កាម៉ាឡា ហារីស

នៅបាំងមិនដល់១០ថ្ងៃទៀតទេ ការបោះឆ្នោតប្រធានាធិបតី​អាមេរិក​នឹងមកដល់។ បេក្ខជនធំៗទាំង២ គឺលោកស្រី​ កាម៉ាឡា ហារីស និ​ងលោកដូណាល់ ត្រាំ កំពុងតែ​ប្រឹង​ប្រែងឃោសនារៀងៗខ្លួន ដើម្បីទាក់ទាញការគាំទ្រនៅតាមរដ្ឋ​សំខាន់ៗ ដែល​មាន​ចំនួន​អ្នកបោះឆ្នោតតំណាង​ច្រើន​នាក់​។ ជាការកត់សំគាល់ សន្ទុះនៃការគាំទ្រ​​ទៅលើ​បេក្ខ​ជនទាំង២ ហាក់ដូចជាកាន់តែខិតជិតប្រកៀកប្រកិតគ្នាខ្លាំងឡើង។ វត្តមានចូលរួម របស់​លោកអូបាម៉ា និង​ភរិយា នៅក្នុងយុទ្ធនាការឃោសនា​របស់​លោកស្រី កាម៉ាឡា ហារីស គឺជាកម្លាំងទាក់ទាញ​ដ៏ធំនិងមិនអាចខ្វះបាន​ ដែលគណបក្ស​ប្រជាធិបតេយ្យ​សង្ឃឹមថា វា​អាចនឹងផ្តល់សន្ទុះ​ចុងក្រោយ​ រុញ​ឲ្យ​លោកស្រី​កាម៉ាឡា ហារីស បានទទួលជ័យជំនះ លើលោកដូណាល់ ត្រាំ។

កម្ពុជារៀបចំពិព័រណ៍ការងារដើម្បីឲ្យយុវជនស្វែងរកឱកាសការងារ

ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៦និង២៧តុលា ស្តង់ក្រុមហ៊ុនឯកជនជាច្រើនបានចូលរួមក្នុងពិព័រណ៍ការង

កម្ពុជារៀបចំពិព័រណ៍ការងារដើម្បីឲ្យយុវជនស្វែងរកឱកាសការងារ

ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៦និង២៧តុលា ស្តង់ក្រុមហ៊ុនឯកជនជាច្រើនបានចូលរួមក្នុងពិព័រណ៍ការងារ ដែលរៀបចំដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។យុវជនជាច្រើនបានចាប់អារម្មណ៍ចូលរួមកម្មវិធីមួយនេះ ដើម្បីស្វែងរកឱកាសការងារទៅតាមក្តីស្រមៃរបស់ពួកគេ។ ពួកគេអះអាងថា កម្មវិធីនេះផ្តល់ឱកាសឲ្យគេស្វែងយល់ពីលក្ខខណ្ឌ និងតម្រូវការជាក់ស្តែងរបស់ក្រុមហ៊ុននីមួយៗ ដែលគេប្រាថ្នាសម្រាប់អាជីពការងារពេលខាងមុខ។

ខ្មែរ​នៅអឺរ៉ុប​ជួបជុំគ្នា​​រំឭកខួប៣៣ឆ្នាំ ​នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣តុលា​១៩៩១

នៅទីក្រុងប៉ារីស កាលពីថ្ងៃសៅរ៍ ទី​២៦តុលា ប្រជាជនខ្មែររស់នៅប្រទេសបារាំង និងមកពីបណ្តាប្រទេសអ

ខ្មែរ​នៅអឺរ៉ុប​ជួបជុំគ្នា​​រំឭកខួប៣៣ឆ្នាំ ​នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣តុលា​១៩៩១

នៅទីក្រុងប៉ារីស កាលពីថ្ងៃសៅរ៍ ទី​២៦តុលា ប្រជាជនខ្មែររស់នៅប្រទេសបារាំង និងមកពីបណ្តាប្រទេសអឺរ៉ុបមួយចំនួន​ផង បាន​ជួបជុំគ្នារំឭកខួប​ទី​៣៣ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា​១៩៩១។ នៅក្នុងការជួបជុំនេះ​ ប្រជាជន​ខ្មែរ​ដែលមកចូលរួម បានទាមទារ​ឲ្យរាជរដ្ឋាភិបាល ដឹកនាំដោយ​គណបក្សប្រជាជនកម្ពុជា ត្រូវតែគោរពសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ​ និងការពារបូរណភាពទឹកដី ដូចអ្វីដែល​មានចែងកំណត់ នៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុង​ប៉ារីស។

ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូងបន្ដតវ៉ាទាមទារឲ្យរដ្ឋាភិបាលឱ្យដកកម្ពុជាចេញពីCLVជាស្ថាពរ

នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤នេះ ពលរដ្ឋខ្មែររស់នៅប្រទេសកូរ៉េខាងត្បូង រួមជាមួយពលរដ្ឋនៅតាមបណ្

ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូងបន្ដតវ៉ាទាមទារឲ្យរដ្ឋាភិបាលឱ្យដកកម្ពុជាចេញពីCLVជាស្ថាពរ

នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤នេះ ពលរដ្ឋខ្មែររស់នៅប្រទេសកូរ៉េខាងត្បូង រួមជាមួយពលរដ្ឋនៅតាមបណ្ដាប្រទេសផ្សេងទៀត បានបន្ដសកម្មភាពតវ៉ារបស់ខ្លួន ប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាសារជាថ្មី។ ការតវ៉ានេះគឺពួកគេ នៅតែទាមទារឱ្យរដ្ឋាភិបាលដកកម្ពុជាចេញ CLV-DTAឱ្យបានជាសាពរ និងដកចេញរាល់កិច្ចព្រមព្រៀងទាំងអស់នៅតំបន់ត្រីកោណនៃខេត្តទាំងបួន រួមទាំងទាមទារឱ្យរដ្ឋាភិបាលគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងដោះលែងអ្នកទោសនយោបាយទាំងអស់។

Get more results via ClueGoal