Cambodia



ទីក្រុងវ៉ាស៊ីនតោន ត្រៀមលក្ខណៈការពារសន្តិសុខ​ ខ្លាចក្រែងផ្ទុះអំពើហិង្សាក្រោយការបោះឆ្នោត

៣ថ្ងៃ មុនថ្ងៃបោះឆ្នោត​មកដល់ ទីក្រុងវ៉ាស៊ីនតោនរដ្ឋធានីសហរដ្ឋអាមេរិក​ ​កំពុងតែមមាញឹក ត្រៀមល

សន្និសីទ​​​ជីវចម្រុះ​អន្តរជាតិ​ សម្រេច​ពង្រឹង​លក្ខន្តិកៈ​ជនជាតិ​ដើម​​ជា​ ឆ្មាំ​ការពារ​ធម្មជាតិ

ជនជាតិ​ដើម​ភាគតិច នៅទូទាំង​ពិភពលោក ដែល​ចង់​បា​នការ​ទទួល​ស្គាល់​តួនាទី​ជា “​ឆ្មាំ​ការពារ​

សន្និសីទ​​​ជីវចម្រុះ​អន្តរជាតិ​ សម្រេច​ពង្រឹង​លក្ខន្តិកៈ​ជនជាតិ​ដើម​​ជា​ ឆ្មាំ​ការពារ​ធម្មជាតិ

ជនជាតិ​ដើម​ភាគតិច នៅទូទាំង​ពិភពលោក ដែល​ចង់​បា​នការ​ទទួល​ស្គាល់​តួនាទី​ជា “​ឆ្មាំ​ការពារ​ធម្មជាតិ” បាន​សម្រេច​បំណង​នៅ​ថ្ងៃ​សុក្រ​ទី​១​វិច្ឆិកា​នេះ។ សន្និសីទ​អង្គការ​សហប្រជាជាតិស្តីពីជីវៈចម្រុះ​លើ​កទី​១៦ បាន​អនុម័ត​នៅទីក្រុង​កាលី ពង្រឹង​លក្ខន្តិកៈ​ជនជាតិ​ដើម​ភាគ​តិច​ ជា​ឆ្មាំ​ការពារធម្មជាតិ។

ហេតុអ្វីបានជាករណីនិទណ្ឌភាពលើអ្នកសារព័ត៌មាននៅកម្ពុជានៅតែបន្តកើតមាន?

នៅក្នុង​ទិវា​បញ្ចប់​និទណ្ឌ​ភាព​លើ​អ្នក​សារ​ព័ត៌​មាន ​ថ្ងៃទី​២ ខែ​វិច្ឆិកា មាន​អង្គការ​សា

ហេតុអ្វីបានជាករណីនិទណ្ឌភាពលើអ្នកសារព័ត៌មាននៅកម្ពុជានៅតែបន្តកើតមាន?

នៅក្នុង​ទិវា​បញ្ចប់​និទណ្ឌ​ភាព​លើ​អ្នក​សារ​ព័ត៌​មាន ​ថ្ងៃទី​២ ខែ​វិច្ឆិកា មាន​អង្គការ​សារ​ព័ត៌​មាន ​និង​អង្គការ​សិទ្ធិ​មនុស្ស ជា​ច្រើន ស្ថា​ប័ន បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​ ដោយ​ស្នើ​រដ្ឋា​ភិបាល​ពន្លឿន​ការ​ស៊ើប​អង្កេត​ឃាត​កម្ម​លើ​អ្នក​សារ​ព័ត៌​មាន​នៅ​កម្ពុជា​។​ បើ​តាម​សេចក្តី​ការណ៍​រួម​របស់​អង្គការ​សង្គម​ស៊ីវិល​ គិត​ពី​ឆ្នាំ១៩៩៤​មក​ អ្នក​សារព័ត៌​មាន​ក្នុង​ប្រទេស​កម្ពុជា​យ៉ាង​ហោច​ណាស់ ​១៥​ នាក់​ ត្រូវ​បាន​សម្លាប់​ ហើយ​ថា​ពួកគេ​នៅ​មិន​ទាន់​ទទួល​បាន​យុត្តិ​ធម៌​នៅ​ឡើយ​៕

ទំហំក្បាល​ពោះ​នឹង​ក្លាយ​ជា​រង្វាស់​ថ្មី​សម្រាប់សុខភាព?

អ្នកស្រាវជ្រាវ​អាមេរិក​ និង​ចិន បាន​ណែនាំ​ឱ្យ​គ្រូពេទ្យ​ជំនួស​ការ​វាស់វែង​មាឌ ដោយ​ប្រើ​ ស

ទំហំក្បាល​ពោះ​នឹង​ក្លាយ​ជា​រង្វាស់​ថ្មី​សម្រាប់សុខភាព?

អ្នកស្រាវជ្រាវ​អាមេរិក​ និង​ចិន បាន​ណែនាំ​ឱ្យ​គ្រូពេទ្យ​ជំនួស​ការ​វាស់វែង​មាឌ ដោយ​ប្រើ​ សន្ទទស្សន៍​ម៉ាសរាងកាយ​ (ហៅកាត់​ជា​ភាសា​បារាំង IMC ឬBMI ជា​ភាសា​អង់គ្លេស) ដោយ​ការវាស់​ទំហំក្បាល​ពោះ​វិញ។ ហេតុអ្វី? តើសន្ទទស្សន៍​​ទំហំ​ក្បាលពោះ​ Body Roundness Index ជា​អ្វី ? អាច​បញ្ជាក់​អំពី​​ឥទ្ធិពល​ចំពោះ​សុខភាព​យ៉ាង​ណា?

យូណេស្កូ​ថា ឃាតកម្ម​លើ​​អ្នក​កាសែត​ភាគ​ច្រើន ​គ្មាន​ការ​ផ្តន្ទាទោស

អំពើ​ឃាតកម្ម​សម្លាប់​អ្នកកាសែត​ នៅលើ​ពិភពលោក ភាគ​ច្រើន​ គ្មាន​ការ​ផ្តន្ទាទោស​ទេ​។ នេះ​បើ​

យូណេស្កូ​ថា ឃាតកម្ម​លើ​​អ្នក​កាសែត​ភាគ​ច្រើន ​គ្មាន​ការ​ផ្តន្ទាទោស

អំពើ​ឃាតកម្ម​សម្លាប់​អ្នកកាសែត​ នៅលើ​ពិភពលោក ភាគ​ច្រើន​ គ្មាន​ការ​ផ្តន្ទាទោស​ទេ​។ នេះ​បើ​តាម​របាយការណ៍​របស់​អង្គការ​យូណេស្កូ ចេញ​ផ្សាយនា​ឱកាស​ទិវា​អន្តរជាតិ​ដើម្បី​បញ្ចប់​និទណ្ឌភាព​ចំពោះ​​ឧក្រិដ្ឋកម្ម​​ប្រឆាំង​នឹងអ្នក​សារព័ត៌មាន ​​នៅថ្ងៃ​សៅរ៍​ទី​២ វិច្ឆិកា ដោយ​បញ្ជាក់​ថា​នៅ​ឆ្នាំ​២០២២-២០២៣ មាន​អ្នក​កាសែត​១៦២​នាក់​បាន​បាត់​បង់ជីវិត​ក្នុង​វិជ្ជាជីវៈ។

ហេតុអ្វីការដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍ CLV-DTA បន្សល់ស្នាមស្រពិចស្រពិល?

នៅថ្ងៃសុក្រទី ០១ វិច្ឆិកានេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានអនុម័តប្រគល់សេចក្តីព្រាងច

ហេតុអ្វីការដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍ CLV-DTA បន្សល់ស្នាមស្រពិចស្រពិល?

នៅថ្ងៃសុក្រទី ០១ វិច្ឆិកានេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់លុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ CLV DTA ទៅកាន់គណៈកម្មាការជំនាញត្រួតពិនិត្យ។ អ្នកតាមដានសង្គមបង្ហាញការសាទរចំពោះការអនុម័តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា តែទាមទារឲ្យរដ្ឋាភិបាលបង្ហាញតម្លាភាពកាន់តែច្បាស់ចំពោះការសម្រេចដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ និងវៀតណាម។ អ្នកនាំពាក្យរដ្ឋាភិបាលបានបញ្ជាក់ថា កម្ពុជាបានដកខ្លួនរួចជាស្រេច និងថា ការប្រជុំរបស់រដ្ឋសភានៅថ្ងៃសុក្រ ទី១ វិច្ឆិកានេះជានិតីវិធីនៃការដកខ្លួនចេញការអភិវឌ្ឍន៍តំបន់ត្រីកោណទៅលើវិស័យពាណិជ្ជកម្ម។

ជប៉ុន និង​សហភាពអឺរ៉ុប​ ចុះកិច្ចព្រមព្រៀង​សន្តិសុខ​និង​​ការពារ​ជាតិ

ប្រឈម​មុខ​នឹងក្តីព្រួយបារម្ភ​ចំពោះ​ការ​គំរាម​កំហែង​សន្តិសុខ​ នៅក្នុង​តំបន់អាស៊ី​, ប្រទេស

ជប៉ុន និង​សហភាពអឺរ៉ុប​ ចុះកិច្ចព្រមព្រៀង​សន្តិសុខ​និង​​ការពារ​ជាតិ

ប្រឈម​មុខ​នឹងក្តីព្រួយបារម្ភ​ចំពោះ​ការ​គំរាម​កំហែង​សន្តិសុខ​ នៅក្នុង​តំបន់អាស៊ី​, ប្រទេស​ជប៉ុនបាន​ចុះ​កិច្ចព្រមព្រៀងវិសួយ​ការពារជាតិ​​ជាមួយ​ ​សហភាពអឺរ៉ុប។ ​កតិកាសញ្ញា​ស្តីពី​សន្តិសុខ​និង​ការពារជាតិ រវាង​រដ្ឋាបាល​ក្រុង​តូក្យូ​និង​ព្រុច​សែល ចុះហត្ថលេខា​នៅ​ថ្ងៃទី​១វិច្ឆិកា​ មាន​ចែង​អំពី​កិច្ចសហការគ្នា​ក្នុង​​វិស័យជា​ច្រើន​។​ ពោល​គឺ​គិត​ចាប់ពី​ផ្នែក​សន្តិសុខ​ផ្លូវ​សមុទ្រ​ និង​សន្តិសុខ​អាវកាស ព្រមទាំង​ស្តីពី​សមយុទ្ធយោធា​រួម​គ្នា​​។

ពិព័រណ៍សៀវភៅ Big Bad Wolf ត្រលប់មកកម្ពុជាដោយមានការចាប់អារម្មណ៍ពីយុវជនខ្មែរ

ពិព័រណ៍សៀវភៅ Big Bad Wolf បានត្រលប់មកកម្ពុជាជាថ្មីនៅឆ្នាំ ២០២៤ ជាមួយនឹងសៀវភៅជាច្រើនប្រភេទ។ យុវជនខ

ពិព័រណ៍សៀវភៅ Big Bad Wolf ត្រលប់មកកម្ពុជាដោយមានការចាប់អារម្មណ៍ពីយុវជនខ្មែរ

ពិព័រណ៍សៀវភៅ Big Bad Wolf បានត្រលប់មកកម្ពុជាជាថ្មីនៅឆ្នាំ ២០២៤ ជាមួយនឹងសៀវភៅជាច្រើនប្រភេទ។ យុវជនខ្មែរ និងអាណាព្យាបាលមួយចំនួនមានការចាប់អារម្មណ៍ខ្លាំងចំពោះពិព័រណ៍សៀវភៅបែបអន្តរជាតិមួយនេះដោយយល់ថា ការអានសៀវភៅមានប្រយោជន៍ដល់ពួកគេ ពិសេសទាក់ទងនឹងជំនាញ និងអាជីពរបស់ពួកគេផ្ទាល់។

អតីតមេបក្សកាវក្លៃជំរុញឱ្យរដ្ឋាភិបាលថៃដកសំណុំរឿងកោះខុតចេញពីកិច្ចពិភាក្សាជាមួយកម្ពុជា

លោកភិថា លីមចារើនរ៉ាត់ អតីតមេដឹកនាំគណបក្សកាវក្លៃប្រាប់ឱ្យរដ្ឋាភិបាលថៃដកសំណុំរឿងកោះខុតចេញ

អតីតមេបក្សកាវក្លៃជំរុញឱ្យរដ្ឋាភិបាលថៃដកសំណុំរឿងកោះខុតចេញពីកិច្ចពិភាក្សាជាមួយកម្ពុជា

លោកភិថា លីមចារើនរ៉ាត់ អតីតមេដឹកនាំគណបក្សកាវក្លៃប្រាប់ឱ្យរដ្ឋាភិបាលថៃដកសំណុំរឿងកោះខុតចេញពីកិច្ចពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជាដើម្បីទាញកិច្ចសហការអភិវឌ្ឍន៍រួមនៅតំបន់ប្រេងត្រួតស៊ីគ្នាត្រលប់មកវិញ។ នេះបើតាមការចុះផ្សាយរបស់កាសែតថៃ The Nation ក្នុងថ្ងៃទី៣១ តុលា។ អតីតមេដឹកនាំបក្សប្រឆាំងថៃដដែលរូបនេះក៏បានឆ្លៀតព្រមានថា ទង្វើជាតិនិយមជ្រុលរបស់ពលរដ្ឋថៃមួយចំនួននឹងបំផ្លាញឱកាសទាញយកប្រយោជន៍ជាតិថៃ។

លោកសម រង្ស៊ីថា“ចលនាជាតិខ្មែរតស៊ូ”នឹងឈានទៅបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នក្រៅប្រទេស

លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិបានបញ្ជាក់ជាថ្មីលើបណ្ដាញសង្គមនៅថ្ងៃទី ១ វ

លោកសម រង្ស៊ីថា“ចលនាជាតិខ្មែរតស៊ូ”នឹងឈានទៅបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នក្រៅប្រទេស

លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិបានបញ្ជាក់ជាថ្មីលើបណ្ដាញសង្គមនៅថ្ងៃទី ១ វិច្ឆិកានេះ ថា “ចលនាជាតិខ្មែរតស៊ូ” នឹងឈានទៅបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយនៅក្រៅប្រទេស។ ការលើកឡើងជាថ្មីរបស់លោកសម រង្ស៊ី ពេលនេះបានធ្វើឱ្យរដ្ឋាភិបាលកម្ពុជាឆ្លើយតបភ្លាមៗដោយបញ្ជាក់ថា កម្ពុជាមានរដ្ឋាភិបាលតែមួយគត់ដែលតំណាងឱ្យពលរដ្ឋខ្មែរទាំងនៅក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ។ 

អង្គការ​កាកបាទក្រហម​ ទាមទារ​ឲ្យ​គោរពច្បាប់​មនុស្សធម៌ ក្នុង​ពេល​សង្គ្រាម

ក្នុង​ពិភព​លោក​សព្វថ្ងៃ វិបត្តិ​ជម្លោះចម្បាំង​រាំងជល់ នៅ​ច្រើន​ប្រទេស​​ បាន​រំលោភ​បំពានច

អង្គការ​កាកបាទក្រហម​ ទាមទារ​ឲ្យ​គោរពច្បាប់​មនុស្សធម៌ ក្នុង​ពេល​សង្គ្រាម

ក្នុង​ពិភព​លោក​សព្វថ្ងៃ វិបត្តិ​ជម្លោះចម្បាំង​រាំងជល់ នៅ​ច្រើន​ប្រទេស​​ បាន​រំលោភ​បំពានច្បាប់​មនុស្សធម៌​អន្តរជាតិ​ កាន់តែ​​ច្រើន​ឡើង​ និង​ធ្ងន់ធ្ងរ​។ អង្គការ​កាកបាទក្រហមអន្តរជាតិ​ បាន​ទាមទារ​ឲ្យ​ភាគីជម្លោះ ត្រូវ​គោរព​ច្បាប់​មនុស្សធម៌ ត្រូវ​ផ្តល់​ជំនួយ​សង្គ្រោះ​ដល់​ជន​ស៊ីវិល​ ហើយ​និង​មិនត្រូវ​បំផ្លិចបំផ្លាញ​រចនាសម្ព័ន្ធ​ទាក់ទង​ស៊ីវិល ​នោះឡើយ​។​ គ្រានេះជាឱកាស​ដែលត្រូវ​ជជែកគ្នា​និង​រក​ដំណោះស្រាយ​រួម។ ដ្បិតថា​ បណ្តាញ​ចលនា​​​អង្គការ​កាកបាទក្រហម និង អឌ្ឍចន្ទក្រហម ដែល​បាន​ជួប​ប្រជុំ​កំពូលប្រចាំឆ្នាំ​ នៅ​ប្រទេស​ស្វីស។ ស្វីស​ជា​ទឹកដី​កំណើត​ដំបូង​របស់​អង្គការ​កាកបាទក្រហម​។​

តៃវ៉ាន់​រង​ព្យុះ​កំណាច​ជា​លើក​ទីបី ក្នុង​អំឡុង​ពេល​តែ​ជាង​បី​ខែ

​Kong-rey ព្យុះ​សង្ឃរា​ដ៏​កំណាច​បំផុត​មួយ មិនធ្លាប់​មាន​ក្នុង​រយៈ​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ

តៃវ៉ាន់​រង​ព្យុះ​កំណាច​ជា​លើក​ទីបី ក្នុង​អំឡុង​ពេល​តែ​ជាង​បី​ខែ

​Kong-rey ព្យុះ​សង្ឃរា​ដ៏​កំណាច​បំផុត​មួយ មិនធ្លាប់​មាន​ក្នុង​រយៈ​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​ បាន​វាយសង្គ្រុប​លើ​តៃវ៉ាន់ នៅ​រសៀល​ថ្ងៃព្រហស្បតិ៍​ ជា​មួយ​កម្លាំង​ខ្យល់ឆក់​កន្ទ្រាក់ និង​​ភ្លៀងដូច​គេ​ចាក់​ទឹក​ បង្ក​ឱ្យ​មាន​ទឹក​ជំនន់​និ​ងការ​ហូរ​បាក់​ដី​។ មាន​ស្លាប់​យ៉ាង​ហោច​ណាស់​ពីរ​នាក់ និង​របួស​ជាង​៥​រយ​នាក់ ព្រមទាំងមាន​ការ​បាត់​ខ្លួន​មនុស្ស​ជា​ច្រើន​នាក់ផ្សេង​ទៀត។ ​នៅ​ចំពោះ​មុខ​ការ​ខូច​ខាត​យ៉ាងដំណំ ក្រុម​អ្នក​សង្គ្រោះ​ និង​ក្រុម​សម្អាត​បាន​ចាប់​ផ្តើម​ការងារ​យ៉ាងសកម្ម​ ​តាំងពី​ព្រលឹម​អុលថ្ងៃ​សុក្រ​ទី​១​វិច្ឆិកា​នេះ។

បោះឆ្នោតប្រធានាធិបតី​អាមេរិក​៖ តើមានអ្វីខុសគ្នាខ្លះ នៅក្នុងការសន្យា​រ​វាង​​បេក្ខជនធំៗទាំង​២?

ថ្ងៃទី​៥វិច្ឆិកា​ គឺជាថ្ងៃបោះឆ្នោតប្រធានាធិបតីអាមេរិក ខណៈដែលពេលនេះ​​ ​នៅតាមរដ្ឋខ្លះ គឺ​គេ

បោះឆ្នោតប្រធានាធិបតី​អាមេរិក​៖ តើមានអ្វីខុសគ្នាខ្លះ នៅក្នុងការសន្យា​រ​វាង​​បេក្ខជនធំៗទាំង​២?

ថ្ងៃទី​៥វិច្ឆិកា​ គឺជាថ្ងៃបោះឆ្នោតប្រធានាធិបតីអាមេរិក ខណៈដែលពេលនេះ​​ ​នៅតាមរដ្ឋខ្លះ គឺ​គេ​បានចាប់ផ្តើម​បោះឆ្នោតជាបណ្តើរៗហើយ​។ ការស្ទាបស្ទង់មតិ​បង្ហាញ​ថា បេក្ខជន​ធំៗទាំង​២ គឺលោក​ដូណាល់ ត្រាំ និ​ងលោកស្រី កាម៉ាឡា ហារីស ស្ថិតនៅប្រកៀក​ប្រកិត​គ្នា​ខ្លាំងណាស់។ បេក្ខជនទាំង​២ កំពុងតែប្រឹងប្រែង​ធ្វើការឃោសនា ទាក់ទាញការគាំទ្ររៀងៗខ្លួន។ តើការសន្យា​នយោបាយ របស់​លោកដូណាល់ ត្រាំ និងរបស់​លោកស្រីកាម៉ាឡា ហារីស មានភាពខុសគ្នាអ្វីខ្លះ?

អ.ស.ប. ទាញសញ្ញាអាសន្នអំ​ពីគ្រោះអត់ឃ្លាន​​នៅ​​ហ្កាហ្សា សូដង់ ម៉ាលី និង​ហៃទី

​អង្គការ​សហប្រជាជាតិ ថ្លែងក្តីព្រួយ​បារម្ភ​ជាខ្លាំង​អំពីបញ្ហា​​គ្រោះទុរ្ភិក្សនៅលើពិភពលោ

អ.ស.ប. ទាញសញ្ញាអាសន្នអំ​ពីគ្រោះអត់ឃ្លាន​​នៅ​​ហ្កាហ្សា សូដង់ ម៉ាលី និង​ហៃទី

​អង្គការ​សហប្រជាជាតិ ថ្លែងក្តីព្រួយ​បារម្ភ​ជាខ្លាំង​អំពីបញ្ហា​​គ្រោះទុរ្ភិក្សនៅលើពិភពលោក​ ដែលត្រូវ​​នឹង​ឈាន​មកដល់​ឆាប់ៗ​នេះ​។   ក្នុងរបាយការណ៍​សន្និដ្ឋាន​ថ្មីចេញផ្សាយ​ចុងខែ​តុលា, ស្ថាប័ន​ជំនាញ​ខាង​​ស្បៀងអាហាររបស់​អង្គការ​​សហប្រជាជាតិ ​ បាន​​ទាញ​សញ្ញា​អាសន្នជាខ្លាំង​ ដោយ​បញ្ជាក់ថា ​នៅ​តំបន់​ហ្កាហ្សា ហើយ​និង​ប្រទេស​សូដង់ ម៉ាលី និង​ហៃទី​ នឹង​ជួប​គ្រោះអត់ឃ្លាន​ក្នុង​អំលុងពេល​៧ខែ ទៅមុខ​ទៀត។ ​​តំបន់​ទាំង​នោះ សុទ្ធតែកំពុង​ជួប​វិបត្តិ​សង្គ្រាម​និង​បញ្ហា​អសន្តិសុខ ជា​​ខ្លាំង។​

ពលរដ្ឋសង្កាត់ជើងឯកស្នើអាជ្ញាធរក្រុងភ្នំពេញឲ្យពន្លឿនធ្វើប្លង់កម្មសិទ្ធិដីធ្លី

នៅថ្ងៃព្រហស្បតិ៍ ទី៣១ តុលានេះ ពលរដ្ឋជិត ៦០នាក់ដែលអះអាងរស់នៅលើដីដែលមានហានិភ័យក្នុងសង្កាត់ដ

ពលរដ្ឋសង្កាត់ជើងឯកស្នើអាជ្ញាធរក្រុងភ្នំពេញឲ្យពន្លឿនធ្វើប្លង់កម្មសិទ្ធិដីធ្លី

នៅថ្ងៃព្រហស្បតិ៍ ទី៣១ តុលានេះ ពលរដ្ឋជិត ៦០នាក់ដែលអះអាងរស់នៅលើដីដែលមានហានិភ័យក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញបានជួបជុំគ្នានៅមុខសាលាក្រុងភ្នំពេញ។ កម្មវត្ថុនៃការជួបជុំគឺដើម្បីស្នើសុំឲ្យលោកអភិបាលក្រុងពន្លឿនធ្វើប្លង់កម្មសិទ្ធិដីធ្លី និងការអភិវឌ្ឍនៅនឹងកន្លែង ខណៈដែលការរស់នៅសព្វថ្ងៃរបស់ពួកគាត់កំពុងជួបការលំបាក និងការភ័យខ្លាច៕

ថៃអនុញ្ញាតឲ្យពលករខ្មែរបន្តបណ្ណការងារ និងស្នាក់នៅរយៈពេល២ឆ្នាំបន្ថែមទៀត

រដ្ឋាភិបាលថៃបានសម្រេចអនុញ្ញាតឱ្យពលករខ្មែរបន្តបណ្ណអនុញ្ញាតការងារ និងការស្នាក់នៅសម្រាប់ពល

ថៃអនុញ្ញាតឲ្យពលករខ្មែរបន្តបណ្ណការងារ និងស្នាក់នៅរយៈពេល២ឆ្នាំបន្ថែមទៀត

រដ្ឋាភិបាលថៃបានសម្រេចអនុញ្ញាតឱ្យពលករខ្មែរបន្តបណ្ណអនុញ្ញាតការងារ និងការស្នាក់នៅសម្រាប់ពលករខ្មែរដែលមានទិដ្ឋាការស្នាក់នៅផុតសុពលភាពនៅថ្ងៃទី២៣កុម្ភៈ ឆ្នាំ២០២៥ ក្នុងរយៈពេល ២ឆ្នាំបន្តទៀតរហូតដល់ឆ្នាំ២០២៧។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារកម្ពុជា ស្តីពីលទ្ធផលក្នុងជំនួបទ្វេភាគីរបស់រដ្ឋមន្ត្រីក្រសួងការងារកម្ពុជាលោក ហេង សួរ និងរដ្ឋមន្រ្តីក្រសួងការងារថៃលោក Phiphat Ratchakitprakarn នៅថ្ងៃទី៣០តុលានេះ។

សិស្សជាប់និទ្ទេស A កើនឡើងជាការឆ្លុះបញ្ចាំងភាពល្អប្រសើរនៃវិស័យអប់រំខ្មែរ?

លទ្ធផលនៃការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបបានបង្ហាញថា បេក្ខជនដែលប្រលងជាប់មា

សិស្សជាប់និទ្ទេស A កើនឡើងជាការឆ្លុះបញ្ចាំងភាពល្អប្រសើរនៃវិស័យអប់រំខ្មែរ?

លទ្ធផលនៃការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបបានបង្ហាញថា បេក្ខជនដែលប្រលងជាប់មានការកើនឡើងពី១ឆ្នាំទៅ១ឆ្នាំ។ ជាក់ស្តែងនៅឆ្នាំ២០២៤ នេះ បេក្ខជនដែលប្រលងជាប់សញ្ញាបត្របាក់ឌុបមានចំនួនជិត៨០% ដែលក្នុងនោះ បេក្ខជនទទួលបាននិទ្ទេស A បានកើនរហូតដល់ជាង ២ ២០០នាក់ បើធៀបនឹងឆ្នាំ២០២៣ ដែលមានប្រមាណជាង ១ ៦០០នាក់។ ចំណែកបេក្ខជនដែលទទួលបាននិទ្ទេស ផ្សេងៗទៀតក៏មានការកើនឡើងដែរ។ តើកំណើនចំនួនសិស្សប្រលងជាប់និទ្ទេសA និងនិទ្ទេសខ្ពស់ផ្សេងៗទៀតជាការឆ្លុះបញ្ចាំងពីភាពប្រសើរឡើងនៃវិស័យអប់រំខ្មែរ ឬយ៉ាងណា?

ព្យុងយ៉ាងបាញ់​សាកល្បង​មីស៊ីល​អន្តរទ្វីប​ជាថ្មី ​ឆ្លើយតបចំពោះ​ការ​គំរាម​របស់​អាមេរិកនិង​កូរ៉េខាងត្បូង

ប្រឈម​មុខ​នឹង​​ស្ថានការណ៍កាន់តែ​តាន​តឹងខ្លាំង, កូរ៉េ​ខាងជើង ​បាញ់​មីស៊ីល​អន្តរទ្វីប​​​​​

ព្យុងយ៉ាងបាញ់​សាកល្បង​មីស៊ីល​អន្តរទ្វីប​ជាថ្មី ​ឆ្លើយតបចំពោះ​ការ​គំរាម​របស់​អាមេរិកនិង​កូរ៉េខាងត្បូង

ប្រឈម​មុខ​នឹង​​ស្ថានការណ៍កាន់តែ​តាន​តឹងខ្លាំង, កូរ៉េ​ខាងជើង ​បាញ់​មីស៊ីល​អន្តរទ្វីប​​​​​រយៈ​ចម្ងាយ​ឆ្ងាយ និង​អាច​មាន​សមត្ថភាព​បំពាក់​គ្រាប់ក្បាល​នុយក្លេអ៊ែរ​។ នេះ​ជា​ចម្លើយ​តប​ទៅនឹងការ​គំរាម​របស់​ សហរដ្ឋអាមេរិក និង​កូរ៉េ​ខាងត្បូង ដែល​ព្រមាន​ឲ្យ​ក្រុង​ព្យុងយ៉ាង​ ដកទ័ព​ពី​ប្រទេស​រុស្ស៊ី។​ ការ​បាញ់​មីស៊ីល​បាលីស្ទីក​របស់​កូរ៉េ​ខាងជើង​នេះ ក៏​​ជាការ​ឆ្លើយតបទៅនឹង​ការ​ធ្វើ​សមយុទ្ធ​រួម​គ្នារវាង​ក្រុង​វ៉ាស៊ីនតោន​ ​និង​ក្រុង​សេអ៊ូល នៅ​ឧបទ្វីប​កូរ៉េ​។​

អេស្ប៉ាញ៖ ស្លាប់យ៉ាងហោច៩៥នាក់ ដោយ​មហន្តរាយ​ជំនន់ទឹកភ្លៀងដី​​ភក់ល្បប់​ យ៉ាងលឿ​ន​រហ័ស

ភាគខាងត្បូងអេស្ប៉ាញ បានរងនូវគ្រោះ​មហន្តរាយ​ជំនន់ទឹកភ្លៀង​យ៉ាងលឿនរហ័ស កាលពី​វេលាយប់ថ្ងៃអ

អេស្ប៉ាញ៖ ស្លាប់យ៉ាងហោច៩៥នាក់ ដោយ​មហន្តរាយ​ជំនន់ទឹកភ្លៀងដី​​ភក់ល្បប់​ យ៉ាងលឿ​ន​រហ័ស

ភាគខាងត្បូងអេស្ប៉ាញ បានរងនូវគ្រោះ​មហន្តរាយ​ជំនន់ទឹកភ្លៀង​យ៉ាងលឿនរហ័ស កាលពី​វេលាយប់ថ្ងៃអង្គារឈានចូលថ្ងៃពុធ ទី​៣០តុលា។ ទឹកភ្លៀងធ្លាក់យ៉ាងគំហុកមួយរំពេច​​ បាន​ហូរនាំ​លាយ​ឡំដោយដី​​ភក់ល្បប់ បំបាក់ស្ពានថ្នល់ លិចកប់ផ្ទះប្រជាជន​​ និងបានផ្តាច់ជីវិតមនុស្ស​ប្រមាណយ៉ាងហោច​​​៩៥នាក់។ នេះបើផ្អែកតាមតួលេខបឋម​ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ទី​៣១តុលានេះ​។ នេះគឺជាគ្រោះមហន្តរាយ​ទឹកជំនន់​ដ៏ធ្ងន់ធ្ងរបំផុត ដែល​អេស្ប៉ាញ​មិនធ្លាប់​ជួបប្រទះ​ ក្នុងរវាង៥០ឆ្នាំចុងក្រោយ​នេះ​។

លោកសួង សុភ័ក្របង្កើតស្នាដៃទស្សនីយភាពល្ខោនតន្រី្តទម្រង់ថ្មីរឿង «អប្សរាក្រញូង»

លោកសួង សុភ័ក្រ​ធ្លាប់មានបទពិសោធន៍ដឹកនាំ​ទស្សនីយភាពល្ខោននិយាយ​រយៈពេលជាង១៥ឆ្នាំកន្លងមក។ ស

លោកសួង សុភ័ក្របង្កើតស្នាដៃទស្សនីយភាពល្ខោនតន្រី្តទម្រង់ថ្មីរឿង «អប្សរាក្រញូង»

លោកសួង សុភ័ក្រ​ធ្លាប់មានបទពិសោធន៍ដឹកនាំ​ទស្សនីយភាពល្ខោននិយាយ​រយៈពេលជាង១៥ឆ្នាំកន្លងមក។ ស្នាដៃរបស់លោកមិនត្រឹមតែឆ្លុះបញ្ចាំងពីក្តីស្រលាញ់ទៅលើវិស័យសិល្បៈវប្បធម៌ខ្មែរដ៏សម្បូរបែបប៉ុណ្ណោះទេ តែវាក៏បង្ហាញពីរឿងរ៉ាវ និងបញ្ហាសង្គមដើម្បីរួមចំណែកផ្លាស់ប្តូរឥរិយាបថប្រជាជនផងដែរ។ បច្ចុប្បន្ននេះ លោកសួង សុភ័ក្រកំពុងបង្កើតស្នាដៃថ្មីស្រឡាងមួយ គឺលោ្ខនតន្រ្តីក្រោមចំណងជើងថា «អប្សរាក្រញូង» ដើម្បីរួមចំណែកថែរក្សា និងអភិរក្សធនធានធម្មជាតិ និងបរិស្ថាន៕

អង្គការ​សុខភាព​ពិភពលោក​ ថា ជំងឺរបេង កើនឡើងច្រើន​ខ្លាំង​ ​ពីឆ្នាំ​ទៅមិញ

របាយការណ៍ថ្មី​របស់​អង្គការ​សុខភាព​ពិភពលោក​ បញ្ជាក់ថា មនុស្ស​កើត​​ជំងឺរបេង កើនឡើង​ច្រើនខ្

អង្គការ​សុខភាព​ពិភពលោក​ ថា ជំងឺរបេង កើនឡើងច្រើន​ខ្លាំង​ ​ពីឆ្នាំ​ទៅមិញ

របាយការណ៍ថ្មី​របស់​អង្គការ​សុខភាព​ពិភពលោក​ បញ្ជាក់ថា មនុស្ស​កើត​​ជំងឺរបេង កើនឡើង​ច្រើនខ្លាំង រហូត​​ដល់​ចំនួន ៨,២ លាន​ករណី​ នៅ​ឆ្នាំ​២០២៣។ តួ​នេះជាចំនួន​កើនឡើង​​ច្រើនបំផុត​ មិនធ្លាប់​ជួប​ប្រទះ​ ទេ ក្នុង​រយៈ​ពេល​ជិត​ ៣០ឆ្នាំចុងក្រោយ​នេះ។​ ​

ចិនប្តឹងទៅអង្គការពាណិជ្ជកម្ម​ពិភពលោក ក្រោយ​អឺរ៉ុបសម្រេច​ដំឡើងពន្ធ​លើរថយន្ត​អគ្គិសនី​ចិន

រដ្ឋាភិបាលចិន​បានដាក់ពាក្យ​ប្តឹង ទៅកាន់​អង្គការពាណិជ្ជកម្មពិភពលោក នៅថ្ងៃពុធទី​៣០តុលា បន្

ចិនប្តឹងទៅអង្គការពាណិជ្ជកម្ម​ពិភពលោក ក្រោយ​អឺរ៉ុបសម្រេច​ដំឡើងពន្ធ​លើរថយន្ត​អគ្គិសនី​ចិន

រដ្ឋាភិបាលចិន​បានដាក់ពាក្យ​ប្តឹង ទៅកាន់​អង្គការពាណិជ្ជកម្មពិភពលោក នៅថ្ងៃពុធទី​៣០តុលា បន្ទាប់ពី​សហភាពអឺរ៉ុប បាន​សម្រេចអនុវត្តជាផ្លូវការ នូវការ​ដំឡើងពន្ធបន្ថែម៣៥% ទៅលើរថយន្តអគ្គិសនីនាំចូលពីចិន​។ ការដំឡើងពន្ធ ដែលអឺរ៉ុបអះអាងថា ដោយសារតែក្រុមហ៊ុន​ផលិត​រថយន្តអគ្គិសនីចិន បាន​ទទួល​ការជួយឧបត្ថម្ភយ៉ាងសន្ធឹកពីរដ្ឋចិន ដើម្បីអាចលក់​បានក្នុងតម្លៃថោក​។ ភាគីចិនវិញបានចោទថា វិធានការពន្ធដារបស់អឺរ៉ុប គឺជាវិធានការ​អត្មានិយមការពារតែផលប្រយោជន៍ខ្លួនឯង។

កម្ពុជាបេ្តជ្ញាពង្រីកគម្របព្រៃឈើដើម្បីសម្រេចគោលដៅអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ក្រសួងបរិស្ថានកម្ពុជាបានអះអាងពីការប្តេជា្ញចិត្តរបស់ខ្លួនក្នុងការពង្រីកគម្របព្រៃឈើក្នុង

កម្ពុជាបេ្តជ្ញាពង្រីកគម្របព្រៃឈើដើម្បីសម្រេចគោលដៅអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ក្រសួងបរិស្ថានកម្ពុជាបានអះអាងពីការប្តេជា្ញចិត្តរបស់ខ្លួនក្នុងការពង្រីកគម្របព្រៃឈើក្នុងប្រទេសកម្ពុជាដើម្បីរួមចំណែកសម្រេចឲ្យបាននូវអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០។ ការប្តេជ្ញាយ៉ាងដូចនេះត្រូវបានធ្វើឡើងដោយលោកអ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅក្នុងសន្និសីទស្តីពីជីវចម្រុះរបស់អង្គការសហប្រជាជាតិលើកទី១៦ ឬហៅថា COP16 កាលពីថ្ងៃទី២៩ តុលានៅក្នុងប្រទេសកូឡុំប៊ី។

ហេតុអ្វីការដក CLV-DTA មិនចាំបាច់ឆ្លងរដ្ឋសភា និងព្រះមហាក្សត្រកម្ពុជា?

សំណុំរឿងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម ឬ CLV-DTA កំពុងបន្តជាបច្ចុប្បន្នភាពក្តៅគគុក

ហេតុអ្វីការដក CLV-DTA មិនចាំបាច់ឆ្លងរដ្ឋសភា និងព្រះមហាក្សត្រកម្ពុជា?

សំណុំរឿងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម ឬ CLV-DTA កំពុងបន្តជាបច្ចុប្បន្នភាពក្តៅគគុកដែលបានជំរុញឲ្យអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាចេញសេចក្ដីថ្លែងការណ៍បញ្ជាក់នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ថា ការដកខ្លួនចេញពីតំបន់អភិវឌ្ឍន៍រួមជាមួយឡាវ និងវៀតណាមហៅកាត់ CLV-DTA មិនចាំបាច់ឆ្លងរដ្ឋសភា និងឡាយព្រះហស្ថលេខាពីព្រះមហាក្សត្រទេ។ មិនបាច់ឆ្លងកាត់ ព្រោះ CLV-DTA ជា កិច្ចសហប្រតិបត្តិការធម្មតារវាងរដ្ឋាភិបាលនៃប្រទេស ទាំង៣។ តែអ្នកនយោបាយប្រឆាំងចាត់ទុកការលើកឡើងរបស់ក្រុមអ្នកនាំពាក្យរដ្ឋាភិបាលថាជាការបំពានអំណាចរដ្ឋសភា និងថា ព្រះមហាក្សត្របានឡាយព្រះហត្ថលេខាលើច្បាប់ស្ដីពីការជំរុញ និងសម្រួលពាណិជ្ជកម្មក្នុងតំបន់ CLV DTA កាលពីឆ្នាំ ២០១៨។ ដូច្នេះសួរថា តើការដកCLV-DTA ចាំបាច់ត្រូវឆ្លងរដ្ឋសភា និងព្រះមហាក្សត្រដែរឬទេ?

ចិនបញ្ជូន​អ្នកអវកាស​៣នាក់ ដោយជោគជ័យ​ ទៅកាន់ស្ថានីយ៍អវកាសចិន​ធានកុង

អ្នកអវកាសចិន​៣នាក់ ប្រុស​២នាក់ស្រីម្នាក់ បានធ្វើ​ដំណើរទៅដល់ស្ថានីយ៍អវកាសចិនធានកុង ប្រកបដ

ចិនបញ្ជូន​អ្នកអវកាស​៣នាក់ ដោយជោគជ័យ​ ទៅកាន់ស្ថានីយ៍អវកាសចិន​ធានកុង

អ្នកអវកាសចិន​៣នាក់ ប្រុស​២នាក់ស្រីម្នាក់ បានធ្វើ​ដំណើរទៅដល់ស្ថានីយ៍អវកាសចិនធានកុង ប្រកបដោយជោគជ័យ នៅព្រឹកថ្ងៃពុធទី​៣០តុលានេះ​។ ផ្អែកតាមទីភ្នាក់ងារ​អវកាសចិន បេសកកម្ម ​Shenchou-19 មានកម្មវត្ថុ​ធ្វើការ​ពិសោធន៍ជាច្រើននៅលើអវកាស ដើម្បីឈាន​ទៅសម្រេចកម្មវត្ថុ សាងសង់​មូលដ្ឋាន​អវកាសចិនមួយនៅ​លើព្រះចន្ទ ដែលនឹង​​មានមនុស្សរស់នៅ​ប្រចាំការនៅទីនោះ។​

រដ្ឋមន្ត្រីមហាផ្ទៃថៃថាមិនបានស្នើឱ្យមានការចែករំលែកវប្បធម៌ថៃ និងកម្ពុជាទេ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ លោកអនុធីន ឆានវីរៈគុល បានបដិសេធសំណើចែករំលែកវប្បធម៌ថៃជាមួយកម្ពុ

រដ្ឋមន្ត្រីមហាផ្ទៃថៃថាមិនបានស្នើឱ្យមានការចែករំលែកវប្បធម៌ថៃ និងកម្ពុជាទេ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ លោកអនុធីន ឆានវីរៈគុល បានបដិសេធសំណើចែករំលែកវប្បធម៌ថៃជាមួយកម្ពុជា ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាកាលពីសប្តាហ៍មុន។ នេះបើតាមការចុះផ្សាយរបស់កាសែតថៃ The Nation នៅថ្ងៃទី២៩ តុលា។ តាម The Nation ដំណើរទស្សនកិច្ចនៅកម្ពុជារបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃបានពិភាក្សាតែពីបញ្ហាសំខាន់ៗនៅក្នុងក្របខណ្ឌក្រសួងមហាផ្ទៃប៉ុណ្ណោះ។

រដ្ឋមន្ត្រី​​ការពារជាតិឥណ្ឌូណេស៊ីកំពុងតែ​ជាប់ជំពាក់​ក្នុង​រឿង​អាស្រូវ​រំលោភ​សិទ្ធិមនុស្ស

នៅ​​ឥណ្ឌូណេស៊ី រដ្ឋមន្ត្រីក្រសួង​ការពារជាតិ ដែល​ជា​មនុស្ស​ស្និទ្ធខ្លាំង​នឹង​​ប្រធានាធិប

រដ្ឋមន្ត្រី​​ការពារជាតិឥណ្ឌូណេស៊ីកំពុងតែ​ជាប់ជំពាក់​ក្នុង​រឿង​អាស្រូវ​រំលោភ​សិទ្ធិមនុស្ស

នៅ​​ឥណ្ឌូណេស៊ី រដ្ឋមន្ត្រីក្រសួង​ការពារជាតិ ដែល​ជា​មនុស្ស​ស្និទ្ធខ្លាំង​នឹង​​ប្រធានាធិបតី ប្រាបូវូ ស៊ូប៊ីយ៉ានតូ កំពុង​តែ​ជាប់​ជំពាក់​​វាក់វិន​នឹង​សំណុំរឿង​អាស្រូវ​រំលោភបំពាន​សិទ្ធិមនុស្ស​ ដូចគ្នា​។ នេះ​ក៏​ព្រោះតែ​ការ​រិះគន់​​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​ថ្កោល​ទោស​ថា​ លោករដ្ឋមន្ត្រី​មាន​ជាប់​ពាក់ព័ន្ធ​​នឹង​ការ​ស្លាប់ បាត់ខ្លួន​ និង​​បង្ក្រាប​បង្ហូរឈាម​​បាតុករនៅ​ឥណ្ឌូណេស៊ី ​ ព្រមទាំងការបង្ក្រាប​​​សកម្មជន​ប្រឆាំង​ទាមទារ​ផ្តាច់​ខ្លួន​ នៅ​ទីម័រ​ខាង​កើត។

ព្រះមហាក្សត្រអំពាវនាវឲ្យពលរដ្ឋខ្មែររួមសាមគ្គីគ្នានៅក្រោមដំបូលរដ្ឋធម្មនុញ្ញ

នៅក្នុងឱកាសប្រារព្ធខួប ២០ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិដែលបិទបញ្ចប់នៅថ្ងៃទី៣០ ខែតុលានេះ ព្

ព្រះមហាក្សត្រអំពាវនាវឲ្យពលរដ្ឋខ្មែររួមសាមគ្គីគ្នានៅក្រោមដំបូលរដ្ឋធម្មនុញ្ញ

នៅក្នុងឱកាសប្រារព្ធខួប ២០ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិដែលបិទបញ្ចប់នៅថ្ងៃទី៣០ ខែតុលានេះ ព្រះមហាក្សត្រកម្ពុជា សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់អំពាវនាវឲ្យពលរដ្ឋខ្មែររួមសាមគ្គីគ្នានៅក្រោមដំបូលរដ្ឋធម្មនុញ្ញ។ ការអំពាវនាវរបស់ព្រះមហាក្សត្រកម្ពុជាដូចនេះ ធ្វើឡើងស្របពេលដែលអ្នកនយោបាយនៅក្រៅប្រទេសតែងតែលើកឡើងថា កម្ពុជាមិនទាន់មានការឯកភាពផ្ទៃក្នុងនៅឡើយដោយសារតែសំឡេងជំទាស់ត្រូវបានផាត់ចេញ៕

រដ្ឋាភិបាលសម្រេចលើកលែងពន្ធសហគ្រាសវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប

រដ្ឋាភិបាលកម្ពុជាបានសម្រេចលើកលែងពន្ធចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប។ បើតា

រដ្ឋាភិបាលសម្រេចលើកលែងពន្ធសហគ្រាសវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប

រដ្ឋាភិបាលកម្ពុជាបានសម្រេចលើកលែងពន្ធចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប។ បើតាមក្រសួងទេសចរណ៍ ការសម្រេចលើកលែងពន្ធនេះគឺដោយសារតែរដ្ឋាភិបាលចង់បន្តជួយស្តារវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបឲ្យបានល្អប្រសើរឡើងវិញ។

ឧត្តមស្នងការសិទ្ធិមនុស្សអំពាវនាវឲ្យប្រជាជនបង់ក្លាដែសការពារលិទ្ធិប្រជាធិបតេយ្យ និងបញ្ឈប់ការសងសឹកគ្នា

នៅថ្ងៃអង្គារ ទី២៩តុលា ឧត្តម​ស្នងការ​សិទ្ធិមនុស្ស​ អង្គការ​សហប្រជាជាតិ​ បានស្នើជាបន្ទាន់ឲ្

ឧត្តមស្នងការសិទ្ធិមនុស្សអំពាវនាវឲ្យប្រជាជនបង់ក្លាដែសការពារលិទ្ធិប្រជាធិបតេយ្យ និងបញ្ឈប់ការសងសឹកគ្នា

នៅថ្ងៃអង្គារ ទី២៩តុលា ឧត្តម​ស្នងការ​សិទ្ធិមនុស្ស​ អង្គការ​សហប្រជាជាតិ​ បានស្នើជាបន្ទាន់ឲ្យ ក្រុមនិស្សិតបាតុករបង់ក្លាដែស ដែលជាអ្នកផ្តួមផ្គើមគំនិតធ្វើបាតុកម្មទម្លាក់ លោកស្រីនាយករដ្ឋមន្ត្រី ឆេក ហាស៊ីណា ការពារលិទ្ធិប្រជាធិបតេយ្យ និងបញ្ឈប់ការសងសឹកគ្នាទៅវិញទៅមក។

បងធំ​ទី២របស់​​បេសបូឡា​លីបង់ ឡើង​ក្តាប់​អំណាច​ប្រមុខ​ដឹកនាំ ជាផ្លូវការ

ក្រុម​ប្រដាប់​អាវុធ​ហេសបូឡាលីបង់ បាន​សម្រេច​ជ្រើសរើស​ លោក ណាអ៊ីម កាសេម ឲ្យ​ធ្វើ​ជា​ប្រមុខ

បងធំ​ទី២របស់​​បេសបូឡា​លីបង់ ឡើង​ក្តាប់​អំណាច​ប្រមុខ​ដឹកនាំ ជាផ្លូវការ

ក្រុម​ប្រដាប់​អាវុធ​ហេសបូឡាលីបង់ បាន​សម្រេច​ជ្រើសរើស​ លោក ណាអ៊ីម កាសេម ឲ្យ​ធ្វើ​ជា​ប្រមុខ​ដឹកនាំ​ជាផ្លូវ​ការ​។ ការ​ជ្រើសរើស​នេះ ធ្វើឡើង​ ជាង​១ខែ ក្រោយ​ពី​បងធំ​ទី១របស់​បេសបូឡា លោក ហាសាន់ ណាស្រាឡា ត្រូវ​អ៊ីស្រាអែល​វាយប្រហារ​ប្លោង​គ្រាប់​សម្លាប់ ហើយ​បុគ្គលទី២ដែល​ត្រូវ​ស្នង​តំណែង ​ក៏​ត្រូវ​អ៊ីស្រាអែល​តាម​សម្លាប់​បាន​ទៀត​។ ​លោក ណាអ៊ីម កាសេម ជាសមាជិក​ស្ថាបនិក​មួយ​រូប នៃ​ក្រុម​​ហេសបូឡា កាលពី​ ៣ ទសវត្សរ៍​មុន​ និង​ធ្វើ​ជា​អគ្គលេខាធិការ​រង​ ជាប់​រហូត​មក​។ ម្ល៉ោះហើយ លោកអាច​​ក្តាប់​​សំណុំរឿង​ទំនាក់ទំនង​កិច្ចការក្នុង​ក្រៅ​របស់​ហេសបូឡា​ បាន​យ៉ាង​ពេញ​ដៃ។  ក៏ប៉ុន្តែ បញ្ហា​កម្សោយ​១​របស់​លោក ណាអ៊ីម កាសេម គឺ​វិស័យ​យោធា​។

សន្និសីទលើកទី៥ ស្តីពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ជំរុញការប្រើប្រាស់បណ្តាញសង្គមត្រឹមត្រូវ

សន្និសីទស្តីពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានបានរៀបចំលើកទី៥ នៅក្នុងប្រទេសកម្ពុជ

សន្និសីទលើកទី៥ ស្តីពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ជំរុញការប្រើប្រាស់បណ្តាញសង្គមត្រឹមត្រូវ

សន្និសីទស្តីពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានបានរៀបចំលើកទី៥ នៅក្នុងប្រទេសកម្ពុជា។ កម្មវិធីមួយនេះបានជួយយុវជន និងពលរដ្ឋខ្មែរឲ្យទទួលបាននូវចំណេះដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានស្តីពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដោយមានទំនួលខុសត្រូវ សុវត្ថិភាព និងចេះត្រួតពិនិត្យព័ត៌មានពិត មិនពិតជាដើម។ តែអ្នកជំនាញលើប្រព័ន្ធផ្សព្វផ្សាយនៅតែមើលឃើញពីបញ្ហាប្រឈមមួយចំនួនលើការប្រើប្រាស់បណ្តាញសង្គម ក្នុងនោះមានការឆបោកតាមប្រព័ន្ធអនឡាញ ការចែករំលែកព័ត៌មានមិនពិត។

ចម្លាក់បដិមាទ្វារបាល ១២ត្រូវបានរកឃើញនៅក្រុងអង្គរធំ ខេត្តសៀមរាប

ចម្លាក់បដិមាទ្វារបាលចំនួន ១២ ទើបត្រូវបានរកឃើញនៅឯខ្លោងទ្វារខាងជើងព្រះបរមរាជវាំងនៃក្រុងអង

ចម្លាក់បដិមាទ្វារបាល ១២ត្រូវបានរកឃើញនៅក្រុងអង្គរធំ ខេត្តសៀមរាប

ចម្លាក់បដិមាទ្វារបាលចំនួន ១២ ទើបត្រូវបានរកឃើញនៅឯខ្លោងទ្វារខាងជើងព្រះបរមរាជវាំងនៃក្រុងអង្គរធំ ខេត្តសៀមរាប។ ការប្រទះឃើញចម្លាក់បដិមាដែលមានអាយុកាលរាប់រយឆ្នាំទាំងនេះបានកើតមានឡើង បន្ទាប់ពីក្រុមបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា និងក្រុមការងាររដ្ឋាភិបាលចិន-កម្ពុជាដើម្បីថែរក្សារមណីយដ្ឋានអង្គរ (CCSA) ធ្វើកំណាយស្រាវជ្រាវនៅតំបន់នោះ។

ប្រធានាធិបតីចិនផ្ញើលិខិតថ្វាយព្រះពរព្រះមហាក្សត្រខ្មែរក្នុងឱកាសខួបទី២០ នៃការគ្រងរាជ្យសម្បត្តិ

នៅថ្ងៃអង្ការ ទី២៩ តុលា ប្រធានាធិបតីចិនលោកស៊ី ជីនពីងបានផ្ញើសារលិខិតថ្វាយព្រះពរព្រះមហាក្សត្

ប្រធានាធិបតីចិនផ្ញើលិខិតថ្វាយព្រះពរព្រះមហាក្សត្រខ្មែរក្នុងឱកាសខួបទី២០ នៃការគ្រងរាជ្យសម្បត្តិ

នៅថ្ងៃអង្ការ ទី២៩ តុលា ប្រធានាធិបតីចិនលោកស៊ី ជីនពីងបានផ្ញើសារលិខិតថ្វាយព្រះពរព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ​សម្តេចព្រះបរមនាថ នរោត្តម សីហមុនីក្នុងឱកាសខួបទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ។ នៅក្នុងសារលិខិតថ្វាយព្រះពរ លោកស៊ី ជីនពីងបានបង្ហាញពីចំណងមិត្តភាពរវាងចិន និងកម្ពុជា ហើយថា ចាប់តាំងពីការឡើងសោយរាជ្យអស់រយៈពេល២០ឆ្នាំមកនេះ ព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនីបានរួមចំណែកយ៉ាងសំខាន់ចំពោះសន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍ និងការស្តារឡើងវិញរបស់កម្ពុជា ព្រមទាំងការផ្លាស់ប្តូរនៅក្នុងទំនាក់ទំនងអន្តរជាតិ ពិសេសប្តេជ្ញាបន្តទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងកម្ពុជា និងចិន។

អ៊ីស្រាអែលអនុម័ត​ច្បាប់​​ហាម​ឃាត់សកម្មភាព​​ទីភ្នាក់ងារ​អ.ស.ប.​ដើម្បីជន​ភៀសខ្លួន​ប៉ាឡេស្ទីន

ថ្ងៃ​អង្គារ ការ​វាយប្រហារ​របស់អ៊ីស្រាអែល​ទៅ​លើ​ប្រទេស​លីបង់​ និង​តំបន់​ហ្កាហ្សា​ចេះតែបន

អ៊ីស្រាអែលអនុម័ត​ច្បាប់​​ហាម​ឃាត់សកម្មភាព​​ទីភ្នាក់ងារ​អ.ស.ប.​ដើម្បីជន​ភៀសខ្លួន​ប៉ាឡេស្ទីន

ថ្ងៃ​អង្គារ ការ​វាយប្រហារ​របស់អ៊ីស្រាអែល​ទៅ​លើ​ប្រទេស​លីបង់​ និង​តំបន់​ហ្កាហ្សា​ចេះតែបន្ត។ នៅហ្កាហ្សា​ មាន​ស្លាប់​​មនុស្ស​យ៉ាង​ហោច ៥០ នាក់​បន្ថែមទៀត នៅ​ក្នុងការ​វាយប្រហារ​លើអគារ​ស្នាក់នៅ បែត ឡាហីយ៉ា (​Beit Lahia)។ ពីថ្ងៃចន្ទ រដ្ឋ​សភាអ៊ីស្រាអែល អនុម័ត​ច្បាប់​ថ្មី​បិទខ្ទប់​រាល់​សកម្មភាព របស់​ ​​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ដើម្បីជន​ភៀសខ្លួន​ប៉ាឡេស្ទីន មិនឲ្យ​ធ្វើ​សកម្មភាព​អ្វី​ទាំង​អស់​នៅលើ​ទឹកដី​អ៊ីស្រាអែល​​ និង​ដែនដី​ដែល​ខ្លួន​​គ្រប់គ្រង​ត្រួតត្រា។ ច្បាប់​ថ្មី​​នេះ នឹងត្រូវ​ចូល​ជាធរមាន មាន​ឥទ្ធិពល​អនុវត្ត​​នៅ​កំណត់​​ ៩០ ​ថ្ងៃ​ទៀត។ អ៊ីស្រាអែល ធ្លាប់​បាន​ចោទប្រកាន់​ មន្ត្រី​បុគ្គលិក​របស់​ទីភ្នាក់ងារអង្គការ​សហប្រជាជាតិ១នេះ​ ថា​បាន​​ចូល​ដៃឃុបឃិត​ជាមួយក្រុម​​ភេរវជន​ហាម៉ាស ប្រព្រឹត្តិ​អំពើ​ភេរវកម្ម​ នៅថ្ងៃទី​៧តុលា កាលពី​​ឆ្នាំ​ទៅ​មិញ​។​ ផ្ទុយទៅវិញ សហគមន៍​​អន្តរជាតិ​ បាន​រិះគន់​អ៊ីស្រាអែល​ជាខ្លាំង​​ចំពោះ​ចំណាត់​ការ​ថ្មីនេះ​។ ​

ចិនបំបែកកំណត់ត្រាថ្មីក្នុងការផលិតគ្រាប់ធញ្ញជាតិ នៅក្នុងឆ្នាំ២០២៤

ចិនរំពឹងថាការប្រមូលផលគ្រាប់ធញ្ញជាតិ នៅឆ្នាំ២០២៤ អាចមានចំនួនច្រើនជាង ៧០០លានតោន បើប្រៀបធៀបន

ចិនបំបែកកំណត់ត្រាថ្មីក្នុងការផលិតគ្រាប់ធញ្ញជាតិ នៅក្នុងឆ្នាំ២០២៤

ចិនរំពឹងថាការប្រមូលផលគ្រាប់ធញ្ញជាតិ នៅឆ្នាំ២០២៤ អាចមានចំនួនច្រើនជាង ៧០០លានតោន បើប្រៀបធៀបនឹងទិន្នផលគ្រាប់ធញ្ញជាតិ ៩ឆ្នាំជាប់គ្នា គឺមានចំនួនត្រឹមតែ ៦៥០លានតោនប៉ុណ្ណោះ។  ទិន្នផលគ្រាប់ធញ្ញជាតិដ៏ច្រើនសម្បើមនេះ នឹងអាចជួយពង្រឹងសនិ្តសុខស្បៀងរបស់ខ្លួន។

Get more results via ClueGoal