Cambodia



លោកដូណាល់​ ត្រាំជាប់ឆ្នោត​ជា​ប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាមេរិក

​លោក ដូណាល់ ត្រាំ នឹងត្រឡប់​ទៅកាន់​អំណាច​សេតវិមាន​អាមេរិក​ ជាថ្មី។ ដ្បិតថា​ បេក្ខជន​​​ប្រធ

កម្ពុជា​កំពុង​សម្របសម្រួល​យក​ជនជាតិ​វៀតណាម​ដែល​រត់ចេញ​ពីគុក​ឲ្យមកទទួល​ទោសនៅកម្ពុជា

ជនសង្ស័យជាឧក្រិដ្ឋជន​ជនជាតិវៀតណាមដែលបក្ខពួកប្រដាប់ដោយអាវុធរំដោះចេញពីពន្ធនាគារខេត្តស្វា

កម្ពុជា​កំពុង​សម្របសម្រួល​យក​ជនជាតិ​វៀតណាម​ដែល​រត់ចេញ​ពីគុក​ឲ្យមកទទួល​ទោសនៅកម្ពុជា

ជនសង្ស័យជាឧក្រិដ្ឋជន​ជនជាតិវៀតណាមដែលបក្ខពួកប្រដាប់ដោយអាវុធរំដោះចេញពីពន្ធនាគារខេត្តស្វាយរៀងកាលពីសប្តាហ៍មុន ត្រូវបានអាជ្ញាធរវៀតណាមចាប់ខ្លួនក្នុងទឹកដីវៀតណាម។ នេះជាការបញ្ជាក់របស់លោកឃៀង សុណាឌីន អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនាថ្ងៃទី៦​ វិច្ឆិកានេះ។ តាមលោកឃៀង សុណាឌីន​ អាជ្ញាធរកម្ពុជាកំពុងសម្របសម្រួលជាមួយភាគីវៀតណាមដើម្បីនាំខ្លួនអ្នកទោស និងបក្សពួកពីវៀតណាមមកទទួលទោសនៅកម្ពុជា។ ទន្ទឹមគ្នានេះ​ និងបើតាមអ្នកនាំពាក្យដដែលរូបនេះ​ អគ្គនាយកដ្ឋានពន្ធនាគារក៏កំពុងដំណើរការដកតំណែងប្រធាន​ពន្ធនាគារខេត្តស្វាយរៀង និងមន្ត្រីដែលមានការធ្វេសប្រហែសបណ្តោយឱ្យ​អ្នកទោសរត់គេចពីពន្ធនាគារកាលពីថ្ងៃទី២៨​តុលាកន្លងទៅ។ សូមស្តាប់ការលើកឡើងរបស់លោកឃៀង សុណាឌីន៖

អង្គការស៊ីប៉ា​នឹងបន្ត​អនុវត្ត​គម្រោង​ «អភិវឌ្ឍយុវជន» នៅគ្រប់ខេត្តទូទាំង​ប្រទេស

ក្រោយពីបានបញ្ចប់ការអនុវត្ត​គម្រោង​​ «អភិវឌ្ឍយុវជន» ​ក្នុងដំណាក់កាលទីមួយ​រយៈពេល៣ឆ្នាំដោយ​

អង្គការស៊ីប៉ា​នឹងបន្ត​អនុវត្ត​គម្រោង​ «អភិវឌ្ឍយុវជន» នៅគ្រប់ខេត្តទូទាំង​ប្រទេស

ក្រោយពីបានបញ្ចប់ការអនុវត្ត​គម្រោង​​ «អភិវឌ្ឍយុវជន» ​ក្នុងដំណាក់កាលទីមួយ​រយៈពេល៣ឆ្នាំដោយ​ជោគជ័យ អង្គការស៊ីប៉ា​នឹង​បន្ត​អនុវត្ត​គម្រោង​​ថ្មី រហូត​ដល់​គ្រប់​ខេត្តទូទាំង​ប្រទេសជាមួយនឹងថវិកាសរុប​​​​ ៩៨ម៉ឺនដុល្លារសម្រាប់​រយៈពេល​៣ឆ្នាំ​​បន្ថែមទៀត ដើម្បីពង្រឹងការអប់រំ​ សមត្ថភាពការអាន ការស្រាវជ្រាវ និងការតម្រង់ទិស​វិជ្ជាជីវៈដល់សិស្សានុសិស្សតាម​តំបន់​ជនបទនៅកម្ពុជា។

ក្តីរំពឹងទុករបស់កម្ពុជានៅក្នុងទំនាក់ទំនងជាមួយអាមេរិកដែលលោកដូណាល់ ត្រាំជាប់ឆ្នោតជាថ្មី

នៅសហរដ្ឋអាមេរិក លទ្ធផលផ្លូវការនៃការបោះឆ្នោតប្រធានាធិបតីក្នុងថ្ងៃទី៥ វិច្ឆិកានៅមិនទាន់បា

ក្តីរំពឹងទុករបស់កម្ពុជានៅក្នុងទំនាក់ទំនងជាមួយអាមេរិកដែលលោកដូណាល់ ត្រាំជាប់ឆ្នោតជាថ្មី

នៅសហរដ្ឋអាមេរិក លទ្ធផលផ្លូវការនៃការបោះឆ្នោតប្រធានាធិបតីក្នុងថ្ងៃទី៥ វិច្ឆិកានៅមិនទាន់បានប្រកាសនៅឡើយទេ។ តែលទ្ធផលបឋមបានបង្ហាញនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះថា លោកដូណាល់ ត្រាំមកពីគណបក្សសាធារណរដ្ឋទទួលបានសំឡេងនាំមុខច្រើនជាងលោកស្រីខាម៉ាឡា ហារីសមកពីគណបក្សប្រជាធិបតេយ្យ។ ទោះយ៉ាងណា និងបើតាមមើលទៅ លោកដូណាល់ ត្រាំនឹងក្លាយជាប្រធានាធិបតីថ្មីទី៤៧ របស់អាមេរិក ព្រោះមិនទាន់អីផង ថ្នាក់ដឹកនាំបរទេសបាននាំគ្នាផ្ញើសារអបអរលោកត្រាំ។ ចំណែកនៅកម្ពុជា អ្នកតាមដាននយោបាយ និងសង្គមបានយល់ឃើញផ្សេងៗគ្នា ដោយខ្លះសាទរដោយឃើញលោកដូណាល់ ត្រាំជាប់ឆ្នោតជាថ្មី និងខ្លះទៀតសម្តែងភាពមិនភា្ញក់ផ្អើល។ មិនភ្ញាក់ផ្អើលដោយគេយល់ថា ទំនាក់ទំនងសេដ្ឋកិច្ច នយោបាយ រវាងកម្ពុជា និងអាមេរិកទំនងមិនមានអ្វីប្រែប្រួលទេ។

តើ​លោក​ដូណាល់ត្រាំ​ ​​ប្រធានាធិបតី​ទី​៤៧​អាមេរិក​ មាន​នយោបាយការបរទេស​យ៉ាងណា?

លោកដូណាល់ត្រាំ​ បាន​ប្រកាសថា​លោក​ជា​ឈ្នះ​ នៅ​ក្នុង​សម័យ​បោះឆ្នោត​ប្រធានាធិបតី​នេះ តាំងពី

តើ​លោក​ដូណាល់ត្រាំ​ ​​ប្រធានាធិបតី​ទី​៤៧​អាមេរិក​ មាន​នយោបាយការបរទេស​យ៉ាងណា?

លោកដូណាល់ត្រាំ​ បាន​ប្រកាសថា​លោក​ជា​ឈ្នះ​ នៅ​ក្នុង​សម័យ​បោះឆ្នោត​ប្រធានាធិបតី​នេះ តាំងពី​ការ​រាប់​សន្លឹក​ឆ្នោត​មិន​ទាន់​ចប់​សព្វ​គ្រប់។ ប្រមុខ​ដឹក​នាំ​លើ​ពិភពលោក ផ្តើម​ដោយ​បារាំង អង់គ្លេស ចិន ឥណ្ឌា អូតង់ ក៏​បាន​អប​អរ​លោក​ដូណាល់​ត្រាំ ជា​ប្រធានាធិបតី​ទី​៤៧​របស់​អាមេរិកដែរ។ ជា​ការ​អប​អរ​លាយ​លំ​ដោយ​ការ​កង្វល់​និង​ការ​ត្រៀមលក្ខណៈ​​ប្រឈម​នឹង​ផលវិបាក​ដែល​អាច​កើត​មាន​ពីនយោបាយ​ការបរទេស​របស់​រដ្ឋបាលអាមេរិក​ ក្រោម​ការ​ដឹកនាំរបស់​ប្រធានាធិបតី​ថ្មី​ គឺ​លោក​ដូណាល់ត្រាំ។ តើ​លោក​ត្រាំ​មាន​នយោបាយ​ការបរទេស​យ៉ាងណា?

ឈ្វេងយល់​ប្រព័ន្ធបោះឆ្នោតជ្រើស​រើស​​​ប្រធានាធិបតី​អាមេរិក ការរាប់សន្លឹកឆ្នោត និងលទ្ធផល

​ថ្ងៃអង្គារ ទី​៥វិច្ឆិកា​ ប្រជា​ពលរដ្ឋអាមេរិក អញ្ជើញ​ទៅបោះឆ្នោត​ដើម្បី​ជ្រើសរើសប្រធានាធិ

ឈ្វេងយល់​ប្រព័ន្ធបោះឆ្នោតជ្រើស​រើស​​​ប្រធានាធិបតី​អាមេរិក ការរាប់សន្លឹកឆ្នោត និងលទ្ធផល

​ថ្ងៃអង្គារ ទី​៥វិច្ឆិកា​ ប្រជា​ពលរដ្ឋអាមេរិក អញ្ជើញ​ទៅបោះឆ្នោត​ដើម្បី​ជ្រើសរើសប្រធានាធិបតី​អាណត្តិ​ថ្មី​។ បេក្ខជន ២ នាក់​ ដែល​​គេ​ស្គាល់​ស្រាប់ គឺអតីត​ប្រធានាធិបតី ដូណាល់ ត្រាំ មកពីគណ​បក្ស​សាធារណរដ្ឋ និង​ អនុប្រធានាធិបតី​​ផុត​អាណត្តិ ​លោកស្រី ខាម៉ាឡា ហារីស។ នេះជា​ការ​បោះឆ្នោត​ដែល​ពិភពលោក​កំពុងតែ​ទន្ទឹង​រង់ចាំ​តាម​ដាន​យ៉ាងប្រកៀក​ប្រកិត ដ្បិត​ថា នរណាម្នាក់ ​ដែល​ឡើង​ទៅកាន់​ក្តាប់​អំណាច​សេតវិមាន​អាមេរិក នឹង​ជះឥទ្ធិពល​​ទៅដល់​ដំណើរការ​របស់​ពិភពលោក នា​អំលុង​ ៤ ឆ្នាំទៅមុខ​ទៀត។​

កូរ៉េខាងត្បូង ដាក់ពិន័យលើក្រុមហ៊ុនអាមេរិក Meta ពីបទល្មើសប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់ដោយខុសច្បាប់

កូរ៉េខាងត្បូង បានផាកពិន័យក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក​ Meta ជាទឹកប្រាក់សរុប ប្រមាណ ១៤លានអឺរ៉

កូរ៉េខាងត្បូង ដាក់ពិន័យលើក្រុមហ៊ុនអាមេរិក Meta ពីបទល្មើសប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់ដោយខុសច្បាប់

កូរ៉េខាងត្បូង បានផាកពិន័យក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក​ Meta ជាទឹកប្រាក់សរុប ប្រមាណ ១៤លានអឺរ៉ូ ចំពោះ​បទល្មើស​ប្រមូលនិងចែកចាយព័ត៌មាន​របស់អ្នកប្រើប្រាស់ ចំនួនប្រហែល ១លាននាក់។ ព័ត៌មាន​ខ្លះ​ជា​រឿង​រសើប​ តួយ៉ាង​ពាក់ព័ន្ធនឹងការស្រឡាញ់ភេទដូចគ្នាជាដើម​។ នេះបើយោងស្ថាប័នទទួលបន្ទុកការពារទិន្នន័យផ្ទាល់ខ្លួនរបស់​កូរ៉េខាងត្បូង ប្រកាសផ្សាយ​នៅថ្ងៃអង្គារ ទី៥ វិច្ឆិកា។

សមាគម​ខ្មែរក្រោម​ចាត់ទុក​ការដង្ហែ​កឋិន​ទៅកាន់​វត្តខ្មែរ​ក្រោម​មាន​គុណតម្លៃ​ជា​ប្រវត្តិសាស្ត្រ

សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិមនុស្ស ​និង​អភិវឌ្ឍន៍ ​បានចាត់ទុក​ថា​ការដង្ហែ​អង

សមាគម​ខ្មែរក្រោម​ចាត់ទុក​ការដង្ហែ​កឋិន​ទៅកាន់​វត្តខ្មែរ​ក្រោម​មាន​គុណតម្លៃ​ជា​ប្រវត្តិសាស្ត្រ

សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិមនុស្ស ​និង​អភិវឌ្ឍន៍ ​បានចាត់ទុក​ថា​ការដង្ហែ​អង្គកឋិនទាន​មហាសាមគ្គី​គ្រួសារខ្មែរ​ទៅកាន់​វត្តខ្មែរ​ក្រោមគឺជា​ព្រឹត្តិការណ៍​ដ៏កម្រ ​និងមាន​គុណតម្លៃ​ជាប្រវត្តិសាស្ត្រ។​ នៅក្នុងលិខិត​ចុះថ្ងៃទី០៥ ​ខែវិច្ឆិកា ឆ្នាំ​២០២៤នេះ ​សមាគមខ្មែរ​កម្ពុជាក្រោម ​ដើម្បីសិទ្ធិមនុស្ស ​និង​អភិវឌ្ឍន៍​បានសម្តែង​ការសាទរ​ដល់ថ្នាក់ដឹកនាំ​រដ្ឋាភិបាលកម្ពុជា ​និង​លោកស្រី ប៊ុន រ៉ានី ​ភរិយា​លោក ​ហ៊ុន សែន ​ប្រធានព្រឹទ្ធសភា ​និង​ជា​ប្រធានគណបក្ស​ប្រជាជន​ដែលបាន​ដឹកនាំអង្គកឋិន​ទៅកាន់​វត្តពោធិគីរីវង្សារាម ​ស្ថិតក្នុង​ខេត្ត​ព្រះត្រពាំង​ដែនដី​កម្ពុជាក្រោម​។ លោក ​សឺន ជុំជួន ​អគ្គលេខាធិការ​សមាគមខ្មែរ​កម្ពុជាក្រោម​ ដើម្បីសិទ្ធិមនុស្ស ​និង​អភិវឌ្ឍន៍​បានប្រាប់វិទ្យុបារាំង​ RFI បន្ថែម​ថា ​ការដង្ហែ​កឋិន​ទៅកម្ពុជាក្រោម​របស់​រដ្ឋាភិបាលកម្ពុជា​នៅពេលនេះ​គឺជា​របត់ថ្មីមួយ ​ដែលបង្ហាញពី​កាយវិការផ្សារភ្ជាប់​សាច់ឈាមគ្នា​រវាងបងប្អូន​ខ្មែរទាំងអស់​។ ​លើសពីនេះ ​លោកអគ្គលេខាធិការ​បានរំពឹងថា​បញ្ហារំលោភសិទ្ធិមនុស្ស​របស់អាជ្ញាធរវៀតណាម​ទៅលើខ្មែរក្រោម​អាចនឹង​លើកយក​មកជជែកគ្នា​ឲ្យប្រសើរ​ឡើងវិញ​នាពេលអនាគត​។ ​សូមស្តាប់ការលើកឡើងរបស់លោកសឺន ជុំជួនដែលរៀបចំដោយ ញឹម សុផល៖

អ្នកស្រី សឿន ស្រី៖ស្វាយកែវល្មៀតខុសរដូវឆ្នាំនេះធ្លាក់ថ្លៃដែលនឹកស្មានមិនដល់

កសិករ​មួយ​ចំនួន​នៅ​ខេត្ត​ឧត្តរ​មាន​ជ័យ​ដែល​ដាំស្វាយ​កែវ​ល្មៀត​ខុស​រដូវ​បាន​សម្តែង​ការ​

អ្នកស្រី សឿន ស្រី៖ស្វាយកែវល្មៀតខុសរដូវឆ្នាំនេះធ្លាក់ថ្លៃដែលនឹកស្មានមិនដល់

កសិករ​មួយ​ចំនួន​នៅ​ខេត្ត​ឧត្តរ​មាន​ជ័យ​ដែល​ដាំស្វាយ​កែវ​ល្មៀត​ខុស​រដូវ​បាន​សម្តែង​ការ​ខក​ចិត្ត​ ខណៈ​ផ្លែស្វាយ​ដែល​ពួក​គេ​ប្រមូល​ផល​នៅ​ដើម​ខែ​វិច្ឆិកា​នេះ​មាន​តម្លៃ​តែ​ពី​ ៣០០​ ទៅ ​៤០០រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូ​ក្រាម​។​ នៅ​ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ ​RFI នាថ្ងៃ​ទី​៥​ ខែ​វិច្ឆិកានេះ​ អ្នកស្រី ​សឿន ​ស្រី ម្ចាស់​ចម្ការ​ស្វាយ​មួយ​កន្លែង​នៅខេត្ត​ឧត្តរ​មានជ័យ​ប្រាប់​ថា​ កាលពី​ឆ្នាំ​កន្លង​ទៅ​ គាត់​លក់​ស្វាយ​កែវ​ល្មៀត​ខុស​រដូវ​បាន​ក្នុង​តម្លៃ​ចន្លោះ​ពី​១២០០​រៀល​ទៅ​១៤០០​រៀល​ក្នុង​មួយ​គីឡូ​ក្រាម​៕

កឋិនទានដង្ហែ​ទៅកាន់​វត្ត​ខ្មែរក្រោម​ទទួលបាន​បច្ច័យ ​២,៣​លាន​ដុល្លារ

អង្គកឋិនទាន​មហាសាមគ្គី​គ្រួសារខ្មែរ​កាលពីថ្ងៃ​ទី​០៣ ​និង​ទី​០៤ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២៤ ​

កឋិនទានដង្ហែ​ទៅកាន់​វត្ត​ខ្មែរក្រោម​ទទួលបាន​បច្ច័យ ​២,៣​លាន​ដុល្លារ

អង្គកឋិនទាន​មហាសាមគ្គី​គ្រួសារខ្មែរ​កាលពីថ្ងៃ​ទី​០៣ ​និង​ទី​០៤ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២៤ ​ទទួលបាន​បច្ច័យសរុប​ចំនួនជាង ​៦០​ប៊ីលាន​ដុង​(២,៣​លានដុល្លារ) ​ក្នុងនោះ​ព្រះមហាក្សត្រ​ខ្មែរ ​និង​ព្រះមហាក្សត្រី​បានចូល​បច្ច័យ​ចំនួន ​២ម៉ឺន​ដុល្លារ​ផងដែរ​។ ​បច្ច័យដែល​បានមកពី​អង្គកឋិនទាន​ដង្ហែទៅកាន់​វត្ត​កម្ពុជា​ក្រោមនេះ​ត្រូវបាន​បែងចែក​ជា​៧ផ្នែក​។ ​នេះបើតាម​ការចុះផ្សាយ​នៅលើ​ទំព័រហ្វេសប៊ុក​របស់​លោក ​ហ៊ុន សែន ប្រធាន​រដ្ឋសភា ​និងជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។

ចិន​ត្រៀម​ចេញ​​ផែនការ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច ដោយផ្អែក​តាម​លទ្ធផល​ឆ្នោត​អាមេរិក

ក្រោម​សម្ពាធ​នៃ​ស្ថានភាព​សេដ្ឋកិច្ច និង​សេដ្ឋវិទូ ចិន​បាន​ចេញវិធានការ​ជា​បន្ត​បន្ទាប់​ ម

ចិន​ត្រៀម​ចេញ​​ផែនការ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច ដោយផ្អែក​តាម​លទ្ធផល​ឆ្នោត​អាមេរិក

ក្រោម​សម្ពាធ​នៃ​ស្ថានភាព​សេដ្ឋកិច្ច និង​សេដ្ឋវិទូ ចិន​បាន​ចេញវិធានការ​ជា​បន្ត​បន្ទាប់​ មាន​ជា​អាទិ៍​ការ​បញ្ចុះ​អត្រា​ការប្រាក់ ការ​បន្ធូរ​បន្ថយ​លក្ខខណ្ឌ​ទិញ​ផ្ទះ​ ... កាលពីប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​មក​នេះ។ ហើយ​​ចាប់​ពីថ្ងៃ​ចន្ទទី ​ រហូត​ដល់​ថ្ងៃ​សុក្រ៨​វិច្ឆិកា អ្នក​ទទួល​ខុស​ត្រូវ​​សភា​ចិន​ ត្រូវ​​ជួប​ប្រជុំ​គ្នា​ ដើម្បី​រៀប​ចំ​អនុម័ត​ផែនការ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ចតែម្តង។ បើ​តាម​អ្នក​វិភាគ ទំហំ​នៃ​ផែនការ​ផ្តល់​សន្ទុះ អាស្រ័យ​ទៅលើ​លទ្ធផល​ឆ្នោត​​ ថា​តើ​នរណា​ជា​អនាគត​ប្រធានាធិបតី​ទី​៤៧​របស់​សហរដ្ឋ​អាមេរិក។ បើជា​លោក​ដូណាល់ត្រាំ ផែនការ​ចិន​នឹង​អាច​ធំ​ខ្លាំង។

ការប្រើប្រាស់ប្រាក់កម្ចីមិនចំគោលដៅ នាំឲ្យកសិករខ្លះធ្លាក់ខ្លួនក្នុងបំណុលវ័ណ្ឌក

អ្នកស្រី ជន់ សុខលិច ជាកសិករដាំស្វាយចន្ទី និងដំឡូងមី នៅខេត្តព្រះវិហារ។ កសិកររូបនេះ អះអាងថា គ

ការប្រើប្រាស់ប្រាក់កម្ចីមិនចំគោលដៅ នាំឲ្យកសិករខ្លះធ្លាក់ខ្លួនក្នុងបំណុលវ័ណ្ឌក

អ្នកស្រី ជន់ សុខលិច ជាកសិករដាំស្វាយចន្ទី និងដំឡូងមី នៅខេត្តព្រះវិហារ។ កសិកររូបនេះ អះអាងថា គាត់បានខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរហូតដល់ទៅ៣ស្ថាប័នដើម្បីយកមកប្រើប្រាស់ជាទុនប្រកបរបរកសិកម្ម។ លោកស្រីនិយាយថា គាត់បានបង្ខំចិត្តរត់ចេញពីផ្ទះ ចោលប្តីនិងកូន ដោយសារតែមានការបង្ខំឲ្យលក់ផ្ទះសម្បែងដើម្បីសងប្រាក់ត្រលប់ទៅកាន់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ក៏ប៉ុន្តែអ្នកស្រី សុខលិច បានទទួលស្គាល់ថា ការប្រើប្រាស់កម្ចីរបស់គាត់គឺមិនចំគោលដៅ ទើបធ្វើឲ្យគ្រួសារគាត់ធ្លាក់ខ្លួនក្នុងបំណុលវ័ណ្ឌកបែបនេះ៕

ហេតុអ្វី តៃវ៉ាន់បារម្ភខ្លាច​លោកដូណាល់ ត្រាំ​វិលត្រលប់​មកដឹកនាំ​អាមេរិក​សាជាថ្មី?

ពិភពលោក​កំពុង​តាមដាន​មើល​យ៉ាងយកចិត្តទុកដាក់ ការបោះឆ្នោត​នៅសហរដ្ឋអាមេរិក​ដែលប្រព្រឹត្តទៅ

ហេតុអ្វី តៃវ៉ាន់បារម្ភខ្លាច​លោកដូណាល់ ត្រាំ​វិលត្រលប់​មកដឹកនាំ​អាមេរិក​សាជាថ្មី?

ពិភពលោក​កំពុង​តាមដាន​មើល​យ៉ាងយកចិត្តទុកដាក់ ការបោះឆ្នោត​នៅសហរដ្ឋអាមេរិក​ដែលប្រព្រឹត្តទៅ​នៅថ្ងៃ​អង្គារ​ទី ៥វិច្ឆិកានេះ។ ជា​សម្ព័ន្ធមិត្ត​ដែល​ត្រូវការ​ពឹងផ្អែកខ្លាំង​លើជំនួយ​យោធា​របស់​អាមេរិក តៃវ៉ាន់​ដឹងច្បាស់ថា អាមេរិក​នឹងនៅតែ​បន្ត​លក់សព្វាវុធ​ទៅ​ឲ្យតៃវ៉ាន់ មិនថា ​បេក្ខជន​ណាមួយ ដូណាល់ ត្រាំ ឬខាម៉ាឡា ហារីស​ឈ្នះឆ្នោត​ចូលដឹកនាំ​អាមេរិក​៤ឆ្នាំខាងមុខ។ ប៉ុន្តែ អ្វីដែល​ធ្វើ​ឲ្យ​តៃវ៉ាន់​មិន​ច្បាស់ និង​បារម្ភ​នៅត្រង់ថា តើលោក​ដូណាល់ ត្រាំ​នឹង​ចេញមុខ​ជួយ​ការពារ​តៃវ៉ាន់ ក្នុង​ករណី​ចិន​ចូល​ឈ្លានពានដែរ​តៃវ៉ាន់​ដែរ​ឬទេ?

ក្រសួងសេដ្ឋកិច្ចថា ការផាកពិន័យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យជាការអនុវត្តច្បាប់ដ៏ត្រឹមត្រូវ

នៅថ្ងៃទី៤ វិច្ឆិកានេះ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានស្នើសុំឱ្យលោកអូន ព័ន្ធមុនីរ័ត្ន រដ្

ក្រសួងសេដ្ឋកិច្ចថា ការផាកពិន័យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យជាការអនុវត្តច្បាប់ដ៏ត្រឹមត្រូវ

នៅថ្ងៃទី៤ វិច្ឆិកានេះ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានស្នើសុំឱ្យលោកអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលុបចោលសេចក្តីសម្រេចពិន័យអន្តរការណ៍លើសមាគមជាង ១៨លានរៀលដោយសំអាងថា សមាគមកំពុងរងការផាកពិន័យផ្ទុយពីលក្ខខណ្ឌច្បាប់។ តែក្រសួងសេដ្ឋកិច្ច តាមរយៈអ្នកនាំពាក្យលោកមាស សុខសេនសានបានច្រានចោលលើអំណះអំណាងនេះ។  

អាជ្ញាធរវៀតណាមរារាំងពលរដ្ឋខ្មែរក្រោមមួយចំនួនក្នុងពេលដង្ហែកឋិនទានចូលវត្តខ្មែរក្រោម

អាជ្ញាធរវៀតណាមបានរារាំង និងហាមឃាត់ពលរដ្ឋខ្មែរក្រោមមួយចំនួនដែលមានបំណងចង់ទៅចូលរួមអង្គកឋិន

អាជ្ញាធរវៀតណាមរារាំងពលរដ្ឋខ្មែរក្រោមមួយចំនួនក្នុងពេលដង្ហែកឋិនទានចូលវត្តខ្មែរក្រោម

អាជ្ញាធរវៀតណាមបានរារាំង និងហាមឃាត់ពលរដ្ឋខ្មែរក្រោមមួយចំនួនដែលមានបំណងចង់ទៅចូលរួមអង្គកឋិនទានរបស់រដ្ឋាភិបាលកម្ពុជាទៅកាន់វត្តខ្មែរក្រោមក្នុងខេត្តត្រាវិញ ប្រទេសវៀតណាម។ នេះបើតាមការបញ្ជាក់របស់លោក សឺន ជុំជួន អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅថ្ងៃទី៤ ខែវិច្ឆិកានេះ។

លោកហ៊ុន សែនប្រាប់សមត្ថកិច្ចឲ្យចាប់ខ្លួនលោក លី សាម៉េតដោយគ្មានពន្យារពេល

លោកហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាប្រាប់ឲ្យសមត្ថកិច្ចចាប់ខ្លួនលោកលី សាម៉េតបញ្ជូនទៅតុលាក

លោកហ៊ុន សែនប្រាប់សមត្ថកិច្ចឲ្យចាប់ខ្លួនលោក លី សាម៉េតដោយគ្មានពន្យារពេល

លោកហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាប្រាប់ឲ្យសមត្ថកិច្ចចាប់ខ្លួនលោកលី សាម៉េតបញ្ជូនទៅតុលាការដើម្បីកាត់ទោសតាមច្បាប់ភ្លាមៗ បើទោះបីជាលោកលី សាម៉េតបានសុំពេលព្យាបាលជំងឺនៅផ្ទះ មុនពេលចូលខ្លួនឲ្យតុលាការកាត់ទោសក្តី។ ការប្រកាសរបស់លោកហ៊ុន សែនយ៉ាងដូចនេះធ្វើឡើង ក្រោយលោក លី សាម៉េតបានចេញវីដេអូបកស្រាយកំហុសរបស់ខ្លួន និងសុំទោសលោកហ៊ុន សែននៅថ្ងៃចន្ទ ទី៤ វិច្ឆិកានេះ។

ម៉ុលដាវី៖ ប្រធានាធិបតី​ស្និទ្ធ​នឹង​អឺរ៉ុប​ជាប់​ឆ្នោត​ជា​ថ្មី ដោយសារ​​សំឡេង​អ្ន​ក​នៅក្រៅ​ស្រុក

លោកស្រី ម៉ៃយ៉ា សានឌូ ប្រធានាធិបតី​ផុតអាណត្តិស្និទ្ធ​នឹងអឺរ៉ុប​បាន​ជាប់​ឆ្នោត​ជា​ថ្មី នៅក្

ម៉ុលដាវី៖ ប្រធានាធិបតី​ស្និទ្ធ​នឹង​អឺរ៉ុប​ជាប់​ឆ្នោត​ជា​ថ្មី ដោយសារ​​សំឡេង​អ្ន​ក​នៅក្រៅ​ស្រុក

លោកស្រី ម៉ៃយ៉ា សានឌូ ប្រធានាធិបតី​ផុតអាណត្តិស្និទ្ធ​នឹងអឺរ៉ុប​បាន​ជាប់​ឆ្នោត​ជា​ថ្មី នៅក្នុង​សម័យ​បោះឆ្នោត​ប្រធានាធិបតីជុំ​ទីពីរ​ ​​ថ្ងៃ​ទី​៣​វិច្ឆិកា។ ​បេក្ខជន​ប្រធានាធិបតី​ទាំងពីរ មាន​សំឡេងគាំទ្រ​​ប្រកៀកប្រកិត​គ្នា​យ៉ាង​ខ្លាំង ប៉ុន្តែ​នៅ​ទី​បំផុត ដោយសារ​សំឡេង​របស់​ប្រជាពលរដ្ឋ​ម៉ុលដាវី​រស់​នៅបរទេស ​​ ​លោកស្រី​ប្រធានាធិបតី ​បានឈ្នះ​នាំ​មុខ​លើ​គូប្រជែងដែល​ស្និទ្ធ​នឹង​រុស្ស៊ី ដោយ​​ទទួល​សំឡេងគាំទ្រចំនួន​​​៥៤%។​

ផ្ទុះភ្នំភ្លើង​នៅ​ភាគខាងកើត​ឥណ្ឌូណេស៊ី ស្លាប់មនុស្ស​១០នាក់

នៅ​ឥណ្ឌូណេស៊ី ភ្នំភ្លើង Lewotobi Laki-Laki ចាប់ផ្ទុះ ព្រួសភ្លើង សម្លាប់មនុស្ស​យ៉ាងហោចណាស់ ១០នាក់ កាលពីយ

ផ្ទុះភ្នំភ្លើង​នៅ​ភាគខាងកើត​ឥណ្ឌូណេស៊ី ស្លាប់មនុស្ស​១០នាក់

នៅ​ឥណ្ឌូណេស៊ី ភ្នំភ្លើង Lewotobi Laki-Laki ចាប់ផ្ទុះ ព្រួសភ្លើង សម្លាប់មនុស្ស​យ៉ាងហោចណាស់ ១០នាក់ កាលពីយប់ថ្ងៃអាទិត្យ ឈាន​ចូលថ្ងៃចន្ទ ទី ៤​វិច្ឆិកានេះ។ ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​ទាញសញ្ញាអាសន្ន ហាម​មិន​ឲ្យគេ​ចូល​ទៅក្នុង​តំបន់​ភ្នំភ្លើង​ ដែល​គេ​វាយតម្លៃ​ថា នឹង​អាច​បញ្ចេញ​កំអែល គ្រោះថ្នាក់​ដល់ជីវិត​មនុស្ស។ បើតាម​អ្នកនាំពាក្យ​របស់ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ ផ្ទុះភ្នំភ្លើង​ Lewotobi Laki-Laki នៅលើ​កោះទេសចរណ៍ Flores បាន​បំផ្លាញ​ផ្ទះជាច្រើនខ្នង និង​ប៉ះពាល់​ដល់​ប្រជាជន​យ៉ាងតិច​ជាង ១ម៉ឺននាក់។

អ្នកឃ្លាំមើលចង់ឃើញមានការលើកឡើងពីសិទ្ធិរបស់ជនជាតិដើម ខណៈមានការហែកឋិនទៅកម្ពុជាក្រោម

អ្នក​ឃ្លាំមើល​ចង់​ឃើញ​រដ្ឋាភិបាល​កម្ពុជា​លើក​ឡើង​ពី​បញ្ហា​សិទ្ធិ​សេរី​ភាព​ ជំនឿ​សាសនា ​

អ្នកឃ្លាំមើលចង់ឃើញមានការលើកឡើងពីសិទ្ធិរបស់ជនជាតិដើម ខណៈមានការហែកឋិនទៅកម្ពុជាក្រោម

អ្នក​ឃ្លាំមើល​ចង់​ឃើញ​រដ្ឋាភិបាល​កម្ពុជា​លើក​ឡើង​ពី​បញ្ហា​សិទ្ធិ​សេរី​ភាព​ ជំនឿ​សាសនា ​វប្បធម៌​ និង​ការសិក្សាពី​ប្រវត្តិ​សាស្ត្រ​ដល់​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​ឲ្យ​អាជ្ញាធរ​វៀត​ណាម​បើក​ទូលាយ​ពី​បញ្ហា​ទាំង​នេះ​។​ ការ​លើក​ឡើង​នេះ​កើត​ឡើង​ ចំពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ដង្ហែ​អង្គ​កឋិនទាន​មួយ​ទៅកាន់​ទឹក​ដីខ្មែរ​កម្ពុជា​ក្រោមនៅ​ថ្ងៃ​ទី​៤ ​វិច្ឆិកា​នេះ​។​ ក្នុង​ពេល​ជា​មួយ​គ្នា ​មាន​សេចក្តី​រាយការណ៍​ពី​អង្គការ​ខ្មែរ​កម្ពុជា​ក្រោម និង​អ្នក​សារ​ព័ត៌​មាន​ដែល​ទៅ​តាម​អង្គកឋិន​ទាន​ថា​ អាជ្ញាធរ​វៀត​ណាមបាន​រារាំង និង​ដក​ហូត​ទូរ​ស័ព្ទ​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម និង​ព្រះសង្ឃមួយ​ចំនួន​ដែល​ឡើង​មក​ទទួល​ស្វាគមន៍​អង្គ​កឋិន​ទាន​នេះ​៕

តើការប្រឹង​ប្រែង​របស់​​ហ្វីលីពីន​ក្នុងការ​កាត់បន្ថយ​សំរាម​​ប្លាស្ទិក បានលទ្ធផល​យ៉ាងណាខ្លះ​?

កន្លងមក ហ្វីលីពីនតែងត្រូវបានគេចាត់ទុកថា ជាប្រទេសដែល​បោះចោល​កាកសំណល់ប្លាស្ទិកទៅក្នុងសមុទ

តើការប្រឹង​ប្រែង​របស់​​ហ្វីលីពីន​ក្នុងការ​កាត់បន្ថយ​សំរាម​​ប្លាស្ទិក បានលទ្ធផល​យ៉ាងណាខ្លះ​?

កន្លងមក ហ្វីលីពីនតែងត្រូវបានគេចាត់ទុកថា ជាប្រទេសដែល​បោះចោល​កាកសំណល់ប្លាស្ទិកទៅក្នុងសមុទ្រ ច្រើនជាងគេបង្អស់។ ក៏ប៉ុន្តែ​ ប្រមាណ​មួយឆ្នាំមកនេះ រដ្ឋាភិបាលហ្វីលីពីន ដោយសហការជាមួយអង្គការក្រៅរដ្ឋាភិបាល​មួយចំនួន​ បានចាប់​ផ្តើម​អនុវត្តវិធានការ​មួយចំនួន ដើម្បីឈានទៅកាត់បន្ថយ​ការប្រើប្រាស់ និងការ​បោះចោល​កាកសំណល់​ប្លាស្ទិក​ទៅក្នុងធម្មជាតិ។ ជាក់ស្តែង ហ្វីលីពីនមានច្បាប់ថ្មីមួយ​ ដែលបាន​ដាក់កាតព្វកិច្ចឲ្យ​ក្រុមហ៊ុនសហគ្រាសទាំងអស់ត្រូវតែកាត់បន្ថយ​ការប្រើផលិត​ផល​ប្លាស្ទិក និង​ចូលរួមជាថវិកា​ដើម្បីកែច្នៃសំរាម​។ តើបទពិសោធន៍​កន្លងមកនេះរបស់ហ្វីលីពីន បានទទួល​ផលវិជ្ជមានយ៉ាងណាខ្លះ ?

កូរ៉េខាង​ត្បូង ជប៉ុន អាមេរិក​ធ្វើ​សមយុទ្ធរួម​ដោយ​ប្រើ​យន្តហោះ​ទម្លាក់​គ្រាប់​បែក​យុទ្ធសាស្ត្រ

​​សម្ព័ន្ធមិត្តកូរ៉េខាង​ត្បូង ជប៉ុន និងសហរដ្ឋ​អាមេរិក បាន​បើក​ធ្វើ​សមយុទ្ធ​​ផ្លូវ​អាកាសរ

កូរ៉េខាង​ត្បូង ជប៉ុន អាមេរិក​ធ្វើ​សមយុទ្ធរួម​ដោយ​ប្រើ​យន្តហោះ​ទម្លាក់​គ្រាប់​បែក​យុទ្ធសាស្ត្រ

​​សម្ព័ន្ធមិត្តកូរ៉េខាង​ត្បូង ជប៉ុន និងសហរដ្ឋ​អាមេរិក បាន​បើក​ធ្វើ​សមយុទ្ធ​​ផ្លូវ​អាកាសរួម​គ្នា នៅ​ថ្ងៃ​អាទិត្យ​ទី ៣​វិច្ឆិកា២០២៤ ​សម្រាប់​រយៈ​ពេល​បី​ថ្ងៃ។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​យោធា​កូរ៉េខា​ងត្បូងដែល​បញ្ជាក់​ថា សមយុទ្ធ​លើក​នេះ បាន​ការ​ចូល​រួម​ជាពិសេស ពី​យន្តហោះ​ទម្លាក់​គ្រាប់​បែក​យុទ្ធសាស្ត្រា​អាមេរិក B-1B។

អាមេរិក៖ បេក្ខជនប្រធានាធិបតីទាំង២​ប្រឹងនៅ​នាទីចុងក្រោយ​ ក្នុងការឃោសនា​ដែលពេញដោយសង្គ្រាមពាក្យ​សំដី

បាំងតែ​២ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នឹងមកដល់ហើយ។ បេក្ខជនទាំង២ គឺលោក

អាមេរិក៖ បេក្ខជនប្រធានាធិបតីទាំង២​ប្រឹងនៅ​នាទីចុងក្រោយ​ ក្នុងការឃោសនា​ដែលពេញដោយសង្គ្រាមពាក្យ​សំដី

បាំងតែ​២ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នឹងមកដល់ហើយ។ បេក្ខជនទាំង២ គឺលោកស្រី កាម៉ាឡា ហារីស និង​លោកដូណាល់ ត្រាំ កំពុងតែប្រឹងប្រែងសំរុក​នៅនាទីចុងក្រោយ នៃយុទ្ធនាការឃោសនារៀងៗខ្លួន។ ជាការឃោសនា​ដ៏សែនក្តៅគគុក និងពោរពេញដោយ​សង្គ្រាមពាក្យ​សំដីធ្ងន់ៗរិះគន់ជេរប្រមាថគ្នា។ ពិភពលោក​ទាំងមូល កំពុងសំឡឹងមើលឃើញថា ការបោះឆ្នោតនេះ សហរដ្ឋអាមេរិកហាក់ដូចជា​ត្រូវ​ពុះចែកជា២ ដោយ​មិនអាច​ផ្សះផ្សារគ្នាបាន​។

ពលរដ្ឋជាអ្នកកាប់ទន្ទ្រានដីព្រៃប្រែក្លាយខ្លួនជាអ្នកអភិរក្សធនធានធម្មជាតិ

នៅក្នុងខេត្តព្រះវិហារ ជនល្មើសភាគច្រើនដែលកាប់ឆ្ការទន្ទ្រានដីព្រៃ និងបរបាញ់សត្វច្រើនជាអ្ន

ពលរដ្ឋជាអ្នកកាប់ទន្ទ្រានដីព្រៃប្រែក្លាយខ្លួនជាអ្នកអភិរក្សធនធានធម្មជាតិ

នៅក្នុងខេត្តព្រះវិហារ ជនល្មើសភាគច្រើនដែលកាប់ឆ្ការទន្ទ្រានដីព្រៃ និងបរបាញ់សត្វច្រើនជាអ្នកមកពីខេត្តឆ្ងាយៗ ដូចជាខេត្តសៀមរាប និងខេត្តកំពង់ធំ។ ចំណែកពលរដ្ឋជាអ្នកស្រុក អ្នកភូមិផ្ទាល់ ពិសេសអ្នករស់នៅភ្នំត្នោត-ភ្នំពកដែលធ្លាប់កាប់ឆ្ការដីព្រៃ ធ្វើស្រែចំការបាននាំគ្នាចូលរួមជាអ្នកអភិរក្សធនធានធម្មជាតិវិញ។ ការចូលរួមរបស់ពួកគេបានចាប់ផ្តើមតាំងពីការបង្កើតសហគមន៍ការពារព្រៃឈើក្នុងឆ្នាំ២០០៧៕

លីម សុខគង់៖ ជំនាញនុយក្លេអ៊ែរ ជាចំណូលចិត្តរបស់ខ្ញុំ ទោះជាមិនមែនជាទីផ្សារការងាររបស់កម្ពុជា

លីម សុខគង់ ជា​និស្សិត​កម្ពុជា​ម្នាក់​ដែល​កំពុង​សិក្សាថ្នាក់​អនុបណ្ឌិត នៅ​សហភាព​អឺរ៉ុប លើ​

លីម សុខគង់៖ ជំនាញនុយក្លេអ៊ែរ ជាចំណូលចិត្តរបស់ខ្ញុំ ទោះជាមិនមែនជាទីផ្សារការងាររបស់កម្ពុជា

លីម សុខគង់ ជា​និស្សិត​កម្ពុជា​ម្នាក់​ដែល​កំពុង​សិក្សាថ្នាក់​អនុបណ្ឌិត នៅ​សហភាព​អឺរ៉ុប លើ​ជំនាញ​វិស្វ​កម្ម​នុយ​ក្លេ​អ៊ែរ​។​ បើ​ទោះបី​ជា​មុខ​ជំនាញ​វិស្វកម្ម​នុយក្លេអ៊ែរ​នេះ ​មិន​មាន​តម្រូវការ​ច្រើន​ លើ​ទីផ្សារ​ការ​ងារ​របស់​កម្ពុជា​ក៏​ដោយ ​តែ​និស្សិត​អាយុ​២៥​ឆ្នាំ​រូប​នេះ ​ចាត់​ទុក​មុខ​ជំនាញ​នេះ​ គឺ​ជា​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន ​និង​ថា​មុខ​ជំនាញ​មួយ​នេះ ​កំពុង​តែ​មាន​តម្រូវ​ការ​ទីផ្សារ​ការ​ងារ​ច្រើន​នៅ​សហភាព​អឺរ៉ុប​៕

សន្និសីទ​​​ជីវចម្រុះ​អន្តរជាតិ​ សម្រេច​ពង្រឹង​លក្ខន្តិកៈ​ជនជាតិ​ដើម​​ជា​ ឆ្មាំ​ការពារ​ធម្មជាតិ

ជនជាតិ​ដើម​ភាគតិច នៅទូទាំង​ពិភពលោក ដែល​ចង់​បា​នការ​ទទួល​ស្គាល់​តួនាទី​ជា “​ឆ្មាំ​ការពារ​

សន្និសីទ​​​ជីវចម្រុះ​អន្តរជាតិ​ សម្រេច​ពង្រឹង​លក្ខន្តិកៈ​ជនជាតិ​ដើម​​ជា​ ឆ្មាំ​ការពារ​ធម្មជាតិ

ជនជាតិ​ដើម​ភាគតិច នៅទូទាំង​ពិភពលោក ដែល​ចង់​បា​នការ​ទទួល​ស្គាល់​តួនាទី​ជា “​ឆ្មាំ​ការពារ​ធម្មជាតិ” បាន​សម្រេច​បំណង​នៅ​ថ្ងៃ​សុក្រ​ទី​១​វិច្ឆិកា​នេះ។ សន្និសីទ​អង្គការ​សហប្រជាជាតិស្តីពីជីវៈចម្រុះ​លើ​កទី​១៦ បាន​អនុម័ត​នៅទីក្រុង​កាលី ពង្រឹង​លក្ខន្តិកៈ​ជនជាតិ​ដើម​ភាគ​តិច​ ជា​ឆ្មាំ​ការពារធម្មជាតិ។

ហេតុអ្វីបានជាករណីនិទណ្ឌភាពលើអ្នកសារព័ត៌មាននៅកម្ពុជានៅតែបន្តកើតមាន?

នៅក្នុង​ទិវា​បញ្ចប់​និទណ្ឌ​ភាព​លើ​អ្នក​សារ​ព័ត៌​មាន ​ថ្ងៃទី​២ ខែ​វិច្ឆិកា មាន​អង្គការ​សា

ហេតុអ្វីបានជាករណីនិទណ្ឌភាពលើអ្នកសារព័ត៌មាននៅកម្ពុជានៅតែបន្តកើតមាន?

នៅក្នុង​ទិវា​បញ្ចប់​និទណ្ឌ​ភាព​លើ​អ្នក​សារ​ព័ត៌​មាន ​ថ្ងៃទី​២ ខែ​វិច្ឆិកា មាន​អង្គការ​សារ​ព័ត៌​មាន ​និង​អង្គការ​សិទ្ធិ​មនុស្ស ជា​ច្រើន ស្ថា​ប័ន បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​ ដោយ​ស្នើ​រដ្ឋា​ភិបាល​ពន្លឿន​ការ​ស៊ើប​អង្កេត​ឃាត​កម្ម​លើ​អ្នក​សារ​ព័ត៌​មាន​នៅ​កម្ពុជា​។​ បើ​តាម​សេចក្តី​ការណ៍​រួម​របស់​អង្គការ​សង្គម​ស៊ីវិល​ គិត​ពី​ឆ្នាំ១៩៩៤​មក​ អ្នក​សារព័ត៌​មាន​ក្នុង​ប្រទេស​កម្ពុជា​យ៉ាង​ហោច​ណាស់ ​១៥​ នាក់​ ត្រូវ​បាន​សម្លាប់​ ហើយ​ថា​ពួកគេ​នៅ​មិន​ទាន់​ទទួល​បាន​យុត្តិ​ធម៌​នៅ​ឡើយ​៕

ទីក្រុងវ៉ាស៊ីនតោន ត្រៀមលក្ខណៈការពារសន្តិសុខ​ ខ្លាចក្រែងផ្ទុះអំពើហិង្សាក្រោយការបោះឆ្នោត

៣ថ្ងៃ មុនថ្ងៃបោះឆ្នោត​មកដល់ ទីក្រុងវ៉ាស៊ីនតោនរដ្ឋធានីសហរដ្ឋអាមេរិក​ ​កំពុងតែមមាញឹក ត្រៀមល

ទីក្រុងវ៉ាស៊ីនតោន ត្រៀមលក្ខណៈការពារសន្តិសុខ​ ខ្លាចក្រែងផ្ទុះអំពើហិង្សាក្រោយការបោះឆ្នោត

៣ថ្ងៃ មុនថ្ងៃបោះឆ្នោត​មកដល់ ទីក្រុងវ៉ាស៊ីនតោនរដ្ឋធានីសហរដ្ឋអាមេរិក​ ​កំពុងតែមមាញឹក ត្រៀមលក្ខណៈបង្ការការពារសន្តិសុខ​ សុវត្ថិភាព នៅតាមអគារ​និង​ទីសាធារណៈនានា ដោយ​ខ្លាចក្រែងផ្ទុះអំពើហិង្សា​ក្រោយ​ការបោះឆ្នោត។ ជាការត្រៀមលក្ខណៈ​ការពារសុវត្ថិភាពទុកជាមុន​​ ព្រោះគេនៅចាំមិនទាន់ភ្លេចទេ នូវអំពើហិង្សាចលាចលកាលពី៤ឆ្នាំមុន បន្ទាប់ពី​ក្រុម​គាំទ្រលោកដូណាល់ ត្រាំ បានធ្វើបាតុកម្ម​​ប្រឆាំងនឹងលទ្ធផលបោះឆ្នោត។

ទំហំក្បាល​ពោះ​នឹង​ក្លាយ​ជា​រង្វាស់​ថ្មី​សម្រាប់សុខភាព?

អ្នកស្រាវជ្រាវ​អាមេរិក​ និង​ចិន បាន​ណែនាំ​ឱ្យ​គ្រូពេទ្យ​ជំនួស​ការ​វាស់វែង​មាឌ ដោយ​ប្រើ​ ស

ទំហំក្បាល​ពោះ​នឹង​ក្លាយ​ជា​រង្វាស់​ថ្មី​សម្រាប់សុខភាព?

អ្នកស្រាវជ្រាវ​អាមេរិក​ និង​ចិន បាន​ណែនាំ​ឱ្យ​គ្រូពេទ្យ​ជំនួស​ការ​វាស់វែង​មាឌ ដោយ​ប្រើ​ សន្ទទស្សន៍​ម៉ាសរាងកាយ​ (ហៅកាត់​ជា​ភាសា​បារាំង IMC ឬBMI ជា​ភាសា​អង់គ្លេស) ដោយ​ការវាស់​ទំហំក្បាល​ពោះ​វិញ។ ហេតុអ្វី? តើសន្ទទស្សន៍​​ទំហំ​ក្បាលពោះ​ Body Roundness Index ជា​អ្វី ? អាច​បញ្ជាក់​អំពី​​ឥទ្ធិពល​ចំពោះ​សុខភាព​យ៉ាង​ណា?

យូណេស្កូ​ថា ឃាតកម្ម​លើ​​អ្នក​កាសែត​ភាគ​ច្រើន ​គ្មាន​ការ​ផ្តន្ទាទោស

អំពើ​ឃាតកម្ម​សម្លាប់​អ្នកកាសែត​ នៅលើ​ពិភពលោក ភាគ​ច្រើន​ គ្មាន​ការ​ផ្តន្ទាទោស​ទេ​។ នេះ​បើ​

យូណេស្កូ​ថា ឃាតកម្ម​លើ​​អ្នក​កាសែត​ភាគ​ច្រើន ​គ្មាន​ការ​ផ្តន្ទាទោស

អំពើ​ឃាតកម្ម​សម្លាប់​អ្នកកាសែត​ នៅលើ​ពិភពលោក ភាគ​ច្រើន​ គ្មាន​ការ​ផ្តន្ទាទោស​ទេ​។ នេះ​បើ​តាម​របាយការណ៍​របស់​អង្គការ​យូណេស្កូ ចេញ​ផ្សាយនា​ឱកាស​ទិវា​អន្តរជាតិ​ដើម្បី​បញ្ចប់​និទណ្ឌភាព​ចំពោះ​​ឧក្រិដ្ឋកម្ម​​ប្រឆាំង​នឹងអ្នក​សារព័ត៌មាន ​​នៅថ្ងៃ​សៅរ៍​ទី​២ វិច្ឆិកា ដោយ​បញ្ជាក់​ថា​នៅ​ឆ្នាំ​២០២២-២០២៣ មាន​អ្នក​កាសែត​១៦២​នាក់​បាន​បាត់​បង់ជីវិត​ក្នុង​វិជ្ជាជីវៈ។

ហេតុអ្វីការដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍ CLV-DTA បន្សល់ស្នាមស្រពិចស្រពិល?

នៅថ្ងៃសុក្រទី ០១ វិច្ឆិកានេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានអនុម័តប្រគល់សេចក្តីព្រាងច

ហេតុអ្វីការដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍ CLV-DTA បន្សល់ស្នាមស្រពិចស្រពិល?

នៅថ្ងៃសុក្រទី ០១ វិច្ឆិកានេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់លុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ CLV DTA ទៅកាន់គណៈកម្មាការជំនាញត្រួតពិនិត្យ។ អ្នកតាមដានសង្គមបង្ហាញការសាទរចំពោះការអនុម័តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា តែទាមទារឲ្យរដ្ឋាភិបាលបង្ហាញតម្លាភាពកាន់តែច្បាស់ចំពោះការសម្រេចដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ និងវៀតណាម។ អ្នកនាំពាក្យរដ្ឋាភិបាលបានបញ្ជាក់ថា កម្ពុជាបានដកខ្លួនរួចជាស្រេច និងថា ការប្រជុំរបស់រដ្ឋសភានៅថ្ងៃសុក្រ ទី១ វិច្ឆិកានេះជានិតីវិធីនៃការដកខ្លួនចេញការអភិវឌ្ឍន៍តំបន់ត្រីកោណទៅលើវិស័យពាណិជ្ជកម្ម។

ជប៉ុន និង​សហភាពអឺរ៉ុប​ ចុះកិច្ចព្រមព្រៀង​សន្តិសុខ​និង​​ការពារ​ជាតិ

ប្រឈម​មុខ​នឹងក្តីព្រួយបារម្ភ​ចំពោះ​ការ​គំរាម​កំហែង​សន្តិសុខ​ នៅក្នុង​តំបន់អាស៊ី​, ប្រទេស

ជប៉ុន និង​សហភាពអឺរ៉ុប​ ចុះកិច្ចព្រមព្រៀង​សន្តិសុខ​និង​​ការពារ​ជាតិ

ប្រឈម​មុខ​នឹងក្តីព្រួយបារម្ភ​ចំពោះ​ការ​គំរាម​កំហែង​សន្តិសុខ​ នៅក្នុង​តំបន់អាស៊ី​, ប្រទេស​ជប៉ុនបាន​ចុះ​កិច្ចព្រមព្រៀងវិសួយ​ការពារជាតិ​​ជាមួយ​ ​សហភាពអឺរ៉ុប។ ​កតិកាសញ្ញា​ស្តីពី​សន្តិសុខ​និង​ការពារជាតិ រវាង​រដ្ឋាបាល​ក្រុង​តូក្យូ​និង​ព្រុច​សែល ចុះហត្ថលេខា​នៅ​ថ្ងៃទី​១វិច្ឆិកា​ មាន​ចែង​អំពី​កិច្ចសហការគ្នា​ក្នុង​​វិស័យជា​ច្រើន​។​ ពោល​គឺ​គិត​ចាប់ពី​ផ្នែក​សន្តិសុខ​ផ្លូវ​សមុទ្រ​ និង​សន្តិសុខ​អាវកាស ព្រមទាំង​ស្តីពី​សមយុទ្ធយោធា​រួម​គ្នា​​។

ពិព័រណ៍សៀវភៅ Big Bad Wolf ត្រលប់មកកម្ពុជាដោយមានការចាប់អារម្មណ៍ពីយុវជនខ្មែរ

ពិព័រណ៍សៀវភៅ Big Bad Wolf បានត្រលប់មកកម្ពុជាជាថ្មីនៅឆ្នាំ ២០២៤ ជាមួយនឹងសៀវភៅជាច្រើនប្រភេទ។ យុវជនខ

ពិព័រណ៍សៀវភៅ Big Bad Wolf ត្រលប់មកកម្ពុជាដោយមានការចាប់អារម្មណ៍ពីយុវជនខ្មែរ

ពិព័រណ៍សៀវភៅ Big Bad Wolf បានត្រលប់មកកម្ពុជាជាថ្មីនៅឆ្នាំ ២០២៤ ជាមួយនឹងសៀវភៅជាច្រើនប្រភេទ។ យុវជនខ្មែរ និងអាណាព្យាបាលមួយចំនួនមានការចាប់អារម្មណ៍ខ្លាំងចំពោះពិព័រណ៍សៀវភៅបែបអន្តរជាតិមួយនេះដោយយល់ថា ការអានសៀវភៅមានប្រយោជន៍ដល់ពួកគេ ពិសេសទាក់ទងនឹងជំនាញ និងអាជីពរបស់ពួកគេផ្ទាល់។

អតីតមេបក្សកាវក្លៃជំរុញឱ្យរដ្ឋាភិបាលថៃដកសំណុំរឿងកោះខុតចេញពីកិច្ចពិភាក្សាជាមួយកម្ពុជា

លោកភិថា លីមចារើនរ៉ាត់ អតីតមេដឹកនាំគណបក្សកាវក្លៃប្រាប់ឱ្យរដ្ឋាភិបាលថៃដកសំណុំរឿងកោះខុតចេញ

អតីតមេបក្សកាវក្លៃជំរុញឱ្យរដ្ឋាភិបាលថៃដកសំណុំរឿងកោះខុតចេញពីកិច្ចពិភាក្សាជាមួយកម្ពុជា

លោកភិថា លីមចារើនរ៉ាត់ អតីតមេដឹកនាំគណបក្សកាវក្លៃប្រាប់ឱ្យរដ្ឋាភិបាលថៃដកសំណុំរឿងកោះខុតចេញពីកិច្ចពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជាដើម្បីទាញកិច្ចសហការអភិវឌ្ឍន៍រួមនៅតំបន់ប្រេងត្រួតស៊ីគ្នាត្រលប់មកវិញ។ នេះបើតាមការចុះផ្សាយរបស់កាសែតថៃ The Nation ក្នុងថ្ងៃទី៣១ តុលា។ អតីតមេដឹកនាំបក្សប្រឆាំងថៃដដែលរូបនេះក៏បានឆ្លៀតព្រមានថា ទង្វើជាតិនិយមជ្រុលរបស់ពលរដ្ឋថៃមួយចំនួននឹងបំផ្លាញឱកាសទាញយកប្រយោជន៍ជាតិថៃ។

លោកសម រង្ស៊ីថា“ចលនាជាតិខ្មែរតស៊ូ”នឹងឈានទៅបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នក្រៅប្រទេស

លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិបានបញ្ជាក់ជាថ្មីលើបណ្ដាញសង្គមនៅថ្ងៃទី ១ វ

លោកសម រង្ស៊ីថា“ចលនាជាតិខ្មែរតស៊ូ”នឹងឈានទៅបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នក្រៅប្រទេស

លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិបានបញ្ជាក់ជាថ្មីលើបណ្ដាញសង្គមនៅថ្ងៃទី ១ វិច្ឆិកានេះ ថា “ចលនាជាតិខ្មែរតស៊ូ” នឹងឈានទៅបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយនៅក្រៅប្រទេស។ ការលើកឡើងជាថ្មីរបស់លោកសម រង្ស៊ី ពេលនេះបានធ្វើឱ្យរដ្ឋាភិបាលកម្ពុជាឆ្លើយតបភ្លាមៗដោយបញ្ជាក់ថា កម្ពុជាមានរដ្ឋាភិបាលតែមួយគត់ដែលតំណាងឱ្យពលរដ្ឋខ្មែរទាំងនៅក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ។ 

អង្គការ​កាកបាទក្រហម​ ទាមទារ​ឲ្យ​គោរពច្បាប់​មនុស្សធម៌ ក្នុង​ពេល​សង្គ្រាម

ក្នុង​ពិភព​លោក​សព្វថ្ងៃ វិបត្តិ​ជម្លោះចម្បាំង​រាំងជល់ នៅ​ច្រើន​ប្រទេស​​ បាន​រំលោភ​បំពានច

អង្គការ​កាកបាទក្រហម​ ទាមទារ​ឲ្យ​គោរពច្បាប់​មនុស្សធម៌ ក្នុង​ពេល​សង្គ្រាម

ក្នុង​ពិភព​លោក​សព្វថ្ងៃ វិបត្តិ​ជម្លោះចម្បាំង​រាំងជល់ នៅ​ច្រើន​ប្រទេស​​ បាន​រំលោភ​បំពានច្បាប់​មនុស្សធម៌​អន្តរជាតិ​ កាន់តែ​​ច្រើន​ឡើង​ និង​ធ្ងន់ធ្ងរ​។ អង្គការ​កាកបាទក្រហមអន្តរជាតិ​ បាន​ទាមទារ​ឲ្យ​ភាគីជម្លោះ ត្រូវ​គោរព​ច្បាប់​មនុស្សធម៌ ត្រូវ​ផ្តល់​ជំនួយ​សង្គ្រោះ​ដល់​ជន​ស៊ីវិល​ ហើយ​និង​មិនត្រូវ​បំផ្លិចបំផ្លាញ​រចនាសម្ព័ន្ធ​ទាក់ទង​ស៊ីវិល ​នោះឡើយ​។​ គ្រានេះជាឱកាស​ដែលត្រូវ​ជជែកគ្នា​និង​រក​ដំណោះស្រាយ​រួម។ ដ្បិតថា​ បណ្តាញ​ចលនា​​​អង្គការ​កាកបាទក្រហម និង អឌ្ឍចន្ទក្រហម ដែល​បាន​ជួប​ប្រជុំ​កំពូលប្រចាំឆ្នាំ​ នៅ​ប្រទេស​ស្វីស។ ស្វីស​ជា​ទឹកដី​កំណើត​ដំបូង​របស់​អង្គការ​កាកបាទក្រហម​។​

Get more results via ClueGoal