កម្ពុជាកំពុងសម្របសម្រួលយកជនជាតិវៀតណាមដែលរត់ចេញពីគុកឲ្យមកទទួលទោសនៅកម្ពុជា
newsare.net
ជនសង្ស័យជាឧក្រិដ្ឋជនជនជាតិវៀតណាមដែលបក្ខពួកប្រដាប់ដោយអាវុធរំដោះចេញពីពន្ធនាគារខេត្តស្វាកម្ពុជាកំពុងសម្របសម្រួលយកជនជាតិវៀតណាមដែលរត់ចេញពីគុកឲ្យមកទទួលទោសនៅកម្ពុជា
ជនសង្ស័យជាឧក្រិដ្ឋជនជនជាតិវៀតណាមដែលបក្ខពួកប្រដាប់ដោយអាវុធរំដោះចេញពីពន្ធនាគារខេត្តស្វាយរៀងកាលពីសប្តាហ៍មុន ត្រូវបានអាជ្ញាធរវៀតណាមចាប់ខ្លួនក្នុងទឹកដីវៀតណាម។ នេះជាការបញ្ជាក់របស់លោកឃៀង សុណាឌីន អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនាថ្ងៃទី៦ វិច្ឆិកានេះ។ តាមលោកឃៀង សុណាឌីន អាជ្ញាធរកម្ពុជាកំពុងសម្របសម្រួលជាមួយភាគីវៀតណាមដើម្បីនាំខ្លួនអ្នកទោស និងបក្សពួកពីវៀតណាមមកទទួលទោសនៅកម្ពុជា។ ទន្ទឹមគ្នានេះ និងបើតាមអ្នកនាំពាក្យដដែលរូបនេះ អគ្គនាយកដ្ឋានពន្ធនាគារក៏កំពុងដំណើរការដកតំណែងប្រធានពន្ធនាគារខេត្តស្វាយរៀង និងមន្ត្រីដែលមានការធ្វេសប្រហែសបណ្តោយឱ្យអ្នកទោសរត់គេចពីពន្ធនាគារកាលពីថ្ងៃទី២៨តុលាកន្លងទៅ។ សូមស្តាប់ការលើកឡើងរបស់លោកឃៀង សុណាឌីន៖ Read more