របាយការណ៍បង្ហាញថា អឺរ៉ុបបង្កើនថវិកាការពារជាតិ ប៉ុន្តែ នៅខ្វះកងទ័ពដើម្បីការពារខ្លួន
newsare.net
អឺរ៉ុបនៅតែមិនទាន់មានសព្វាវុធ និងកងទ័ពគ្រប់គ្រាន់ដើម្បីការពារខ្លួននៅឡើយទេ។ នេះបើតារបាយការណ៍បង្ហាញថា អឺរ៉ុបបង្កើនថវិកាការពារជាតិ ប៉ុន្តែ នៅខ្វះកងទ័ពដើម្បីការពារខ្លួន
អឺរ៉ុបនៅតែមិនទាន់មានសព្វាវុធ និងកងទ័ពគ្រប់គ្រាន់ដើម្បីការពារខ្លួននៅឡើយទេ។ នេះបើតាមវិទ្យាស្ថានអន្តរជាតិដើម្បីការសិក្សាសន្តិសុខ ហៅកាត់ជាភាសាអង់គ្លេស IISS។ នៅក្នុងរបាយការណ៍របស់ខ្លួន ចេញផ្សាយកាលពីថ្ងៃសុក្រទី ៨វិច្ឆិកា វិទ្យាស្ថានអង់គ្លេស IISS បញ្ជាក់ថា ដោយសារសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន នៅឆ្នាំ ២០២២ អឺរ៉ុបបានបង្កើនថវិកាការពារជាតិច្រើនជាង កាលពី១០ឆ្នាំមុនមែន ប៉ុន្តែ អឺរ៉ុបនៅតែគ្មានគ្រប់គ្រាន់សព្វាវុធ និងកងទ័ពដើម្បីការពារខ្លួន។ វិទ្យាស្ថានIISS ចេញផ្សាយរបាយការណ៍បង្ហាញចំណុចខ្សោយរបស់វិស័យការពារជាតិអឺរ៉ុប នៅខណៈពេលដែលអឺរ៉ុបកំពុងបារម្ភថា លោកដូណាល់ ត្រាំដែលទើបឈ្នះឆ្នោតប្រធានាធិបតីអាមេរិក អាចដោះដៃ លែងខ្វល់ពីសន្តិសុខរបស់អឺរ៉ុប នៅចំពោះមុខរុស្ស៊ី ដែលកំពុងធ្វើសង្រ្គាមឈ្លានពានអ៊ុយក្រែន។ Read more