អ្នកជំនាញអាកាសធាតុ៖ ជ័យជម្នះលោក ដូណាល់ ត្រាំ នឹងបង្កមហន្តរាយដល់បរិស្ថានអាកាសធាតុ
newsare.net
ជ័យជម្នះរបស់លោក ដូណាល់ ត្រាំ វិលត្រឡប់ទៅកាន់អំណាចសេតវិមានអាមេរិកជាថ្មី ជាគ្រោះមអ្នកជំនាញអាកាសធាតុ៖ ជ័យជម្នះលោក ដូណាល់ ត្រាំ នឹងបង្កមហន្តរាយដល់បរិស្ថានអាកាសធាតុ
ជ័យជម្នះរបស់លោក ដូណាល់ ត្រាំ វិលត្រឡប់ទៅកាន់អំណាចសេតវិមានអាមេរិកជាថ្មី ជាគ្រោះមហន្តរាយដល់បរិស្ថានអាកាសធាតុ។ ដ្បិតថា ប្រធានាធិបតីអាមេរិកទី៤៧រូបនេះ ជាមនុស្សដែលមិនជឿថាមានវិបត្តិអាកាសធាតុ ឬផែនដីឡើងកម្តៅអ្វីទេ ទោះបីជាមានការបញ្ជាក់ពីអ្នកវិទ្យាសាស្ត្រគ្រប់មជ្ឈដ្ឋានក្តី។ មិនតែប៉ុណ្ណោះ លោក ត្រាំ ក៏ជាអ្នកគាំទ្រជំរុញឲ្យបូមចម្រាញ់ប្រេងឥន្ធនៈ។ ចំហេះប្រេងបង្ខូចបរិស្ថានជាខ្លាំង។ អាស្រ័យហេតុដូច្នេះ ការឡើងក្តាប់អំណាចជាថ្មីរបស់លោក ត្រាំ នឹងកែប្រែទស្សនវិស័យនយោបាយដឹកនាំរបស់មហាអំណាចអាមេរិកក្នុងផ្នែកបរិស្ថានអាកាសធាតុ កម្រិត ១៨០ ដឺក្រេ ហើយនិងថែមទាំងធ្វើឲ្យខូចខាតដល់ការខិតខំប្រឹងប្រែងរបស់ពិភពលោក នាពេលកន្លងទៅ ក្នុងការទប់ស្កាត់បម្រែបម្រួលអាកាសធាតុ។ Read more