ទីប្រឹក្សាលោកត្រាំថាអាទិភាពនៅអ៊ុយក្រែនគឺបញ្ចប់សង្គ្រាមមិនមែនទាមទារដី
newsare.net
រដ្ឋបាលដឹកនាំសហរដ្ឋអាមេរិកថ្មីរបស់លោក ដូណាល់ ត្រាំ នឹងនាំមកនូវសន្តិភាព, បញ្ចប់សង្គ្ទីប្រឹក្សាលោកត្រាំថាអាទិភាពនៅអ៊ុយក្រែនគឺបញ្ចប់សង្គ្រាមមិនមែនទាមទារដី
រដ្ឋបាលដឹកនាំសហរដ្ឋអាមេរិកថ្មីរបស់លោក ដូណាល់ ត្រាំ នឹងនាំមកនូវសន្តិភាព, បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន តែមិនមែនទាមទារដែនដីដែលបាត់ហើយ មកវិញនោះឡើយ។ នេះបើតាមប្រសាសន៍ទីប្រឹក្សាម្នាក់របស់លោក ដូណាល់ ត្រាំ ដែលបានថ្លែងប្រាប់បណ្តាញទូរទស្សន៍ BBC និងត្រូវចាក់ផ្សាយនៅថ្ងៃសៅរ៍។ ជំហរដូច្នោះ ផ្ទុយខុសខ្លាំងណាស់ ពីអ្វី ដែលថ្នាក់ដឹកនាំអ៊ុយក្រែន ធ្លាប់ទាមទារ។ ចំពោះអ៊ុយក្រែន, សន្តិភាពត្រូវភ្ជាប់ជាមួយយុត្តិធម៌។ ចំណែក វិមានក្រេមឡាំង របស់រុស្ស៊ី ថាជំហរអាមេរិកបែបនោះ ជាសញ្ញាវិជ្ជមានល្អណាស់។ Read more