Cambodia



'Undivided NCP wanted to join Mahayuti government in 2022': Ajit Pawar

Maharashtra Deputy Chief Minister Ajit Pawar claimed that the entire Nationalist Congress Party (NCP), under Sharad Pawar's leadership, was prepared to join the BJP-Shiv Sena government in 2022. He stated that all NCP MLAs, including those currently with Shar

អ៊ីរ៉ង់មិនព្រម​​​ចរចាសំណុំរឿង​នុយក្លេអ៊ែរ​ដោយឋិត​ក្រោម​សម្ពាធគាបសង្កត់​​នោះ​ឡើយ

លោក​ រ៉ាហ្វាអែល ក្រូស៊ី នាយកទី​​ភ្នាក់ងារថាមពលបរមាណូអន្តរជាតិ បានអញ្ជើញ​ទៅ​បំពេញ​ទស្សនកិច

អ៊ីរ៉ង់មិនព្រម​​​ចរចាសំណុំរឿង​នុយក្លេអ៊ែរ​ដោយឋិត​ក្រោម​សម្ពាធគាបសង្កត់​​នោះ​ឡើយ

លោក​ រ៉ាហ្វាអែល ក្រូស៊ី នាយកទី​​ភ្នាក់ងារថាមពលបរមាណូអន្តរជាតិ បានអញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អ៊ីរ៉ង់​​។ ទស្សនកិច្ចនេះ ធ្វើឡើង​តែប៉ុន្មាន​សប្តាហ៍ ​មុននឹង​លោក ដូណាល់ ត្រាំ ឡើង​កាន់អំណាចនៅ​សេត​វិមាន​​អាមេរិក​។ លោក ត្រាំ កាលពី​អាណត្តិ​ដឹកនាំលើកមុន បាន​ដកសហរដ្ឋ​អាមេរិក​ចេញ​ពីកិច្ច​ព្រម​ព្រៀង​ចរចា​សំណុំរឿង​នុយក្លេអ៊ែរអ៊ីរ៉ង់។ ម្ល៉ោះហើយ ទើប​ពេលនេះ នាយកទី​​ភ្នាក់ងារថាមពលបរមាណូអន្តរជាតិ បាន​ស្កាត់​ទៅ​ជជែកពិភាក្សា​ជាមួយ​បណ្តា​ថ្នាក់ដឹកនាំ​អ៊ីរ៉ង់។ ថ្នាក់ដឹកនាំអ៊ីរ៉ង់ បាន​​បញ្ជាក់​ជំហរ​ នៅ​បន្ត​គម្រោង​នុយក្លេអ៊ែរ​ស៊ីវិល ហើយ​និង​មិនព្រម​​​ចរចា​​ដោយឋិត​ក្រោម​សម្ពាធ​គាប​សង្កត់​​នោះ​ឡើយ។​​ ​​

ហ្កាហ្សា៖ Human Rights Watch ចោទអ៊ីស្រាអែលប្រព្រឹត្តិ​ “ឧក្រិដ្ឋកម្មសង្គ្រាម​និង​បោសសំអាតជាតិសាសន៍​”

អង្គការ​ Human Rights Watch បានចេញរបាយការណ៍​ថ្មីមួយ នៅថ្ងៃទី១៤វិច្ឆិកា​ ដោយ​បាន​លើកឡើងថា អ៊ីស្រាអែលបា

ហ្កាហ្សា៖ Human Rights Watch ចោទអ៊ីស្រាអែលប្រព្រឹត្តិ​ “ឧក្រិដ្ឋកម្មសង្គ្រាម​និង​បោសសំអាតជាតិសាសន៍​”

អង្គការ​ Human Rights Watch បានចេញរបាយការណ៍​ថ្មីមួយ នៅថ្ងៃទី១៤វិច្ឆិកា​ ដោយ​បាន​លើកឡើងថា អ៊ីស្រាអែលបាន​ប្រព្រឹត្តិ “អំពើ​ឧក្រិដ្ឋកម្មសង្គ្រាម” នៅតំបន់​ហ្កាហ្សា​។ អង្គការនេះ​បាន​អះអាងថា ឆ្លងកាត់សង្គ្រាម​ជាង១ឆ្នាំមកនេះ ដោយ​ផ្អែក​លើ​សក្ខីកម្មនិងរូបភាពផ្កាយ​រណបផង គឺ​​កងទ័ពអ៊ីស្រាអែល​បាន​បណ្ដេញ​ប្រជាជន​ប៉ាឡេស្ទីននៅតំបន់​ហ្កាហ្សា ពីកន្លែងមួយទៅកន្លែងមួយ​​ ម្តងហើយ​ម្តងទៀត ដែលអំពើនេះ វាមានទម្រង់ ​ជាការ​បោសសំអាតជាតិសាសន៍។

ប្រធានាធិបតី​អាមេរិក​និងចិន​ នឹងជួបគ្នាផ្ទាល់ ជាថ្មី នៅ​ក្នុង​ជំនួប​កំពូល​ APEC

លោក ចូ បៃដិន ប្រធានាធិបតី​អាមេរិក ជិត​ផុត​អាណត្តិ​ និងលោក ប្រធានាធិបតី​ចិន​ ស៊ី ជីនពីង គ្រោង

ប្រធានាធិបតី​អាមេរិក​និងចិន​ នឹងជួបគ្នាផ្ទាល់ ជាថ្មី នៅ​ក្នុង​ជំនួប​កំពូល​ APEC

លោក ចូ បៃដិន ប្រធានាធិបតី​អាមេរិក ជិត​ផុត​អាណត្តិ​ និងលោក ប្រធានាធិបតី​ចិន​ ស៊ី ជីនពីង គ្រោង​នឹង​ជួប​គ្នា​ដោយ​ផ្ទាល់ នៅ​ថ្ងៃ​សៅរ៍ខាងមុខ​នេះ នៅក្រុង​លីម៉ា ប្រទេស​ប៉េរូ​។ បេរ៉ូជាទី​ដែល​ប្រមុខ​រដ្ឋ​ទាំង២​បា​នអញ្ជើញ​ទៅដល់​តាំងពីថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ចូលរួមកិច្ចប្រជុំកំពូល នៃ អង្គ​ការសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-ប៉ាស៊ីហ្វិក ហៅ​កាត់​ថា APEC ។  ​

ចិន៖ ការវាយប្រហារ​សម្លាប់​មនុស្សច្រើននាក់ ធ្វើ​ឲ្យខូចមុខមាត់ចិន​ដែលអួតថាជា “ប្រទេសមាន ​សុវត្ថិភាព”

កាលពីថ្ងៃទី​១១វិច្ឆិកា មានករណី​វាយ​ប្រហារ​ដោយ​ប្រើរថយន្តបើក​បំបុក សម្លាប់​មនុស្ស​ចំនួន​

ចិន៖ ការវាយប្រហារ​សម្លាប់​មនុស្សច្រើននាក់ ធ្វើ​ឲ្យខូចមុខមាត់ចិន​ដែលអួតថាជា “ប្រទេសមាន ​សុវត្ថិភាព”

កាលពីថ្ងៃទី​១១វិច្ឆិកា មានករណី​វាយ​ប្រហារ​ដោយ​ប្រើរថយន្តបើក​បំបុក សម្លាប់​មនុស្ស​ចំនួន​៣៥នាក់ នៅទីក្រុង​ជូហៃ ភាគខាងត្បូងប្រទេសចិន​។ ជនដៃដល់ ជា​បុរសជនជាតិចិន​អាយុ​ ​៦២ឆ្នាំ។ ករណីវាយ​ប្រហារនេះ ហាក់​បានធ្វើ​ឲ្យប្រឡាក់​ប្រឡូសប៉ះពាល់យ៉ាងខ្លាំង ទៅលើមុខមាត់កិត្តិយសរបស់ចិន ព្រោះថាកន្លងមក ចិន​តែងតែអួត​ប្រាប់គេឯងថាប្រទេសខ្លួន ជា​ប្រទេស​ដែលមានសុវត្ថិភាពបំផុត មិនដូចប្រទេសខ្លះដែល​តែងតែមានករណីបាញ់រះសម្លាប់​មនុស្សរាប់សិបនាក់យ៉ាងញឹកញាប់។ ដើម្បីការពារមុខមាត់ខ្លួន អាជ្ញាធរចិនបានព្យាយាមរារាំងការផ្សព្វផ្សាយ​ព័ត៌មាន​ ជុំវិញ​ការពិត​នៃករណី​វាយ​ប្រហារនៅជូហៃ កាលពីល្ងាច​ថ្ងៃ​ចន្ទ​។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ជនជាតិចិនដែលអាមេរិកកាត់ទោសរឿងលាងលុយមិនមានសញ្ជាតិខ្មែរ

នៅថ្ងៃព្រហស្បតិ៍ ទី១៤ វិច្ឆិកានេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មកម្ពុជាបានចេញមកបំភ្លឺជុំវិញ

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ជនជាតិចិនដែលអាមេរិកកាត់ទោសរឿងលាងលុយមិនមានសញ្ជាតិខ្មែរ

នៅថ្ងៃព្រហស្បតិ៍ ទី១៤ វិច្ឆិកានេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មកម្ពុជាបានចេញមកបំភ្លឺជុំវិញករណីជនជាតិចិនមួយរូបឈ្មោះ Daren Li ដែលក្រសួងយុត្តិធម៌អាមេរិកបានកាត់ទោសក្នុងសំណុំរឿងលាងលុយកខ្វក់។ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មកម្ពុជាបានបញ្ជាក់នៅក្នុងសេចក្តីបំភ្លឺថា ជនជាតិចិនរូបនោះមិនមានកាន់សញ្ជាតិខ្មែរឡើយ។ ការបំភ្លឺនេះធ្វើឡើង បន្ទាប់ពីមានការចុះផ្សាយរបស់វិទ្យុបារាំងអន្តរជាតិក្នុងថ្ងៃពុធ ទី១៣ វិច្ឆិកាថា ជនជាតិ ចិនឈ្មោះ Daren Li មានសញ្ជាតិខ្មែរ។

អាមេរិក ​សន្យាចាត់ការទ័ព​កូរ៉េ​ខាងជើង​ដែល​ជួយ​ច្បាំង​រុស្ស៊ីនៅ​អ៊ុយក្រែន

ក្នុង​ដំណើរទស្សនកិច្ច​នៅ​អឺរ៉ុប​ ប្រមុខការទូត​សហរដ្ឋអាមេរិក លោក អង់តូនី ប្ល៊ីងកិន បាន​សន្

អាមេរិក ​សន្យាចាត់ការទ័ព​កូរ៉េ​ខាងជើង​ដែល​ជួយ​ច្បាំង​រុស្ស៊ីនៅ​អ៊ុយក្រែន

ក្នុង​ដំណើរទស្សនកិច្ច​នៅ​អឺរ៉ុប​ ប្រមុខការទូត​សហរដ្ឋអាមេរិក លោក អង់តូនី ប្ល៊ីងកិន បាន​សន្យា​​​ចាត់​វិធានាការ​ចំពោះ​កម្លាំង​កងទ័ព​កូរ៉េ​ខាងជើង​​ ដែល​ប្រកៀកស្មា​ជួយ​ធ្វើ​សង្គ្រាម​ឈ្លានពានរុស្ស៊ី នៅ​អ៊ុយក្រែន​។ ក៏ប៉ុន្តែ រដ្ឋមន្រ្តីក្រសួងការបរទេសដែល​ជិត​ផុត​អាណត្តិ​រូបនេះ ពុំ​បាន​បញ្ជាក់ថា​ រដ្ឋបាល​ទីក្រុង​វ៉ាស៊ីនតោន​ នឹង​ត្រូវ​ចាត់ការ​កូរ៉េខាងជើង​ ដោយ​របៀបណា​នោះឡើយ​។​

អ្នកគាំទ្រលោកកឹម សុខាសង្ឃឹមថា រដ្ឋបាលអាមេរិកថ្មីនឹងជួយរកប្រជាធិបតេយ្យឲ្យកម្ពុជា

កញ្ញាកឹម មនោវិទ្យា និងអ្នកគាំទ្ររបស់លោក កឹម សុខាមួយចំនួនបានបង្ហាញក្តីសង្ឃឹមចំពោះបញ្ហាប្រជ

អ្នកគាំទ្រលោកកឹម សុខាសង្ឃឹមថា រដ្ឋបាលអាមេរិកថ្មីនឹងជួយរកប្រជាធិបតេយ្យឲ្យកម្ពុជា

កញ្ញាកឹម មនោវិទ្យា និងអ្នកគាំទ្ររបស់លោក កឹម សុខាមួយចំនួនបានបង្ហាញក្តីសង្ឃឹមចំពោះបញ្ហាប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។ មានក្តីសង្ឃឹមក្រោយដឹងថា លោកដូណាល់ ត្រាំត្រៀមរើសសមាជិកព្រឹទ្ធសភា លោក Marco Rubio ធ្វើជារដ្ឋមន្ត្រីការបរទេស។ សម្រាប់អ្នកគាំទ្រលោក កឹម សុខា លោក Marco Rubio ជាមនុស្សដែលឈឺឆ្អាលក្នុងរឿងប្រជាធិបតេយ្យ ពិសេសធ្លាប់បានថ្កោលទោសចំពោះការចាប់ខ្លួនប្រធានអតីតបក្សប្រឆាំងលោក កឹម សុខា។

អាមេរិកកាត់ទោសជនជាតិចិនមានសញ្ជាតិខ្មែរម្នាក់ក្នុងសំណុំរឿងលាងលុយជាង៧០លានដុល្លារ

នៅថ្ងៃអង្គារ ទី១២ វិច្ឆិកា ក្រសួងយុត្តិធម៌អាមេរិកបានចេញផ្សាយសេចក្តីប្រកាសព័ត៌មានស្តីពីកា

អាមេរិកកាត់ទោសជនជាតិចិនមានសញ្ជាតិខ្មែរម្នាក់ក្នុងសំណុំរឿងលាងលុយជាង៧០លានដុល្លារ

នៅថ្ងៃអង្គារ ទី១២ វិច្ឆិកា ក្រសួងយុត្តិធម៌អាមេរិកបានចេញផ្សាយសេចក្តីប្រកាសព័ត៌មានស្តីពីការកាត់ទោសជនជាតិចិន និងបក្សពួក ២រូបផ្សេងទៀតនៅក្នុងសំណុំរឿងលាយលុយកខ្វក់ចំនួន ៧៣លានដុល្លារអាមេរិក។ ក្នុងចំណោមជនល្មើសទាំង ៣នាក់មានម្នាក់ឈ្មោះ Daren Li ជាជនជាតិចិនមានសញ្ជាតិខ្មែរ។

កីឡករទូក ងចាប់ផ្តើមហាត់សមដើម្បីត្រៀមចូលប្រកួតជាមួយនឹងក្តីសង្ឃឹមយកជ័យជម្នះ

កម្ពុជាកំពុងត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែរយៈពេល ៣ថ្

កីឡករទូក ងចាប់ផ្តើមហាត់សមដើម្បីត្រៀមចូលប្រកួតជាមួយនឹងក្តីសង្ឃឹមយកជ័យជម្នះ

កម្ពុជាកំពុងត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា។ នៅតាមដងទន្លេចតុមុខ គេឃើញចំណុះទូក ង ជាច្រើនបាននិងកំពុងប្រឹងប្រែងហ្វឹកហាត់សម្រាប់ការត្រៀមខ្លួនចូលប្រកួតនៅថ្ងៃព្រហស្បតិ៍ ទី១៤ វិច្ឆិកា។ ថ្លែងរៀបរាប់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI កីឡាករអុំទូកបានបញ្ជាក់ពីការត្រៀមខ្លួនរួចរាល់ក្នុងការប្រកួតយកជ័យជម្នះ តែមិនភ្លេចផ្តែផ្តាំដល់កីឡករអុំទូកដទៃទៀតឲ្យរក្សាសុវត្ថិភាពក្នុងអំឡុងពិធីបុណ្យ។

ឥណ្ឌូណេស៊ីនិង​អូស្ត្រាលី ធ្វើ​សមយុទ្ធរួមគ្នា​ ​ប្រើ​ទ័ព​​ជាង ​២ ពាន់នាក់

ថ្ងៃពុធ ទី១៣វិច្ឆិកា កងទ័ព​អូស្ត្រាលី​និង​ឥណ្ឌូណេស៊ី បានចាប់ផ្តើម​​ធ្វើ​សមយុទ្ធរួមគ្នា ដោ

ឥណ្ឌូណេស៊ីនិង​អូស្ត្រាលី ធ្វើ​សមយុទ្ធរួមគ្នា​ ​ប្រើ​ទ័ព​​ជាង ​២ ពាន់នាក់

ថ្ងៃពុធ ទី១៣វិច្ឆិកា កងទ័ព​អូស្ត្រាលី​និង​ឥណ្ឌូណេស៊ី បានចាប់ផ្តើម​​ធ្វើ​សមយុទ្ធរួមគ្នា ដោយ​ប្រើប្រាស់​កងកម្លាំង​ទ័ព​ជើង​ទឹក ជើងគោក និង​អាកាស ប្រមាណ ជាង ២ ០០០ នាក់។ ថ្នាក់ដឹកនាំ​​អូស្ត្រាលី​​ បញ្ជាក់ថា នេះជាសមយុទ្ធយោធា​ដ៏​ធំបំផុត​ ដែល​អូស្ត្រាលី​មិនធ្លាប់​ធ្វើ​នៅ​ក្រៅ​ព្រំដែន​របស់ខ្លួន​។​ ​

ចាប់ខ្លួនអ្នកពាក់ព័ន្ធ លោក លី សាម៉េត ជាយុទ្ធនាការបោសសំអាតមន្ត្រីពុករលួយ?

គិត​ត្រឹម​ថ្ងៃ​ទី​១៣ ​ខែ​វិច្ឆិកា​នេះ ​មាន​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​រដ្ឋាភិបាល​កម្ពុជា ន

ចាប់ខ្លួនអ្នកពាក់ព័ន្ធ លោក លី សាម៉េត ជាយុទ្ធនាការបោសសំអាតមន្ត្រីពុករលួយ?

គិត​ត្រឹម​ថ្ងៃ​ទី​១៣ ​ខែ​វិច្ឆិកា​នេះ ​មាន​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​រដ្ឋាភិបាល​កម្ពុជា និង​ឈ្មួញ​រក​ស៊ី ​យ៉ាងតិច​៧ ​នាក់ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​សូប៉ាន់​រត់​ការ​ដើម្បី​ឡើង​តំណែង​តាម​រយៈ​លោក លី សាម៉េត​ ខណៈ​ លោក ​លី សាម៉េត ​ត្រូវ​បាន​ចោទ​ប្រកាន់ពី​បទឆ​បោក និង​ពី​បទ «សមគំនិត​ក្នុងបទ​ជំនួញ​ឥទ្ធិ​ពល​អកម្ម»​។​ តើ​ការ​បន្ត​ចាប់​មនុស្ស​ពាក់​ព័ន្ធ​លោក ​លី សាម៉េត ​ជាយុទ្ធនាការ​បោស​សំអាត​អំពើ​ពុក​រលួយ​ក្នុង​ជួរ​រដ្ឋាភិបាល​ថ្មី​ ឬ​យ៉ាង​ណា?​

រថយន្តបុកមនុស្សនៅចិន ស្លាប់ជាង៣០នាក់ ហើយរងរបួសជាង៤០នាក់

នៅភាគខាងជើងប្រទេសចិន យ៉ាងហោចណាស់ មនុស្ស ៣៥នាក់បានស្លាប់ ព្រមទាំង ៤៣នាក់ផ្សេងទៀតរងរបួស  នៅក

រថយន្តបុកមនុស្សនៅចិន ស្លាប់ជាង៣០នាក់ ហើយរងរបួសជាង៤០នាក់

នៅភាគខាងជើងប្រទេសចិន យ៉ាងហោចណាស់ មនុស្ស ៣៥នាក់បានស្លាប់ ព្រមទាំង ៤៣នាក់ផ្សេងទៀតរងរបួស  នៅក្នុងហេតុការណ៍រថយន្តបើក​បុកហ្វូងមនុស្ស កាលពីយប់ថ្ងៃចន្ទ។ នេះបើយោងតាមការបញ្ជាក់របស់អាជ្ញាធរមូលដ្ឋាន នៅខេត្តក្វាងទុង​ ។

អ.ស.ប.៖ អាកាសធាតុប្រែប្រួលកាន់តែ​បន្ថែម​បន្ទុកធ្ងន់ជំរុញ​ឲ្យ​ជនភៀសខ្លួន​កាន់តែច្រើន

​​នៅលើពិភពលោកសព្វថ្ងៃនេះ​ កំណើនកម្តៅផែនដី បាន​ជំរុញ​ឲ្យ​មនុស្ស​រាប់​លាន​នាក់ ត្រូវ​សម្រេ

អ.ស.ប.៖ អាកាសធាតុប្រែប្រួលកាន់តែ​បន្ថែម​បន្ទុកធ្ងន់ជំរុញ​ឲ្យ​ជនភៀសខ្លួន​កាន់តែច្រើន

​​នៅលើពិភពលោកសព្វថ្ងៃនេះ​ កំណើនកម្តៅផែនដី បាន​ជំរុញ​ឲ្យ​មនុស្ស​រាប់​លាន​នាក់ ត្រូវ​សម្រេច​ចិត្ត​ភៀសខ្លួន​ ចាកចោល​ផ្ទះសម្បែង​។ ក្នុង​រយៈ​ពេល១០ឆ្នាំចុងក្រោយ  មនុស្ស​មិនតិច​ជាង ២២០ លាន​នាក់​នោះឡើយ ដែល​ត្រូវ​បង្ខំចិត្ត​ភៀសខ្លួន​និង​ផ្លាស់ទី​ធ្វើ​ចំណាកស្រុក ព្រោះ​តែការ​ប្រែប្រួល​អាកាសធាតុ។ នេះ​បើតាម​ ឧត្តម​ស្នងការអង្គការ​សហប្រជាជាតិ​ដើម្បីជនភៀសខ្លួន ​ដែល​ឆ្លៀត​ឱកាស​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ពិភពលោក ត្រូវ​ចូលរួម​​ជ្រោមជ្រែង​កាត់បន្ថយ​គ្រោះហានិភ័យអាកាសធាតុ​។​

ការធ្វើដំណើរតាមរថភ្លើងកំពុងពេញនិយម និងទទួលបានការគាំទ្រពីពលរដ្ឋ

ក្នុងរយៈពេលចុងក្រោយនេះ គេសង្កេតឃើញមានកំណើនចំនួនពលរដ្ឋដែលចង់សាកល្បងជិះរថភ្លើងទៅតាមបណ្តាខ

ការធ្វើដំណើរតាមរថភ្លើងកំពុងពេញនិយម និងទទួលបានការគាំទ្រពីពលរដ្ឋ

ក្នុងរយៈពេលចុងក្រោយនេះ គេសង្កេតឃើញមានកំណើនចំនួនពលរដ្ឋដែលចង់សាកល្បងជិះរថភ្លើងទៅតាមបណ្តាខេត្តនានាៗក្នុងប្រទសកម្ពុជា។ មានមូលហេតុមួយចំនួនដែលបញ្ជាក់ពីនិន្នាការនេះដូចជា មានភាពងាយស្រួល មានសុវត្ថិភាពជាងការធ្វើដំណើរតាមដងផ្លូវ និងពិសេសជាងគេ គឺគេអាចទស្សនាទេសភាពវាលស្រែ ឬព្រៃប្រឹក្សាជាដើម។ ក្នុងន័យនេះ ពលរដ្ឋបានស្នើឲ្យមានការពង្រីកបន្ថែមនូវខ្សែរថភ្លើងនៅគ្រប់ខេត្តទូទាំងប្រទេស។ ពីស្ថានីយរថភ្លើងក្នុងខេត្តកំពត យើងទស្សនាបទយកការណ៍រៀបចំដោយ ស៊ឹម ចាន់សំណាង៖

តើកម្ពុជាគួរត្រៀមខ្លួនយ៉ាងម៉េចខ្លះដើម្បីចាកចេញពីប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩?

កម្ពុជាបានប្រកាសត្រៀមខ្លួនក្នុងការចាកចេញពីប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩។ ការចាកចេញពីប្

តើកម្ពុជាគួរត្រៀមខ្លួនយ៉ាងម៉េចខ្លះដើម្បីចាកចេញពីប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩?

កម្ពុជាបានប្រកាសត្រៀមខ្លួនក្នុងការចាកចេញពីប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩។ ការចាកចេញពីប្រទេសអភិវឌ្ឍតិចតួចដែលអាចធ្វើឲ្យកម្ពុជាប្រឈមនឹងការបាត់បង់ប្រយោជន៍មួយចំនួន ដូចជាភាពអនុគ្រោះពន្ធគយ។ ទោះយ៉ាងណា អ្នកជំនាញសេដ្ឋកិច្ច និងអ្នកតាមដានសង្គមមើលឃើញពីផលវិជ្ជមាន និងអវិជ្ជមានចំពោះការចាកចេញរបស់កម្ពុជាពីប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩។ តើកម្ពុជាគួរត្រៀមខ្លួនយ៉ាងម៉េចខ្លះដើម្បីចាកចេញពីប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩?។

ចៅក្រមស៊ើបសួរបញ្ចូនសំណុំរឿងស្រី ស៊ីណាទៅជំនុំជម្រះ ក្រោយមានសំណើពីគ្រួសារជនរងគ្រោះ

សំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធអំពើឃាតកម្មដែលប្រព្រឹត្តដោយអតីតឧកញ៉ាស្រី ស៊ីណាត្រូវបានចៅក្រម

ចៅក្រមស៊ើបសួរបញ្ចូនសំណុំរឿងស្រី ស៊ីណាទៅជំនុំជម្រះ ក្រោយមានសំណើពីគ្រួសារជនរងគ្រោះ

សំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធអំពើឃាតកម្មដែលប្រព្រឹត្តដោយអតីតឧកញ៉ាស្រី ស៊ីណាត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបញ្ចូនទៅតុលាការដើម្បីជំនុំជម្រះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញចេញផ្សាយនៅយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។ សំណុំរឿងដែលបានបញ្ចូនទៅឪ្យតុលាការជំនុំជម្រះ គឺពាក់ព័ន្ធនឹងអំពើឃាតកម្ម ការប៉ុនប៉ងឃាតកម្ម និងការប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត។ 

ពិព័រណ៍​យន្តហោះ ចិនបង្ហាញ​​យន្តហោះ​ចម្បាំងដ៏ទំនើប និង​ដ្រូន​វាយប្រហារ

រដ្ឋអំណាច​ក្រុង​ប៉េកាំង​ បាន​​បង្ហាញ​សមត្ថភាព​ផលិត​សព្វាវុធចិន ដែល​​កាន់តែ​ទំនើបនិង​ខ្ល

ពិព័រណ៍​យន្តហោះ ចិនបង្ហាញ​​យន្តហោះ​ចម្បាំងដ៏ទំនើប និង​ដ្រូន​វាយប្រហារ

រដ្ឋអំណាច​ក្រុង​ប៉េកាំង​ បាន​​បង្ហាញ​សមត្ថភាព​ផលិត​សព្វាវុធចិន ដែល​​កាន់តែ​ទំនើបនិង​ខ្លាំងក្លា​​ តាមរយៈ​មហាពិព័រណ៍​យន្តហោះឆ្នាំ​២០២៤ ដែល​បា​ន​ផ្តោត​សារៈ​សំខាន់​ទៅលើ យន្តហោះ​ចម្បាំង និង​ដ្រូន​វាយប្រហារ​។ ក្នុង​ឱកាស​នេះ រដ្ឋអំណាច​ក្រុង​ប៉េកាំង បង្ហាញ​យន្តហោះ​ប្រដេញ​ដ៏ទំនើប​ចុងក្រោយរបស់ខ្លួន​ ដែលអាច​​មាន​សមត្ថភាព​ស្មើ​នឹង​យន្តហោះ​ចម្បាំង​ប្រភេទ អែហ្វ-៣៥របស់​សហរដ្ឋ​អាមេរិក។​ ក្នុង​ថ្ងៃ​បើកសម្ពោធពិព័រណ៍​នៅ​ភាគ​ខាង​ត្បូងប្រទេស, ចិន​ក៏បាន​អញ្ជើញ​ស​មភាគីរុស្ស៊ី ឲ្យ​បង្ហាញ​ណែនាំ​យន្តហោះ​ចម្បាំងជំនាន់ទី​៥ដ៏ទំនើប​របស់រុស្ស៊ី​ ឲ្យ​ហោះហើរ​បង្ហាញខ្លួន​នៅលើដែន​អាកាស​របស់​ចិន​។​

អារ៉ាប៊ីសាអូឌីត៖មេដឹកនាំអារ៉ាប់ និងអ៊ីស្លាមថ្កោលទោសអំពើប្រល័យពូជសាសន៍នៅតំបន់ហ្កាហ្សា

នៅថ្ងៃចន្ទ ទី១១ វិច្ឆិកា ប្រទេសអារ៉ាប៊ីសាអូឌីតបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសម

អារ៉ាប៊ីសាអូឌីត៖មេដឹកនាំអារ៉ាប់ និងអ៊ីស្លាមថ្កោលទោសអំពើប្រល័យពូជសាសន៍នៅតំបន់ហ្កាហ្សា

នៅថ្ងៃចន្ទ ទី១១ វិច្ឆិកា ប្រទេសអារ៉ាប៊ីសាអូឌីតបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសម្ព័ន្ធអារ៉ាប់ និងអង្គការនៃកិច្ចសហប្រតិបត្តិការអ៊ីស្លាមដោយមាន ៧០ប្រទេសសមាជិកចូលរួម។ កម្មវត្ថុនៃកិច្ចប្រជុំកំពូលបានផ្តោតសំខាន់លើបញ្ហាសង្រ្គាមនៅតំបន់ហ្កាហ្សា និងនៅលីបង់ដែលប្រទេសអ៊ីស្រាអែលកំពុងបន្តវាយប្រហារលើក្រុមហាម៉ាសប៉ាឡេស្ទីន និងក្រុមហេសបូឡាលីបង់។ នៅក្នុងកិច្ចប្រជុំកំពូល មេដឹកនាំអារ៉ាប់ និងអ៊ីស្លាមបានថ្កោលទោសលើអំពើប្រល័យពូជសាសន៍ដែលកំពុងកើតមាននៅតំបន់ហ្កាហ្សា។ 

ចាប់ខ្លួនមន្ត្រី និងឧកញ៉ាយ៉ាងតិច៦នាក់ក្នុងសំណុំរឿងឆបោកពាក់ព័ន្ធនឹង លី សាម៉េត

នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) បាន​សម្រេច​បញ្ជូន​ខ្លួន​ ​ល

ចាប់ខ្លួនមន្ត្រី និងឧកញ៉ាយ៉ាងតិច៦នាក់ក្នុងសំណុំរឿងឆបោកពាក់ព័ន្ធនឹង លី សាម៉េត

នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) បាន​សម្រេច​បញ្ជូន​ខ្លួន​ ​លោក​ ឡាយ វិសិដ្ឋ អភិបាល​រង​ខេត្តពោធិ៍​សាត់​ទៅ​តុលាការ​ក្នុង​សំណុំរឿង​ឆបោក​ពាក់​ព័ន្ធ​នឹង ​លោក លី សាម៉េត។ នេះបើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌​មាន​ដែល​ស្និទ​នឹង​រដ្ឋាភិបាល​នៅ​ថ្ងៃ​ទី​១២​ ខែ​វិច្ឆិកា​នេះ។​ ចំណាត់​ការ​លើ​មន្ត្រី​ជាន់​ខ្ពស់​ខេត្តពោធិ៍សាត់​ម្នាក់​ថែម​ទៀត​នេះ​បាន​ធ្វើ​ឲ្យ​ចំនួន​ជន​សង្ស័យ​ក្នុង​សំណុំរឿង​ឆបោក​ពាក់​ព័ន្ធ​នឹង លោក លី សាម៉េត ​កើន​ឡើង​សរុប​យ៉ាង​តិច​៦​នាក់​។

ហ្វីលីពីនបានរងការវាយប្រហារដោយព្យុះទីហ្វុងលើកទី៤ ក្នុងរយៈពេលមិនដល់ ១ខែ

ព្យុះទីហ្វុង​ដ៏​កំណាចថ្មីមួយទៀតឈ្មោះ តូរ៉ាជី បានវាយប្រហារលើ​ប្រទេស​ហ្វីលីពីន​នៅ​ថ្ងៃចន្

ហ្វីលីពីនបានរងការវាយប្រហារដោយព្យុះទីហ្វុងលើកទី៤ ក្នុងរយៈពេលមិនដល់ ១ខែ

ព្យុះទីហ្វុង​ដ៏​កំណាចថ្មីមួយទៀតឈ្មោះ តូរ៉ាជី បានវាយប្រហារលើ​ប្រទេស​ហ្វីលីពីន​នៅ​ថ្ងៃចន្ទ ទី១១ វិច្ឆិកា​នេះ។ ព្យុះតូរ៉ាជី​បាន​បណ្តាល​ឲ្យ​ផ្លូវថ្នល់ជាច្រើនកន្លែងត្រូវបានកាត់ផ្តាច់ដោយសារការបាក់ស្រុតដី មនុស្ស​ជា​ច្រើន​ពាន់នាក់​ត្រូវ​បាន​ជម្លៀស​ទៅ​ដាក់​នៅ​ទីទួល ហើយ​កំពង់ផែ​ជា​ច្រើន​ត្រូវ​បាន​បិទទ្វារ។ គួរបញ្ជាក់ថា ព្យុះទីហ្វុងដ៏កំណាចនេះ​ជា​ព្យុះ​ទី៤ ដែល​បាន​វាយប្រហារ​ប្រទេស​ហ្វីលីពីន​ក្នុង​រយៈពេល​មិន​ដល់​មួយ​ខែ​ផង។

លោកហ៊ុន ម៉ាណែតចំអកឲ្យលោកសម រង្សីលើការបង្កើតរដ្ឋាភិបាលនិរទេស

លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែតចាត់ទុកការបង្កើតចលនាជាតិតស៊ូរបស់ក្រុមអ្នកនយោបាយប្រឆាំងនៅក្

លោកហ៊ុន ម៉ាណែតចំអកឲ្យលោកសម រង្សីលើការបង្កើតរដ្ឋាភិបាលនិរទេស

លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែតចាត់ទុកការបង្កើតចលនាជាតិតស៊ូរបស់ក្រុមអ្នកនយោបាយប្រឆាំងនៅក្រៅប្រទេសថា គ្រាន់តែជាការបង្កើតព្រឹត្តិការណ៍ទាក់ទាញចំណាប់អារម្មណ៍ប៉ុណ្ណោះ ខណៈដែលមនុស្សធ្លាប់គាំទ្រស្ម័គ្រស្មោះអស់ជំនឿមានកាន់តែច្រើន និងបានដើរចេញជាបន្ដបន្ទាប់។ តាមលោកហ៊ុន ម៉ាណែត សមាជិកស្មោះស្ម័គ្រ និងមន្ដ្រីជាន់ខ្ពស់របស់ក្រុមប្រឆាំងទាំងអស់បានដើរចេញពីបក្ខពួករបស់ខ្លួន ហើយងាកមកចូលរួមជាមួយរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។

កាសែត Sunday Guardian៖រដ្ឋបាលរបស់លោកចូ បៃឌិននៅពីក្រោយគម្រោងបដិវត្តន៍ពណ៌នៅកម្ពុជា

តាមការចុះផ្សាយរបស់កាសែតឥណ្ឌា The Sunday Guardian នៅថ្ងៃទី១០ វិច្ឆិកា រដ្ឋបាលអាមេរិករបស់លោក ចូ បៃឌិនជាអ្

កាសែត Sunday Guardian៖រដ្ឋបាលរបស់លោកចូ បៃឌិននៅពីក្រោយគម្រោងបដិវត្តន៍ពណ៌នៅកម្ពុជា

តាមការចុះផ្សាយរបស់កាសែតឥណ្ឌា The Sunday Guardian នៅថ្ងៃទី១០ វិច្ឆិកា រដ្ឋបាលអាមេរិករបស់លោក ចូ បៃឌិនជាអ្នកនៅពីក្រោយនៃគម្រោងបដិវត្តន៍ពណ៌នានានៅក្នុងប្រទេសកម្ពុជា។ អត្ថបទរបស់ The Sunday Guardian បានឲ្យដឹងថា មានអ្នកផ្ញើឯកសារផ្ទៃក្នុងមួយចំនួន និងថា ភ្នាក់ងារចម្រុះដែលមានទីតាំងនៅសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតបានសហការជាមួយអ្នកនយោបាយប្រឆាំងនៅកម្ពុជាដោយប្រើប្រាស់បញ្ហាតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដើម្បីផ្តួលរលំរដ្ឋាភិបាលបច្ចុប្បន្ន។

Washinton Post ថាលោកត្រាំព្រមានលោកពូទីនក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ រឿងសង្រ្គាមនៅអ៊ុយក្រែន

ប្រធានាធិបតីអាមេរិកជាប់ថ្មីឆ្នោតលោក ដូណាល់ ត្រាំ និងលោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទ

Washinton Post ថាលោកត្រាំព្រមានលោកពូទីនក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ រឿងសង្រ្គាមនៅអ៊ុយក្រែន

ប្រធានាធិបតីអាមេរិកជាប់ថ្មីឆ្នោតលោក ដូណាល់ ត្រាំ និងលោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បានជួបសន្ទនាគ្នាតាមទូរស័ព្ទ កាលពីថ្ងៃព្រហស្បតិ៍ ទី០៧ វិច្ឆិកា។ នៅក្នុងកិច្ចសន្ទនានេះលោកត្រាំ បានព្រមានលោកពូទីន ក្នុងសំណុំរឿងសង្រ្គាមនៅប្រទេសអ៊ុយក្រែន។ នេះបើយោងតាមកាសែត Washinton Post។ តែក្នុងថ្ងៃចន្ទ ទី១១វិច្ឆិកានេះ រុស្ស៊ីតាមរយៈអ្នកនាំពាក្យវិមានក្រែមឡាំង លោកប៉េស្កូវ បានច្រានចោលភ្លាមៗលើព័ត៌មានរបស់ Washinton Post។

លោកហ៊ុន ម៉ាណែតចេញមុខរិះគន់លើការវិភាគដែលថារដ្ឋាភិបាលរបស់លោកមិនចេះធ្វើការ

ថ្ងៃទី១១ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានអះអាងថា ក្នុងរយៈពេល ១៥ខែនៃការដឹកនាំប្រទេ

លោកហ៊ុន ម៉ាណែតចេញមុខរិះគន់លើការវិភាគដែលថារដ្ឋាភិបាលរបស់លោកមិនចេះធ្វើការ

ថ្ងៃទី១១ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានអះអាងថា ក្នុងរយៈពេល ១៥ខែនៃការដឹកនាំប្រទេសកម្ពុជា រដ្ឋាភិបាលអាណត្តិទី៧អាចសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនសម្រាប់បម្រើដល់ផលប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិ។ ការលើកឡើងពីសមិទ្ធផលរបស់នាយករដ្ឋមន្ត្រីកម្ពុជានាពេលនេះ អាចជាការលើកសរសើរខ្លួនឯង និងទំនងជាការឆ្លើយតបនឹងការវិភាគរិះគន់មួយចំនួនដែលថា រដ្ឋាភិបាលកម្ពុជាពុំចេះធ្វើការ និងដើរតែសម្ពោធសមិទ្ធផលដដែលៗ។

កិច្ចប្រជុំ​កំពូល​​​COP29 កៀរគរ​ហិរញ្ញវត្ថុ​និងរក​ដំណោះស្រាយ​ទប់​ទល់ការ​ប្រែប្រួល​អាកាសធាតុ

​កិច្ចប្រជុំ​កំពូល​ស្តីពី​អាកាសធាតុ ​ COP 29 ​បើកធ្វើ​នៅ​ក្រុង​បាគូ ប្រទេស​​អាស៊ែរបៃហ្សង់ ចាប

កិច្ចប្រជុំ​កំពូល​​​COP29 កៀរគរ​ហិរញ្ញវត្ថុ​និងរក​ដំណោះស្រាយ​ទប់​ទល់ការ​ប្រែប្រួល​អាកាសធាតុ

​កិច្ចប្រជុំ​កំពូល​ស្តីពី​អាកាសធាតុ ​ COP 29 ​បើកធ្វើ​នៅ​ក្រុង​បាគូ ប្រទេស​​អាស៊ែរបៃហ្សង់ ចាប់​ពីថ្ងៃទី​១១វិច្ឆិកានេះ​ រហូត ដល់​២២វិច្ឆិកា ខាងមុខ។  ជំនួប​កំពូល​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ លើកនេះ ផ្តោត​ជា​សំខាន់​ដើម្បី​កៀរគរ​ហិរញ្ញវត្ថុ​និង​រក​ដំណោះស្រាយ​ទប់​ទល់​នឹងការ​ប្រែប្រួល​អាកាសធាតុ ជាពិសេស​រក​មធ្យោបាយ​ជួយ​ប្រទេស​ក្រីក្រ ឲ្យ​​មាន​សមត្ថភាព​និងលទ្ធភាព​ ​សម្របខ្លួន​នឹងកំណើនកម្តៅផែនដី។ ក៏ប៉ុន្តែ កម្មវត្ថុ​នៃកិច្ចប្រជុំពិភពលោក​​នេះ ត្រូវ​ថមថយសន្ទុះជាខ្លាំង ព្រោះតែ​ជ័យ​ជម្នះជាប់​ឆ្នោត​របស់​លោក ដូណាល់ ត្រាំ ឡើង​ដឹកនាំសហរដ្ឋ​​អាមេរិក​នៅពេល​ដ៏ខ្លីខាងមុខ​។​​​ ​

ព្រះរាជវង្សអង់គ្លេសរងការរិះគន់​ថា គ្មានតម្លាភាព និងកេងប្រវញ្ចញើសឈាមប្រជាជន

គ្រួសាររាជវង្ស​អង់គ្លេស​កំពុង​រងអង្រួនដោយ​រឿងអាស្រូវ​ហិរញ្ញវត្ថុ? យោងតាម​ការចុះផ្សាយ​រប

ព្រះរាជវង្សអង់គ្លេសរងការរិះគន់​ថា គ្មានតម្លាភាព និងកេងប្រវញ្ចញើសឈាមប្រជាជន

គ្រួសាររាជវង្ស​អង់គ្លេស​កំពុង​រងអង្រួនដោយ​រឿងអាស្រូវ​ហិរញ្ញវត្ថុ? យោងតាម​ការចុះផ្សាយ​របស់​​កាសែតអង់គ្លេស Sunday Times ព្រះមហាក្សត្រ​អង់គ្លេស ឆាល ទី៣ និង​ព្រះរាជបុត្រ​ស្នងរាជ្យ វីលៀម ទាំងពីរអង្គ​​​បាន​ទទួល​ផលចំណេញ​​ពីការជួលដី ទីតាំង​ទៅ​ឲ្យ​ស្ថាប័នរដ្ឋ ដូចជា មន្ទីរពេទ្យ ឬ​ពន្ធនាគារ​ជាដើម​ដែលកំពុង​ជួបវិបត្តិថវិកា។ ការចុះផ្សាយ​របស់កាសែត​អង់គ្លេសមិនត្រឹម​បើកកកាយ​ឲ្យគេឃើញ​​ទ្រព្យសម្បត្តិមហាសាល​របស់​រាជវង្ស ប៉ុន្តែ នៅបាន​សង្កត់ធ្ងន់ថា ស្ថាប័ន​រកប្រាក់ចំណូល​ឲ្យ​គ្រួសារ​រាជវង្ស​អង់គ្លេស​ទទួល​អនុគ្រោះ លើកលែងពន្ធរដ្ឋ ក្នុងខណៈពេល​ដែលអង់គ្លេសកំពុង​មានសេដ្ឋកិច្ច​ដើរអូសជើង។

គ្រួសារជនរងគ្រោះដែលអតីតឧកញ៉ាស្រី ស៊ីណាសម្លាប់ ជំរុញឱ្យតុលាការពន្លឿននីតិវិធីច្បាប់ និងយុត្តិធម៌

ក្រោយពីស្ងប់ស្ងាត់អស់រយៈពេលជាង៥ខែ សាច់ញាតិរបស់ជនរងគ្រោះដែលអតីតឧកញ៉ាស្រី ស៊ីណាបាញ់សម្លាប

គ្រួសារជនរងគ្រោះដែលអតីតឧកញ៉ាស្រី ស៊ីណាសម្លាប់ ជំរុញឱ្យតុលាការពន្លឿននីតិវិធីច្បាប់ និងយុត្តិធម៌

ក្រោយពីស្ងប់ស្ងាត់អស់រយៈពេលជាង៥ខែ សាច់ញាតិរបស់ជនរងគ្រោះដែលអតីតឧកញ៉ាស្រី ស៊ីណាបាញ់សម្លាប់ កាលពីអំឡុងខែមិថុនា បានស្នើឱ្យសាលាដំបូងរាជធានីភ្នំពេញពន្លឿននិតីវិធីតុលាការដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ ។ ការទាមទាររបស់ក្រុមគ្រួសារជនរងគ្រោះធ្វើឡើង បន្ទាប់ពីពួកគេសង្កេតឃើញថា តុលាការនៅពុំទាន់ដោះស្រាយសំណុំរឿងព្រហ្មទណ្ឌ ប៉ុន្តែ បែរជាកោះហៅគ្រួសារជនរងគ្រោះឲ្យចូលរួមនីតិវិធីត្រៀមទាញហេតុផល នៅថ្ងៃទី២៥ ខែវិច្ឆិកាខាងមុខនៅក្នុងសំណុំរឿងរដ្ឋប្បវេណីដែលភាគីគ្រួសារជនត្រូវចោទប្តឹងតវ៉ាឱ្យតុលាការលុបចោលការសម្រេចរឹបអូសទ្រព្យសម្បត្តិ។

តើកម្ពុជាទទួលបានផលចំណេញអ្វីខ្លះក្នុងរយៈពេលជាង១០ខែនៃឆ្នាំ២០២៤ ឆ្នាំផ្លាស់ប្តូរប្រជាជនកម្ពុជា-ចិន?

ឆ្នាំ២០២៤នេះ ត្រូវបានរដ្ឋាភិបាលកម្ពុជា និងចិន ចាត់ទុកជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន ន

តើកម្ពុជាទទួលបានផលចំណេញអ្វីខ្លះក្នុងរយៈពេលជាង១០ខែនៃឆ្នាំ២០២៤ ឆ្នាំផ្លាស់ប្តូរប្រជាជនកម្ពុជា-ចិន?

ឆ្នាំ២០២៤នេះ ត្រូវបានរដ្ឋាភិបាលកម្ពុជា និងចិន ចាត់ទុកជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរចិនមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើនឡើងៗ។ អស់រយៈពេលជាង១០ខែមកនេះ កម្ពុជានិងចិន បានរៀបចំព្រឹត្តិការណ៍ទេសចរណ៍ជាច្រើន ប៉ុន្តែអ្នកជំនាញក្នុងវិស័យទេសចរណ៍មើលឃើញថា ចំនួនភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាហាក់នៅមានកម្រិតនៅឡើយ។ តើរយៈពេលជាង១០ខែមកនេះ ព្រឹត្តិការណ៍នៃឆ្នាំផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនកម្ពុជា-ចិន បានហុចផលចំណេញអ្វីខ្លះដល់វិស័យទេសចរណ៍កម្ពុជា?

ទីប្រឹក្សា​​​លោកត្រាំថា​អាទិភាព​នៅអ៊ុយក្រែន​គឺបញ្ចប់​សង្គ្រាមមិនមែន​ទាមទារ​ដី

រដ្ឋបាល​ដឹកនាំ​សហរដ្ឋអាមេរិកថ្មីរបស់​លោក ដូណាល់ ត្រាំ នឹងនាំមកនូវ​សន្តិភាព, ​បញ្ចប់​សង្គ្

ទីប្រឹក្សា​​​លោកត្រាំថា​អាទិភាព​នៅអ៊ុយក្រែន​គឺបញ្ចប់​សង្គ្រាមមិនមែន​ទាមទារ​ដី

រដ្ឋបាល​ដឹកនាំ​សហរដ្ឋអាមេរិកថ្មីរបស់​លោក ដូណាល់ ត្រាំ នឹងនាំមកនូវ​សន្តិភាព, ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន​  តែ​មិន​មែន​ទាមទារ​ដែនដីដែលបាត់ហើយ មកវិញនោះឡើយ​។ នេះបើតាម​ប្រសាសន៍​​ទីប្រឹក្សា​ម្នាក់​របស់លោក ដូណាល់ ត្រាំ ដែល​បាន​ថ្លែង​ប្រាប់​បណ្តាញទូរទស្សន៍​​ BBC និងត្រូវចាក់ផ្សាយ​នៅថ្ងៃ​សៅរ៍។​ ជំហរដូច្នោះ ផ្ទុយ​ខុស​ខ្លាំងណាស់ ពី​អ្វី ​ដែល​ថ្នាក់ដឹកនាំ​អ៊ុយក្រែន ធ្លាប់​​ទាមទារ​។ ចំពោះ​អ៊ុយក្រែន, សន្តិភាពត្រូវ​ភ្ជាប់ជាមួយ​យុត្តិធម៌។​​​ ​​ចំណែក វិមាន​ក្រេមឡាំង របស់រុស្ស៊ី​ ថាជំហរអាមេរិកបែបនោះ ជាសញ្ញាវិជ្ជមាន​ល្អណាស់។

លោកពូទីន សន្យាគាំទ្រទាំងស្រុងបណ្តាប្រទេសអាហ្វ្រិក

ប្រធានាធិបតីរុស្ស៊ី លោកវ៉្លាឌីមៀរ ពូទីន នៅថ្ងៃអាទិត្យទី ១០ វិច្ឆិកា បានថ្លែងសន្យា ផ្តល់ ”កា

លោកពូទីន សន្យាគាំទ្រទាំងស្រុងបណ្តាប្រទេសអាហ្វ្រិក

ប្រធានាធិបតីរុស្ស៊ី លោកវ៉្លាឌីមៀរ ពូទីន នៅថ្ងៃអាទិត្យទី ១០ វិច្ឆិកា បានថ្លែងសន្យា ផ្តល់ ”ការគាំទ្រ​ពេញទី” របស់ក្រុងម៉ូស្គូ ដល់បណ្តាប្រទេសអាហ្វ្រិក ។ ពាក្យសន្យានេះ បន្លឺឡើង ក្នុងឱកាស សន្និសីទថ្នាក់ រដ្ឋមន្ត្រីការបរទេស រុស្ស៊ី-អាហ្វ្រិក ដែលប្រព្រឹត្តទៅនៅបុរីSotchi ប៉ែកនិរតី ប្រទេសរុស្ស៊ី។

ពលរដ្ឋនៅតំបន់អង្គរអភិរក្សសាស្ត្រាស្លឹករឹត ដោយការបើកសាលាបង្រៀន

ស្លឹករឹត ឬ សាស្ត្រាស្លឹករឹត គឺជាប្រជុំសំណេរ ដែលចារអំពី ក្បួនច្បាប់ អក្សរសិល្ប៍ អត្ថបទប្រវត្

ពលរដ្ឋនៅតំបន់អង្គរអភិរក្សសាស្ត្រាស្លឹករឹត ដោយការបើកសាលាបង្រៀន

ស្លឹករឹត ឬ សាស្ត្រាស្លឹករឹត គឺជាប្រជុំសំណេរ ដែលចារអំពី ក្បួនច្បាប់ អក្សរសិល្ប៍ អត្ថបទប្រវត្តិសាស្ត្រ និងគម្ពីរសាសនា ដែលខ្មែរបុរាណ តែងស្គាល់ និងប្រើប្រាស់ជាទូទៅ។ នៅមុនការបង្កើតក្រដាស និងការបោះពុម្ពសៀវភៅ បែបទំនើប ប្រជាជនខ្មែរគ្រាប់ជាន់ថ្នាក់ តែងប្រើស្លឹករឹតនេះ និង ក្រាំង ដែលជាប្រភេទក្រដាសបុរាណម្យ៉ាង ដើម្បីចងក្រង និង ចែកចាយ រាល់ចំណេះដឹងនានា អំពីវប្បធម៍ និងអរិយធម៍ខ្មែរ។ ប៉ុន្តែបច្ចុប្បន្ននេះ មានមនុស្សតិចណាស់ ដែលស្គាល់អំពី សម្បត្តិបេតិកភណ្ឌជាតិ ដ៏មានតម្លៃមួយនេះ។ ដូច្នេះ ដើម្បីចូលរួមថែរក្សា ស្លឹករឹតឲ្យគង់វង្សយូរអង្វែងតទៅថ្ងៃខាងមុខ លោក ឡោត ឡឹង ដែលមានបទពិសោធន៍ចារសាស្ត្រាស្លឹករឹតជាង ២០ ឆ្នាំ បានសម្រេចចិត្ត បើកបង្រៀនវិធីចារសំណេរស្លឹករឹតឡើងវិញ ដោយឥតគិតថ្លៃដល់កូនខ្មែរជំនាន់ក្រោយ៕

កម្ពុជាមានមហិច្ឆិតាបង្កើនថាមពលស្អាតរហូតដល់៧០%នៅឆ្នាំ២០៣០

បញ្ហាប្រឈមនឹងបម្រែបម្រួលអាកាសធាតុ ជាពិសេសការកើនឡើងនៃកំដៅផែនដី បានធ្វើឲ្យពិភពលោកស្វះស្វែ

កម្ពុជាមានមហិច្ឆិតាបង្កើនថាមពលស្អាតរហូតដល់៧០%នៅឆ្នាំ២០៣០

បញ្ហាប្រឈមនឹងបម្រែបម្រួលអាកាសធាតុ ជាពិសេសការកើនឡើងនៃកំដៅផែនដី បានធ្វើឲ្យពិភពលោកស្វះស្វែងរកគំនិតថ្មីៗ ក្នុងការផលិតថាមពលស្អាត ដែលមិនប៉ះពាល់ខ្លាំងដល់បរិស្ថាន។ នៅក្នុងព្រឹត្តការណ៍នៃសប្តាហ៍ថាមពលស្អាតឆ្នាំ២០២៤នៅកម្ពុជា អង្គការអេននឺជីឡេបបានរៀបចំកិច្ចពិភាក្សាជាដៃគូទាំងថ្នាក់ជាតិនិងអន្តរជាតិដើម្បីស្វែងរកវិធីសាស្ត្របង្កើនការប្រើប្រាស់ថាមពលស្អាតនៅកម្ពុជា រហូតដល់៧០%នៅឆ្នាំ២០៣០។

អាល្លឺម៉ង់ប្រារព្ធ​ខួប៣៥ឆ្នាំ​ដួល​រលំជញ្ជាំង​ក្រុងប៊ែរឡាំង

៩វិច្ឆិកា​១៩៨៩ - ៩វិច្ឆិកា២០២៤ ថ្ងៃនេះជាទិវា​គម្រប់ខួប៣៥ឆ្នាំ​ ​នៃព្រឹត្តិការណ៍​បាតុកម្ម​

អាល្លឺម៉ង់ប្រារព្ធ​ខួប៣៥ឆ្នាំ​ដួល​រលំជញ្ជាំង​ក្រុងប៊ែរឡាំង

៩វិច្ឆិកា​១៩៨៩ - ៩វិច្ឆិកា២០២៤ ថ្ងៃនេះជាទិវា​គម្រប់ខួប៣៥ឆ្នាំ​ ​នៃព្រឹត្តិការណ៍​បាតុកម្ម​ផ្តួល​រំលំជញ្ជាំង​ក្រុង​ប៊ែរឡាំង។ កាលពីជាង​៣ទសវត្សរ៍​មុន ជញ្ជាំង​នៅក្រុង​ប៊ែរឡាំង​បាន​ខណ្ឌបែងបែកអាល្លឺម៉ង់​ជាពីរ។ ម្ខាង​​ប្លុក​លោក​សេរី និង​ម្ខាងពួក​​កុម្មុយនិស្ត​។ គ្រានេះ​ រដ្ឋាភិបាល​អាល្លឺម៉ង់​ រៀបចំ​ពិធី​ផ្លូវ​ការ និង​ព្រឹត្តិការណ៍​សិល្បៈ​ជាច្រើន នៅ​ពីរ​ថ្ងៃ​សៅរ៍-អាទិត្យ​ ដោយ​ផ្តោត​ប្រធាន​បទសំខាន់​ ទៅលើ«សិទ្ធិ​សេរីភាព​ និង​ប្រជាធិបតេយ្យ​» ដែល​រដ្ឋាភិបា​លក្រុង​ប៊ែរឡាំង​យល់ថា វាមាន​សារៈ​សំខាន់​ចាំបាច់​ខ្លាំងណាស់ ក្នុង​បរិបទ​ពិភពលោក​សព្វថ្ងៃ។​​ 

លំហូរជនអន្តោប្រវេសន៍៖ កាណាដាស្ថិតក្នុងភាពអាសន្នកម្រិតខ្ពស់​ ​ក្រោយ​លោកដូណាល់ ត្រាំឈ្នះ​ឆ្នោត

លោកដូណាល់ ត្រាំ​ឈ្នះឆ្នោត​ វិលត្រលប់​មក​កាន់អំណាចនៅអាមេរិក​ជាលើកទី២។ នេះជា​សុបិន​អាក្រក់

លំហូរជនអន្តោប្រវេសន៍៖ កាណាដាស្ថិតក្នុងភាពអាសន្នកម្រិតខ្ពស់​ ​ក្រោយ​លោកដូណាល់ ត្រាំឈ្នះ​ឆ្នោត

លោកដូណាល់ ត្រាំ​ឈ្នះឆ្នោត​ វិលត្រលប់​មក​កាន់អំណាចនៅអាមេរិក​ជាលើកទី២។ នេះជា​សុបិន​អាក្រក់​ដែលកាណាដាត្រូវ​ជួប​ក្នុង​រយៈពេល​៤ឆ្នាំទៅមុខ ព្រោះថា ការវិលត្រលប់​របស់​លោកដូណាល់ ត្រាំ នៅសេតវិមាន មានន័យ​ស្មើនឹង​រលកជនអន្តោប្រវេសន៍បោក​មកលើ​កាណាដា ដែល​ជាប្រទេស​ជិតខាងជាប់ព្រំដែន​ដ៏វែងបំផុតជាមួយអាមេរិក។ នៅថ្ងៃសុក្រ អាជ្ញាធរកាណាដា​បាន​និយាយ​ថា ព្រំដែន​អាមេរិក កាណាដាកំពុង​ស្ថិតក្នុង​ភាពអាសន្ន​កម្រិតខ្ពស់​បំផុតនៅក្រោយ លោកដូណាល់ ត្រាំ​ឈ្នះឆ្នោតនៅអាមេរិក។ កាណាដា​នឹង​ប្រឈម​លំហូរជនអន្តោប្រវេសន៍​ចេញពី​ទឹកដី​អាមេរិក ព្រោះថា លោកដូណាល់ ត្រាំ​បាន​ព្រមានហើយថា រដ្ឋបាលថ្មីរបស់លោក​នឹង​ចាប់បញ្ជូន​ជនអន្តោប្រវេសន៍ខុសច្បាប់​ក្នុងទ្រង់ទ្រាយធំ។

Get more results via ClueGoal