តើការចាប់ខ្លួនឪពុកលោក ស៊ន តារា ពាក់ព័ន្ធនឹងរឿងនយោបាយដែរឬទេ?
newsare.net
លោកសុខ ស៊ុនណារ៉េត ឪពុករបស់លោក ស៊ន តារា ត្រូវបានអាជ្ញាធរខេត្តកំពង់ស្ពឺចាប់ខ្លួន កាលពីថ្ងៃទីតើការចាប់ខ្លួនឪពុកលោក ស៊ន តារា ពាក់ព័ន្ធនឹងរឿងនយោបាយដែរឬទេ?
លោកសុខ ស៊ុនណារ៉េត ឪពុករបស់លោក ស៊ន តារា ត្រូវបានអាជ្ញាធរខេត្តកំពង់ស្ពឺចាប់ខ្លួន កាលពីថ្ងៃទី ១៣វិច្ឆិកាកន្លងទៅ។ យោងតាមតុលាការខេត្តកំពង់ស្ពឺ លោក សុខ ស៊ុនណារ៉េត ត្រូវបញ្ជូនទៅដាក់ពន្ធនាគារបណ្តោះអាសន្ន ក្នុងបទចោទប្រកាន់ ជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។ រឿងនេះធ្វើឲ្យអ្នកនយោបាយរស់នៅក្រៅប្រទេស នៅតែមិនអស់ចិត្ត និងប្រតិកម្មជាហូរហែ។ ពួកគេមិនអស់ចិត្តព្រោះលោក ស៊ន តារា ជាអ្នកអធិប្បាយនយោបាយដ៏លេចធ្លោមួយនៅលើបណ្តាញសង្គម ដែលតែងរិះគន់មិនសំចៃ សកម្មភាពរដ្ឋាភិបាលកម្ពុជា។ ក្រុមអ្នកនយោបាយប្រឆាំងរស់នៅក្រៅប្រទេស យល់ថា ការចាប់ខ្លួនលោក សុខ ស៊ុនណារ៉េត ដែលជាឪពុករបស់លោក ស៊ន តារា គឺជារឿងនយោបាយសុទ្ធសាទ។ ក៏ប៉ុន្តែបក្សកាន់អំណាច បានបញ្ជាក់ថា ការចាប់ខ្លួនធ្វើឡើងដោយផ្អែកលើបទល្មើសជាក់ស្តែង ដែលនៅក្នុងនោះ លោក សុខ ស៊ុនណារ៉េត ត្រូវបានរកឃើញថា មានរក្សាទុកសារធាតុញៀន។ Read more