Cambodia



CBRE៖ កម្ពុជាអាចរងហានិភ័យមួយចំនួនដល់សេដ្ឋកិច្ច ដោយសារគោលនយោបាយរបស់លោកដូណាល់ ត្រាំ

ភ្នាក់ងារអចលនទ្រព្យកម្ពុជាដែលហៅកាត់ជាភាសាអង់គ្លេស CBRE Cambodia បានចេញរបាយការណ៍វិភាគមួយ កាលពីពេលថ

ព្យុះសង្ឃរាទីហ្វុងថ្មីមួយទៀត ឈ្មោះម៉ានយី បោកសង្គ្រុប​លើ​ហ្វីលីពីន

ជាថ្មីម្តងទៀត ហ្វីលីពីន​កំពុងតែស្ថិតនៅក្នុ​ងគ្រោះមហន្តរាយ​ខ្យល់ព្យុះសង្ឃរា​។ នៅរសៀលថ្ងៃ

ព្យុះសង្ឃរាទីហ្វុងថ្មីមួយទៀត ឈ្មោះម៉ានយី បោកសង្គ្រុប​លើ​ហ្វីលីពីន

ជាថ្មីម្តងទៀត ហ្វីលីពីន​កំពុងតែស្ថិតនៅក្នុ​ងគ្រោះមហន្តរាយ​ខ្យល់ព្យុះសង្ឃរា​។ នៅរសៀលថ្ងៃអាទិត្យ​ទី​១៧​វិច្ឆិកា​នេះ ព្យុះទីហ្វុងដ៏កំណាច ឈ្មោះម៉ានយី បាន​បោក​បក់​មកដល់​ដោះ​លូសុន ដែលជាកោះធំ និងមានមនុស្ស​រស់នៅច្រើនបំផុត​នៅហ្វីលីពីន​។​ មិនដល់​១ខែផង មានព្យុះទីហ្វុង​ចំនួន​ដល់ទី​៦ ដែលបាន​បោកសង្គ្រុប​លើ​ហ្វីលីពីន បណ្តាល​ឲ្យ​ស្លាប់មនុស្សជាច្រើនរយនាក់ និង​ខូចខាតផ្ទះសម្បែងហេដ្ឋារចនាសម្ព័ន្ធសាធារណៈយ៉ាងដំណំបំផុត​។

ប៉ូលិសFBI ចាប់ខ្លួនភ្នាក់ងារCIA ម្នាក់នៅម្ពុជា ពីបទធ្វើឱ្យបែកធ្លាយឯកសារសម្ងាត់ស្តីពីអ៊ីស្រាអែល

កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ប៉ូលិសសហព័ន្ធFBI បានមកចាប់ខ្លួនភ្នាក់ងារស៊ើបការណ៍សម្ងាត់(CIA)ម្នា

ប៉ូលិសFBI ចាប់ខ្លួនភ្នាក់ងារCIA ម្នាក់នៅម្ពុជា ពីបទធ្វើឱ្យបែកធ្លាយឯកសារសម្ងាត់ស្តីពីអ៊ីស្រាអែល

កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ប៉ូលិសសហព័ន្ធFBI បានមកចាប់ខ្លួនភ្នាក់ងារស៊ើបការណ៍សម្ងាត់(CIA)ម្នាក់នៅប្រទេសកម្ពុជា ពីបទធ្វើឱ្យបែកធ្លាយឯកសារសម្ងាត់ ស្តីពីផែនការយោធាអ៊ីស្រាអែល សងសឹកអ៊ីរ៉ង។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានអាមេរិក The New York Times នៅសប្តាហ៍នេះ ក្រសួងយុត្តិធម៌អាមេរិកបានចោទប្រកាន់ភ្នាក់ងារCIAខាងលើ ចំនួនពីរបទល្មើស គឺបទរក្សាទុក និងធ្វើឱ្យបែកធ្លាយព័ត៌មានការពារជាតិអាមេរិកដោយចេតនា។

តើជម្លោះរវាងចិននិងអាមេរិកកាន់តែផុងជ្រៅ ជាមួយនឹងរដ្ឋបាលថ្មីរបស់​លោកដូណាល់ ត្រាំ?

ដូចយើងបានដឹងកន្លងមកហើយ តាំងតែពីអាណត្តិ​មុន លោកដូណាល់ ត្រាំ តែងតែបាននិយាយ​រិះគន់ចោទប្រកាន់

តើជម្លោះរវាងចិននិងអាមេរិកកាន់តែផុងជ្រៅ ជាមួយនឹងរដ្ឋបាលថ្មីរបស់​លោកដូណាល់ ត្រាំ?

ដូចយើងបានដឹងកន្លងមកហើយ តាំងតែពីអាណត្តិ​មុន លោកដូណាល់ ត្រាំ តែងតែបាននិយាយ​រិះគន់ចោទប្រកាន់ចិន​ និងបានចាប់ផ្តើម​ប្រកាសសង្គ្រាមពាណិជ្ជកម្ម​ជាមួយ​ចិន​​។ លោក​ដូណាល់ ត្រាំ បានសន្យា​ថានឹងតម្លើងពន្ធ​លើទំនិញចិន​ ដល់ទៅ​៦០%។ ហើយ​នៅក្នុង​អនាគតរដ្ឋបាល​ថ្មីរបស់​លោក​ ដែលនឹងចូលកាន់អំណាចនៅខែមករាឆ្នាំក្រោយ គឺមានសមាជិក​មួយចំនួន​បានចាប់ផ្តើម និយាយ​ប្រើ​ភាសា​ធ្ងន់ៗទៅលើថ្នាក់ដឹកនាំ​​​។ ជាមួយនឹងការត្រលប់មកដឹកនាំប្រទេសវិញរបស់​លោកដូណាល់ ត្រាំ ធ្វើ​ឲ្យ​គេបារម្ភជាខ្លាំង អំពីជម្លោះសេដ្ឋកិច្ចនិងការទូត​ ដែលអាច​កាន់តែធ្លាក់​ផុងជ្រៅឡើងៗ រវាង​មហាអំណាចសេដ្ឋកិច្ចដ៏ធំ​ទាំង២នេះ​។

ការអភិរក្ស និងស្តារព្រៃកោងកាងឡើងវិញ ជាការក្សាឆ្នាំងបាយរបស់ប្រជានេសាទ

ព្រៃកោងកាងធ្លាប់ត្រូវបានកាប់បំផ្លាញ ដោយមួយផ្នែក ដោយប្រជាពលរដ្ឋ ក្រោមរូបភាពយកទៅធ្វើអុសដុត

ការអភិរក្ស និងស្តារព្រៃកោងកាងឡើងវិញ ជាការក្សាឆ្នាំងបាយរបស់ប្រជានេសាទ

ព្រៃកោងកាងធ្លាប់ត្រូវបានកាប់បំផ្លាញ ដោយមួយផ្នែក ដោយប្រជាពលរដ្ឋ ក្រោមរូបភាពយកទៅធ្វើអុសដុត ធ្វើធ្យូង និងមួយផ្នែកទៀត ដោយសារការកាប់ទន្ទ្រានព្រៃកោងកាង ពីសំណាក់អ្នកមានអំណាច ដើម្បីចាក់ដីលុបសមុទ្រ យកដីធ្វើជាកម្មសិទ្ធិឯកជនជាដើម។ ប៉ុន្តែ ក្រោយការបង្កើតសហគមន៍ព្រែកត្នោតក្នុងឆ្នាំ២០១១មក សហគមន៍មួយនេះ បានអភិរក្ស និងស្តារដើមកោងកាងឡើងវិញប្រមាណជា ៤ម៉ឺនដើមក្នុងតំបន់ធ្លាប់រងការកាប់បំផ្លាញ ដោយមានការគាំទ្រពីអង្គការក្រៅរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ។ ដើមកោងកាង១ ដើម ប្រៀបបាននឹងជីវិត១! ការបាត់បង់ព្រៃកោងកាង គឺបាត់បង់ឆ្នាំងបាយរបស់ប្រជានេសាទ៕

តើការចាប់ខ្លួនឪពុកលោក ស៊ន តារា ពាក់ព័ន្ធនឹងរឿងនយោបាយដែរឬទេ?

លោកសុខ ស៊ុនណារ៉េត ឪពុករបស់លោក ស៊ន តារា ត្រូវបានអាជ្ញាធរខេត្តកំពង់ស្ពឺចាប់ខ្លួន កាលពីថ្ងៃទី

តើការចាប់ខ្លួនឪពុកលោក ស៊ន តារា ពាក់ព័ន្ធនឹងរឿងនយោបាយដែរឬទេ?

លោកសុខ ស៊ុនណារ៉េត ឪពុករបស់លោក ស៊ន តារា ត្រូវបានអាជ្ញាធរខេត្តកំពង់ស្ពឺចាប់ខ្លួន កាលពីថ្ងៃទី ១៣វិច្ឆិកាកន្លងទៅ។ យោងតាមតុលាការខេត្តកំពង់ស្ពឺ លោក សុខ ស៊ុនណារ៉េត ត្រូវបញ្ជូនទៅដាក់ពន្ធនាគារបណ្តោះអាសន្ន ក្នុងបទចោទប្រកាន់ ជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។ រឿងនេះធ្វើឲ្យអ្នកនយោបាយរស់នៅក្រៅប្រទេស នៅតែមិនអស់ចិត្ត និងប្រតិកម្មជាហូរហែ។ ពួកគេមិនអស់ចិត្តព្រោះលោក ស៊ន តារា ជាអ្នកអធិប្បាយនយោបាយដ៏លេចធ្លោមួយនៅលើបណ្តាញសង្គម ដែលតែងរិះគន់មិនសំចៃ សកម្មភាពរដ្ឋាភិបាលកម្ពុជា។ ក្រុមអ្នកនយោបាយប្រឆាំងរស់នៅក្រៅប្រទេស យល់ថា ការចាប់ខ្លួនលោក សុខ ស៊ុនណារ៉េត ដែលជាឪពុករបស់លោក ស៊ន តារា គឺជារឿងនយោបាយសុទ្ធសាទ។ ក៏ប៉ុន្តែបក្សកាន់អំណាច បានបញ្ជាក់ថា ការចាប់ខ្លួនធ្វើឡើងដោយផ្អែកលើបទល្មើសជាក់ស្តែង ដែលនៅក្នុងនោះ លោក សុខ ស៊ុនណារ៉េត ត្រូវបានរកឃើញថា មានរក្សាទុកសារធាតុញៀន។

លោកស៊ន តារា ទទូចឱ្យអតីតនាយករដ្ឋមន្ដ្រីលោក ហ៊ុន សែន ដោះលែងឪពុករបស់លោក

លោក ស៊ន តារា អ្នកអត្ថាធិប្បាយនយោបាយនៅលើបណ្តាញសង្គម និងជាសកម្មជននយោបាយរបស់អតីតគណបក្សសង្គ្រ

លោកស៊ន តារា ទទូចឱ្យអតីតនាយករដ្ឋមន្ដ្រីលោក ហ៊ុន សែន ដោះលែងឪពុករបស់លោក

លោក ស៊ន តារា អ្នកអត្ថាធិប្បាយនយោបាយនៅលើបណ្តាញសង្គម និងជាសកម្មជននយោបាយរបស់អតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅប្រទេសបារាំង បានទទូចឱ្យអតីតនាយករដ្ឋមន្ដ្រីកម្ពុជា លោក ហ៊ុន សែន ដោះលែងឪពុករបស់លោក ដែលត្រូវអាជ្ញាធរចាប់ខ្លួន ក្នុងបទចោទប្រកាន់រក្សាទុកសារធាតុញៀន។ អាជ្ញាធរបានសម្រេចឃុំខ្លួនឪពុករបស់លោកស៊ន តារា នៅពន្ធនាគារខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០២៤។

ប៊ុនលុច ពេត្រុស៖ ការចែករំលែកចំណេះដឹងជាទម្លាប់របស់ខ្ញុំ

លោក ប៊ុនលុច ពេត្រុស បាន​ផ្អាក​ការ​ងារ​ព័ត៌​មាន​វិទ្យា​(IT)​ទៅ​ចាប់​យក​អាជីព​ជា​អ្នក​ចែក​រំល

ប៊ុនលុច ពេត្រុស៖ ការចែករំលែកចំណេះដឹងជាទម្លាប់របស់ខ្ញុំ

លោក ប៊ុនលុច ពេត្រុស បាន​ផ្អាក​ការ​ងារ​ព័ត៌​មាន​វិទ្យា​(IT)​ទៅ​ចាប់​យក​អាជីព​ជា​អ្នក​ចែក​រំលែក​ចំណេះ​ដឹង​ពី​ការ​ងារ​កសិកម្ម​។​ មាន​អាយុ​២៩​ឆ្នាំ ​លោក​ ​ប៊ុនលុច ​សព្វថ្ងៃ​ ជា​អ្នក​គ្រប់​គ្រង​កសិដ្ឋាន​មួយ​កន្លែង​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​ដែល​មាន​ឈ្មោះថា​ កសិដ្ឋាន​មនោម្យ។​ ប៊ុន​លុច​ ពេត្រុស ​បាន​ចាត់​ទុក​ ការ​ងារ​កសិកម្ម ជា​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន និង​ជា​ការ​ងារ​មួយ​ដែល​បាន​រួម​ចំណែក​ក្នុង​ការ​ចែក​រំលែក​ចំណេះ​ដឹង​ដល់​កសិករ​ដែល​ខ្វះ​ជំនាញ​៕

លោកដូណាល់ត្រាំត្រលប់​មកដឹកនាំអាមេរិក មេដឹកនាំអ៊ុយក្រែនថា ចង់បញ្ចប់សង្រ្គាមនៅឆ្នាំក្រោយតាមផ្លូវចរចា

ជ័យជម្នះ​របស់​លោកដូណាល់ ត្រាំ ត្រលប់មក​កាន់អំណាច​នៅសហរដ្ឋអាមេរិក កំពុង​ធ្វើ​ឲ្យ​អនាគតសង្

លោកដូណាល់ត្រាំត្រលប់​មកដឹកនាំអាមេរិក មេដឹកនាំអ៊ុយក្រែនថា ចង់បញ្ចប់សង្រ្គាមនៅឆ្នាំក្រោយតាមផ្លូវចរចា

ជ័យជម្នះ​របស់​លោកដូណាល់ ត្រាំ ត្រលប់មក​កាន់អំណាច​នៅសហរដ្ឋអាមេរិក កំពុង​ធ្វើ​ឲ្យ​អនាគតសង្រ្គាម​នៅអ៊ុយក្រែន​កាន់តែ​មិន​ច្បាស់លាស់។ លោក​ដូណាល់ ត្រាំ​និយាយ​ដដែលៗថា រដ្ឋបាល​របស់លោក​នឹង​បញ្ចប់សង្រ្គាម​អ៊ុយក្រែន ដែលជា​បន្ទុកចំណាយ​ដ៏ធំមួយ​របស់អាមេរិក។ ប៉ុន្តែ លោកមិនដែល​បានលម្អិត​តើ​នឹង​បញ្ចប់​សង្រ្គាម​ដែល​មានរយៈពេល​ជីត ៣ឆ្នាំនោះ ដោយ​របៀបណានោះ​ទេ។ នៅក្រោយ​ការអះអាង​របស់​អនាគត​ប្រធានាធិបតី​អាមេរិក​ដែលគិត​ប្រយោជន៍អាមេរិក​ដំបូងគេយ៉ាងដូច្នេះ ទាំង​អ៊ុយក្រែន និង​សម្ព័ន្ធមិត្ត​អឺរ៉ុប​ចាប់ផ្តើម​ភ័យព្រួយបារម្ភ​ខ្លាច​ក្រែងថា នយោបាយ​របស់​លោកដូណាល់​ត្រាំ បញ្ចប់​សង្រ្គាម​អ៊ុយក្រែន​នឹង​ផ្តល់​ប្រយោជន៍​ទៅ​ឲ្យ​រុស្ស៊ី​របស់​លោកពូទីន ច្រើនជាង​អ៊ុយក្រែន។

លោកដូណាល់ត្រាំត្រលប់​មកដឹកនាំអាមេរិក រុស្ស៊ី​កាន់តែ​មានប្រៀប​ដើម្បី​ឈ្នះសង្រ្គាម​នៅ​អ៊ុយក្រែន?

ជ័យជម្នះ​របស់​លោកដូណាល់ ត្រាំ ត្រលប់មក​កាន់អំណាច​នៅសហរដ្ឋអាមេរិក កំពុង​ធ្វើ​ឲ្យ​អនាគតសង្

លោកដូណាល់ត្រាំត្រលប់​មកដឹកនាំអាមេរិក រុស្ស៊ី​កាន់តែ​មានប្រៀប​ដើម្បី​ឈ្នះសង្រ្គាម​នៅ​អ៊ុយក្រែន?

ជ័យជម្នះ​របស់​លោកដូណាល់ ត្រាំ ត្រលប់មក​កាន់អំណាច​នៅសហរដ្ឋអាមេរិក កំពុង​ធ្វើ​ឲ្យ​អនាគតសង្រ្គាម​នៅអ៊ុយក្រែន​កាន់តែ​មិន​ច្បាស់លាស់។ លោក​ដូណាល់ ត្រាំ​និយាយ​ដដែលៗថា រដ្ឋបាល​របស់លោក​នឹង​បញ្ចប់សង្រ្គាម​អ៊ុយក្រែន ដែលជា​បន្ទុកចំណាយ​ដ៏ធំមួយ​របស់អាមេរិក។ ប៉ុន្តែ លោកមិនដែល​បានលម្អិត​តើ​នឹង​បញ្ចប់​សង្រ្គាម​ដែល​មានរយៈពេល​ជីត ៣ឆ្នាំនោះ ដោយ​របៀបណានោះ​ទេ។ នៅក្រោយ​ការអះអាង​របស់​អនាគត​ប្រធានាធិបតី​អាមេរិក​ដែលគិត​ប្រយោជន៍អាមេរិក​ដំបូងគេយ៉ាងដូច្នេះ ទាំង​អ៊ុយក្រែន និង​សម្ព័ន្ធមិត្ត​អឺរ៉ុប​ចាប់ផ្តើម​ភ័យព្រួយបារម្ភ​ខ្លាច​ក្រែងថា នយោបាយ​របស់​លោកដូណាល់​ត្រាំ បញ្ចប់​សង្រ្គាម​អ៊ុយក្រែន​នឹង​ផ្តល់​ប្រយោជន៍​ទៅ​ឲ្យ​រុស្ស៊ី​របស់​លោកពូទីន ច្រើនជាង​អ៊ុយក្រែន។

មាន​ដំណឹង​ថា លោក​អេឡុន ម៉ាសក៍ បានជួបដោយ​ស្ងាត់ៗជាមួយ​អគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអ.ស.ប.

លោក​​អេឡុន ម៉ាសក៍ ដែលជាមនុស្សជំនិតបំផុត​នឹងលោក​ដូណាល់ ត្រាំ បានស្កាត់ជួបដោយ​ស្ងាត់​ៗ​ ជាម

មាន​ដំណឹង​ថា លោក​អេឡុន ម៉ាសក៍ បានជួបដោយ​ស្ងាត់ៗជាមួយ​អគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអ.ស.ប.

លោក​​អេឡុន ម៉ាសក៍ ដែលជាមនុស្សជំនិតបំផុត​នឹងលោក​ដូណាល់ ត្រាំ បានស្កាត់ជួបដោយ​ស្ងាត់​ៗ​ ជាមួយនឹង​អគ្គ​រដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅអង្គការសហប្រជាជាតិ នៅឯទីក្រុងញូយ៉ក​។ នេះបើតាមការចុះផ្សាយ​របស់កាសែត New York Times។ ផ្អែកតាមប្រភពខាងលើ ជំនួបដោយសម្ងាត់នេះ គឺដើម្បីបើកផ្លូវស្វែងរកការចរចាបន្ធូបន្ថយ​ភាពតានតឹង រវាងសហរដ្ឋអាមេរិកនិង​អ៊ីរ៉ង់​។ តែយ៉ាងណា បណ្តាញសារព័ត៌មាន​នៅអ៊ីរ៉ង់បានប្រតិកម្មខុសៗគ្នា ខ្លះវិជ្ជមាន ខ្លះទៀតរិះគន់ថាជាអំពើក្បត់​។

លោកអូឡាហ្វ ស្ហុលស៍ ទូរស័ព្ទទៅនិយាយជាមួយ​លោកពូទីន ទាមទារឲ្យ​បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន

លោក​ប្រមុខរដ្ឋាភិបាល​អាល្លឺម៉ង់ អូឡាហ្វ ស្ហុលស៍ បានទូរស័ព្ទទៅនិយាយជាមួយ​លោកពូទីន កាលពីរសៀ

លោកអូឡាហ្វ ស្ហុលស៍ ទូរស័ព្ទទៅនិយាយជាមួយ​លោកពូទីន ទាមទារឲ្យ​បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន

លោក​ប្រមុខរដ្ឋាភិបាល​អាល្លឺម៉ង់ អូឡាហ្វ ស្ហុលស៍ បានទូរស័ព្ទទៅនិយាយជាមួយ​លោកពូទីន កាលពីរសៀលថ្ងៃសុក្រ ទី​១៥វិច្ឆិកា។​ ផ្អែកតាមការឲ្យដឹងពី​អ្នកនាំពាក្យ​រដ្ឋាភិបាលអាល្លឺម៉ង់ ក្នុងពេលនិយាយគ្នា លោក​អូឡាហ្វ ស្ហុលស៍ បាន​ទាមទារ​ឲ្យ​រុស្ស៊ីត្រូវតែបិទបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន តាមរយៈការ​បង្ហាញឆន្ទៈចរចាដើម្បី​សន្តិភាពដែលយុត្តិធម៌​និង​យូរអង្វែងសម្រាប់អ៊ុយក្រែន​។

ចិន​បោះមួយជំហានទៅមុខ ដើម្បីសម្រេច​​មហិច្ឆតា​សាងសង់​ស្ថានីយ៍នៅលើ​ឋាន​ព្រះចន្ទ

ចិននឹង​អាចសម្រេច​មហិច្ឆតា​ សាងសង់​មូលដ្ឋាន​ប្រចាំការមួយរបស់ខ្លួននៅលើ​ដីព្រះចន្ទដែរឬទេ? ដ

ចិន​បោះមួយជំហានទៅមុខ ដើម្បីសម្រេច​​មហិច្ឆតា​សាងសង់​ស្ថានីយ៍នៅលើ​ឋាន​ព្រះចន្ទ

ចិននឹង​អាចសម្រេច​មហិច្ឆតា​ សាងសង់​មូលដ្ឋាន​ប្រចាំការមួយរបស់ខ្លួននៅលើ​ដីព្រះចន្ទដែរឬទេ? ដើម្បី​ទទួល​បាន​ចម្លើយនេះ ប្រទេស​ចិន​ កាលពីថ្ងៃសុក្រទី ១៥​វិច្ឆិកា​បាន​បញ្ជូន​ថ្មឥដ្ឋជាច្រើនដុំ​ទៅក្នុងទីអវកាស​ដើម្បី​ធ្វើតេស្តសាកល្បង​ភាពរឹងមាំ​របស់វា។ អ្នកវិទ្យាសាស្រ្ត​ចិនវិភាគ ស្រាវជ្រាវ​ចង់បាន​ថ្មឥដ្ឋ​ដែលមាន​គុណភាព ធន់​នឹង​សម្ពាធ ដែលគេអាច​យកទៅ​ប្រើ​ដើម្បីសាងសង់​មូលដ្ឋានរបស់​ចិន នៅឋាន​ព្រះចន្ទ។

លោកគីម ជុងអ៊ុន​បញ្ជា​ឲ្យ​ផលិតដ្រូន​អត្តឃាត​ក្នុង​ចំនួនច្រើនសម្បើម

មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុងអ៊ុន​បាន​ចូលរួម​តាមដាន​មើល​ការសាកល្បង​សមត្ថភាព​អាវុធប្រ

លោកគីម ជុងអ៊ុន​បញ្ជា​ឲ្យ​ផលិតដ្រូន​អត្តឃាត​ក្នុង​ចំនួនច្រើនសម្បើម

មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុងអ៊ុន​បាន​ចូលរួម​តាមដាន​មើល​ការសាកល្បង​សមត្ថភាព​អាវុធប្រភេទថ្មី​ងាយស្រួលប្រើ និង​ផលិត​ក្នុង​តម្លៃថោក ដែល​គ្មានអ្វីក្រៅពី​ដ្រូន​គ្មានមនុស្ស​បើក។ យោងតាម​ការចុះផ្សាយ​របស់ប្រព័ន្ធផ្សព្វផ្សាយ​រដ្ឋ KCNA នៅ​ថ្ងៃសុក្រទី ១៥​វិច្ឆិកា នៅក្នុង​ពេល​តាមដាន​ការសាកល្បង​ដ្រូន នៅ​ក្នុង​រោងចក្រ​មួយដែល​គេ​មិន​បង្ហាញឈ្មោះ លោក​គីម ជុងអ៊ុន​បាន​បញ្ជា​ឲ្យ​គេ​ផលិត​ដ្រូន​អត្តឃាត​ក្នុង​ចំនួន​ដ៏​ច្រើន ព្រោះថា ដ្រូននេះត្រូវ​បាន​ដាក់បញ្ចូល​ទៅក្នុង​យុទ្ធសាស្រ្ត​យោធា​ជាសកល​របស់​កូរ៉េខាងជើង។

COP29៖ សកម្មជនបរិស្ថាន​ បរិហារអំពីវត្តមានដ៏ច្រើនស្អេកស្កះ​ ​របស់​ក្រុមឡុបប៊ីការពារ​ថាមពលហ្វូស៊ីល

សន្និសីទអន្តរជាតិស្តីពីអាកាសធាតុ COP29 ​ដែល​កំពុង​ប្រព្រឹត្តធ្វើទៅ​ នៅទីក្រុង​បាគូប្រទេសអាស

COP29៖ សកម្មជនបរិស្ថាន​ បរិហារអំពីវត្តមានដ៏ច្រើនស្អេកស្កះ​ ​របស់​ក្រុមឡុបប៊ីការពារ​ថាមពលហ្វូស៊ីល

សន្និសីទអន្តរជាតិស្តីពីអាកាសធាតុ COP29 ​ដែល​កំពុង​ប្រព្រឹត្តធ្វើទៅ​ នៅទីក្រុង​បាគូប្រទេសអាស៊ែបៃហ្សង់ ត្រូវបាន​ក្រុម​អង្គការការពារ​បរិស្ថាន​ រិះគន់​បរិហាយ៉ាងខ្លាំង អំពី​វត្តមានដ៏ច្រើនស្អេកស្កះ របស់​ក្រុម​ឡុបប៊ីតំណាង​វិស័យ​ផលិត​ថាមពលហ្វ៊ូស៊ីល។ ផ្អែកតាម​សកម្មជនបរិស្ថាន គឺក្រុមហ៊ុន​ប្រេងកាតនិង​ឧស្ម័នធំៗ បានបញ្ជូន​មនុស្ស​ទៅចូលរួម​ដល់ជាង​១៧០០នាក់ ក្នុងគោលដៅ​​ទាញបង្អាក់​ការជជែកចរចា ស្តីអំពីការកាត់បន្ថយការបញ្ចេញ​​ឧស្ម័នកាបូនិក នៅ​ទូទាំងពិភពលោក​។

នៅប៉េរូ លោកស៊ី ជីនពីង សម្ពោធកំពង់ផែដ៏ធំដំបូងបង្អស់​របស់ចិន​នៅអាមេរិកខាងត្បូង

ឆ្លៀតឱកាស​ជំនួបកំពូលអាស៊ីប៉ាស៊ីហ្វិក នៅប្រទេសប៉េរូ ​លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង បាន​ប្

នៅប៉េរូ លោកស៊ី ជីនពីង សម្ពោធកំពង់ផែដ៏ធំដំបូងបង្អស់​របស់ចិន​នៅអាមេរិកខាងត្បូង

ឆ្លៀតឱកាស​ជំនួបកំពូលអាស៊ីប៉ាស៊ីហ្វិក នៅប្រទេសប៉េរូ ​លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង បាន​ប្រកាសបើកសម្ពោធ​កំពង់ផែទឹកជ្រៅដ៏ធំមហិមាមួយនៅ​ប៉េរូ។ ជាកំពង់ផែរបស់ចិន​ធំបំផុងនិងដំបូងបង្អស់ សម្រាប់ប៉េរូនិង​សម្រាប់​តំបន់អាមេរិក​ខាងត្បូង​ទាំងមូលតែម្តង​។ ជាផ្នែកមួយនៃគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិន កំពង់ផែនេះនឹងអនុញ្ញាតឲ្យចិន​ឈរជើងយ៉ាងរឹងមាំដើម្បីនាំចេញទំនិញពីចិន និងនាំចូលមកវិញ ​នូវវត្ថុធាតុដើមចាំបាច់ជាច្រើនពីតំបន់នេះ​។

លោកដូណាល់ ត្រាំសន្យា​ថា ប្រជាជន​នឹង​បង់ពន្ធតិច ហើយ​អាមេរិក​នឹង​មាន​កងទ័ព​ខ្លាំងពូកែ

បន្ទាប់ពី​ឈ្នះឆ្នោត វិលត្រលប់ទៅ​ដឹកនាំ​អាមេរិក​សាជាថ្មី លោកដូណាល់ ត្រាំ នៅប៉ុន្មានថ្ងៃ​មក

លោកដូណាល់ ត្រាំសន្យា​ថា ប្រជាជន​នឹង​បង់ពន្ធតិច ហើយ​អាមេរិក​នឹង​មាន​កងទ័ព​ខ្លាំងពូកែ

បន្ទាប់ពី​ឈ្នះឆ្នោត វិលត្រលប់ទៅ​ដឹកនាំ​អាមេរិក​សាជាថ្មី លោកដូណាល់ ត្រាំ នៅប៉ុន្មានថ្ងៃ​មកនេះ បាន​ប្រកាសតែងតាំង​ក្រុមមហាសេដ្ឋី និង​មនុស្ស​ជំនិត ស្មោះស្ម័គ្រ​នឹង​លោក​ឲ្យ​កាន់តំណែង​ធំៗ​របស់​ប្រទេស​ដែលមាន​ចាប់តាំង​តំណែង​រដ្ឋមន្រ្តី​ការបរទេស ឬ​រដ្ឋមន្រ្តីការពារជាតិ ដែល​ធ្លាក់​ទៅក្នុងដៃ​របស់​ពិធីករ​ទូរទស្សន៍​Fox News របស់ក្រុមអភិរក្ស​ស្តាំនិយមជ្រុល។ នៅ​ថ្ងៃអង្គារ​ដើមសប្តាហ៍នេះ មហាសេដ្ឋី​អចលនទ្រព្យ លោកដូណាល់ ត្រាំ បាន​ប្រកាស​តែងតាំង​មហាសេដ្ឋី លោក​អេឡុន ម៉ាសក៍ ម្ចាស់​ក្រុមហ៊ុន​អវកាសSpace X ឲ្យដឹកនាំ​ក្រសួងថ្មី ដែល​មាន​គោលដៅ​ធំបំផុត គឺធ្វើកំណែទម្រង់ស៊ីជម្រៅ កាត់បន្ថយ​ការចំណាយ​របស់​រដ្ឋសហព័ន្ធ។ នៅ​ថ្ងៃ​ព្រហស្បតិ៍ទី ១៤​វិច្ឆិកា នៅក្នុង​ពិធីជប់លៀងដ៏ធំ​នៅរីស៊ត​Mar-a-Lago នៅ​រដ្ឋ​Florida លោក​ដូណាល់ ត្រាំ​បាន​អួតសរសើរ​អនាគត​រដ្ឋមន្រ្តី​ដែលលោក​ទើបតែងតាំង និង​សន្យាធ្វើ​ឲ្យ​កងទ័ពអាមេរិក​ខ្លាំងពូកែឡើងវិញ ព្រមទាំង​បិទបញ្ចប់​សង្រ្គាម​នៅ អ៊ុយក្រែន នៅ​ដើមបូព៌ា។

អ៊ីរ៉ង់មិនព្រម​​​ចរចាសំណុំរឿង​នុយក្លេអ៊ែរ​ដោយឋិត​ក្រោម​សម្ពាធគាបសង្កត់​​នោះ​ឡើយ

លោក​ រ៉ាហ្វាអែល ក្រូស៊ី នាយកទី​​ភ្នាក់ងារថាមពលបរមាណូអន្តរជាតិ បានអញ្ជើញ​ទៅ​បំពេញ​ទស្សនកិច

អ៊ីរ៉ង់មិនព្រម​​​ចរចាសំណុំរឿង​នុយក្លេអ៊ែរ​ដោយឋិត​ក្រោម​សម្ពាធគាបសង្កត់​​នោះ​ឡើយ

លោក​ រ៉ាហ្វាអែល ក្រូស៊ី នាយកទី​​ភ្នាក់ងារថាមពលបរមាណូអន្តរជាតិ បានអញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អ៊ីរ៉ង់​​។ ទស្សនកិច្ចនេះ ធ្វើឡើង​តែប៉ុន្មាន​សប្តាហ៍ ​មុននឹង​លោក ដូណាល់ ត្រាំ ឡើង​កាន់អំណាចនៅ​សេត​វិមាន​​អាមេរិក​។ លោក ត្រាំ កាលពី​អាណត្តិ​ដឹកនាំលើកមុន បាន​ដកសហរដ្ឋ​អាមេរិក​ចេញ​ពីកិច្ច​ព្រម​ព្រៀង​ចរចា​សំណុំរឿង​នុយក្លេអ៊ែរអ៊ីរ៉ង់។ ម្ល៉ោះហើយ ទើប​ពេលនេះ នាយកទី​​ភ្នាក់ងារថាមពលបរមាណូអន្តរជាតិ បាន​ស្កាត់​ទៅ​ជជែកពិភាក្សា​ជាមួយ​បណ្តា​ថ្នាក់ដឹកនាំ​អ៊ីរ៉ង់។ ថ្នាក់ដឹកនាំអ៊ីរ៉ង់ បាន​​បញ្ជាក់​ជំហរ​ នៅ​បន្ត​គម្រោង​នុយក្លេអ៊ែរ​ស៊ីវិល ហើយ​និង​មិនព្រម​​​ចរចា​​ដោយឋិត​ក្រោម​សម្ពាធ​គាប​សង្កត់​​នោះ​ឡើយ។​​ ​​

ហ្កាហ្សា៖ Human Rights Watch ចោទអ៊ីស្រាអែលប្រព្រឹត្តិ​ “ឧក្រិដ្ឋកម្មសង្គ្រាម​និង​បោសសំអាតជាតិសាសន៍​”

អង្គការ​ Human Rights Watch បានចេញរបាយការណ៍​ថ្មីមួយ នៅថ្ងៃទី១៤វិច្ឆិកា​ ដោយ​បាន​លើកឡើងថា អ៊ីស្រាអែលបា

ហ្កាហ្សា៖ Human Rights Watch ចោទអ៊ីស្រាអែលប្រព្រឹត្តិ​ “ឧក្រិដ្ឋកម្មសង្គ្រាម​និង​បោសសំអាតជាតិសាសន៍​”

អង្គការ​ Human Rights Watch បានចេញរបាយការណ៍​ថ្មីមួយ នៅថ្ងៃទី១៤វិច្ឆិកា​ ដោយ​បាន​លើកឡើងថា អ៊ីស្រាអែលបាន​ប្រព្រឹត្តិ “អំពើ​ឧក្រិដ្ឋកម្មសង្គ្រាម” នៅតំបន់​ហ្កាហ្សា​។ អង្គការនេះ​បាន​អះអាងថា ឆ្លងកាត់សង្គ្រាម​ជាង១ឆ្នាំមកនេះ ដោយ​ផ្អែក​លើ​សក្ខីកម្មនិងរូបភាពផ្កាយ​រណបផង គឺ​​កងទ័ពអ៊ីស្រាអែល​បាន​បណ្ដេញ​ប្រជាជន​ប៉ាឡេស្ទីននៅតំបន់​ហ្កាហ្សា ពីកន្លែងមួយទៅកន្លែងមួយ​​ ម្តងហើយ​ម្តងទៀត ដែលអំពើនេះ វាមានទម្រង់ ​ជាការ​បោសសំអាតជាតិសាសន៍។

ប្រធានាធិបតី​អាមេរិក​និងចិន​ នឹងជួបគ្នាផ្ទាល់ ជាថ្មី នៅ​ក្នុង​ជំនួប​កំពូល​ APEC

លោក ចូ បៃដិន ប្រធានាធិបតី​អាមេរិក ជិត​ផុត​អាណត្តិ​ និងលោក ប្រធានាធិបតី​ចិន​ ស៊ី ជីនពីង គ្រោង

ប្រធានាធិបតី​អាមេរិក​និងចិន​ នឹងជួបគ្នាផ្ទាល់ ជាថ្មី នៅ​ក្នុង​ជំនួប​កំពូល​ APEC

លោក ចូ បៃដិន ប្រធានាធិបតី​អាមេរិក ជិត​ផុត​អាណត្តិ​ និងលោក ប្រធានាធិបតី​ចិន​ ស៊ី ជីនពីង គ្រោង​នឹង​ជួប​គ្នា​ដោយ​ផ្ទាល់ នៅ​ថ្ងៃ​សៅរ៍ខាងមុខ​នេះ នៅក្រុង​លីម៉ា ប្រទេស​ប៉េរូ​។ បេរ៉ូជាទី​ដែល​ប្រមុខ​រដ្ឋ​ទាំង២​បា​នអញ្ជើញ​ទៅដល់​តាំងពីថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ចូលរួមកិច្ចប្រជុំកំពូល នៃ អង្គ​ការសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-ប៉ាស៊ីហ្វិក ហៅ​កាត់​ថា APEC ។  ​

ចិន៖ ការវាយប្រហារ​សម្លាប់​មនុស្សច្រើននាក់ ធ្វើ​ឲ្យខូចមុខមាត់ចិន​ដែលអួតថាជា “ប្រទេសមាន ​សុវត្ថិភាព”

កាលពីថ្ងៃទី​១១វិច្ឆិកា មានករណី​វាយ​ប្រហារ​ដោយ​ប្រើរថយន្តបើក​បំបុក សម្លាប់​មនុស្ស​ចំនួន​

ចិន៖ ការវាយប្រហារ​សម្លាប់​មនុស្សច្រើននាក់ ធ្វើ​ឲ្យខូចមុខមាត់ចិន​ដែលអួតថាជា “ប្រទេសមាន ​សុវត្ថិភាព”

កាលពីថ្ងៃទី​១១វិច្ឆិកា មានករណី​វាយ​ប្រហារ​ដោយ​ប្រើរថយន្តបើក​បំបុក សម្លាប់​មនុស្ស​ចំនួន​៣៥នាក់ នៅទីក្រុង​ជូហៃ ភាគខាងត្បូងប្រទេសចិន​។ ជនដៃដល់ ជា​បុរសជនជាតិចិន​អាយុ​ ​៦២ឆ្នាំ។ ករណីវាយ​ប្រហារនេះ ហាក់​បានធ្វើ​ឲ្យប្រឡាក់​ប្រឡូសប៉ះពាល់យ៉ាងខ្លាំង ទៅលើមុខមាត់កិត្តិយសរបស់ចិន ព្រោះថាកន្លងមក ចិន​តែងតែអួត​ប្រាប់គេឯងថាប្រទេសខ្លួន ជា​ប្រទេស​ដែលមានសុវត្ថិភាពបំផុត មិនដូចប្រទេសខ្លះដែល​តែងតែមានករណីបាញ់រះសម្លាប់​មនុស្សរាប់សិបនាក់យ៉ាងញឹកញាប់។ ដើម្បីការពារមុខមាត់ខ្លួន អាជ្ញាធរចិនបានព្យាយាមរារាំងការផ្សព្វផ្សាយ​ព័ត៌មាន​ ជុំវិញ​ការពិត​នៃករណី​វាយ​ប្រហារនៅជូហៃ កាលពីល្ងាច​ថ្ងៃ​ចន្ទ​។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ជនជាតិចិនដែលអាមេរិកកាត់ទោសរឿងលាងលុយមិនមានសញ្ជាតិខ្មែរ

នៅថ្ងៃព្រហស្បតិ៍ ទី១៤ វិច្ឆិកានេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មកម្ពុជាបានចេញមកបំភ្លឺជុំវិញ

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ជនជាតិចិនដែលអាមេរិកកាត់ទោសរឿងលាងលុយមិនមានសញ្ជាតិខ្មែរ

នៅថ្ងៃព្រហស្បតិ៍ ទី១៤ វិច្ឆិកានេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មកម្ពុជាបានចេញមកបំភ្លឺជុំវិញករណីជនជាតិចិនមួយរូបឈ្មោះ Daren Li ដែលក្រសួងយុត្តិធម៌អាមេរិកបានកាត់ទោសក្នុងសំណុំរឿងលាងលុយកខ្វក់។ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មកម្ពុជាបានបញ្ជាក់នៅក្នុងសេចក្តីបំភ្លឺថា ជនជាតិចិនរូបនោះមិនមានកាន់សញ្ជាតិខ្មែរឡើយ។ ការបំភ្លឺនេះធ្វើឡើង បន្ទាប់ពីមានការចុះផ្សាយរបស់វិទ្យុបារាំងអន្តរជាតិក្នុងថ្ងៃពុធ ទី១៣ វិច្ឆិកាថា ជនជាតិ ចិនឈ្មោះ Daren Li មានសញ្ជាតិខ្មែរ។

អាមេរិក ​សន្យាចាត់ការទ័ព​កូរ៉េ​ខាងជើង​ដែល​ជួយ​ច្បាំង​រុស្ស៊ីនៅ​អ៊ុយក្រែន

ក្នុង​ដំណើរទស្សនកិច្ច​នៅ​អឺរ៉ុប​ ប្រមុខការទូត​សហរដ្ឋអាមេរិក លោក អង់តូនី ប្ល៊ីងកិន បាន​សន្

អាមេរិក ​សន្យាចាត់ការទ័ព​កូរ៉េ​ខាងជើង​ដែល​ជួយ​ច្បាំង​រុស្ស៊ីនៅ​អ៊ុយក្រែន

ក្នុង​ដំណើរទស្សនកិច្ច​នៅ​អឺរ៉ុប​ ប្រមុខការទូត​សហរដ្ឋអាមេរិក លោក អង់តូនី ប្ល៊ីងកិន បាន​សន្យា​​​ចាត់​វិធានាការ​ចំពោះ​កម្លាំង​កងទ័ព​កូរ៉េ​ខាងជើង​​ ដែល​ប្រកៀកស្មា​ជួយ​ធ្វើ​សង្គ្រាម​ឈ្លានពានរុស្ស៊ី នៅ​អ៊ុយក្រែន​។ ក៏ប៉ុន្តែ រដ្ឋមន្រ្តីក្រសួងការបរទេសដែល​ជិត​ផុត​អាណត្តិ​រូបនេះ ពុំ​បាន​បញ្ជាក់ថា​ រដ្ឋបាល​ទីក្រុង​វ៉ាស៊ីនតោន​ នឹង​ត្រូវ​ចាត់ការ​កូរ៉េខាងជើង​ ដោយ​របៀបណា​នោះឡើយ​។​

អ្នកគាំទ្រលោកកឹម សុខាសង្ឃឹមថា រដ្ឋបាលអាមេរិកថ្មីនឹងជួយរកប្រជាធិបតេយ្យឲ្យកម្ពុជា

កញ្ញាកឹម មនោវិទ្យា និងអ្នកគាំទ្ររបស់លោក កឹម សុខាមួយចំនួនបានបង្ហាញក្តីសង្ឃឹមចំពោះបញ្ហាប្រជ

អ្នកគាំទ្រលោកកឹម សុខាសង្ឃឹមថា រដ្ឋបាលអាមេរិកថ្មីនឹងជួយរកប្រជាធិបតេយ្យឲ្យកម្ពុជា

កញ្ញាកឹម មនោវិទ្យា និងអ្នកគាំទ្ររបស់លោក កឹម សុខាមួយចំនួនបានបង្ហាញក្តីសង្ឃឹមចំពោះបញ្ហាប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។ មានក្តីសង្ឃឹមក្រោយដឹងថា លោកដូណាល់ ត្រាំត្រៀមរើសសមាជិកព្រឹទ្ធសភា លោក Marco Rubio ធ្វើជារដ្ឋមន្ត្រីការបរទេស។ សម្រាប់អ្នកគាំទ្រលោក កឹម សុខា លោក Marco Rubio ជាមនុស្សដែលឈឺឆ្អាលក្នុងរឿងប្រជាធិបតេយ្យ ពិសេសធ្លាប់បានថ្កោលទោសចំពោះការចាប់ខ្លួនប្រធានអតីតបក្សប្រឆាំងលោក កឹម សុខា។

អាមេរិកកាត់ទោសជនជាតិចិនមានសញ្ជាតិខ្មែរម្នាក់ក្នុងសំណុំរឿងលាងលុយជាង៧០លានដុល្លារ

នៅថ្ងៃអង្គារ ទី១២ វិច្ឆិកា ក្រសួងយុត្តិធម៌អាមេរិកបានចេញផ្សាយសេចក្តីប្រកាសព័ត៌មានស្តីពីកា

អាមេរិកកាត់ទោសជនជាតិចិនមានសញ្ជាតិខ្មែរម្នាក់ក្នុងសំណុំរឿងលាងលុយជាង៧០លានដុល្លារ

នៅថ្ងៃអង្គារ ទី១២ វិច្ឆិកា ក្រសួងយុត្តិធម៌អាមេរិកបានចេញផ្សាយសេចក្តីប្រកាសព័ត៌មានស្តីពីការកាត់ទោសជនជាតិចិន និងបក្សពួក ២រូបផ្សេងទៀតនៅក្នុងសំណុំរឿងលាយលុយកខ្វក់ចំនួន ៧៣លានដុល្លារអាមេរិក។ ក្នុងចំណោមជនល្មើសទាំង ៣នាក់មានម្នាក់ឈ្មោះ Daren Li ជាជនជាតិចិនមានសញ្ជាតិខ្មែរ។

កីឡករទូក ងចាប់ផ្តើមហាត់សមដើម្បីត្រៀមចូលប្រកួតជាមួយនឹងក្តីសង្ឃឹមយកជ័យជម្នះ

កម្ពុជាកំពុងត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែរយៈពេល ៣ថ្

កីឡករទូក ងចាប់ផ្តើមហាត់សមដើម្បីត្រៀមចូលប្រកួតជាមួយនឹងក្តីសង្ឃឹមយកជ័យជម្នះ

កម្ពុជាកំពុងត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា។ នៅតាមដងទន្លេចតុមុខ គេឃើញចំណុះទូក ង ជាច្រើនបាននិងកំពុងប្រឹងប្រែងហ្វឹកហាត់សម្រាប់ការត្រៀមខ្លួនចូលប្រកួតនៅថ្ងៃព្រហស្បតិ៍ ទី១៤ វិច្ឆិកា។ ថ្លែងរៀបរាប់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI កីឡាករអុំទូកបានបញ្ជាក់ពីការត្រៀមខ្លួនរួចរាល់ក្នុងការប្រកួតយកជ័យជម្នះ តែមិនភ្លេចផ្តែផ្តាំដល់កីឡករអុំទូកដទៃទៀតឲ្យរក្សាសុវត្ថិភាពក្នុងអំឡុងពិធីបុណ្យ។

ឥណ្ឌូណេស៊ីនិង​អូស្ត្រាលី ធ្វើ​សមយុទ្ធរួមគ្នា​ ​ប្រើ​ទ័ព​​ជាង ​២ ពាន់នាក់

ថ្ងៃពុធ ទី១៣វិច្ឆិកា កងទ័ព​អូស្ត្រាលី​និង​ឥណ្ឌូណេស៊ី បានចាប់ផ្តើម​​ធ្វើ​សមយុទ្ធរួមគ្នា ដោ

ឥណ្ឌូណេស៊ីនិង​អូស្ត្រាលី ធ្វើ​សមយុទ្ធរួមគ្នា​ ​ប្រើ​ទ័ព​​ជាង ​២ ពាន់នាក់

ថ្ងៃពុធ ទី១៣វិច្ឆិកា កងទ័ព​អូស្ត្រាលី​និង​ឥណ្ឌូណេស៊ី បានចាប់ផ្តើម​​ធ្វើ​សមយុទ្ធរួមគ្នា ដោយ​ប្រើប្រាស់​កងកម្លាំង​ទ័ព​ជើង​ទឹក ជើងគោក និង​អាកាស ប្រមាណ ជាង ២ ០០០ នាក់។ ថ្នាក់ដឹកនាំ​​អូស្ត្រាលី​​ បញ្ជាក់ថា នេះជាសមយុទ្ធយោធា​ដ៏​ធំបំផុត​ ដែល​អូស្ត្រាលី​មិនធ្លាប់​ធ្វើ​នៅ​ក្រៅ​ព្រំដែន​របស់ខ្លួន​។​ ​

ចាប់ខ្លួនអ្នកពាក់ព័ន្ធ លោក លី សាម៉េត ជាយុទ្ធនាការបោសសំអាតមន្ត្រីពុករលួយ?

គិត​ត្រឹម​ថ្ងៃ​ទី​១៣ ​ខែ​វិច្ឆិកា​នេះ ​មាន​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​រដ្ឋាភិបាល​កម្ពុជា ន

ចាប់ខ្លួនអ្នកពាក់ព័ន្ធ លោក លី សាម៉េត ជាយុទ្ធនាការបោសសំអាតមន្ត្រីពុករលួយ?

គិត​ត្រឹម​ថ្ងៃ​ទី​១៣ ​ខែ​វិច្ឆិកា​នេះ ​មាន​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​រដ្ឋាភិបាល​កម្ពុជា និង​ឈ្មួញ​រក​ស៊ី ​យ៉ាងតិច​៧ ​នាក់ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​សូប៉ាន់​រត់​ការ​ដើម្បី​ឡើង​តំណែង​តាម​រយៈ​លោក លី សាម៉េត​ ខណៈ​ លោក ​លី សាម៉េត ​ត្រូវ​បាន​ចោទ​ប្រកាន់ពី​បទឆ​បោក និង​ពី​បទ «សមគំនិត​ក្នុងបទ​ជំនួញ​ឥទ្ធិ​ពល​អកម្ម»​។​ តើ​ការ​បន្ត​ចាប់​មនុស្ស​ពាក់​ព័ន្ធ​លោក ​លី សាម៉េត ​ជាយុទ្ធនាការ​បោស​សំអាត​អំពើ​ពុក​រលួយ​ក្នុង​ជួរ​រដ្ឋាភិបាល​ថ្មី​ ឬ​យ៉ាង​ណា?​

រថយន្តបុកមនុស្សនៅចិន ស្លាប់ជាង៣០នាក់ ហើយរងរបួសជាង៤០នាក់

នៅភាគខាងជើងប្រទេសចិន យ៉ាងហោចណាស់ មនុស្ស ៣៥នាក់បានស្លាប់ ព្រមទាំង ៤៣នាក់ផ្សេងទៀតរងរបួស  នៅក

រថយន្តបុកមនុស្សនៅចិន ស្លាប់ជាង៣០នាក់ ហើយរងរបួសជាង៤០នាក់

នៅភាគខាងជើងប្រទេសចិន យ៉ាងហោចណាស់ មនុស្ស ៣៥នាក់បានស្លាប់ ព្រមទាំង ៤៣នាក់ផ្សេងទៀតរងរបួស  នៅក្នុងហេតុការណ៍រថយន្តបើក​បុកហ្វូងមនុស្ស កាលពីយប់ថ្ងៃចន្ទ។ នេះបើយោងតាមការបញ្ជាក់របស់អាជ្ញាធរមូលដ្ឋាន នៅខេត្តក្វាងទុង​ ។

អ.ស.ប.៖ អាកាសធាតុប្រែប្រួលកាន់តែ​បន្ថែម​បន្ទុកធ្ងន់ជំរុញ​ឲ្យ​ជនភៀសខ្លួន​កាន់តែច្រើន

​​នៅលើពិភពលោកសព្វថ្ងៃនេះ​ កំណើនកម្តៅផែនដី បាន​ជំរុញ​ឲ្យ​មនុស្ស​រាប់​លាន​នាក់ ត្រូវ​សម្រេ

អ.ស.ប.៖ អាកាសធាតុប្រែប្រួលកាន់តែ​បន្ថែម​បន្ទុកធ្ងន់ជំរុញ​ឲ្យ​ជនភៀសខ្លួន​កាន់តែច្រើន

​​នៅលើពិភពលោកសព្វថ្ងៃនេះ​ កំណើនកម្តៅផែនដី បាន​ជំរុញ​ឲ្យ​មនុស្ស​រាប់​លាន​នាក់ ត្រូវ​សម្រេច​ចិត្ត​ភៀសខ្លួន​ ចាកចោល​ផ្ទះសម្បែង​។ ក្នុង​រយៈ​ពេល១០ឆ្នាំចុងក្រោយ  មនុស្ស​មិនតិច​ជាង ២២០ លាន​នាក់​នោះឡើយ ដែល​ត្រូវ​បង្ខំចិត្ត​ភៀសខ្លួន​និង​ផ្លាស់ទី​ធ្វើ​ចំណាកស្រុក ព្រោះ​តែការ​ប្រែប្រួល​អាកាសធាតុ។ នេះ​បើតាម​ ឧត្តម​ស្នងការអង្គការ​សហប្រជាជាតិ​ដើម្បីជនភៀសខ្លួន ​ដែល​ឆ្លៀត​ឱកាស​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ពិភពលោក ត្រូវ​ចូលរួម​​ជ្រោមជ្រែង​កាត់បន្ថយ​គ្រោះហានិភ័យអាកាសធាតុ​។​

ការធ្វើដំណើរតាមរថភ្លើងកំពុងពេញនិយម និងទទួលបានការគាំទ្រពីពលរដ្ឋ

ក្នុងរយៈពេលចុងក្រោយនេះ គេសង្កេតឃើញមានកំណើនចំនួនពលរដ្ឋដែលចង់សាកល្បងជិះរថភ្លើងទៅតាមបណ្តាខ

ការធ្វើដំណើរតាមរថភ្លើងកំពុងពេញនិយម និងទទួលបានការគាំទ្រពីពលរដ្ឋ

ក្នុងរយៈពេលចុងក្រោយនេះ គេសង្កេតឃើញមានកំណើនចំនួនពលរដ្ឋដែលចង់សាកល្បងជិះរថភ្លើងទៅតាមបណ្តាខេត្តនានាៗក្នុងប្រទសកម្ពុជា។ មានមូលហេតុមួយចំនួនដែលបញ្ជាក់ពីនិន្នាការនេះដូចជា មានភាពងាយស្រួល មានសុវត្ថិភាពជាងការធ្វើដំណើរតាមដងផ្លូវ និងពិសេសជាងគេ គឺគេអាចទស្សនាទេសភាពវាលស្រែ ឬព្រៃប្រឹក្សាជាដើម។ ក្នុងន័យនេះ ពលរដ្ឋបានស្នើឲ្យមានការពង្រីកបន្ថែមនូវខ្សែរថភ្លើងនៅគ្រប់ខេត្តទូទាំងប្រទេស។ ពីស្ថានីយរថភ្លើងក្នុងខេត្តកំពត យើងទស្សនាបទយកការណ៍រៀបចំដោយ ស៊ឹម ចាន់សំណាង៖

តើកម្ពុជាគួរត្រៀមខ្លួនយ៉ាងម៉េចខ្លះដើម្បីចាកចេញពីប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩?

កម្ពុជាបានប្រកាសត្រៀមខ្លួនក្នុងការចាកចេញពីប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩។ ការចាកចេញពីប្

តើកម្ពុជាគួរត្រៀមខ្លួនយ៉ាងម៉េចខ្លះដើម្បីចាកចេញពីប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩?

កម្ពុជាបានប្រកាសត្រៀមខ្លួនក្នុងការចាកចេញពីប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩។ ការចាកចេញពីប្រទេសអភិវឌ្ឍតិចតួចដែលអាចធ្វើឲ្យកម្ពុជាប្រឈមនឹងការបាត់បង់ប្រយោជន៍មួយចំនួន ដូចជាភាពអនុគ្រោះពន្ធគយ។ ទោះយ៉ាងណា អ្នកជំនាញសេដ្ឋកិច្ច និងអ្នកតាមដានសង្គមមើលឃើញពីផលវិជ្ជមាន និងអវិជ្ជមានចំពោះការចាកចេញរបស់កម្ពុជាពីប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩។ តើកម្ពុជាគួរត្រៀមខ្លួនយ៉ាងម៉េចខ្លះដើម្បីចាកចេញពីប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩?។

ចៅក្រមស៊ើបសួរបញ្ចូនសំណុំរឿងស្រី ស៊ីណាទៅជំនុំជម្រះ ក្រោយមានសំណើពីគ្រួសារជនរងគ្រោះ

សំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធអំពើឃាតកម្មដែលប្រព្រឹត្តដោយអតីតឧកញ៉ាស្រី ស៊ីណាត្រូវបានចៅក្រម

ចៅក្រមស៊ើបសួរបញ្ចូនសំណុំរឿងស្រី ស៊ីណាទៅជំនុំជម្រះ ក្រោយមានសំណើពីគ្រួសារជនរងគ្រោះ

សំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធអំពើឃាតកម្មដែលប្រព្រឹត្តដោយអតីតឧកញ៉ាស្រី ស៊ីណាត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបញ្ចូនទៅតុលាការដើម្បីជំនុំជម្រះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញចេញផ្សាយនៅយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។ សំណុំរឿងដែលបានបញ្ចូនទៅឪ្យតុលាការជំនុំជម្រះ គឺពាក់ព័ន្ធនឹងអំពើឃាតកម្ម ការប៉ុនប៉ងឃាតកម្ម និងការប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត។ 

ពិព័រណ៍​យន្តហោះ ចិនបង្ហាញ​​យន្តហោះ​ចម្បាំងដ៏ទំនើប និង​ដ្រូន​វាយប្រហារ

រដ្ឋអំណាច​ក្រុង​ប៉េកាំង​ បាន​​បង្ហាញ​សមត្ថភាព​ផលិត​សព្វាវុធចិន ដែល​​កាន់តែ​ទំនើបនិង​ខ្ល

ពិព័រណ៍​យន្តហោះ ចិនបង្ហាញ​​យន្តហោះ​ចម្បាំងដ៏ទំនើប និង​ដ្រូន​វាយប្រហារ

រដ្ឋអំណាច​ក្រុង​ប៉េកាំង​ បាន​​បង្ហាញ​សមត្ថភាព​ផលិត​សព្វាវុធចិន ដែល​​កាន់តែ​ទំនើបនិង​ខ្លាំងក្លា​​ តាមរយៈ​មហាពិព័រណ៍​យន្តហោះឆ្នាំ​២០២៤ ដែល​បា​ន​ផ្តោត​សារៈ​សំខាន់​ទៅលើ យន្តហោះ​ចម្បាំង និង​ដ្រូន​វាយប្រហារ​។ ក្នុង​ឱកាស​នេះ រដ្ឋអំណាច​ក្រុង​ប៉េកាំង បង្ហាញ​យន្តហោះ​ប្រដេញ​ដ៏ទំនើប​ចុងក្រោយរបស់ខ្លួន​ ដែលអាច​​មាន​សមត្ថភាព​ស្មើ​នឹង​យន្តហោះ​ចម្បាំង​ប្រភេទ អែហ្វ-៣៥របស់​សហរដ្ឋ​អាមេរិក។​ ក្នុង​ថ្ងៃ​បើកសម្ពោធពិព័រណ៍​នៅ​ភាគ​ខាង​ត្បូងប្រទេស, ចិន​ក៏បាន​អញ្ជើញ​ស​មភាគីរុស្ស៊ី ឲ្យ​បង្ហាញ​ណែនាំ​យន្តហោះ​ចម្បាំងជំនាន់ទី​៥ដ៏ទំនើប​របស់រុស្ស៊ី​ ឲ្យ​ហោះហើរ​បង្ហាញខ្លួន​នៅលើដែន​អាកាស​របស់​ចិន​។​

អារ៉ាប៊ីសាអូឌីត៖មេដឹកនាំអារ៉ាប់ និងអ៊ីស្លាមថ្កោលទោសអំពើប្រល័យពូជសាសន៍នៅតំបន់ហ្កាហ្សា

នៅថ្ងៃចន្ទ ទី១១ វិច្ឆិកា ប្រទេសអារ៉ាប៊ីសាអូឌីតបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសម

អារ៉ាប៊ីសាអូឌីត៖មេដឹកនាំអារ៉ាប់ និងអ៊ីស្លាមថ្កោលទោសអំពើប្រល័យពូជសាសន៍នៅតំបន់ហ្កាហ្សា

នៅថ្ងៃចន្ទ ទី១១ វិច្ឆិកា ប្រទេសអារ៉ាប៊ីសាអូឌីតបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសម្ព័ន្ធអារ៉ាប់ និងអង្គការនៃកិច្ចសហប្រតិបត្តិការអ៊ីស្លាមដោយមាន ៧០ប្រទេសសមាជិកចូលរួម។ កម្មវត្ថុនៃកិច្ចប្រជុំកំពូលបានផ្តោតសំខាន់លើបញ្ហាសង្រ្គាមនៅតំបន់ហ្កាហ្សា និងនៅលីបង់ដែលប្រទេសអ៊ីស្រាអែលកំពុងបន្តវាយប្រហារលើក្រុមហាម៉ាសប៉ាឡេស្ទីន និងក្រុមហេសបូឡាលីបង់។ នៅក្នុងកិច្ចប្រជុំកំពូល មេដឹកនាំអារ៉ាប់ និងអ៊ីស្លាមបានថ្កោលទោសលើអំពើប្រល័យពូជសាសន៍ដែលកំពុងកើតមាននៅតំបន់ហ្កាហ្សា។ 

ចាប់ខ្លួនមន្ត្រី និងឧកញ៉ាយ៉ាងតិច៦នាក់ក្នុងសំណុំរឿងឆបោកពាក់ព័ន្ធនឹង លី សាម៉េត

នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) បាន​សម្រេច​បញ្ជូន​ខ្លួន​ ​ល

ចាប់ខ្លួនមន្ត្រី និងឧកញ៉ាយ៉ាងតិច៦នាក់ក្នុងសំណុំរឿងឆបោកពាក់ព័ន្ធនឹង លី សាម៉េត

នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) បាន​សម្រេច​បញ្ជូន​ខ្លួន​ ​លោក​ ឡាយ វិសិដ្ឋ អភិបាល​រង​ខេត្តពោធិ៍​សាត់​ទៅ​តុលាការ​ក្នុង​សំណុំរឿង​ឆបោក​ពាក់​ព័ន្ធ​នឹង ​លោក លី សាម៉េត។ នេះបើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌​មាន​ដែល​ស្និទ​នឹង​រដ្ឋាភិបាល​នៅ​ថ្ងៃ​ទី​១២​ ខែ​វិច្ឆិកា​នេះ។​ ចំណាត់​ការ​លើ​មន្ត្រី​ជាន់​ខ្ពស់​ខេត្តពោធិ៍សាត់​ម្នាក់​ថែម​ទៀត​នេះ​បាន​ធ្វើ​ឲ្យ​ចំនួន​ជន​សង្ស័យ​ក្នុង​សំណុំរឿង​ឆបោក​ពាក់​ព័ន្ធ​នឹង លោក លី សាម៉េត ​កើន​ឡើង​សរុប​យ៉ាង​តិច​៦​នាក់​។

Get more results via ClueGoal