បណ្ឌិត ឌុច ដារិន្ទ៖ភ្ញៀវជាតិ និងអន្តរជាតិចាយលុយជាង ៣០០លានដុល្លារក្នុងពេលបុណ្យអុំទូក
newsare.net
ក្រសួងទេសចរណ៍កម្ពុជាបានចេញផ្សាយរបាយការណ៍ស្តីពីព្រះរាជពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃ បណ្ឌិត ឌុច ដារិន្ទ៖ភ្ញៀវជាតិ និងអន្តរជាតិចាយលុយជាង ៣០០លានដុល្លារក្នុងពេលបុណ្យអុំទូក
ក្រសួងទេសចរណ៍កម្ពុជាបានចេញផ្សាយរបាយការណ៍ស្តីពីព្រះរាជពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃ ក្នុងឆ្នាំ២០២៤។ តាមរបាយការណ៍ មានពលរដ្ឋខ្មែរ ដែលចាត់ទុកជាទេសចរជាតិចំនួនជាង ៧លាននាក់ និងទេសចរបរទេសជិត ១០ម៉ឺននាក់ បានចូលរួមកម្សាន្តនៅក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោកបណ្ឌិត ឌុច ដារិន្ទ សេដ្ឋវិទូខ្មែរមួយរូបបានប៉ាន់ប្រមាណថា ពលរដ្ឋខ្មែរ១នាក់បានចំណាយជាមធ្យមប្រមាណ ៤០ដុល្លារ ក្នុងរយៈពេល ៣ថ្ងៃនៃពិធីបុណ្យអុំទូក។ រីឯជនបរទេសបានចំណាយជាមធ្យមប្រមាណ ៤០ដុល្លារ ក្នុងរយៈពេលតែ ១ថ្ងៃ។ តាមលោក ឌុច ដារិន្ទ មានសាច់ប្រាក់សរុបប្រមាណ ៣២០លានដុល្លារ ត្រូវបានចរាចរណ៍តាមរយៈភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃ។ Read more