Cambodia



វិទ្យាស្ថានLowy៖ ចិន​​បង្កើន​​ថវិកា​ជំនួយ​ទៅកាន់​ប្រទេស​តំបន់​ប៉ាស៊ីហ្វិក ដើម្បី​ពង្រីកឥទ្ធិពល

ថវិកាជំនួយ​របស់ចិន ទៅកាន់​បណ្តា​ប្រទេស​កូនកោះ​ក្នុងតំបន់ប៉ាស៊ីហ្វិក​ បាន​ស្ទុះកើនឡើងវិញ

អ៊ុយក្រែនចោទ​រុស្ស៊ីថាបានបាញ់មីស៊ីលបាលីស្ទីកអន្តរទ្វីបដែលអាចមាន​សមត្ថភាពនាំក្បាលគ្រាប់នុយក្លេអ៊ែរ

ស្ថានការណ៍​នៅក្នុងសង្រ្គាម​អ៊ុយក្រែន កាន់តែពុះកញ្ជ្រោល​ពីមួយថ្ងៃ ទៅមួយថ្ងៃ។ បន្ទាប់ពី​ប្

អ៊ុយក្រែនចោទ​រុស្ស៊ីថាបានបាញ់មីស៊ីលបាលីស្ទីកអន្តរទ្វីបដែលអាចមាន​សមត្ថភាពនាំក្បាលគ្រាប់នុយក្លេអ៊ែរ

ស្ថានការណ៍​នៅក្នុងសង្រ្គាម​អ៊ុយក្រែន កាន់តែពុះកញ្ជ្រោល​ពីមួយថ្ងៃ ទៅមួយថ្ងៃ។ បន្ទាប់ពី​ប្រកាស​ចាត់វិធានការ​វាយបក​នឹង​ការបើកភ្លើងខៀវ​របស់អាមេរិក​ឲ្យ​អ៊ុយក្រែន​ប្រើមីស៊ីល​ចម្ងាយឆ្ងាយ​បាញ់​ចូល​ដី​រុស្ស៊ី ម៉ូស្គូ​ទំនង​បាញ់​មីស៊ីល​អន្តរទ្វីប នៅក្នុង​ការវាយប្រហារ​មីស៊ីល​ទៅលើ​អ៊ុយក្រែន នៅ​ព្រឹកថ្ងៃ​ព្រហស្បតិ៍​ទី ២១ វិច្ឆិកា។ វិមាន​ក្រេមឡាំង​មិនឆ្លើយ​បញ្ជាក់ព័ត៌មាន​ដែល​កងទ័ព​អ៊ុយក្រែន​បាន​ប្រកាស​ឲ្យ​ដឹង​នោះទេ។ ចំពោះថ្នាក់ដឹកនាំ​អឺរ៉ុប បើសិនជា​ការពិតមែន នោះ​រុស្ស៊ី​កំពុង​មាន​ចេតនា​ធ្វើ​ឲ្យ​សង្រ្គាមអ៊ុយក្រែន​ធ្លាក់ធ្ងន់ធ្ងរ រាលដាល​កាន់តែ​ធំទៅៗ។

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ចេញ​ដីកា​ចាប់ខ្លួន​ លោក​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល នេតាន់យ៉ាហ៊ូ

តុលាការព្រហ្មទណ្ឌអន្តរជាតិក្រុងឡាអេ បានចេញដីកា​តាមចាប់ខ្លួន លោក​នាយករដ្ឋមន្ត្រីអ៊ីស្រាអ

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ចេញ​ដីកា​ចាប់ខ្លួន​ លោក​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល នេតាន់យ៉ាហ៊ូ

តុលាការព្រហ្មទណ្ឌអន្តរជាតិក្រុងឡាអេ បានចេញដីកា​តាមចាប់ខ្លួន លោក​នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន នេតាន់យ៉ាហ៊ូ និងលោក​អតីតរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ​យ៉ោវ ហ្កាឡន់ត៍​ ដោយ​ចោទ​ពី​បទ​​ឧក្រិដកម្មសង្គ្រាម​និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ​។ រដ្ឋាភិបាល​អ៊ីស្រាអែល បានច្រានចោលភ្លាម​នូវដីកានេះ ដោយចាត់ទុកថាតុលាការព្រហ្មទណ្ឌអន្តរជាតិ លែងមាន​ន័យអ្វីទៀតហើយ​។ នៅក្នុងដីកាមួយដាច់ដោយឡែក​​ តុលាការ​ក្រុងឡាអេ ក៏បានប្រកាសតាមចាប់ខ្លួន​មេក្លោធំម្នាក់ របស់ក្រុមហាម៉ាស ឈ្មោះ ម៉ូហាម៉េដ ឌីហ្វ ពីបទឧក្រិដ្ឋ​ដូចគ្នា​។

លោកប៉ា ច័ន្ទរឿន៖លំហនយោបាយមិនល្អនឹងប៉ះពាល់ដល់សេរីភាពបញ្ចេញមតិលើប្រព័ន្ធឌីជីថល

នៅថ្ងៃព្រហស្បតិ៍ ទី២១ វិច្ឆិកានេះ វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា និងសង្គមស៊ីវិលបានរៀបចំក

លោកប៉ា ច័ន្ទរឿន៖លំហនយោបាយមិនល្អនឹងប៉ះពាល់ដល់សេរីភាពបញ្ចេញមតិលើប្រព័ន្ធឌីជីថល

នៅថ្ងៃព្រហស្បតិ៍ ទី២១ វិច្ឆិកានេះ វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា និងសង្គមស៊ីវិលបានរៀបចំកិច្ចសន្ទនាមួយស្តីពីប្រជាធិបតេយ្យឌីជីថល និងបញ្ញាសិប្បនិម្មិត។ នៅកិច្ចសន្ទនានេះ ភាគីពាក់ព័ន្ធទាំងមន្ត្រីរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលបានជជែកវែកញែកពីបញ្ហាប្រជាធិបតេយ្យឌីជីថល សេរីភាពបញ្ចេញមតិ និងសុវត្ថិភាពលើប្រព័ន្ធឌីជីថល។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោកបណ្ឌិត ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាកត់សម្គាល់ថា ដំណើរការប្រព័ន្ធឌីជីថលនៅកម្ពុជានៅមិនទាន់ប្រសើរ និងថា កត្តាលំហនយោបាយមិនល្អគឺជាឧបសគ្គមួយដល់សេរីភាពបញ្ចេញមតិលើប្រព័ន្ធឌីជីថល។

រុស្ស៊ី ចោទអាមេរិកថា ជាដើមហេតុបណ្តាលឲ្យសង្គ្រាមអ៊ុយក្រែន អូសបន្លាយពេលមិនចេះចប់

ថ្ងៃពុធទី ២០ ខែវិច្ឆិកា រុស្ស៊ី បានចោទសហរដ្ឋអាមេរិកថា បានព្យាយាមគ្រប់មធ្យោបាយ ដើម្បីអូសបន្

រុស្ស៊ី ចោទអាមេរិកថា ជាដើមហេតុបណ្តាលឲ្យសង្គ្រាមអ៊ុយក្រែន អូសបន្លាយពេលមិនចេះចប់

ថ្ងៃពុធទី ២០ ខែវិច្ឆិកា រុស្ស៊ី បានចោទសហរដ្ឋអាមេរិកថា បានព្យាយាមគ្រប់មធ្យោបាយ ដើម្បីអូសបន្លាយសង្គ្រាមនៅអ៊ុយក្រែន តាមរយៈការបង្កើនសន្ទុះ នៃការផ្គត់ផ្គង់គ្រឿងសព្វាវុធ ទៅឲ្យអ៊ុយក្រែន ជាពិសេស អាវុធនុយក្លេអ៊ែរ និង គ្រាប់មីនប្រឆាំងមនុស្ស។ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានប្រមានសាជាថ្មីទៀត អំពីគ្រោះថ្នាក់នៃសង្គ្រាមនុយក្លេអ៊ែរ ប្រសិនបើរុស្ស៊ី ត្រូវរងការវាយប្រហារ ដោយអាវុធនុយក្លេអ៊ែរ ពីភាគីម្ខាងទៀត។ 

តុលាការអាមេរិកចោទមហាសេដ្ឋី​ធំទី២​របស់ឥណ្ឌា លោក​Adani​ពីបទពុករលួយ និងបន្លំបោកប្រាស់

រដ្ឋអាជ្ញាអាមេរិក កាលពីថ្ងៃ​ពុធទី ២០​វិច្ឆិកា​បានចោទប្រកាន់​មហាសេដ្ឋី​ធំទី​២​របស់​ឥណ្ឌា

តុលាការអាមេរិកចោទមហាសេដ្ឋី​ធំទី២​របស់ឥណ្ឌា លោក​Adani​ពីបទពុករលួយ និងបន្លំបោកប្រាស់

រដ្ឋអាជ្ញាអាមេរិក កាលពីថ្ងៃ​ពុធទី ២០​វិច្ឆិកា​បានចោទប្រកាន់​មហាសេដ្ឋី​ធំទី​២​របស់​ឥណ្ឌា គឺ​លោក​Gautam Adani ថា បាន​ប្រព្រឹត្តអំពើពុករលួយ និង​បិទបាំង​បោកប្រាស់​អ្នកវិនិយោគអាមេរិក។ បទចោទប្រកាន់​របស់​តុលាការ​អាមេរិក​បានធ្វើ​ឲ្យ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​យក្ស​ឥណ្ឌា Adani បានធ្លាក់ចុះ​អស់​១០ភាគរយ និងខាតបង់ប្រមាណ ២០ពាន់លាន​ដុល្លារ នៅម៉ោងបើក​ទីផ្សារភាគហ៊ុន​នៅទីក្រុង​ញូវដេលី នៅ​ថ្ងៃ​ព្រហស្បតិ៍ទី ២១​វិច្ឆិកានេះ។ ប្រមុខបក្ស​ប្រឆាំង​ឥណ្ឌា​វិញបាន​អំពាវនាវ​ឲ្យ​ប៉ូលិស​ចាប់ខ្លួន​មហាសេដ្ឋី​ឥណ្ឌា លោក Gautam Adani ដែលមានបាន​ដោយសារ​តែការសូកប៉ាន់ និង​ទំនាក់ទំនងជិតស្និទ្ធជាមួយ​លោកនាយករដ្ឋមន្រ្តី ណារិនដ្រា ម៉ូឌី។

ក្រុមហេសបូឡា​បដិសេធមិនទទួលយក​បទឈប់បាញ់ ទៅតាម​លក្ខខណ្ឌរបស់អ៊ីស្រាអែល

មេថ្មី​របស់​ក្រុមហេសបូឡា ណាអ៊ីម កាសេម បាន​ថ្លែងសារប្រកាសកាលពីថ្ងៃទី​២០​វិច្ឆិកា​ ថាក្រុមខ

ក្រុមហេសបូឡា​បដិសេធមិនទទួលយក​បទឈប់បាញ់ ទៅតាម​លក្ខខណ្ឌរបស់អ៊ីស្រាអែល

មេថ្មី​របស់​ក្រុមហេសបូឡា ណាអ៊ីម កាសេម បាន​ថ្លែងសារប្រកាសកាលពីថ្ងៃទី​២០​វិច្ឆិកា​ ថាក្រុមខ្លួន មិនទទួលយកបទឈប់បាញ់ ដែលអ៊ីស្រាអែលបានដាក់លក្ខខណ្ឌមកជាដាច់ខាត។ មេក្រុមហេសបូឡា ចាត់ទុកអ៊ីស្រាអែល ជាអ្នក​បំពាន​អធិបតេយ្យភាព​របស់​លីបង់។ សូមបញ្ជាក់ថា ​មន្ត្រីទូត​​សហរដ្ឋអាមេរិកដែលជាអ្នកព្យាយាម​​សម្របសម្រួល​ការចរចា​ ដើម្បីឈានឲ្យ​មានបទឈប់បាញ់ រវាងក្រុមហេសបូឡានិង​អ៊ីស្រាអែល​ កំពុងតែធ្វើដំណើរ​ចេញពីលីបង់ ឆ្ពោះទៅ​កាន់អ៊ីស្រាអែល​ ដើម្បីជួបជាមួយលោក​នាយករដ្ឋមន្ត្រីនេតាន់យ៉ាហ៊ូ។

តើការបញ្ជាក់របស់រដ្ឋាភិបាលគ្រប់គ្រាន់ដើម្បីរំងាប់កង្វល់ក្នុងសំណុំរឿង«កោះគុត»ដែរឬទេ?

លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ព្រមៗគ្នានៅថ្ង

តើការបញ្ជាក់របស់រដ្ឋាភិបាលគ្រប់គ្រាន់ដើម្បីរំងាប់កង្វល់ក្នុងសំណុំរឿង«កោះគុត»ដែរឬទេ?

លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ព្រមៗគ្នានៅថ្ងៃទី២១ ខែវិច្ឋិកា ឆ្នាំ២០២៤នេះថា កម្ពុជា និងថៃកំពុងបន្តការចរចាគ្នានៅឡើយចំពោះបញ្ហា«កោះគុត»។ ការចេញមុខមកបញ្ជាក់របស់នាយករដ្ឋមន្ត្រី និងអតីតនាយករដ្ឋមន្ត្រីពេលនេះត្រូវបានអ្នកតាមដាននយោបាយខ្មែរខ្លះយល់ឃើញថា គឺនៅមិនទាន់គ្រប់គ្រាន់សម្រាប់រំងាប់ក្តីកង្វល់របស់ពលរដ្ឋខ្មែរ និងអ្នកវិភាគខ្លះទៀតគាំទ្រដល់យន្តការធ្វើការងាររបស់រដ្ឋាភិបាល។ ទន្ទឹមគ្នានេះ អ្នកវិភាគក៏ទទួលស្គាល់ថា ក្តីកង្វល់របស់ពលរដ្ឋគឺជាសិទ្ធិរបស់ពួកគេនៅក្នុងសង្គមប្រជាធិបតេយ្យ។

លោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែតប្រាប់ពលរដ្ឋឱ្យស្ងប់ស្ងាត់ក្នុងវិវាទដែនទឹកនៅកោះគុត

នៅថ្ងៃទី២១ វិច្ឆិកានេះ លោកហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោកហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានអំព

លោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែតប្រាប់ពលរដ្ឋឱ្យស្ងប់ស្ងាត់ក្នុងវិវាទដែនទឹកនៅកោះគុត

នៅថ្ងៃទី២១ វិច្ឆិកានេះ លោកហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោកហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យពលរដ្ឋខ្មែររក្សាភាពស្ងប់ស្ងាត់ក្នុងវិវាទដែនទឹកនៅកោះគុត។ ការអំពាវនាវយ៉ាងដូចនេះត្រូវបានលោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែតលើកយកហេតុផលទៅពន្យល់ដោយធានាថា កោះគុតដែលជាដែនទឹករបស់ខ្មែរនៅមិនទាន់បានបាត់បង់ទៅថៃដូចការចោទប្រកាន់របស់ក្រុមប្រឆាំងនោះទេ។

លោកហ៊ុន សែនបញ្ជាក់ពីមូលហេតុដែលនៅមិនទាន់មានការជ្រើសរើសសម្តេចព្រះសង្ឃរាជ្យថ្មី

ប្រធានព្រឹទ្ធសភាកម្ពុជា លោកហ៊ុន សែនបានចូលរួមនៅក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីស

លោកហ៊ុន សែនបញ្ជាក់ពីមូលហេតុដែលនៅមិនទាន់មានការជ្រើសរើសសម្តេចព្រះសង្ឃរាជ្យថ្មី

ប្រធានព្រឹទ្ធសភាកម្ពុជា លោកហ៊ុន សែនបានចូលរួមនៅក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ នាព្រឹកថ្ងៃទី២១ វិច្ឆិកានេះ។ ថ្លែងនៅក្នុងឱកាសនោះ លោកហ៊ុន សែនបានបញ្ជាក់ពីមូលហេតុដែលឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រមិនទាន់ជ្រើសរើសសម្តេចព្រះសង្ឃរាជ្យថ្មី ក្រោយសម្តេចព្រះមហាសង្ឃរាជ ទេព វង្ស បានសុគតកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២៤ កន្លងទៅថា គឺដោយសារមិនទាន់មានភាពបន្ទាន់។ លោកហ៊ុន សែនថា លោក និងឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រដទៃទៀតបាន និងកំពុងពិគ្រោះយោបល់ជាមួយព្រះមហាក្សត្រព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីចំពោះការជ្រើសរើសសម្តេចព្រះសង្ឃរាជ្យថ្មី។

នំបញ្ចុកទឹកម្ហិចនៅក្នុងខេត្តកំពតកំពុងល្បីល្បាញ និងទទួលបានការគាំទ្រ

នំបញ្ចុកទឹកម្ហិចត្រូវបានគេចាត់ទុកជាអត្តសញ្ញាណមួយរបស់ខេត្តកំពត។ នេះក៏ដោយសារតែនំបញ្ចុកទឹក

នំបញ្ចុកទឹកម្ហិចនៅក្នុងខេត្តកំពតកំពុងល្បីល្បាញ និងទទួលបានការគាំទ្រ

នំបញ្ចុកទឹកម្ហិចត្រូវបានគេចាត់ទុកជាអត្តសញ្ញាណមួយរបស់ខេត្តកំពត។ នេះក៏ដោយសារតែនំបញ្ចុកទឹកម្ហិចមានរសជាតិឆ្ងាញ់ខុសប្លែកពីនំបញ្ចុកផ្សេងទៀតរបស់ខ្មែរ។ បច្ចុប្បន្ន នំបញ្ចុកទឹកម្ហិចនៅកំពតកំពុងល្បីល្បាញ និងទទួលបានការគំាទ្រយ៉ាងខ្លាំងពីភ្ញៀវទេសចរក្នុងស្រុក និងក្រៅស្រុក។ 

អង្គការ ILO ចាប់ផ្តើមគម្រោងពង្រឹងយន្តការការពារ និងដោះស្រាយវិវាទការងារនៅកម្ពុជា

អង្គការពលកម្មអន្តរជាតិ ILO ប្រចាំកម្ពុជាតាមរយៈកម្មវិធីភាពជាដៃគូ ILO-Korea (I-KORP) បានចាប់ផ្តើមគម្រោងថ្

អង្គការ ILO ចាប់ផ្តើមគម្រោងពង្រឹងយន្តការការពារ និងដោះស្រាយវិវាទការងារនៅកម្ពុជា

អង្គការពលកម្មអន្តរជាតិ ILO ប្រចាំកម្ពុជាតាមរយៈកម្មវិធីភាពជាដៃគូ ILO-Korea (I-KORP) បានចាប់ផ្តើមគម្រោងថ្មីមួយដើម្បីពង្រឹងយន្តការការពារ និងដោះស្រាយវិវាទការងារនៅកម្ពុជា។ គំនិតផ្តួចផ្តើមលើគម្រោងកិច្ចសន្ទនាសង្គម និងការកសាងសមត្ថភាពមួយនេះនឹងចាប់ផ្តើមពីខែវិច្ឆិកា ឆ្នាំ២០២៤ រហូតដល់ខែធ្នូ ឆ្នាំ២០២៦។ កម្មវត្ថុចម្បង គឺស្វែងរកការដោះស្រាយបញ្ហាប្រឈមសំខាន់ៗនៅក្នុងក្របខណ្ឌនៃទំនាក់ទំនងការងាររបស់កម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាល និយោជក និងកម្មករ។

ជនរងគ្រោះ​ព្រោះគ្រាប់មីន​កើនឡើង​ខ្ពស់​នៅលើពិភពលោក ក្នុងនោះ​ភូមា​ច្រើន​ជាងគេ

​ភូមា ​ក្លាយ​ជាប្រទេសជាប់ថ្នាក់លើគេ ​ដែល​មាន​ប្រជាជន​រងគ្រោះ​ព្រោះ​គ្រាប់​មីនច្រើន​ជាង​

ជនរងគ្រោះ​ព្រោះគ្រាប់មីន​កើនឡើង​ខ្ពស់​នៅលើពិភពលោក ក្នុងនោះ​ភូមា​ច្រើន​ជាងគេ

​ភូមា ​ក្លាយ​ជាប្រទេសជាប់ថ្នាក់លើគេ ​ដែល​មាន​ប្រជាជន​រងគ្រោះ​ព្រោះ​គ្រាប់​មីនច្រើន​ជាង​គេបំផុត​ ហើយ​ចំនួនជន​​រងគ្រោះ​និង​ស្លាប់​ព្រោះ​តែ​គ្រាប់​មីន ក៏​បាន​កើនឡើង​ជាទូទៅ លើនៅពិភពលោក។ នេះបើតាម​​អង្គការ​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រាប់​មីន​ (ICBL)។ ​

តើសង្គ្រាម​​នុយក្លេរអ៊ែរ​អាច​នឹង​ផ្ទុះ​ឬ​ បន្ទាប់​ពី​លោក​​ពូទីន​គំរាម​​ប្រើ​អាវុធ​នុយក្លេអ៊ែរ?

បន្ទាប់ពីអ៊ុយក្រែន បាន​បាញ់​មីស៊ីល​ចម្ងាយឆ្ងាយ​ដែលអាមេរិកបាន​ប្រគល់​ឲ្យ ចូលទៅក្នុងទឹកដី

តើសង្គ្រាម​​នុយក្លេរអ៊ែរ​អាច​នឹង​ផ្ទុះ​ឬ​ បន្ទាប់​ពី​លោក​​ពូទីន​គំរាម​​ប្រើ​អាវុធ​នុយក្លេអ៊ែរ?

បន្ទាប់ពីអ៊ុយក្រែន បាន​បាញ់​មីស៊ីល​ចម្ងាយឆ្ងាយ​ដែលអាមេរិកបាន​ប្រគល់​ឲ្យ ចូលទៅក្នុងទឹកដីរុស្ស៊ី​ លោក​ពូទីន​បាន​ចុះហត្ថលេខាកាលពីថ្ងៃអង្គារ​ លើក្រិត្យ​ច្បាប់ថ្មីមួយកែប្រែ​ទ្រឹស្ត្រី​នុយក្លេអ៊ែររបស់រុស្ស៊ី​។ ពោលគឺ​តាមរយៈទ្រឹស្តីថ្មីនេះ រុស្ស៊ីអាចប្រើអាវុធនុយក្លេអ៊ែរទៅលើអ៊ុយក្រែន​បាន​។​ នេះគឺជាការគំរាមជាថ្មីម្តងទៀត ដែលលោកពូទីនធ្លាប់ធ្វើច្រើនដងមកហើយ។ ទាំងអ៊ុយក្រែន ទាំងក្រុមប្រទេសលោកខាងលិច បាន​លើកឡើងថា​ការគំរាម​របស់លោកពូទីននេះ គឺជា​ទង្វើ​ដុតភ្លើងសង្គ្រាម​បន្ថែម ​ដោយ​គ្មានការទទួលខុសត្រូវ​។ តែយ៉ាងណា តើគេគួរ​បារម្ភខ្លាចដែរឬទេ ថាសង្គ្រាមនុយក្លេអ៊ែរអាចនឹងផ្ទុះឡើងពិតមែននោះ?​

តុលាការខេត្តកំពតសម្រេចបង្កកទ្រព្យសម្បត្តិ និងគណនីធនាគាររបស់បក្សពួកអតីតឧកញ៉ាជា សារ៉ន

នៅថ្ងៃទី១៩ វិច្ឆិកា សាលាដំបូងខេត្តកំពតបានសម្រេចបង្កកគណនីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញ

តុលាការខេត្តកំពតសម្រេចបង្កកទ្រព្យសម្បត្តិ និងគណនីធនាគាររបស់បក្សពួកអតីតឧកញ៉ាជា សារ៉ន

នៅថ្ងៃទី១៩ វិច្ឆិកា សាលាដំបូងខេត្តកំពតបានសម្រេចបង្កកគណនីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ១០៦គណនី រួមទាំងបង្កកអចលនវត្ថុដីធ្លីទំហំជាង ២លាន២៨ម៉ឺនម៉ែត្រការ៉េរបស់បក្សពួកអតីតឧកញ៉ាជា សារ៉នដែលបានបោកប្រាស់ពលរដ្ឋក្រោមរូបភាពវិនិយោគ។ តាមតុលាការខេត្តកំពត ទ្រព្យសម្បត្តិរបស់បក្សពួកដែលរឹបអូសបាននេះនឹងយកទៅធ្វើជាមូលដ្ឋាននៅក្នុងការរកដំណោះស្រាយជូនពលរដ្ឋរងគ្រោះ។

ហេតុអ្វីទាល់តែមានអ្នកជំងឺស្លាប់ ទើបដឹងថា មន្ទីរពេទ្យ សុងហាក់ ម៉ារីណា បើកដោយគ្មានច្បាប់?

មន្ទីរ​សុខា​ភិបាល​ខេត្ត​តាកែវ​បាន​អះអាង​នៅ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ថា មន្ទីរ​សម

ហេតុអ្វីទាល់តែមានអ្នកជំងឺស្លាប់ ទើបដឹងថា មន្ទីរពេទ្យ សុងហាក់ ម៉ារីណា បើកដោយគ្មានច្បាប់?

មន្ទីរ​សុខា​ភិបាល​ខេត្ត​តាកែវ​បាន​អះអាង​នៅ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ថា មន្ទីរ​សម្រាក​ព្យាបាល​ និង​សម្ភព សុង​ហាក់ ម៉ារីណា ​បាន​ដំណើរការ​ផ្តល់​សេវា​ដោយ​គ្មាន​ច្បាប់​ ខណៈ​សមត្ថកិច្ច​បាន​រក​ឃើញ​សព​ស្ត្រីម្នាក់​អាយុ​៤១​ឆ្នាំ និង​ក្មេង​អាយុ​៣​ឆ្នាំ​ម្នាក់​(រស់) ត្រូវបាន​ដឹក​ចេញ​ពី​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​នោះ​ទៅ​ទម្លាក់​ចោល​ក្នុង​ព្រៃមួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​បឹង​ពញ្ញាគុក ឃុំ​ត្រពាំង​ក្រសាំង ស្រុក​បាទី​។​ តាមសមត្ថ​កិច្ច ស្ត្រីដែល​ស្លាប់​នោះគឺ​ដោយសារ​តែ​មាន​ប្រតិ​កម្ម​ពី​ការ​ចាក់​ថ្នាំ​។ ​ករណី​នេះ​ត្រូវ​បាន​អ្នក​តាម​ដានសង្គម​យល់​ឃើញ​ថា​ គួរ​តែ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ស៊ី​ជម្រៅ ​ព្រោះនេះ​ជា​ទង្វើ​អសីលធម៌​៕

តុលាការ​ហុងកុង​ បន្ត​​ជម្រះក្តី​​មហាសេដ្ឋី ជីមី ឡៃ​ និមិត្តរូប​ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ

​ថ្ងៃអង្គារ ទី​១៩វិច្ឆិកា ​តុលាការ​ហុងកុង​ បានកាត់ទោស​​សកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្

តុលាការ​ហុងកុង​ បន្ត​​ជម្រះក្តី​​មហាសេដ្ឋី ជីមី ឡៃ​ និមិត្តរូប​ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ

​ថ្ងៃអង្គារ ទី​១៩វិច្ឆិកា ​តុលាការ​ហុងកុង​ បានកាត់ទោស​​សកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ សរុប​ចំនួន​ ៤៥ នាក់​ ឲ្យ​ជាប់ពន្ធនាគារ​ ចន្លោះពី ៤ឆ្នាំ ទៅ ១០ ឆ្នាំ​ ​​អំពីបទល្មើស​​វិទ្ធង្សនាបង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិ​ហុងកុង។ មួយថ្ងៃបន្ទាប់​ តុលាការ​បន្ត​បើកសវនាការ​ជម្រះក្តី លោកមហាសេដ្ឋីប្រព័ន្ធ​ផ្សព្វផ្សាយ​ ជីមី ឡៃ (Jimmy Lai) ដែល​បាន​បំផុស​ការ​ឃោសនាគាំទ្រ​សិទ្ធិសេរីភាព និង​គៀងគរ​សហគម​អន្តរ​ជាតិ​ឲ្យ​ដាក់​ទណ្ឌកម្ម​លើ​អាជ្ញាធរ​ហុងកុង​ និង​ក្រុង​ប៉េកាំង។​​

លោកហ៊ុន ម៉ាណែតថា លោកប្រាក់ សុខុនស័ក្តិសមជាប្រមុខការទូតជាងលោកសុខ ចិន្តាសោភា

រដ្ឋសភាកម្ពុជាបានអនុម័តជាឯកច្ឆន្ទតែងតាំងលោកប្រាក់ សុខុនឱ្យធ្វើជារដ្ឋមន្ត្រីការបរទេសឡើងវ

លោកហ៊ុន ម៉ាណែតថា លោកប្រាក់ សុខុនស័ក្តិសមជាប្រមុខការទូតជាងលោកសុខ ចិន្តាសោភា

រដ្ឋសភាកម្ពុជាបានអនុម័តជាឯកច្ឆន្ទតែងតាំងលោកប្រាក់ សុខុនឱ្យធ្វើជារដ្ឋមន្ត្រីការបរទេសឡើងវិញជំនួសលោកសុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសបច្ចុប្បន្ន។ ថ្លែងនៅក្នុងសភានៅថ្ងៃទី២០ វិច្ឆិកានេះ នាយករដ្ឋមន្ត្រីលោកហ៊ុន ម៉ាណែតថា លោកប្រាក់ សុខុនស័ក្តិសមជាប្រមុខការទូតកម្ពុជាជាង ខណៈលោកសុខ ចិន្តាសោភាមានបទពិសោធន៍ក្នុងការវិនិយោគ និងការអភិវឌ្ឍន៍។ ជម្រើសយកលោកប្រាក់ សុខុនជាថ្មីត្រូវបានលោកហ៊ុន ម៉ាណែតពន្យល់ថា នៅក្នុងកាលៈទេសៈបច្ចុប្បន្ន កម្ពុជាចាំបាច់ត្រូវតែពង្រឹងគោលនយោបាយ និងទំនាក់ទំនងការបរទេសដើម្បីបម្រើផលប្រយោជន៍រួមរបស់ជាតិ។

សហព័ន្ធអន្តរជាតិសម្រាប់សិទ្ធិមនុស្សថ្កោលទោស និងស្នើឲ្យដោះលែងសកម្មជនលោកកើត សារ៉ាយ

អង្គការសហព័ន្ធអន្តរជាតិសម្រាប់សិទ្ធិមនុស្ស (FIDH) និងអង្គការពិភពលោកប្រឆាំងនឹងការធ្វើទារុណកម

សហព័ន្ធអន្តរជាតិសម្រាប់សិទ្ធិមនុស្សថ្កោលទោស និងស្នើឲ្យដោះលែងសកម្មជនលោកកើត សារ៉ាយ

អង្គការសហព័ន្ធអន្តរជាតិសម្រាប់សិទ្ធិមនុស្ស (FIDH) និងអង្គការពិភពលោកប្រឆាំងនឹងការធ្វើទារុណកម្ម (OMCT) បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះការផ្ដន្ទាទោសដាក់ពន្ធនាគារលោកកើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ។ ទន្ទឹមនឹងការថ្កោលទោស អង្គការសិទ្ធិមនុស្សអន្តរជាតិទាំង២ក៏បានស្នើឲ្យអាជ្ញាធរកម្ពុជាដោះលែងលោក កើត សារ៉ាយជាបន្ទាន់ដោយឥតលក្ខខណ្ឌ រួមទាំងសកម្មជនសិទ្ធិមនុស្សផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។

បណ្ឌិត ​ឌុច ដារិន្ទ​៖​ភ្ញៀវ​ជាតិ ​និង​អន្តរជាតិ​ចាយលុយ​ជាង ​៣០០​លាន​ដុល្លារ​ក្នុងពេល​បុណ្យ​អុំ​ទូក

ក្រសួង​ទេសចរណ៍កម្ពុជា​បានចេញផ្សាយ​របាយការណ៍ស្តីពី​ព្រះរាជពិធីបុណ្យ​អុំទូករយៈពេល​៣ថ្ងៃ ​

បណ្ឌិត ​ឌុច ដារិន្ទ​៖​ភ្ញៀវ​ជាតិ ​និង​អន្តរជាតិ​ចាយលុយ​ជាង ​៣០០​លាន​ដុល្លារ​ក្នុងពេល​បុណ្យ​អុំ​ទូក

ក្រសួង​ទេសចរណ៍កម្ពុជា​បានចេញផ្សាយ​របាយការណ៍ស្តីពី​ព្រះរាជពិធីបុណ្យ​អុំទូករយៈពេល​៣ថ្ងៃ ​ក្នុងឆ្នាំ២០២៤​។ តាម​របាយការណ៍ ​មានពលរដ្ឋខ្មែរ ដែលចាត់ទុក​ជា​ទេសចរជាតិ​ចំនួនជាង ​៧លាននាក់ ​និងទេសចរ​បរទេសជិត ​១០ម៉ឺននាក់ ​បានចូលរួម​កម្សាន្តនៅក្នុង​ព្រះរាជពិធីបុណ្យ​អុំទូកឆ្នាំនេះ។ ​នៅក្នុងកិច្ចសម្ភាស​ជាមួយវិទ្យុបារាំង ​RFI នាថ្ងៃទី២០​ ខែវិច្ឆិកា ឆ្នាំ​២០២៤នេះ លោក​បណ្ឌិត ឌុច ដារិន្ទ ​សេដ្ឋវិទូ​ខ្មែរមួយរូប​បានប៉ាន់ប្រមាណថា ​ពលរដ្ឋខ្មែរ​១នាក់​បានចំណាយ​ជាមធ្យម​ប្រមាណ ៤០ដុល្លារ ​ក្នុងរយៈពេល ​៣ថ្ងៃ​នៃពិធី​បុណ្យអុំទូក​។ ​រីឯជនបរទេស​បានចំណាយ​ជាមធ្យម​ប្រមាណ ៤០ដុល្លារ ​ក្នុងរយៈពេល​តែ ​១ថ្ងៃ​។ តាមលោក​ ឌុច ដារិន្ទ ​មានសាច់ប្រាក់​សរុបប្រមាណ ៣២០​លាន​ដុល្លារ ត្រូវបាន​ចរាចរណ៍​តាមរយៈ​ភ្ញៀវទេសចរជាតិ ​និង​អន្តរជាតិ​ក្នុងពិធី​បុណ្យអុំទូក​រយៈពេល៣​ថ្ងៃ​។

ប្រព័ន្ធខ្សែកាបក្រោម​សមុទ្រ​បាល់ទិក​ ត្រូវ​បំផ្លិច​បំផ្លាញ សង្ស័យ​ថា​ស្នាដៃ​រុស្ស៊ី

ប្រទេស​អឺរ៉ុប យ៉ាង​ហោច ៤ ត្រូវ​រង​ការវាយប្រហារ​ផ្តាច់​ប្រព័ន្ធខ្សែកាប​បង្កប់​ក្រោម​សមុទ្

ប្រព័ន្ធខ្សែកាបក្រោម​សមុទ្រ​បាល់ទិក​ ត្រូវ​បំផ្លិច​បំផ្លាញ សង្ស័យ​ថា​ស្នាដៃ​រុស្ស៊ី

ប្រទេស​អឺរ៉ុប យ៉ាង​ហោច ៤ ត្រូវ​រង​ការវាយប្រហារ​ផ្តាច់​ប្រព័ន្ធខ្សែកាប​បង្កប់​ក្រោម​សមុទ្រ​បាល់ទិក​។ ថ្នាក់ដឹកនាំ​ប្រទេស​ទាំងនោះ​បាន​ដាក់​ក្តីសង្ស័យ​ថា​ជាស្នាដៃ​របស់​រុស្ស៊ី​។ រុស្ស៊ី​ដែល​ប្រភព​គំរាម​សន្តិសុខ​និង​សុវត្ថិភាព​ប្រទេស​អឺរ៉ុប តាំងតែពី​បញ្ឆេះ​សង្គ្រាម​ឈ្លាន​ពាន​អ៊ុយក្រែន ជាង​២ឆ្នាំមកនេះ។

បានភ្លើងខៀវ ពី លោក បៃដិន ក្រុងកៀវបាញ់ស្រោចមីស៊ីលរយៈឆ្ងាយចូលជ្រៅក្នុងទឹកដីរុស្ស៊ី

 ម៉ូស្គូចោទអ៊ុយក្រែនថា ក្នុងយប់ថ្ងៃចន្ទ ឆ្លងមកថ្ងៃអង្គារទី ១៩ វិច្ឆិកា អ៊ុយក្រែន​បានបាញ់មី

បានភ្លើងខៀវ ពី លោក បៃដិន ក្រុងកៀវបាញ់ស្រោចមីស៊ីលរយៈឆ្ងាយចូលជ្រៅក្នុងទឹកដីរុស្ស៊ី

 ម៉ូស្គូចោទអ៊ុយក្រែនថា ក្នុងយប់ថ្ងៃចន្ទ ឆ្លងមកថ្ងៃអង្គារទី ១៩ វិច្ឆិកា អ៊ុយក្រែន​បានបាញ់មីស៊ីល​អាមេរិកាំង រយៈឆ្ងាយ ប្រភេទ ATACMS ចំនួន ៦ ដើម វាយប្រហារមកលើ​ទីតាំង​យោធា​មួយ​នៅក្នុង​ខេត្តរុស្ស៊ី Briansk ជាប់នឹងព្រំដែនអ៊ុយក្រែន។

ហេតុអ្វីបានជាមានសំណើផ្លាស់ប្តូររដ្ឋមន្រ្តីការបរទេសលោក សុខ ចិន្តាសោភា?

នៅព្រឹកថ្ងៃទី១៩ វិច្ឆិកានេះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាកម្ពុជាបានបើកកិច្ចប្រជុំដើ

ហេតុអ្វីបានជាមានសំណើផ្លាស់ប្តូររដ្ឋមន្រ្តីការបរទេសលោក សុខ ចិន្តាសោភា?

នៅព្រឹកថ្ងៃទី១៩ វិច្ឆិកានេះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាកម្ពុជាបានបើកកិច្ចប្រជុំដើម្បីពិនិត្យលើសំណើសុំផ្លាស់ប្ដូររដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិលោក សុខ ចិន្តាសោភា។ រដ្ឋាភិបាលកម្ពុជាអាណតិ្តទី៧ទើបមានអាយុចំនួន១៥ខែ ប៉ុន្តែនេះជាលើកទី២ដែលមានការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល។ អ្នកតាមដានសង្គម និងអ្នកជំនាញកិច្ចការអន្តរជាតិបានលើកឡើងថា ការផ្លាស់ប្តូររដ្ឋមន្រ្តីការបរទេសដូចនេះ អាចមកពីរដ្ឋាភិបាលចង់ពង្រឹងនយោបាយការបរទេសកម្ពុជា និងការងារមួយចំនួនរបស់រដ្ឋមន្រ្តីការបរទេសក្នុងអាណត្តិទី៧នេះ។ មូលហេតុអ្វីបានជាមានសំណើសុំឲ្យផ្លាស់ប្តូររដ្ឋមន្រ្តីក្រសួងការបរទេសលោក សុខ ចិន្តាសោភា?។

ការវាយតម្លៃរបស់ 60 Decibels៖ កម្ពុជាមានពលរដ្ឋជំពាក់បំណុលមីក្រូហិរញ្ញវត្ថុច្រើនជាងគេក្នុងតំបន់

ក្រុមហ៊ុនស្រាវជ្រាវទិន្នន័យអន្តរជាតិ 60 Decibels រកឃើញថា កម្ពុជានៅតែស្ថិតក្នុងចំណាត់ថ្នាក់ជាប្រ

ការវាយតម្លៃរបស់ 60 Decibels៖ កម្ពុជាមានពលរដ្ឋជំពាក់បំណុលមីក្រូហិរញ្ញវត្ថុច្រើនជាងគេក្នុងតំបន់

ក្រុមហ៊ុនស្រាវជ្រាវទិន្នន័យអន្តរជាតិ 60 Decibels រកឃើញថា កម្ពុជានៅតែស្ថិតក្នុងចំណាត់ថ្នាក់ជាប្រទេសដែលមានទីផ្សារហិរញ្ញវត្ថុមិនល្អ និងមានពលរដ្ឋជំពាក់បំណុលមីក្រូហិរញ្ញវត្ថុច្រើនជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍។ យោងតាមរបាយការណ៍របស់ 60 Decibels ពលរដ្ឋខ្មែរប្រមាណ៣២%ដែលខ្ចីប្រាក់ពីស្ថាប័នមីក្រូហិរញ្ញវត្ថុ បាននិយាយថា ការបង់សងបំណុលជាបន្ទុកធ្ងន់ធ្ងរ ខណៈ២៤%ផ្សេងទៀតត្រូវកាត់បន្ថយការចំណាយលើថ្លៃអាហារដើម្បីសន្សំប្រាក់ទុកបង់សងស្ថាប័នមីក្រូហិរញ្ញវត្ថុ។ ទោះយ៉ាងណា របាយការណ៍របស់60 Decibels រំលេចពីចំណុចវិជ្ជមានខ្លះដែរ ដោយសង្កេតឃើញស្ថាប័នហិរញ្ញវត្ថុនៅកម្ពុជាបាន និងកំពុងបន្តកែលម្អយន្តការការពារអតិថិជន និងនីតិវិធីសងប្រាក់ត្រឡប់របស់អតិថិជនទៅស្ថាប័នផ្តល់កម្ចី។

លោកដូណាល់ ត្រាំ​នឹង​ប្រកាស​អាសន្នជាតិ​ដើម្បី​ចាប់បញ្ជូន​ជនអន្តោប្រវេសន៍​ខុសច្បាប់ ក្នុងទ្រង់ទ្រាយធំ

មិនទាន់​ចូលកាន់​អំណាច​ដឹកនាំអាមេរិកផង លោកដូណាល់ ត្រាំ កាលពីថ្ងៃ​ចន្ទទី ១៨ វិច្ឆិកា​បាន​បញ

លោកដូណាល់ ត្រាំ​នឹង​ប្រកាស​អាសន្នជាតិ​ដើម្បី​ចាប់បញ្ជូន​ជនអន្តោប្រវេសន៍​ខុសច្បាប់ ក្នុងទ្រង់ទ្រាយធំ

មិនទាន់​ចូលកាន់​អំណាច​ដឹកនាំអាមេរិកផង លោកដូណាល់ ត្រាំ កាលពីថ្ងៃ​ចន្ទទី ១៨ វិច្ឆិកា​បាន​បញ្ជាក់​នៅលើ​បណ្តាញសង្គមថា លោក​គ្រោង​នឹង​ប្រកាស​អាសន្នជាតិ ដើម្បី​ប្រើ​កងទ័ពអាមេរិក​ឲ្យ​ចាប់បញ្ជូន​ជនអន្តោប្រវេសន៍​ខុសច្បាប់ នៅក្នុងទ្រង់ទ្រាយ​ធំ។ បើតាម​លោកដូណាល់ ត្រាំ យុទ្ធនាការ​ចាប់បញ្ជូន​ជនអន្តោប្រវេសន៍​ខុសច្បាប់​នៅ​អាមេរិក នឹង​ចាប់ផ្តើម តាំងពីថ្ងៃដំបូង​ដែល​លោកចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃទី ២០​មករា ឆ្នាំ ២០២៥។

នៅហុងកុង សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ៤៥នាក់ ត្រូវកាត់ទោសដាក់ពន្ធនាគារ ពី៤ទៅ ១០ឆ្នាំ

តុលាការ​ហុងកុង​ បាន​ជម្រះក្តី​ព្រហ្មទណ្ឌ​ប្រឆាំង​អ្នក​​នយោបាយ អ្នក​ច្បាប់ និង​សកម្មជន​គា

នៅហុងកុង សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ៤៥នាក់ ត្រូវកាត់ទោសដាក់ពន្ធនាគារ ពី៤ទៅ ១០ឆ្នាំ

តុលាការ​ហុងកុង​ បាន​ជម្រះក្តី​ព្រហ្មទណ្ឌ​ប្រឆាំង​អ្នក​​នយោបាយ អ្នក​ច្បាប់ និង​សកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ សរុប​ចំនួន​ ៤៥ នាក់​ ឲ្យ​ជាប់ពន្ធនាគារ​ ចន្លោះពី ៤ឆ្នាំ ​២ខែ រហូត​ដល់ ១០ ឆ្នាំ​។ បទ​ចោទ​ប្រកាន់​​ចំពោះ​ពួក​គេ​ទាំងនេះ ទាក់ទង​នឹងការ​ប្រព្រឹត្ត​​អំពើ​វិទ្ធង្សនាបង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិ​ហុងកុង។ ការ​​ជម្រះក្តីនេះ ឋិត​ក្រោម​ច្បាប់​សន្តិសុខជាតិហុងកុង ដែល​តាក់តែង​ក្រោម​ខ្សែ​ញាក់​​របស់​អាជ្ញាធរ​រដ្ឋ​អំណាច​​ក្រុង​ប៉េកាំង។​ សហគមអន្តរជាតិបាន​រិះគន់​ថ្កោលទោស​សាលក្រម​​របស់​តុលាការ​ហុងកុង និង ក្រើន រំឭក​​ថា «ការ​ទាមទារ​លទ្ធិប្រជាធិបតេយ្យ ពុំមែន​ជា​ទោស​​ឧក្រិដ្ឋឡើយ»។​

សាលាចម្លាក់ស្បែកត្រូវការជំនួយដើម្បីទំនុកបម្រុងយុវជនក្រីក្រ និងកុមារកំព្រា

លោក​​ញឹក សេរីរតនា ជាងចម្លាក់ស្បែកបានបង្កើតសាលាបង្រៀនចម្លាក់ស្បែកមួយកន្លែងក្នុងខេត្តសៀមរ

សាលាចម្លាក់ស្បែកត្រូវការជំនួយដើម្បីទំនុកបម្រុងយុវជនក្រីក្រ និងកុមារកំព្រា

លោក​​ញឹក សេរីរតនា ជាងចម្លាក់ស្បែកបានបង្កើតសាលាបង្រៀនចម្លាក់ស្បែកមួយកន្លែងក្នុងខេត្តសៀមរាប។ សាលាមួយនេះបានផ្តល់ឱកាសឱ្យយុវជនក្រីក្រ និងកុមារកំព្រាស្នាក់នៅដើម្បីរៀនជំនាញចម្លាក់ស្បែក និងដើម្បីបន្តការសិក្សានៅមហាវិទ្យាល័យ។ តែចាប់តាំងពីវិបត្តិកូវីដ១៩ មក សាលាបានផ្តើមជួបការខ្វះខាតថវិកាសម្រាប់ចំណាយប្រចាំថ្ងៃ។ លោកញឹក សេរីរតនាបានប្រាប់ថា លោកមានលទ្ធភាពចិញ្ចឹមយុវជនក្រីក្រ និងកុមារកំព្រាបានត្រឹមតែ ៣៨នាក់ ខណៈមានមនុស្សដល់ទៅ ៨០នាក់ដែលត្រូវចិញ្ចឹម៕

តុលាការផ្តន្ទាទោសពលរដ្ឋបឹងតាមោក៣នាក់ដាក់ពន្ធនាគារម្នាក់ៗ៦ខែ តែទោសនេះត្រូវព្យួរ

សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែវិច្ឆិការ ឆ្នាំ២០២៤នេះ បានសម្រេចផ្តន្ទាទោសសមាជិកសហគម

តុលាការផ្តន្ទាទោសពលរដ្ឋបឹងតាមោក៣នាក់ដាក់ពន្ធនាគារម្នាក់ៗ៦ខែ តែទោសនេះត្រូវព្យួរ

សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែវិច្ឆិការ ឆ្នាំ២០២៤នេះ បានសម្រេចផ្តន្ទាទោសសមាជិកសហគមន៍សំរោងត្បូង៣នាក់ ឲ្យជាប់ពន្ធនាគារម្នាក់ៗចំនួន៦ខែ នៅក្នុងបទចោទ «ស្ថានទម្ងន់ទោស នៃបទប្រឆាំងនឹងអ្នករាជការសាធារណៈ»។ ការផ្ទន្ទាទោសនេះ ធ្វើឡើងក្រោយពីមានការចោទប្រកាន់ថា ពលរដ្ឋទាំងនេះបានធ្វើការតវ៉ា ដោយហិង្សាប្រឆាំងនឹងអាជ្ញាធរ ដែលចុះទៅរុះរើតូបលក់ដូររបស់ពួកគេ នៅខាងមុខផ្ទះ ជិតបឹងតាមោកកាលពីខែធ្នូ ឆ្នាំ២០២៣។

លោក​ ប្រាក់ សុខុន ​នឹង​ត្រឡប់​មកកាន់​តំណែង​រដ្ឋមន្ត្រី​ការបរទេស​សា​ជាថ្មី

រដ្ឋសភា​កម្ពុជា​នឹងបើក​កិច្ចប្រជុំពេញអង្គ​របស់​ខ្លួននៅ​ថ្ងៃទី​២០ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០

លោក​ ប្រាក់ សុខុន ​នឹង​ត្រឡប់​មកកាន់​តំណែង​រដ្ឋមន្ត្រី​ការបរទេស​សា​ជាថ្មី

រដ្ឋសភា​កម្ពុជា​នឹងបើក​កិច្ចប្រជុំពេញអង្គ​របស់​ខ្លួននៅ​ថ្ងៃទី​២០ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២៤ ​ដើម្បីពិភាក្សា​និង​អនុម័ត​របៀបវារៈ​សំខាន់ៗ​ចំនួន​៣​។ ​ក្នុងចំណោម​របៀបវារៈ​សំខាន់ៗ​ទាំង​៣នេះ ​សំណើរ​របស់​រដ្ឋាភិបាល​ស្នើសុំ​កែសម្រួល​សមាជិក​រដ្ឋាភិបាល​គឺ​ជារបៀបវារៈ​ដែលមាន​ការចាប់អារម្មណ៍​ខ្លាំង​ ពោលគឺ​អតីត​រដ្ឋមន្ត្រីការបរទេស​លោក ​ប្រាក់ សុខុន ​ត្រូវបាន​ស្នើ​ឲ្យ​មកធ្វើ​ជា​រដ្ឋមន្ត្រី​ការបរទេស​ឡើងវិញ​ជំនួស​លោក ​សុខ ចិន្តាសោភា ​រដ្ឋមន្ត្រី​ការបរទេស​បច្ចុប្បន្ន​។

លោក ឡុង ឌីម៉ង់៖ ការចូលចតរបស់នាវាទេសចរណ៍ខ្នាតធំ បង្ហាញពីជោគជ័យនៃការទូតសេដ្ឋកិច្ច

នៅថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៤​នេះ​ នាវា​ទេសចរណ៍១​គ្រឿង​ ដែល​ដឹក​មនុស្ស​ចំនួន​ ២៦៤១​

លោក ឡុង ឌីម៉ង់៖ ការចូលចតរបស់នាវាទេសចរណ៍ខ្នាតធំ បង្ហាញពីជោគជ័យនៃការទូតសេដ្ឋកិច្ច

នៅថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៤​នេះ​ នាវា​ទេសចរណ៍១​គ្រឿង​ ដែល​ដឹក​មនុស្ស​ចំនួន​ ២៦៤១​នាក់​ បាន​ចូល​ចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះ​សីហនុ រយៈ​ពេល​១​ថ្ងៃ។​ នាវា​ទេសចរណ៍​ខ្នាត​យក្ស​នេះ ​មាន​ឈ្មោះថា​ NOORDAM មកពី​ប្រទេស​ហូឡង់ ដែល​ដឹក​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​ ចំនួន ​១៨៦៥​នាក់ និង​មានបុគ្គលិក​ធ្វើ​ការ ចំនួន ៧៧៦នាក់។ ​អភិបាលរង និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ព្រះសីហនុ លោក ឡុង ឌីម៉ង់ ចាត់​ទុក​ការ​ចូល​ចត​របស់​នាវា​ទេសចរណ៍​ខ្នាត​ធំ​នាពេល​នេះ​ថា​ ជា​ជោគ​ជ័យ​នៃការ​ទូត​សេដ្ឋកិច្ច​របស់​កម្ពុជា​។​

ឥណ្ឌា​ជួប​បញ្ហា​ខ្យល់​កខ្វក់​ជាថ្មី ហើយ​សាលាជាច្រើន​ក្នុងរដ្ឋធានី​ញូវដេលី ត្រូវ​បិទទ្វារ

​នៅឥណ្ឌា ថ្ងៃចន្ទ​ដើម​សប្តាហ៍​នេះ ​​រដ្ឋធានី​ញូវដេលីទទួល​រង​ផ្សែង​ពុល​អួរអាប់ជា​ថ្មី​។ ក

ឥណ្ឌា​ជួប​បញ្ហា​ខ្យល់​កខ្វក់​ជាថ្មី ហើយ​សាលាជាច្រើន​ក្នុងរដ្ឋធានី​ញូវដេលី ត្រូវ​បិទទ្វារ

​នៅឥណ្ឌា ថ្ងៃចន្ទ​ដើម​សប្តាហ៍​នេះ ​​រដ្ឋធានី​ញូវដេលីទទួល​រង​ផ្សែង​ពុល​អួរអាប់ជា​ថ្មី​។ កម្រិត​ខ្យល់​បរិយា​កាស​​​​​កខ្វក់ ​កើនឡើង​ខ្ពស់​គួរ​ឲ្យ​ព្រួយ​បារម្ភ​ជាខ្លាំង​។ ដោយក្តីបារម្ភ​ពី​ខ្យល់មាន​ជាតិ​ពុល អាជ្ញាធរ​ឥណ្ឌា បាន​សម្រេច​បញ្ជា​ឲ្យ​បិទសាលា​រៀន​ជាច្រើនកន្លែង​​។​

សិង្ហបុរីកាត់ទោស​អតីត​ម្ចាស់ក្រុមហ៊ុន​ប្រេងម្នាក់​ឲ្យ​ជាប់ពន្ធនាគារ​ជិត​១៨ឆ្នាំពីបទ​បោកប្រាស់

​នៅបុរីរដ្ឋសិង្ហបុរី មហាសេដ្ឋីម្នាក់​ដែលជាអតីត​ម្ចាស់ក្រុមហ៊ុន​រកស៊ី​ជួញដូរ​ប្រេង​ដ៏ល្ប

សិង្ហបុរីកាត់ទោស​អតីត​ម្ចាស់ក្រុមហ៊ុន​ប្រេងម្នាក់​ឲ្យ​ជាប់ពន្ធនាគារ​ជិត​១៨ឆ្នាំពីបទ​បោកប្រាស់

​នៅបុរីរដ្ឋសិង្ហបុរី មហាសេដ្ឋីម្នាក់​ដែលជាអតីត​ម្ចាស់ក្រុមហ៊ុន​រកស៊ី​ជួញដូរ​ប្រេង​ដ៏ល្បីម្នាក់​ប្រចាំតំបន់​អាស៊ី ត្រូវតុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​ ចំនួន​១៧ឆ្នាំ​កន្លះ ព្រោះតែ​ប្រព្រឹត្តបទល្មើស​បោកប្រាស់​គៃបន្លំ​ហិរញ្ញវត្ថុ និង​ក្លែង​បន្លំ​ឯកសារ​។​ ទោះបីជា ​មេធាវីការពារ​ជន​ត្រូវចោទ បាន​​សុំ​អនុញ្ញាត​ពី​​តុលាការឲ្យ​​បន្ធូរ​បន្ថយ​ទោស ដ្បិត​សំអាង​លើជំងឺ​និង​វ័យ​៨២ឆ្នាំ​របស់​ជន​ត្រូ​វ​​ចោទនោះ​ក្តី ក៏សាលាជម្រះក្តី​សិង្ហបុរី មិន​ព្រម​ផ្តល់​ក្តី​មេត្តា​អធ្យាស្រ័យ​សោះឡើយ។​

លោកចូ បៃដិន​យល់ព្រមឲ្យអ៊ុយក្រែនបាញ់មីស៊ីលអាមេរិកចូលដីរុស្ស៊ី ក្រេមឡាំងព្រមានពីការផ្ទុះសង្រ្គាមលោក

នៅតែ​ជាង ២ខែ មុនអស់អំណាច ដឹកនាំសហរដ្ឋអាមេរិក លោក​ចូ បៃដិន​បាន​សម្រេចចិត្ត​បើកភ្លើងខៀវ អនុញ

លោកចូ បៃដិន​យល់ព្រមឲ្យអ៊ុយក្រែនបាញ់មីស៊ីលអាមេរិកចូលដីរុស្ស៊ី ក្រេមឡាំងព្រមានពីការផ្ទុះសង្រ្គាមលោក

នៅតែ​ជាង ២ខែ មុនអស់អំណាច ដឹកនាំសហរដ្ឋអាមេរិក លោក​ចូ បៃដិន​បាន​សម្រេចចិត្ត​បើកភ្លើងខៀវ អនុញ្ញាត​ឲ្យ​អ៊ុយក្រែន​ប្រើ​មីស៊ីល​ចម្ងាយឆ្ងាយ​របស់អាមេរិក ដើម្បីបាញ់ចូលទឹកដី​រុស្ស៊ី។ នេះបើតាម​ការចុះផ្សាយ​របស់​កាសែត និងទីភ្នាក់ងារព័ត៌មាន​អន្តរជាតិ ដែលបាន​ដកស្រង់សំដី​របស់​មនុស្ស​ជាន់ខ្ពស់​របស់​រដ្ឋបាល​លោក​ចូ បៃដិន។ ការសម្រេច​ចិត្ត​របស់​លោក​ចូ បៃដិន​បាន​បង្ក​ឲ្យ​មាន​ប្រតិកម្ម​ធ្លាក់​ព្រោងព្រាត មិនថា ពីខាង​រុស្ស៊ី អ៊ុយក្រែន សម្ព័ន្ធមិត្ត​អឺរ៉ុប ព្រមទាំង​ចិន និង​កូរ៉េខាងជើង។ អ៊ុយក្រែន​បាន​ទាមទារ​ចង់​ប្រើ​មីស៊ីល​ចម្ងាយឆ្ងាយ​របស់​អាមេរិក​យូរណាស់​មកហើយ ប៉ុន្តែ អាមេរិក​មិន​ព្រម ដោយសារ​តែ​ខ្លាចថា រុស្ស៊ីផ្ទុះកំហឹង ពង្រីក​សង្រ្គាម​អ៊ុយក្រែន​ឲ្យ​រាលដាល​ទៅជា​សង្រ្គាមលោក។ ប៉ុន្តែ​ហេតុអ្វី​បានជា​មេដឹកនាំ​អាមេរិក​ទើប​តែ​មក​សម្រេចចិត្ត​នៅពេលនេះ​ទៅវិញ?

លោកហ៊ុន ម៉ាណែតថា បក្សប្រជាជនលើកកម្ពស់ប្រជាធិបតេយ្យនិយមកណ្តាល និងភាពចម្រុះនយោបាយ

នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែតបានអះអាងថា គណបក្សប្រជាជនកម្ពុជាមានបំណងលើកកម្ពស់លទ្ធ

លោកហ៊ុន ម៉ាណែតថា បក្សប្រជាជនលើកកម្ពស់ប្រជាធិបតេយ្យនិយមកណ្តាល និងភាពចម្រុះនយោបាយ

នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែតបានអះអាងថា គណបក្សប្រជាជនកម្ពុជាមានបំណងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនិយមកណ្ដាល រួមជាមួយបណ្តាប្រទេស និងគណបក្សនយោបាយផ្សេងទៀតដែលមានគំនិតដូចគ្នា។ តាមនាយករដ្ឋមន្រ្តីកម្ពុជារូបនេះដដែល គណបក្សប្រជាជនកម្ពុជាគំាទ្រពហុភាគីនិយម និងភាពចម្រុះនៅក្នុងអភិបាលកិច្ចនយោបាយ។

Get more results via ClueGoal