លោកពូទីនគំរាមវាយប្រហារប្រទេសដែលអនុញ្ញាតឲ្យអ៊ុយក្រែនបាញ់មីស៊ីលចូលដីរុស្ស៊ី
newsare.net
ស្ថានការណ៍នៅក្នុងសង្រ្គាមអ៊ុយក្រែនកាន់តែធ្លាក់ចុះអាក្រក់ ពីមួយថ្ងៃទៅមួយថ្ងៃ ខណៈពេលោកពូទីនគំរាមវាយប្រហារប្រទេសដែលអនុញ្ញាតឲ្យអ៊ុយក្រែនបាញ់មីស៊ីលចូលដីរុស្ស៊ី
ស្ថានការណ៍នៅក្នុងសង្រ្គាមអ៊ុយក្រែនកាន់តែធ្លាក់ចុះអាក្រក់ ពីមួយថ្ងៃទៅមួយថ្ងៃ ខណៈពេលដែលភាពតានតឹងរវាងរុស្ស៊ី និងលោកខាងលិចកាន់តែលេចត្រដែតគួរឲ្យព្រួយបារម្ភ។ នៅយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ប្រធានាធិបតីរុស្ស៊ីលោកពូទីនបានអះអាងថា រុស្ស៊ីបានបាញ់មីស៊ីលអ៊ីពែសូនិក លឿនជាងសំឡេង១០ដង ទៅលើទីក្រុងនីប្រូ Dniproរបស់អ៊ុយក្រែន ដើម្បីឆ្លើយតបនឹងអ៊ុយក្រែនដែលប្រើមីស៊ីលរបស់អាមេរិក និងអង់គ្លេសចូលទៅជ្រៅក្នុងទឹកដីរុស្ស៊ី។ អូតង់វិញអះអាងថា មីស៊ីលបាលីស្ទិករបស់រុស្ស៊ីនឹងមិនធ្វើឲ្យអូតង់ប្តូរជំហរក្នុងការជួយអ៊ុយក្រែនដែលកំពុងត្រូវរុស្ស៊ីធ្វើសង្រ្គាមឈ្លានពាននោះទេ។ អង្គការសហប្រជាជាតិ និងប្រទេសចិនជាដើមបង្ហាញក្តីព្រួយបារម្ភខ្លាំង និងទាមទារឲ្យភាគីជម្លោះអត់ធ្មត់ និងដោះស្រាយភាពតានតឹងតាមរយៈការចរចា។ Read more