សាលាក្រុងដូនកែវរកឃើញគ្លីនិកខុសច្បាប់ ៥ទីតាំងក្នុងចំណោម១២ទីតាំងដែលបានត្រួតពិនិត្យ
newsare.net
អាជ្ញាធរក្រុងដូនកែវ ខេត្តតាកែវបានរកឃើញថា មានមន្ទីរសម្រាកព្យាបាល និងសម្ភពធំៗចំនួន ៥ទីតាំងមសាលាក្រុងដូនកែវរកឃើញគ្លីនិកខុសច្បាប់ ៥ទីតាំងក្នុងចំណោម១២ទីតាំងដែលបានត្រួតពិនិត្យ
អាជ្ញាធរក្រុងដូនកែវ ខេត្តតាកែវបានរកឃើញថា មានមន្ទីរសម្រាកព្យាបាល និងសម្ភពធំៗចំនួន ៥ទីតាំងមិនទាន់មានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាលក្នុងចំណោមមន្ទីរសម្រាកព្យាបាល និងសម្ភពចំនួន ១២ទីតាំងដែលត្រូវបានត្រួតពិនិត្យ។ គ្លីនិកឯកជនទាំង៥ទីតាំងខាងលើត្រូវបានអាជ្ញាធរខេត្តបិទទ្វារទាំងស្រុង។ ការចុះត្រួតពិនិត្យនេះធ្វើឡើង ក្រោយម្ចាស់គ្លីនីកឯកជនមួយឈ្មោះ សុង ហាក់ម៉ារីណាដែលមានទីតាំងស្ថិតនៅស្រុកបាទី ខេត្តតាកែវបានចាក់ថ្នាំខុសបច្ចេកទេសកាលពីសប្តាហ៍មុនបណ្ដាលឲ្យស្ដ្រីម្នាក់ស្លាប់ រួចយកសពទៅផ្លុងចោលនៅកម្ពោធព្រៃ។ តាមរយៈហេតុការណ៍នេះ ក្រសួងសុខាភិបាលក៏បានចេញសេចក្តីជូនដំណឹងរំលឹកឲ្យអភិបាលខេត្ត-រាជធានី ពង្រឹងនិយ័តកម្មសេវាសុខាភិបាលឯកជន និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលនៅតាមមូលដ្ឋានសេវាសុខាភិបាលឯកជន និងលុបបំបាត់សេវាសុខាភិបាលឯកជនខុសច្បាប់។ លោកសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានកត់សម្គាល់ថា ទីតាំងដែលបំរើសេវាសុខាភិបាលដោយគ្មានការអនុញ្ញាតមិនមានច្រើនទេ។ តែលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត បានពន្យល់បែបឧទាហរណ៍ថាតួលេខគ្លីនិកឯកជនខុសច្បាប់ ដែលនៅមានលើសលុប ឬមិនមាន ក៏ជាការទទួលស្គាល់ថាអាចជាការមើលរំលងក៏ថាបាន។ សូមស្តាប់ប្រសាសន៍លោកកុយ វ៉ាន់នី ដែលរៀបចំដោយ ញឹម សុផល៖ Read more