Cambodia



បទឈប់បាញ់ចូលជាធរមាន​រវាង​​អ៊ីស្រាអែល​និង​ហេសបូឡា​ ក្រោយ​ការ​​​​សម្រប​សម្រួល​​​របស់​បារាំង​និងអាមេរិក

នៅទីបំផុត អ៊ីស្រាអែលនិង​ក្រុមហេសបូឡាលីបង់ ​បានសុខចិត្តទទួលយកបទឈប់បាញ់ ដែល​មាន​សហរដ្ឋអាមេ

លោក សេង តុលា៖បើកពហុកីឡដ្ឋានជាតិឲ្យមហាជនលេងកីឡាជាការគិតប្រយោជន៍សង្គមជាងរកប្រាក់ចំណេញ

តាំងពី៣ខែ ដែលពហុកីឡដ្ឋានជាតិមរតកតេជោ(National Sports Complex) ត្រូវបានដាក់ឲ្យដំណើរការជាសាធារណៈសម្រាប់មហា

លោក សេង តុលា៖បើកពហុកីឡដ្ឋានជាតិឲ្យមហាជនលេងកីឡាជាការគិតប្រយោជន៍សង្គមជាងរកប្រាក់ចំណេញ

តាំងពី៣ខែ ដែលពហុកីឡដ្ឋានជាតិមរតកតេជោ(National Sports Complex) ត្រូវបានដាក់ឲ្យដំណើរការជាសាធារណៈសម្រាប់មហាជនចូលលេងកីឡាមួយចំនួន និងដាក់ជាទីតាំងលម្ហែរកម្សាន្ត។ ការបើកឲ្យមហាជនចូលលេងកីឡាកម្សាន្តនៅក្នុងពហុកីឡដ្ឋានជាតិដ៏ស្កឹមស្កៃដែលជាជំនួយរបស់ចិននេះ ធ្វើឡើងដោយមានការបង់ថ្លៃតិចតួច បើធៀបនឹងទីតាំងលេងកីឡាឯកជននានាក្នុងទីក្រុង។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិRFI នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក សេង តុលា នាយកប្រតិបត្តិពហុកីឡដ្ឋានជាតិបានថ្លែងថា ការបើកឲ្យមហាជនចូលលេងកីឡាដោយគិតកំរៃតិចតួចនេះ គឺដើម្បីគាំទ្រដល់ហេដ្ឋារចនាសម្ព័ន្ធកីឡា និងដើម្បីជួយដល់សុខមាលភាពរបស់ពលរដ្ឋផងដែរ៕

មន្ត្រីជាន់ខ្ពស់កម្ពុជារំពឹងថា សភាថ្មីរបស់អាមេរិកនឹងពិចារណាផ្តល់ GSP ឲ្យកម្ពុជាឡើងវិញ

លោក ​ស៊ុន ចាន់ថុល ឧបនាយក​រដ្ឋ​មន្ត្រី​កម្ពុជា​រំពឹង​ទុក​ថា ​សភា​ថ្មី​របស់​សហរដ្ឋ​អាមេរិក​

មន្ត្រីជាន់ខ្ពស់កម្ពុជារំពឹងថា សភាថ្មីរបស់អាមេរិកនឹងពិចារណាផ្តល់ GSP ឲ្យកម្ពុជាឡើងវិញ

លោក ​ស៊ុន ចាន់ថុល ឧបនាយក​រដ្ឋ​មន្ត្រី​កម្ពុជា​រំពឹង​ទុក​ថា ​សភា​ថ្មី​របស់​សហរដ្ឋ​អាមេរិក​នឹង​ពិចា​រ​ណា​អនុម័ត​ផ្តល់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ GSP ឲ្យ​កម្ពុជា​ឡើង​វិញ​។​ ក្តី​រំពឹង​នេះ​មាន​ឡើង​ ក្រោយ ​លោក​ ដូណាល់ ត្រាំ ​បាន​ជាប់​ឆ្នោត​ជា​ប្រធានា​ធិប​តី​ថ្មី​របស់​សហរដ្ឋ​អាមេរិក និង​បន្ទាប់​ពី​ លោក ស៊ុន​ ចាន់ថុល ​បាន​វិល​ត្រឡប់​ពី​ទស្សន​កិច្ច​ថ្មីៗ​នេះ​នៅ​សហរដ្ឋ​អាមេរិក និង​កាណាដា ដែល លោក ​ហៅថា​ជាទស្សន​កិច្ច​ដើម្បី «ទាក់ម៉ូយ»​។

លោក ស៊ុន ចាន់ថុល ថាព្រែកជីកហ្វូណននឹងធ្វើរួចរាល់ទៅតាមកាលកំណត់

លោក ស៊ុន ចាន់ថុល អនុ​ប្រធាន​ទី​១​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​អះអាង​ជា​ថ្មី​ទៀត​ថ

លោក ស៊ុន ចាន់ថុល ថាព្រែកជីកហ្វូណននឹងធ្វើរួចរាល់ទៅតាមកាលកំណត់

លោក ស៊ុន ចាន់ថុល អនុ​ប្រធាន​ទី​១​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​អះអាង​ជា​ថ្មី​ទៀត​ថា ​គម្រោងព្រែក​ជីក​ហ្វូណន​នឹង​ធ្វើរួច​រាល់​ទៅតាម​ផែន​ការ​កំណត់​ ឬ​អាច​សង់​រួច​មុន​ផែន​ការ​កំណត់​។ ​លោក​ បាន​ថ្លែង​យ៉ាងដូច​នេះ​នៅក្នុង​ពេល​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​គ្រប់​គ្រង​គម្រោង​វិនិយោគ​កម្ពុជា​ (CDC IPM) ​នាព្រឹក​ថ្ងៃទី​២៧ ខែ​វិច្ឆិកា​នេះ​។ ​ឆ្លៀត ក្នុង​ឱកាស​នោះ​ដែរ​ លោក ស៊ុន ចាន់ថុល បាន​ចាត់​ទុក​ការ​ផ្សាយ​របស់​ព័ត៌​មាន​បរទេស​មួយ​ចំនួន​ដែល​ថា​ គម្រោង​ព្រែក​នេះ​ជាប់​គាំង​ដោយ​សារ​ខ្វះ​ថវិកា​ពី​ចិន ​គឺ​ជា​រឿង​មិន​ពិត​។​ តាម លោក ស៊ុន ចាន់ថុល ក្នុង​រយៈ​ពេល​៣​ខែ​មក​នេះ ​អ្នក​ជំនាញ​បាន​បន្ត​កិច្ច​ការ​ងារ​នេះ​ដោយ​រក​ឃើញ​ថា ​មាន​ផលប៉ះ​ពាល់​ផ្ទះ​ពល​រដ្ឋ​កើនដល់​ជាង​ ២៣០០​ខ្នង​ ក្នុង​នោះមាន​ប្រមាណ​៤០០​ផ្ទះ​ត្រូវ​ប៉ះ​ពាល់​ទាំង​ស្រុង​ដែល​រដ្ឋ​ត្រូវ​ទូទាត់​សំណង​ទាំង​អស់​។​

កូរ៉េខាងត្បូង៖ បុរសម្នាក់ជាប់ទោសពីបទប្រឹងទទួលទានអាហារឲ្យឡើងទម្ងន់ដើម្បីគេចពីកាតព្វកិច្ចយោធា

នៅ​កូរ៉េខាងត្បូង បុរស​ជនជាតិ​កូរ៉េខាងត្បូង​ម្នាក់​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធធនាគា

កូរ៉េខាងត្បូង៖ បុរសម្នាក់ជាប់ទោសពីបទប្រឹងទទួលទានអាហារឲ្យឡើងទម្ងន់ដើម្បីគេចពីកាតព្វកិច្ចយោធា

នៅ​កូរ៉េខាងត្បូង បុរស​ជនជាតិ​កូរ៉េខាងត្បូង​ម្នាក់​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធធនាគារ​រយៈពេល ១ឆ្នាំ​ពី​បទ​មាន​ចេតនា​ប្រឹង​ទទួល​ទាន​អាហារ​ឲ្យ​ឡើង​ទម្ងន់​ដើម្បី​គេច​វេស​ពី​កាតព្វកិច្ចយោធា។ នេះ​បើ​យោងតាម​តុលាការ​ទីក្រុង​សេអ៊ូល​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP។

តុលាការ​ហុងកុង​ ​បើកសិទ្ធិឲ្យ​គូស្រឡាញ់​ភេទដូចគ្នា​ អាចផ្ទេរមត៌កនិង​​សុំ​លំនៅដ្ឋាន​រដ្ឋ

នៅ​​​​ហុងកុង ចៅក្រម​តុលាការ​ជាន់ខ្ពស់ បាន​សម្រេច​សេចក្តីឲ្យ​អ្នក​ស្រឡាញ់​ដូចគ្នា ២គូ ឈ្នះ

តុលាការ​ហុងកុង​ ​បើកសិទ្ធិឲ្យ​គូស្រឡាញ់​ភេទដូចគ្នា​ អាចផ្ទេរមត៌កនិង​​សុំ​លំនៅដ្ឋាន​រដ្ឋ

នៅ​​​​ហុងកុង ចៅក្រម​តុលាការ​ជាន់ខ្ពស់ បាន​សម្រេច​សេចក្តីឲ្យ​អ្នក​ស្រឡាញ់​ដូចគ្នា ២គូ ឈ្នះ​ក្តី​ក្នុង​សំណុំ​រឿង​ផ្ទេរមត៌ក និង​ករណី​សិទ្ធិស្នើសុំ​លំនៅដ្ឋាន​រដ្ឋ​។ សាលដីកា​​​របស់សាលាឧទ្ធរណ៍​យ៉ាងដូច្នេះ បាន​បើក​សិទ្ធិសេរីភាព​​ ​ដល់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា បាន​មួយ​កម្រិត​ធំ។ ក្រុម​អ្នក​ស្នេហាភេទ​ដូចគ្នា និង​អង្គការ​ការពារ​សិទ្ធិមនុស្ស​ នៅហុងកុង​ បាន​អបអរ​នឹងជ័យ​ជម្នះ​ ជាប្រវត្តិសាស្ត្រ​មួយ​នេះ។​ ​

សំណើរបស់មេដឹកនាំកម្ពុជាឲ្យវៀតណាមជួយថែរក្សាទំនៀមទម្លាប់ប្រពៃណីខ្មែរក្រោមឆ្លុះបញ្ចាំងយ៉ាងណា?

នៅក្នុងជំនួបជាមួយប្រធានរដ្ឋសភាវៀតណាមកាលពីចុងសប្តាហ៍មុនក្នុងទីក្រុងភ្នំពេញ លោក ហ៊ុន សែន ប្

សំណើរបស់មេដឹកនាំកម្ពុជាឲ្យវៀតណាមជួយថែរក្សាទំនៀមទម្លាប់ប្រពៃណីខ្មែរក្រោមឆ្លុះបញ្ចាំងយ៉ាងណា?

នៅក្នុងជំនួបជាមួយប្រធានរដ្ឋសភាវៀតណាមកាលពីចុងសប្តាហ៍មុនក្នុងទីក្រុងភ្នំពេញ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានស្នើឲ្យអាជ្ញាធរវៀតណាមគ្រប់លំដាប់ថ្នាក់បន្តយកចិត្តទុកដាក់ថែរក្សាទំនៀមទម្លាប់ ប្រពៃណី និងជំនឿសាសនារបស់បងប្អូនខ្មែរក្រោមដែលកំពុងរស់នៅក្នុងប្រទេសវៀតណាម។ សហគមន៍ខ្មែរកម្ពុជាក្រោមបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃចន្ទ ទី២៥ វិច្ឆិកាដោយសម្តែងការសាទរ និងអរគុណដល់លោក ហ៊ុន សែន ដែលធ្វើសំណើដូចនេះ។ ចំណែកអ្នកវិភាគនយោបាយ និងភូមិសាស្ត្រនានាបានហៅកាយវិការរបស់ថ្នាក់ដឹកនាំកំពូលកម្ពុជាដូចនេះថាជារបត់ថ្មីមួយ និងជាការទទួលខុសត្រូវរួមមួយដ៏ល្អ។

អាមេរិកថាខ្លួនមិនស្ថិតពីក្រោយគម្រោងបដិវត្តន៍ពណ៌នៅកម្ពុជាដូចការផ្សាយរបស់ The Sunday Guardian

ស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញបានបដិសេធលើព័ត៌មានចុះផ្សាយដោយកាសែតឥណ្ឌា The Sunday Guardian ដែលថា

អាមេរិកថាខ្លួនមិនស្ថិតពីក្រោយគម្រោងបដិវត្តន៍ពណ៌នៅកម្ពុជាដូចការផ្សាយរបស់ The Sunday Guardian

ស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញបានបដិសេធលើព័ត៌មានចុះផ្សាយដោយកាសែតឥណ្ឌា The Sunday Guardian ដែលថា អាមេរិកនៅពីក្រោយខ្នងនៃចលនាបដិវត្តន៍ពណ៌នៅកម្ពុជា។ ស្ថានទូតអាមេរិកប្រចាំកម្ពុជាចាត់ទុកព័ត៌មានរបស់ The Sunday Guardian មួយនេះថាជាព័ត៌មាន «មិនពិត និងបំភាន់គោលនយោបាយការបរទេសអាមេរិក»។ គួររម្លឹកថាកាលពីថ្ងៃទី១០ វិច្ឆិកា កាសែតឥណ្ឌា The Sunday Guardian បានចោទប្រកាន់រដ្ឋបាលអាមេរិករបស់លោក ចូ បៃឌិនថាជាអ្នកនៅពីក្រោយគម្រោងបដិវត្តន៍ពណ៌នានានៅក្នុងប្រទេសកម្ពុជា។

លោកហ៊ុន សែនថា មេដឹកនាំភូមាសម្រេចយកកម្ពុជាជាប្រទេសគំរូសម្រាប់ការបោះឆ្នោតនៅភូមា

នៅក្នុងជំនួបជាមួយប្រធានគណបក្សយោធានិយមភូមាកាលពីពេលថ្មីៗនេះ លោកហ៊ុន សែន ប្រធានព្រឹទ្ធសភា និ

លោកហ៊ុន សែនថា មេដឹកនាំភូមាសម្រេចយកកម្ពុជាជាប្រទេសគំរូសម្រាប់ការបោះឆ្នោតនៅភូមា

នៅក្នុងជំនួបជាមួយប្រធានគណបក្សយោធានិយមភូមាកាលពីពេលថ្មីៗនេះ លោកហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានអះអាងពីការសម្រេចចិត្តបញ្ជូនមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាឲ្យទៅចូលរួមអង្កេតការណ៍បោះឆ្នោតនៅភូមាដែលគ្រោងរៀបចំធ្វើនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ។ តាមលោកហ៊ុន សែន ការបោះឆ្នោតនៅភូមាដែលរៀបចំដោយរបបសឹកនឹងត្រូវធ្វើឡើងដោយយកតាមលំនាំនៃការបោះឆ្នោតនៅកម្ពុជា។

សភាអាមេរិក ទាញ​សញ្ញាអាសន្ន​ថា​ ហុងកុង​កំពុងតែ​​ក្លាយជា​តំបន់​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ

ពីទីក្រុង​វ៉ាស៊ីនតោន បណ្តា​សមាជិក​សភា​អាមេរិក បាន​ស្នើយោបល់​ឲ្យ​រដ្ឋាភិបាលរបស់ខ្លួន គិត​

សភាអាមេរិក ទាញ​សញ្ញាអាសន្ន​ថា​ ហុងកុង​កំពុងតែ​​ក្លាយជា​តំបន់​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ

ពីទីក្រុង​វ៉ាស៊ីនតោន បណ្តា​សមាជិក​សភា​អាមេរិក បាន​ស្នើយោបល់​ឲ្យ​រដ្ឋាភិបាលរបស់ខ្លួន គិត​​ពិចារណាឡើងវិញ ពី​ទំនាក់ទំនង​វិស័យ​ហិរញ្ញវត្ថុ​ជាមួយ​នឹង​រដ្ឋបាល​ទីក្រុង​​ ហុងកុង ជាពិសេស​ផ្នែក​ធនាគារ​​។ នេះ​ក៏ព្រោះតែ​សមាជិកសភាអាមេរិក​​ ចោទប្រកាន់​​ថា ហុង​កុង​ កំពុងតែ​​ក្លាយជា​កន្លែង​លាងលុយកខ្វក់​ និង​ជា​ជំរំ​ឧក្រិដ្ឋកម្មហិរញ្ញវត្ថុ ដែល​ជួយជ្រោមជ្រែង​​ប្រទេស​ផ្សេងៗដែលជា​សត្រូវ​របស់​អាមេរិក ឲ្យ​រួច​គេច​ផុត​ពី​ទណ្ឌកម្មសេដ្ឋកិច្ច​​។

ឥណ្ឌាបានបង្រ្កាប និងរឹបអូសថ្នាំញៀនជាង ៥តោន មកពីភូមា

កងឆ្មាំសមុទ្រឥណ្ឌា បានប្រកាសក្នុងថ្ងៃអង្គារ ទី២៦ វិច្ឆិកានេះ ពីការបង្ក្រាបនិងរឹបអូសថ្នាំញ

ឥណ្ឌាបានបង្រ្កាប និងរឹបអូសថ្នាំញៀនជាង ៥តោន មកពីភូមា

កងឆ្មាំសមុទ្រឥណ្ឌា បានប្រកាសក្នុងថ្ងៃអង្គារ ទី២៦ វិច្ឆិកានេះ ពីការបង្ក្រាបនិងរឹបអូសថ្នាំញៀនប្រភេទ មេតំហ្វេតាមីន (Méthamphétamine) សរុបប្រមាណជាង ៥តោន នៅលើទូកនេសាទមួយ មកពីប្រទេសភូមា។ កងឆ្មាំសមុទ្រឥណ្ឌា បានចេញល្បាតនិងប្រទះឃើញទូកនេសាទនេះ ពីលើឧទ្ធម្ភាគចក្រ​ នៅសមុទ្រអង់ដាម៉ង់ (Andaman) ដែលនៅស្ថិតនៅចន្លោះប្រទេសឥណ្ឌា និងភូមា។

ADB ផ្តល់ប្រាក់កម្ចី៥០លានដុល្លារឲ្យកម្ពុជាដើម្បីជំរុញពាណិជ្ជកម្ម និងបង្កើនឧត្តមភាពប្រកួតប្រជែង

នៅថ្ងៃអង្គារ ទី២៦ វិច្ឆិកានេះ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB បានអនុម័តលើកញ្ចប់ប្រាក់កម្ចី

ADB ផ្តល់ប្រាក់កម្ចី៥០លានដុល្លារឲ្យកម្ពុជាដើម្បីជំរុញពាណិជ្ជកម្ម និងបង្កើនឧត្តមភាពប្រកួតប្រជែង

នៅថ្ងៃអង្គារ ទី២៦ វិច្ឆិកានេះ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB បានអនុម័តលើកញ្ចប់ប្រាក់កម្ចី ៥០លានដុល្លារអាមេរិកឪ្យកម្ពុជា។ តាម ADB ប្រាក់កម្ចីក្នុងទំហំ ៥០លានដុល្លារនេះនឹងជួយឪ្យកម្ពុជាបង្កើនបរិយាកាសធុរកិច្ចកាន់តែងាយស្រួលសម្រាប់ការវិនិយោគ លើកកម្ពស់អាជីវកម្មឱ្យកាន់តែមានសមត្ថភាពប្រកួតប្រជែងខ្ពស់ និងបន្ធូរបន្ថយរបាំងពាណិជ្ជកម្ម ពិសេសដើម្បីជួយដល់វិស័យសហគ្រាសខ្នាតតូច និងមធ្យម។ 

ប៉ូលិសថៃកំពុងស្វែងចាប់ខ្លួនអ្នកជំនួញថៃម្នាក់ជាប់សង្ស័យពីបទឆបោកប្រាក់រាប់រយលានអឺរ៉ូ

ប៉ូលិសថៃកំពុងស្វែងរកចាប់ខ្លួនអ្នកជំនួញថៃមួយរូបដែលជាអតីតប្រធានក្រុមមន្ទីរពេទ្យដ៏សំខាន់ម

ប៉ូលិសថៃកំពុងស្វែងចាប់ខ្លួនអ្នកជំនួញថៃម្នាក់ជាប់សង្ស័យពីបទឆបោកប្រាក់រាប់រយលានអឺរ៉ូ

ប៉ូលិសថៃកំពុងស្វែងរកចាប់ខ្លួនអ្នកជំនួញថៃមួយរូបដែលជាអតីតប្រធានក្រុមមន្ទីរពេទ្យដ៏សំខាន់មួយនៅប្រទេសថៃ ដែលជាប់សង្ស័យពីបទឆបោកប្រាក់ប្រមាណ ២០០លានអឺរ៉ូ មុនពេលរត់គេចខ្លួនទៅក្រៅប្រទេស។ នេះបើយោងតាមការបញ្ជាក់របស់ប៉ូលិសថៃ នៅថ្ងៃចន្ទ ទី២៥ វិច្ឆិកា។

មេដឹកនាំម្នាក់​នៃ​​ក្រុម​ប្រដាប់​អាវុធជនជាតិ​ភាគតិច​ បោះដៃចរចា​ជាមួយ​របបសឹក​ភូមា

នៅភូមា ចាប់តាំងពី​របបសឹក ធ្វើ​រដ្ឋប្រហារ​ដណ្តើម​ក្តាប់អំណា​ច​ នៅដើមឆ្នាំ២០២១មក មាន​ក្រុម​

មេដឹកនាំម្នាក់​នៃ​​ក្រុម​ប្រដាប់​អាវុធជនជាតិ​ភាគតិច​ បោះដៃចរចា​ជាមួយ​របបសឹក​ភូមា

នៅភូមា ចាប់តាំងពី​របបសឹក ធ្វើ​រដ្ឋប្រហារ​ដណ្តើម​ក្តាប់អំណា​ច​ នៅដើមឆ្នាំ២០២១មក មាន​ក្រុម​ប្រដាប់​អាវុធ ជនជាតិ​ភាគតិច​ ជាច្រើន​ប្រភព​និង​ច្រើន​ប្រភេទ មិនតិច​ជាង​ ១០ ក្រុម​នោះឡើយ​ ដែល​បាន​នាំគ្នា​​ងើប​បះ​បោរ​ប្រឆាំងរដ្ឋបាល​​ទីក្រុង​ណៃពិដោរ។ ដើមសប្តាហ៍​នេះ ចលនា​ក្រុម​ប្រដាប់​អាវុធ​ធំមួយ​ បាន​ប្រកាស​​បោះដៃ​ចង់​ចរចា​។​  ​​

សាលាក្រុងដូនកែវរកឃើញគ្លីនិកខុសច្បាប់ ៥ទីតាំងក្នុងចំណោម១២ទីតាំងដែលបានត្រួតពិនិត្យ

អាជ្ញាធរក្រុងដូនកែវ ខេត្តតាកែវបានរកឃើញថា មានមន្ទីរសម្រាកព្យាបាល និងសម្ភពធំៗចំនួន ៥ទីតាំងម

សាលាក្រុងដូនកែវរកឃើញគ្លីនិកខុសច្បាប់ ៥ទីតាំងក្នុងចំណោម១២ទីតាំងដែលបានត្រួតពិនិត្យ

អាជ្ញាធរក្រុងដូនកែវ ខេត្តតាកែវបានរកឃើញថា មានមន្ទីរសម្រាកព្យាបាល និងសម្ភពធំៗចំនួន ៥ទីតាំងមិនទាន់មានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាលក្នុងចំណោមមន្ទីរសម្រាកព្យាបាល និងសម្ភពចំនួន ១២ទីតាំងដែលត្រូវបានត្រួតពិនិត្យ។ គ្លីនិកឯកជនទាំង៥ទីតាំងខាងលើត្រូវបានអាជ្ញាធរខេត្តបិទទ្វារទាំងស្រុង។ ការចុះត្រួតពិនិត្យនេះធ្វើឡើង ក្រោយម្ចាស់គ្លីនីកឯកជនមួយឈ្មោះ សុង ហាក់ម៉ារីណាដែលមានទីតាំងស្ថិតនៅស្រុកបាទី ខេត្តតាកែវបានចាក់ថ្នាំខុសបច្ចេកទេសកាលពីសប្តាហ៍មុនបណ្ដាលឲ្យស្ដ្រីម្នាក់ស្លាប់ រួចយកសពទៅផ្លុងចោលនៅកម្ពោធព្រៃ។ តាមរយៈហេតុការណ៍នេះ ក្រសួងសុខាភិបាលក៏បានចេញសេចក្តីជូនដំណឹងរំលឹកឲ្យអភិបាលខេត្ត-រាជធានី ពង្រឹងនិយ័តកម្មសេវាសុខាភិបាលឯកជន និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលនៅតាមមូលដ្ឋានសេវាសុខាភិបាលឯកជន និងលុបបំបាត់សេវាសុខាភិបាលឯកជនខុសច្បាប់។ លោកសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានកត់សម្គាល់ថា ទីតាំងដែលបំរើសេវាសុខាភិបាលដោយគ្មានការអនុញ្ញាតមិនមានច្រើនទេ។ តែលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត បានពន្យល់បែបឧទាហរណ៍ថាតួលេខគ្លីនិកឯកជនខុសច្បាប់ ដែលនៅមានលើសលុប ឬមិនមាន ក៏ជាការទទួលស្គាល់ថាអាចជាការមើលរំលងក៏ថាបាន។ សូមស្តាប់ប្រសាសន៍លោកកុយ វ៉ាន់នី ដែលរៀបចំដោយ ញឹម សុផល៖

លោកហ៊ុន សែនសុំឱ្យបរទេសយោគយល់ចំពោះកម្ពុជាដែលប្រើកណ្តាប់ដៃដែកកម្ចាត់បដិវត្តន៍ពណ៌

លោកហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានថ្លែងសុំការយោគយល់ពីមិត្តបរទេសចំពោះការប្រើប្រាស់កណ

លោកហ៊ុន សែនសុំឱ្យបរទេសយោគយល់ចំពោះកម្ពុជាដែលប្រើកណ្តាប់ដៃដែកកម្ចាត់បដិវត្តន៍ពណ៌

លោកហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានថ្លែងសុំការយោគយល់ពីមិត្តបរទេសចំពោះការប្រើប្រាស់កណ្តាប់ដៃដែកកម្ចាត់បដិវត្តន៍ពណ៌នៅកម្ពុជា។ ការថ្លែងយ៉ាងដូច្នេះដោយលោកហ៊ុន សែនបានសង្កេតឃើញថា មានពលរដ្ឋខ្មែរមួយចំនួនបានបំភ្លេចគុណតម្លៃនៃសន្តិភាព និងមានអ្នកខ្លះទៀតបានទាមទារឱ្យមានការផ្លាស់ប្តូរតាមបែបមិនប្រជាធិបតេយ្យដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។ តាមប្រធានព្រឹទ្ធសភាកម្ពុជារូបនេះដដែល កម្ពុជាឈឺចាប់គ្រប់គ្រាន់ និងមិនត្រូវការបង្កើតសង្គ្រាមទៀតទេ។

បោះឆ្នោត​ប្រធានាធិបតី​រូម៉ានី បេក្ខជន​ឯករាជ្យ​ទំនោរ​គាំទ្រ​រុស្ស៊ី កំពុង​តែឈាន​មុខគេ

ប្រទេស​រូម៉ានី ដែល​មាន​ព្រំដែន​ជាប់​អ៊ុយក្រែន បានរៀបចំ​ការបោះឆ្នោត​ប្រធានាធិបតី ជុំទី១ ​ក

បោះឆ្នោត​ប្រធានាធិបតី​រូម៉ានី បេក្ខជន​ឯករាជ្យ​ទំនោរ​គាំទ្រ​រុស្ស៊ី កំពុង​តែឈាន​មុខគេ

ប្រទេស​រូម៉ានី ដែល​មាន​ព្រំដែន​ជាប់​អ៊ុយក្រែន បានរៀបចំ​ការបោះឆ្នោត​ប្រធានាធិបតី ជុំទី១ ​កាល​ពី​ថ្ងៃ​អាទិត្យ​​ ទី​២៤វិច្ឆិកា​។ លទ្ធផលរាប់សន្លឹកឆ្នោត​​៩៩% បង្ហាញថា បេក្ខជន​ឯករាជ្យដែលមានទំនោរ​គាំទ្រ​​រុស្ស៊ី និង​ចង់​ឲ្យ​អឺរ៉ុប​ឈប់​ជួយ​អ៊ុយក្រែន កំពុង​តែឋិត​នៅ​លំដាប់លេខរៀង​ឈាន​មុខគេ។​

កំពតខេត្តល្បីខាងផលិតទឹកត្រីឆ្ងាញ់ និងមានសុវត្ថិភាព

ទឹកត្រីកំពត។ គេតែងលឺពាក្យនេះនៅពេលគេនិយាយពីទឹកត្រីដែលឆ្ងាញ់ជាងគេ។ មូលហេតុចំនួន ៣ ដែលធ្វើឱ្

កំពតខេត្តល្បីខាងផលិតទឹកត្រីឆ្ងាញ់ និងមានសុវត្ថិភាព

ទឹកត្រីកំពត។ គេតែងលឺពាក្យនេះនៅពេលគេនិយាយពីទឹកត្រីដែលឆ្ងាញ់ជាងគេ។ មូលហេតុចំនួន ៣ ដែលធ្វើឱ្យទឹកត្រីកំពតមានរសជាតិ ឈ្ងុយឆ្ងាញ់ ទី១ ត្រីកាកើមសមុទ្រជាប្រភេទត្រីមានតែជាតិសាច់ ឈាម និងសំបូរប្រូតេអ៊ីនខ្ពស់ ទី២ប្រើអំបិលកំពតមានលក្ខណៈប្រៃមុតល្អ និងទី៣ ការបន្ទុំក្នុងធុងឈើបែបប្រពៃណី។ នៅខេត្តកំពត ទឹកត្រីឈ្មោះ ង៉ូវហេងកំពត បានក្លាយជាផលិតផលសម្គាល់ភូមិសាស្ត្រមួយ។ សិប្បកម្មទឹកត្រីង៉ូវហេងកំពត ផលិតទឹកត្រីតាមបែបប្រពៃណីទំនើបកម្ម ដែលរក្សាគុណភាព សុវត្ថិភាព និងអនាម័យខ្ពស់ដល់អ្នកប្រើប្រាស់ ជាពិសេសផ្ដោតលើសុវត្ថិភាពចំណីអាហារជាចំបង៕

តៃវ៉ាន់ថា ចិនបានបង្ហោះបាឡុងរំលោភចូលតំបន់ការពារដែនអាកាសរបស់ខ្លួន

នៅយប់ថ្ងៃអាទិត្យ ទី២៤ វិច្ឆិកា បាឡុងចិនបានហោះរំលោភចូលតំបន់ការពារដែនអាកាសតៃវ៉ាន់នៅភាគពាយ័

តៃវ៉ាន់ថា ចិនបានបង្ហោះបាឡុងរំលោភចូលតំបន់ការពារដែនអាកាសរបស់ខ្លួន

នៅយប់ថ្ងៃអាទិត្យ ទី២៤ វិច្ឆិកា បាឡុងចិនបានហោះរំលោភចូលតំបន់ការពារដែនអាកាសតៃវ៉ាន់នៅភាគពាយ័ព្យដែលជាបាឡុងទី១ បើរាប់ចាប់តាំងពីខែមេសា ឆ្នាំ២០២៤។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងការពារជាតិតៃវ៉ាន់។ គួរជម្រាបថាជារឿយៗ ចិនតែងបានបញ្ជូនយន្តហោះចម្បាំង ដ្រូនវាយប្រហារ និងនាវាផ្ទុកយន្តហោះចម្បាំង ព្រមទាំងបាឡុងទៅឡោមព័ទ្ធកោះតៃវ៉ាន់ដើម្បីបន្តដាក់សម្ពាធលើកោះមួយនេះដែលចិនចាត់ទុកជាដែនដីខេត្តរបស់ខ្លួន។

ហេតុអ្វីបញ្ហាព្រៃឈើបន្តជារឿងរសើបដែលសកម្មជនបរិស្ថានតែងប្រឈមនឹងការចាប់ខ្លួន?

សកម្ម​ជន​បរិស្ថាន​ចំនួន​៦​នាក់ ត្រូវ​បាន​ចាប់​ខ្លួន កាល​ថ្ងៃ​ទី​២៣ ​ខែ​វិច្ឆិកា ឆ្នាំ​២០២

ហេតុអ្វីបញ្ហាព្រៃឈើបន្តជារឿងរសើបដែលសកម្មជនបរិស្ថានតែងប្រឈមនឹងការចាប់ខ្លួន?

សកម្ម​ជន​បរិស្ថាន​ចំនួន​៦​នាក់ ត្រូវ​បាន​ចាប់​ខ្លួន កាល​ថ្ងៃ​ទី​២៣ ​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ នៅ​ខេត្ត​ស្ទឹង​ត្រែង​ក្រោម​បទ​ចោទ​បាន​ចូល​ទៅ​ក្នុង​តំបន់​ហាម​ឃាត់​។​ អ្នក​ឃ្លាំមើល​សង្គម​ ចាត់​ទុក​ការ​ចោទ​ប្រកាន់​បែប​នេះថា​មិន​សូវ​សម​ហេតុ​ផល​ឡើយ ​និង​បាន​ចោទ​សួរ​ទៅ​វិញ​ថា​ ហេតុ​អ្វី​បាន​ជា​បញ្ហា​ព្រៃឈើ​នៅ​តែ​ជា​រឿង​ដ៏រសើប​ដែល​សកម្ម​ជន​ព្រៃឈើ​តែង​តែ​ប្រឈម​មុខ​នឹង​ការ​ចាប់​ខ្លួន​?​

កម្ពុជាអំពាវនាវឲ្យប្រទេសទាំងអស់ចូលរួមក្នុងបេសកកម្ម«ពិភពលោកមួយដែលគ្មានមីន»

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអំពាវនាវនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឲ្យប្រទេសទាំង

កម្ពុជាអំពាវនាវឲ្យប្រទេសទាំងអស់ចូលរួមក្នុងបេសកកម្ម«ពិភពលោកមួយដែលគ្មានមីន»

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអំពាវនាវនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឲ្យប្រទេសទាំងអស់ចូលរួមជាមួយកម្ពុជានៅក្នុងបេសកកម្មបំផ្លាញគ្រាប់មីន និងសំណល់ជាតិផ្ទុះដើម្បីកសាងពិភពលោកមួយដែលមានសុវត្ថិភាព និងសន្តិភាពជាងមុន។ ការអំពាវនាវរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាដូច្នេះ ធ្វើឡើងនៅក្នុងឱកាសពិធីបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី «ពិភពលោកមួយដែលគ្មានមីន» នៅខេត្តសៀមរាប។

ហេតុអ្វីបញ្ហាព្រែកជីកហ្វូណនត្រូវលើកមកជជែកជាថ្មីដោយអ្នកនយោបាយនិងសារព័ត៌មានបរទេស?

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត នៅថ្ងៃសៅរ៍ទី២៤វិច្ឆិកា បានចេញមកបញ្ជាក់ជាថ្មី ចំពោះ

ហេតុអ្វីបញ្ហាព្រែកជីកហ្វូណនត្រូវលើកមកជជែកជាថ្មីដោយអ្នកនយោបាយនិងសារព័ត៌មានបរទេស?

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត នៅថ្ងៃសៅរ៍ទី២៤វិច្ឆិកា បានចេញមកបញ្ជាក់ជាថ្មី ចំពោះដំណើរការនៃគម្រោងសាងសង់ព្រែកជីកហ្វូណន ថាមិនមានការរាំងស្ទះដោយសារបញ្ហាខ្វះខាតថវិកាឡើយ។ ការបញ្ជាក់របស់នាយករដ្ឋមន្ត្រី ធ្វើឡើងបន្ទាប់ពីមានសារព័ត៌មានបរទេស និងអ្នកនយោបាយមួយចំនួន រិះគន់ថា​ គម្រោងព្រែកជីកហ្វូណនត្រូវរាំងស្ទះ ដោយសារតែកង្វះថវិកាពីចិនក្នុងការសាងសង់គម្រោងនេះ។ ទោះយ៉ាងណា អ្នកតាមដានព្រឹត្តិការណ៍សង្គម យល់ឃើញថា ការលើកបញ្ហាព្រែកជីកហ្វូណនមកជជែកជាថ្មីនេះ គឺដោយសារតែកង្វះការសិក្សាពីការអនុវត្តគម្រោងព្រែកជីកមួយនេះ ឲ្យបានជោគជ័យ។

ឆ្មាំសមុទ្រអឺរ៉ុបពួតដៃតាមដាននាវាចិន១គ្រឿងព្រោះសង្ស័យ​ធ្វើឲ្យដាច់ខ្សែកាបក្រោមសមុទ្រ

ក្រោយ​ពីសង្ស័យ​​រុស្ស៊ី​ នៅពេលនេះ ប្រទេស​បស្ចិមលោក បាន​ដាក់ក្តី​សង្ស័យ​លើ ចិន វិញម្តង។ ឆ្ម

ឆ្មាំសមុទ្រអឺរ៉ុបពួតដៃតាមដាននាវាចិន១គ្រឿងព្រោះសង្ស័យ​ធ្វើឲ្យដាច់ខ្សែកាបក្រោមសមុទ្រ

ក្រោយ​ពីសង្ស័យ​​រុស្ស៊ី​ នៅពេលនេះ ប្រទេស​បស្ចិមលោក បាន​ដាក់ក្តី​សង្ស័យ​លើ ចិន វិញម្តង។ ឆ្មាំសមុទ្រស៊ុយអ៊ែត ដាណឺម៉ាក និងហ្វាំងឡង់ រួមគ្នាតាមដាននាវាចិនមួយគ្រឿង ដែលគេសង្ស័យថាអាចមានពាក់ព័ន្ធ នឹងការធ្វើឲ្យដាច់ខ្សែកាបក្រោមសមុទ្រ។ ទោះជាយ៉ាងក៏ដោយចុះ ឆ្នាំសមុទ្រ​និងតម្រួត​​នគរបាល​អឺរ៉ុប ពុំ​អាច​ចាប់ឃាត់​នាវា​ចិន១គ្រឿង​​នោះ​បានទេ នៅ​ពេលនេះ ពី​ព្រោះ​វា​ចត​នៅ​តំបន់​ដែន​ទឹក​សមុទ្រ​អន្តរជាតិ​។

សន្និសីទCOP29 អនុម័តបានកិច្ចព្រមព្រៀង​ថវិកា​៣០០ពាន់លានដុល្លារក្នុងមួយឆ្នាំ ជួយ​ប្រទេសកំពុងអភិវឌ្ឍ

នៅទីបំផុតទៅ សន្និសីទអន្តរជាតិស្តីពីអាកាសធាតុCOP29 នៅទីក្រុងបាគូប្រទេស​អាស៊ែបៃហ្សង់ បាន​អនុម

សន្និសីទCOP29 អនុម័តបានកិច្ចព្រមព្រៀង​ថវិកា​៣០០ពាន់លានដុល្លារក្នុងមួយឆ្នាំ ជួយ​ប្រទេសកំពុងអភិវឌ្ឍ

នៅទីបំផុតទៅ សន្និសីទអន្តរជាតិស្តីពីអាកាសធាតុCOP29 នៅទីក្រុងបាគូប្រទេស​អាស៊ែបៃហ្សង់ បាន​អនុម័តបាននូវ​កិច្ចព្រមព្រៀងរួមមួយ ដោយ​ប្រទេសឧស្សាហកម្មអ្នកមាន ​សន្យា​ប្រមូលថវិកាចំនួន​យ៉ាងហោច ​៣០០ពាន់លានដុល្លារ ដើម្បីជួបប្រទេសក្រីក្រកំពុងអភិវឌ្ឍក្នុង​ការ​​ទប់ទល់​នឹងវិបត្តិអាកាសធាតុ​។ ទោះជាយ៉ាងនេះក្តី មានប្រទេសជាច្រើន បានសំដែងការមិនពេញចិត្ត​នឹងកិច្ចព្រមព្រៀងនេះ ដោយខ្លះលើកឡើងថាថវិកាទាបខ្លាំងពេក និងខ្លះទៀត បានរិះគន់ថាវាគ្មានខ្លឹមសារកំណត់​ឲ្យ​ខ្លាំងក្លា ឈានទៅបោះបង់ចោល​ការ​ប្រើប្រាស់ថាមពលហ្វូស៊ីល។ ការសំដី​រិះគន់ខ្លាំងៗក៏មានផងដែរ ទៅលើប្រទេសអាស៊ែបៃហ្សង់ ដែលជាអ្នកដឹកនាំរៀបចំ​សន្និសីទនេះ​។

មហោស្រពរូបថតភ្នំពេញមានសន្ទុះនៃការចាប់អារម្មណ៍ច្រើនជាងមុន

ព្រឹត្តិការណ៍មហោស្រពរូបថតភ្នំពេញ ខួបលើកទី១៥ ដែលត្រូវបានប្រព្រឹត្តិធ្វើឡើង ចាប់ពីថ្ងៃទី២១

មហោស្រពរូបថតភ្នំពេញមានសន្ទុះនៃការចាប់អារម្មណ៍ច្រើនជាងមុន

ព្រឹត្តិការណ៍មហោស្រពរូបថតភ្នំពេញ ខួបលើកទី១៥ ដែលត្រូវបានប្រព្រឹត្តិធ្វើឡើង ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានប្រមូលផ្តុំសិល្បករអ្នកថតរូបទាំងកម្ពុជា អាស៊ីនិងអឺរ៉ុប ចំនួន១០០នាក់ និងបានដាក់តាំងបង្ហាញស្នាដៃរូបថតចំនួន៧៥០សន្លឹក នៅតាមស្ថាប័នចំនួន២០កន្លែងផ្សេងៗ ទាំងនៅទីក្រុងភ្នំពេញ និងបន្តទៅខេត្តសៀមរាបនិងបាត់ដំបង។ អ្វីដែលគួរអោយគួរឱ្យកត់សំគាល់ គឺសន្ទុះនៃការចាប់អារម្មណ៍ទៅលើមហោស្រពរូបថតភ្នំពេញ ជាពិសេសលើវិស័យថតរូបកាន់តែមានច្រើនជាងមុន។

អ៊ីស្រាអែលនិង​អាមេរិក ត្រៀម​ប្តូរឯកអគ្គរដ្ឋទូត​​ថ្មី ដែល​គាំទ្រ​គ្នា​ទៅវិញ​ទៅមក​យ៉ាងពេញទំហឹង

រដ្ឋាភិបាល​អ៊ីស្រាអែល ​សម្រេច​ចិត្ត​ជា​ឯកច្ឆន្ទ តែងតាំង បណ្ឌិត​​ យេកគីអែល ឡៃធ័រ​ ​ឲ្យធ្វើជ

អ៊ីស្រាអែលនិង​អាមេរិក ត្រៀម​ប្តូរឯកអគ្គរដ្ឋទូត​​ថ្មី ដែល​គាំទ្រ​គ្នា​ទៅវិញ​ទៅមក​យ៉ាងពេញទំហឹង

រដ្ឋាភិបាល​អ៊ីស្រាអែល ​សម្រេច​ចិត្ត​ជា​ឯកច្ឆន្ទ តែងតាំង បណ្ឌិត​​ យេកគីអែល ឡៃធ័រ​ ​ឲ្យធ្វើជា​​ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល​ ប្រចាំសហរដ្ឋ​អាមេរិក។ នេះបើតាម​សេចក្តីប្រកាសរបស់​ក្រសួង​ការបរទេស​អ៊ីស្រាអែល។ លោកទូត​​អ៊ីស្រាអែល​ថ្មីប្រចាំក្រុង​វ៉ាស៊ីនតោន រូបនេះ ជា​មនុស្សដ៏​ជំនិត​របស់​​នាយករដ្ឋមន្ត្រី បេនចាមិន នេតាន់យ៉ាហ៊ូ ហើយ​និងជាអ្នក​គាំទ្រ​គណបក្ស​សាធារណរដ្ឋ របស់​លោក ដូណាល់ ត្រាំ យ៉ាងខ្លាំងក្លា។ ទន្ទឹម​នឹងគ្នា​នេះដែរ ​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​ជាប់ថ្មី ក៏​បាន​សម្រេច​ដាក់​មនុស្សនិយម​​គាំទ្រ​អ៊ីស្រាអែលយ៉ាងពេញទំហឹង​ ឲ្យធ្វើ​ជា​ឯកអគ្គរដ្ឋទូត​អាមេរិកប្រចាំ​អ៊ីស្រាអែល​។​ ​

អ្នកស្រី នួន កុម្ភៈ ពីអ្នកស្ម័គ្រចិត្តការពារព្រៃកោងកាង ក្លាយជាមេភូមិក្នុងវ័យ២៥ឆ្នាំ

អ្នកស្រី នួន កុម្ភៈ បាន​ជន្នះ​ផ្នត់​គំនិត​ដែល​ថា​ «ស្ត្រី​មិន​អាច​ធ្វើ​ជា​អ្នក​ដឹក​នាំ​បា

អ្នកស្រី នួន កុម្ភៈ ពីអ្នកស្ម័គ្រចិត្តការពារព្រៃកោងកាង ក្លាយជាមេភូមិក្នុងវ័យ២៥ឆ្នាំ

អ្នកស្រី នួន កុម្ភៈ បាន​ជន្នះ​ផ្នត់​គំនិត​ដែល​ថា​ «ស្ត្រី​មិន​អាច​ធ្វើ​ជា​អ្នក​ដឹក​នាំ​បាន​ ឬ​ស្រ្តី​វិល​ចង្ក្រាន​មិន​ជុំ​» បាន​ជំរុញ​ឲ្យ​ស្ត្រី​មេ​ម៉ាយ​រូប​នេះ ​ក្លាយ​ជា​មេ​ភូមិ​ក្នុង​វ័យ​២៥​ឆ្នាំ​។​ បន្ទាប់​ពី​មាន​ការ​ប្រកួត​ប្រជែង​ជា​មួយ​បេក្ខជន​ជា​បុរស​៤​រូប​ផ្សេង​ទៀត​ អ្នកស្រី ​នួន កុម្ភៈ ​បាន​ទទួល​សំឡេង​គាំទ្រ​ជា​ឯក​ឆន្ទ​ ដើម្បី​ក្លាយ​ជា​មេ​ភូមិ​ត្រពាំង​រពៅ ​តាំង​ពី​ខែ​កញ្ញា ​ឆ្នាំ​២០២៤ ​មក​នេះ​។

លោក ហ៊ុន សែន ស្នើមេដឹកនាំវៀតណាមឲ្យយកចិត្តទុកដាក់លើការរស់នៅរបស់ពលរដ្ឋខ្មែរក្រោម

ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ស្នើឲ្យមេដឹកនាំវៀតណាមយកចិត្តទុកដាក់លើការរស់នៅ​របស់​ប្រជាពលរ

លោក ហ៊ុន សែន ស្នើមេដឹកនាំវៀតណាមឲ្យយកចិត្តទុកដាក់លើការរស់នៅរបស់ពលរដ្ឋខ្មែរក្រោម

ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ស្នើឲ្យមេដឹកនាំវៀតណាមយកចិត្តទុកដាក់លើការរស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជាក្រោម ចំពោះការ​ប្រតិតបត្តិ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងជំនឿសាសនា ដែល​ស្ថិត​ក្រោមរដ្ឋអំណាច​របស់វៀតណាម។ ការស្នើនេះ ធ្វើឡើងនៅក្នុងជំនួបរវាង លោក ហ៊ុន សែន និងលោក ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម នៅថ្ងៃសុក្រទី២២វិច្ឆិកា និងក្រោយពេលដែលរដ្ឋាភិបាលកម្ពុជាទើបតែបានដង្ហែអង្គឋិនទានដ៏ធំមួយទៅកាន់វត្តខ្មែរមួយចំនួនក្នុងទឹកដីកម្ពុជា​ក្រោម កាលពីខែ​ដើម​​វិច្ឆិកានេះ។

ទេសចរបរទេស យ៉ាងហោច ៦ នាក់ស្លាប់ព្រោះពុលស្រានៅប្រទេសឡាវ

ភ្ញៀវ​ទេស​ចរ​បស្ចិមលោក យ៉ាងហោច ​៦ នាក់​ស្លាប់​បាត់បង់ជីវិត ព្រោះតែ​​​ពុល​ស្រា នៅក្នុងទី​​

ទេសចរបរទេស យ៉ាងហោច ៦ នាក់ស្លាប់ព្រោះពុលស្រានៅប្រទេសឡាវ

ភ្ញៀវ​ទេស​ចរ​បស្ចិមលោក យ៉ាងហោច ​៦ នាក់​ស្លាប់​បាត់បង់ជីវិត ព្រោះតែ​​​ពុល​ស្រា នៅក្នុងទី​​ក្រុង​ទេសចរណ៍​មួយ​របស់​​ប្រទេស​ឡាវ។ ចំនួន​អ្នក​ស្លាប់បានកើនឡើង​​នេះ គឺបន្ទាប់ពីយុវតី​ជនជាតិ​អូស្ត្រាលី​ ទី២ ​​ទទួល​មរណភាព ​នៅ​មន្ទីរពេទ្យ​ក្រុង​បាងកក។ ​ក្នុងចំណោម​អ្នក​ស្លាប់​នោះ ជាសរុប មាន​ជនជាតិ​ដាណឺម៉ាក់ ២ នាក់, អាមេរិក​ម្នាក់, អង់គ្លេស​ម្នាក់ ជា​មេធា​វីស្រី វ័យ​២៨ឆ្នាំ ​ ហើយ​និង​អូស្ត្រាលី ២ នាក់។​

COP29៖ ដល់ថ្ងៃបិទហើយ នៅតែគ្មានការត្រូវរ៉ូវគ្នា ស្តីពីកញ្ចប់ថវិកា​ជួយប្រទេសកំពុងអភិវឌ្ឍ

សន្និសីទអន្តរជាតិស្តីពីអាកាសធាតុ COP29 នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ បាន​ដើរមកដល់ថ្ងៃចុងក

COP29៖ ដល់ថ្ងៃបិទហើយ នៅតែគ្មានការត្រូវរ៉ូវគ្នា ស្តីពីកញ្ចប់ថវិកា​ជួយប្រទេសកំពុងអភិវឌ្ឍ

សន្និសីទអន្តរជាតិស្តីពីអាកាសធាតុ COP29 នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ បាន​ដើរមកដល់ថ្ងៃចុងក្រោយ​ហើយ។ ក៏ប៉ុន្តែ រហូតមកទល់ពេលនេះ គឺ​នៅតែគ្មានការស្រុះស្រួលគ្នាណាមួយទេ​ ស្តីពីកញ្ចប់ថវិកា​ដែលគេសន្យាថានឹងជួយប្រទេសកំពុងអភិវឌ្ឍ ដើម្បី​​ទប់ទល់ជាមួយវិបត្តិអាកាសធាតុ​។ ក្រុមសកម្មជន អង្គការបរិស្ថាន និង​មន្ត្រីការទូតជាច្រើន បានបង្ហាញទុទិដ្ឋិនិយមថា សន្និសីទ​COP29 ប្រហែលជាគ្មាន​លទ្ធផលទទួល​​កិច្ចព្រមព្រៀងមួយដែលគ្រប់ភាគីអាចទទួលយកបានទេ​។

ជម្លោះសាសនា​នៅ​ប៉ាគីស្ថាន ស្លាប់​ម​នុស្ស​យ៉ាងហោច ៤០នាក់

​នៅ​ប៉ាគីស្ថាន ខាង​តំបន់ជាប់​​ព្រំដែន​អាហ្វហ្កានីស្ថាន មា​នមនុស្ស​ស្លាប់​យ៉ាងតិច ប្រមាណ​

ជម្លោះសាសនា​នៅ​ប៉ាគីស្ថាន ស្លាប់​ម​នុស្ស​យ៉ាងហោច ៤០នាក់

​នៅ​ប៉ាគីស្ថាន ខាង​តំបន់ជាប់​​ព្រំដែន​អាហ្វហ្កានីស្ថាន មា​នមនុស្ស​ស្លាប់​យ៉ាងតិច ប្រមាណ​ជា ៤០ នាក់​។ នេះក៏ព្រោះតែ​ការ​វាយប្រហារ​ប្រដាប់អាវុធ​ រវាង​ក្រុម​អ៊ីស្លាម​ និកាយ​ស៊ីអ៊ីត និង​ស៊ូនីត។​ ហេតុការណ៍​ប៉ះទង្គិច​បង្ហូរ​ឈាម​គ្នា​នេះ បានកើតឡើង​នៅថ្ងៃព្រហស្បតិ៍ តែ ក្បួន​ហែសព បាន​បង្កជា​ក្តីខឹងសម្បារ ​ ​និងបាតុកម្ម​ជាហូរហែ នៅ​ថ្ងៃ​សុក្រ​និង​ថ្ងៃសៅរ៍​ទៀត។​​ ​

លោកស្រីអនុប្រធានាធិបតី​ហ្វីលីពីន ជាប់សង្ស័យ​ថាបានគំរាម ចង់សម្លាប់​លោក​ប្រធានាធិបតីម៉ារកូស

ទំនាស់ឈ្លោះប្រកែកគ្នា​ កាន់តែមានខ្លាំងឡើង រវាង​លោកប្រធានាធីបតី​​ហ្វីលីពីន ហ្វ៊ែរឌីណង់ ម៉ា

លោកស្រីអនុប្រធានាធិបតី​ហ្វីលីពីន ជាប់សង្ស័យ​ថាបានគំរាម ចង់សម្លាប់​លោក​ប្រធានាធិបតីម៉ារកូស

ទំនាស់ឈ្លោះប្រកែកគ្នា​ កាន់តែមានខ្លាំងឡើង រវាង​លោកប្រធានាធីបតី​​ហ្វីលីពីន ហ្វ៊ែរឌីណង់ ម៉ារកូស និងលោកស្រី​អនុប្រធានាធិបតី សារ៉ា ឌូទែរត៍។ កាលពីថ្ងៃសៅរ៍ វិមានប្រធានាធិបតីហ្វីលីពីន បានឲ្យដឹងថា គេបានបញ្ជា​ឲ្យ​កងរក្សាសន្តិសុខ​ ត្រូវបង្កើន​ការ​ប្រុងប្រយ័ត្ន​យ៉ាងអាសន្ន​បំផុត​ ដើម្បីការពារអាយុជីវិតលោក​ប្រធានាធិបតី ហ្វ៊ែរឌីណង់ ម៉ារកូស បន្ទាប់ពីលោកស្រីអនុប្រធានាធិបតី ​បាន​និយាយ​គំរាមយ៉ាងច្បាស់ៗ ឲ្យកងអង្គរក្សខ្លួន​សម្លាប់​លោក​ប្រធានាធិបតី។

អ៊ីរ៉ង់​ដាក់ឲ្យ​ប្រើ​ឧបករណ៍ចម្រើនធាតុអ៊ុយរ៉ានីញ៉ូមទំនើប​ថ្មី ផ្គើនទៅនឹង​ការរិះគន់របស់AIEA

អ៊ីរ៉ង់បាន​ប្រកាស​ឲ្យដឹងថា គេនឹងដាក់ឲ្យ​ប្រើប្រាស់​នូវឧបករណ៍ចម្រើនធាតុអ៊ុយរ៉ានីញ៉ូមថ្មី

អ៊ីរ៉ង់​ដាក់ឲ្យ​ប្រើ​ឧបករណ៍ចម្រើនធាតុអ៊ុយរ៉ានីញ៉ូមទំនើប​ថ្មី ផ្គើនទៅនឹង​ការរិះគន់របស់AIEA

អ៊ីរ៉ង់បាន​ប្រកាស​ឲ្យដឹងថា គេនឹងដាក់ឲ្យ​ប្រើប្រាស់​នូវឧបករណ៍ចម្រើនធាតុអ៊ុយរ៉ានីញ៉ូមថ្មីទំនើប។ ការសម្រេចនេះ គឺជាការ​ឆ្លើយតប ទៅ​នឹង​ការសម្រេចរបស់​ទីភ្នាក់​ងារ​ថាមពលនុយក្លេអ៊ែរអន្តរជាតិ ហៅកាត់ថា AIEA ដែល​បានរិះគន់​ចោទប្រកាន់ថាអ៊ីរ៉ង់ មិនសហការ​​នៅក្នុង​បេសកកម្មត្រួតពិនិត្យតាមដានកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់​។ ការរិះគន់ពីAIEA និងចម្លើយ​ផ្គើនពីខាងអ៊ីរ៉ង់វិញនេះ គឺវាកំពុងសបញ្ជាក់ អំពីដំណើរទាល់ច្រក គ្មានដំណោះស្រាយ​ នៅក្នុង​ការគ្រប់គ្រងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់​។ ទន្ទឹមគ្នានេះ​ មាន​ការព្រួយបារម្ភកាន់តែ​ធំ ថាក្នុងពេលអនាគតដ៏ខ្លី អ៊ីរ៉ង់អាចនឹងមានអាវុធនុយក្លេអ៊ែរ​។​

Reuters៖ គម្រោងការសាងសង់ព្រែកជីកហ្វូណននៅនឹងថ្កល់ ព្រោះបញ្ហាលុយវិនិយោគពីចិន

គម្រោងព្រែកជីកហ្វូណនដែលរដ្ឋាភិបាលកម្ពុជាប្រកាសបើកការដ្ឋានសាងសង់តាំងតែពីជាង ៣ខែមុន កំពុង

Reuters៖ គម្រោងការសាងសង់ព្រែកជីកហ្វូណននៅនឹងថ្កល់ ព្រោះបញ្ហាលុយវិនិយោគពីចិន

គម្រោងព្រែកជីកហ្វូណនដែលរដ្ឋាភិបាលកម្ពុជាប្រកាសបើកការដ្ឋានសាងសង់តាំងតែពីជាង ៣ខែមុន កំពុងជាប់គាំងព្រោះតែបញ្ហាលុយនិយោគពីចិន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ថ្ងៃទី២១វិច្ឆិកា។ បើតាមReuters ប្រភពពាក់ព័ន្ធក្នុងគម្រោងផ្ទាល់បានទម្លាយឱ្យដឹងថា ទីក្រុងប៉េកាំងគ្មានភាពច្បាស់លាស់ និងមិនបានធ្វើការប្តេជ្ញាចិត្តក្នុងការផ្តល់លុយវិនិយោគដល់គម្រោងព្រែកជីកហ្វូណនជាមួយរដ្ឋាភិបាលកម្ពុជានោះទេ។

Get more results via ClueGoal