Cambodia



តើកម្ពុជាគួរប្រកាន់ជំហរដូចម្តេចបើតុលាការ ICC ចេញដីកាចាប់ខ្លួនលោក មីន អ៊ុងឡាំង?

កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិក្រុងឡាអេហៅកាត់(

ម៉ុងហ្គាបេថា បង្គោលភ្លើងតភ្ជាប់បណ្តាញថាមពលពីឡាវនឹងពុះកាត់ព្រៃឡង់ជា ២កំណាត់

យោងតាមរូបភាពផ្កាយរណប និងការចុះផ្សាយរបស់កាសែតបរទេស «ម៉ុងហ្គាបេ» ថ្ងៃទី២៧ វិច្ឆិកា បង្គោលភ្ល

ម៉ុងហ្គាបេថា បង្គោលភ្លើងតភ្ជាប់បណ្តាញថាមពលពីឡាវនឹងពុះកាត់ព្រៃឡង់ជា ២កំណាត់

យោងតាមរូបភាពផ្កាយរណប និងការចុះផ្សាយរបស់កាសែតបរទេស «ម៉ុងហ្គាបេ» ថ្ងៃទី២៧ វិច្ឆិកា បង្គោលភ្លើងតភ្ជាប់បណ្តាញថាមពលពីឡាវមកកម្ពុជាដែលមានចម្ងាយសរុបជិត ៣០០គីឡូម៉ែត្រនឹងរត់ពុះកាត់ដែនជម្រកសត្វព្រៃឡង់ជា ២កំណាត់។ ត្រង់ចំណុចនេះត្រូវបានម៉ុងហ្គាបេលើកឡើងពីក្តីបារម្ភរបស់សហគមន៍ដែលថា ការស្ថាបនាបណ្តាញអគ្គិសនីថ្មីនេះជាការបើកផ្លូវឱ្យក្រុមទុច្ចរិតបន្តសកម្មភាពបំផ្លាញ និងគំរាមកំហែងដែនជម្រកសត្វព្រៃឡង់របស់កម្ពុជា។

តៃវ៉ាន់ធ្វើសមយុទ្ធផ្លូវអាកាស និងផ្លូវទឹក ខណៈដែលខ្លួនកំពុងទទួលគំនាបខ្លាំងពីចិនដីគោក

កងទ័ពតៃវ៉ាន់បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី២៨ វិច្ឆិកានេះពីការដាក់ពង្រាយយន្តហោះចម្បាំង នាវា

តៃវ៉ាន់ធ្វើសមយុទ្ធផ្លូវអាកាស និងផ្លូវទឹក ខណៈដែលខ្លួនកំពុងទទួលគំនាបខ្លាំងពីចិនដីគោក

កងទ័ពតៃវ៉ាន់បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី២៨ វិច្ឆិកានេះពីការដាក់ពង្រាយយន្តហោះចម្បាំង នាវាចម្បាំង និងប្រព័ន្ធខែលប្រឆាំងមីស៊ីលដើម្បីធ្វើសមយុទ្ធ។ ចំណែកក្រសួងការពារជាតិតៃវ៉ាន់បានរាយការណ៍ថាបានប្រទះឃើញប៉ាឡុងស៊ើបការណ៍សម្ងាត់ចិនថ្មីចំនួនពីរដែលហោះនៅក្បែរកោះតៃវ៉ាន់។ មួយវិញទៀត សមយុទ្ធនេះធ្វើឡើង ប៉ុន្មានថ្ងៃមុនប្រធានាធិបតីតៃវ៉ាន់លោក ឡៃ ឈិនទឿត្រៀមចេញទៅបំពេញទស្សនកិច្ចលើកដំបូងនៅបរទេស។

អ្នកជំនាញថា ទស្សនកិច្ចលោកប្រាក់ សុខុនទៅចិនអាចស្នើសុំចិនឲ្យគាំទ្រ និងពន្លឿនគម្រោងព្រែកជីកហ្វូណន

ក្រោយចូលកាន់តំណែងជាប្រមុខការទូតជាថ្មីបានមួយសប្តាហ៍ លោក ប្រាក់ សុខុនបានចាប់ផ្តើមដំណើរទស្ស

អ្នកជំនាញថា ទស្សនកិច្ចលោកប្រាក់ សុខុនទៅចិនអាចស្នើសុំចិនឲ្យគាំទ្រ និងពន្លឿនគម្រោងព្រែកជីកហ្វូណន

ក្រោយចូលកាន់តំណែងជាប្រមុខការទូតជាថ្មីបានមួយសប្តាហ៍ លោក ប្រាក់ សុខុនបានចាប់ផ្តើមដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងទៅកាន់ប្រទេសចិនពីថ្ងៃទី២៨ វិច្ឆិកាដល់ថ្ងៃទី ០១ ធ្នូ។ អ្នកតាមដានកិច្ចការអន្តរជាតិបានចាប់អារម្មណ៍ខ្លាំងចំពោះដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនរបស់លោក ប្រាក់ សុខុនដោយលើកឡើងថា លោកអាចស្នើសុំឲ្យភាគីចិនបញ្ចេញជំហរគាំទ្រ និងពន្លឿនលើគម្រោងសាងសង់ព្រែកជីកហ្វូណន។

មន្រ្តីបក្សកាន់អំណាចថា ការប្រដូចលោកហ៊ុន សែនទៅលោកមីន អ៊ុងឡាំង ជាការប្រៀបធៀបមេឃនិងដី

នៅថ្ងៃពុធ ទី២៧ វិច្ឆិកា លោក សម រង្ស៊ី មេដឹកនាំអតីតបក្សប្រឆាំងបានសរសេរបញ្ចើចបញ្ចើរលោក ហ៊ុន ស

មន្រ្តីបក្សកាន់អំណាចថា ការប្រដូចលោកហ៊ុន សែនទៅលោកមីន អ៊ុងឡាំង ជាការប្រៀបធៀបមេឃនិងដី

នៅថ្ងៃពុធ ទី២៧ វិច្ឆិកា លោក សម រង្ស៊ី មេដឹកនាំអតីតបក្សប្រឆាំងបានសរសេរបញ្ចើចបញ្ចើរលោក ហ៊ុន សែនថានឹងអាចត្រូវចាប់ខ្លួនដូចប្អូនធម៌របស់លោក គឺលោក មីន អ៊ុងឡាំង មេដឹកនាំរបបសឹកភូមា។ សំណេររបស់លោក សម រង្ស៊ីយ៉ាងដូចនេះកើតមានឡើង ក្រោយរដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ក្រុងឡាអេស្នើចេញដីកាចាប់ខ្លួនមេដឹកនាំរបបសឹកភូមាលោកមីន អ៊ុងឡាំងក្នុងបទ “ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ” ទៅលើប្រជាជនរ៉ូហ៊ីងយ៉ា។ តែមន្ត្រីបក្សកាន់អំណាចថានេះជាការប្រៀបធៀបខុសឆ្ងាយដូចមេឃ និងដី។

ជនភៀសខ្លួនខ្មែរ ៦នាក់ដែលថៃចាប់បញ្ជូនមកកម្ពុជាត្រូវបានឃុំខ្លួនពីបទក្បត់ជាតិ

សមត្ថកិច្ចថៃបានបញ្ជូនជនភៀសខ្លួនកម្ពុជា ៦នាក់មកដាក់ទោសនៅកម្ពុជា បន្ទាប់ពីពួកគេបានរិះគន់ឥ

ជនភៀសខ្លួនខ្មែរ ៦នាក់ដែលថៃចាប់បញ្ជូនមកកម្ពុជាត្រូវបានឃុំខ្លួនពីបទក្បត់ជាតិ

សមត្ថកិច្ចថៃបានបញ្ជូនជនភៀសខ្លួនកម្ពុជា ៦នាក់មកដាក់ទោសនៅកម្ពុជា បន្ទាប់ពីពួកគេបានរិះគន់ឥតសំចៃមាត់តាមបណ្តាញទំនាក់ទំនងសង្គមពីការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា ពិសេសទាក់ទងនឹងបញ្ហាសង្គម និងបញ្ហាព្រំដែន។ អគ្គនាយកដ្ឋានពន្ធនាគារកម្ពុជាបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី២៧ វិច្ឆិកានេះថា ជនភៀសខ្លួនទាំង ៦នាក់កំពុងឃុំខ្លួននៅក្នុងពន្ធនាគារខុសៗគ្នាក្រោមបទចោទ «ក្បត់ជាតិ» ដែលអាចប្រឈមនឹងការក្នុងពន្ធនាគារ​​ពី ៧ឆ្នាំទៅ៣០ឆ្នាំ។

រដ្ឋអាជ្ញា​តុលាការព្រហ្មទណ្ឌអន្តរជាតិ ស្នើចេញដីកាចាប់ខ្លួន​មេដឹកនាំរបបសិកភូមា មីន អ៊ុងឡាំង

លោកការីម ខាន់ អគ្គរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិក្រុងឡាអេ​ បានចេញលិខិតប្រកាសមួយន

រដ្ឋអាជ្ញា​តុលាការព្រហ្មទណ្ឌអន្តរជាតិ ស្នើចេញដីកាចាប់ខ្លួន​មេដឹកនាំរបបសិកភូមា មីន អ៊ុងឡាំង

លោកការីម ខាន់ អគ្គរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិក្រុងឡាអេ​ បានចេញលិខិតប្រកាសមួយនៅថ្ងៃទី​២៧វិច្ឆិកា ដោយ​បានបញ្ជាក់ថា លោក​បានស្នើទៅ​អង្គចៅក្រម សុំចេញដីកា​តាមចាប់ខ្លួន លោក​ មីន អ៊ុងឡាំង មេដឹកនាំរបបសិកភូមា​។ លោកអគ្គរដ្ឋអាជ្ញា បានអះអាងថា ជាលទ្ធផលនៃការស៊ើបអង្កេតស៊ីជំរៅតាំងតែពីឆ្នាំ​២០១៩មក គឺ​ក្រុមការងារលោក​ មាន​ហេតុផល​គ្រប់គ្រាន់ ជឿថាមេដឹកនាំរបបសិកភូមា ត្រូវតែប្រឈមនឹងការចោទប្រកាន់ពី​​បទ “ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ” ធ្វើទៅ​លើ​ប្រជាជនរ៉ូហ៊ីងយ៉ា ចន្លោះពីឆ្នាំ​២០១៦ ដល់ដំណាច់ឆ្នាំ​០១៧យ៉ាងហោច​។

តើវិធីសាស្ត្រ «ទុកមេមាន់ឱ្យនៅពង» អាចដោះស្រាយបញ្ហាបុរីជាប់គាំងនៅកម្ពុជាបានកម្រិតណា?

នៅក្នុងកម្មវិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងរៀបចំដែនដីក្នុងថ្ងៃទី២៦ វិច្ឆិកា លោកនា

តើវិធីសាស្ត្រ «ទុកមេមាន់ឱ្យនៅពង» អាចដោះស្រាយបញ្ហាបុរីជាប់គាំងនៅកម្ពុជាបានកម្រិតណា?

នៅក្នុងកម្មវិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងរៀបចំដែនដីក្នុងថ្ងៃទី២៦ វិច្ឆិកា លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតបានអះអាងថា រដ្ឋាភិបាលបានប្តេជ្ញាបន្តដោះស្រាយសំណុំរឿងបុរីជាប់គាំង តាមរយៈការផ្តល់បណ្ណកម្មសិទ្ធិសម្រាប់ពលរដ្ឋ។ តែលោកហ៊ុន ម៉ាណែតមិនបានបញ្ជាក់អំពីការទូទាត់សំណងខូចខាតសមស្របដែលម្ចាស់បុរីត្រូវផ្តល់ឱ្យពលរដ្ឋនោះទេ។ តាមលោកហ៊ុន ម៉ាណែត រដ្ឋាភិបាលនៅតែលើកទឹកចិត្តឱ្យប្រើប្រាស់វិធីសាស្ត្រ «ទុកមេមាន់ឱ្យនៅពង» ឬទុកឱកាសឱ្យម្ចាស់បុរីដោះស្រាយតាមរយៈការផ្តល់សំណងដែលអាចធ្វើទៅបានជាជាងការប្រើវិធានការច្បាប់ដោយការដាក់ឱ្យជាប់គុក។ តើវិធីសាស្ត្រ «ទុកមេមាន់ឱ្យនៅពង» អាចដោះស្រាយបញ្ហាបុរីជាប់គាំងបានកម្រិតណា និងថា តើភាគីពាក់ព័ន្ធផ្សេងទៀតគួរមានចំណែកចូលរួមជួយដោះស្រាយបែបណា?​

រដ្ឋមន្រ្តីការពារជាតិចិនដែលទើបឡើងកាន់តំណែងទំនងជាប់សង្ស័យរឿងពុករលួយ?

តាមការចុះផ្សាយរបស់កាសែត The Financial Times នៅថ្ងៃពុធ ទី២៧ វិច្ឆិកាបានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិចិ

រដ្ឋមន្រ្តីការពារជាតិចិនដែលទើបឡើងកាន់តំណែងទំនងជាប់សង្ស័យរឿងពុករលួយ?

តាមការចុះផ្សាយរបស់កាសែត The Financial Times នៅថ្ងៃពុធ ទី២៧ វិច្ឆិកាបានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិចិនកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតពីបទប្រព្រឹត្តអំពើពុករលួយដូចករណីអតីតរដ្ឋមន្រ្តីការពារជាតិមុនៗ។ តែចិន តាមរយៈអ្នកនាំពាក្យក្រសួងបរទេសបានច្រានចោលលើព័ត៌មានមួយនេះ។

បទឈប់បាញ់ចូលជាធរមាន​រវាង​​អ៊ីស្រាអែល​និង​ហេសបូឡា​ ក្រោយ​ការ​​​​សម្រប​សម្រួល​​​របស់​បារាំង​និងអាមេរិក

នៅទីបំផុត អ៊ីស្រាអែលនិង​ក្រុមហេសបូឡាលីបង់ ​បានសុខចិត្តទទួលយកបទឈប់បាញ់ ដែល​មាន​សហរដ្ឋអាមេ

បទឈប់បាញ់ចូលជាធរមាន​រវាង​​អ៊ីស្រាអែល​និង​ហេសបូឡា​ ក្រោយ​ការ​​​​សម្រប​សម្រួល​​​របស់​បារាំង​និងអាមេរិក

នៅទីបំផុត អ៊ីស្រាអែលនិង​ក្រុមហេសបូឡាលីបង់ ​បានសុខចិត្តទទួលយកបទឈប់បាញ់ ដែល​មាន​សហរដ្ឋអាមេរិកនិង​បារាំង ជាអ្នកសម្របសម្រួល​ការចរចា។ បទឈប់បាញ់បានចូលជាធរមាន​ ចាប់ពីព្រឹកថ្ងៃពុធនេះ ដោយ​គ្មាន​រយៈ​ពេលកំណត់។ យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន នេតាន់យ៉ាហ៊ូ បាន​គំរាមទុកជាមុនថា អ៊ីស្រាអែល​នឹង​បើក​ការវាយប្រហារសាជាថ្មី ប្រសិន​បើ​ក្រុមហេសបូឡាលីបង់ ហ៊ានតែ​រៀបចំពង្រឹង​កម្លាំងឡើងវិញ។ សម្រាប់ពេលនេះ គេ​កំពុងសម្លឹងទៅកាន់អ៊ីរ៉ង់ ដែលជាចៅហ្វាយធំរបស់​ក្រុមហេសបូឡា ថា​តើអ៊ីរ៉ង់​​នឹង​​ផ្អាក​ ឬក៏នឹងជួយជាថវិកា​​ក៏ដូចជាអាវុធបន្ថែម ​ទៅ​ឲ្យ​ក្រុមហេសបូឡា​។

លោក សេង តុលា៖បើកពហុកីឡដ្ឋានជាតិឲ្យមហាជនលេងកីឡាជាការគិតប្រយោជន៍សង្គមជាងរកប្រាក់ចំណេញ

តាំងពី៣ខែ ដែលពហុកីឡដ្ឋានជាតិមរតកតេជោ(National Sports Complex) ត្រូវបានដាក់ឲ្យដំណើរការជាសាធារណៈសម្រាប់មហា

លោក សេង តុលា៖បើកពហុកីឡដ្ឋានជាតិឲ្យមហាជនលេងកីឡាជាការគិតប្រយោជន៍សង្គមជាងរកប្រាក់ចំណេញ

តាំងពី៣ខែ ដែលពហុកីឡដ្ឋានជាតិមរតកតេជោ(National Sports Complex) ត្រូវបានដាក់ឲ្យដំណើរការជាសាធារណៈសម្រាប់មហាជនចូលលេងកីឡាមួយចំនួន និងដាក់ជាទីតាំងលម្ហែរកម្សាន្ត។ ការបើកឲ្យមហាជនចូលលេងកីឡាកម្សាន្តនៅក្នុងពហុកីឡដ្ឋានជាតិដ៏ស្កឹមស្កៃដែលជាជំនួយរបស់ចិននេះ ធ្វើឡើងដោយមានការបង់ថ្លៃតិចតួច បើធៀបនឹងទីតាំងលេងកីឡាឯកជននានាក្នុងទីក្រុង។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិRFI នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក សេង តុលា នាយកប្រតិបត្តិពហុកីឡដ្ឋានជាតិបានថ្លែងថា ការបើកឲ្យមហាជនចូលលេងកីឡាដោយគិតកំរៃតិចតួចនេះ គឺដើម្បីគាំទ្រដល់ហេដ្ឋារចនាសម្ព័ន្ធកីឡា និងដើម្បីជួយដល់សុខមាលភាពរបស់ពលរដ្ឋផងដែរ៕

មន្ត្រីជាន់ខ្ពស់កម្ពុជារំពឹងថា សភាថ្មីរបស់អាមេរិកនឹងពិចារណាផ្តល់ GSP ឲ្យកម្ពុជាឡើងវិញ

លោក ​ស៊ុន ចាន់ថុល ឧបនាយក​រដ្ឋ​មន្ត្រី​កម្ពុជា​រំពឹង​ទុក​ថា ​សភា​ថ្មី​របស់​សហរដ្ឋ​អាមេរិក​

មន្ត្រីជាន់ខ្ពស់កម្ពុជារំពឹងថា សភាថ្មីរបស់អាមេរិកនឹងពិចារណាផ្តល់ GSP ឲ្យកម្ពុជាឡើងវិញ

លោក ​ស៊ុន ចាន់ថុល ឧបនាយក​រដ្ឋ​មន្ត្រី​កម្ពុជា​រំពឹង​ទុក​ថា ​សភា​ថ្មី​របស់​សហរដ្ឋ​អាមេរិក​នឹង​ពិចា​រ​ណា​អនុម័ត​ផ្តល់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ GSP ឲ្យ​កម្ពុជា​ឡើង​វិញ​។​ ក្តី​រំពឹង​នេះ​មាន​ឡើង​ ក្រោយ ​លោក​ ដូណាល់ ត្រាំ ​បាន​ជាប់​ឆ្នោត​ជា​ប្រធានា​ធិប​តី​ថ្មី​របស់​សហរដ្ឋ​អាមេរិក និង​បន្ទាប់​ពី​ លោក ស៊ុន​ ចាន់ថុល ​បាន​វិល​ត្រឡប់​ពី​ទស្សន​កិច្ច​ថ្មីៗ​នេះ​នៅ​សហរដ្ឋ​អាមេរិក និង​កាណាដា ដែល លោក ​ហៅថា​ជាទស្សន​កិច្ច​ដើម្បី «ទាក់ម៉ូយ»​។

លោក ស៊ុន ចាន់ថុល ថាព្រែកជីកហ្វូណននឹងធ្វើរួចរាល់ទៅតាមកាលកំណត់

លោក ស៊ុន ចាន់ថុល អនុ​ប្រធាន​ទី​១​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​អះអាង​ជា​ថ្មី​ទៀត​ថ

លោក ស៊ុន ចាន់ថុល ថាព្រែកជីកហ្វូណននឹងធ្វើរួចរាល់ទៅតាមកាលកំណត់

លោក ស៊ុន ចាន់ថុល អនុ​ប្រធាន​ទី​១​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​អះអាង​ជា​ថ្មី​ទៀត​ថា ​គម្រោងព្រែក​ជីក​ហ្វូណន​នឹង​ធ្វើរួច​រាល់​ទៅតាម​ផែន​ការ​កំណត់​ ឬ​អាច​សង់​រួច​មុន​ផែន​ការ​កំណត់​។ ​លោក​ បាន​ថ្លែង​យ៉ាងដូច​នេះ​នៅក្នុង​ពេល​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​គ្រប់​គ្រង​គម្រោង​វិនិយោគ​កម្ពុជា​ (CDC IPM) ​នាព្រឹក​ថ្ងៃទី​២៧ ខែ​វិច្ឆិកា​នេះ​។ ​ឆ្លៀត ក្នុង​ឱកាស​នោះ​ដែរ​ លោក ស៊ុន ចាន់ថុល បាន​ចាត់​ទុក​ការ​ផ្សាយ​របស់​ព័ត៌​មាន​បរទេស​មួយ​ចំនួន​ដែល​ថា​ គម្រោង​ព្រែក​នេះ​ជាប់​គាំង​ដោយ​សារ​ខ្វះ​ថវិកា​ពី​ចិន ​គឺ​ជា​រឿង​មិន​ពិត​។​ តាម លោក ស៊ុន ចាន់ថុល ក្នុង​រយៈ​ពេល​៣​ខែ​មក​នេះ ​អ្នក​ជំនាញ​បាន​បន្ត​កិច្ច​ការ​ងារ​នេះ​ដោយ​រក​ឃើញ​ថា ​មាន​ផលប៉ះ​ពាល់​ផ្ទះ​ពល​រដ្ឋ​កើនដល់​ជាង​ ២៣០០​ខ្នង​ ក្នុង​នោះមាន​ប្រមាណ​៤០០​ផ្ទះ​ត្រូវ​ប៉ះ​ពាល់​ទាំង​ស្រុង​ដែល​រដ្ឋ​ត្រូវ​ទូទាត់​សំណង​ទាំង​អស់​។​

កូរ៉េខាងត្បូង៖ បុរសម្នាក់ជាប់ទោសពីបទប្រឹងទទួលទានអាហារឲ្យឡើងទម្ងន់ដើម្បីគេចពីកាតព្វកិច្ចយោធា

នៅ​កូរ៉េខាងត្បូង បុរស​ជនជាតិ​កូរ៉េខាងត្បូង​ម្នាក់​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធធនាគា

កូរ៉េខាងត្បូង៖ បុរសម្នាក់ជាប់ទោសពីបទប្រឹងទទួលទានអាហារឲ្យឡើងទម្ងន់ដើម្បីគេចពីកាតព្វកិច្ចយោធា

នៅ​កូរ៉េខាងត្បូង បុរស​ជនជាតិ​កូរ៉េខាងត្បូង​ម្នាក់​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធធនាគារ​រយៈពេល ១ឆ្នាំ​ពី​បទ​មាន​ចេតនា​ប្រឹង​ទទួល​ទាន​អាហារ​ឲ្យ​ឡើង​ទម្ងន់​ដើម្បី​គេច​វេស​ពី​កាតព្វកិច្ចយោធា។ នេះ​បើ​យោងតាម​តុលាការ​ទីក្រុង​សេអ៊ូល​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP។

តុលាការ​ហុងកុង​ ​បើកសិទ្ធិឲ្យ​គូស្រឡាញ់​ភេទដូចគ្នា​ អាចផ្ទេរមត៌កនិង​​សុំ​លំនៅដ្ឋាន​រដ្ឋ

នៅ​​​​ហុងកុង ចៅក្រម​តុលាការ​ជាន់ខ្ពស់ បាន​សម្រេច​សេចក្តីឲ្យ​អ្នក​ស្រឡាញ់​ដូចគ្នា ២គូ ឈ្នះ

តុលាការ​ហុងកុង​ ​បើកសិទ្ធិឲ្យ​គូស្រឡាញ់​ភេទដូចគ្នា​ អាចផ្ទេរមត៌កនិង​​សុំ​លំនៅដ្ឋាន​រដ្ឋ

នៅ​​​​ហុងកុង ចៅក្រម​តុលាការ​ជាន់ខ្ពស់ បាន​សម្រេច​សេចក្តីឲ្យ​អ្នក​ស្រឡាញ់​ដូចគ្នា ២គូ ឈ្នះ​ក្តី​ក្នុង​សំណុំ​រឿង​ផ្ទេរមត៌ក និង​ករណី​សិទ្ធិស្នើសុំ​លំនៅដ្ឋាន​រដ្ឋ​។ សាលដីកា​​​របស់សាលាឧទ្ធរណ៍​យ៉ាងដូច្នេះ បាន​បើក​សិទ្ធិសេរីភាព​​ ​ដល់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា បាន​មួយ​កម្រិត​ធំ។ ក្រុម​អ្នក​ស្នេហាភេទ​ដូចគ្នា និង​អង្គការ​ការពារ​សិទ្ធិមនុស្ស​ នៅហុងកុង​ បាន​អបអរ​នឹងជ័យ​ជម្នះ​ ជាប្រវត្តិសាស្ត្រ​មួយ​នេះ។​ ​

សំណើរបស់មេដឹកនាំកម្ពុជាឲ្យវៀតណាមជួយថែរក្សាទំនៀមទម្លាប់ប្រពៃណីខ្មែរក្រោមឆ្លុះបញ្ចាំងយ៉ាងណា?

នៅក្នុងជំនួបជាមួយប្រធានរដ្ឋសភាវៀតណាមកាលពីចុងសប្តាហ៍មុនក្នុងទីក្រុងភ្នំពេញ លោក ហ៊ុន សែន ប្

សំណើរបស់មេដឹកនាំកម្ពុជាឲ្យវៀតណាមជួយថែរក្សាទំនៀមទម្លាប់ប្រពៃណីខ្មែរក្រោមឆ្លុះបញ្ចាំងយ៉ាងណា?

នៅក្នុងជំនួបជាមួយប្រធានរដ្ឋសភាវៀតណាមកាលពីចុងសប្តាហ៍មុនក្នុងទីក្រុងភ្នំពេញ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានស្នើឲ្យអាជ្ញាធរវៀតណាមគ្រប់លំដាប់ថ្នាក់បន្តយកចិត្តទុកដាក់ថែរក្សាទំនៀមទម្លាប់ ប្រពៃណី និងជំនឿសាសនារបស់បងប្អូនខ្មែរក្រោមដែលកំពុងរស់នៅក្នុងប្រទេសវៀតណាម។ សហគមន៍ខ្មែរកម្ពុជាក្រោមបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃចន្ទ ទី២៥ វិច្ឆិកាដោយសម្តែងការសាទរ និងអរគុណដល់លោក ហ៊ុន សែន ដែលធ្វើសំណើដូចនេះ។ ចំណែកអ្នកវិភាគនយោបាយ និងភូមិសាស្ត្រនានាបានហៅកាយវិការរបស់ថ្នាក់ដឹកនាំកំពូលកម្ពុជាដូចនេះថាជារបត់ថ្មីមួយ និងជាការទទួលខុសត្រូវរួមមួយដ៏ល្អ។

អាមេរិកថាខ្លួនមិនស្ថិតពីក្រោយគម្រោងបដិវត្តន៍ពណ៌នៅកម្ពុជាដូចការផ្សាយរបស់ The Sunday Guardian

ស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញបានបដិសេធលើព័ត៌មានចុះផ្សាយដោយកាសែតឥណ្ឌា The Sunday Guardian ដែលថា

អាមេរិកថាខ្លួនមិនស្ថិតពីក្រោយគម្រោងបដិវត្តន៍ពណ៌នៅកម្ពុជាដូចការផ្សាយរបស់ The Sunday Guardian

ស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញបានបដិសេធលើព័ត៌មានចុះផ្សាយដោយកាសែតឥណ្ឌា The Sunday Guardian ដែលថា អាមេរិកនៅពីក្រោយខ្នងនៃចលនាបដិវត្តន៍ពណ៌នៅកម្ពុជា។ ស្ថានទូតអាមេរិកប្រចាំកម្ពុជាចាត់ទុកព័ត៌មានរបស់ The Sunday Guardian មួយនេះថាជាព័ត៌មាន «មិនពិត និងបំភាន់គោលនយោបាយការបរទេសអាមេរិក»។ គួររម្លឹកថាកាលពីថ្ងៃទី១០ វិច្ឆិកា កាសែតឥណ្ឌា The Sunday Guardian បានចោទប្រកាន់រដ្ឋបាលអាមេរិករបស់លោក ចូ បៃឌិនថាជាអ្នកនៅពីក្រោយគម្រោងបដិវត្តន៍ពណ៌នានានៅក្នុងប្រទេសកម្ពុជា។

លោកហ៊ុន សែនថា មេដឹកនាំភូមាសម្រេចយកកម្ពុជាជាប្រទេសគំរូសម្រាប់ការបោះឆ្នោតនៅភូមា

នៅក្នុងជំនួបជាមួយប្រធានគណបក្សយោធានិយមភូមាកាលពីពេលថ្មីៗនេះ លោកហ៊ុន សែន ប្រធានព្រឹទ្ធសភា និ

លោកហ៊ុន សែនថា មេដឹកនាំភូមាសម្រេចយកកម្ពុជាជាប្រទេសគំរូសម្រាប់ការបោះឆ្នោតនៅភូមា

នៅក្នុងជំនួបជាមួយប្រធានគណបក្សយោធានិយមភូមាកាលពីពេលថ្មីៗនេះ លោកហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានអះអាងពីការសម្រេចចិត្តបញ្ជូនមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាឲ្យទៅចូលរួមអង្កេតការណ៍បោះឆ្នោតនៅភូមាដែលគ្រោងរៀបចំធ្វើនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ។ តាមលោកហ៊ុន សែន ការបោះឆ្នោតនៅភូមាដែលរៀបចំដោយរបបសឹកនឹងត្រូវធ្វើឡើងដោយយកតាមលំនាំនៃការបោះឆ្នោតនៅកម្ពុជា។

សភាអាមេរិក ទាញ​សញ្ញាអាសន្ន​ថា​ ហុងកុង​កំពុងតែ​​ក្លាយជា​តំបន់​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ

ពីទីក្រុង​វ៉ាស៊ីនតោន បណ្តា​សមាជិក​សភា​អាមេរិក បាន​ស្នើយោបល់​ឲ្យ​រដ្ឋាភិបាលរបស់ខ្លួន គិត​

សភាអាមេរិក ទាញ​សញ្ញាអាសន្ន​ថា​ ហុងកុង​កំពុងតែ​​ក្លាយជា​តំបន់​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ

ពីទីក្រុង​វ៉ាស៊ីនតោន បណ្តា​សមាជិក​សភា​អាមេរិក បាន​ស្នើយោបល់​ឲ្យ​រដ្ឋាភិបាលរបស់ខ្លួន គិត​​ពិចារណាឡើងវិញ ពី​ទំនាក់ទំនង​វិស័យ​ហិរញ្ញវត្ថុ​ជាមួយ​នឹង​រដ្ឋបាល​ទីក្រុង​​ ហុងកុង ជាពិសេស​ផ្នែក​ធនាគារ​​។ នេះ​ក៏ព្រោះតែ​សមាជិកសភាអាមេរិក​​ ចោទប្រកាន់​​ថា ហុង​កុង​ កំពុងតែ​​ក្លាយជា​កន្លែង​លាងលុយកខ្វក់​ និង​ជា​ជំរំ​ឧក្រិដ្ឋកម្មហិរញ្ញវត្ថុ ដែល​ជួយជ្រោមជ្រែង​​ប្រទេស​ផ្សេងៗដែលជា​សត្រូវ​របស់​អាមេរិក ឲ្យ​រួច​គេច​ផុត​ពី​ទណ្ឌកម្មសេដ្ឋកិច្ច​​។

ឥណ្ឌាបានបង្រ្កាប និងរឹបអូសថ្នាំញៀនជាង ៥តោន មកពីភូមា

កងឆ្មាំសមុទ្រឥណ្ឌា បានប្រកាសក្នុងថ្ងៃអង្គារ ទី២៦ វិច្ឆិកានេះ ពីការបង្ក្រាបនិងរឹបអូសថ្នាំញ

ឥណ្ឌាបានបង្រ្កាប និងរឹបអូសថ្នាំញៀនជាង ៥តោន មកពីភូមា

កងឆ្មាំសមុទ្រឥណ្ឌា បានប្រកាសក្នុងថ្ងៃអង្គារ ទី២៦ វិច្ឆិកានេះ ពីការបង្ក្រាបនិងរឹបអូសថ្នាំញៀនប្រភេទ មេតំហ្វេតាមីន (Méthamphétamine) សរុបប្រមាណជាង ៥តោន នៅលើទូកនេសាទមួយ មកពីប្រទេសភូមា។ កងឆ្មាំសមុទ្រឥណ្ឌា បានចេញល្បាតនិងប្រទះឃើញទូកនេសាទនេះ ពីលើឧទ្ធម្ភាគចក្រ​ នៅសមុទ្រអង់ដាម៉ង់ (Andaman) ដែលនៅស្ថិតនៅចន្លោះប្រទេសឥណ្ឌា និងភូមា។

ADB ផ្តល់ប្រាក់កម្ចី៥០លានដុល្លារឲ្យកម្ពុជាដើម្បីជំរុញពាណិជ្ជកម្ម និងបង្កើនឧត្តមភាពប្រកួតប្រជែង

នៅថ្ងៃអង្គារ ទី២៦ វិច្ឆិកានេះ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB បានអនុម័តលើកញ្ចប់ប្រាក់កម្ចី

ADB ផ្តល់ប្រាក់កម្ចី៥០លានដុល្លារឲ្យកម្ពុជាដើម្បីជំរុញពាណិជ្ជកម្ម និងបង្កើនឧត្តមភាពប្រកួតប្រជែង

នៅថ្ងៃអង្គារ ទី២៦ វិច្ឆិកានេះ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB បានអនុម័តលើកញ្ចប់ប្រាក់កម្ចី ៥០លានដុល្លារអាមេរិកឪ្យកម្ពុជា។ តាម ADB ប្រាក់កម្ចីក្នុងទំហំ ៥០លានដុល្លារនេះនឹងជួយឪ្យកម្ពុជាបង្កើនបរិយាកាសធុរកិច្ចកាន់តែងាយស្រួលសម្រាប់ការវិនិយោគ លើកកម្ពស់អាជីវកម្មឱ្យកាន់តែមានសមត្ថភាពប្រកួតប្រជែងខ្ពស់ និងបន្ធូរបន្ថយរបាំងពាណិជ្ជកម្ម ពិសេសដើម្បីជួយដល់វិស័យសហគ្រាសខ្នាតតូច និងមធ្យម។ 

ប៉ូលិសថៃកំពុងស្វែងចាប់ខ្លួនអ្នកជំនួញថៃម្នាក់ជាប់សង្ស័យពីបទឆបោកប្រាក់រាប់រយលានអឺរ៉ូ

ប៉ូលិសថៃកំពុងស្វែងរកចាប់ខ្លួនអ្នកជំនួញថៃមួយរូបដែលជាអតីតប្រធានក្រុមមន្ទីរពេទ្យដ៏សំខាន់ម

ប៉ូលិសថៃកំពុងស្វែងចាប់ខ្លួនអ្នកជំនួញថៃម្នាក់ជាប់សង្ស័យពីបទឆបោកប្រាក់រាប់រយលានអឺរ៉ូ

ប៉ូលិសថៃកំពុងស្វែងរកចាប់ខ្លួនអ្នកជំនួញថៃមួយរូបដែលជាអតីតប្រធានក្រុមមន្ទីរពេទ្យដ៏សំខាន់មួយនៅប្រទេសថៃ ដែលជាប់សង្ស័យពីបទឆបោកប្រាក់ប្រមាណ ២០០លានអឺរ៉ូ មុនពេលរត់គេចខ្លួនទៅក្រៅប្រទេស។ នេះបើយោងតាមការបញ្ជាក់របស់ប៉ូលិសថៃ នៅថ្ងៃចន្ទ ទី២៥ វិច្ឆិកា។

មេដឹកនាំម្នាក់​នៃ​​ក្រុម​ប្រដាប់​អាវុធជនជាតិ​ភាគតិច​ បោះដៃចរចា​ជាមួយ​របបសឹក​ភូមា

នៅភូមា ចាប់តាំងពី​របបសឹក ធ្វើ​រដ្ឋប្រហារ​ដណ្តើម​ក្តាប់អំណា​ច​ នៅដើមឆ្នាំ២០២១មក មាន​ក្រុម​

មេដឹកនាំម្នាក់​នៃ​​ក្រុម​ប្រដាប់​អាវុធជនជាតិ​ភាគតិច​ បោះដៃចរចា​ជាមួយ​របបសឹក​ភូមា

នៅភូមា ចាប់តាំងពី​របបសឹក ធ្វើ​រដ្ឋប្រហារ​ដណ្តើម​ក្តាប់អំណា​ច​ នៅដើមឆ្នាំ២០២១មក មាន​ក្រុម​ប្រដាប់​អាវុធ ជនជាតិ​ភាគតិច​ ជាច្រើន​ប្រភព​និង​ច្រើន​ប្រភេទ មិនតិច​ជាង​ ១០ ក្រុម​នោះឡើយ​ ដែល​បាន​នាំគ្នា​​ងើប​បះ​បោរ​ប្រឆាំងរដ្ឋបាល​​ទីក្រុង​ណៃពិដោរ។ ដើមសប្តាហ៍​នេះ ចលនា​ក្រុម​ប្រដាប់​អាវុធ​ធំមួយ​ បាន​ប្រកាស​​បោះដៃ​ចង់​ចរចា​។​  ​​

សាលាក្រុងដូនកែវរកឃើញគ្លីនិកខុសច្បាប់ ៥ទីតាំងក្នុងចំណោម១២ទីតាំងដែលបានត្រួតពិនិត្យ

អាជ្ញាធរក្រុងដូនកែវ ខេត្តតាកែវបានរកឃើញថា មានមន្ទីរសម្រាកព្យាបាល និងសម្ភពធំៗចំនួន ៥ទីតាំងម

សាលាក្រុងដូនកែវរកឃើញគ្លីនិកខុសច្បាប់ ៥ទីតាំងក្នុងចំណោម១២ទីតាំងដែលបានត្រួតពិនិត្យ

អាជ្ញាធរក្រុងដូនកែវ ខេត្តតាកែវបានរកឃើញថា មានមន្ទីរសម្រាកព្យាបាល និងសម្ភពធំៗចំនួន ៥ទីតាំងមិនទាន់មានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាលក្នុងចំណោមមន្ទីរសម្រាកព្យាបាល និងសម្ភពចំនួន ១២ទីតាំងដែលត្រូវបានត្រួតពិនិត្យ។ គ្លីនិកឯកជនទាំង៥ទីតាំងខាងលើត្រូវបានអាជ្ញាធរខេត្តបិទទ្វារទាំងស្រុង។ ការចុះត្រួតពិនិត្យនេះធ្វើឡើង ក្រោយម្ចាស់គ្លីនីកឯកជនមួយឈ្មោះ សុង ហាក់ម៉ារីណាដែលមានទីតាំងស្ថិតនៅស្រុកបាទី ខេត្តតាកែវបានចាក់ថ្នាំខុសបច្ចេកទេសកាលពីសប្តាហ៍មុនបណ្ដាលឲ្យស្ដ្រីម្នាក់ស្លាប់ រួចយកសពទៅផ្លុងចោលនៅកម្ពោធព្រៃ។ តាមរយៈហេតុការណ៍នេះ ក្រសួងសុខាភិបាលក៏បានចេញសេចក្តីជូនដំណឹងរំលឹកឲ្យអភិបាលខេត្ត-រាជធានី ពង្រឹងនិយ័តកម្មសេវាសុខាភិបាលឯកជន និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលនៅតាមមូលដ្ឋានសេវាសុខាភិបាលឯកជន និងលុបបំបាត់សេវាសុខាភិបាលឯកជនខុសច្បាប់។ លោកសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានកត់សម្គាល់ថា ទីតាំងដែលបំរើសេវាសុខាភិបាលដោយគ្មានការអនុញ្ញាតមិនមានច្រើនទេ។ តែលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត បានពន្យល់បែបឧទាហរណ៍ថាតួលេខគ្លីនិកឯកជនខុសច្បាប់ ដែលនៅមានលើសលុប ឬមិនមាន ក៏ជាការទទួលស្គាល់ថាអាចជាការមើលរំលងក៏ថាបាន។ សូមស្តាប់ប្រសាសន៍លោកកុយ វ៉ាន់នី ដែលរៀបចំដោយ ញឹម សុផល៖

លោកហ៊ុន សែនសុំឱ្យបរទេសយោគយល់ចំពោះកម្ពុជាដែលប្រើកណ្តាប់ដៃដែកកម្ចាត់បដិវត្តន៍ពណ៌

លោកហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានថ្លែងសុំការយោគយល់ពីមិត្តបរទេសចំពោះការប្រើប្រាស់កណ

លោកហ៊ុន សែនសុំឱ្យបរទេសយោគយល់ចំពោះកម្ពុជាដែលប្រើកណ្តាប់ដៃដែកកម្ចាត់បដិវត្តន៍ពណ៌

លោកហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានថ្លែងសុំការយោគយល់ពីមិត្តបរទេសចំពោះការប្រើប្រាស់កណ្តាប់ដៃដែកកម្ចាត់បដិវត្តន៍ពណ៌នៅកម្ពុជា។ ការថ្លែងយ៉ាងដូច្នេះដោយលោកហ៊ុន សែនបានសង្កេតឃើញថា មានពលរដ្ឋខ្មែរមួយចំនួនបានបំភ្លេចគុណតម្លៃនៃសន្តិភាព និងមានអ្នកខ្លះទៀតបានទាមទារឱ្យមានការផ្លាស់ប្តូរតាមបែបមិនប្រជាធិបតេយ្យដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។ តាមប្រធានព្រឹទ្ធសភាកម្ពុជារូបនេះដដែល កម្ពុជាឈឺចាប់គ្រប់គ្រាន់ និងមិនត្រូវការបង្កើតសង្គ្រាមទៀតទេ។

បោះឆ្នោត​ប្រធានាធិបតី​រូម៉ានី បេក្ខជន​ឯករាជ្យ​ទំនោរ​គាំទ្រ​រុស្ស៊ី កំពុង​តែឈាន​មុខគេ

ប្រទេស​រូម៉ានី ដែល​មាន​ព្រំដែន​ជាប់​អ៊ុយក្រែន បានរៀបចំ​ការបោះឆ្នោត​ប្រធានាធិបតី ជុំទី១ ​ក

បោះឆ្នោត​ប្រធានាធិបតី​រូម៉ានី បេក្ខជន​ឯករាជ្យ​ទំនោរ​គាំទ្រ​រុស្ស៊ី កំពុង​តែឈាន​មុខគេ

ប្រទេស​រូម៉ានី ដែល​មាន​ព្រំដែន​ជាប់​អ៊ុយក្រែន បានរៀបចំ​ការបោះឆ្នោត​ប្រធានាធិបតី ជុំទី១ ​កាល​ពី​ថ្ងៃ​អាទិត្យ​​ ទី​២៤វិច្ឆិកា​។ លទ្ធផលរាប់សន្លឹកឆ្នោត​​៩៩% បង្ហាញថា បេក្ខជន​ឯករាជ្យដែលមានទំនោរ​គាំទ្រ​​រុស្ស៊ី និង​ចង់​ឲ្យ​អឺរ៉ុប​ឈប់​ជួយ​អ៊ុយក្រែន កំពុង​តែឋិត​នៅ​លំដាប់លេខរៀង​ឈាន​មុខគេ។​

កំពតខេត្តល្បីខាងផលិតទឹកត្រីឆ្ងាញ់ និងមានសុវត្ថិភាព

ទឹកត្រីកំពត។ គេតែងលឺពាក្យនេះនៅពេលគេនិយាយពីទឹកត្រីដែលឆ្ងាញ់ជាងគេ។ មូលហេតុចំនួន ៣ ដែលធ្វើឱ្

កំពតខេត្តល្បីខាងផលិតទឹកត្រីឆ្ងាញ់ និងមានសុវត្ថិភាព

ទឹកត្រីកំពត។ គេតែងលឺពាក្យនេះនៅពេលគេនិយាយពីទឹកត្រីដែលឆ្ងាញ់ជាងគេ។ មូលហេតុចំនួន ៣ ដែលធ្វើឱ្យទឹកត្រីកំពតមានរសជាតិ ឈ្ងុយឆ្ងាញ់ ទី១ ត្រីកាកើមសមុទ្រជាប្រភេទត្រីមានតែជាតិសាច់ ឈាម និងសំបូរប្រូតេអ៊ីនខ្ពស់ ទី២ប្រើអំបិលកំពតមានលក្ខណៈប្រៃមុតល្អ និងទី៣ ការបន្ទុំក្នុងធុងឈើបែបប្រពៃណី។ នៅខេត្តកំពត ទឹកត្រីឈ្មោះ ង៉ូវហេងកំពត បានក្លាយជាផលិតផលសម្គាល់ភូមិសាស្ត្រមួយ។ សិប្បកម្មទឹកត្រីង៉ូវហេងកំពត ផលិតទឹកត្រីតាមបែបប្រពៃណីទំនើបកម្ម ដែលរក្សាគុណភាព សុវត្ថិភាព និងអនាម័យខ្ពស់ដល់អ្នកប្រើប្រាស់ ជាពិសេសផ្ដោតលើសុវត្ថិភាពចំណីអាហារជាចំបង៕

តៃវ៉ាន់ថា ចិនបានបង្ហោះបាឡុងរំលោភចូលតំបន់ការពារដែនអាកាសរបស់ខ្លួន

នៅយប់ថ្ងៃអាទិត្យ ទី២៤ វិច្ឆិកា បាឡុងចិនបានហោះរំលោភចូលតំបន់ការពារដែនអាកាសតៃវ៉ាន់នៅភាគពាយ័

តៃវ៉ាន់ថា ចិនបានបង្ហោះបាឡុងរំលោភចូលតំបន់ការពារដែនអាកាសរបស់ខ្លួន

នៅយប់ថ្ងៃអាទិត្យ ទី២៤ វិច្ឆិកា បាឡុងចិនបានហោះរំលោភចូលតំបន់ការពារដែនអាកាសតៃវ៉ាន់នៅភាគពាយ័ព្យដែលជាបាឡុងទី១ បើរាប់ចាប់តាំងពីខែមេសា ឆ្នាំ២០២៤។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងការពារជាតិតៃវ៉ាន់។ គួរជម្រាបថាជារឿយៗ ចិនតែងបានបញ្ជូនយន្តហោះចម្បាំង ដ្រូនវាយប្រហារ និងនាវាផ្ទុកយន្តហោះចម្បាំង ព្រមទាំងបាឡុងទៅឡោមព័ទ្ធកោះតៃវ៉ាន់ដើម្បីបន្តដាក់សម្ពាធលើកោះមួយនេះដែលចិនចាត់ទុកជាដែនដីខេត្តរបស់ខ្លួន។

ហេតុអ្វីបញ្ហាព្រៃឈើបន្តជារឿងរសើបដែលសកម្មជនបរិស្ថានតែងប្រឈមនឹងការចាប់ខ្លួន?

សកម្ម​ជន​បរិស្ថាន​ចំនួន​៦​នាក់ ត្រូវ​បាន​ចាប់​ខ្លួន កាល​ថ្ងៃ​ទី​២៣ ​ខែ​វិច្ឆិកា ឆ្នាំ​២០២

ហេតុអ្វីបញ្ហាព្រៃឈើបន្តជារឿងរសើបដែលសកម្មជនបរិស្ថានតែងប្រឈមនឹងការចាប់ខ្លួន?

សកម្ម​ជន​បរិស្ថាន​ចំនួន​៦​នាក់ ត្រូវ​បាន​ចាប់​ខ្លួន កាល​ថ្ងៃ​ទី​២៣ ​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ នៅ​ខេត្ត​ស្ទឹង​ត្រែង​ក្រោម​បទ​ចោទ​បាន​ចូល​ទៅ​ក្នុង​តំបន់​ហាម​ឃាត់​។​ អ្នក​ឃ្លាំមើល​សង្គម​ ចាត់​ទុក​ការ​ចោទ​ប្រកាន់​បែប​នេះថា​មិន​សូវ​សម​ហេតុ​ផល​ឡើយ ​និង​បាន​ចោទ​សួរ​ទៅ​វិញ​ថា​ ហេតុ​អ្វី​បាន​ជា​បញ្ហា​ព្រៃឈើ​នៅ​តែ​ជា​រឿង​ដ៏រសើប​ដែល​សកម្ម​ជន​ព្រៃឈើ​តែង​តែ​ប្រឈម​មុខ​នឹង​ការ​ចាប់​ខ្លួន​?​

កម្ពុជាអំពាវនាវឲ្យប្រទេសទាំងអស់ចូលរួមក្នុងបេសកកម្ម«ពិភពលោកមួយដែលគ្មានមីន»

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអំពាវនាវនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឲ្យប្រទេសទាំង

កម្ពុជាអំពាវនាវឲ្យប្រទេសទាំងអស់ចូលរួមក្នុងបេសកកម្ម«ពិភពលោកមួយដែលគ្មានមីន»

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអំពាវនាវនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឲ្យប្រទេសទាំងអស់ចូលរួមជាមួយកម្ពុជានៅក្នុងបេសកកម្មបំផ្លាញគ្រាប់មីន និងសំណល់ជាតិផ្ទុះដើម្បីកសាងពិភពលោកមួយដែលមានសុវត្ថិភាព និងសន្តិភាពជាងមុន។ ការអំពាវនាវរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាដូច្នេះ ធ្វើឡើងនៅក្នុងឱកាសពិធីបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី «ពិភពលោកមួយដែលគ្មានមីន» នៅខេត្តសៀមរាប។

ហេតុអ្វីបញ្ហាព្រែកជីកហ្វូណនត្រូវលើកមកជជែកជាថ្មីដោយអ្នកនយោបាយនិងសារព័ត៌មានបរទេស?

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត នៅថ្ងៃសៅរ៍ទី២៤វិច្ឆិកា បានចេញមកបញ្ជាក់ជាថ្មី ចំពោះ

ហេតុអ្វីបញ្ហាព្រែកជីកហ្វូណនត្រូវលើកមកជជែកជាថ្មីដោយអ្នកនយោបាយនិងសារព័ត៌មានបរទេស?

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត នៅថ្ងៃសៅរ៍ទី២៤វិច្ឆិកា បានចេញមកបញ្ជាក់ជាថ្មី ចំពោះដំណើរការនៃគម្រោងសាងសង់ព្រែកជីកហ្វូណន ថាមិនមានការរាំងស្ទះដោយសារបញ្ហាខ្វះខាតថវិកាឡើយ។ ការបញ្ជាក់របស់នាយករដ្ឋមន្ត្រី ធ្វើឡើងបន្ទាប់ពីមានសារព័ត៌មានបរទេស និងអ្នកនយោបាយមួយចំនួន រិះគន់ថា​ គម្រោងព្រែកជីកហ្វូណនត្រូវរាំងស្ទះ ដោយសារតែកង្វះថវិកាពីចិនក្នុងការសាងសង់គម្រោងនេះ។ ទោះយ៉ាងណា អ្នកតាមដានព្រឹត្តិការណ៍សង្គម យល់ឃើញថា ការលើកបញ្ហាព្រែកជីកហ្វូណនមកជជែកជាថ្មីនេះ គឺដោយសារតែកង្វះការសិក្សាពីការអនុវត្តគម្រោងព្រែកជីកមួយនេះ ឲ្យបានជោគជ័យ។

ឆ្មាំសមុទ្រអឺរ៉ុបពួតដៃតាមដាននាវាចិន១គ្រឿងព្រោះសង្ស័យ​ធ្វើឲ្យដាច់ខ្សែកាបក្រោមសមុទ្រ

ក្រោយ​ពីសង្ស័យ​​រុស្ស៊ី​ នៅពេលនេះ ប្រទេស​បស្ចិមលោក បាន​ដាក់ក្តី​សង្ស័យ​លើ ចិន វិញម្តង។ ឆ្ម

ឆ្មាំសមុទ្រអឺរ៉ុបពួតដៃតាមដាននាវាចិន១គ្រឿងព្រោះសង្ស័យ​ធ្វើឲ្យដាច់ខ្សែកាបក្រោមសមុទ្រ

ក្រោយ​ពីសង្ស័យ​​រុស្ស៊ី​ នៅពេលនេះ ប្រទេស​បស្ចិមលោក បាន​ដាក់ក្តី​សង្ស័យ​លើ ចិន វិញម្តង។ ឆ្មាំសមុទ្រស៊ុយអ៊ែត ដាណឺម៉ាក និងហ្វាំងឡង់ រួមគ្នាតាមដាននាវាចិនមួយគ្រឿង ដែលគេសង្ស័យថាអាចមានពាក់ព័ន្ធ នឹងការធ្វើឲ្យដាច់ខ្សែកាបក្រោមសមុទ្រ។ ទោះជាយ៉ាងក៏ដោយចុះ ឆ្នាំសមុទ្រ​និងតម្រួត​​នគរបាល​អឺរ៉ុប ពុំ​អាច​ចាប់ឃាត់​នាវា​ចិន១គ្រឿង​​នោះ​បានទេ នៅ​ពេលនេះ ពី​ព្រោះ​វា​ចត​នៅ​តំបន់​ដែន​ទឹក​សមុទ្រ​អន្តរជាតិ​។

សន្និសីទCOP29 អនុម័តបានកិច្ចព្រមព្រៀង​ថវិកា​៣០០ពាន់លានដុល្លារក្នុងមួយឆ្នាំ ជួយ​ប្រទេសកំពុងអភិវឌ្ឍ

នៅទីបំផុតទៅ សន្និសីទអន្តរជាតិស្តីពីអាកាសធាតុCOP29 នៅទីក្រុងបាគូប្រទេស​អាស៊ែបៃហ្សង់ បាន​អនុម

សន្និសីទCOP29 អនុម័តបានកិច្ចព្រមព្រៀង​ថវិកា​៣០០ពាន់លានដុល្លារក្នុងមួយឆ្នាំ ជួយ​ប្រទេសកំពុងអភិវឌ្ឍ

នៅទីបំផុតទៅ សន្និសីទអន្តរជាតិស្តីពីអាកាសធាតុCOP29 នៅទីក្រុងបាគូប្រទេស​អាស៊ែបៃហ្សង់ បាន​អនុម័តបាននូវ​កិច្ចព្រមព្រៀងរួមមួយ ដោយ​ប្រទេសឧស្សាហកម្មអ្នកមាន ​សន្យា​ប្រមូលថវិកាចំនួន​យ៉ាងហោច ​៣០០ពាន់លានដុល្លារ ដើម្បីជួបប្រទេសក្រីក្រកំពុងអភិវឌ្ឍក្នុង​ការ​​ទប់ទល់​នឹងវិបត្តិអាកាសធាតុ​។ ទោះជាយ៉ាងនេះក្តី មានប្រទេសជាច្រើន បានសំដែងការមិនពេញចិត្ត​នឹងកិច្ចព្រមព្រៀងនេះ ដោយខ្លះលើកឡើងថាថវិកាទាបខ្លាំងពេក និងខ្លះទៀត បានរិះគន់ថាវាគ្មានខ្លឹមសារកំណត់​ឲ្យ​ខ្លាំងក្លា ឈានទៅបោះបង់ចោល​ការ​ប្រើប្រាស់ថាមពលហ្វូស៊ីល។ ការសំដី​រិះគន់ខ្លាំងៗក៏មានផងដែរ ទៅលើប្រទេសអាស៊ែបៃហ្សង់ ដែលជាអ្នកដឹកនាំរៀបចំ​សន្និសីទនេះ​។

Get more results via ClueGoal