ប្រទេសពីរនៅអាហ្វ្រិកប្រកាសផ្ទួនៗគ្នា ចង់ឲ្យបារាំងដកទ័ពចេញពីទឹកដីរបស់ខ្លួន
newsare.net
បារាំងកំពុងរបូតបាត់ម្តងមួយៗ មូលដ្ឋានទ័ពឈរនៅទឹកដីអាហ្វ្រិក? មួយថ្ងៃបន្ទាប់ពីលឺប្រទេសពីរនៅអាហ្វ្រិកប្រកាសផ្ទួនៗគ្នា ចង់ឲ្យបារាំងដកទ័ពចេញពីទឹកដីរបស់ខ្លួន
បារាំងកំពុងរបូតបាត់ម្តងមួយៗ មូលដ្ឋានទ័ពឈរនៅទឹកដីអាហ្វ្រិក? មួយថ្ងៃបន្ទាប់ពីលឺប្រធានាធិបតីសេណេហ្កាល់និយាយចង់ឲ្យបារាំងដកទ័ពចេញពីប្រទេស ដើម្បីគោរពដែនអធិបតេយ្យភាពរបស់សេណេហ្កាល់ បារាំងត្រូវមកលឺដំណឹងមិនល្អមួយទៀតពីមាត់របស់ប្រមុខការទូតរបស់ប្រទេសឆាដ ដែលបានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ បិទបញ្ចប់កិច្ចសហប្រតិបត្តិការយោធាជាមួយបារាំង។ ឆាដជាប្រទេសអាហ្វ្រិកចុងក្រោយនិងសំខាន់ជាងគេរបស់បារាំងដែលបានដាក់ទ័ពប្រចាំការប្រមាណ ១ពាន់នាក់ នៅក្នុងក្របខ័ណ្ឌនៃការប្រយុទ្ធប្រឆាំងនឹងក្រុមជីហាត ក្រុមភេរវនិយម នៅតំបន់សាហែល ទឹកដីអាហ្វ្រិក។ Read more