Cambodia



មួយសប្តាហ៍​មុន​ព្រះវិហារNotre Dameបើកទ្វារឡើងវិញ លោក​ម៉ាក្រុងទៅពិនិត្យ​មើលលទ្ធផលជួសជុល​៥ឆ្នាំ

ព្រះវិហារ​កាតូលិក​​ Notre Dame បេះដូងនៃទីក្រុង​ប៉ារីសដែលត្រូវ​បានភ្លើង​ឆេះ ​កាលពី​៥ឆ្នាំមុន ពេល

ប្រទេស​ពីរនៅអាហ្វ្រិក​ប្រកាសផ្ទួនៗគ្នា​ ចង់ឲ្យបារាំង​ដកទ័ពចេញពីទឹកដីរបស់ខ្លួន

បារាំង​កំពុង​របូត​បាត់​ម្តង​មួយៗ មូលដ្ឋាន​ទ័ព​ឈរ​នៅទឹកដី​អាហ្វ្រិក? មួយថ្ងៃ​បន្ទាប់ពីលឺ​

ប្រទេស​ពីរនៅអាហ្វ្រិក​ប្រកាសផ្ទួនៗគ្នា​ ចង់ឲ្យបារាំង​ដកទ័ពចេញពីទឹកដីរបស់ខ្លួន

បារាំង​កំពុង​របូត​បាត់​ម្តង​មួយៗ មូលដ្ឋាន​ទ័ព​ឈរ​នៅទឹកដី​អាហ្វ្រិក? មួយថ្ងៃ​បន្ទាប់ពីលឺ​ប្រធានាធិបតីសេណេហ្កាល់​និយាយ​ចង់​ឲ្យ​បារាំង​ដកទ័ព​ចេញពី​ប្រទេស ដើម្បី​គោរព​ដែន​អធិបតេយ្យភាព​របស់​សេណេហ្កាល់ បារាំង​ត្រូវ​មក​លឺដំណឹង​មិន​ល្អមួយទៀត​ពីមាត់​របស់​ប្រមុខការទូត​​របស់​ប្រទេស​ឆាដ ដែល​បាន​ប្រកាស កាលពីថ្ងៃព្រហស្បតិ៍ បិទបញ្ចប់​កិច្ចសហប្រតិបត្តិការ​យោធា​ជាមួយ​បារាំង។ ឆាដជា​ប្រទេសអាហ្វ្រិក​ចុងក្រោយ​និង​សំខាន់ជាងគេ​របស់​បារាំង​ដែល​បាន​ដាក់​ទ័ព​ប្រចាំការ​ប្រមាណ ១ពាន់​នាក់ នៅក្នុង​ក្របខ័ណ្ឌ​នៃការប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត ក្រុមភេរវនិយម នៅ​តំបន់​សាហែល ទឹកដីអាហ្វ្រិក។

ការរួមថយលំហសិទ្ធិមនុស្ស៖ សភាអឺរ៉ុបបោះឆ្នោតឱ្យ​គេសើរើប្រព័ន្ធអនុគ្រោះពន្ធ EBA ដល់កម្ពុជា

គណៈកម្មការអឺរ៉ុប និងសហភាពអឺរ៉ុបត្រូវតែសើរើឡើងវិញ នយោបាយផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលនៅស

ការរួមថយលំហសិទ្ធិមនុស្ស៖ សភាអឺរ៉ុបបោះឆ្នោតឱ្យ​គេសើរើប្រព័ន្ធអនុគ្រោះពន្ធ EBA ដល់កម្ពុជា

គណៈកម្មការអឺរ៉ុប និងសហភាពអឺរ៉ុបត្រូវតែសើរើឡើងវិញ នយោបាយផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលនៅសេសសល់ជាមួយកម្ពុជា។ នេះជាសេចក្តីសម្រេចថ្មីមួយរបស់សភាអឺរ៉ុបដែលត្រូវបានអនុម័តនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមមូលហេតុថា រដ្ឋាភិបាលកម្ពុជា មិនអើពើដោះស្រាយ និងបង្ការការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។ ជាមួយគ្នានេះ សភាអឺរ៉ុបក៏បានស្នើឱ្យសហភាពអឺរ៉ុប និងរដ្ឋជាសមាជិករបស់ខ្លួនដាក់សម្ពាធរដ្ឋាភិបាលកម្ពុជា រហូតទាល់តែមានការដោះលែងអ្នកទោសនយោបាយខ្មែរទាំងអស់។ បញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិRfiនៅថ្ងៃសុក្រទី២៩វិច្ឆិកានេះ ក្រសួងការងារ និងគណៈកម្មាការសិទ្ធិមនុស្សកម្ពុជាបានចាត់ទុកការសម្រេចរបស់សភាអឺរ៉ុបនេះជាការដើររំលងនីតិរដ្ឋនៃសង្គមលទ្ធិប្រជាធិតេយ្យ និងមិនឆ្លុះបញ្ជាំងពីទិដ្ឋភាពសិទ្ធិមនុស្សជាក់ស្តែងនៅកម្ពុជា។

តើការស្នើរបស់សភាអឺរ៉ុបឲ្យសើរើការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ (EBA) ឆ្លុះបញ្ចាំងយ៉ាងដូចម្តេច?

នៅថ្ងៃព្រហស្បតិ៍ទី២៨វិច្ឆិកា សភាអឺរ៉ុបបានស្នើទៅកាន់គណៈកម្មាការអឺរ៉ុបឱ្យសើរើឡើងវិញ ការផ្

តើការស្នើរបស់សភាអឺរ៉ុបឲ្យសើរើការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ (EBA) ឆ្លុះបញ្ចាំងយ៉ាងដូចម្តេច?

នៅថ្ងៃព្រហស្បតិ៍ទី២៨វិច្ឆិកា សភាអឺរ៉ុបបានស្នើទៅកាន់គណៈកម្មាការអឺរ៉ុបឱ្យសើរើឡើងវិញ ការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ (EBA)ដែលផ្តល់ជូនកម្ពុជា។ សំណើនេះធ្វើឡើង ដោយសារសភាអឺរ៉ុបមើលឃើញថា រដ្ឋាភិបាលកម្ពុជាមិនបានផ្តល់ដំណោះស្រាយស្តីពីបញ្ហារំលោភសិទ្ធិមនុស្ស លំហសង្គមស៊ីវិល។ ប៉ុន្តែ មន្ត្រីកម្ពុជាអះអាងថា រដ្ឋាភិបាលកម្ពុជាបានស្តារស្ថានភាពសិទ្ធិមនុស្សល្អប្រសើរ។ អ្នកជំនាញបង្ហាញក្តីបារម្ភពីសំណើឲ្យសើរើប្រព័ន្ធអនុគ្រោះពន្ធEBA ដែលអាចធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា។

បណ្ឌិត ឈាង វណ្ណារិទ្ធ៖ ខ្ញុំជឿជាក់ថាចិននឹងមិនបោះបង់ចោលគម្រោងព្រែកជីកហ្វូណនទេ

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជាកំពុងធ្វើទស្សនកិច្ចរយៈពេល៣ថ្

បណ្ឌិត ឈាង វណ្ណារិទ្ធ៖ ខ្ញុំជឿជាក់ថាចិននឹងមិនបោះបង់ចោលគម្រោងព្រែកជីកហ្វូណនទេ

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជាកំពុងធ្វើទស្សនកិច្ចរយៈពេល៣ថ្ងៃនៅប្រទេសចិន គឺពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤។ នៅរដ្ឋធានីប៉េកាំង លោក ប្រាក់ សុខុន បានជួបពិភាក្សាជាមួយលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិនកាលពីថ្ងៃទី២៨ វិច្ឆិកាម្សិលមិញ ដោយសមភាគីទាំងពីរបានលើកឡើងពីចំណងមិត្តភាពដ៏រឹងមាំ និងទំនុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយ និងការទូត។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុបារាំង RFI នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ នាយកឧទ្យាននវានុវត្តន៍សង្គមអង្គរ(ASIP) យល់ឃើញថាចិននឹងមិនបោះបង់ចោលគម្រោងព្រែកជីកហ្វូណនតេជោទេ ដោយហេតុថាគម្រោងព្រែកជីកនេះមានសារៈសំខាន់ទាំងសេដ្ឋកិច្ច និងនយោបាយ។ លើសពីនេះ រដ្ឋាភិបាលកម្ពុជាមានឆន្ទៈនយោបាយខ្ពស់ក្នុងការបញ្ចប់គម្រោងព្រែកជីកនេះតាមផែនការដែលបានគ្រោងទុក។

លោកពូទីនគំរាម​វាយប្រហារទៅលើសង្កាត់រដ្ឋាភិបាលក្រុងកៀវ ដោយប្រើ​មីស៊ីលអ៊ីពែរសូនិក

នៅ​ថ្ងៃព្រហស្បតិ៍ទី ២៨ វិច្ឆិកា លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បានថ្លែងគំរាម​វាយ​

លោកពូទីនគំរាម​វាយប្រហារទៅលើសង្កាត់រដ្ឋាភិបាលក្រុងកៀវ ដោយប្រើ​មីស៊ីលអ៊ីពែរសូនិក

នៅ​ថ្ងៃព្រហស្បតិ៍ទី ២៨ វិច្ឆិកា លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បានថ្លែងគំរាម​វាយ​ប្រហារទៅលើ ទីតាំងនានា​ក្នុង​ក្រុងកៀវ ដែល​ទទួលបន្ទុក​អនុម័ត​សេចក្តីសម្រេច ក្នុង​ការធ្វើសង្គ្រាម​ជាមួយរុស្ស៊ី។ ការវាយប្រហារនេះនឹង​ប្រតិបត្តិដោយ មីស៊ីលបាលីស្ទិក​អ៊ីពែរសូនិក រយៈចម្ងាយ​មធ្យមមាន ដែល​កម្លាំងបំផ្ទុះសែនខ្លាំង។ មីស៊ីលរបស់រុស្ស៊ី​ដែលរត់លឿនជាងសំឡេង ១០ដង អាច​បាញ់ហោះ​ដល់ ចម្ងាយ ៥.៥០០ គម ជាមីស៊ីល​ប្រភេទថ្មី ហៅថា Oreshnik ដែលរុស្ស៊ី​បាញ់​ជាលើកដំបូង កាល ពីថ្ងៃទី ២១ វិច្ឆិកា តម្រង់​បំផ្លាញ​រោងចក្រយោធា​មួយកន្លែង​នៅអ៊ុយក្រែន ដើម្បី​ឆ្លើយតបនឹង ការបាញ់ចូលជ្រៅ​ក្នុងដែនដី រុស្ស៊ី ពីខាងអ៊ុយក្រែន ដោយប្រើ មីស៊ីល​បាញ់ចម្ងាយឆ្ងាយ​របស់បស្ចិមលោក។

ប្រមុខការទូតអ៊ីរ៉ង់ថាបើអឺរ៉ុបដាក់ទណ្ឌកម្មជាថ្មី​ នោះដូចរុញ​ឲ្យអ៊ីរ៉ង់ឈានទៅមានអាវុធនុយក្លែអ៊ែរ

ប្រសិនបើក្រុមប្រទេស​អឺរ៉ុប សម្រេច​ដាក់ទណ្ឌកម្មសេដ្ឋកិច្ច​ឡើងវិញមកលើអ៊ីរ៉ង់ នោះអ៊ីរ៉ង់អា

ប្រមុខការទូតអ៊ីរ៉ង់ថាបើអឺរ៉ុបដាក់ទណ្ឌកម្មជាថ្មី​ នោះដូចរុញ​ឲ្យអ៊ីរ៉ង់ឈានទៅមានអាវុធនុយក្លែអ៊ែរ

ប្រសិនបើក្រុមប្រទេស​អឺរ៉ុប សម្រេច​ដាក់ទណ្ឌកម្មសេដ្ឋកិច្ច​ឡើងវិញមកលើអ៊ីរ៉ង់ នោះអ៊ីរ៉ង់អាចនឹងឈានទៅមាន​អាវុធនុយក្លេអ៊ែរ។ នេះ​គឺជាសំដីបែប​គំរាម​ នៅថ្ងៃទី​២៩​វិច្ឆិកានេះ របស់​លោកប្រមុខការទូតអ៊ីរ៉ង់​ នៅក្នុងបទសម្ភាសន៍​មួយ​​ ឲ្យសារព័ត៌មានអង់គ្លេស The Guardian។ ការលើកឡើងរបស់​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ គឺធ្វើឡើងមួយថ្ងៃមុនមានការប្រជុំ​ចរចាគ្នានៅទីក្រុងវីយែន​ រវាងអ៊ីរ៉ង់ និង​​ក្រុមប្រទេសអឺរ៉ុប៣ បារាំង អង់គ្លេស អាល្លឺម៉ង់ ដើម្បីរកដំណោះស្រាយ​ស្តីពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់​។

អ្វីទៅជាមូលហេតុដែលនាំឲ្យទិន្នផលនេសាទសមុទ្រថមថយ?

ទិន្នផលនេសាទនៅក្នុងសមុទ្រកម្ពុជាបច្ចុប្បន្នត្រូវបានប្រជានេសាទមួយចំនួនបញ្ជាក់ពីចំនួនថមថ

អ្វីទៅជាមូលហេតុដែលនាំឲ្យទិន្នផលនេសាទសមុទ្រថមថយ?

ទិន្នផលនេសាទនៅក្នុងសមុទ្រកម្ពុជាបច្ចុប្បន្នត្រូវបានប្រជានេសាទមួយចំនួនបញ្ជាក់ពីចំនួនថមថយ។ តាមប្រជានេសាទ មានមូលហេតចំនួនពីរដែលអាចបញ្ជាក់ពីការថមថយនេះ ទី១ បញ្ហាអាកាសធាតុ និងទី២ មានការនេសាទខុសច្បាប់។ ប្រជានេសាទដែលវិទ្យុបារាំងអន្តរជាតិ RFI បានជួបសម្ភាសបានត្អូញត្អែរពីផលវិបាកសេដ្ឋកិច្ចគ្រួសារដែលពឹងលើការនេសាទ។ តែក្រសួងកសិកម្មបានអះអាងថា ទិន្នផលនេសាទសមុទ្ររបស់កម្ពុជាក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះស្ថិតនៅក្នុងចំនួនថេរ និងថែមទាំងមានការកើនឡើងតិចតួចផង។ ទន្ទឹមនេះ ក្រសួងកសិកម្មបានអះអាងពីការតាមដានការនេសាទខុសច្បាប់យ៉ាងជាប់លាប់។ 

របាយការណ៍ថា ក្នុងមួយឆ្នាំមានស្លាប់​មនុស្ស​យ៉ាងហោច​១,៥លាននាក់ ដោយសារខ្យល់ពុល

ក្នុងមួយឆ្នាំ មានមនុស្ស​ប្រមាណ​១លាន៥សែននាក់​ ដែលបានស្លាប់ដោយសារបញ្ហា​ខ្យល់ដកដង្ហើម​មិនស

របាយការណ៍ថា ក្នុងមួយឆ្នាំមានស្លាប់​មនុស្ស​យ៉ាងហោច​១,៥លាននាក់ ដោយសារខ្យល់ពុល

ក្នុងមួយឆ្នាំ មានមនុស្ស​ប្រមាណ​១លាន៥សែននាក់​ ដែលបានស្លាប់ដោយសារបញ្ហា​ខ្យល់ដកដង្ហើម​មិនស្អាតបរិសុទ្ធ​។ នេះបើផ្អែកតាមរបាយការណ៍​ស្រាវជ្រាវថ្មីមួយ ចេញផ្សាយ​នៅក្នុងទស្សនាវត្តី The Lancet កាលពីថ្ងៃទី ២៨វិច្ឆិកា​ម្សិលមិញ​។ ផ្អែកតាមរបាយការណ៍នេះ គឺក្នុងចំណោម​ជនរងគ្រោះស្លាប់ដោយសារខ្យល់ពុលនេះ ភាគច្រើនស្ថិតនៅតាមប្រទេសក្រីក្រ ប្រទេសកំពុងអភិវឌ្ឍ។

សមុទ្រចិនខាងត្បូង៖ ចិនបញ្ជូនកងកម្លាំងទ័ពទៅកាន់តំបន់ជម្លោះដែនទឹកជាមួយហ្វីលីពីន

កងទ័ពចិនបានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី២៨ វិច្ឆិកានេះពីការបញ្ជូនកម្លាំងទ័ពទៅល្បាតក្បែរតំបន

សមុទ្រចិនខាងត្បូង៖ ចិនបញ្ជូនកងកម្លាំងទ័ពទៅកាន់តំបន់ជម្លោះដែនទឹកជាមួយហ្វីលីពីន

កងទ័ពចិនបានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី២៨ វិច្ឆិកានេះពីការបញ្ជូនកម្លាំងទ័ពទៅល្បាតក្បែរតំបន់ដែនទឹកជម្លោះ ស្កាបូរ៉ូត នៅសមុទ្រចិនខាងត្បូងដែលចិន និងហ្វីលីពីនបានប្រឈមមុខ និងប៉ះទង្គិចគ្នាជាច្រើនលើក ដោយបានទាមទារជាតំបន់កម្មសិទ្ធិផ្តាច់មុខរៀងៗខ្លួន។ ក្រុងប៉េកាំងបានអះអាងថា ការចេញល្បាតនេះគឺដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួនតែប៉ុណ្ណោះ។

ម៉ុងហ្គាបេថា បង្គោលភ្លើងតភ្ជាប់បណ្តាញថាមពលពីឡាវនឹងពុះកាត់ព្រៃឡង់ជា ២កំណាត់

យោងតាមរូបភាពផ្កាយរណប និងការចុះផ្សាយរបស់កាសែតបរទេស «ម៉ុងហ្គាបេ» ថ្ងៃទី២៧ វិច្ឆិកា បង្គោលភ្ល

ម៉ុងហ្គាបេថា បង្គោលភ្លើងតភ្ជាប់បណ្តាញថាមពលពីឡាវនឹងពុះកាត់ព្រៃឡង់ជា ២កំណាត់

យោងតាមរូបភាពផ្កាយរណប និងការចុះផ្សាយរបស់កាសែតបរទេស «ម៉ុងហ្គាបេ» ថ្ងៃទី២៧ វិច្ឆិកា បង្គោលភ្លើងតភ្ជាប់បណ្តាញថាមពលពីឡាវមកកម្ពុជាដែលមានចម្ងាយសរុបជិត ៣០០គីឡូម៉ែត្រនឹងរត់ពុះកាត់ដែនជម្រកសត្វព្រៃឡង់ជា ២កំណាត់។ ត្រង់ចំណុចនេះត្រូវបានម៉ុងហ្គាបេលើកឡើងពីក្តីបារម្ភរបស់សហគមន៍ដែលថា ការស្ថាបនាបណ្តាញអគ្គិសនីថ្មីនេះជាការបើកផ្លូវឱ្យក្រុមទុច្ចរិតបន្តសកម្មភាពបំផ្លាញ និងគំរាមកំហែងដែនជម្រកសត្វព្រៃឡង់របស់កម្ពុជា។

តៃវ៉ាន់ធ្វើសមយុទ្ធផ្លូវអាកាស និងផ្លូវទឹក ខណៈដែលខ្លួនកំពុងទទួលគំនាបខ្លាំងពីចិនដីគោក

កងទ័ពតៃវ៉ាន់បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី២៨ វិច្ឆិកានេះពីការដាក់ពង្រាយយន្តហោះចម្បាំង នាវា

តៃវ៉ាន់ធ្វើសមយុទ្ធផ្លូវអាកាស និងផ្លូវទឹក ខណៈដែលខ្លួនកំពុងទទួលគំនាបខ្លាំងពីចិនដីគោក

កងទ័ពតៃវ៉ាន់បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី២៨ វិច្ឆិកានេះពីការដាក់ពង្រាយយន្តហោះចម្បាំង នាវាចម្បាំង និងប្រព័ន្ធខែលប្រឆាំងមីស៊ីលដើម្បីធ្វើសមយុទ្ធ។ ចំណែកក្រសួងការពារជាតិតៃវ៉ាន់បានរាយការណ៍ថាបានប្រទះឃើញប៉ាឡុងស៊ើបការណ៍សម្ងាត់ចិនថ្មីចំនួនពីរដែលហោះនៅក្បែរកោះតៃវ៉ាន់។ មួយវិញទៀត សមយុទ្ធនេះធ្វើឡើង ប៉ុន្មានថ្ងៃមុនប្រធានាធិបតីតៃវ៉ាន់លោក ឡៃ ឈិនទឿត្រៀមចេញទៅបំពេញទស្សនកិច្ចលើកដំបូងនៅបរទេស។

អ្នកជំនាញថា ទស្សនកិច្ចលោកប្រាក់ សុខុនទៅចិនអាចស្នើសុំចិនឲ្យគាំទ្រ និងពន្លឿនគម្រោងព្រែកជីកហ្វូណន

ក្រោយចូលកាន់តំណែងជាប្រមុខការទូតជាថ្មីបានមួយសប្តាហ៍ លោក ប្រាក់ សុខុនបានចាប់ផ្តើមដំណើរទស្ស

អ្នកជំនាញថា ទស្សនកិច្ចលោកប្រាក់ សុខុនទៅចិនអាចស្នើសុំចិនឲ្យគាំទ្រ និងពន្លឿនគម្រោងព្រែកជីកហ្វូណន

ក្រោយចូលកាន់តំណែងជាប្រមុខការទូតជាថ្មីបានមួយសប្តាហ៍ លោក ប្រាក់ សុខុនបានចាប់ផ្តើមដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងទៅកាន់ប្រទេសចិនពីថ្ងៃទី២៨ វិច្ឆិកាដល់ថ្ងៃទី ០១ ធ្នូ។ អ្នកតាមដានកិច្ចការអន្តរជាតិបានចាប់អារម្មណ៍ខ្លាំងចំពោះដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនរបស់លោក ប្រាក់ សុខុនដោយលើកឡើងថា លោកអាចស្នើសុំឲ្យភាគីចិនបញ្ចេញជំហរគាំទ្រ និងពន្លឿនលើគម្រោងសាងសង់ព្រែកជីកហ្វូណន។

មន្រ្តីបក្សកាន់អំណាចថា ការប្រដូចលោកហ៊ុន សែនទៅលោកមីន អ៊ុងឡាំង ជាការប្រៀបធៀបមេឃនិងដី

នៅថ្ងៃពុធ ទី២៧ វិច្ឆិកា លោក សម រង្ស៊ី មេដឹកនាំអតីតបក្សប្រឆាំងបានសរសេរបញ្ចើចបញ្ចើរលោក ហ៊ុន ស

មន្រ្តីបក្សកាន់អំណាចថា ការប្រដូចលោកហ៊ុន សែនទៅលោកមីន អ៊ុងឡាំង ជាការប្រៀបធៀបមេឃនិងដី

នៅថ្ងៃពុធ ទី២៧ វិច្ឆិកា លោក សម រង្ស៊ី មេដឹកនាំអតីតបក្សប្រឆាំងបានសរសេរបញ្ចើចបញ្ចើរលោក ហ៊ុន សែនថានឹងអាចត្រូវចាប់ខ្លួនដូចប្អូនធម៌របស់លោក គឺលោក មីន អ៊ុងឡាំង មេដឹកនាំរបបសឹកភូមា។ សំណេររបស់លោក សម រង្ស៊ីយ៉ាងដូចនេះកើតមានឡើង ក្រោយរដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ក្រុងឡាអេស្នើចេញដីកាចាប់ខ្លួនមេដឹកនាំរបបសឹកភូមាលោកមីន អ៊ុងឡាំងក្នុងបទ “ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ” ទៅលើប្រជាជនរ៉ូហ៊ីងយ៉ា។ តែមន្ត្រីបក្សកាន់អំណាចថានេះជាការប្រៀបធៀបខុសឆ្ងាយដូចមេឃ និងដី។

តើកម្ពុជាគួរប្រកាន់ជំហរដូចម្តេចបើតុលាការ ICC ចេញដីកាចាប់ខ្លួនលោក មីន អ៊ុងឡាំង?

កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិក្រុងឡាអេហៅកាត់(

តើកម្ពុជាគួរប្រកាន់ជំហរដូចម្តេចបើតុលាការ ICC ចេញដីកាចាប់ខ្លួនលោក មីន អ៊ុងឡាំង?

កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិក្រុងឡាអេហៅកាត់(ICC) បានស្នើចេញដីកាចាប់ខ្លួនមេដឹកនាំរបបសឹកភូមា លោក មីន អ៊ុងឡាំង ក្នុងបទ «ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ» ទៅលើប្រជាជនរ៉ូហ៊ីងយ៉ានៅចន្លោះពីឆ្នាំ២០១៦ ដល់ដំណាច់ឆ្នាំ២០១៧។ អ្នកតាមដាននយោបាយ និងទំនាក់ទំនងអន្តរជាតិនានាយល់ឃើញថា ប្រសិនបើតុលាការ ICC ចេញដីកាចាប់ខ្លួនលោក មីន អ៊ុងឡាំង មែន នោះវាជាវិញ្ញាសារដែលកម្ពុជាត្រូវមានជំហរថ្លឹងថ្លែងបន្តិច។

ជនភៀសខ្លួនខ្មែរ ៦នាក់ដែលថៃចាប់បញ្ជូនមកកម្ពុជាត្រូវបានឃុំខ្លួនពីបទក្បត់ជាតិ

សមត្ថកិច្ចថៃបានបញ្ជូនជនភៀសខ្លួនកម្ពុជា ៦នាក់មកដាក់ទោសនៅកម្ពុជា បន្ទាប់ពីពួកគេបានរិះគន់ឥ

ជនភៀសខ្លួនខ្មែរ ៦នាក់ដែលថៃចាប់បញ្ជូនមកកម្ពុជាត្រូវបានឃុំខ្លួនពីបទក្បត់ជាតិ

សមត្ថកិច្ចថៃបានបញ្ជូនជនភៀសខ្លួនកម្ពុជា ៦នាក់មកដាក់ទោសនៅកម្ពុជា បន្ទាប់ពីពួកគេបានរិះគន់ឥតសំចៃមាត់តាមបណ្តាញទំនាក់ទំនងសង្គមពីការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា ពិសេសទាក់ទងនឹងបញ្ហាសង្គម និងបញ្ហាព្រំដែន។ អគ្គនាយកដ្ឋានពន្ធនាគារកម្ពុជាបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី២៧ វិច្ឆិកានេះថា ជនភៀសខ្លួនទាំង ៦នាក់កំពុងឃុំខ្លួននៅក្នុងពន្ធនាគារខុសៗគ្នាក្រោមបទចោទ «ក្បត់ជាតិ» ដែលអាចប្រឈមនឹងការក្នុងពន្ធនាគារ​​ពី ៧ឆ្នាំទៅ៣០ឆ្នាំ។

រដ្ឋអាជ្ញា​តុលាការព្រហ្មទណ្ឌអន្តរជាតិ ស្នើចេញដីកាចាប់ខ្លួន​មេដឹកនាំរបបសិកភូមា មីន អ៊ុងឡាំង

លោកការីម ខាន់ អគ្គរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិក្រុងឡាអេ​ បានចេញលិខិតប្រកាសមួយន

រដ្ឋអាជ្ញា​តុលាការព្រហ្មទណ្ឌអន្តរជាតិ ស្នើចេញដីកាចាប់ខ្លួន​មេដឹកនាំរបបសិកភូមា មីន អ៊ុងឡាំង

លោកការីម ខាន់ អគ្គរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិក្រុងឡាអេ​ បានចេញលិខិតប្រកាសមួយនៅថ្ងៃទី​២៧វិច្ឆិកា ដោយ​បានបញ្ជាក់ថា លោក​បានស្នើទៅ​អង្គចៅក្រម សុំចេញដីកា​តាមចាប់ខ្លួន លោក​ មីន អ៊ុងឡាំង មេដឹកនាំរបបសិកភូមា​។ លោកអគ្គរដ្ឋអាជ្ញា បានអះអាងថា ជាលទ្ធផលនៃការស៊ើបអង្កេតស៊ីជំរៅតាំងតែពីឆ្នាំ​២០១៩មក គឺ​ក្រុមការងារលោក​ មាន​ហេតុផល​គ្រប់គ្រាន់ ជឿថាមេដឹកនាំរបបសិកភូមា ត្រូវតែប្រឈមនឹងការចោទប្រកាន់ពី​​បទ “ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ” ធ្វើទៅ​លើ​ប្រជាជនរ៉ូហ៊ីងយ៉ា ចន្លោះពីឆ្នាំ​២០១៦ ដល់ដំណាច់ឆ្នាំ​០១៧យ៉ាងហោច​។

តើវិធីសាស្ត្រ «ទុកមេមាន់ឱ្យនៅពង» អាចដោះស្រាយបញ្ហាបុរីជាប់គាំងនៅកម្ពុជាបានកម្រិតណា?

នៅក្នុងកម្មវិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងរៀបចំដែនដីក្នុងថ្ងៃទី២៦ វិច្ឆិកា លោកនា

តើវិធីសាស្ត្រ «ទុកមេមាន់ឱ្យនៅពង» អាចដោះស្រាយបញ្ហាបុរីជាប់គាំងនៅកម្ពុជាបានកម្រិតណា?

នៅក្នុងកម្មវិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងរៀបចំដែនដីក្នុងថ្ងៃទី២៦ វិច្ឆិកា លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតបានអះអាងថា រដ្ឋាភិបាលបានប្តេជ្ញាបន្តដោះស្រាយសំណុំរឿងបុរីជាប់គាំង តាមរយៈការផ្តល់បណ្ណកម្មសិទ្ធិសម្រាប់ពលរដ្ឋ។ តែលោកហ៊ុន ម៉ាណែតមិនបានបញ្ជាក់អំពីការទូទាត់សំណងខូចខាតសមស្របដែលម្ចាស់បុរីត្រូវផ្តល់ឱ្យពលរដ្ឋនោះទេ។ តាមលោកហ៊ុន ម៉ាណែត រដ្ឋាភិបាលនៅតែលើកទឹកចិត្តឱ្យប្រើប្រាស់វិធីសាស្ត្រ «ទុកមេមាន់ឱ្យនៅពង» ឬទុកឱកាសឱ្យម្ចាស់បុរីដោះស្រាយតាមរយៈការផ្តល់សំណងដែលអាចធ្វើទៅបានជាជាងការប្រើវិធានការច្បាប់ដោយការដាក់ឱ្យជាប់គុក។ តើវិធីសាស្ត្រ «ទុកមេមាន់ឱ្យនៅពង» អាចដោះស្រាយបញ្ហាបុរីជាប់គាំងបានកម្រិតណា និងថា តើភាគីពាក់ព័ន្ធផ្សេងទៀតគួរមានចំណែកចូលរួមជួយដោះស្រាយបែបណា?​

រដ្ឋមន្រ្តីការពារជាតិចិនដែលទើបឡើងកាន់តំណែងទំនងជាប់សង្ស័យរឿងពុករលួយ?

តាមការចុះផ្សាយរបស់កាសែត The Financial Times នៅថ្ងៃពុធ ទី២៧ វិច្ឆិកាបានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិចិ

រដ្ឋមន្រ្តីការពារជាតិចិនដែលទើបឡើងកាន់តំណែងទំនងជាប់សង្ស័យរឿងពុករលួយ?

តាមការចុះផ្សាយរបស់កាសែត The Financial Times នៅថ្ងៃពុធ ទី២៧ វិច្ឆិកាបានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិចិនកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតពីបទប្រព្រឹត្តអំពើពុករលួយដូចករណីអតីតរដ្ឋមន្រ្តីការពារជាតិមុនៗ។ តែចិន តាមរយៈអ្នកនាំពាក្យក្រសួងបរទេសបានច្រានចោលលើព័ត៌មានមួយនេះ។

បទឈប់បាញ់ចូលជាធរមាន​រវាង​​អ៊ីស្រាអែល​និង​ហេសបូឡា​ ក្រោយ​ការ​​​​សម្រប​សម្រួល​​​របស់​បារាំង​និងអាមេរិក

នៅទីបំផុត អ៊ីស្រាអែលនិង​ក្រុមហេសបូឡាលីបង់ ​បានសុខចិត្តទទួលយកបទឈប់បាញ់ ដែល​មាន​សហរដ្ឋអាមេ

បទឈប់បាញ់ចូលជាធរមាន​រវាង​​អ៊ីស្រាអែល​និង​ហេសបូឡា​ ក្រោយ​ការ​​​​សម្រប​សម្រួល​​​របស់​បារាំង​និងអាមេរិក

នៅទីបំផុត អ៊ីស្រាអែលនិង​ក្រុមហេសបូឡាលីបង់ ​បានសុខចិត្តទទួលយកបទឈប់បាញ់ ដែល​មាន​សហរដ្ឋអាមេរិកនិង​បារាំង ជាអ្នកសម្របសម្រួល​ការចរចា។ បទឈប់បាញ់បានចូលជាធរមាន​ ចាប់ពីព្រឹកថ្ងៃពុធនេះ ដោយ​គ្មាន​រយៈ​ពេលកំណត់។ យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន នេតាន់យ៉ាហ៊ូ បាន​គំរាមទុកជាមុនថា អ៊ីស្រាអែល​នឹង​បើក​ការវាយប្រហារសាជាថ្មី ប្រសិន​បើ​ក្រុមហេសបូឡាលីបង់ ហ៊ានតែ​រៀបចំពង្រឹង​កម្លាំងឡើងវិញ។ សម្រាប់ពេលនេះ គេ​កំពុងសម្លឹងទៅកាន់អ៊ីរ៉ង់ ដែលជាចៅហ្វាយធំរបស់​ក្រុមហេសបូឡា ថា​តើអ៊ីរ៉ង់​​នឹង​​ផ្អាក​ ឬក៏នឹងជួយជាថវិកា​​ក៏ដូចជាអាវុធបន្ថែម ​ទៅ​ឲ្យ​ក្រុមហេសបូឡា​។

លោក សេង តុលា៖បើកពហុកីឡដ្ឋានជាតិឲ្យមហាជនលេងកីឡាជាការគិតប្រយោជន៍សង្គមជាងរកប្រាក់ចំណេញ

តាំងពី៣ខែ ដែលពហុកីឡដ្ឋានជាតិមរតកតេជោ(National Sports Complex) ត្រូវបានដាក់ឲ្យដំណើរការជាសាធារណៈសម្រាប់មហា

លោក សេង តុលា៖បើកពហុកីឡដ្ឋានជាតិឲ្យមហាជនលេងកីឡាជាការគិតប្រយោជន៍សង្គមជាងរកប្រាក់ចំណេញ

តាំងពី៣ខែ ដែលពហុកីឡដ្ឋានជាតិមរតកតេជោ(National Sports Complex) ត្រូវបានដាក់ឲ្យដំណើរការជាសាធារណៈសម្រាប់មហាជនចូលលេងកីឡាមួយចំនួន និងដាក់ជាទីតាំងលម្ហែរកម្សាន្ត។ ការបើកឲ្យមហាជនចូលលេងកីឡាកម្សាន្តនៅក្នុងពហុកីឡដ្ឋានជាតិដ៏ស្កឹមស្កៃដែលជាជំនួយរបស់ចិននេះ ធ្វើឡើងដោយមានការបង់ថ្លៃតិចតួច បើធៀបនឹងទីតាំងលេងកីឡាឯកជននានាក្នុងទីក្រុង។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិRFI នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក សេង តុលា នាយកប្រតិបត្តិពហុកីឡដ្ឋានជាតិបានថ្លែងថា ការបើកឲ្យមហាជនចូលលេងកីឡាដោយគិតកំរៃតិចតួចនេះ គឺដើម្បីគាំទ្រដល់ហេដ្ឋារចនាសម្ព័ន្ធកីឡា និងដើម្បីជួយដល់សុខមាលភាពរបស់ពលរដ្ឋផងដែរ៕

មន្ត្រីជាន់ខ្ពស់កម្ពុជារំពឹងថា សភាថ្មីរបស់អាមេរិកនឹងពិចារណាផ្តល់ GSP ឲ្យកម្ពុជាឡើងវិញ

លោក ​ស៊ុន ចាន់ថុល ឧបនាយក​រដ្ឋ​មន្ត្រី​កម្ពុជា​រំពឹង​ទុក​ថា ​សភា​ថ្មី​របស់​សហរដ្ឋ​អាមេរិក​

មន្ត្រីជាន់ខ្ពស់កម្ពុជារំពឹងថា សភាថ្មីរបស់អាមេរិកនឹងពិចារណាផ្តល់ GSP ឲ្យកម្ពុជាឡើងវិញ

លោក ​ស៊ុន ចាន់ថុល ឧបនាយក​រដ្ឋ​មន្ត្រី​កម្ពុជា​រំពឹង​ទុក​ថា ​សភា​ថ្មី​របស់​សហរដ្ឋ​អាមេរិក​នឹង​ពិចា​រ​ណា​អនុម័ត​ផ្តល់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ GSP ឲ្យ​កម្ពុជា​ឡើង​វិញ​។​ ក្តី​រំពឹង​នេះ​មាន​ឡើង​ ក្រោយ ​លោក​ ដូណាល់ ត្រាំ ​បាន​ជាប់​ឆ្នោត​ជា​ប្រធានា​ធិប​តី​ថ្មី​របស់​សហរដ្ឋ​អាមេរិក និង​បន្ទាប់​ពី​ លោក ស៊ុន​ ចាន់ថុល ​បាន​វិល​ត្រឡប់​ពី​ទស្សន​កិច្ច​ថ្មីៗ​នេះ​នៅ​សហរដ្ឋ​អាមេរិក និង​កាណាដា ដែល លោក ​ហៅថា​ជាទស្សន​កិច្ច​ដើម្បី «ទាក់ម៉ូយ»​។

លោក ស៊ុន ចាន់ថុល ថាព្រែកជីកហ្វូណននឹងធ្វើរួចរាល់ទៅតាមកាលកំណត់

លោក ស៊ុន ចាន់ថុល អនុ​ប្រធាន​ទី​១​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​អះអាង​ជា​ថ្មី​ទៀត​ថ

លោក ស៊ុន ចាន់ថុល ថាព្រែកជីកហ្វូណននឹងធ្វើរួចរាល់ទៅតាមកាលកំណត់

លោក ស៊ុន ចាន់ថុល អនុ​ប្រធាន​ទី​១​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​អះអាង​ជា​ថ្មី​ទៀត​ថា ​គម្រោងព្រែក​ជីក​ហ្វូណន​នឹង​ធ្វើរួច​រាល់​ទៅតាម​ផែន​ការ​កំណត់​ ឬ​អាច​សង់​រួច​មុន​ផែន​ការ​កំណត់​។ ​លោក​ បាន​ថ្លែង​យ៉ាងដូច​នេះ​នៅក្នុង​ពេល​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​គ្រប់​គ្រង​គម្រោង​វិនិយោគ​កម្ពុជា​ (CDC IPM) ​នាព្រឹក​ថ្ងៃទី​២៧ ខែ​វិច្ឆិកា​នេះ​។ ​ឆ្លៀត ក្នុង​ឱកាស​នោះ​ដែរ​ លោក ស៊ុន ចាន់ថុល បាន​ចាត់​ទុក​ការ​ផ្សាយ​របស់​ព័ត៌​មាន​បរទេស​មួយ​ចំនួន​ដែល​ថា​ គម្រោង​ព្រែក​នេះ​ជាប់​គាំង​ដោយ​សារ​ខ្វះ​ថវិកា​ពី​ចិន ​គឺ​ជា​រឿង​មិន​ពិត​។​ តាម លោក ស៊ុន ចាន់ថុល ក្នុង​រយៈ​ពេល​៣​ខែ​មក​នេះ ​អ្នក​ជំនាញ​បាន​បន្ត​កិច្ច​ការ​ងារ​នេះ​ដោយ​រក​ឃើញ​ថា ​មាន​ផលប៉ះ​ពាល់​ផ្ទះ​ពល​រដ្ឋ​កើនដល់​ជាង​ ២៣០០​ខ្នង​ ក្នុង​នោះមាន​ប្រមាណ​៤០០​ផ្ទះ​ត្រូវ​ប៉ះ​ពាល់​ទាំង​ស្រុង​ដែល​រដ្ឋ​ត្រូវ​ទូទាត់​សំណង​ទាំង​អស់​។​

កូរ៉េខាងត្បូង៖ បុរសម្នាក់ជាប់ទោសពីបទប្រឹងទទួលទានអាហារឲ្យឡើងទម្ងន់ដើម្បីគេចពីកាតព្វកិច្ចយោធា

នៅ​កូរ៉េខាងត្បូង បុរស​ជនជាតិ​កូរ៉េខាងត្បូង​ម្នាក់​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធធនាគា

កូរ៉េខាងត្បូង៖ បុរសម្នាក់ជាប់ទោសពីបទប្រឹងទទួលទានអាហារឲ្យឡើងទម្ងន់ដើម្បីគេចពីកាតព្វកិច្ចយោធា

នៅ​កូរ៉េខាងត្បូង បុរស​ជនជាតិ​កូរ៉េខាងត្បូង​ម្នាក់​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធធនាគារ​រយៈពេល ១ឆ្នាំ​ពី​បទ​មាន​ចេតនា​ប្រឹង​ទទួល​ទាន​អាហារ​ឲ្យ​ឡើង​ទម្ងន់​ដើម្បី​គេច​វេស​ពី​កាតព្វកិច្ចយោធា។ នេះ​បើ​យោងតាម​តុលាការ​ទីក្រុង​សេអ៊ូល​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP។

តុលាការ​ហុងកុង​ ​បើកសិទ្ធិឲ្យ​គូស្រឡាញ់​ភេទដូចគ្នា​ អាចផ្ទេរមត៌កនិង​​សុំ​លំនៅដ្ឋាន​រដ្ឋ

នៅ​​​​ហុងកុង ចៅក្រម​តុលាការ​ជាន់ខ្ពស់ បាន​សម្រេច​សេចក្តីឲ្យ​អ្នក​ស្រឡាញ់​ដូចគ្នា ២គូ ឈ្នះ

តុលាការ​ហុងកុង​ ​បើកសិទ្ធិឲ្យ​គូស្រឡាញ់​ភេទដូចគ្នា​ អាចផ្ទេរមត៌កនិង​​សុំ​លំនៅដ្ឋាន​រដ្ឋ

នៅ​​​​ហុងកុង ចៅក្រម​តុលាការ​ជាន់ខ្ពស់ បាន​សម្រេច​សេចក្តីឲ្យ​អ្នក​ស្រឡាញ់​ដូចគ្នា ២គូ ឈ្នះ​ក្តី​ក្នុង​សំណុំ​រឿង​ផ្ទេរមត៌ក និង​ករណី​សិទ្ធិស្នើសុំ​លំនៅដ្ឋាន​រដ្ឋ​។ សាលដីកា​​​របស់សាលាឧទ្ធរណ៍​យ៉ាងដូច្នេះ បាន​បើក​សិទ្ធិសេរីភាព​​ ​ដល់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា បាន​មួយ​កម្រិត​ធំ។ ក្រុម​អ្នក​ស្នេហាភេទ​ដូចគ្នា និង​អង្គការ​ការពារ​សិទ្ធិមនុស្ស​ នៅហុងកុង​ បាន​អបអរ​នឹងជ័យ​ជម្នះ​ ជាប្រវត្តិសាស្ត្រ​មួយ​នេះ។​ ​

សំណើរបស់មេដឹកនាំកម្ពុជាឲ្យវៀតណាមជួយថែរក្សាទំនៀមទម្លាប់ប្រពៃណីខ្មែរក្រោមឆ្លុះបញ្ចាំងយ៉ាងណា?

នៅក្នុងជំនួបជាមួយប្រធានរដ្ឋសភាវៀតណាមកាលពីចុងសប្តាហ៍មុនក្នុងទីក្រុងភ្នំពេញ លោក ហ៊ុន សែន ប្

សំណើរបស់មេដឹកនាំកម្ពុជាឲ្យវៀតណាមជួយថែរក្សាទំនៀមទម្លាប់ប្រពៃណីខ្មែរក្រោមឆ្លុះបញ្ចាំងយ៉ាងណា?

នៅក្នុងជំនួបជាមួយប្រធានរដ្ឋសភាវៀតណាមកាលពីចុងសប្តាហ៍មុនក្នុងទីក្រុងភ្នំពេញ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានស្នើឲ្យអាជ្ញាធរវៀតណាមគ្រប់លំដាប់ថ្នាក់បន្តយកចិត្តទុកដាក់ថែរក្សាទំនៀមទម្លាប់ ប្រពៃណី និងជំនឿសាសនារបស់បងប្អូនខ្មែរក្រោមដែលកំពុងរស់នៅក្នុងប្រទេសវៀតណាម។ សហគមន៍ខ្មែរកម្ពុជាក្រោមបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃចន្ទ ទី២៥ វិច្ឆិកាដោយសម្តែងការសាទរ និងអរគុណដល់លោក ហ៊ុន សែន ដែលធ្វើសំណើដូចនេះ។ ចំណែកអ្នកវិភាគនយោបាយ និងភូមិសាស្ត្រនានាបានហៅកាយវិការរបស់ថ្នាក់ដឹកនាំកំពូលកម្ពុជាដូចនេះថាជារបត់ថ្មីមួយ និងជាការទទួលខុសត្រូវរួមមួយដ៏ល្អ។

អាមេរិកថាខ្លួនមិនស្ថិតពីក្រោយគម្រោងបដិវត្តន៍ពណ៌នៅកម្ពុជាដូចការផ្សាយរបស់ The Sunday Guardian

ស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញបានបដិសេធលើព័ត៌មានចុះផ្សាយដោយកាសែតឥណ្ឌា The Sunday Guardian ដែលថា

អាមេរិកថាខ្លួនមិនស្ថិតពីក្រោយគម្រោងបដិវត្តន៍ពណ៌នៅកម្ពុជាដូចការផ្សាយរបស់ The Sunday Guardian

ស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញបានបដិសេធលើព័ត៌មានចុះផ្សាយដោយកាសែតឥណ្ឌា The Sunday Guardian ដែលថា អាមេរិកនៅពីក្រោយខ្នងនៃចលនាបដិវត្តន៍ពណ៌នៅកម្ពុជា។ ស្ថានទូតអាមេរិកប្រចាំកម្ពុជាចាត់ទុកព័ត៌មានរបស់ The Sunday Guardian មួយនេះថាជាព័ត៌មាន «មិនពិត និងបំភាន់គោលនយោបាយការបរទេសអាមេរិក»។ គួររម្លឹកថាកាលពីថ្ងៃទី១០ វិច្ឆិកា កាសែតឥណ្ឌា The Sunday Guardian បានចោទប្រកាន់រដ្ឋបាលអាមេរិករបស់លោក ចូ បៃឌិនថាជាអ្នកនៅពីក្រោយគម្រោងបដិវត្តន៍ពណ៌នានានៅក្នុងប្រទេសកម្ពុជា។

លោកហ៊ុន សែនថា មេដឹកនាំភូមាសម្រេចយកកម្ពុជាជាប្រទេសគំរូសម្រាប់ការបោះឆ្នោតនៅភូមា

នៅក្នុងជំនួបជាមួយប្រធានគណបក្សយោធានិយមភូមាកាលពីពេលថ្មីៗនេះ លោកហ៊ុន សែន ប្រធានព្រឹទ្ធសភា និ

លោកហ៊ុន សែនថា មេដឹកនាំភូមាសម្រេចយកកម្ពុជាជាប្រទេសគំរូសម្រាប់ការបោះឆ្នោតនៅភូមា

នៅក្នុងជំនួបជាមួយប្រធានគណបក្សយោធានិយមភូមាកាលពីពេលថ្មីៗនេះ លោកហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានអះអាងពីការសម្រេចចិត្តបញ្ជូនមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាឲ្យទៅចូលរួមអង្កេតការណ៍បោះឆ្នោតនៅភូមាដែលគ្រោងរៀបចំធ្វើនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ។ តាមលោកហ៊ុន សែន ការបោះឆ្នោតនៅភូមាដែលរៀបចំដោយរបបសឹកនឹងត្រូវធ្វើឡើងដោយយកតាមលំនាំនៃការបោះឆ្នោតនៅកម្ពុជា។

សភាអាមេរិក ទាញ​សញ្ញាអាសន្ន​ថា​ ហុងកុង​កំពុងតែ​​ក្លាយជា​តំបន់​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ

ពីទីក្រុង​វ៉ាស៊ីនតោន បណ្តា​សមាជិក​សភា​អាមេរិក បាន​ស្នើយោបល់​ឲ្យ​រដ្ឋាភិបាលរបស់ខ្លួន គិត​

សភាអាមេរិក ទាញ​សញ្ញាអាសន្ន​ថា​ ហុងកុង​កំពុងតែ​​ក្លាយជា​តំបន់​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ

ពីទីក្រុង​វ៉ាស៊ីនតោន បណ្តា​សមាជិក​សភា​អាមេរិក បាន​ស្នើយោបល់​ឲ្យ​រដ្ឋាភិបាលរបស់ខ្លួន គិត​​ពិចារណាឡើងវិញ ពី​ទំនាក់ទំនង​វិស័យ​ហិរញ្ញវត្ថុ​ជាមួយ​នឹង​រដ្ឋបាល​ទីក្រុង​​ ហុងកុង ជាពិសេស​ផ្នែក​ធនាគារ​​។ នេះ​ក៏ព្រោះតែ​សមាជិកសភាអាមេរិក​​ ចោទប្រកាន់​​ថា ហុង​កុង​ កំពុងតែ​​ក្លាយជា​កន្លែង​លាងលុយកខ្វក់​ និង​ជា​ជំរំ​ឧក្រិដ្ឋកម្មហិរញ្ញវត្ថុ ដែល​ជួយជ្រោមជ្រែង​​ប្រទេស​ផ្សេងៗដែលជា​សត្រូវ​របស់​អាមេរិក ឲ្យ​រួច​គេច​ផុត​ពី​ទណ្ឌកម្មសេដ្ឋកិច្ច​​។

ឥណ្ឌាបានបង្រ្កាប និងរឹបអូសថ្នាំញៀនជាង ៥តោន មកពីភូមា

កងឆ្មាំសមុទ្រឥណ្ឌា បានប្រកាសក្នុងថ្ងៃអង្គារ ទី២៦ វិច្ឆិកានេះ ពីការបង្ក្រាបនិងរឹបអូសថ្នាំញ

ឥណ្ឌាបានបង្រ្កាប និងរឹបអូសថ្នាំញៀនជាង ៥តោន មកពីភូមា

កងឆ្មាំសមុទ្រឥណ្ឌា បានប្រកាសក្នុងថ្ងៃអង្គារ ទី២៦ វិច្ឆិកានេះ ពីការបង្ក្រាបនិងរឹបអូសថ្នាំញៀនប្រភេទ មេតំហ្វេតាមីន (Méthamphétamine) សរុបប្រមាណជាង ៥តោន នៅលើទូកនេសាទមួយ មកពីប្រទេសភូមា។ កងឆ្មាំសមុទ្រឥណ្ឌា បានចេញល្បាតនិងប្រទះឃើញទូកនេសាទនេះ ពីលើឧទ្ធម្ភាគចក្រ​ នៅសមុទ្រអង់ដាម៉ង់ (Andaman) ដែលនៅស្ថិតនៅចន្លោះប្រទេសឥណ្ឌា និងភូមា។

ADB ផ្តល់ប្រាក់កម្ចី៥០លានដុល្លារឲ្យកម្ពុជាដើម្បីជំរុញពាណិជ្ជកម្ម និងបង្កើនឧត្តមភាពប្រកួតប្រជែង

នៅថ្ងៃអង្គារ ទី២៦ វិច្ឆិកានេះ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB បានអនុម័តលើកញ្ចប់ប្រាក់កម្ចី

ADB ផ្តល់ប្រាក់កម្ចី៥០លានដុល្លារឲ្យកម្ពុជាដើម្បីជំរុញពាណិជ្ជកម្ម និងបង្កើនឧត្តមភាពប្រកួតប្រជែង

នៅថ្ងៃអង្គារ ទី២៦ វិច្ឆិកានេះ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB បានអនុម័តលើកញ្ចប់ប្រាក់កម្ចី ៥០លានដុល្លារអាមេរិកឪ្យកម្ពុជា។ តាម ADB ប្រាក់កម្ចីក្នុងទំហំ ៥០លានដុល្លារនេះនឹងជួយឪ្យកម្ពុជាបង្កើនបរិយាកាសធុរកិច្ចកាន់តែងាយស្រួលសម្រាប់ការវិនិយោគ លើកកម្ពស់អាជីវកម្មឱ្យកាន់តែមានសមត្ថភាពប្រកួតប្រជែងខ្ពស់ និងបន្ធូរបន្ថយរបាំងពាណិជ្ជកម្ម ពិសេសដើម្បីជួយដល់វិស័យសហគ្រាសខ្នាតតូច និងមធ្យម។ 

ប៉ូលិសថៃកំពុងស្វែងចាប់ខ្លួនអ្នកជំនួញថៃម្នាក់ជាប់សង្ស័យពីបទឆបោកប្រាក់រាប់រយលានអឺរ៉ូ

ប៉ូលិសថៃកំពុងស្វែងរកចាប់ខ្លួនអ្នកជំនួញថៃមួយរូបដែលជាអតីតប្រធានក្រុមមន្ទីរពេទ្យដ៏សំខាន់ម

ប៉ូលិសថៃកំពុងស្វែងចាប់ខ្លួនអ្នកជំនួញថៃម្នាក់ជាប់សង្ស័យពីបទឆបោកប្រាក់រាប់រយលានអឺរ៉ូ

ប៉ូលិសថៃកំពុងស្វែងរកចាប់ខ្លួនអ្នកជំនួញថៃមួយរូបដែលជាអតីតប្រធានក្រុមមន្ទីរពេទ្យដ៏សំខាន់មួយនៅប្រទេសថៃ ដែលជាប់សង្ស័យពីបទឆបោកប្រាក់ប្រមាណ ២០០លានអឺរ៉ូ មុនពេលរត់គេចខ្លួនទៅក្រៅប្រទេស។ នេះបើយោងតាមការបញ្ជាក់របស់ប៉ូលិសថៃ នៅថ្ងៃចន្ទ ទី២៥ វិច្ឆិកា។

មេដឹកនាំម្នាក់​នៃ​​ក្រុម​ប្រដាប់​អាវុធជនជាតិ​ភាគតិច​ បោះដៃចរចា​ជាមួយ​របបសឹក​ភូមា

នៅភូមា ចាប់តាំងពី​របបសឹក ធ្វើ​រដ្ឋប្រហារ​ដណ្តើម​ក្តាប់អំណា​ច​ នៅដើមឆ្នាំ២០២១មក មាន​ក្រុម​

មេដឹកនាំម្នាក់​នៃ​​ក្រុម​ប្រដាប់​អាវុធជនជាតិ​ភាគតិច​ បោះដៃចរចា​ជាមួយ​របបសឹក​ភូមា

នៅភូមា ចាប់តាំងពី​របបសឹក ធ្វើ​រដ្ឋប្រហារ​ដណ្តើម​ក្តាប់អំណា​ច​ នៅដើមឆ្នាំ២០២១មក មាន​ក្រុម​ប្រដាប់​អាវុធ ជនជាតិ​ភាគតិច​ ជាច្រើន​ប្រភព​និង​ច្រើន​ប្រភេទ មិនតិច​ជាង​ ១០ ក្រុម​នោះឡើយ​ ដែល​បាន​នាំគ្នា​​ងើប​បះ​បោរ​ប្រឆាំងរដ្ឋបាល​​ទីក្រុង​ណៃពិដោរ។ ដើមសប្តាហ៍​នេះ ចលនា​ក្រុម​ប្រដាប់​អាវុធ​ធំមួយ​ បាន​ប្រកាស​​បោះដៃ​ចង់​ចរចា​។​  ​​

Get more results via ClueGoal