Cambodia



នៅ​កូរ៉េ​ខាងត្បូង សន្ធិសញ្ញា​ប្រឆាំង​ប្លាស្ទិកត្រូវពន្យារពេល​ព្រោះ​មិនទាន់​ចរចា​ស្រុះស្រួល​គ្នា

ប្រមាណជា ១សប្តាហ៍មកហើយ ដែល​ប្រទេស​ជាង​១៧០ បាន​ចូលរួម​ចរចា ដើម្បី​សម្រេច​គម្រោង​​​បង្កើត​ស

មាតុភូមិជាទីស្នេហា ជាកម្រងស្នាដៃរូបភាព១០ឆ្នាំរបស់សិល្បករថតរូបគឹមហាក់

កម្រងស្នាដៃរូបភាពឯកសារ​របស់សិល្បករថតរូបគឹមហាក់ ក្រោមចំណងជើងថា មាតុភូមិជាទីស្នេហា ត្រូវបា

មាតុភូមិជាទីស្នេហា ជាកម្រងស្នាដៃរូបភាព១០ឆ្នាំរបស់សិល្បករថតរូបគឹមហាក់

កម្រងស្នាដៃរូបភាពឯកសារ​របស់សិល្បករថតរូបគឹមហាក់ ក្រោមចំណងជើងថា មាតុភូមិជាទីស្នេហា ត្រូវបាន​ដាក់តាំង​បង្ហាញទាំងនៅប្រទេសកម្ពុជានិងនៅលើឆាក​អន្តរជាតិ។ នាពេលថ្មីៗនេះ ស្នាដៃមួយនេះ​ក៏ត្រូវបានបោះពុម្ភផ្សាយជាសៀវភៅ​ដែលមានកម្រាស់ដល់ទៅ២៥៦ទំព័រនិងមានរូបភាពចំនួន១៥៩សន្លឹក។ មាតុភូមិជាទីស្នេហា គឺជាចំណងដៃនៃការធ្វើដំណើរ​របស់សិល្បករ​ជាង១០ឆ្នាំ ជុំវិញប្រទេសកម្ពុជា ដើម្បីផ្តិតយករូបភាពដ៏ភាពស្រស់ស្អាតទុកជាការចងចាំ។

អង្គការ​សហប្រជាជាតិ​ អំពាវនាវរក​ជំនួយ​​មនុស្សធម៌​​ប្រមាណ​ ៤៧ ពាន់លា​នដុល្លារ​​ សម្រាប់ឆ្នាំថ្មី

ក្នុង​ឆ្នាំថ្មី​ខាង​មុខ ​អង្គការ​សហប្រជាជាតិ​ ត្រូវការកញ្ចប់​​មូលនិធិ​មនុស្សធម៌ ​ប្រមាណ ​

អង្គការ​សហប្រជាជាតិ​ អំពាវនាវរក​ជំនួយ​​មនុស្សធម៌​​ប្រមាណ​ ៤៧ ពាន់លា​នដុល្លារ​​ សម្រាប់ឆ្នាំថ្មី

ក្នុង​ឆ្នាំថ្មី​ខាង​មុខ ​អង្គការ​សហប្រជាជាតិ​ ត្រូវការកញ្ចប់​​មូលនិធិ​មនុស្សធម៌ ​ប្រមាណ ​៤៧,៧ ពាន់លា​នដុល្លារ​ ដើម្បី​ជួយសង្គ្រោះ​មនុស្ស ប្រមាណ ១៩០ លាននាក់​។ មនុស្ស​ទាំង​ជាង ១៩០ លាននាក់​នោះ ជាជនរងគ្រោះ​ព្រោះតែវិបត្តិសង្គ្រាម​​ និង​រងគ្រោះពី​ការ​ប្រែប្រួល​អាកាសធាតុ។​ ​​

ក្រៅពីកិច្ចសន្យា​វិនិយោគធំៗ បារាំងសង្ឃឹមអាច​លក់​យន្តហោះចម្បាំងRafale ឲ្យ​អារ៉ាប៊ីសាអូឌីត

ស្របពេល​ដែលនៅបារាំងកំពុងតែមានចលាចលនយោបាយ​ខ្លាំង ​លោក​ប្រធានាធិបតី​ ម៉ាក្រុង​ កំពុងស្ថិតន

ក្រៅពីកិច្ចសន្យា​វិនិយោគធំៗ បារាំងសង្ឃឹមអាច​លក់​យន្តហោះចម្បាំងRafale ឲ្យ​អារ៉ាប៊ីសាអូឌីត

ស្របពេល​ដែលនៅបារាំងកំពុងតែមានចលាចលនយោបាយ​ខ្លាំង ​លោក​ប្រធានាធិបតី​ ម៉ាក្រុង​ កំពុងស្ថិតនៅ​ ប្រទេសអារ៉ាប៊ីសាអូឌីត តាំងតែ​ពី​ថ្ងៃ​ចន្ទ​ទី​២ធ្នូ។ ទស្សនកិច្ចនៅទីក្រុង​រីយ៉ាត​ ស្ថិតក្នុង​កម្មវត្ថុ​ដែល​​លោក​ម៉ាក្រុង ចង់​ ​បើកផ្លូវ​ឲ្យ​មាន​កិច្ចសន្យាជាច្រើនវិស័យ រវាង​អារ៉ាប៊ីសាអូឌីតជាមួយ​ក្រុមហ៊ុនធំៗរបស់បារាំង​ ខណៈដែលអារ៉ាប៊ីសាអូឌីត កំពុងតែចង់ពង្រីកសក្តានុយពលសេដ្ឋកិច្ច​ ទៅលើវិស័យផ្សេងទៀតក្រៅពីប្រេងកាត​។ ទន្ទឹមគ្នានេះ​​ បារាំងក៏កំពុងតែ​បញ្ចុះបញ្ចូល​ឲ្យអារ៉ាប៊ីសាអូឌីត ទិញយន្តហោះ​ចម្បាំង Rafale របស់​បារាំងដែរ​។

លោក ហ៊ុន សែន បញ្ជាក់ថាលោកស៊ី ជីនពីងគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ

លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានបញ្ជាក់ថា លោកស៊ី ជីនពីង ប្រធានាធិបតីចិនបានសម្តែងនូវ

លោក ហ៊ុន សែន បញ្ជាក់ថាលោកស៊ី ជីនពីងគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ

លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានបញ្ជាក់ថា លោកស៊ី ជីនពីង ប្រធានាធិបតីចិនបានសម្តែងនូវការគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជា។ ការបញ្ជាក់របស់លោក ហ៊ុន សែន ដូច្នេះធ្វើឡើង ក្រោយលោកបានជួបជជែកជាមួយលោក ស៊ី ជីនពីងក្នុងអំឡុងពេលដែលលោកបំពេញទស្សនកិច្ចរយៈពេល ៣ថ្ងៃនៅប្រទេសចិនពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤។

តើបច្ចុប្បន្ននេះ ចិននៅតែជាតួអង្គសំខាន់ក្នុងការជួយអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ឬយ៉ាងណា?

នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​ទៅ​កាន់​ប្រទេស​ចិន​ពី​ថ្ងៃ​ទី​២ ​ដល់​ថ្ងៃទី​៤ ​ខែ​ធ្នូ​ ប្រធា

តើបច្ចុប្បន្ននេះ ចិននៅតែជាតួអង្គសំខាន់ក្នុងការជួយអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ឬយ៉ាងណា?

នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​ទៅ​កាន់​ប្រទេស​ចិន​ពី​ថ្ងៃ​ទី​២ ​ដល់​ថ្ងៃទី​៤ ​ខែ​ធ្នូ​ ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា​ លោក​ ហ៊ុន សែន​បាន​ស្នើឲ្យ​ប្រធា​នា​ធិបតី​ចិន ​លោក ​ស៊ី ជីនពីង ​បន្ត​ផ្តល់​ជំនួយ​ឥត​សំណង កម្ចី​ឥណទាន និង​ជំរុញ​ការ​វិនិយោគ​ចិន​មក​កម្ពុជា​បន្ថែម​ទៀត​។​ តាម​លោក ហ៊ុន សែន ជំនួយ​របស់​ចិន​មិន​ត្រឹម​តែ​ចូល​រួម​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ សង្គម​ប៉ុណ្ណោះទេ​ តែ​ថែម​ទាំង​បាន​ជួយ​ពង្រឹង​ឯក​រាជ្យ​ភាព​នយោបាយ​របស់​កម្ពុជា​ផង​ដែរ​។​ ចិន​មិន​បាន​ឆ្លើយ​តប​ចំៗ​រឿង​ការ​ផ្តល់​ជំនួយ​ទេ​ តែ​ចិន​បញ្ជាក់​ពី​ការ​បន្ត​គាំទ្រ​កម្ពុជា​ដើម្បី​កសាង​សហគមន៍​ជោគ​វាសនា​រួម​ចិន និង​កម្ពុជា​។​ តើ​បច្ចុប្បន្ន​នេះ ​ចិន​នៅតែ​ជាតួអង្គ​សំខាន់​របស់​កម្ពុជា​ក្នុង​ការ​ជួយ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​ទៀត​ដែរ​ ឬ​យ៉ាង​ណា?​

អាជ្ញាធរខ្មែររឹបអូសបានគ្រឿងញៀនជាង១៣តោនក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៤

សមត្ថកិច្ចប្រឆាំងគ្រឿងញៀននៃប្រទេសកម្ពុជាបានរឹបអូសគ្រឿងញៀនខុសច្បាប់ដ៏ច្រើនសន្ធឹកសន្ធាប់

អាជ្ញាធរខ្មែររឹបអូសបានគ្រឿងញៀនជាង១៣តោនក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៤

សមត្ថកិច្ចប្រឆាំងគ្រឿងញៀននៃប្រទេសកម្ពុជាបានរឹបអូសគ្រឿងញៀនខុសច្បាប់ដ៏ច្រើនសន្ធឹកសន្ធាប់ចំនួន ១៣,៣តោន តែក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤នេះ។ ការរឹបអូសគ្រឿងញៀនខុសច្បាប់ពីឧក្រិដ្ឋជនរយៈពេល១១ខែ ក្នុងឆ្នាំនេះ បានកើនឡើងជិត៥ដង ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ កន្លងទៅ។ នេះបើតាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ចលាចល​នៅកូរ៉េខាងត្បូង ក្រោយប្រធានាធិបតីប្រកាស​ប្រើច្បាប់អាជ្ញាសឹក

នៅទីក្រុង​សេអ៊ូល ភាពចលាចល​បានកើតមានរយៈពេលប៉ុន្មានម៉ោង នៅ​យប់​ថ្ងៃអង្គារ​ឈាន​ចូល​ដល់​ថ្ង

ចលាចល​នៅកូរ៉េខាងត្បូង ក្រោយប្រធានាធិបតីប្រកាស​ប្រើច្បាប់អាជ្ញាសឹក

នៅទីក្រុង​សេអ៊ូល ភាពចលាចល​បានកើតមានរយៈពេលប៉ុន្មានម៉ោង នៅ​យប់​ថ្ងៃអង្គារ​ឈាន​ចូល​ដល់​ថ្ងៃពុធទី ៤​ធ្នូ បន្ទាប់ពី​ប្រធានាធិបតី លោក យូន សុកយោល​បាន​ប្រកាស​ប្រើ​ច្បាប់​អាជ្ញាសឹក​នៅកូរ៉េខាងត្បូង។ ភ្លាមៗ ប៉ូលិស និងទាហាន​ត្រូវ​ដាក់​ពង្រាយ​នៅ​មុខ និង​ក្នុង​បរិវេណ​រដ្ឋសភា។ នៅ​៣ម៉ោងក្រោយ​ការប្រកាស​របស់​ប្រធានាធិបតី ប្រើ​ច្បាប់អាជ្ញាសឹក សមាជិកសភា​មកពីគណបក្ស​ប្រឆាំង និង​គណបក្ស​កាន់អំណាច​បាន​បោះឆ្នោត​ប្រឆាំងការសម្រេច​របស់​លោក​ប្រធានាធិបតី​ យូន សុកយោល​ដែល​គេ​ចាត់ទុកថា ជារឿង​ខុសឆ្គង ខុសច្បាប់ ប្រាសចាក​រដ្ឋធម្មនុញ្ញ​កូរ៉េខាងត្បូង​។

អ៊ុយក្រែន​ ទទូច​​សុំ​ចូល​សមាជិកអូតង់ តែ​អ្នក​ការទូត​អូតង់ ថាមិនទាន់ដល់​ពេល

​នៅ​ក្រុង​ព្រុចសែល អង្គការ​អូតង់​បើកកិច្ចប្រជុំ​ចំនួន​២ថ្ងៃ​​ ឧទ្ទិស​ចំពោះករណី​រក​មធ្យោ

អ៊ុយក្រែន​ ទទូច​​សុំ​ចូល​សមាជិកអូតង់ តែ​អ្នក​ការទូត​អូតង់ ថាមិនទាន់ដល់​ពេល

​នៅ​ក្រុង​ព្រុចសែល អង្គការ​អូតង់​បើកកិច្ចប្រជុំ​ចំនួន​២ថ្ងៃ​​ ឧទ្ទិស​ចំពោះករណី​រក​មធ្យោបាយ​បន្ត​​ជួយ​អ៊ុយក្រែន។ អ៊ុយក្រែន​ ​រន្ថើន​សុំ​ចូលជា​​សមាជិកអង្គការ​សម្ព័ន្ធយោធា​អូតង់ ដោយ​បញ្ជាក់​ថា មានតែ​ក្លាយជា​រដ្ឋ​សមាជិកអូតង់​​ទេ ដែល​អាច​ជួយ​រក្សា​ទឹកដីអ៊ុយក្រែន។ ​

ពលរដ្ឋវ័យចំណាស់នៅតំបន់អង្គររកចំណូលបានតិចតួច ជាមួយរបរត្បាញកន្ទេលផ្អាវ

ពលរដ្ឋវ័យចំណាស់រស់នៅឃុំលាងដៃនៅតែបន្ដរបរត្បាញកន្ទេលផ្អាវបន្សល់ទុកពីដូនតា។ ការងារត្បាញកន្

ពលរដ្ឋវ័យចំណាស់នៅតំបន់អង្គររកចំណូលបានតិចតួច ជាមួយរបរត្បាញកន្ទេលផ្អាវ

ពលរដ្ឋវ័យចំណាស់រស់នៅឃុំលាងដៃនៅតែបន្ដរបរត្បាញកន្ទេលផ្អាវបន្សល់ទុកពីដូនតា។ ការងារត្បាញកន្ទេលផ្អាវនេះ ចំណាយកម្លាំង និងពេលវេលាច្រើន ពិសេសត្រូវការភាពអត់ធ្មត់ និងព្យាយាមខ្លាំង។ ប៉ុន្តែចំពោះស្ត្រីវ័យចំណាស់នៅតំបន់អង្គរ ពួកគាត់អាចរកប្រាក់កំរៃបានតិចតួចបំផុត ប្រហែល២០០០រៀលប៉ុណ្ណោះក្នុងមួយថ្ងៃ ដើម្បីរួមចំណែកដោះស្រាយជីវភាពគ្រួសារ៕

តើកម្ពុជាគួរពិចារណាពន្លឿនការបើកមជ្ឈមណ្ឌលសិក្សាវៀតណាមឬយ៉ាងណា?

នៅក្នុងពេលដែលព្រះមហាក្សត្រខ្មែរព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី យាងបំពេញព្រះរាជទស

តើកម្ពុជាគួរពិចារណាពន្លឿនការបើកមជ្ឈមណ្ឌលសិក្សាវៀតណាមឬយ៉ាងណា?

នៅក្នុងពេលដែលព្រះមហាក្សត្រខ្មែរព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី យាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសវៀតណាមកាលពីចុងខែវិច្ឆិកាថ្មីៗនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក ផាម មិញជិញ បានស្នើសុំដល់អង្គព្រះមហាក្សត្រកម្ពុជា ដើម្បីឲ្យព្រះអង្គគាំទ្រការបង្កើត និងដំណើរការមជ្ឈមណ្ឌលសិក្សាវៀតណាម នៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អ្នកតាមសង្គម និងអ្នកជំនាញក្នុងកិច្ចការអន្តរជាតិមើលឃើញថា រដ្ឋាភិបាលកម្ពុជាគួរពិនិត្យពិចារណាពីភាពចាំបាច់ តើការបើកមជ្ឈមណ្ឌលសិក្សាវៀតណាមនៅកម្ពុជានេះ មានសារៈសំខាន់ប៉ុណ្ណា។ អ្នកជំនាញខ្លះលើកឡើងថា ការបើកមជ្ឈមណ្ឌលសិក្សាវៀតណាមនេះ ក៏ស្ថិតនៅក្នុងផ្នែកមួយនៃក្របខណ្ឌរបស់អាស៊ាន សម្រាប់ផ្លាស់ប្តូរការយល់ដឹងផ្នែកវប្បធម៌ ប្រពៃណី និងអក្សរសាស្ត្រនៃបណ្តាប្រទេសជាសមាជិកអាស៊ាន។

មន្ត្រីក្រសួងពាណិជ្ជកម្មថា គ្មានគោលការណ៍ចុះបញ្ជីពាណិជ្ជកម្មឱ្យក្រុមហ៊ុនហ្គេមអនឡាញឡើយ

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ក្រសួងពាណិជ្ជកម្មពុំមានគោលការណ៍អនុញ្ញាត ចុ

មន្ត្រីក្រសួងពាណិជ្ជកម្មថា គ្មានគោលការណ៍ចុះបញ្ជីពាណិជ្ជកម្មឱ្យក្រុមហ៊ុនហ្គេមអនឡាញឡើយ

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ក្រសួងពាណិជ្ជកម្មពុំមានគោលការណ៍អនុញ្ញាត ចុះបញ្ជីពាណិជ្ជកម្មឱ្យក្រុមហ៊ុនហ្គេមអនឡាញណាមួយក្នុងប្រទេសកម្ពុជាទេ។ ការបញ្ជាក់យ៉ាងដូច្នេះ ធ្វើឡើងបន្ទាប់ពីមានក្រុមហ៊ុនវេទិកាហ្គេមអនឡាញមួយចំនួនបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមដោយបង្ហាញនូវវិញ្ញាបនបត្របញ្ជាក់ពីការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម។ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា រាល់ការចុះបញ្ជីពាណិជ្ជកម្មចំពោះក្រុមហ៊ុនដែលរកស៊ីតាមប្រព័ន្ធអេឡិចត្រូនិក គឺពុំតម្រូវឱ្យដាក់កម្មវត្ថុចំៗថា រកស៊ីវិស័យហ្គេមអនឡាញឡើយ។

លោក លី សែ៖ទេសចរអាមេរិក អឺរ៉ុប អូស្ត្រាលីបានវិលមកវិញស្ទើរប្រហាក់ប្រហែលមុនកូវីដ

រយៈពេល១១ខែ ឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គររកចំណូលបានសរុបចំនួន ៤២លានដុល្លារ ពីការលក់បណ្ណចូលទស

លោក លី សែ៖ទេសចរអាមេរិក អឺរ៉ុប អូស្ត្រាលីបានវិលមកវិញស្ទើរប្រហាក់ប្រហែលមុនកូវីដ

រយៈពេល១១ខែ ឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គររកចំណូលបានសរុបចំនួន ៤២លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកេរ និងកំពង់ផែចុងឃ្នៀស។ ចំនួននេះបានកើនជាង២៨% ធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤នេះ លោក លី សែ អគ្គនាយកគ្រឹះស្ថានអង្គរបានថ្លែងឲ្យដឹងថាទេសចរដែលមកពីអាមេរិក អឺរ៉ុប និងអូស្ត្រាលីមានចំនួនសឹងតែប្រហាក់ប្រហែលមុនការរាតត្បាតជំងឺកូវីដ-១៩។ ដោយឡែក ចំពោះទេសចរមកពីតំបន់អាស៊ីវិញ គឺនៅទាបនៅឡើយ ដោយហេតុថាប្រទេសមួយចំនួននៅរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចធ្ងន់ធ្ងរ។ តាមលោក លី សែ ទេសចរ អាមេរិកស្ថិតនៅលំដាប់លេខ១ អង់គ្លេសលេខ២ បារាំងលេខ៣ ខណៈចិន និងកូរ៉េខាងត្បូងបានឈរនៅលំដាប់លេខ៤ និងលេខ៥៕

រុស្ស៊ីលុបចោល ការរៀបចំព្រឹត្តិការណ៍ កីឡាមិត្តភាព ដោយពុំបញ្ជាក់មូលហេតុច្បាស់លាស់

ថ្ងៃចន្ទ ទី ២ ខែធ្នូ ឆ្នាំ ២០២៤ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានប្រកាសនៅក្នុងក្រិ

រុស្ស៊ីលុបចោល ការរៀបចំព្រឹត្តិការណ៍ កីឡាមិត្តភាព ដោយពុំបញ្ជាក់មូលហេតុច្បាស់លាស់

ថ្ងៃចន្ទ ទី ២ ខែធ្នូ ឆ្នាំ ២០២៤ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានប្រកាសនៅក្នុងក្រិត្យ មួយថា រុស្ស៊ីសម្រេចលុបចោលវិញ នូវគម្រោងរៀបចំព្រឹត្តិការណ៍ ” កីឡាមិត្តភាព” ដែលរុស្ស៊ីអះអាងថា នឹងក្លាយជាគូរប្រជែងជាមួយ ព្រឹត្តិការណ៍ កីឡាអូឡាំពិក។ សូមរំឭកថា កាលពីឆ្នាំ ២០២៣ កន្លងទៅ លោក ពូទីន ធ្លាប់បានប្រកាសថា​ រុស្ស៊ីធ្វើជាម្ចាស់ផ្ទះទទួល ចាត់ចែង កីឡាថ្មីនេះ ដែលគ្រោងប្រព្រឹត្តទៅ ក្នុងខែកញ្ញា ឆ្នាំ ២០២៤។

តុលាការវៀតណាមបន្ត​ដាក់ទោស​ប្រហារ​ជីវិត​សេដ្ឋីនី ជឿង មីឡាន តែ​បើ​ព្រម​សងលុយ អាច​នឹងទុក​ជីវិត

តុលាការ​ឧទ្ធរណ៍​ក្រុង​ហូជីមីង បាន​សម្រេចរក្សាតម្កល់​ទោសប្រហារជីវិត ចំពោះ​មហាសេដ្ឋី ជឿង មី

តុលាការវៀតណាមបន្ត​ដាក់ទោស​ប្រហារ​ជីវិត​សេដ្ឋីនី ជឿង មីឡាន តែ​បើ​ព្រម​សងលុយ អាច​នឹងទុក​ជីវិត

តុលាការ​ឧទ្ធរណ៍​ក្រុង​ហូជីមីង បាន​សម្រេចរក្សាតម្កល់​ទោសប្រហារជីវិត ចំពោះ​មហាសេដ្ឋី ជឿង មីឡាន ស្រប​តាម​សាលក្រម​ផ្តាច់ជីវិត​របស់​សាលាដំបូង​។​ តុលាការ​ជាន់​ខ្ពស់​វៀតណាម ក៏​បញ្ជាក់ថា អាជ្ញាធរ​អាច​ទុកជីវិតឲ្យមហាសេដ្ឋីនី​រូបនេះ ​ ប្រសិន​បើសិនលោកស្រីព្រម​បង់សងលុយ​ ៣ភាគ៤ នៃប្រាក់​​ ដែលគាត់បានបោកប្រាស់ពីគេ។​ ប្រសិនបើ​ធ្វើដូច្នេះ នោះទោស​​​ប្រហារជីវិត អាច​នឹង​ធ្លាក់​មកត្រឹមជា ​ទោសជាប់​ពន្ធនាគារ​ អស់​១ជី​វិត​ទៅវិញ។​​

ក្រុមហ៊ុន​លក់អាវុធ​អាមេរិក រុស្ស៊ី និងដើមបូព៌ា​កាក់កបដោយសារ សង្រ្គាមអ៊ុយក្រែននិង​ភាពតានតឹង នៅ​អាស៊ី

ក្រុមហ៊ុន​ផលិតអាវុធ​នៅអាមេរិក រុស្ស៊ី និង​នៅដើមបូព៌ា​កើបលុយ​រាប់ពាន់លាន​ដុល្លារ ពីការ​លក

ក្រុមហ៊ុន​លក់អាវុធ​អាមេរិក រុស្ស៊ី និងដើមបូព៌ា​កាក់កបដោយសារ សង្រ្គាមអ៊ុយក្រែននិង​ភាពតានតឹង នៅ​អាស៊ី

ក្រុមហ៊ុន​ផលិតអាវុធ​នៅអាមេរិក រុស្ស៊ី និង​នៅដើមបូព៌ា​កើបលុយ​រាប់ពាន់លាន​ដុល្លារ ពីការ​លក់អាវុធ ដែល​ចេះតែ​កើនឡើងជាលំដាប់ ដោយសារ​សង្រ្គាមអ៊ុយក្រែន សង្រ្គាមហ្កាហ្សា និង​ភាពតានតឹង​នៅតំបន់​អាស៊ី។ របាយការណ៍​របស់​វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Sipri ចុះផ្សាយ​នៅថ្ងៃទី ១​ធ្នូ បង្ហាញថា ក្រុមហ៊ុន​ផលិត​អាវុធ​ធំៗ នៅ​ក្នុង​ពិភពលោក​ចំនួន ១០០ រក​បាន​ប្រាក់ចំណូល​៦៣២​ពាន់លាន​ដុល្លារ​នៅ​ឆ្នាំ ២០២៣ ពោលគឺ​កើនឡើងជាង ៤%​បើប្រៀបធៀប​នឹង​ឆ្នាំ​២០២២។

ហ្វីលីពីន៖ នាវាមុជទឹករុស្សីមួយគ្រឿង ប្រទះឃើញនៅក្បែរដែនទឹកហ្វីលីពីន

កងទ័ពហ្វីលីពីនបានប្រកាស នៅថ្ងៃចន្ទ ទី០២ ធ្នូនេះថា បានប្រទះឃើញនាវាមុជទឹករុស្ស៊ីមួយគ្រឿង នៅ

ហ្វីលីពីន៖ នាវាមុជទឹករុស្សីមួយគ្រឿង ប្រទះឃើញនៅក្បែរដែនទឹកហ្វីលីពីន

កងទ័ពហ្វីលីពីនបានប្រកាស នៅថ្ងៃចន្ទ ទី០២ ធ្នូនេះថា បានប្រទះឃើញនាវាមុជទឹករុស្ស៊ីមួយគ្រឿង នៅក្នុងដែនសមុទ្រហ្វីលីពីន នៅសមុទ្រចិនខាងត្បូង។ ប្រធានាធិបតីហ្វីលីពីន លោកម៉ាកូស បាននិយាយប្រាប់អ្នកកាសែតនៅថ្ងៃនេះថា វត្តមានរបស់នាវាមុជទឹករុស្ស៊ីនៅក្នុងដែនទឹកហ្វីលីពីនយ៉ាងដូច្នេះ គឺជារឿងដ៏គួរឲ្យព្រួយបារម្ភ។

តើសេដ្ឋកិច្ចរបស់កម្ពុជានឹងប្រែប្រួលបែបណា ប្រសិនបើ EBA ត្រូវកាត់ផ្តាច់ទាំងស្រុង?

រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​ធ្លាប់​លើក​ឡើង កាល​ពី​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០២៤​ថា ក

តើសេដ្ឋកិច្ចរបស់កម្ពុជានឹងប្រែប្រួលបែបណា ប្រសិនបើ EBA ត្រូវកាត់ផ្តាច់ទាំងស្រុង?

រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​ធ្លាប់​លើក​ឡើង កាល​ពី​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០២៤​ថា កម្ពុជា​នឹង​ចាក​ចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិច​តួច​នៅ​ឆ្នាំ​២០២៩ ហើយ​ថា ការ​ចាក​ចេញ​នេះ​នឹង​ធ្វើ​ឱ្យកម្ពុជា​ប្រឈម​នឹង​ផល​ប៉ះពាល់​អវិជ្ជមាន​ជា​ច្រើន ដូចជា ការ​បាត់​បង់​ភាព​អនុគ្រោះ​ពន្ធ​គយ និង​ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង​ជាង​មុន នៃ​ទំនិញ​របស់​កម្ពុជា​នៅ​លើ​ទីផ្សារ​អន្តរ​ជាតិ​។​ ដូច្នេះ​ប្រសិន​បើ សហភាព​អឺរ៉ុប​កាត់​ផ្តាច់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ EBA ទាំង​ស្រុង នៅ​ពេល​ខាង​មុខ ដូច​អ្វី​ដែល​សភា​អឺរ៉ុប​បាន​ស្នើឡើង​នៅ​ថ្ងៃទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ តើ​សេដ្ឋកិច្ច​របស់​កម្ពុជា​នឹង​មាន​ការ​ប្រែប្រួល​យ៉ាង​ណា?​

ស្ថាប័នរដ្ឋ និងឯកជនជាង៣០០ ផ្តល់ការងារឲ្យជនពិការជិត១ម៉ឺននាក់គិតត្រឹមខែតុលា ២០២៤

គិតមកត្រឹមខែតុលា ឆ្នាំ២០២៤ មានក្រសួង ស្ថាប័នរដ្ឋ និងឯកជនចំនួនជាង៣០០ បានទទួលយកជនមានពិការភា

ស្ថាប័នរដ្ឋ និងឯកជនជាង៣០០ ផ្តល់ការងារឲ្យជនពិការជិត១ម៉ឺននាក់គិតត្រឹមខែតុលា ២០២៤

គិតមកត្រឹមខែតុលា ឆ្នាំ២០២៤ មានក្រសួង ស្ថាប័នរដ្ឋ និងឯកជនចំនួនជាង៣០០ បានទទួលយកជនមានពិការភាពឲ្យចូលបម្រើការងារ សរុបជិត១ម៉ឺននាក់ ក្នុងនោះស្ត្រីមានពិការភាព ជាង ៤ពាន់នាក់។ ទិន្នន័យស្តីពីឱកាសការងាររបស់ជនមានពិការភាពនេះ ត្រូវបានរំលេចឡើង តាមរយៈសារលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅក្នុងឱកាសទិវាជនមានពិការភាពកម្ពុជា លើកទី២៦ និងទិវាអន្តរជាតិលើកទី៤២។

លោកដូណាល់ត្រាំនឹង​នាំយកសង្រ្គាមពាណិជ្ជកម្ម​មកអង្រួនពិភពលោក?

អនាគត​ប្រធានាធិបតីអាមេរិក​ លោកដូណាល់ ត្រាំ​នឹង​ចូលកាន់អំណាចជាផ្លូវការនៅថ្ងៃទី ២០​មករា ឆ្ន

លោកដូណាល់ត្រាំនឹង​នាំយកសង្រ្គាមពាណិជ្ជកម្ម​មកអង្រួនពិភពលោក?

អនាគត​ប្រធានាធិបតីអាមេរិក​ លោកដូណាល់ ត្រាំ​នឹង​ចូលកាន់អំណាចជាផ្លូវការនៅថ្ងៃទី ២០​មករា ឆ្នាំក្រោយ។ ប៉ុន្តែ នៅបាំងតែ​២ខែ​មុន​ការចូលកាន់តំណែង ដឹកនាំ​រដ្ឋបាលថ្មី​របស់អាមេរិក លោកមហាសេដ្ឋី ដូណាល់ ត្រាំ​បាន​គំរាម​គេ​ឯង មិន​ថា ប្រទេស​សម្ព័ន្ធមិត្ត ឬ​ប្រទេសគូប្រជែង​ពីរឿង​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូលអាមេរិក។ លោកដូណាល់ ត្រាំ​គំរាមដំឡើងពន្ធ​លើ​ទំនិញបរទេស​នាំចូលទៅអាមេរិក​ នៅក្នុង​គោលដៅ​ទាក់ទាញ​ឲ្យ​ក្រុមហ៊ុន​បរទេស​ទៅវិនិយោគ បោះទីតាំង​រោងចក្រ​នៅទឹកដីអាមេរិក។ ការគំរាមដំឡើង​ពន្ធ​លើ​ទំនិញ​បរទេស​ក៏ជាមធ្យោបាយ​របស់​លោកដូណាល់ ត្រាំ ដាក់សម្ពាធ​​ទៅលើ​ប្រទេស​ដទៃ​ឲ្យ​ធ្វើតាម​លក្ខខណ្ឌ​ចង់បាន​របស់អាមេរិក។ កាណាដា និងម៉ិកស៊ិកផ្ទាល់​ប្រទេស​ជាប់ភូមិរបងជាមួយ​អាមេរិក ត្រូវ​លោកដូណាល់ ត្រាំដាក់សម្ពាធ​ខ្លាំងជាងគេ​ឲ្យ​រឹតបន្តឹង​ ទប់ស្កាត់​ជនអន្តោប្រវេសន៍​ខុសច្បាប់​ចូលអាមេរិក បើសិន​មិន​ចង់ជាប់​ក្នុង​ដង្កាប់គាបពន្ធ​របស់រដ្ឋបាល​របស់លោក។

“ផ្សារចិនដំដែក” ជំរុញឲ្យសហគមន៍រស់រវើក និងយល់ដឹងពីតំបន់ប្រវត្តិសាស្ដ្រចិនដំដែក

នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ភូមិចិនដំដែក ឬភូមិកូលាប១ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេ

“ផ្សារចិនដំដែក” ជំរុញឲ្យសហគមន៍រស់រវើក និងយល់ដឹងពីតំបន់ប្រវត្តិសាស្ដ្រចិនដំដែក

នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ភូមិចិនដំដែក ឬភូមិកូលាប១ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ បានរៀបចំកម្មវិធីមួយឈ្មោះថា “ផ្សារចិនដំដែក”។ កម្មវិធីនេះ បានជួយជំរុញឱ្យសហគមន៍កាន់តែសកម្ម និងរស់រើកជាងមុន តាមរយៈការប្រាស្រ័យទាក់ទងគ្នា ជាមួយអ្នករស់នៅក្នុងភូមិ និងប្រជាពលរដ្ឋនៅមជ្ឈដ្ឋានខាងក្រៅ។ ក្រៅពីជំរុញឱ្យសហគមន៍រស់រវើក “ផ្សារចិនដំដែក” នៅបានបង្ហាញភូមិអាថ៌កំបាំងមួយដែលមានប្រវត្តិសាស្ដ្រយូរលង់ណាស់មកហើយ។

មេដឹកនាំ​កំពូល​ថ្មី ២នាក់របស់​សហភាព​អឺរ៉ុប អញ្ជើញ​ទៅអ៊ុយក្រែន បង្ហាញ​ការ​គាំទ្រ​ឥតងាករេ

ក្នុង​ថ្ងៃ​ទី១នៃ​ការ​​ចូលកាន់មុខ​តំណែងថ្មី ថ្នាក់ដឹកនាំ​កំពូល​ៗ២នាក់របស់​សហភាព​អឺរ៉ុប ប

មេដឹកនាំ​កំពូល​ថ្មី ២នាក់របស់​សហភាព​អឺរ៉ុប អញ្ជើញ​ទៅអ៊ុយក្រែន បង្ហាញ​ការ​គាំទ្រ​ឥតងាករេ

ក្នុង​ថ្ងៃ​ទី១នៃ​ការ​​ចូលកាន់មុខ​តំណែងថ្មី ថ្នាក់ដឹកនាំ​កំពូល​ៗ២នាក់របស់​សហភាព​អឺរ៉ុប បានអញ្ជើញ​ធ្វើ​ដំណើរ​ជានិមិត្តរូប ទៅ​កាន់​រដ្ឋធានី​កៀវ ដើម្បី​សម្តែង​ការ​គាំទ្រ​ឥត​ងាករេ របស់​សហភាព​អឺរ៉ុប ​ចំពោះ​អ៊ុយក្រែន។ ក្នុង​ឱកាស​នេះ ការ​ចរចា​រំលត់ភ្លើង​សង្គ្រាម ជាប្រធានរឿង​ក្តៅ។​ ​

រដ្ឋសភាកម្ពុជាខកចិត្តនឹងការសម្រេចចិត្តរបស់សភាអឺរ៉ុប លើបញ្ហា EBA និងសិទ្ធមនុស្សនៅកម្ពុជា

រដ្ឋសភាកម្ពុជាបានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះការវាយតម្លៃរបស់សភាអឺរ៉ុបដែលថា រដ្ឋាភិបា

រដ្ឋសភាកម្ពុជាខកចិត្តនឹងការសម្រេចចិត្តរបស់សភាអឺរ៉ុប លើបញ្ហា EBA និងសិទ្ធមនុស្សនៅកម្ពុជា

រដ្ឋសភាកម្ពុជាបានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះការវាយតម្លៃរបស់សភាអឺរ៉ុបដែលថា រដ្ឋាភិបាលកម្ពុជាមិនអើពើដោះស្រាយ និងបង្ការការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។ បន្ថែមពីលើនោះសភាអឺរ៉ុបបានទាមទារឲ្យគណៈកម្មការអឺរ៉ុបសើរើការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធEBAដល់កម្ពុជា។ ចំពោះរដ្ឋសភាកម្ពុជាសភាអឺរ៉ុបកំពុងយល់ច្រឡំ និងមានភាពលម្អៀងដោយផ្អែកលើព័ត៌មានមិនពិត និងការទទួលបានរបាយការណ៍តែម្ខាង។

មនុស្សជាង១ម៉ឺន៤ពាន់នាក់ ចូលរួមក្នុងព្រឹត្តិការណ៍“រត់ពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិអង្គរ”

នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤នេះ នៅខេត្តសៀមរាប មានការរៀបចំកម្មវិធីរត់ពាក់កណ្ដាលម៉ារ៉ាតុងអន្ត

មនុស្សជាង១ម៉ឺន៤ពាន់នាក់ ចូលរួមក្នុងព្រឹត្តិការណ៍“រត់ពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិអង្គរ”

នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤នេះ នៅខេត្តសៀមរាប មានការរៀបចំកម្មវិធីរត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិលើកទី២៩ នៅពីមុខប្រាសាទអង្គរវត្ត។ នៅក្នុងចំណោមអ្នកចូលរួមរត់ ជាង១ម៉ឺន៤ពាន់នាក់ មកពី៨៧ប្រទេសលើពិភពលោក មានផងដែរ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា។ បើតាមប្រមុខរដ្ឋាភិបាលកម្ពុជា កម្មវិធីរត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរនឹងអនុញ្ញាតឲ្យគេអាចរៃអង្គាសថវិកាជួយដល់កុមារកម្ពុជា និងជនពិការដោយសារគ្រាប់មីន។

សង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាលគោរព និងការពារសិទ្ធិមនុស្ស ពិសេសអ្នកការពារសិទ្ធិមនុស្សជាស្ដ្រី

នៅក្នុងសេចក្ដីប្រកាសរួម អង្គការសង្គមស៊ីវិលចំនួន១៩ បានស្នើ ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាគោរព ន

សង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាលគោរព និងការពារសិទ្ធិមនុស្ស ពិសេសអ្នកការពារសិទ្ធិមនុស្សជាស្ដ្រី

នៅក្នុងសេចក្ដីប្រកាសរួម អង្គការសង្គមស៊ីវិលចំនួន១៩ បានស្នើ ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាគោរព និងការពារសិទ្ធិមនុស្សឱ្យបានម៉ឺងម៉ាត់ ជាពិសេសសិទ្ធិស្ដ្រី និងដោះស្រាយបញ្ហាប្រឈមរបស់ស្ដ្រី និងក្មេងស្រីឱ្យមានប្រសិទ្ធភាព។ ការជំរុញរបស់សង្គមស៊ីវិលនេះ ធ្វើឡើងអំឡុងពេលប្រារព្ធយុទ្ធនាការ១៦ថ្ងៃ នៃសកម្មភាពប្រឆាំងអំពើហិង្សាទាក់ទងនឹងយែនឌ័រ។

អាជ្ញាធររុស្ស៊ី វាតប្រតិបត្តិការបង្ក្រាប បុរសដែលស្រឡាញ់ភេទដូចគ្នា

នៅ​ថ្ងៃសៅរ៍ទី ៣០ វិច្ឆិកា ប៉ូលីសក្រុងម៉ូស្គូបាន​សម្រុកចូលទៅកន្លែងជាច្រើនអ៊ូរអរដោយសារ​ការ

អាជ្ញាធររុស្ស៊ី វាតប្រតិបត្តិការបង្ក្រាប បុរសដែលស្រឡាញ់ភេទដូចគ្នា

នៅ​ថ្ងៃសៅរ៍ទី ៣០ វិច្ឆិកា ប៉ូលីសក្រុងម៉ូស្គូបាន​សម្រុកចូលទៅកន្លែងជាច្រើនអ៊ូរអរដោយសារ​ការជួបជុំ ក្នុងនោះប៉ូលិស​បានចាប់ប្រធានទីភ្នាក់ងារខាងទទួលអតិថិជនប្រុសៗដែល ស្រឡាញ់ភេទដូចគ្នា។ បើតាមការចុះផ្សាយ​របស់​កាសែត​ស្រុករុស្ស៊ី ដែល​បាន​ដកស្រង់​ប្រភពពីអាជ្ញាធរម៉ូស្គូ ប្រតិបត្តិការ​ចាប់ខ្លួន​ធ្វើឡើង​ទៅតាមច្បាប់​ប្រឆាំង​នឹង​ការឃោសនា​ការស្រឡាញ់ភេទដូចគ្នា ដែលជា​បទឧក្រិដ្ឋ​នៅប្រទេស​រុស្ស៊ី។

អ្វីជាមូលហេតុធ្វើឲ្យថ្នាក់ដឹកនាំកម្ពុជា ចេញទៅបំពេញទស្សនកិច្ចនៅចិន ផ្ទួនៗគ្នា?

ចាប់ពីថ្ងៃទី០២ដល់ថ្ងៃទី០៤ធ្នូ ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន នឹងត្រូវបំពេញទស្សនកិច្

អ្វីជាមូលហេតុធ្វើឲ្យថ្នាក់ដឹកនាំកម្ពុជា ចេញទៅបំពេញទស្សនកិច្ចនៅចិន ផ្ទួនៗគ្នា?

ចាប់ពីថ្ងៃទី០២ដល់ថ្ងៃទី០៤ធ្នូ ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន នឹងត្រូវបំពេញទស្សនកិច្ចនៅប្រទេសចិន។ នេះជាដំណើរទេស្សនកិច្ចផ្ទួនៗគ្នារបស់មេដឹកនាំកម្ពុជាទៅកាន់ចិន បន្ទាប់ពីប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន បានធ្វើដំណើរទៅប្រទេសចិន ពីថ្ងៃទី២៨វិច្ឆិកាដល់ថ្ងៃទី០១ធ្នូ។ អ្នកតាមដានកិច្ចការអន្តរជាតិ មើលឃើញថា ការចាប់យកចិន ជាគោលដៅទស្សនកិច្ចផ្ទួនៗ ពីសំណាក់មេដឹកនាំកម្ពុជា គឺដើម្បីបញ្ជាក់ពីជំហរការទូត និងពង្រឹងកិច្ចសហប្រតិបត្តិការមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ។ បន្ថែមពីនេះ គេកត់សម្គាល់ថា ការផ្លាស់ប្តូរមេដឹកនាំអាមេរិកក្នុងពេលខាងមុខ ក៏អាចជាប្រធានបទដ៏សំខាន់នៃជំនួបរវាងលោក ហ៊ុន សែន និងប្រធានាធិបតីចិន លោកស៊ី ជីនពីង។

ហុក ស្រីមុំ៖បង្រៀនផ្នែកឌីជីថលដល់ស្ត្រីនៅជនបទ ដើម្បីជួយពង្រឹងអំណាចរបស់ពួកគេនៅក្នុងសហគមន៍

អ្នកស្រី ហុក ស្រីមុំ ទើប​ទទួល​បាន​ពាន​រង្វាន់​ស្ត្រីនៃ​អនាគត​អាស៊ី​អាគ្នេយ៍ រៀប​ចំ​ឡើង​នៅ

ហុក ស្រីមុំ៖បង្រៀនផ្នែកឌីជីថលដល់ស្ត្រីនៅជនបទ ដើម្បីជួយពង្រឹងអំណាចរបស់ពួកគេនៅក្នុងសហគមន៍

អ្នកស្រី ហុក ស្រីមុំ ទើប​ទទួល​បាន​ពាន​រង្វាន់​ស្ត្រីនៃ​អនាគត​អាស៊ី​អាគ្នេយ៍ រៀប​ចំ​ឡើង​នៅ​ប្រទេស​សិង្ហ​បុរី កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០២៤​។​ សហគ្រិន​ស្ត្រី​រូប​នេះ ​គឺ​ជា​អ្នក​បង្កើត​មាតិ​កា​សង្គម​មួយ​រូប​ ដែល​ផ្តោត​ទៅ​លើ​ការ​ផ្តល់​អំណាច​ដល់​ស្ត្រីនៅ​ជន​បទ ដើម្បី​ពង្រីក​អាជីវ​កម្ម​តាម​ផ្ទះ​។ ​មាន​ស្ត្រីខ្មែរ​នៅ​តំបន់​ដាច់​ស្រយាល​ប្រមាណ​៣០០​នាក់ បាន​ផ្លាស់​ប្តូរ និង​មាន​ខ្សែ​ជីវិត​ល្អប្រសើរ​ជាង​មុន ដោយ​សារ​ការ​បង្ហាត់​បង្ហាញ​របស់​អ្នកស្រី ហុក ស្រីមុំ​។ ស្រីមុំ ចាត់​ទុក​ការ​ងារ​សង្គម​មួយ​នេះ ​ជា​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន​ ក្នុង​ការ​រួមចំណែក​ពង្រឹង​អំណាច​របស់​ស្ត្រីនៅ​ក្នុង​សហគមន៍​។

អាមេរិកបន្ត​លក់​អាវុធ​បន្ថែមឲ្យ​តៃវ៉ាន់ ក្នុង​តម្លៃទឹកប្រាក់​ ៣៨៥ លាន​ដុល្លារ

ប្រឈម​មុខ​នឹងការ​ពង្រីក​ឥទ្ធិពល​កាន់តែខ្លាំង​ឡើង​របស់​មហាយក្ស​ចិន សហរដ្ឋអាមេរិកលក់​អាវុ

អាមេរិកបន្ត​លក់​អាវុធ​បន្ថែមឲ្យ​តៃវ៉ាន់ ក្នុង​តម្លៃទឹកប្រាក់​ ៣៨៥ លាន​ដុល្លារ

ប្រឈម​មុខ​នឹងការ​ពង្រីក​ឥទ្ធិពល​កាន់តែខ្លាំង​ឡើង​របស់​មហាយក្ស​ចិន សហរដ្ឋអាមេរិកលក់​អាវុធ​បន្ថែម​ទៀតឲ្យ កោះតៃ​វ៉ាន់។​ នៅក្នុង​កិច្ចសន្យា​លក់​អាវុធ​ថ្មីបន្ថែម​ ដែល​អនុម័ត​ពី​ថ្ងៃសុក្រ​​ រដ្ឋបាល​ក្រុង​​វ៉ាស៊ីន​តោន យល់ព្រម​លក់​គ្រឿង​បរិក្ខារ​សង្គ្រាម សម្ភារៈ​គ្រឿង​បង្គំរបស់យន្តហោះ​ចម្បាំង​ល្បឿនលឿន​ដ៏ទំនើប​ F-16 របស់​អាមេរិក​ ហើយ​និង​ប្រព័ន្ធ​ខែល​ការពារ​មីស៊ីល។ 

នៅ​ស៊ីរី ​ក្រុម​ជីហាតនិង​ឧទ្ទា​មប្រដាប់អាវុធ ងើបឈរជាថ្មី​និង​វាយ​ដណ្តើម​បាន​ដែនដីជាច្រើន

នៅប្រទេស​ស៊ីរី ពួក​ភេរវជន​ជីហាត និងបក្សពួក​​ឧទ្ទាម​ប្រដាប់​អាវុធ បាន​ប្រយុទ្ធ​ដណ្តើម​យកដ

នៅ​ស៊ីរី ​ក្រុម​ជីហាតនិង​ឧទ្ទា​មប្រដាប់អាវុធ ងើបឈរជាថ្មី​និង​វាយ​ដណ្តើម​បាន​ដែនដីជាច្រើន

នៅប្រទេស​ស៊ីរី ពួក​ភេរវជន​ជីហាត និងបក្សពួក​​ឧទ្ទាម​ប្រដាប់​អាវុធ បាន​ប្រយុទ្ធ​ដណ្តើម​យកដែនដី​​ ​និងសង្កាត់​ជាច្រើនកន្លែង​ នៅខេត្ត​​អាឡិប​ ដែលជា​ខេត្ត​ធំនិង​សំខាន់​ទី២ បន្ទាប់ពី​រដ្ឋធានី​ស៊ីរី។ ​​ក្នុង​សប្តាហ៍​នេះ ​ការ​ប្រយុទ្ធគ្នារវាង​កង​កម្លាំង​រដ្ឋាភិបាល​ស៊ីរី​និង​ក្រុម​ឧទ្ទាមប្រដាប់អាវុធ​ ​ បណ្តាល​ឲ្យ​​ស្លាប់​មនុស្ស ប្រមាណជាង ៣០០ នាក់​។​​​

សភា​វៀតណាម​បើកភ្លើងខៀវ​ឲ្យ​សាងសង់​ខ្សែផ្លូវ​រថភ្លើង​ល្បឿនលឿន តម្លៃ ៦៧ពាន់លាន​ដុល្លារ

វៀតណាម​នឹង​សាងសង់​ផ្លូវរថភ្លើង​ល្បឿនលឿន ដើម្បីតភ្ជាប់ពីក្រុងរដ្ឋបាល ហាណូយ​ទៅកាន់​ហូជីមិ

សភា​វៀតណាម​បើកភ្លើងខៀវ​ឲ្យ​សាងសង់​ខ្សែផ្លូវ​រថភ្លើង​ល្បឿនលឿន តម្លៃ ៦៧ពាន់លាន​ដុល្លារ

វៀតណាម​នឹង​សាងសង់​ផ្លូវរថភ្លើង​ល្បឿនលឿន ដើម្បីតភ្ជាប់ពីក្រុងរដ្ឋបាល ហាណូយ​ទៅកាន់​ហូជីមិញ ក្រុងសេដ្ឋកិច្ច​នៅភាគខាងត្បូងប្រទេស។ នេះបើតាម​ការសម្រេច​របស់​សភាវៀតណាម នៅថ្ងៃ​សៅរ៍ទី ៣០​វិច្ឆិកា។ វៀតណាមសង្ឃឹមថា គម្រោងផ្លូវដែក​តម្លៃ ៦៧ពាន់លាន​ដុល្លារ ដែល​មាន​ឈ្មោះថា ខ្សែបន្ទាត់​ជើងត្បូង នឹង​ទាក់ទាញ​អ្នកវិនិយោគ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​វៀតណាម​ឲ្យកាន់តែ​បោះពួយលឿនទៅមុខបន្ថែមទៀត។

សំណុំរឿង លី សាម៉េត ឆ្លុះបញ្ចាំងយ៉ាងដូចម្តេចពីអំពើពុករលួយនៅកម្ពុជា?

សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ នៅ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ បាន​ចេញ​ដីកា​ឃុំ​ខ្លួន

សំណុំរឿង លី សាម៉េត ឆ្លុះបញ្ចាំងយ៉ាងដូចម្តេចពីអំពើពុករលួយនៅកម្ពុជា?

សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ នៅ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ បាន​ចេញ​ដីកា​ឃុំ​ខ្លួន​ ស្ត្រី​២នាក់​ក្នុង​បទ​ចោទ​ប្រកាន់​ថា ​បាន​យក​លុយ ៣០​ម៉ឺន​ដុល្លារ ទៅ​ឱ្យ ​លោក មួង ឃីម និង លោក លី សាម៉េត ដើម្បី​រត់​ការ​ឱ្យកូន​ប្រុស​ធ្វើ​ជា​មន្ត្រី​គយ នៅ​ខេត្ត​បាត់​ដំបង​។​ នេះ​ជា​ការ​ពង្រីក​ស្រាវ​ជ្រាវ​ ក្នុង​សំណុំ​រឿង​ពុក​រលួយ​ និង​ឆបោក នៅ​ឆ្នាំ​២០២៤​នេះ ដែល​យ៉ាង​ហោច​ណាស់​មាន​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិ​បាល និង​ឧកញ៉ា​ រួម​ទាំង​ពល​រដ្ឋ សរុប​១០​នាក់ ​ជាប់​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ «ប៉ុន​ប៉ង​ក្នុង​បទ​សូក​ប៉ាន់» ​ដើម្បី​បាន​តំណែង​ធំ​ ឬ​ដើម្បី​ធ្វើការ​នៅ​កន្លែង​«ខ្លាញ់»​ក្នុង​ស្ថាប័ន​រដ្ឋ​។​ អ្នក​តាម​ដាន​សង្គម​ ចង់​ឃើញ​មាន​ចំណាត់​ការ​បែប​នេះ​ទៅលើ​ករណី​ផ្សេង​ទៀត​ដើម្បី​សណ្តាប់​ធ្នាប់​សង្គម​។​

HRW ស្នើឲ្យអាជ្ញាធរកម្ពុជាទម្លាក់ចោលបទចោទប្រកាន់ទៅលើសកម្មជន៦នាក់ពីបទ«ក្បត់ជាតិ»

អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានអំពាវនាវឲ្យអាជ្ញាធរកម្ពុជាគួរតែទម្លាក់ចោលការចោទប្

HRW ស្នើឲ្យអាជ្ញាធរកម្ពុជាទម្លាក់ចោលបទចោទប្រកាន់ទៅលើសកម្មជន៦នាក់ពីបទ«ក្បត់ជាតិ»

អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានអំពាវនាវឲ្យអាជ្ញាធរកម្ពុជាគួរតែទម្លាក់ចោលការចោទប្រកាន់ «ក្បត់ជាតិ»  ដែលមានហេតុផលនយោបាយ ប្រឆាំងនឹងជនភៀសខ្លួន និងអ្នកស្វែងរកសិទ្ធិជ្រកកោនទាំង៦នាក់ និងត្រូវតែដោះលែងពួកគេដោយគ្មានលក្ខខណ្ឌ។ បើតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សដែលមានទីស្នាក់ការនៅទីក្រុងញូវយ៉ក ការចាប់បញ្ចូនសកម្មជនគណបក្សប្រឆាំងមកកម្ពុជា ដោយបង្ខំបានធ្វើឱ្យពួកគេប្រឈមនឹងហានិភ័យនៃការកាត់ក្តី ហើយនិងការធ្វើបាបយ៉ាងខ្លាំង នៅប្រទេសកម្ពុជា។

លោក ហ៊ុន សែន ត្រៀមទៅចិនភ្លាមៗ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រមុខការទូតកម្ពុជា

ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន ត្រៀមទៅបំពេញទស្សនកិច្ចនៅចិន ពីថ្ងៃចន្ទទី០២ដល់ថ្ងៃទី០

លោក ហ៊ុន សែន ត្រៀមទៅចិនភ្លាមៗ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រមុខការទូតកម្ពុជា

ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន ត្រៀមទៅបំពេញទស្សនកិច្ចនៅចិន ពីថ្ងៃចន្ទទី០២ដល់ថ្ងៃទី០៤ធ្នូ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃសៅរ៍ទី៣០វិច្ឆិកា។ ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅចិន ធ្វើឡើងបន្ទាប់ពីប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន បានទៅចិនពីថ្ងៃទី២៨វិច្ឆិកាដល់ថ្ងៃទី០១ធ្នូ ដើម្បីពង្រឹងមិត្តភាពដែកថែបរវាងកម្ពុជា-ចិន។

មេដឹកនាំវៀតណាមស្នើអង្គព្រះមហាក្សត្រខ្មែរឲ្យគាំទ្រនិងពន្លឿនការបើកមជ្ឈមណ្ឌលសិក្សាវៀតណាមនៅភ្នំពេញ

នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ បានស្នើសុំដល់អង្គព្រះមហាក្សត្រកម្ពុជាព្រះបាទសម្តេចព្

មេដឹកនាំវៀតណាមស្នើអង្គព្រះមហាក្សត្រខ្មែរឲ្យគាំទ្រនិងពន្លឿនការបើកមជ្ឈមណ្ឌលសិក្សាវៀតណាមនៅភ្នំពេញ

នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ បានស្នើសុំដល់អង្គព្រះមហាក្សត្រកម្ពុជាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ដើម្បីឲ្យព្រះអង្គគាំទ្រការបង្កើត និងដំណើរការមជ្ឈមណ្ឌសិក្សាវៀតណាម នៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ សំណើរបស់មេដឹនាំវៀតណាម កើតឡើងនៅពេលដែល ព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី យាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសវៀតណាម ពីថ្ងៃទី២៨ដល់ថ្ងៃទី២៩វិច្ឆិកា។

Get more results via ClueGoal