Cambodia



អាជីពបិតស្រាស ជាមុខរបរប្រពៃណីខ្មែរមួយដែលកំពុងប្រឈមនឹងការបាត់បង់

របរបិតស្រាស ជាផ្នែកមួយនៃទំនៀមទំលាប់ប្រពៃណីខ្មែរ ដែលមានស្ទើរគ្រប់ស្រុកគ្រប់តំបន់ក្នុងប្រ

លោក ហ៊ុន សែន ស្នើឲ្យបណ្តាប្រទេសនៅអារ៉ាប់បង្កើនការវិនិយោគនៅកម្ពុជា

ប្រ​ធាន​ព្រឹទ្ធ​សភា​កម្ពុជា លោក ហ៊ុន សែន ស្នើ​ឲ្យ​បណ្តា​ប្រទេស​នៅ​អារ៉ាប់​បង្កើន​ការ​វិនិ

លោក ហ៊ុន សែន ស្នើឲ្យបណ្តាប្រទេសនៅអារ៉ាប់បង្កើនការវិនិយោគនៅកម្ពុជា

ប្រ​ធាន​ព្រឹទ្ធ​សភា​កម្ពុជា លោក ហ៊ុន សែន ស្នើ​ឲ្យ​បណ្តា​ប្រទេស​នៅ​អារ៉ាប់​បង្កើន​ការ​វិនិ​យោគ​នៅ​កម្ពុជា​ ព្រោះ​ថា កម្ពុជា​មាន​សន្តិ​សុខ​ស្បៀង ​ខណៈ​ប្រទេស​៤​ទៀត​នៅ​អារ៉ាប់​មាន​សន្តិ​សុខ​ថា​ម​ពល​ ធន​ធាន​ហិរញ្ញ​វត្ថុ និង​មាន​បច្ចេក​ទេស​ខ្ពស់​ ដែល​អាច​បំពេញ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​។ ​ការ​ជំរុញ​លើក​ទឹក​ចិត្ត​របស់ ​លោក​ ហ៊ុន សែន ធ្វើ​ឡើង​ក្នុង​អំឡុង​ពេល​ដែល​ ​លោក​ ទៅ​បំពេញ​ទស្សន​កិច្ច ​នៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត រដ្ឋ​កាតា ​អេមីរ៉ាត​អារ៉ាប់​រួម​ និង​សាធារណៈ​រដ្ឋ​តួក​គី​ ពី​ថ្ងៃ​ទី​៨​ ដល់​ថ្ងៃ​ទី​១៤ ​ខែ​ធ្នូ​ ឆ្នាំ​២០២៤​។

កម្ពុជាច្រានចោលការលើកឡើងដែលថា «ចិនឈប់ផ្តល់កម្ចីឲ្យកម្ពុជា»

អ្នក​នាំ​ពាក្យ​ក្រ​សួង​សេដ្ឋ​កិច្ច ​នៅ​ថ្ងៃ​ទី​១៤​ ខែ​ធ្នូ ​ឆ្នាំ ​២០២៤ បាន​ចេញ​មក​ច្រាន​

កម្ពុជាច្រានចោលការលើកឡើងដែលថា «ចិនឈប់ផ្តល់កម្ចីឲ្យកម្ពុជា»

អ្នក​នាំ​ពាក្យ​ក្រ​សួង​សេដ្ឋ​កិច្ច ​នៅ​ថ្ងៃ​ទី​១៤​ ខែ​ធ្នូ ​ឆ្នាំ ​២០២៤ បាន​ចេញ​មក​ច្រាន​ចោល​ព័ត៌​មាន​ដែល​ថា ​«ចិន​ឈប់​ផ្តល់​កម្ចី​ឲ្យ​កម្ពុជា»​ ។ ​ចំពោះ​ក្រសួង​សេដ្ឋ​កិច្ច ​នេះជា​ការ​លើក​ឡើង​ដែល​បង្ក​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​ ការ​ច្រាន​ចោល​របស់​មន្ត្រី​រដ្ឋា​ភិបាល​ ធ្វើ​ឡើង​ក្រោយ​ពី​ លោក សម ​រង្ស៊ី ​បានចំ​អក​ឲ្យ​ លោក​ ហ៊ុន សែន​ ថា​ «បរាជ័យ​នយោបាយ​សេដ្ឋ​កិច្ច»​ និង​ថា ​ចិន​លែង​ឲ្យ​កម្ពុជា​ខ្ចី​លុយ​ទៀត​ហើយ​។​

លោកថាក់ស៊ីនអះអាងថា កោះគុតជាកម្មសិទ្ធិរបស់ថៃផ្តាច់មុខ ដោយគ្មានប្រទេសណាអាចទាមទារបាន

អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានចេញមុខអះអាងថា កោះគុតស្ថិតក្នុងដែនអធិបតេយ

លោកថាក់ស៊ីនអះអាងថា កោះគុតជាកម្មសិទ្ធិរបស់ថៃផ្តាច់មុខ ដោយគ្មានប្រទេសណាអាចទាមទារបាន

អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានចេញមុខអះអាងថា កោះគុតស្ថិតក្នុងដែនអធិបតេយ្យរបស់ប្រទេសថៃផ្តាច់មុខ ១០០%។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែតថៃ The Nation នៅថ្ងៃទី១៣ ធ្នូ។ លោកថាក់ស៊ីនបានបញ្ជាក់យ៉ាងដូច្នេះ នៅក្នុងកម្មវិធីសិក្ខាសាលាក្រោមគម្រោង «កសាងសមត្ថភាព សមាជិកសភា និងបុគ្គលិកនយោបាយ» របស់គណបក្សភឿថៃ។ បើតាមលោកថាក់ស៊ីន គ្មានប្រទេសណាផ្សេងអាចទាមទារកាន់កាប់កោះគុតរបស់ប្រទេសថៃបានឡើយ។

ការ​សិក្សា​ថ្មី​ថា​ការ​ប្រែប្រួល​អាកាសធាតុ​ធ្វើ​ឱ្យមាន​ព្យុះ​សង្ឃរាច្រើន​ខ្លាំង​នៅ​​​ហ្វីលីពីន

​ក្នុង​រយៈ​ពេល​តែ​២៣​ថ្ងៃ​ គិត​ពី​ខែ​តុលា​ដល់​ខែ​វិច្ឆិកា ហ្វីលីពីន​បាន​រងគ្រោះ​ព្យុះ​ស

ការ​សិក្សា​ថ្មី​ថា​ការ​ប្រែប្រួល​អាកាសធាតុ​ធ្វើ​ឱ្យមាន​ព្យុះ​សង្ឃរាច្រើន​ខ្លាំង​នៅ​​​ហ្វីលីពីន

​ក្នុង​រយៈ​ពេល​តែ​២៣​ថ្ងៃ​ គិត​ពី​ខែ​តុលា​ដល់​ខែ​វិច្ឆិកា ហ្វីលីពីន​បាន​រងគ្រោះ​ព្យុះ​សង្ឃរាទីហ្វុង​ ចំនួន​៦​ដង និង​ជួន​មាន​ព្យុះ​ជា​ច្រើន​កើត​ឡើង​ក្នុង​ពេល​តែ​មួយ​ផង។ ​ព្យុះ​កំណាច​ខ្លាំង​កើត​ឡើង​ជា​ក្រុម ជា​ចង្កោម​ ដែល​ជា​ករណី​ចម្លែក​និង​កម្រ​ឃើញ​ពី​មុន​មក​ ជា​បាតុភូត​នៃ​ការ​ប្រែប្រួល​អាកាសធាតុ។ នេះ​បើ​តាម​ការ​សិក្សា​របស់​​បណ្តាញ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ World Weather Attribution ចេញ​ផ្សាយ​នៅថ្ងៃព្រហស្បតិ៍ទី​១២​ធ្នូ។

ក្រសួងអប់រំថា គ្មានការយល់ព្រមដាក់បញ្ចូលភាសាវៀតណាមក្នុងកម្មវិធីសិក្សាទេ

ក្រសួងអប់រំនៅថ្ងៃទី១៣ ខែធ្នូ ចេញមកបដិសេធរាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតនៅលើបណ្តាញសង្គមដ

ក្រសួងអប់រំថា គ្មានការយល់ព្រមដាក់បញ្ចូលភាសាវៀតណាមក្នុងកម្មវិធីសិក្សាទេ

ក្រសួងអប់រំនៅថ្ងៃទី១៣ ខែធ្នូ ចេញមកបដិសេធរាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតនៅលើបណ្តាញសង្គមដែលថា ក្រសួងបានដាក់បញ្ចូលភាសាវៀតណាមទៅក្នុងកម្មវិធីសិក្សា។ តាមរយៈសេចក្តីប្រកាសព័ត៌មាន ក្រសួងអប់រំបំភ្លឺយ៉ាងខ្លីថា ក្រសួងពុំធ្លាប់យល់ព្រមសំណើណាមួយក្នុងការបញ្ចូលភាសាវៀតណាមទៅក្នុងកម្មវិធីសិក្សាជាផ្លូវការនោះទេ។

តើទំនាក់ទំនងកម្ពុជា-អាមេរិក នឹងប្រែប្រួលយ៉ាងណា បន្ទាប់ពីនាវាចម្បាំងអាមេរិកចូលចតនៅខេត្តព្រះសីហនុ?

នាវា​ចម្បាំង​របស់​កង​ទ័ព​ជើង​ទឹក​សហ​រដ្ឋ​អាមេរិក​ឈ្មោះ ​USS ​SAVANNAH ​(LCS 28) នឹង​ចូល​សំចត​នៅ​កំពង់

តើទំនាក់ទំនងកម្ពុជា-អាមេរិក នឹងប្រែប្រួលយ៉ាងណា បន្ទាប់ពីនាវាចម្បាំងអាមេរិកចូលចតនៅខេត្តព្រះសីហនុ?

នាវា​ចម្បាំង​របស់​កង​ទ័ព​ជើង​ទឹក​សហ​រដ្ឋ​អាមេរិក​ឈ្មោះ ​USS ​SAVANNAH ​(LCS 28) នឹង​ចូល​សំចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះ​សីហនុ ​ចាប់​ពី​ថ្ងៃ​ទី​១៦​ ដល់​ថ្ងៃ​ទី​២០​ ខែ​ធ្នូ ​ឆ្នាំ​២០២៤​។​ ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា ​អះ​អាង​ថា នេះ​ជា​លើក​ទី​១ ​ក្នុង​រយៈ​ពេល​ ៨​ឆ្នាំ​ដែល​នាវា​ចម្បាំង​សហ​រដ្ឋ​អាមេរិក​មាន​វត្ត​មាន​សំចត​នៅ​កម្ពុជា​។ តាម​គម្រោង គណៈ​ប្រតិ​ភូអា​មេរិក​គ្រោង​ជួប​ពិភា​ក្សាការ​ងារ​ជា​មួយ​មេ​បញ្ជា​ការ​មូល​ដ្ឋាន​សមុ​ទ្រ​រាម​។ ​សមុទ្រ​រាម​ ជា​ទី​ដែល​អាមេរិក​បន្ត​សង្ស័យ​ពី​វត្ត​មាន​កង​ទ័ព​ជើង​ទឹក​ចិន​ឈរ​ជើង​នៅ​ទី​នោះ​។​ កម្ពុជា​អនុញ្ញាត​ឲ្យ​វានា​ចម្បាំង​អាមេរិក ចូល​សំចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះ​សីហនុ​។​ តើ​ការណ៍​នេះ​នឹង​អាច​បិទ​បញ្ចប់​មន្ទិល​សង្ស័យ​ដែល​អាមេរិក​បន្ត​លើក​ឡើង​ ពី​មូល​ដ្ឋាន​កង​ទ័ព​ជើង​ទឹក​ចិន​នៅ​កំពង់​ផែ​រាម​ដែរ​ឬ​ទេ?​

របបផ្តាច់ការដួលរលំនៅស៊ីរី តើ​អ៊ីស្រាអែល​កំពុង​​ឆ្លៀតឱកាសលេបត្របាក់​ទឹកដីស៊ីរី?

នៅថ្ងៃ​សៅរ៍​ទី ៧​ធ្នូ ប៉ុន្មានម៉ោងក្រោយ​ប្រធានាធិបតី​ស៊ីរី​រត់ចេញពីប្រទេស ដោយសារ​ការវាយផ

របបផ្តាច់ការដួលរលំនៅស៊ីរី តើ​អ៊ីស្រាអែល​កំពុង​​ឆ្លៀតឱកាសលេបត្របាក់​ទឹកដីស៊ីរី?

នៅថ្ងៃ​សៅរ៍​ទី ៧​ធ្នូ ប៉ុន្មានម៉ោងក្រោយ​ប្រធានាធិបតី​ស៊ីរី​រត់ចេញពីប្រទេស ដោយសារ​ការវាយផ្តួលរំលំ​អំណាច​ពីសំណាក់​ក្រុមឧទ្ទាមប្រដាប់អាវុធ អ៊ីស្រាអែល​ដែលមានព្រំដែនជាប់ព្រំដែន​ភាគខាងត្បូង​របស់​ស៊ីរី​បានបញ្ជូនទ័ពភ្លាម ​ទៅចូលគ្រប់គ្រង​តំបន់ខ្ពង់រាបហ្គោឡាន​ផ្នែកខាងស៊ីរី។ អ៊ីស្រាអែល​បានលើកឡើង​ពីសិទ្ធិការពារ​សន្តិសុខផ្ទាល់ខ្លួន និង​វត្តមានតាំងទីកងទ័ពជាបណ្តោះអាសន្ន​ក្នុង​តំបន់ហ្គោឡានរបស់​ស៊ីរី ​ក្នុងកាលៈទេសៈដែល​ស៊ីរីកំពុងជួបចលាចល និងធ្លាក់ក្រោមដៃដឹកនាំ​របស់​ក្រុមឧទ្ទាមអ៊ីស្លាមជ្រុលនិយម។ ប៉ុន្តែ នៅថ្ងៃ​សុក្រទី ១៣ធ្នូ រដ្ឋមន្រ្តីក្រសួងការពារ​ជាតិ​អ៊ីស្រាអែល​បាន​ប្រកាស​ប្រាប់​ឲ្យ​កងទ័ព​​ត្រៀមខ្លួន​ដើម្បីបន្តឈរជើងនៅ​ហ្គោឡានស៊ីរី ជាពិសេស​នៅ​ពេញ​មួយ​រដូវរងា​នា​ខាងមុខ៕​

អ្នកជំនាញ ៖ នៅកម្ពុជាចំណេះដឹងពីបច្ចេកវិទ្យា AI ក្នុងប្រព័ន្ធផ្សព្វផ្សាយមិនទាន់ទូលំទូលាយ

នៅក្នុងសិក្ខាសាលាស្តីអំពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ដែលរៀបចំឡើងនៅថ្ងៃទី១៣ ខែធ្នូ ឆ្ន

អ្នកជំនាញ ៖ នៅកម្ពុជាចំណេះដឹងពីបច្ចេកវិទ្យា AI ក្នុងប្រព័ន្ធផ្សព្វផ្សាយមិនទាន់ទូលំទូលាយ

នៅក្នុងសិក្ខាសាលាស្តីអំពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ដែលរៀបចំឡើងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ ដោយក្រុមការងារសារព័ត៌មានគិរីប៉ុស្ដិ៍ អ្នកជំនាញក្នុងប្រព័ន្ធផ្សព្វផ្សាយបានលើកឡើងថា ចំណេះដឹងអំពីបច្ចេកវិទ្យា AI ដែលប្រើក្នុងវិស័យសារព័ត៌មានក្នុងប្រទេសកម្ពុជា គឺនៅមានកម្រិតនៅឡើយ។ ដោយសារចំណេះដឹងនៅមានកម្រិត អ្នកជំនាញសម្លឹងឃើញថា ផលវិជ្ជមាន និងអវិជ្ជមានក៏កើតឡើងដំណាលគ្នាដែរ ដែលទាមទារឱ្យអ្នកពាក់ព័ន្ធត្រូវតែពិនិត្យ យកចិត្តទុកដាក់។

ប្រធានាធិបតីបារាំង តែងតាំង​លោក ហ្វ្រង់ស័រ បៃរូ ជានាយករដ្ឋមន្ត្រីថ្មី

ផុតពី​នាយករដ្ឋមន្ត្រីស្តាំនិយម ពេលនេះ បារាំង​មាន​ប្រមុខរដ្ឋាភិបាល​កណ្តាល​និយម​វិញម្តង។ ​

ប្រធានាធិបតីបារាំង តែងតាំង​លោក ហ្វ្រង់ស័រ បៃរូ ជានាយករដ្ឋមន្ត្រីថ្មី

ផុតពី​នាយករដ្ឋមន្ត្រីស្តាំនិយម ពេលនេះ បារាំង​មាន​ប្រមុខរដ្ឋាភិបាល​កណ្តាល​និយម​វិញម្តង។ ​ថ្ងៃសុក្រ ទី១៣ធ្នូ ប្រធានាធិបតី​ អេម៉ានុយអែល ម៉ាក្រុង​ បាន​សម្រេច​តែងតាំងអ្នក​នយោបាយ​ជើងចាស់​ លោក ហ្វ្រង់ស័រ បៃរូ ឲ្យ​ធ្វើ​ជានាយករដ្ឋមន្ត្រី​​​ថ្មី។

តុលាការខេត្តសៀមរាប ប្តូរបទចោទ ទៅជា «ឃាតកម្ម» ក្នុងសំណុំរឿងបាញ់សម្លាប់អ្នកកាសែត

ថ្លែងនៅក្នុងសន្និសីទព័ត៌មានស្តីពឃាតកម្មលើអ្នកកាសែតឈ្មោះ ឈឿន ឈឹង ក្នុងខេត្តសៀមរាប លោក មាស ច

តុលាការខេត្តសៀមរាប ប្តូរបទចោទ ទៅជា «ឃាតកម្ម» ក្នុងសំណុំរឿងបាញ់សម្លាប់អ្នកកាសែត

ថ្លែងនៅក្នុងសន្និសីទព័ត៌មានស្តីពឃាតកម្មលើអ្នកកាសែតឈ្មោះ ឈឿន ឈឹង ក្នុងខេត្តសៀមរាប លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់ថា ឃាតកម្មលើអ្នកសារព័ត៌មានរូបនោះ កើតចេញមកពីទំនាស់បុគ្គល។ បើតាមលោកព្រះរាជអាជ្ញា លោកមាស ច័ន្ទពិសិដ្ឋ ទំនាស់បុគ្គលនោះ ក៏ដោយសារតែបុគ្គលដែលជាអ្នកសារព័ត៌មានបានទាមទារសំណូក ដើម្បីជាថ្នូរនឹងការមិនចុះផ្សាយព័ត៌មាន។ ប៉ុន្តែ តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាបនឹងផ្លាស់ប្តូរបទចោទប្រកាន់ ពីការប៉ុនប៉ងធ្វើឃាតកម្ម ទៅជាបទចោទ ឃាតកម្មវិញ ដើម្បីធានាការកាត់ក្តីមួយយុត្តិធម៌ ដល់អ្នកសារព័ត៌មានឈ្មោះ ឈឿន ឈឹង ដែលបាត់បង់ជីវិត។ សូមស្តាប់ការលើកឡើងរបស់លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប 

ឥណ្ឌូណេស៊ីយល់ព្រម​ផ្ទេរស្រីហ្វីលីពីន​ជាប់ទោស​ប្រហារជីវិតម្នាក់​ ទៅ​ស្រុក​កំណើត​វិញ

ក្រោយ​ជាប់​ក្នុង​មន្ទីរ​ឃុំឃាំង​ជិត​១៥ឆ្នាំ ទណ្ឌិត​ស្រី​ហ្វីលីពីនម្នាក់ត្រូវ​អាជ្ញាធរ​​

ឥណ្ឌូណេស៊ីយល់ព្រម​ផ្ទេរស្រីហ្វីលីពីន​ជាប់ទោស​ប្រហារជីវិតម្នាក់​ ទៅ​ស្រុក​កំណើត​វិញ

ក្រោយ​ជាប់​ក្នុង​មន្ទីរ​ឃុំឃាំង​ជិត​១៥ឆ្នាំ ទណ្ឌិត​ស្រី​ហ្វីលីពីនម្នាក់ត្រូវ​អាជ្ញាធរ​​ឥណ្ឌូណេស៊ី សម្រេច​យល់ព្រម​បញ្ជូន​ឲ្យ​ទៅ​អនុ​វត្តទោស​នៅ​មាតុប្រទេស​វិញ។ អ្នក​ទោស​រូបនេះ ត្រូវ តុលាការឥណ្ឌូណេស៊ី កាត់​​​ទោស​ប្រហារ​ជីវិតព្រោះតែ​មានជាប់ពាក់ព័ន្ធក្នុង​សំណុំរឿង​​ជួញដូរ​គ្រឿងញៀន។​ ការ​សម្រេច​ផ្ទេរ​អ្នក​ទោស​ស្រី​នេះ បន្ទាប់ពី​មា​នកិច្ចព្រមព្រៀង​រវាង​ប្រមុខរដ្ឋ​ទាំងពីរ​​​។​​ 

ក្រេមឡាំង៖ រុស្ស៊ីនឹងសងសឹកវិញ បន្ទាប់ពីអ៊ុយក្រែនបាញ់មីស៊ីលអាមេរិកចូលក្នុងទឹកដីរុស្ស៊ី

ថ្លែង នៅថ្ងៃព្រហស្បតិ៍ ទី ១២ ខែធ្នូ ឆ្នាំ ២០២៤ វិមានក្រេមឡាំងបានអះអាងថា កងទ័ពរុស្ស៊ី នឹងសងសឹ

ក្រេមឡាំង៖ រុស្ស៊ីនឹងសងសឹកវិញ បន្ទាប់ពីអ៊ុយក្រែនបាញ់មីស៊ីលអាមេរិកចូលក្នុងទឹកដីរុស្ស៊ី

ថ្លែង នៅថ្ងៃព្រហស្បតិ៍ ទី ១២ ខែធ្នូ ឆ្នាំ ២០២៤ វិមានក្រេមឡាំងបានអះអាងថា កងទ័ពរុស្ស៊ី នឹងសងសឹកវិញ ឲ្យខានតែបាន អំពើវាយប្រហារពីសំណាក់អ៊ុយក្រែន ក្នុងថ្ងៃ ពុធ ទី១១ ខែធ្នូ ដោយប្រើមីស៊ីលអាមេរិកចម្ងាយឆ្ងាយ ក្នុងគោលបំណងវាយកំទេច ព្រលានយន្តហោះយោធារុស្ស៊ី មួយកន្លែង។ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានប្រតិកម្មភ្លាមៗថា នេះគឺជា ទង្វើផ្គើនមួយ ពីសំណាក់អ៊ុយក្រែន ដោយបានដើររំលងបន្ទាត់ក្រហម ដែលតម្រូវឲ្យរុស្ស៊ីត្រូវតែតបតវិញ ជាដាច់ខាត។

លោក នុន សុគន្ធា៖ ចំនួនជនជាតិដើមភាគតិចឆ្នាំ២០២៤​ ថយចុះ៣៥% ធៀបនឹងឆ្នាំ២០០៨

កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ប្រទេសកម្ពុជាបានរៀបចំពិធីប្រកាសផ្សព្វផ្សាយមួយទាក់ទងនឹង«រប

លោក នុន សុគន្ធា៖ ចំនួនជនជាតិដើមភាគតិចឆ្នាំ២០២៤​ ថយចុះ៣៥% ធៀបនឹងឆ្នាំ២០០៨

កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ប្រទេសកម្ពុជាបានរៀបចំពិធីប្រកាសផ្សព្វផ្សាយមួយទាក់ទងនឹង«របាយការណ៍ស្តីពីស្ថានភាពប្រជាសាស្រ្ត និងសង្គម-សេដ្ឋកិច្ចរបស់ជនជាតិដើមភាគតិចនៅកម្ពុជា៖ បច្ចុប្បន្នភាពឆ្នាំ២០២៤»។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ លោក នុន សុគន្ធា ប្រធានសមាគមយុវជនជនជាតិដើមភាគតិចកម្ពុជាឲ្យដឹងថា ចំនួនជនជាតិដើមភាគតិចថយចុះ៣៥% ធៀបទៅនឹងទិន្នន័យឆ្នាំ២០០៨ ខណៈដែលឆ្នាំ២០១៩ មានជនជាតិដើមភាគតិចសរុបជាង១៧ម៉ឺននាក់ ឬ១,១១% នៃប្រជាជនកម្ពុជាសរុប។ បើតាមលោក នុន សុគន្ធា ការថយចុះចំនួនជនជាតិដើមភាគតិចនៅក្នុងរបាយការណ៍ បណ្តាលមកពីមូលហេតុមួយចំនួន ដូចជាការប្រើប្រាស់កំរងសំណួរដែលអាចនាំឲ្យមានការភ័ន្តច្រឡំ ការប្រមូលព័ត៌មាន និងជនជាតិដើមភាគតិចខ្លួនឯងមានការខ្មាស់អៀនចំពោះការរើសអើងក្នុងសង្គមជាដើម។

ទិន្នផលត្រីប្រហុកឆ្នាំ ២០២៤ កើនឡើង តែតម្លៃនៅទាប ហើយត្រីមានទំហំតូចជាងរាល់ឆ្នាំ

ប្រជានេសាទនៅតាមតំបន់ទន្លេបានអះអាងថា ទិន្នផលត្រីប្រហុកក្នុងឆ្នាំ ២០២៤ នេះមានការកើនឡើង តែត្

ទិន្នផលត្រីប្រហុកឆ្នាំ ២០២៤ កើនឡើង តែតម្លៃនៅទាប ហើយត្រីមានទំហំតូចជាងរាល់ឆ្នាំ

ប្រជានេសាទនៅតាមតំបន់ទន្លេបានអះអាងថា ទិន្នផលត្រីប្រហុកក្នុងឆ្នាំ ២០២៤ នេះមានការកើនឡើង តែត្រីឆ្នាំនេះមានទំហំតូចជាងរាល់ឆ្នាំ។ ទោះយ៉ាងណា ប្រជានេសាទទាំងនោះបានត្អូញត្អែរពីតម្លៃត្រីប្រហុកធ្លាក់ថ្លៃ និងខ្វះទីផ្សារដើម្បីលក់ចេញ។ ក្នុងន័យនេះ ពួកគេបានស្នើឲ្យរដ្ឋាភិបាលជួយរកទីផ្សារត្រីប្រហុក រួមទាំងបង្កើនតម្លៃឲ្យប្រសើរជាងនេះ។ 

រូម៉ានី និងប៊ុលហ្ការី បាន​ចូល​ក្នុង​លំហអឺរ៉ុបSchengen យ៉ាង​ពេញសិទ្ធិ

សមាជិកសហភាពអឺរ៉ុបទាំងអស់បានព្រមព្រៀងគ្នា​នៅថ្ងៃព្រហស្បតិ៍ទី​១២​ធ្នូ​នេះ ឲ្យ ​ រូម៉ានី និង

រូម៉ានី និងប៊ុលហ្ការី បាន​ចូល​ក្នុង​លំហអឺរ៉ុបSchengen យ៉ាង​ពេញសិទ្ធិ

សមាជិកសហភាពអឺរ៉ុបទាំងអស់បានព្រមព្រៀងគ្នា​នៅថ្ងៃព្រហស្បតិ៍ទី​១២​ធ្នូ​នេះ ឲ្យ ​ រូម៉ានី និងប៊ុលហ្ការី បាន​ក្លាយ​ជាសមាជិកអឺរ៉ុបយ៉ាងពេញលេញ ដោយ​​មានសិទ្ធសេរីភាព ក្នុងការធ្វើចរាចរណ៍ក្នុង​លំហ​ស្ហេនហ្កេន Schengen ចាប់ពីថ្ងៃទី ១ មករា ២០២៥ទៅ។

ស៊ីរីរំលាយ​រដ្ឋធម្មនុញ្ញនិងសភាចាស់ ហើយផ្តើម​រៀបចំ​រដ្ឋធម្មនុញ្ញថ្មី

​នៅស៊ីរី ពួក​ប្រដាប់​អាវុធ​អ្នក​កាន់អំណាចថ្មី ប្រកាសបង្កើត​ក្រុម​ការងារ​រៀបចំ​រដ្ឋធម្មន

ស៊ីរីរំលាយ​រដ្ឋធម្មនុញ្ញនិងសភាចាស់ ហើយផ្តើម​រៀបចំ​រដ្ឋធម្មនុញ្ញថ្មី

​នៅស៊ីរី ពួក​ប្រដាប់​អាវុធ​អ្នក​កាន់អំណាចថ្មី ប្រកាសបង្កើត​ក្រុម​ការងារ​រៀបចំ​រដ្ឋធម្មនុញ្ញថ្មី​។ សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប​ និង​ក្រុម​ប្រទេស​ហ្សេG7 រំពឹង​ចង់ឃើញ​ស៊ីរី​បង្កើតរដ្ឋាភិបាល​ថ្មី ដោយមានការចូលរួមពីគ្រប់ភាគី គោរព​សិទ្ធិនារី និងមិន​ប្រកាន់​និកាយ​សាសនា​ជ្រុល​និយម​​។​​​

គិតត្រឹមត្រីមាសទី៣ ឆ្នាំ ២០២៤ ស្ថានភាពបំណុលកម្ពុជាជំពាក់ចិនថយចុះ ២%

ទិន្នន័យស្តីពីព្រឹត្តិបត្របំណុលសាធារណៈកម្ពុជាដែលចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ បានប

គិតត្រឹមត្រីមាសទី៣ ឆ្នាំ ២០២៤ ស្ថានភាពបំណុលកម្ពុជាជំពាក់ចិនថយចុះ ២%

ទិន្នន័យស្តីពីព្រឹត្តិបត្របំណុលសាធារណៈកម្ពុជាដែលចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ បានបង្ហាញថា បំណុលដែលកម្ពុជាជំពាក់ចិនបានថយចុះចំនួន ២% គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤។ ការថយចុះនៃបំណុលចិនពេលនេះត្រូវបានសារព័ត៌មាន Reuters និងអ្នកនយោបាយប្រឆាំងដាក់សេចក្តីសន្និដ្ឋានថា ចិនបានផ្អាកផ្តល់កម្ចីឱ្យកម្ពុជាដោយសារតែចិនបរាជ័យក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួននៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ជាបន្តបន្ទាប់ និងថា ចិនហាក់មិនគាំទ្ររបបដឹកនាំកម្ពុជាសព្វថ្ងៃ។

លីកាដូថាក្នុងឆ្នាំ២០២៤ កម្ពុជាមានអ្នកជាប់ឃុំដោយប្រើសិទ្ធិជាមូលដ្ឋានយ៉ាងហោច ១០០នាក់

កំណត់ត្រារបស់អង្គការការពារសិទ្ធិមនុស្សលីកាដូដែលទើបចេញផ្សាយនៅថ្ងៃទី១១ ធ្នូបានបង្ហាញថាក្ន

លីកាដូថាក្នុងឆ្នាំ២០២៤ កម្ពុជាមានអ្នកជាប់ឃុំដោយប្រើសិទ្ធិជាមូលដ្ឋានយ៉ាងហោច ១០០នាក់

កំណត់ត្រារបស់អង្គការការពារសិទ្ធិមនុស្សលីកាដូដែលទើបចេញផ្សាយនៅថ្ងៃទី១១ ធ្នូបានបង្ហាញថាក្នុងឆ្នាំ២០២៤ កម្ពុជាមានអ្នកជាប់ឃុំដោយប្រើសិទ្ធិជាមូលដ្ឋានយ៉ាងហោច ១០០នាក់ ក្នុងនោះ មានជិត ៦០នាក់កំពុងជាប់នៅក្នុងពន្ធនាគារនៅឡើយ។ តាមលីកាដូ តុលាការកម្ពុជាចាប់ផ្តើមប្រើប្រាស់មាត្រាច្បាប់ ៨៨ នៃក្រមព្រហ្មទណ្ឌលើអ្នកជាប់ឃុំទាំងនេះ និងថា ដើម្បីអាចមានសេរីភាព អ្នកជាប់ឃុំខ្លះត្រូវបានគេបង្ខំឱ្យសុំទោសជាសាធារណៈ ឬត្រូវឆ្លើយទម្លាក់កំហុសដាក់អ្នកផ្សេងទៀតផង។

អូស្ត្រាលី ត្រៀម​ច្បាប់​កំហិត​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ បង់ប្រាក់​ឲ្យ​ប្រព័ន្ធ​សារព័ត៌មាន

បន្ទាប់​ពី​សហភាព​អឺរ៉ុប និង​កាដាណា, នៅពេល​នេះដល់​វេន អូស្ត្រាលី ដែល​ចាប់​បង្ខំ​ឲ្យ​បណ្តា​

អូស្ត្រាលី ត្រៀម​ច្បាប់​កំហិត​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ បង់ប្រាក់​ឲ្យ​ប្រព័ន្ធ​សារព័ត៌មាន

បន្ទាប់​ពី​សហភាព​អឺរ៉ុប និង​កាដាណា, នៅពេល​នេះដល់​វេន អូស្ត្រាលី ដែល​ចាប់​បង្ខំ​ឲ្យ​បណ្តា​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា ត្រូវ​តែបង់​ប្រាក់​ឲ្យ​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន។ នេះក៏ព្រោះតែ​ក្រុម​ហ៊ុន​​យក្សទាំងនេះ យក​ខ្លឹមសារ​ព័ត៌មាន​ពី​កាសែត​ឬផ្សព្វផ្សាយព័ត៌មាននានា ​ ទៅភ្ជាប់​នឹង​ប្រព័ន្ធ​បណ្តាញ​សង្គម​របស់ខ្លួន។ វិធានការ​ថ្មី​របស់​អូស្ត្រាលី ត្រូវ​ប្រកាសចេញដោយ​រដ្ឋមន្ត្រី​ទូរគមនាគមន៍​។ ​

លោក វ៉ាហេង ដាវុធ៖យើងរៀបចំកីឡាដែលប្រជាជនអាចចូលរួមលេងកម្សាន្តបានអំឡុងបុណ្យសមុទ្រ

ពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ នឹងត្រូវធ្វើឡើងរយៈពេល៣ថ្ងៃ គឺពីថ្ងៃទី១៣ ដល់ទី១៥ ខែធ្នូ ឆ្នាំ

លោក វ៉ាហេង ដាវុធ៖យើងរៀបចំកីឡាដែលប្រជាជនអាចចូលរួមលេងកម្សាន្តបានអំឡុងបុណ្យសមុទ្រ

ពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ នឹងត្រូវធ្វើឡើងរយៈពេល៣ថ្ងៃ គឺពីថ្ងៃទី១៣ ដល់ទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តកំពត។ ពីខេត្តកំពត លោក វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានអនុគណៈកម្មការកីឡានៃពិធីបុណ្យសមុទ្រលើកទី១១ បានផ្តល់កិច្ចសម្ភាសឲ្យវិទ្យុបារាំងអន្តរជាតិ RFI តាមទូរស័ព្ទនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នេះថា មានកីឡាចំនួន ១០ប្រភេទ ត្រូវបានដាក់ឲ្យមានការប្រកួតនៅក្នុងព្រឹត្តិការណ៍នេះ។ តាមលោក វ៉ាហេង ដាវុធ ការរៀបចំប្រកួតកីឡានៅក្នុងឱកាសបុណ្យសមុទ្រឆ្នាំនេះមានលក្ខណៈប្លែកជាងមុនៗ ដោយធ្វើយ៉ាងណាឲ្យមហាជនចូលរួមលេង និងកម្សាន្តសប្បាយឲ្យបានច្រើន។

អូស្ដ្រាលីបានផ្ដល់អាហារូបករណ៍ដល់និស្សិតខ្មែរជាង ១០០០នាក់ក្នុងរយៈពេល ៣០ឆ្នាំ

ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ជាខួប៣០ឆ្នាំនៃការផ្ដល់អាហារូបករណ៍របស់អូស្ដ្រាលីដល់និស្សិតខ្មែរ

អូស្ដ្រាលីបានផ្ដល់អាហារូបករណ៍ដល់និស្សិតខ្មែរជាង ១០០០នាក់ក្នុងរយៈពេល ៣០ឆ្នាំ

ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ជាខួប៣០ឆ្នាំនៃការផ្ដល់អាហារូបករណ៍របស់អូស្ដ្រាលីដល់និស្សិតខ្មែរទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សាក្នុងប្រទេសអូស្ដ្រាលី។ ក្នុងថ្ងៃខួប ៣០ឆ្នាំនាឆ្នាំ ២០២៤ នេះ ស្ថានទូតអូស្ដ្រាលីប្រចាំនៅកម្ពុជាបានបញ្ជាក់ថា មាននិស្សិតខ្មែរជាង ១០០០នាក់ហើយបានទៅបន្ដការសិក្សានៅក្នុងប្រទេសអូស្ដ្រាលីតាមរយៈកម្មវិធីអាហារូបករណ៍ និងថា ២ឆ្នាំចុងក្រោយនេះ ស្ដ្រីខ្មែរដែលទទួលបានអាហារូបករណ៍មានដល់ទៅជាង ៦០%។

អង្គការ​អ្នកយកការណ៍​គ្មានព្រំដែន៖ ​​​អ្នកកាសែតស្លាប់​​ក្នុង​ឆ្នាំ​២០២៤​​ មួយ​ភាគបីដោយ​ដៃអ៊ីស្រាអែល

បើតាម​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​អង្គការ​អ្នក​យកការណ៍គ្មាន​ព្រំដែន ចេញ​ផ្សាយ​នៅ​ថ្ងៃទ

អង្គការ​អ្នកយកការណ៍​គ្មានព្រំដែន៖ ​​​អ្នកកាសែតស្លាប់​​ក្នុង​ឆ្នាំ​២០២៤​​ មួយ​ភាគបីដោយ​ដៃអ៊ីស្រាអែល

បើតាម​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​អង្គការ​អ្នក​យកការណ៍គ្មាន​ព្រំដែន ចេញ​ផ្សាយ​នៅ​ថ្ងៃទី ១២​ធ្នូ​២០២៤​នេះ មាន​អ្នកកាសែត​ចំនួន​៥៤​រូប​បាន​បាត់​បង់​ជីវិត ពេល​បំពេញ​ការងារ និង​​ដោយ​សារ​អាជីព​ជា​អ្នក​យក​ព័ត៌មាន។ ក្នុង​ចំណោមនោះ​ មួយ​ភាគបីបាន​​ស្លាប់​ដោយ​ស្នាដៃ​របស់​យោធា​អ៊ីស្រាអែល។

នាយករដ្ឋមន្ត្រី​សម័យអន្តរកាលស៊ីរី ធានាថា​នឹង​គោរព​​សេរីភាព​​​ជំនឿសាសនា​របស់​ពលរដ្ឋ​ស៊ីរី​គ្រប់ៗគ្នា

លោក​ម៉ូហាម៉េដ អាល់បាឆៀត ត្រូវបាន​ក្រុមឧទ្ទាម​ស៊ីរី តែងតាំង​ជាផ្លូវ​ការ​ ឲ្យធ្វើជានាយករដ្ឋ

នាយករដ្ឋមន្ត្រី​សម័យអន្តរកាលស៊ីរី ធានាថា​នឹង​គោរព​​សេរីភាព​​​ជំនឿសាសនា​របស់​ពលរដ្ឋ​ស៊ីរី​គ្រប់ៗគ្នា

លោក​ម៉ូហាម៉េដ អាល់បាឆៀត ត្រូវបាន​ក្រុមឧទ្ទាម​ស៊ីរី តែងតាំង​ជាផ្លូវ​ការ​ ឲ្យធ្វើជានាយករដ្ឋមន្ត្រីដឹកនាំ​រដ្ឋាភិបាល​សម័យអន្តរកាលនៅស៊ីរី។ ចូលកាន់មុខងារនេះ​ភ្លាម លោក ម៉ូហាម៉េដ អាល់​បាឆៀរ​ បានប្រកាសធានាអះអាងថា រដ្ឋាភិបាលថ្មីរបស់លោក​ នឹងគោរព​សិទ្ធិសេរីភាពជំនឿសាសនា របស់​ប្រជាជនស៊ីរីគ្រប់ៗរូប​។ មិនត្រឹមតែប៉ុណ្ណោះ លោក​បានអំពាវនាវ​ឲ្យ​ប្រជាជនស៊ីរីទាំងអស់ ត្រលប់ចូលស្រុកវិញដើម្បី​កសាងប្រទេស​។ ការប្រកាសធានាអះអាងរបស់​លោកនាយករដ្ឋមន្ត្រី​ស៊ីរីនេះ គឺបន្ទាប់ពីមានការព្រួយបារម្ភ ខ្លាចក្រែង​ក្រុមឧទ្ទាម​ដែលធ្លាប់ជា​កូនចៅ​ក្រុមអាល់កៃដានោះ រៀបចំ​បង្កើតរបបដឹកនាំបែបអ៊ីស្លាម​ផ្តាច់ការនៅស៊ីរី ដែលអាចគំរាមដល់អាយុជីវិត​របស់ប្រជាជនស៊ីរីដែល​មិនកាន់សាសនាអ៊ីស្លាម​។

ការរីករាលដាលចលនាអ៊ីស្លាមជីហាត ជាក្តីព្រួយបារម្ភថ្មី ក្រោយពីរដ្ឋាភិបាលស៊ីរីដួលរលំ

រដ្ឋាភិបាលស៊ីរីរបស់​លោក ​បាស្ហា អាល់អាសាដ​ ដួលរលំកាលពីចុងសប្តាហ៍កន្លងទៅ​។ បណ្តា​អ្នក​ទោស

ការរីករាលដាលចលនាអ៊ីស្លាមជីហាត ជាក្តីព្រួយបារម្ភថ្មី ក្រោយពីរដ្ឋាភិបាលស៊ីរីដួលរលំ

រដ្ឋាភិបាលស៊ីរីរបស់​លោក ​បាស្ហា អាល់អាសាដ​ ដួលរលំកាលពីចុងសប្តាហ៍កន្លងទៅ​។ បណ្តា​អ្នក​ទោស​ ដែល​ជាប់ឃុំ​ក្រោម​របបចាស់​ និង​ក្រុម​ភេរវជន ដែល​ជាប់ឃុំក្នុងមន្ទីរពន្ធនាគារ​ ត្រូវ​ដោះលែងឲ្យ​មាន​សេរីភាព​ ជាបន្តបន្ទាប់​។ ការណ៍​នេះ បង្កជា​ក្តីព្រួយបារម្ភ​ថ្មី ចំពោះ​ការរីករាលដាល​​ចលនា​អ៊ីស្លាម​ជីហាត។​

បច្ចេកវិទ្យាទំនើបក្នុងដំណើរជួសជុលឡើងវិញ ព្រះវិហារ Notre-Dame de Paris

នៅក្នុងដំណើរជួសជុលឡើងវិញ ព្រះវិហារគ្រិស្តសាសនាបុរាណ Notre-Dame de Paris ដែលបានរងការខូ​ចខាត ខ្ទេចខ្ទាំ

បច្ចេកវិទ្យាទំនើបក្នុងដំណើរជួសជុលឡើងវិញ ព្រះវិហារ Notre-Dame de Paris

នៅក្នុងដំណើរជួសជុលឡើងវិញ ព្រះវិហារគ្រិស្តសាសនាបុរាណ Notre-Dame de Paris ដែលបានរងការខូ​ចខាត ខ្ទេចខ្ទាំ ក្នុងអគ្គិភ័យដ៏ធំមួយ កាលពីថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០១៩ កន្លងទៅ ស្ថាបត្យករជនជាតិម៉ិកស៊ិកម្នាក់ បានប្រើបច្ចេកវិទ្យា​ទំនើប ចុងក្រោយបង្អស់ ដើម្បីធានានូវសុក្រិតភាព និង គុណភាព នៃការងារ ស្រោចស្រង់ សំណង់សាសនាកាតូលិកខាងលើ ដែលមានអាយុជាង ៨ សតវត្សរ៍។  

ក្រសួងអប់រំហាមលក់ភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទនៅក្នុង និងជុំវិញបរិវេណសាលារៀន

នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្តីប្រកាសហាមមិនឲ្យលក់ ឬផ្សព

ក្រសួងអប់រំហាមលក់ភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទនៅក្នុង និងជុំវិញបរិវេណសាលារៀន

នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្តីប្រកាសហាមមិនឲ្យលក់ ឬផ្សព្វផ្សាយផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទនៅក្នុង និងជុំវិញបរិវេណសាលារៀនដល់សិស្សសាលា។ ការហាមប្រាមជាថ្មីនេះធ្វើឡើង បន្ទាប់ពីក្រសួងអប់រំបានមើលឃើញថា សេចក្តីណែនាំជាហូរហែកន្លងមកមិនមានការអនុវត្តដោយប្រសិទ្ធភាពនោះទេ។

ក្រសួងមហាផ្ទៃថានឹងគ្មានការលើកលែងចំពោះអ្នកពាក់ព័ន្ធក្នុងល្បែងស៊ីសងខុសច្បាប់

ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ជាថ្ងៃចុងក្រោយនៃការដាក់កំហិតរបស់លោក ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ

ក្រសួងមហាផ្ទៃថានឹងគ្មានការលើកលែងចំពោះអ្នកពាក់ព័ន្ធក្នុងល្បែងស៊ីសងខុសច្បាប់

ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ជាថ្ងៃចុងក្រោយនៃការដាក់កំហិតរបស់លោក ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃឱ្យក្រុមអ្នកផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់បញ្ឈប់សកម្មភាពផ្សព្វផ្សាយលើបណ្ដាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយនានាជាបន្ទាន់។ ក្រសួងមហាផ្ទៃបានបញ្ជាក់នៅថ្ងៃទី១១ ធ្នូថា បើក្រសួងរកឃើញនៅមានបន្ដផ្សព្វផ្សាយចាប់ពីថ្ងៃទី១១ ធ្នូនេះទៀត អាជ្ញាធរមានសមត្ថកិច្ចនឹងចាប់ខ្លួនអ្នកពាក់ព័ន្ធទាំងអស់ដោយគ្មានការលើកលែង រួមទាំងបិទមធ្យោបាយផ្សព្វផ្សាយមិនឱ្យដំណើរការ។

បារាំង និងអាល្លឺម៉ង់ផ្តល់ពានរង្វាន់សិទ្ធិមនុស្ស និងនីតិរដ្ឋដល់អ្នកស្រីម៉ៅ ម៉ាប់

ក្រសួងការបរទេសបារាំង និងអាល្លឺម៉ង់បានប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិថ្ងៃទី ១០ ធ្នូ ឆ្នា

បារាំង និងអាល្លឺម៉ង់ផ្តល់ពានរង្វាន់សិទ្ធិមនុស្ស និងនីតិរដ្ឋដល់អ្នកស្រីម៉ៅ ម៉ាប់

ក្រសួងការបរទេសបារាំង និងអាល្លឺម៉ង់បានប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិថ្ងៃទី ១០ ធ្នូ ឆ្នាំ២០២៤ នៅក្នុងស្ថានទូតបារាំងប្រចាំទីក្រុងភ្នំពេញ។ នាឱកាសនោះ ក្រសួងការបរទេសបារាំង និងអាល្លឺម៉ង់បានផ្តល់ពានរង្វាន់សិទ្ធិមនុស្ស និងនីតិរដ្ឋឆ្នាំ ២០២៤ ដល់អ្នកស្រីម៉ៅ ម៉ាប់ នាយកប្រតិបត្តិនៃអង្គការក្លាហាន និងធ្លាប់ជាអ្នកការពារសិទ្ធិមនុស្ស សិទ្ធិស្ត្រី និងកុមារនៃអង្គការអាដហុក។ នេះជាពានរង្វាន់ពិភពលោកដែលអបអរសាទរ និងទទួលស្គាល់ស្នាដៃរបស់ស្ត្រីកម្ពុជាក្នុងផ្នែកការពារសិទ្ធិស្រី្ត និងយែនឌ័ររយៈពេលជិត ២០ឆ្នាំកន្លងទៅនេះ៕

តៃវ៉ាន់ចោទចិនជាមេបង្ក​​រឿង ដោយ​ប្រើ​យន្តហោះនិង​នាវាចម្បាំងរាប់​សិបគ្រឿង​ មក​ក្រវែលឡោមព័ទ្ធតៃវ៉ាន់

ក្នុងរយៈពេល​២ថ្ងៃជាប់គ្នាមកនេះ កងទ័ពចិន បានប្រើ​យន្តហោះចម្បាំង និង​នាវាចម្បាំង​ជាច្រើនសិ

តៃវ៉ាន់ចោទចិនជាមេបង្ក​​រឿង ដោយ​ប្រើ​យន្តហោះនិង​នាវាចម្បាំងរាប់​សិបគ្រឿង​ មក​ក្រវែលឡោមព័ទ្ធតៃវ៉ាន់

ក្នុងរយៈពេល​២ថ្ងៃជាប់គ្នាមកនេះ កងទ័ពចិន បានប្រើ​យន្តហោះចម្បាំង និង​នាវាចម្បាំង​ជាច្រើនសិបគ្រឿង មកក្រវែលឡោមព័ទ្ធតៃវ៉ាន់។ នេះបើផ្អែកតាមការអះអាង របស់ក្រសួងការពារជាតិតៃវ៉ាន់ នៅព្រឹកថ្ងៃពុធ ទី​១១ធ្នូនេះ​។ សម្រាប់តៃវ៉ាន់ នេះគឺជាសកម្មភាពបង្ករឿងពីសំណាក់ចិន​​ ធ្វើឲ្យ​តំបន់កាន់តែ​ឈានចូលទៅក្នុងអស្ថិរភាព​​ និងអសន្តិសុខ។

នគរបាលពិសេស​​​ឆែកឆេរការិយាល័យ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង ឯមេប៉ូលិស​២នាក់ត្រូវ​ចាប់ខ្លួន

​នៅកូរ៉េខាងត្បូង ​កងកម្លាំង​នគរបាល​ស៊ើបអង្កេតពិសេស បាន​​ចូល​ឆែកឆេរការិយា​ល័យប្រធានាធិបត

នគរបាលពិសេស​​​ឆែកឆេរការិយាល័យ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង ឯមេប៉ូលិស​២នាក់ត្រូវ​ចាប់ខ្លួន

​នៅកូរ៉េខាងត្បូង ​កងកម្លាំង​នគរបាល​ស៊ើបអង្កេតពិសេស បាន​​ចូល​ឆែកឆេរការិយា​ល័យប្រធានាធិបតី លោក យូន ស៊ុកយោល និង​ការិយាល័យ​មេប៉ូលិសក្រុង​សេអ៊ូល​​។​ ​ មេប៉ូលិសធំៗ​២នាក់ ត្រូវ​ចាប់ឃាត់ខ្លួន ជាផ្លូវការ​ នៅថ្ងៃពុធ ទី១១ធ្នូ។ ចំណែកឯ​ អតីតរដ្ឋមន្ត្រីការពារជាតិ ដែលបាន​ចូលរួម​ក្នុង​សកម្មភាព​អនុវត្តច្បាប់​អាជ្ញាសឹក​ បែរជាប៉ុនប៉ងធ្វើអត្តឃាត​។​

សង្គមស៊ីវិលជាង ១០ស្ថាប័នស្នើកម្ពុជាធានាឱ្យ​បាននូវយុត្តិធម៌ឃាតកម្មសម្លាប់អ្នកកាសែតម្នាក់

នៅថ្ងៃទី១០ ធ្នូដែលជាទិវាសិទ្ធិមនុស្សអន្តរជាតិ សង្គមស៊ីវិលជាតិ និងអន្តរជាតិចំនួន១៤ស្ថាប័ន

សង្គមស៊ីវិលជាង ១០ស្ថាប័នស្នើកម្ពុជាធានាឱ្យ​បាននូវយុត្តិធម៌ឃាតកម្មសម្លាប់អ្នកកាសែតម្នាក់

នៅថ្ងៃទី១០ ធ្នូដែលជាទិវាសិទ្ធិមនុស្សអន្តរជាតិ សង្គមស៊ីវិលជាតិ និងអន្តរជាតិចំនួន១៤ស្ថាប័នបានទទូចឱ្យអាជ្ញាធរកម្ពុជាស្វែងរកយុត្តិធម៌ចំពោះការស្លាប់របស់អ្នកកាសែតម្នាក់ឈ្មោះ ឈឿង ឈឹង ដែលត្រូវបានឃាតករបាញ់សម្លាប់កាលពីសប្តាហ៍មុន។ ការទទូចរបស់ក្រុមសង្គមស៊ីវិលទាំងនេះដោយសារតែពួកគេមិនអាចទទួលយកបានឡើយនូវការអះអាងរបស់អាជ្ញាធរខេត្តសៀមរាបដែលថា ការបាញ់អ្នកកាសែត ឈឿង ឈឹង គឺជាទំនាស់បុគ្គល។

អត្រាឆ្លងមេរោគអេដស៍ថយចុះជាសញ្ញាឈានទៅបញ្ចប់ការឆ្លងមេរោគនេះនៅត្រឹមឆ្នាំ២០២៥?

របាយ​ការណ៍​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍​ចេញ​ផ្សាយ​ថ្ងៃ​ទី​១ ​ធ្ន

អត្រាឆ្លងមេរោគអេដស៍ថយចុះជាសញ្ញាឈានទៅបញ្ចប់ការឆ្លងមេរោគនេះនៅត្រឹមឆ្នាំ២០២៥?

របាយ​ការណ៍​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍​ចេញ​ផ្សាយ​ថ្ងៃ​ទី​១ ​ធ្នូ ​ឆ្នាំ ​២០២៤ ​បង្ហាញ​ថា ​នៅ​ឆ្នាំ ២០២៣ កម្ពុជា​មាន​អ្នក​ឆ្លង​មេរោគ​អេដស៍​ថ្មី​មាន​ចំនួន​ ១.២០០​នាក់​ ក្នុង​នោះ ​៨៦% នៅ​ក្នុង​ចំណោម​អ្នក​ឆ្លង​ថ្មី​ជា​ប្រជាជន​គន្លឹះ​។​ មួយ​វិញ​ទៀត​ ក្នុង​ចំណោម​អ្នក​ឆ្លង​ថ្មី​មាន​ ៤៦% ​ជា​បុរស​រួម​ភេទ​ជាមួយ​បុរស និង​មាន​ក្រុម​អ្នក​បំប្លែង​ភេទ​ដល់​ទៅ​ ៩៩%​។​ គិត​សរុប​ត្រឹម​ ឆ្នាំ​២០២៣ ​មាន​អ្នក​ផ្ទុក​មេរោគ​អេដស៍​ប្រមាណ ​៧៦.០០០​នាក់​។​ តាម​របាយ​ការណ៍​ដដែល អត្រា​អ្នក​ឆ្លង​ថ្មី​មាន​ការ​ថយ​ចុះ​៤៦%​ នៅក្នុង​ចំណោម​មនុស្ស​វ័យ​ពី​១៥​ ដល់​ ៤៩​ឆ្នាំ​។​ តើ​កម្ពុជា​អាច​សម្រេច​គោល​ដៅ​បញ្ចប់​ការ​ឆ្លង​មេរោគ​អេដស៍​នៅ​ត្រឹម​ឆ្នាំ​២០២៥ បាន​ដែរ​ ឬ​ទេ​?

របបផ្តាច់ការ​បាស្ហាដួលរលំ តើជនភៀសខ្លួនស៊ីរី​ជាច្រើនលាននាក់ នឹងត្រលប់ចូលស្រុកវិញឬយ៉ាងណា?

សង្គ្រាម​ស៊ីវីលនៅស៊ីរី ដែល​បានចាប់ផ្តើម​តាំងតែពីឆ្នាំ​២០១១ បានរុញច្រាន​ប្រជាជនស៊ីរីចំនួ

របបផ្តាច់ការ​បាស្ហាដួលរលំ តើជនភៀសខ្លួនស៊ីរី​ជាច្រើនលាននាក់ នឹងត្រលប់ចូលស្រុកវិញឬយ៉ាងណា?

សង្គ្រាម​ស៊ីវីលនៅស៊ីរី ដែល​បានចាប់ផ្តើម​តាំងតែពីឆ្នាំ​២០១១ បានរុញច្រាន​ប្រជាជនស៊ីរីចំនួន​ប្រមាណ​១៣​លាននាក់ ឲ្យ​ភៀសខ្លួល​ចោលផ្ទះសម្បែង និងខ្លះភៀសខ្លួនទៅប្រទេសផ្សេង​។ នៅទីបំផុត​ របបផ្តាច់ការ​ស៊ីរីដឹកនាំដោយ​ បាស្ហា អាល់អាសាដ បានដួលរលំទាំងស្រុងហើយ កាលពីថ្ងៃអាទិត្យទី​៨ធ្នូ បន្ទាប់ពី​ក្រុមឧទ្ទាមស៊ីរី វាយ​សម្រុក​យ៉ាងលឿនរហ័ស។ របប​បាស្ហាដួលរលំ បានចោទជាសំណួរ ថាតើជនភៀសខ្លួនស៊ីរីជាច្រើនលាននាក់ទាំងនោះ នឹងត្រឡប់ចូលស្រុកវិញឬយ៉ាងណា ខណៈស្ថានការណ៍​ហាក់​មិនទាន់ប្រាដកប្រជានៅឡើយ​នៅស៊ីរី។

Get more results via ClueGoal