Cambodia



លោក​ស៊ីជីនពីង ចង់អភិវឌ្ឍ​​ម៉ាកាវ ពី​ក្រុង​កាស៊ីណូ​​​​​ទៅ​ជា​ក្រុង​ហិរញ្ញវត្ថុ​និង​បច្ចេកវិទ្យា

២០​ធ្នូ​១៩៩៩-២០ធ្នូ​២០២៤ ថ្ងៃ​នេះ​ជា​គម្រប់​ខួប​២៥​ឆ្នាំ​គត់​ដែល​ក្រុង​ម៉ាកាវ បាន​ត្រលប់

ដើម្បីប្រជែងឥទ្ធិពលចិន អូស្រ្តាលី​សុខចិត្ត​ចំណាយ​ប្រាក់ជួយបណ្តុះបណ្ដាល​នគរបាល​កោះសាឡូម៉ុង

កាលពីថ្ងៃសុក្រទី​២០ធ្នូ រដ្ឋាភិបាល​អូស្ត្រាលីបាន​ប្រកាស​​ឲ្យដឹងថា គេបានសម្រេចចិត្ត​ចំណា

ដើម្បីប្រជែងឥទ្ធិពលចិន អូស្រ្តាលី​សុខចិត្ត​ចំណាយ​ប្រាក់ជួយបណ្តុះបណ្ដាល​នគរបាល​កោះសាឡូម៉ុង

កាលពីថ្ងៃសុក្រទី​២០ធ្នូ រដ្ឋាភិបាល​អូស្ត្រាលីបាន​ប្រកាស​​ឲ្យដឹងថា គេបានសម្រេចចិត្ត​ចំណាយ​ថវិកា និងជួយបណ្ដុះ​បណ្តាល​​​មន្ត្រីនគរបាល​កោះសាឡូម៉ុង។ គួរបញ្ជាក់ថា កោះសាឡូម៉ុង ជាកោះមួយក្នុងតំបន់​ប៉ាស៊ីហ្វិក​ខាងត្បូង ដែលបានភ្ជាប់ទំនាក់ទំនង​កាន់តែស្អិតរមួត ជាមួយចិន​។ យ៉ាងណាមិញ នគរបាល​កោះសាឡូម៉ុងក៏បានប្រកាសនៅថ្ងៃសុក្រជាមួយ​គ្នានេះ ថាគេក៏​បានទទួលថវិកាជំនួយ​ពីចិនដែរ ដែល​នេះគឺជា​សញ្ញា បញ្ជាក់អំពីការ​ប្រជែងឥទ្ធិពល​គ្នា រវាងចិន​និងអូស្ត្រាលី​​ នៅកោះសាឡូម៉ុង​។

ស្ពានឫស្សីកោះប៉ែននឹងទាក់ទាញទេសចរក្នុងឱកាសបុណ្យណូអែល និងឆ្លងឆ្នាំសកល

កោះប៉ែនជារមណីយដ្ឋានបែបធម្មជាតិមួយកន្លែងស្ថិតនៅភូមិកោះមិត្ត ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត

ស្ពានឫស្សីកោះប៉ែននឹងទាក់ទាញទេសចរក្នុងឱកាសបុណ្យណូអែល និងឆ្លងឆ្នាំសកល

កោះប៉ែនជារមណីយដ្ឋានបែបធម្មជាតិមួយកន្លែងស្ថិតនៅភូមិកោះមិត្ត ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ រមណីយដ្ឋានមួយនេះបើកទ្វារទទួលទេសចរតែនៅរដូវទឹកស្រក ព្រោះមានឆ្នេរខ្សាច់ និងទឹកថ្លាដូចកញ្ចក់។ ឈ្វេង។ តែអ្វីដែលរមណីយដ្ឋាននេះមានលើសពីនេះ គឺស្ពានឫស្សីវែងដែលឆ្លងកាត់ទន្លេពីត្រើយម្ខាងទៅត្រើយម្ខាងទៀត។ អ្នកបម្រើការក្នុងវិស័យទេសចរណ៍រំពឹងថា ស្ពានឫស្សីកោះប៉ែននឹងទាក់ទាញទេសចរ ពិសេសអំឡុងពេលបុណ្យណូអែល និងឆ្លងឆ្នាំសកលខាងមុខ។

ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកពេលនេះជាការបន្ទន់ឥរិយាបទ ឬជាការបើកផ្លូវរបស់កម្ពុជា?

បន្ទាប់ពីបានអនុញ្ញាតឲ្យនាវាចម្បាំងសហរដ្ឋអាមេរិក USS Savannah ចូលចតនៅកំពង់ផែស្វ័យតក្រុងព្រះសីហនុ

ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកពេលនេះជាការបន្ទន់ឥរិយាបទ ឬជាការបើកផ្លូវរបស់កម្ពុជា?

បន្ទាប់ពីបានអនុញ្ញាតឲ្យនាវាចម្បាំងសហរដ្ឋអាមេរិក USS Savannah ចូលចតនៅកំពង់ផែស្វ័យតក្រុងព្រះសីហនុ ប្រមុខរដ្ឋាភិបាលកម្ពុជា និងតំណាងសហរដ្ឋអាមេរិកបានដាក់ក្តីរំពឹងថា មិត្តភាព និងទំនាក់ទំនងកម្ពុជា អាមេរិកនឹងមានល្អប្រសើរឡើងវិញ ពិសេសក្នុងវិស័យការពារជាតិ។ ការបោះដៃរកគ្នាជាថ្មីរវាងកម្ពុជា និងអាមេរិកពេលនេះត្រូវបានអ្នកវិភាគខ្លះយល់ថា គឺជាអ្នកបោះដៃ និងបន្ទន់ឥរិយាបទរកគ្នា ព្រោះតែចិនកំពុងងាកចេញពីការផ្តល់ជំនួយដល់កម្ពុជា។ តែអ្នកវិភាគខ្លះទៀតយល់ថា មិនមែនកម្ពុជាទេដែលជាអ្នកបោះដៃមុន ឬបន្ទន់ឥរិយាបទមុននោះ តែវាជាគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាដែលចង់ស្ដារទំនាក់ទំនងជាមួយអាមេរិកឡើងវិញ៕

លោក ពូទីន ទទួលស្គាល់ថា ការកើនឡើងខ្ពស់នៃអតិផរណាក្នុងស្រុក គឺជាក្តីកង្វល់ចំពោះសេដ្ឋកិច្ចជាតិ

នៅក្នុងមហាសន្និសីទសារព័ត៌មានប្រចាំឆ្នាំ ដែលបានប្រព្រឹត្តទៅ នៅថ្ងៃព្រហស្បតិ៍ ទី ១៩ ខែ ធ្នូ ឆ

លោក ពូទីន ទទួលស្គាល់ថា ការកើនឡើងខ្ពស់នៃអតិផរណាក្នុងស្រុក គឺជាក្តីកង្វល់ចំពោះសេដ្ឋកិច្ចជាតិ

នៅក្នុងមហាសន្និសីទសារព័ត៌មានប្រចាំឆ្នាំ ដែលបានប្រព្រឹត្តទៅ នៅថ្ងៃព្រហស្បតិ៍ ទី ១៩ ខែ ធ្នូ ឆ្នាំ ២០២៤ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន បានទទួលស្គាល់ ជាផ្លូវការថា អតិផរណាក្នុងស្រុក បានស្ទុះឡើងដូចផ្លេកបន្ទោរ រហូតដល់ទៅ ៨,៩% ក្នុងអំឡុងខែ វិច្ឆិកា ដែលលោកចាត់ទុកថា ជាសញ្ញាគួរឲ្យព្រួយបារម្ភមួយ។ តែទន្ទឹមគ្នានេះ លោក ពូទីន ក៏បានអះអាងថា ស្ថានការណ៍សេដ្ឋកិច្ចជាតិរុស្ស៊ីនាពេលបច្ចុប្បន្ន បន្តមានស្ថិរភាពជាប្រក្រតី ថ្វីបើជាង ៣ ឆ្នាំមកនេះ រុស្ស៊ីកំពុងជាប់ ប្រយុទ្ធយ៉ាងស្វិតស្វែង ក្នុងសង្គ្រាមនៅអ៊ុយក្រែន និង កំពុងរងទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរ ពីសំណាក់ បស្ចិមលោក យ៉ាងណាក្តី។ 

វៀតណាមរៀបចំពិព័រណ៍គ្រឿងសព្វាវុធ បើកចំហទីផ្សារ​ចង់​ងាកឈប់ប្រើ​តែ​សព្វាវុធរុស្ស៊ី

កម្មវិធីពិព័រណ៍គ្រឿងសព្វាវុធការពារជាតិ ទំនើបៗ បានបើកទ្វារនៅទីក្រុង​ហាណូយ ចាប់តាំងពីថ្ងៃព

វៀតណាមរៀបចំពិព័រណ៍គ្រឿងសព្វាវុធ បើកចំហទីផ្សារ​ចង់​ងាកឈប់ប្រើ​តែ​សព្វាវុធរុស្ស៊ី

កម្មវិធីពិព័រណ៍គ្រឿងសព្វាវុធការពារជាតិ ទំនើបៗ បានបើកទ្វារនៅទីក្រុង​ហាណូយ ចាប់តាំងពីថ្ងៃព្រហស្បតិ៍ ទី​១៩​ធ្នូ។ ក្រុម​ហ៊ុន​អន្តរជាតិ​ផលិត​គ្រឿងសព្វាវុធ​ធំៗ មានទាំងអឺរ៉ុប អាមេរិក និងចិន​ផង បាន​មក​តាំង​ស្តង់​ដើម្បី​បង្អួត​ផលិត​ផល​រៀងៗខ្លួន​។ កម្មវិធីនេះ​ ត្រូវបានរៀបចំឡើង ស្របពេលដែល​វៀតណាម កំពុងតែរកវិធីងាកចេញ ឈប់ទិញតែគ្រឿងសព្វាវុធរបស់រុស្ស៊ី​ តទៅទៀត។

ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីគ្រោងដាក់ឲ្យដំណើរការនៅខែកក្កដា ឆ្នាំ២០២៥

បើគ្មានការប្រែប្រួលអ្វីទេ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ឬហៅអាកាសយានដ្ឋានអន្តរជាតិតេ

ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីគ្រោងដាក់ឲ្យដំណើរការនៅខែកក្កដា ឆ្នាំ២០២៥

បើគ្មានការប្រែប្រួលអ្វីទេ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ឬហៅអាកាសយានដ្ឋានអន្តរជាតិតេជោនឹងបើកសម្ពោធដាក់ឲ្យប្រើជាផ្លូវការនៅខែកក្កដា ឆ្នាំ២០២៥ខាងមុខ។ នេះបើតាមការបញ្ជាក់របស់លោកស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលនៅថ្ងៃទី២០ ធ្នូ នេះដោយបន្ថែមថា ជំហានទី១ នៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ដែលមានតម្លៃ ១.៣៣៩ លានដុល្លារសម្រេចការសាងសង់បានជាង ៩០% គិតត្រឹមថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤។

លោក​ម៉ាក្រុងទៅដល់​កោះម៉ាយ៉ុត​ ៥ថ្ងៃក្រោយ​កោះនេះរងគ្រោះ​​ដោយ​​មហាព្យុះសង្ឃរាឈីដូ

កាលពីថ្ងៃព្រហស្បតិ៍​ទី​១៩​ធ្នូ លោកម៉ាក្រុង ​ប្រធានាធិបតី​បារាំង បានទៅដល់​កោះម៉ាយ៉ុត ដែនដី

លោក​ម៉ាក្រុងទៅដល់​កោះម៉ាយ៉ុត​ ៥ថ្ងៃក្រោយ​កោះនេះរងគ្រោះ​​ដោយ​​មហាព្យុះសង្ឃរាឈីដូ

កាលពីថ្ងៃព្រហស្បតិ៍​ទី​១៩​ធ្នូ លោកម៉ាក្រុង ​ប្រធានាធិបតី​បារាំង បានទៅដល់​កោះម៉ាយ៉ុត ដែនដី​បារាំង​នៅ​ក្នុងមហាសមុទ្រឥណ្ឌា ៥​ថ្ងៃបន្ទាប់ពី​កោះនេះ បានរងគ្រោះយ៉ាងធ្ងន់ធ្ងរបំផុត ដោយសារខ្យល់ព្យុះ​សង្ឃរា ឈីដូ​។ គិតត្រឹមពេលនេះ​ មានមនុស្សស្លាប់ចំនួន​៣១នាក់ តែអាជ្ញាធរព្រួយ​បារម្ភថា មនុស្សស្លាប់អាចមាន​ច្រើនរយនាក់ ព្រោះថា​មានមនុស្ស​បាត់ខ្លួន​ច្រើននាក់ នៅ​ក្នុងគំនរបាក់​បែក។ នៅចំពោះមុខ​លោក​ម៉ាក្រុង ប្រជាជនកោះម៉ាយ៉ុតបានត្អូញត្អែរអំពី ភាពយឺតយ៉ាងនៃក្រុមសង្គ្រោះ និង​​​ការខ្វះ​ខាតគ្រប់មុខ មិនថាស្បៀងអាហារ ទឹកស្អាត បណ្តាញទូរគមនាគមន៍ ប្រេងសាំងជាដើម ខណៈមន្ទីរពេទ្យ​តែមួយគត់​នៃកោះនេះ បានរងនូវការ​ខូចខាតយ៉ាងដំណំ។

ទាហាន​កូរ៉េខាង​ជើង​យ៉ាង​ហោច​១រយ​នាក់ស្លាប់ នៅ​សមរភូមិសង្គ្រាមអ៊ុយក្រែនរុស្ស៊ី

នៅក្នុង​ខែ​ធ្នូ​២០២៤​នេះ មាន​ទាហាន​កូរ៉េខាង​ជើង​យ៉ាងហោច​ណាស់​មួយ​រយ​នាក់​បាន​ស្លាប់​បាត

ទាហាន​កូរ៉េខាង​ជើង​យ៉ាង​ហោច​១រយ​នាក់ស្លាប់ នៅ​សមរភូមិសង្គ្រាមអ៊ុយក្រែនរុស្ស៊ី

នៅក្នុង​ខែ​ធ្នូ​២០២៤​នេះ មាន​ទាហាន​កូរ៉េខាង​ជើង​យ៉ាងហោច​ណាស់​មួយ​រយ​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​នៅក្នុង​សមរភូមិសង្គ្រាម​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី។ នេះ​បើ​តាម​ការ​អះអាង​របស់​តំណាង​សភា​កូរ៉េខាង​ត្បូង។ ព័ត៌មាន​នេះ​ក៏​មាន​លេច​ឮ​ចេញ​ពី​ប្រភព​អ៊ុយក្រែន​និង​អាមេរិក​ដូច​គ្នា។ ប៉ុន្តែនៅលើ​សមរភូមិ ​​​រុស្ស៊ី​​បន្ត​មាន​ប្រៀប​លើ​អ៊ុយក្រែនដែល​ទទូចកាន់​តែ​ខ្លាំង​រក​​​ជំនួយយោធា​​ពី​សម្ព័ន្ធ​មិត្ត អឺរ៉ុប អាមេរិក និង​អង់គ្លេស។

HRWថាអ៊ីស្រាអែល​មាន​ចេតនា​ប្រល័យពូជសាសន៍ ដោយ​បង្អត់​ទឹក​នៅហ្កាហ្សា

នៅក្នុង​របាយការណ៍​ចេញ​ផ្សាយ​នា​ថ្ងៃព្រហស្បតិ៍​ទី ១៩ ធ្នូ ២០២៤​នេះ អង្គការ​ការពារ​សិទ្ធិមន

HRWថាអ៊ីស្រាអែល​មាន​ចេតនា​ប្រល័យពូជសាសន៍ ដោយ​បង្អត់​ទឹក​នៅហ្កាហ្សា

នៅក្នុង​របាយការណ៍​ចេញ​ផ្សាយ​នា​ថ្ងៃព្រហស្បតិ៍​ទី ១៩ ធ្នូ ២០២៤​នេះ អង្គការ​ការពារ​សិទ្ធិមនុស្ស Human Right Watch យល់​ថា ​“អ៊ីស្រាអែលបាន​​ប្រព្រឹត្ត​ទង្វើ​ប្រល័យ​ពូជសាសន៍ ព្រោះ​បានកំហិត​មធ្យោបាយ​ផ្តល់​ទឹក​ សម្រាប់​​ប្រជាពលរដ្ឋរស់​​​នៅ​ក្នុង​តំបន់ហ្សាហ្សា”​ តាំង​ពី​សង្គ្រាម​រវាង​ហាម៉ាសនិង​អ៊ីស្រាអែល​បាន​ផ្ទុះ​ឡើង។ ប៉ុន្តែ​អ៊ីស្រាអែល​បាន​កុហក់​ ជា​រហូត​មក។

របាយការណ៍​ក្រសួងការពារជាតិអាមេរិកថា អំពើពុករលួយអាចនឹងរំខាន​ដល់ការធ្វើទំនើប​កម្មរបស់កងទ័ពចិន

ការធ្វើទំនើបកម្ម​ក្នុងវិស័យ​កងទ័ពចិន​ អាចនឹងត្រូវរំខាន​ដោយសារតែបញ្ហា​អំពើពុករលួយ ដែល​មា

របាយការណ៍​ក្រសួងការពារជាតិអាមេរិកថា អំពើពុករលួយអាចនឹងរំខាន​ដល់ការធ្វើទំនើប​កម្មរបស់កងទ័ពចិន

ការធ្វើទំនើបកម្ម​ក្នុងវិស័យ​កងទ័ពចិន​ អាចនឹងត្រូវរំខាន​ដោយសារតែបញ្ហា​អំពើពុករលួយ ដែល​មាននៅក្នុងជួរថ្នាក់ដឹកនាំកងទ័ពចិន។ នេះ​បើផ្អែកតាមការសន្និដ្ឋាន​ ក្នុងរបាយការណ៍ថ្មីមួយ របស់ក្រសួងការពារជាតិអាមេរិក ស្តីអំពីដំណើរវិ​វឌ្ឍន៍នៃវិស័យការពារជាតិ​និងគ្រឿង​សព្វាវុធចិន​។ តែទោះជាយ៉ាងនេះក្តី របាយការណ៍អាមេរិក បានអះអាងថា កងទ័ពចិន​បានរីកចម្រើនខ្លាំងណាស់ប៉ុន្មាន​ឆ្នាំចុងក្រោយនេះ ជាមួយនឹង​គ្រឿងសព្វាវុធកាន់តែទំនើបឈានមុខ។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី មានមហច្ឆិតាចង់កែច្នៃដូងប្រេងឱ្យទៅជាផលិតផលសម្រេច

«ច្នៃឱ្យចេញជាផលិតផលសម្រេច» នេះជាមហិច្ឆតារបស់អ្នកឧកញ៉ា ម៉ុង ឫទ្ធីដែលជាម្ចាស់រោងចក្រចម្រាញ់

អ្នកឧកញ៉ា ម៉ុង ឫទ្ធី មានមហច្ឆិតាចង់កែច្នៃដូងប្រេងឱ្យទៅជាផលិតផលសម្រេច

«ច្នៃឱ្យចេញជាផលិតផលសម្រេច» នេះជាមហិច្ឆតារបស់អ្នកឧកញ៉ា ម៉ុង ឫទ្ធីដែលជាម្ចាស់រោងចក្រចម្រាញ់ដូងប្រេងដែលមានទីតាំងស្ថិតនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ បច្ចុប្បន្ន រោងចក្រនេះមានសមត្ថភាពអាចគៀបយកប្រេងបានចន្លោះពី ២៣០ ទៅ២៤០តោនក្នុងមួយថ្ងៃ។ លោក ហួង លីហាក់ ប្រធានគ្រប់គ្រងផ្នែកផលិតកម្មបានឱ្យដឹងថាបច្ចុប្បន្ននេះ រោងចក្រមានសមត្ថភាពអាចផលិតបានតែប្រេងឆៅ ឬហៅផលិតផលពាក់កណ្តាលសម្រេច។ តែទៅថ្ងៃមុខ រោងចក្រអាចនឹងវិវត្តន៍ខ្លួនទៅកែច្នៃដូងប្រេងជាផលិតផលសម្រេចដើម្បីលក់ក្នុងស្រុក និងនាំចេញ។

អ្នកជំនាញ៖៧៥ឆ្នាំនៃទំនាក់ទំនងកម្ពុជា-ថៃ កម្ពុជាគួរចរចារឿងព្រំដែនជាមួយថៃឲ្យបានច្បាស់លាស់

ឆ្នាំ ២០២៥ ខាងមុខជាខួបលើកទី៧៥ឆ្នាំនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងថៃ។ តែកាលពីថ្ងៃទី១៦

អ្នកជំនាញ៖៧៥ឆ្នាំនៃទំនាក់ទំនងកម្ពុជា-ថៃ កម្ពុជាគួរចរចារឿងព្រំដែនជាមួយថៃឲ្យបានច្បាស់លាស់

ឆ្នាំ ២០២៥ ខាងមុខជាខួបលើកទី៧៥ឆ្នាំនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងថៃ។ តែកាលពីថ្ងៃទី១៦ ធ្នូថ្មីៗកន្លងទៅនេះ ប្រមុខការទូតនៃប្រទេសទាំងពីរបានជួបពិភាក្សាគ្នាតាមទូរសព្ទដោយភាគីទាំងពីរបានបន្តបេ្តជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពនៃប្រទេសទាំងពីរ។ ក្រៅពីនេះក៏មានដែរការពង្រឹងការជឿទុកចិត្តផ្នែកនយោបាយ និងភាពជាអ្នកជិតខាងល្អ តែមិនមានឡើយប្រធានបទស្តីពីបញ្ហាខ្សែបន្ទាត់ព្រំដែន។ តែសម្រាប់អ្នកជំនាញ ខួប៧៥ឆ្នាំនៃទំនាក់ទំនងកម្ពុជា និងថៃប្រៀបដូចជាការស្រឡាញ់ និងស្អប់គ្នាព្រោះថា ប្រទេសទាំងពីរតែងមានទំនាស់ជុំវិញវប្បធម៌ប្រពៃណី និងខ្សែបន្ទាត់ព្រំដែន។ ក្នុងន័យនេះត្រូវបានអ្នកជំនាញយល់ថា កម្ពុជាគួរបញ្ជាក់ជំហររបស់ខ្លួនឲ្យបានច្បាស់លាស់ពីបញ្ហាព្រំដែន ដូចយ៉ាងតំបន់ត្រួតស៊ីគ្នាកោះគុត និងបញ្ហាមួយចំនួនទៀត។

លោកនេត្រ ភក្ត្រា៖កម្ពុជាកំពុងលេចចេញការរើសអើងជាបុគ្គលនៅលើប្រព័ន្ធផ្សព្វផ្សាយ

នៅថ្ងៃព្រហស្បតិ៍ ទី១៩ ធ្នូនេះ លោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងអំពីការប្រ

លោកនេត្រ ភក្ត្រា៖កម្ពុជាកំពុងលេចចេញការរើសអើងជាបុគ្គលនៅលើប្រព័ន្ធផ្សព្វផ្សាយ

នៅថ្ងៃព្រហស្បតិ៍ ទី១៩ ធ្នូនេះ លោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងអំពីការប្រឈមរបស់ការផ្សព្វផ្សាយសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា។ ត្រង់ចំណុចនេះត្រូវបានលោកមើលឃើញពីបញ្ហាប្រឈមថ្មី គឺការរើសអើងតាមប្រព័ន្ធផ្សព្វផ្សាយ (Cyber-bullying) ដែលកំពុងកើតឡើងលើប្រព័ន្ធផ្សព្វផ្សាយ។ សម្រាប់រដ្ឋមន្ត្រីក្រសួងព័ត៌មាន នេះជាបញ្ហាដែលបណ្តាប្រទេសក្នុងតំបន់ជួបប្រទះ ហើយកម្ពុជាដាច់ខាតត្រូវទប់ស្កាត់បញ្ហារើសអើងបុគ្គលក្នុងប្រព័ន្ធប្រព័ន្ធផ្សព្វផ្សាយឲ្យខានតែបាន។

លោកហ៊ុន ម៉ាណែតថា រដ្ឋាភិបាលត្រូវការអ្នកកាសែតដែលហ៊ាននិយាយការពិត រិះគន់តថភាពពិតនៃសង្គម

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែតបានអះអាងថា រដ្ឋាភិបាលពិតជាត្រូវការអ្នកសារព័ត៌មានដែ

លោកហ៊ុន ម៉ាណែតថា រដ្ឋាភិបាលត្រូវការអ្នកកាសែតដែលហ៊ាននិយាយការពិត រិះគន់តថភាពពិតនៃសង្គម

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែតបានអះអាងថា រដ្ឋាភិបាលពិតជាត្រូវការអ្នកសារព័ត៌មានដែលហ៊ាននិយាយការពិត និងហ៊ានផ្តល់ការរិះគន់បែបស្ថាបនាដើម្បីបង្ហាញតថភាពពិតក្នុងសង្គម។ ការអះអាងយ៉ាងដូចនេះរបស់លោក ហ៊ុន ម៉ាណែតធ្វើឡើងនៅក្នុងលិខិតផ្ញើជូនវេទិកានិពន្ធនាយកសាព័ត៌មានកម្ពុជាលើកទី២១នាថ្ងៃទី២១ ធ្នូខាងមុខ។ អ្នកការពារសិទ្ធអ្នកសារព័ត៌មានមើលឃើញថា នេះជាសញ្ញាណល្អនៅពេលដែលព័ត៌មានពិតត្រូវបានផ្សព្វផ្សាយ និងមានការដឹងឮពីគ្រប់ភាគីពាក់ព័ន្ធ។

អ្នកស្រីហួត សុជាតា ថាគ្រឹះស្ថាន​បោះពុម្ពផ្សាយ​អវតារ ផ្តោតលើគុណភាពជាងបរិមាណ

« អវតារ » ជាគ្រឹះស្ថានបោះពុម្ពផ្សាយសៀវភៅ​​ដែលបង្កើត​ឡើង​​ដោយអ្នកស្រីហួត សុជាតា។ តែមុននឹងបង

អ្នកស្រីហួត សុជាតា ថាគ្រឹះស្ថាន​បោះពុម្ពផ្សាយ​អវតារ ផ្តោតលើគុណភាពជាងបរិមាណ

« អវតារ » ជាគ្រឹះស្ថានបោះពុម្ពផ្សាយសៀវភៅ​​ដែលបង្កើត​ឡើង​​ដោយអ្នកស្រីហួត សុជាតា។ តែមុននឹងបង្កើតគ្រឹះស្ថាន​មួយនេះ​ដោយខ្លួនឯង អ្នកស្រីក៏ជាអ្នកបកប្រែសៀវភៅ​អក្សរសិល្ប៍បរទេស ជាអ្នកនិពន្ធ និងជាអ្នកគ្រប់គ្រង​ការបាះពុម្ភផ្សាយ​សៀវភៅម្នាក់ដែល​ធ្លាប់មានបទពិសោធន៍ជាង១០ឆ្នាំនៅ​អង្គការស៊ីប៉ា។ សម្រាប់សុជាតា គ្រឹះស្ថានបោះពុម្ពផ្សាយ​អវតារមានគោលបំណង​សំខាន់ពាំនាំមកនូវ​សៀវភៅប្លែកៗដែល​មានគុណភាព​ជាងបរិមាណ។ គ្រឹះស្ថានអវតារមានទាំង​សៀវភៅឈុតឆាក​រូបភាព និងសៀវភៅ​ប្រលោមលោក​ដែលរួមមាន​ប្រភេទបែបស៊ើបអង្កត វិទ្យាសាស្ត្រ ចិត្តសាស្ត្រ សង្គម និងសក្ខីកម្មបែបប្រវត្តិសាស្ត្រផងដែរ៕

ក្រសួងប្រៃសណីយ៍អះអាងពីការខិតខំដោះស្រាយបញ្ហាខ្សែកាបលើអាកាស និងសេវាអ៊ីនធ័រនែតទូរសព្ទ

នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រសួងប្រៃសណីយ៍ និងទូរគមគមន៍បានអះអាងពីការខិតខំដោះស្រាយបញ្ហ

ក្រសួងប្រៃសណីយ៍អះអាងពីការខិតខំដោះស្រាយបញ្ហាខ្សែកាបលើអាកាស និងសេវាអ៊ីនធ័រនែតទូរសព្ទ

នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រសួងប្រៃសណីយ៍ និងទូរគមគមន៍បានអះអាងពីការខិតខំដោះស្រាយបញ្ហាខ្សែកាបលើអាកាស និងសេវាអ៊ីនធ័រនែតទូរសព្ទនៅកម្ពុជា។ ការបញ្ជាក់របស់ក្រសួងប្រៃសណីយ៍ និងទូរគមគមន៍នាពេលនេះធ្វើឡើង បន្ទាប់ពីមានការផ្សព្វផ្សាយជាច្រើនស្តីពីផលលំបាក និងគ្រោះថ្នាក់បង្កដោយបញ្ហាខ្សែកាបលើអាកាស និងសេវាសេវាអ៊ីនធ័រនែតទូរសព្ទតាមលំនៅឋាន។

រុស្ស៊ី ប្រកាសថា ចាប់បានឃាតករសម្លាប់ មេទ័ពរុស្ស៊ីម្នាក់ នៅម៉ូស្គូ

ថ្ងៃពុធទី ១៨ ខែធ្នូ អាជ្ញាធររុស្ស៊ី បានប្រកាសថា ជនដែលធ្វើឃាតមេទ័ពរុស្ស៊ី លោក Igor Kirillov នៅថ្ងៃ​ ទ

រុស្ស៊ី ប្រកាសថា ចាប់បានឃាតករសម្លាប់ មេទ័ពរុស្ស៊ីម្នាក់ នៅម៉ូស្គូ

ថ្ងៃពុធទី ១៨ ខែធ្នូ អាជ្ញាធររុស្ស៊ី បានប្រកាសថា ជនដែលធ្វើឃាតមេទ័ពរុស្ស៊ី លោក Igor Kirillov នៅថ្ងៃ​ ទី ១៧ ខែធ្នូ ក្នុងទីក្រុងម៉ូស្គូ ដោយបំផ្ទុះគ្រាប់បែក គឺជាពលរដ្ឋសញ្ជាតិ អ៊ូសបេគីស្ថាន  ដែលជាប្រទេសកាន់សាសនាអ៊ីស្លាម ស្ថិតក្នុងតំបន់ អាស៊ីកណ្តាល និង ជាអតីតសមាជិក នៃសភាពសូរៀត។  

កូរ៉េខាងត្បូង៖ លោក​យូន សុកយោល មិនចូលខ្លួនទៅតាមការកោះហៅរបស់​ទីភ្នាក់ងារ​ប្រឆាំងអំពើពុករលួយ

បន្ទាប់ពីត្រូវបាន​​សមាជិកសភាបោះឆ្នោត​ទម្លាក់​ពីមុខតំណែង លោកប្រធានាធិបតី​កូរ៉េខាងត្បូង យ

កូរ៉េខាងត្បូង៖ លោក​យូន សុកយោល មិនចូលខ្លួនទៅតាមការកោះហៅរបស់​ទីភ្នាក់ងារ​ប្រឆាំងអំពើពុករលួយ

បន្ទាប់ពីត្រូវបាន​​សមាជិកសភាបោះឆ្នោត​ទម្លាក់​ពីមុខតំណែង លោកប្រធានាធិបតី​កូរ៉េខាងត្បូង យូន សុកសោល ត្រូវបាន​ទីភ្នាក់​ងារប្រឆាំងអំពើពុករលួយ កោះហៅ​ឲ្យចូលខ្លួន​ទៅឆ្លើយ​បំភ្លឺ ទាក់ទិននឹងសំណុំរឿងប៉ុនប៉ង់​ប្រើច្បាប់អាជ្ញាសិក​។ ក៏ប៉ុន្តែ លោក​យូន សុកយោល មិនបាន​មានវត្តមានបង្ហាញ​ខ្លួន ​ទៅតាម​ការកោះហៅទេ​ កាលពី​ថ្ងៃពុធ ទី​១៨ធ្នូ​​​។​ ករណីនេះ អាច​ជាកំហុសធ្ងន់មួយបន្ថែមទៀត របស់​លោកយូន សុកយោល​។

សុខភាព​សាច់ដុំ និងការចងចាំ

ថែទាំ​សុខភាពសាច់ដុំ ជាប្រការចាំបាច់ខ្លាំងណាស់ មិនសម្រាប់តែ​​សុខភាព​ផ្លូវកាយ​មួយ​មុខ​ទេ។

សុខភាព​សាច់ដុំ និងការចងចាំ

ថែទាំ​សុខភាពសាច់ដុំ ជាប្រការចាំបាច់ខ្លាំងណាស់ មិនសម្រាប់តែ​​សុខភាព​ផ្លូវកាយ​មួយ​មុខ​ទេ។ សុខភាពខួរក្បាល បញ្ញាញាណ​ និង​ការ​​ចង​ចាំ​ល្អ ក៏​ត្រូវ​ការ​ទម្រ​ពី​សាច់ដុំ​ដែរ។ បើតាមការសិក្សា​ចុងក្រោយ​របស់អាមេរិក មាន​សុខភាព​សាច់​ដុំ​ល្អ ជួយ​ចូល​រួម​​ចំណែក​លើក​កម្ពស់​​សុខភាព​ខួរក្បាល​និងជួយ​​កាត់​បន្ថយ​គ្រោះភ្លេចភ្លាំង។

សហភាពអឺរ៉ុប​ផ្តល់កញ្ចប់ប្រាក់ថ្មីចំនួន​១ពាន់​លានអឺរ៉ូ សម្រាប់ជនភៀសខ្លួន​ស៊ីរី​ដែលនៅតួកគី

​សហភាពអឺរ៉ុប​​នឹងផ្តល់កញ្ចប់ថវិកា​ថ្មី ចំនួន១ពាន់​លានដុល្លារទៅឲ្យតួកគី ដើម្បីជួយ​ដល់ជនភ

សហភាពអឺរ៉ុប​ផ្តល់កញ្ចប់ប្រាក់ថ្មីចំនួន​១ពាន់​លានអឺរ៉ូ សម្រាប់ជនភៀសខ្លួន​ស៊ីរី​ដែលនៅតួកគី

​សហភាពអឺរ៉ុប​​នឹងផ្តល់កញ្ចប់ថវិកា​ថ្មី ចំនួន១ពាន់​លានដុល្លារទៅឲ្យតួកគី ដើម្បីជួយ​ដល់ជនភៀសខ្លួនស៊ីរី ជាច្រើនលាននាក់ដែលកំពុងស្ថិតនៅតួកគី​។ គួរបញ្ជាក់ថា នៅក្នុងបរិបទក្រោយ​ការដួលរលំ នៃរបបដឹកនាំ បាស្ហា អាល់អាសាដ សហភាព​អឺរ៉ុបក៏ដូចជា​អង្គការសហប្រជាជាតិ មិន​ទាន់ចង់​ឃើញជនភៀសខ្លួនស៊ីរី សំរុក​នាំគ្នា​ត្រឡប់ចូលស្រុកវិញឡើយ​ នៅ​ពេលនេះ ព្រោះថាស៊ីរីកំពុងតែស្ថិតនៅ​ក្នុង​ស្ថានភាពស្រពិចស្រពិលនៅឡើយ។

ផ្ការីក៖ការឆ្លើយឆ្លងរវាងលោក សម រង្ស៊ី និងលោក ហ៊ុន សែនជារឿងឌឺដងឬមានន័យនយោបាយ?

នៅប៉ុន្មានថ្ងៃចុងក្រោយនេះ អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាកម្ពុជា លោកហ៊ុន សែនបាន

ផ្ការីក៖ការឆ្លើយឆ្លងរវាងលោក សម រង្ស៊ី និងលោក ហ៊ុន សែនជារឿងឌឺដងឬមានន័យនយោបាយ?

នៅប៉ុន្មានថ្ងៃចុងក្រោយនេះ អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាកម្ពុជា លោកហ៊ុន សែនបានបង្ហោះសារនយោបាយហូរហែទាក់ទងនឹងពាក្យ « ផ្ការីក »។ ពាក្យ « ផ្ការីក » ដែលគេយល់ឃើញថាជាយុទ្ធនាការនយោបាយមួយថ្មីរបស់លោកសម រង្ស៊ី ប្រធានអតីតគណបក្សសង្រ្គោះជាតិ និងជាអ្នកនយោបាយប្រឆាំង។ អ្នកតាមដានព្រឹត្តិការណ៍នយោបាយបានមើលឃើញពីការឌឺដងគ្នារវាងអ្នកនយោបាយចាស់វស្សាទាំង ២នាក់ គឺលោក ហ៊ុន សែន និងលោក សម រង្ស៊ីជុំវិញយុទ្ធនាការ «ផ្ការីក»។

ក្រុមកូដករណាហ្គាវើលដ៍ថា សំណុំរឿងវិវាទការងាររយៈពេល៣ឆ្នាំកន្លងទៅនៅមិនទាន់ដោះស្រាយបាន

វិវាទការងាររវាងបុគ្គលិក និងថៅកែក្រុមហ៊ុនណាហ្គាវើលដ៍រយៈពេល ៣ឆ្នាំកន្លងទៅនេះនៅមិនទាន់អាចដ

ក្រុមកូដករណាហ្គាវើលដ៍ថា សំណុំរឿងវិវាទការងាររយៈពេល៣ឆ្នាំកន្លងទៅនៅមិនទាន់ដោះស្រាយបាន

វិវាទការងាររវាងបុគ្គលិក និងថៅកែក្រុមហ៊ុនណាហ្គាវើលដ៍រយៈពេល ៣ឆ្នាំកន្លងទៅនេះនៅមិនទាន់អាចដោះស្រាយបានដោយសន្តិវិធីនៅឡើយទេ។ នេះបើតាមសេចក្តីថ្លែងការណ៍ស្តីពីខួប៣ឆ្នាំ «ភាពអយុត្តិធម៌នៅតែបន្តនៃការធ្វើកូដកម្មរបស់កម្មករនិយោជិតក្រុមហ៊ុនណាហ្គាវើលដ៍» ដែលវិទ្យុបារាំងអន្តរជាតិ RFI ទទួលបាននៅថ្ងៃទី១៨ ធ្នូនេះ។ តាមសេចក្តីថ្លែងការណ៍ ក្រុមកម្មករនិយោជិតក្រុមហ៊ុនណាហ្គាវើលដ៍បញ្ជាក់ថា គឺមានរយៈពេល ៣ឆ្នាំមកហើយ ពោលតាំងពីថ្ងៃទី១៨ ធ្នូ ឆ្នាំ ២០២១ ដែលពួកគេបានចេញធ្វើកូដកម្មទាមទាររកយុត្តិធម៌ និងការពារសិទ្ធិការងារ។

ចិនអះអាងពីការបន្តគាំទ្រកម្ពុជា និងបដិសេធលើព័ត៌មានដែលថាខ្លួនឈប់ផ្តល់កម្ចីឲ្យកម្ពុជា

ស្ថានទូតចិនប្រចាំកម្ពុជាចេញមុខមកបញ្ជាក់ថា រដ្ឋាភិបាលចិនមិនបានផ្អាកការផ្តល់កម្ចីឲ្យកម្ពុ

ចិនអះអាងពីការបន្តគាំទ្រកម្ពុជា និងបដិសេធលើព័ត៌មានដែលថាខ្លួនឈប់ផ្តល់កម្ចីឲ្យកម្ពុជា

ស្ថានទូតចិនប្រចាំកម្ពុជាចេញមុខមកបញ្ជាក់ថា រដ្ឋាភិបាលចិនមិនបានផ្អាកការផ្តល់កម្ចីឲ្យកម្ពុជាទេ។ នេះបើតាមការលើកឡើងរបស់លោក វ៉ាង វេនប៊ីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជានៅថ្ងៃទី១៧ ធ្នូ ដោយអះអាងបន្ថែមថា ភាគីចិននឹងបន្តគាំទ្រយ៉ាងមុតមាំដល់ភាគីកម្ពុជាក្នុងការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនឹងផែនការជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

លោកហ៊ុន សែនថា តំណាងស្ថានទូតអាមេរិកបានសុំបទពិសោធន៍ស្វែងរកសន្តិភាពនៅកម្ពុជាពីលោក

លោកហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានអះអាងក្នុងថ្ងៃទី១៧ ធ្នូថា ភារធារីស្តីទីនៃស្ថានទូតសហ

លោកហ៊ុន សែនថា តំណាងស្ថានទូតអាមេរិកបានសុំបទពិសោធន៍ស្វែងរកសន្តិភាពនៅកម្ពុជាពីលោក

លោកហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានអះអាងក្នុងថ្ងៃទី១៧ ធ្នូថា ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាលោកស្រី Bridgette L. Walker បានស្នើឱ្យលោកចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាពនៅប្រទេសកម្ពុជា។ តាមលោកហ៊ុន សែន ក្រៅពីស្នើសុំបទពិសោធន៍ លោកស្រី Bridgette L. Walker ក៏បានរំលេចក្តីព្រួយបារម្ភរបស់សហរដ្ឋអាមេរិកអំពីបទល្មើសឆបោកអនឡាញដោយលើកហេតុផលថា វាបានជះឥទ្ធិពលមិនល្អដល់បរិយាកាសវិនិយោគ និងសេដ្ឋកិច្ចនៅកម្ពុជា និងនៅក្នុងតំបន់។

លោក សៀប សីហា៖ពលករខ្មែរនៅតែធ្វើចំណាកស្រុកដោយប្រថុយប្រថាន

នៅ​ថ្ងៃ​ទី​១៨ ​ខែ​ធ្នូ ឆ្នាំ ២០២៤​នេះ អង្គការ​សង់​ត្រាល់​បាន​ប្រារព្ធ​ទិវា​ពលករ​ចំណាក​ស្រ

លោក សៀប សីហា៖ពលករខ្មែរនៅតែធ្វើចំណាកស្រុកដោយប្រថុយប្រថាន

នៅ​ថ្ងៃ​ទី​១៨ ​ខែ​ធ្នូ ឆ្នាំ ២០២៤​នេះ អង្គការ​សង់​ត្រាល់​បាន​ប្រារព្ធ​ទិវា​ពលករ​ចំណាក​ស្រុក​អន្តរ​ជាតិ​លើក​ទី២៥ ​ក្រោម​ប្រធាន​បទ ​«ផ្ដល់ភាព​ស្រប​ច្បាប់ និង​កិច្ច​គាំពារ​សង្គម​ដល់​ពលករ»​។​ ព្រឹត្តិ​ការណ៍នេះ​ធ្វើ​ឡើង​នៅ​ទី​តាំង​ចំនួន​៤ ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ជាប់​ព្រំដែន​ថៃ។​ លោក សៀប សីហា អ្នក​សម្រប​សម្រួល​មជ្ឈ​មណ្ឌល​ធន​ធាន​ពលករ និង​ទេសន្តរ​ប្រវេសន៍​ បាន​លើក​ឡើង​ថា ពលករ​ខ្មែរ​នៅតែ​ធ្វើ​ចំណាក​ស្រុក​ដោយ​ប្រថុយ​ប្រថាន ​បើទោះ​ជាពួកគេ​មួយ​ចំនួន​ទទួល​បាន​ការ​អប់​រំ​ផ្សព្វ​ផ្សាយ​ពីការ​ធ្វើ​ចំណាក​ស្រុក​ដោយ​សុវត្ថិភាព​ក៏​ដោយ​។​ តាម ​លោក ​សៀប សីហា ​ដែល​បាន​ស្រង់​សម្តី​ពលករ​ខ្មែរ​ខ្លះ​ឲ្យដឹង​ថា​ មូល​ហេតុ​ចំបង​នៃការ​ធ្វើ​ចំណាក​ស្រុក​របស់​ពួកគេ​គឺ​ស្វែង​រក​ប្រាក់​ដើម្បី​ដោះ​បំ​ណុល​៕

លោកខាងលិចបោះដៃទៅរកមេដឹកនាំថ្មី​របស់ស៊ីរី ដែលស្ថិតក្នុងបញ្ជីឈ្មោះក្រុមភេរវនិយមរបស់អាមេរិក?

ចាប់តាំងពីក្រុម​ឧទ្ទាម​ប្រដាប់អាវុធ​ផ្តួលរំលំរបបបាស្ហាអាល់អាសាដ និងចូលកាន់អំណាច​ដឹកនាំ​

លោកខាងលិចបោះដៃទៅរកមេដឹកនាំថ្មី​របស់ស៊ីរី ដែលស្ថិតក្នុងបញ្ជីឈ្មោះក្រុមភេរវនិយមរបស់អាមេរិក?

ចាប់តាំងពីក្រុម​ឧទ្ទាម​ប្រដាប់អាវុធ​ផ្តួលរំលំរបបបាស្ហាអាល់អាសាដ និងចូលកាន់អំណាច​ដឹកនាំ​រដ្ឋាភិបាល​អន្តរកាលនៅ​ស៊ីរី ថ្នាក់ដឹកនាំ​ប្រទេស​លោកខាងលិច​ ដែលនៅក្នុងនោះមាន​សហរដ្ឋអាមេរិក​បាន​បោះដៃ ជាមួយថ្នាក់ដឹកនាំថ្មី​របស់ស៊ីរី។ នៅថ្ងៃអាទិត្យ​ទី​១៥​ធ្នូ បេសកជនពិសេស​របស់អង្គការ​សហប្រជាជាតិ​ធ្វើដំណើរទៅដល់រដ្ឋធានីដាម៉ាស ក្នុង​ខណៈពេល​ដែល​បារាំង និង​តួកគី នៅដើមសប្តាហ៍នេះ​​បាន​ត្រលប់​ទៅ​បង្ហូតទង់ជាតិនៅស្ថានទូតរៀងៗខ្លួនបន្ទាប់ពីអវត្តមានជាង​១០ឆ្នាំ នៅ​ស៊ីរី។ ក្រោយពី​របបបាស្ហា អាល់អាសាដ​ដួលរលំ សម្ព័ន្ធមិត្ត​រុស្ស៊ី និងអ៊ីរ៉ង់ដកខ្លួន​ថយ ចំណែក អាមេរិក និងអង់គ្លេស​ប្រកាសភ្ជាប់ទំនាក់ទំនង​ជាមួយ​ថ្នាក់ដឹកនាំស៊ីរីថ្មី ដែលគ្មានអ្នកណាក្រៅពី​ក្រុមប្រដាប់អាវុធអ៊ីស្លាមជ្រុលនិយម Hayat Tahrir Al-Sham ដែល​អាមេរិក​នៅ​តែចាត់ទុកជា​ក្រុមភេរវនិយម និងស្ថិតក្រោម​ការដាក់ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ។

អាជីវករនៅកោះរ៉ុងចង់ឱ្យអាជ្ញាធរកំណត់តម្លៃស្តង់ដាររួមមួយ ដើម្បីងាយស្រួលដល់ភ្ញៀវទេសចរ

សកម្មភាពទេសចរណ៍នៅលើតំបន់ទេសចរណ៍កោះរ៉ុងមានភាពមមាញឹកគួរឱ្យកត់សម្គាល់ បន្ទាប់ពីភ្ញៀវទេសចរជ

អាជីវករនៅកោះរ៉ុងចង់ឱ្យអាជ្ញាធរកំណត់តម្លៃស្តង់ដាររួមមួយ ដើម្បីងាយស្រួលដល់ភ្ញៀវទេសចរ

សកម្មភាពទេសចរណ៍នៅលើតំបន់ទេសចរណ៍កោះរ៉ុងមានភាពមមាញឹកគួរឱ្យកត់សម្គាល់ បន្ទាប់ពីភ្ញៀវទេសចរជាតិ និងអន្តរជាតិធ្វើដំណើរមកលេងកម្សាន្តជាបន្តបន្ទាប់ឥតដាច់។ អាជីវករលក់ដូរម្ហូបអាហារ និងអ្នកផ្តល់សេវាកម្មកម្សាន្តនៅលើកោះរ៉ុងមួយចំនួន ត្រេកអរ សប្បាយចិត្ត ពីព្រោះភ្ញៀវទេសចរ គឺជាដង្ហើមសេដ្ឋកិច្ចរបស់ពួកគេ។ ប៉ុន្តែ យ៉ាងណាក៏ដោយ អាជីវករ និងអ្នកផ្តល់សេវាកម្មកម្សាន្តទទូចឱ្យអាជ្ញាធរកំណត់តម្លៃលក់ និងតម្លៃកញ្ចប់សេវាទេសចរណ៍រួមមួយ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពិសេសបង្កាទប់ស្កាត់ការបំប៉ោងតម្លៃហួសកម្រិតដែលធ្វើឱ្យភ្ញៀវមិនសប្បាយចិត្ត។ 

The Jakarta Globe៖ឥណ្ឌូណេស៊ីរកឃើញចរន្តលុយក្នុងពិភពល្បែងអនឡាញភាគច្រើនហូរចូលកម្ពុជា និងថៃ

ក្រសួងការបរទេសឥណ្ឌូណេស៊ីបង្ហាញក្តីកង្វល់កាន់តែខ្លាំងឡើង ចំពោះកំណើនពលរដ្ឋឥណ្ឌូណេស៊ី ចេញម

The Jakarta Globe៖ឥណ្ឌូណេស៊ីរកឃើញចរន្តលុយក្នុងពិភពល្បែងអនឡាញភាគច្រើនហូរចូលកម្ពុជា និងថៃ

ក្រសួងការបរទេសឥណ្ឌូណេស៊ីបង្ហាញក្តីកង្វល់កាន់តែខ្លាំងឡើង ចំពោះកំណើនពលរដ្ឋឥណ្ឌូណេស៊ី ចេញមកបម្រើការងារល្បែងអនឡាញខុសច្បាប់នៅកម្ពុជា។ តាមការចុះផ្សាយរបស់សារព័ត៌មាន The Jakarta Globe ចុះថ្ងៃទី១៦ធ្នូ ក្នុងឆ្នាំ២០២៤នេះ ស្ថានទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជាបានដោះស្រាយករណីផ្លូវច្បាប់ក្នុងសំណុំរឿងល្បែងអនឡាញខុសច្បាប់ ជិត ៨០% នៃករណីសរុបជាង ២៣០០។ តាម The Jakarta Globe ដដែល ក្នុងឆ្នាំ២០២៤នេះ ឥណ្ឌូណេស៊ីរកឃើញចរន្តលុយក្នុងពិភពល្បែងអនឡាញជាង ៦១ពាន់លានដុល្លារដែលភាគច្រើនហូរចូលកម្ពុជា និងថៃ។

មេទ័ពរុស្ស៊ីម្នាក់ ស្លាប់ដោយភេរវកម្មបំផ្ទុះ នៅម៉ូស្គូ អ៊ុយក្រែនថា ជាស្នាដៃរបស់ខ្លួន

ព្រឹកថ្ងៃអង្គារទី ១៧ ធ្នូ ក្នុងក្រុងម៉ូស្គូ មេទ័ពរុស្ស៊ីម្នាក់ដែលទទួលបន្ទុកខាងការពារទល់នឹ

មេទ័ពរុស្ស៊ីម្នាក់ ស្លាប់ដោយភេរវកម្មបំផ្ទុះ នៅម៉ូស្គូ អ៊ុយក្រែនថា ជាស្នាដៃរបស់ខ្លួន

ព្រឹកថ្ងៃអង្គារទី ១៧ ធ្នូ ក្នុងក្រុងម៉ូស្គូ មេទ័ពរុស្ស៊ីម្នាក់ដែលទទួលបន្ទុកខាងការពារទល់នឹងអាវុធ នុយក្លេអ៊ែរ លោកឧត្តមសេនីយទោ Igor Kirillov បានស្លាប់នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកលាក់ក្នុង ទោចក្រយានយន្ដអគ្គិសនី នៅជាន់ទី១នៃអគារលំនៅគាត់ ដែលមាន៧ជាន់។ នេះបើតាមដំណឹងប្រកាសដោយ គណៈ កម្មាធិការរដ្ឋរុស្ស៊ីខាងស៊ើបអង្កេត។ ឃាតកម្មនេះ ត្រូវបានក្រុងកៀវចេញមុខទទួលស្គាល់ថាជា ស្នាដៃខ្លួន។

អាជ្ញាធរជាតិអប្សរា ច្រានចោលការបារម្ភរបស់មន្រ្តី អ-ស-ប ក្នុងរឿងជម្លៀសពលរដ្ឋពីតំបន់អង្គរ

អាជ្ញាធរ​ជាតិ​អប្សរា នៅ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២៤ បាន​ចេញ​សេចក្តី​ប្រកាស​មួយ ​ឆ្លើយ​ត

អាជ្ញាធរជាតិអប្សរា ច្រានចោលការបារម្ភរបស់មន្រ្តី អ-ស-ប ក្នុងរឿងជម្លៀសពលរដ្ឋពីតំបន់អង្គរ

អាជ្ញាធរ​ជាតិ​អប្សរា នៅ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២៤ បាន​ចេញ​សេចក្តី​ប្រកាស​មួយ ​ឆ្លើយ​តប​ទៅ​នឹង​ការ​ព្រួយ​បារម្ភ​របស់​អ្នក​ជំនាញ​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជា​ជាតិ ក្នុង​ករណី​ជម្លៀស​ប្រជា​ពល​រដ្ឋ​ចេញ​ពី​រមណីយ​ដ្ឋាន​អង្គរ​។ ​អាជ្ញាធរ​ជាតិ​អប្សរា អះ​អាង​ថា ​អាជ្ញាធរ តែង​តែ​យក​ចិត្តទុក​ដាក់​លើ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​ការ​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ ចំនួន​១១២​ភូមិ ​ដែល​មាន​វត្ត​មាន​យូរ​លង់​ណាស់​មក​ហើយ ក្នុង​តំបន់​អង្គរ​។

អ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាងើបឡើងតិចតួច និងត្រូវការវិនិយោគបរទេសថែមទៀត

ចាប់តាំងពីមានវិបត្តិជំងឺកូវីដ១៩មក ស្ថានភាពវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា បានជាប់គាំង ព

អ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាងើបឡើងតិចតួច និងត្រូវការវិនិយោគបរទេសថែមទៀត

ចាប់តាំងពីមានវិបត្តិជំងឺកូវីដ១៩មក ស្ថានភាពវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា បានជាប់គាំង ពិបាកនឹងងើបស្ទុះឡើងវិញ។ ក្នុងខេត្តព្រះសីហនុ ជាទីដែលមានសំណង់អគារជាច្រើននៅជាប់គាំង មិនដំណើរការតាំងពីសម័យកូវីដ រដ្ឋាភិបាលកម្ពុជា នៅឆ្នាំ ២០២៤បានដាក់ចេញនូវគោលនយោបាយមួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ខេត្តមួយនេះ។ ជាលទ្ធផល កម្មវិធីជំរុញការវិនិយោគពិសេសនៅខេត្តព្រះសីហនុ បានសម្រេចគោលដៅលើសផែនការរបស់ខ្លួនសម្រាប់ការវិនិយោគ និងការបង្កើតការងារ ជាមួយនឹងការវិនិយោគជាង ៦ ពាន់លានដុល្លារ និងបង្កើតការងារជិត ៤ម៉ឺននាក់ ក្នុងរយៈពេលត្រឹមតែ ១១ ខែនៃឆ្នាំ២០២៤។ ទោះជាយ៉ាងណា អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ និងអ្នកជំនាញសេដ្ឋកិច្ចនៅតែបន្តមើលឃើញការងើបតិចតួចក្នុងវិស័យសំណង់ និងអចលនទ្រព្យ ដោយហេតុផលផ្សេងៗ ដូចជាវិបត្តិសេដ្ឋកិច្ចសកល និងការវិនិយោគតិចតួចពីបរទេស។

លោក ហ៊ុន សែន សរសេរបញ្ឆិតបញ្ឆៀងពីយុទ្ធនាការ«ផ្ការីក»របស់ លោក សម រង្ស៊ី

ប្រ​មុខ​គណ​បក្ស​កាន់​អំណាច ​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៦​ ខែ​ធ្នូ ​ឆ្នាំ​២០២៤ បាន​សរសេរ​សារ​ប

លោក ហ៊ុន សែន សរសេរបញ្ឆិតបញ្ឆៀងពីយុទ្ធនាការ«ផ្ការីក»របស់ លោក សម រង្ស៊ី

ប្រ​មុខ​គណ​បក្ស​កាន់​អំណាច ​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៦​ ខែ​ធ្នូ ​ឆ្នាំ​២០២៤ បាន​សរសេរ​សារ​បែប​បញ្ឆិត​បញ្ឆៀង ​សំដៅ​«យុទ្ធ​សាស្ត្រ​ផ្ការីក»​របស់ ​លោក សម រង្ស៊ី​។ ​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​ដែល​បាន​បង្កើ​តយុទ្ធ​នា​ការ​ «ផ្ការីក»​ នៅ​តាម​បណ្តាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០២៤​។ ​លោក សម ​រង្ស៊ី ​និយាយ​ថា ​«យុទ្ធ​សាស្រ្ត​ផ្ការីក»​ ធ្វើ​ឲ្យ ​លោក ហ៊ុន សែន ​«វង្វេង»​ ខណៈ​មេដឹក​នាំ​ប្រទេស​មួយ​ចំនួន​បាន​បាត់​បង់​អំណាច​ទាំង​ស្រុង ដោយ​សារ​តែ​យុទ្ធ​សាស្ត្រ​ផ្កា​រីក​។ ​

Mayotte ដែនដីដ៏ក្រីក្របំផុត​របស់បារាំង រងបោកបំផ្លាញ ដោយកម្លាំងខ្យល់ព្យុះដ៏កំណាចChido

អាជ្ញាធរបារាំង​នៅថ្ងៃចន្ទនេះ កំពុង​ញាប់ដៃជើងដើម្បីនាំយក​ជំនួយបន្ទាន់​ទៅជួយ​​ប្រជាជន​នៅល

Mayotte ដែនដីដ៏ក្រីក្របំផុត​របស់បារាំង រងបោកបំផ្លាញ ដោយកម្លាំងខ្យល់ព្យុះដ៏កំណាចChido

អាជ្ញាធរបារាំង​នៅថ្ងៃចន្ទនេះ កំពុង​ញាប់ដៃជើងដើម្បីនាំយក​ជំនួយបន្ទាន់​ទៅជួយ​​ប្រជាជន​នៅលើ​កោះមែយ៉ុត (Mayotte) ដែនដី​នាយសមុទ្រ​របស់បារាំងនៅមហាសមុទ្រ​ឥណ្ឌា ដែល​បានរងបោកបក់ បំផ្លិចបំផ្លាញ​ដោយ​ខ្យល់ព្យុះកំណាចស្ហ៊ីដូ Chido កាលពីថ្ងៃ​សៅរ៍​ទី ១៤​ធ្នូ។ ក្រុមអ្នកជួយសង្រ្គោះ​កំពុង​បារម្ភថា ចំនួនមនុស្ស​ស្លាប់​នៅក្នុង​គំនរផ្ទះបាក់រលំផ្ទះ អគារនៅក្នុងគ្រោះមហន្តរាយខ្យល់ព្យុះ​នៅមែយ៉ុត អាចមានច្រើនរាប់រយនាក់ ខណៈប្រជាជន​នៅលើ​កោះសឹងទាំងមូលគ្មានទឹក គ្មានភ្លើង និង​គ្មានសេវាព្យាបាល ដោយសារតែមន្ទីរពេទ្យ​រងការខូចខាតដោយសារ​កម្លាំងខ្យល់ព្យុះ បក់ក្នុងល្បឿន ២២០គីឡូម៉ែត្រ​ក្នុងមួយម៉ោង។

Get more results via ClueGoal