Cambodia



តើទស្សនៈ «មានខ្សែទើបអាចធ្វើធំបាន» ជាទស្សនៈទុទិដ្ឋិនិយម ឬឆ្លុះបញ្ចាំងពីតថភាពសង្គម?

ក្នុង​ពេល​ជួប​សំ​ណេះ​សំណាល​ជា​មួយ​សិស្ស​និទ្ទេស​A​ នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ ខែ​ធ្នូ​នេះ​ ប្រម

ហ្វីលីពីន គ្រោងទិញប្រព័ន្ធមីស៊ីល Typhon ពីអាមេរិក

ប្រឈមនឹងការគំរាមកំហែងរបស់ចិនជាបន្តបន្ទាប់ នៅសមុទ្រចិនខាងត្បូង កងទ័ពហ្វីលីពីនបានប្រកាសនៅ

ហ្វីលីពីន គ្រោងទិញប្រព័ន្ធមីស៊ីល Typhon ពីអាមេរិក

ប្រឈមនឹងការគំរាមកំហែងរបស់ចិនជាបន្តបន្ទាប់ នៅសមុទ្រចិនខាងត្បូង កងទ័ពហ្វីលីពីនបានប្រកាសនៅថ្ងៃចន្ទ ទី២៣ ធ្នូនេះ ថាហ្វីលីពីនគ្រោងទិញពីអាមេរិក នូវប្រព័ន្ធមីស៊ីលចម្ងាយមធ្យម ដើម្បីការពារដែនសមុទ្ររបស់ខ្លួន។ ជាការឆ្លើយតបវិញ ចិនបានចោទហ្វីលីពីន ថាមានចេទនាចង់បង្ករឿង និង អស្ថិរភាព នៅក្នុងតំបន់។

លោក ពូទីន ទទួលជួបនាយករដ្ឋមន្ត្រី ស្លូវ៉ាគី ខណៈពេលដែលហ្គាសរុស្ស៊ីក្លាយជាប្រធានបទក្តៅនៅអឺរ៉ុប

ល្ងាចថ្ងៃអាទិត្យទី ២២ ខែធ្នូ ឆ្នាំ ២០២៤ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានទទួលជួប ន

លោក ពូទីន ទទួលជួបនាយករដ្ឋមន្ត្រី ស្លូវ៉ាគី ខណៈពេលដែលហ្គាសរុស្ស៊ីក្លាយជាប្រធានបទក្តៅនៅអឺរ៉ុប

ល្ងាចថ្ងៃអាទិត្យទី ២២ ខែធ្នូ ឆ្នាំ ២០២៤ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានទទួលជួប នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico មេដឹកនាំប្រទេសក្នុងសភាពអឺរ៉ុប ដ៏កម្រម្នាក់ ដែលបន្តរក្សាទំនាក់ទំនងជិតស្និទ្ធ ជាមួយលោក ពូទីន។ សូមបញ្ជាក់ថា  ជំនួបរវាងថ្នាក់ដឹកនាំប្រទេស ទាំងពីរនេះ ប្រពឹត្តទៅនៅក្នុងបរិបទនៃវិបត្តិឧស្ម័នហ្គាសក្នុងតំបន់  ដោយហេតុថាអឺរ៉ុប ពឹងផ្អែកមួយភាគធំ លើឧស្ម័នហ្គាស ដែលនាំចូលពីប្រទេសរុស្ស៊ី។ យ៉ាងណាមិញ ស្លូវ៉ាគី ជាប្រទេសមួយ ក្នុងចំណោម ប្រទេសអឺរ៉ុប មួយចំនួនទៀត ដែលពឹងលើហ្គាសរុស្ស៊ី ស្ទើរទាំងស្រុង ដើម្បីផ្គត់ផ្គង់ការតម្រូវការ ក្នុងស្រុក។

អ្នកនាំពាក្យACU៖ ACU បានប្រមូលរួចហើយនូវបណ្តឹងរបស់លោក ហេង សិទ្ធី ប្តឹងលោក គួច ចំរើន

លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានថ្លែងប្រាប់វិទ្យុបារាំងអន្

អ្នកនាំពាក្យACU៖ ACU បានប្រមូលរួចហើយនូវបណ្តឹងរបស់លោក ហេង សិទ្ធី ប្តឹងលោក គួច ចំរើន

លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ថា ក្រុមការងាររបស់អង្គភាព ACU បានប្រមូលព័ត៌មានចំហជាសាធារណៈទាំងអស់នៅលើបណ្តាញសង្គម រួមទាំងព័ត៌មានស្តីពីបណ្តឹងរបស់អតីតអ្នកឧកញ៉ាហេង សិទ្ធី ដែលបានប្តឹងលោក គួច ចំរើន អតីតអភិបាលខេត្តព្រះសីហនុ និងបច្ចុប្បន្នជាអភិបាលខេត្តកណ្តាលពីបទប្រព្រឹត្តអំពើពុករលួយ។ តែអ្នកនាំពាក្យ ACU បានចាត់ទុកបណ្តឹងរបស់លោក ហេង សិទ្ធី ប្តឹងលោក គួច ចំរើន ថានៅជាដំណឹងនៅឡើយ ហើយថាACU ក៏នៅមិនទាន់ទទួលបានបណ្តឹងជាលាយលក្ខណ៍អក្សរដោយផ្ទាល់ផ្សេងទៀតពីសំណាក់អតីតអ្នកឧកញ៉ា ហេង សិទ្ធី នៅឡើយដែរ។ សូមស្តាប់ការបញ្ជាក់របស់លោក សយ ច័ន្ទវិចិត្រ ដែលរៀបចំដោយ ញឹម សុផល៖

ឆ្នាំ​​២០២៤ ចិន​កម្ចាត់​ជនពុករលួយ​ក្នុងគណ​បក្ស បាន​​ច្រើន​បំផុត

២០២៤ ជាឆ្នាំដែល រដ្ឋអំណាច​​ចិន​ប្រើវិធានការ​ច្បាប់​ កម្ចាត់​ជន​ពុករលួយ​នៅក្នុង​គណបក្ស​បា

ឆ្នាំ​​២០២៤ ចិន​កម្ចាត់​ជនពុករលួយ​ក្នុងគណ​បក្ស បាន​​ច្រើន​បំផុត

២០២៤ ជាឆ្នាំដែល រដ្ឋអំណាច​​ចិន​ប្រើវិធានការ​ច្បាប់​ កម្ចាត់​ជន​ពុករលួយ​នៅក្នុង​គណបក្ស​បាន​​ច្រើន​បំផុត​ រហូត​ដល់​បំបែក​កំណត់ត្រា​ឆ្នាំចាស់។ រដ្ឋមន្ត្រី មន្ត្រី​អ្នកមុខអ្នកការ​ជាន់ខ្ពស់​ទាំងស៊ីវិល​និង​យោធា ព្រមទាំង​​ មេដឹកនាំ​កំពូល​ៗ​ក្នុង​គណបក្ស​កុម្មុយនិស្ត​ចិន​ យ៉ាង​ហោច ​៥៦នាក់​ ត្រូ​វ​រងបណ្តឹង​តុលាការ​ និង​ធ្លាក់​ពី​អំណាច​។ ​ ​

លោក ហ៊ុន ម៉ាណែត ថាភាសាខ្មែរជាភាសាតែមួយគត់ដែលប្រើប្រាស់នៅក្នុងកម្មវិធីអប់រំជាតិ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបានបញ្ជាក់ច្បាស់ៗនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នេះថា ភាសាខ្មែរ

លោក ហ៊ុន ម៉ាណែត ថាភាសាខ្មែរជាភាសាតែមួយគត់ដែលប្រើប្រាស់នៅក្នុងកម្មវិធីអប់រំជាតិ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបានបញ្ជាក់ច្បាស់ៗនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នេះថា ភាសាខ្មែរគឺជាភាសាតែមួយគត់ដែលត្រូវបានប្រើប្រាស់នៅក្នុងកម្មវិធីអប់រំជាតិ។ ការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រីដូច្នេះជាការបន្ថែមលើការអះអាងរបស់ក្រសួងអប់រំ យុវជន និងកីឡាកន្លងទៅ។ គួររម្លឹកថាថ្មីៗនេះ មានព័ត៌មានលើកឡើងថាក្រសួងអប់រំគ្រោងនឹងបញ្ជូលភាសាវៀតណាមទៅក្នុងកម្មវិធីសិក្សាជាតិរបស់ប្រទេសកម្ពុជា។ គឺជាព័ត៌មានដែលក្រសួងអប់រំបានចេញមកច្រានចោលភ្លាមៗ។

ពលរដ្ឋផ្ទុកមេរោគអេដស៍ក្នុងខេត្តបាត់ដំបង ដង្ហោយហៅរកជំនួយបន្ថែម

មានរយៈពេល១០ឆ្នាំហើយ ក្រោយផ្ទុះករណីឆ្លងមេរោគអេដស៍ទៅពលរដ្ឋជាង៣០០នាក់ ក្នុងឃុំរកា ស្រុកសង្ក

ពលរដ្ឋផ្ទុកមេរោគអេដស៍ក្នុងខេត្តបាត់ដំបង ដង្ហោយហៅរកជំនួយបន្ថែម

មានរយៈពេល១០ឆ្នាំហើយ ក្រោយផ្ទុះករណីឆ្លងមេរោគអេដស៍ទៅពលរដ្ឋជាង៣០០នាក់ ក្នុងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ដោយសារគ្រូពេទ្យគ្មានវិជ្ជាជីវៈម្នាក់។ បច្ចុប្បន្ន ប្រជាពលរដ្ឋផ្ទុកមេរោគអេដស៍ កំពុងរស់នៅក្នុងស្ថានភាពយ៉ាប់យឺនក្នុងជីវភាព និងរស់ដោយភាពអស់សង្ឃឹម។ អ្នកផ្ទុកមេរោគអេដស៍ ទាំងនោះ ត្រូវនៅទទួលថ្នាំព្យាបាលជាប្រចាំ និងមិនអាចទៅធ្វើការឆ្ងាយបានទេ ដែលនេះជាឧបសគ្គរារាំងពួកគេមិនអាចឲ្យទៅស្វែងរកកម្រៃចិញ្ចឹមគ្រួសារ។

លោកដូណាល់ ត្រាំ គំរាម​ថា​នឹង​​យក​ព្រែកជីក​ប៉ាណាម៉ា​ មក​គ្រប់គ្រងវិញ

លោក​ដូណាល់ ត្រាំ បាន​បង្ហោះសារតាមបណ្តាញសង្គម Truth Social របស់​លោក ដោយ​បាន​គំរាម​ថា រដ្ឋាភិបាលថ្មី

លោកដូណាល់ ត្រាំ គំរាម​ថា​នឹង​​យក​ព្រែកជីក​ប៉ាណាម៉ា​ មក​គ្រប់គ្រងវិញ

លោក​ដូណាល់ ត្រាំ បាន​បង្ហោះសារតាមបណ្តាញសង្គម Truth Social របស់​លោក ដោយ​បាន​គំរាម​ថា រដ្ឋាភិបាលថ្មី​របស់​លោក ​អាចនឹង​យក​ព្រែកជីក​ប៉ាណាម៉ា មក​ឲ្យ​អាមេរិក​គ្រប់គ្រងវិញ។ លោក​អះអាងដូចនេះ បន្ទាប់ពី​លោក​បានចោទ​ថា ព្រែក​ជីកប៉ាណាម៉ាកំពុងត្រូវចិន​គ្រប់គ្រង ហើយ​ថាគេបានរួម​ដៃគ្នា​យកថ្លៃខ្លាំងជ្រុល ពី​​ការឆ្លងកាត់របស់​នាវាដឹកទំនិញអាមេរិក​។

នីហ្សេរីយ៉ា៖ មនុស្សរត់ជាន់គ្នាស្លាប់ ជាង៣០នាក់ ក្នុងពេលចែកស្បៀងអាហារ

នៅភាគកណ្តាលនិងភាគខាងត្បូងប្រទេសនីហ្សេរីយ៉ា យ៉ាងហោចណាស់មនុស្ស ៣២នាក់បានស្លាប់ ក្នុងហេតុកា

នីហ្សេរីយ៉ា៖ មនុស្សរត់ជាន់គ្នាស្លាប់ ជាង៣០នាក់ ក្នុងពេលចែកស្បៀងអាហារ

នៅភាគកណ្តាលនិងភាគខាងត្បូងប្រទេសនីហ្សេរីយ៉ា យ៉ាងហោចណាស់មនុស្ស ៣២នាក់បានស្លាប់ ក្នុងហេតុការណ៍រត់ជាន់គ្នា អំឡុងពេលអាជ្ញាធរមូលដ្ឋានកំពុងចែកស្បៀងអាហារដល់អ្នកខ្វះខាត កាលពីថ្ងៃសៅរ៍ ទី២១ធ្នូ ។ នេះបើយោងតាមការបញ្ជាក់របស់អ្នកនាំពាក្យនគរបាលនីហ្សេរីយ៉ា។

ឥណ្ឌា៖ មនុស្ស​ជាង​៤០០នាក់ត្រូវចាប់ឃាត់ខ្លួន ពីបទ​រៀបអាពាហ៍ពិពាហ៍​កុមារ

នៅរដ្ឋអាសាម (Assam) ភាគឦសាន្តប្រទេសឥណ្ឌា អាជ្ញាធរបានចុះទៅចាប់ឃាត់ខ្លួន​មនុស្ស​ជាង​៤០០នាក់ កាល

ឥណ្ឌា៖ មនុស្ស​ជាង​៤០០នាក់ត្រូវចាប់ឃាត់ខ្លួន ពីបទ​រៀបអាពាហ៍ពិពាហ៍​កុមារ

នៅរដ្ឋអាសាម (Assam) ភាគឦសាន្តប្រទេសឥណ្ឌា អាជ្ញាធរបានចុះទៅចាប់ឃាត់ខ្លួន​មនុស្ស​ជាង​៤០០នាក់ កាលពីយប់ថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យ​ទី​២២ធ្នូ ដោយពួកគេពាក់​ព័ន្ធ​នឹងការរៀបអាពាហ៍​ពិពាហ៍​កុមារ។ គួរបញ្ជាក់ថា ថ្វី​បើ​អាយុ​នីតិភាពអាចរៀបការបាន​នៅឥណ្ឌា​គឺ​១៨ឆ្នាំ តែយ៉ាងហោចណាស់ មានកុមារ​មិនគ្រប់អាយុ​ ប្រមាណ​២២០​លាននាក់ជារៀងរាល់ឆ្នាំ ដែលត្រូវអាណាព្យាបាល​ចាប់បង្ខំ​ឲ្យរៀបការ​។

យ៉េមែន៖ អាមេរិក បានវាយប្រហារកម្ទេចលើទីតាំងយោធារបស់ក្រុមឧទ្ទាមហ៊ូទីនៅយ៉េមែន

កងទ័ពអាមេរិកបានឲ្យដឹងនៅថ្ងៃសៅរិ៍ ទី២១ធ្នូ ថាបានវាយប្រហារកម្ទេចទីតាំងយោធាសំខាន់ៗរបស់ក្រុ

យ៉េមែន៖ អាមេរិក បានវាយប្រហារកម្ទេចលើទីតាំងយោធារបស់ក្រុមឧទ្ទាមហ៊ូទីនៅយ៉េមែន

កងទ័ពអាមេរិកបានឲ្យដឹងនៅថ្ងៃសៅរិ៍ ទី២១ធ្នូ ថាបានវាយប្រហារកម្ទេចទីតាំងយោធាសំខាន់ៗរបស់ក្រុមឧទ្ទាមហ៊ូទីយ៉េមែន នៅរដ្ឋធានីសាណា។ ការវាយប្រហារនេះធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីក្រុមឧទ្ទាមហ៊ូទី បានបាញ់មីស៊ីលចូលភាគកណ្តាលនៃប្រទេសអ៊ីស្រាអែល ដែលបានបង្កឲ្យមានអ្នករបួសចំនួន ១៦នាក់។

ពលរដ្ឋថា វិបត្តិអគារជាប់គាំងជាផ្នែកមួយនាំឲ្យប៉ះពាល់ទេសចរណ៍ក្នុងខេត្តព្រះសីហនុ

ពលរដ្ឋ និងអាជីវករលក់ដូរក្នុងខេត្តព្រះសីហនុមួយចំនួន រអ៊ូររទាំថា វិបត្តិអគារជាប់គាំងរាប់រយ

ពលរដ្ឋថា វិបត្តិអគារជាប់គាំងជាផ្នែកមួយនាំឲ្យប៉ះពាល់ទេសចរណ៍ក្នុងខេត្តព្រះសីហនុ

ពលរដ្ឋ និងអាជីវករលក់ដូរក្នុងខេត្តព្រះសីហនុមួយចំនួន រអ៊ូររទាំថា វិបត្តិអគារជាប់គាំងរាប់រយកន្លែងក្នុងក្រុងព្រះសីហនុបានលុបសោភ័ណ្ឌភាពទីក្រុង និងធ្វើឱ្យភ្ញៀវទេសចរជាច្រើនគ្មានចំណាប់អារម្មណ៍ចង់មកលេងកម្សាន្តឡើយ។ ពលរដ្ឋទាំងនោះបានស្នើឱ្យអាជ្ញាធរខេត្តពន្លឿននីតិវិធីដោះស្រាយអគារជាប់គាំងឱ្យបានឆាប់ ដើម្បីស្តារមុខមាត់ខេត្តឡើងវិញ ពិសេសដើម្បីទាក់ទាញវិនិយោគិនបរទេស និងភ្ញៀវទេសចរឱ្យធ្វើដំណើរកម្សាន្តមកកាន់ខេត្តព្រះសីហនុ។

កម្ពុជាជាប់ឆ្នោតជាសមាជិកគណៈកម្មការកសាងសន្តិភាពUNសម្រាប់អាណត្តិ២០២៥-២០២៦

កម្ពុជាជាប់ជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិសម

កម្ពុជាជាប់ឆ្នោតជាសមាជិកគណៈកម្មការកសាងសន្តិភាពUNសម្រាប់អាណត្តិ២០២៥-២០២៦

កម្ពុជាជាប់ជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិសម្រាប់អាណត្តិឆ្នាំ២០២៥-២០២៦។ នេះបើសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចេញផ្សាយថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤។ សម្រាប់កម្ពុជា នេះគឺជាសមិទ្ធផលដ៏សំខាន់មួយដែលបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះសន្តិភាពពិភពលោក ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

អេង មុយងីម៖ កីឡា«រត់» បានផ្លាស់ប្តូររាងកាយរបស់ខ្ញុំដែលនឹកស្មានមិនដល់

កញ្ញា អេង មុយងីម ជា​អត្តពលិក​មួយ​រូប​ដែល​ទទួល​បាន​មេដាយ​មាស ​ក្នុង​វិញ្ញា​សា ​«រត់​ចម្ងាយ

អេង មុយងីម៖ កីឡា«រត់» បានផ្លាស់ប្តូររាងកាយរបស់ខ្ញុំដែលនឹកស្មានមិនដល់

កញ្ញា អេង មុយងីម ជា​អត្តពលិក​មួយ​រូប​ដែល​ទទួល​បាន​មេដាយ​មាស ​ក្នុង​វិញ្ញា​សា ​«រត់​ចម្ងាយ ​១០០០០​ម»​ ផ្នែក​ នារី​ នៃ​ការ​ប្រកួត​កី​ឡា​អត្ត​ពល​កម្ម​ ជ្រើស​រើស​ជើង​ឯក​ឆ្នាំ​២០២៤​។​ ភាព​ជោគ​ជ័យ​របស់​អតីត​និស្សិត​ផ្នែក​ឱសថ​សាស្ត្រ​រូប​នេះ​មិន​មែន​ជា​ការ​ចៃ​ដន្យ​ឡើយ​។​ មាន​អាយុ​ ៣៣​ឆ្នាំ ​មួយងីម ​ចាត់​ទុក​ កីឡា​រត់​ ថា​បាន​ផ្លាស់​ប្តូរ​រាង​កាយ​របស់​ខ្លួន​ដែល​នឹក​ស្មាន​មិន​ដល់ ​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​មក​នេះ​។

តើជាឱកាស ឬជាការប្រឈម បន្ទាប់ពីកម្ពុជាចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច?

មហា​សន្និបាត​អង្គការ​សហ​ប្រជា​ជាតិ ​លើក​ទី​៥៤ នៅ​ថ្ងៃ​ទី​១៩​ ខែ​ធ្នូ ឆ្នាំ​២០២៤ ​បាន​អនុម

តើជាឱកាស ឬជាការប្រឈម បន្ទាប់ពីកម្ពុជាចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច?

មហា​សន្និបាត​អង្គការ​សហ​ប្រជា​ជាតិ ​លើក​ទី​៥៤ នៅ​ថ្ងៃ​ទី​១៩​ ខែ​ធ្នូ ឆ្នាំ​២០២៤ ​បាន​អនុម័តជា​ឯកច្ឆ័ន​ឱ្យកម្ពុជា​ចាប់​ផ្តើម​ចាក​ចេញ​ជា​ផ្លូវ​ការ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិច​តួច​ (LDC)  ក្នុង​អំឡុង​ពេល​៥​ឆ្នាំ ​គិត​ចាប់​ពីថ្ងៃ​អនុម័ត​សេច​ក្តី​សម្រេច​ចិត្ត​នេះ​។ ​អ្នក​ជំនាញ​មើល​ឃើញ​ថា ការ​ចាក​ចេញ​របស់​កម្ពុជា​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិច​តួច​នៅពេល​នេះ ​គឺ​ជា​ឱកាស​ផង ​និង​ជា​បញ្ហា​ប្រឈម​ផង​ ពីព្រោះ​ក្រោយ​ការ​ចាក​ចេញ​នេះ ​កម្ពុជា​នឹង​មិន​ទទួល​បាន​ការ​អនុ​គ្រោះ​ពន្ធ​ផ្សេងៗ​ទៀត​ឡើយ​។​

អាមេរិក បានអនុម័តកញ្ចប់ថវិកាជំនួយយោធាបន្ថែមទៀតឲ្យតៃវ៉ាន់ ក្នុងទឹកប្រាក់ ៥៧១លានដុល្លារ

ប្រឈមនឹងការដាក់សម្ពាធយោធាកាន់តែខ្លាំងឡើងរបស់មហាយក្សចិន លោកប្រធានាធិបតីអាមេរិក ចូ បៃដិន បា

អាមេរិក បានអនុម័តកញ្ចប់ថវិកាជំនួយយោធាបន្ថែមទៀតឲ្យតៃវ៉ាន់ ក្នុងទឹកប្រាក់ ៥៧១លានដុល្លារ

ប្រឈមនឹងការដាក់សម្ពាធយោធាកាន់តែខ្លាំងឡើងរបស់មហាយក្សចិន លោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានអនុម័តកញ្ចប់ថវិកាជំនួយយោធាបន្ថែមទៀតឲ្យតៃវ៉ាន់ ដែលមានទឹកប្រាក់សរុបចំនួនប្រមាណ ៥៧១លានដុល្លារ។ នេះបើយោងតាមការប្រកាសរបស់សេតវិមានអាមេរិក កាលពីថ្ងៃសុក្រ ទី២០ធ្នូ ម្សិលមិញ។  

លោកម៉ាក្រុង ​ប្រកាសថាមូលដ្ឋានទ័ពបារាំងនៅជីប៊ូទី គឺជា​យុទ្ធសាស្ត្រដ៏សំខាន់​ក្នុងឥណ្ឌូប៉ាស៊ីហ្វិក

លោក​ប្រធានាធិបតី​ម៉ាក្រុង បានធ្វើដំណើរទៅដល់មូលដ្ឋានទ័ពបារាំង ប្រចាំនៅប្រទេសជីប៊ូទី កាលពី

លោកម៉ាក្រុង ​ប្រកាសថាមូលដ្ឋានទ័ពបារាំងនៅជីប៊ូទី គឺជា​យុទ្ធសាស្ត្រដ៏សំខាន់​ក្នុងឥណ្ឌូប៉ាស៊ីហ្វិក

លោក​ប្រធានាធិបតី​ម៉ាក្រុង បានធ្វើដំណើរទៅដល់មូលដ្ឋានទ័ពបារាំង ប្រចាំនៅប្រទេសជីប៊ូទី កាលពីយប់ថ្ងៃសុក្រទី​២០ធ្នូ។ ក្រៅពីបាន​ពិសារអាហារ អបអរបុណ្យណូអែលជាមួយ​កងទ័ពបារាំង លោក​ម៉ាក្រុង​បានឆ្លៀតជួបជាមួយ​លោក​ប្រធានាធិបតី​ជីប៊ូទីផងដែរ។ លោក​ម៉ាក្រុងបានលើកឡើងថា វត្តមានរបស់កងទ័ពបារាំងនៅមូលដ្ឋានជីប៊ូទី មិនមែនត្រឹមតែផ្នែក​មួយនៃយុទ្ធសាស្ត្របារាំងប្រចាំអាហ្វ្រិកទេ តែវាដើរតួនាទីយ៉ាងសំខាន់នៅក្នុង​យុទ្ធសាស្ត្រ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​របស់បារាំង។

អាល្លឺម៉ង់៖ ស្លាប់ច្រើននាក់​ របួស​២០០នាក់ ​ដោយ​ការបើករថយន្តបំបុក​ នៅផ្សារណូអែល​ក្រុង​Magdeburg

នៅប្រទេសអាល្លឺម៉ង់ កាលពីល្ងាចថ្ងៃ​សុក្រទី​២០​ធ្នូ បុរសម្នាក់​​បាន​បើករថយន្ត​សំរុកចូលទៅក

អាល្លឺម៉ង់៖ ស្លាប់ច្រើននាក់​ របួស​២០០នាក់ ​ដោយ​ការបើករថយន្តបំបុក​ នៅផ្សារណូអែល​ក្រុង​Magdeburg

នៅប្រទេសអាល្លឺម៉ង់ កាលពីល្ងាចថ្ងៃ​សុក្រទី​២០​ធ្នូ បុរសម្នាក់​​បាន​បើករថយន្ត​សំរុកចូលទៅក្នុងផ្សារណូអែល​​មួយកន្លែង នៅកណ្តាល​ក្រុងម៉ាកដឺបួរ (Magdeburg) បំបុក​មនុស្ស​ស្លាប់យ៉ាងហោច៤នាក់ និង​របួសប្រមាណ​២០០​នាក់​។ ជនដៃដល់អ្នក​បើក​រថយន្ត​នោះ ត្រូវបាន​សមត្ថកិច្ច​អាល្លឺម៉ង់ ចាប់​បានភ្លាម​ៗ និងត្រូវ​​បានកំណត់អត្តសញ្ញាណថា ជា​ជនជាតិ​អារ៉ាប៊ីសាអូឌីត​ មានអាយុ៥០ឆ្នាំ​។ សមត្ថកិច្ច​ កំពុង​តែស្វែងរកមូលហេតុពិតប្រាកដ ដែលជំរុញឲ្យ​ជននេះ ធ្វើអំពើឃោឃៅបែបនេះ​។

កាតា បើកស្ថានទូតរបស់ខ្លួនឡើងវិញជាផ្លូវការ នៅស៊ីរី

នៅថ្ងៃសៅរិ៍ ទី២១ធ្នូ នេះ ប្រទេសកាតា បានបើកស្ថានទូតរបស់ខ្លួនឡើងវិញ​ នៅស៊ីរី បន្ទាប់ពីបានបិទ

កាតា បើកស្ថានទូតរបស់ខ្លួនឡើងវិញជាផ្លូវការ នៅស៊ីរី

នៅថ្ងៃសៅរិ៍ ទី២១ធ្នូ នេះ ប្រទេសកាតា បានបើកស្ថានទូតរបស់ខ្លួនឡើងវិញ​ នៅស៊ីរី បន្ទាប់ពីបានបិទទ្វារអស់រយៈពេល ១៣ឆ្នាំ។ មេដឹកនាំនៃប្រទេសជាច្រើនផ្សេងទៀត ក៏កំពុងតែបញ្ជូនតំណាងការទូតរបស់ខ្លួនជាបន្តបន្ទាប់ ទៅទីក្រុងដាម៉ាស ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយនឹងមេដឹកនាំស៊ីរីថ្មី។

ពិធីគ្រិស្តសាសនា ម៉ារី Guadalupe នៅព្រះវិហារ Notre-Dame de Paris

បន្ទាប់ពីបាន បើកទ្វារស្វាគមន៍សាធារណជន ជាថ្មីឡើងវិញ ចាប់ពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២៤ ក្រោយទទ

ពិធីគ្រិស្តសាសនា ម៉ារី Guadalupe នៅព្រះវិហារ Notre-Dame de Paris

បន្ទាប់ពីបាន បើកទ្វារស្វាគមន៍សាធារណជន ជាថ្មីឡើងវិញ ចាប់ពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២៤ ក្រោយទទួលបានការជួសជុលយ៉ាងយកចិត្តទុកដាក់បំផុត អស់រយៈពេល ៥ ព្រះវិហារកាតូលិក Notre-Dame de Paris បានទទួលរៀបចំពិធី គ្រិស្តសាសនា តាមបែបប្រពៃណីម៉ិកស៊ិក និង អា​មេរិកឡាទិន ដ៏មានប្រជាប្រិយភាពមួយ ដែលគេឲ្យឈ្មោះជាភាសាបារាំងថា Notre-Dame de Guadalupe។ 

ដើម្បីប្រជែងឥទ្ធិពលចិន អូស្រ្តាលី​សុខចិត្ត​ចំណាយ​ប្រាក់ជួយបណ្តុះបណ្ដាល​នគរបាល​កោះសាឡូម៉ុង

កាលពីថ្ងៃសុក្រទី​២០ធ្នូ រដ្ឋាភិបាល​អូស្ត្រាលីបាន​ប្រកាស​​ឲ្យដឹងថា គេបានសម្រេចចិត្ត​ចំណា

ដើម្បីប្រជែងឥទ្ធិពលចិន អូស្រ្តាលី​សុខចិត្ត​ចំណាយ​ប្រាក់ជួយបណ្តុះបណ្ដាល​នគរបាល​កោះសាឡូម៉ុង

កាលពីថ្ងៃសុក្រទី​២០ធ្នូ រដ្ឋាភិបាល​អូស្ត្រាលីបាន​ប្រកាស​​ឲ្យដឹងថា គេបានសម្រេចចិត្ត​ចំណាយ​ថវិកា និងជួយបណ្ដុះ​បណ្តាល​​​មន្ត្រីនគរបាល​កោះសាឡូម៉ុង។ គួរបញ្ជាក់ថា កោះសាឡូម៉ុង ជាកោះមួយក្នុងតំបន់​ប៉ាស៊ីហ្វិក​ខាងត្បូង ដែលបានភ្ជាប់ទំនាក់ទំនង​កាន់តែស្អិតរមួត ជាមួយចិន​។ យ៉ាងណាមិញ នគរបាល​កោះសាឡូម៉ុងក៏បានប្រកាសនៅថ្ងៃសុក្រជាមួយ​គ្នានេះ ថាគេក៏​បានទទួលថវិកាជំនួយ​ពីចិនដែរ ដែល​នេះគឺជា​សញ្ញា បញ្ជាក់អំពីការ​ប្រជែងឥទ្ធិពល​គ្នា រវាងចិន​និងអូស្ត្រាលី​​ នៅកោះសាឡូម៉ុង​។

ស្ពានឫស្សីកោះប៉ែននឹងទាក់ទាញទេសចរក្នុងឱកាសបុណ្យណូអែល និងឆ្លងឆ្នាំសកល

កោះប៉ែនជារមណីយដ្ឋានបែបធម្មជាតិមួយកន្លែងស្ថិតនៅភូមិកោះមិត្ត ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត

ស្ពានឫស្សីកោះប៉ែននឹងទាក់ទាញទេសចរក្នុងឱកាសបុណ្យណូអែល និងឆ្លងឆ្នាំសកល

កោះប៉ែនជារមណីយដ្ឋានបែបធម្មជាតិមួយកន្លែងស្ថិតនៅភូមិកោះមិត្ត ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ រមណីយដ្ឋានមួយនេះបើកទ្វារទទួលទេសចរតែនៅរដូវទឹកស្រក ព្រោះមានឆ្នេរខ្សាច់ និងទឹកថ្លាដូចកញ្ចក់។ ឈ្វេង។ តែអ្វីដែលរមណីយដ្ឋាននេះមានលើសពីនេះ គឺស្ពានឫស្សីវែងដែលឆ្លងកាត់ទន្លេពីត្រើយម្ខាងទៅត្រើយម្ខាងទៀត។ អ្នកបម្រើការក្នុងវិស័យទេសចរណ៍រំពឹងថា ស្ពានឫស្សីកោះប៉ែននឹងទាក់ទាញទេសចរ ពិសេសអំឡុងពេលបុណ្យណូអែល និងឆ្លងឆ្នាំសកលខាងមុខ។

ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកពេលនេះជាការបន្ទន់ឥរិយាបទ ឬជាការបើកផ្លូវរបស់កម្ពុជា?

បន្ទាប់ពីបានអនុញ្ញាតឲ្យនាវាចម្បាំងសហរដ្ឋអាមេរិក USS Savannah ចូលចតនៅកំពង់ផែស្វ័យតក្រុងព្រះសីហនុ

ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកពេលនេះជាការបន្ទន់ឥរិយាបទ ឬជាការបើកផ្លូវរបស់កម្ពុជា?

បន្ទាប់ពីបានអនុញ្ញាតឲ្យនាវាចម្បាំងសហរដ្ឋអាមេរិក USS Savannah ចូលចតនៅកំពង់ផែស្វ័យតក្រុងព្រះសីហនុ ប្រមុខរដ្ឋាភិបាលកម្ពុជា និងតំណាងសហរដ្ឋអាមេរិកបានដាក់ក្តីរំពឹងថា មិត្តភាព និងទំនាក់ទំនងកម្ពុជា អាមេរិកនឹងមានល្អប្រសើរឡើងវិញ ពិសេសក្នុងវិស័យការពារជាតិ។ ការបោះដៃរកគ្នាជាថ្មីរវាងកម្ពុជា និងអាមេរិកពេលនេះត្រូវបានអ្នកវិភាគខ្លះយល់ថា គឺជាអ្នកបោះដៃ និងបន្ទន់ឥរិយាបទរកគ្នា ព្រោះតែចិនកំពុងងាកចេញពីការផ្តល់ជំនួយដល់កម្ពុជា។ តែអ្នកវិភាគខ្លះទៀតយល់ថា មិនមែនកម្ពុជាទេដែលជាអ្នកបោះដៃមុន ឬបន្ទន់ឥរិយាបទមុននោះ តែវាជាគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាដែលចង់ស្ដារទំនាក់ទំនងជាមួយអាមេរិកឡើងវិញ៕

លោក​ស៊ីជីនពីង ចង់អភិវឌ្ឍ​​ម៉ាកាវ ពី​ក្រុង​កាស៊ីណូ​​​​​ទៅ​ជា​ក្រុង​ហិរញ្ញវត្ថុ​និង​បច្ចេកវិទ្យា

២០​ធ្នូ​១៩៩៩-២០ធ្នូ​២០២៤ ថ្ងៃ​នេះ​ជា​គម្រប់​ខួប​២៥​ឆ្នាំ​គត់​ដែល​ក្រុង​ម៉ាកាវ បាន​ត្រលប់

លោក​ស៊ីជីនពីង ចង់អភិវឌ្ឍ​​ម៉ាកាវ ពី​ក្រុង​កាស៊ីណូ​​​​​ទៅ​ជា​ក្រុង​ហិរញ្ញវត្ថុ​និង​បច្ចេកវិទ្យា

២០​ធ្នូ​១៩៩៩-២០ធ្នូ​២០២៤ ថ្ងៃ​នេះ​ជា​គម្រប់​ខួប​២៥​ឆ្នាំ​គត់​ដែល​ក្រុង​ម៉ាកាវ បាន​ត្រលប់​មកជា​របស់​ចិន​វិញ ​បន្ទាប់​ពីស្ថិត​នៅ​ក្រោម​អាណានិគម​ព័រទុយហ្កាល់​អស់​រយៈ​ពេល​៤៤២ឆ្នាំ។ ក្នុង​ឱកាស​អប​អរថ្ងៃ​ខួប​​​​ម៉ាកាវប្រគល់​ឱ្យ​ចិន​វិញនេះ លោក​ប្រធានាធិបតី​ស៊ីជីនពីង បាន​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ចូល​កាន់​តំណែង​របស់​ប្រមុខ​ដឹកនាំក្រុង​ម៉ាកាវថ្មី​ និង​បាន​អំពាវនាវ​ឱ្យ​ម៉ាកាវ ល្បី​ខាង​កាស៊ីណូ​ អភិវឌ្ឍ​សេវា​ផ្សេង​ទៀត ដូច​ជាសេវា​ហិរញ្ញវត្ថុ បច្ចេកវិទ្យា និង​វេជ្ជសាស្ត្រ​ ដើម្បី​ពង្រីក​​​​សេដ្ឋកិច្ច​ក្រុងឱ្យ​មាន​លក្ខណៈ​ចម្រុះ​និង​សម្បូរបែប។

លោក ពូទីន ទទួលស្គាល់ថា ការកើនឡើងខ្ពស់នៃអតិផរណាក្នុងស្រុក គឺជាក្តីកង្វល់ចំពោះសេដ្ឋកិច្ចជាតិ

នៅក្នុងមហាសន្និសីទសារព័ត៌មានប្រចាំឆ្នាំ ដែលបានប្រព្រឹត្តទៅ នៅថ្ងៃព្រហស្បតិ៍ ទី ១៩ ខែ ធ្នូ ឆ

លោក ពូទីន ទទួលស្គាល់ថា ការកើនឡើងខ្ពស់នៃអតិផរណាក្នុងស្រុក គឺជាក្តីកង្វល់ចំពោះសេដ្ឋកិច្ចជាតិ

នៅក្នុងមហាសន្និសីទសារព័ត៌មានប្រចាំឆ្នាំ ដែលបានប្រព្រឹត្តទៅ នៅថ្ងៃព្រហស្បតិ៍ ទី ១៩ ខែ ធ្នូ ឆ្នាំ ២០២៤ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន បានទទួលស្គាល់ ជាផ្លូវការថា អតិផរណាក្នុងស្រុក បានស្ទុះឡើងដូចផ្លេកបន្ទោរ រហូតដល់ទៅ ៨,៩% ក្នុងអំឡុងខែ វិច្ឆិកា ដែលលោកចាត់ទុកថា ជាសញ្ញាគួរឲ្យព្រួយបារម្ភមួយ។ តែទន្ទឹមគ្នានេះ លោក ពូទីន ក៏បានអះអាងថា ស្ថានការណ៍សេដ្ឋកិច្ចជាតិរុស្ស៊ីនាពេលបច្ចុប្បន្ន បន្តមានស្ថិរភាពជាប្រក្រតី ថ្វីបើជាង ៣ ឆ្នាំមកនេះ រុស្ស៊ីកំពុងជាប់ ប្រយុទ្ធយ៉ាងស្វិតស្វែង ក្នុងសង្គ្រាមនៅអ៊ុយក្រែន និង កំពុងរងទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរ ពីសំណាក់ បស្ចិមលោក យ៉ាងណាក្តី។ 

វៀតណាមរៀបចំពិព័រណ៍គ្រឿងសព្វាវុធ បើកចំហទីផ្សារ​ចង់​ងាកឈប់ប្រើ​តែ​សព្វាវុធរុស្ស៊ី

កម្មវិធីពិព័រណ៍គ្រឿងសព្វាវុធការពារជាតិ ទំនើបៗ បានបើកទ្វារនៅទីក្រុង​ហាណូយ ចាប់តាំងពីថ្ងៃព

វៀតណាមរៀបចំពិព័រណ៍គ្រឿងសព្វាវុធ បើកចំហទីផ្សារ​ចង់​ងាកឈប់ប្រើ​តែ​សព្វាវុធរុស្ស៊ី

កម្មវិធីពិព័រណ៍គ្រឿងសព្វាវុធការពារជាតិ ទំនើបៗ បានបើកទ្វារនៅទីក្រុង​ហាណូយ ចាប់តាំងពីថ្ងៃព្រហស្បតិ៍ ទី​១៩​ធ្នូ។ ក្រុម​ហ៊ុន​អន្តរជាតិ​ផលិត​គ្រឿងសព្វាវុធ​ធំៗ មានទាំងអឺរ៉ុប អាមេរិក និងចិន​ផង បាន​មក​តាំង​ស្តង់​ដើម្បី​បង្អួត​ផលិត​ផល​រៀងៗខ្លួន​។ កម្មវិធីនេះ​ ត្រូវបានរៀបចំឡើង ស្របពេលដែល​វៀតណាម កំពុងតែរកវិធីងាកចេញ ឈប់ទិញតែគ្រឿងសព្វាវុធរបស់រុស្ស៊ី​ តទៅទៀត។

ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីគ្រោងដាក់ឲ្យដំណើរការនៅខែកក្កដា ឆ្នាំ២០២៥

បើគ្មានការប្រែប្រួលអ្វីទេ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ឬហៅអាកាសយានដ្ឋានអន្តរជាតិតេ

ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីគ្រោងដាក់ឲ្យដំណើរការនៅខែកក្កដា ឆ្នាំ២០២៥

បើគ្មានការប្រែប្រួលអ្វីទេ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ឬហៅអាកាសយានដ្ឋានអន្តរជាតិតេជោនឹងបើកសម្ពោធដាក់ឲ្យប្រើជាផ្លូវការនៅខែកក្កដា ឆ្នាំ២០២៥ខាងមុខ។ នេះបើតាមការបញ្ជាក់របស់លោកស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលនៅថ្ងៃទី២០ ធ្នូ នេះដោយបន្ថែមថា ជំហានទី១ នៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ដែលមានតម្លៃ ១.៣៣៩ លានដុល្លារសម្រេចការសាងសង់បានជាង ៩០% គិតត្រឹមថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤។

លោក​ម៉ាក្រុងទៅដល់​កោះម៉ាយ៉ុត​ ៥ថ្ងៃក្រោយ​កោះនេះរងគ្រោះ​​ដោយ​​មហាព្យុះសង្ឃរាឈីដូ

កាលពីថ្ងៃព្រហស្បតិ៍​ទី​១៩​ធ្នូ លោកម៉ាក្រុង ​ប្រធានាធិបតី​បារាំង បានទៅដល់​កោះម៉ាយ៉ុត ដែនដី

លោក​ម៉ាក្រុងទៅដល់​កោះម៉ាយ៉ុត​ ៥ថ្ងៃក្រោយ​កោះនេះរងគ្រោះ​​ដោយ​​មហាព្យុះសង្ឃរាឈីដូ

កាលពីថ្ងៃព្រហស្បតិ៍​ទី​១៩​ធ្នូ លោកម៉ាក្រុង ​ប្រធានាធិបតី​បារាំង បានទៅដល់​កោះម៉ាយ៉ុត ដែនដី​បារាំង​នៅ​ក្នុងមហាសមុទ្រឥណ្ឌា ៥​ថ្ងៃបន្ទាប់ពី​កោះនេះ បានរងគ្រោះយ៉ាងធ្ងន់ធ្ងរបំផុត ដោយសារខ្យល់ព្យុះ​សង្ឃរា ឈីដូ​។ គិតត្រឹមពេលនេះ​ មានមនុស្សស្លាប់ចំនួន​៣១នាក់ តែអាជ្ញាធរព្រួយ​បារម្ភថា មនុស្សស្លាប់អាចមាន​ច្រើនរយនាក់ ព្រោះថា​មានមនុស្ស​បាត់ខ្លួន​ច្រើននាក់ នៅ​ក្នុងគំនរបាក់​បែក។ នៅចំពោះមុខ​លោក​ម៉ាក្រុង ប្រជាជនកោះម៉ាយ៉ុតបានត្អូញត្អែរអំពី ភាពយឺតយ៉ាងនៃក្រុមសង្គ្រោះ និង​​​ការខ្វះ​ខាតគ្រប់មុខ មិនថាស្បៀងអាហារ ទឹកស្អាត បណ្តាញទូរគមនាគមន៍ ប្រេងសាំងជាដើម ខណៈមន្ទីរពេទ្យ​តែមួយគត់​នៃកោះនេះ បានរងនូវការ​ខូចខាតយ៉ាងដំណំ។

ទាហាន​កូរ៉េខាង​ជើង​យ៉ាង​ហោច​១រយ​នាក់ស្លាប់ នៅ​សមរភូមិសង្គ្រាមអ៊ុយក្រែនរុស្ស៊ី

នៅក្នុង​ខែ​ធ្នូ​២០២៤​នេះ មាន​ទាហាន​កូរ៉េខាង​ជើង​យ៉ាងហោច​ណាស់​មួយ​រយ​នាក់​បាន​ស្លាប់​បាត

ទាហាន​កូរ៉េខាង​ជើង​យ៉ាង​ហោច​១រយ​នាក់ស្លាប់ នៅ​សមរភូមិសង្គ្រាមអ៊ុយក្រែនរុស្ស៊ី

នៅក្នុង​ខែ​ធ្នូ​២០២៤​នេះ មាន​ទាហាន​កូរ៉េខាង​ជើង​យ៉ាងហោច​ណាស់​មួយ​រយ​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​នៅក្នុង​សមរភូមិសង្គ្រាម​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី។ នេះ​បើ​តាម​ការ​អះអាង​របស់​តំណាង​សភា​កូរ៉េខាង​ត្បូង។ ព័ត៌មាន​នេះ​ក៏​មាន​លេច​ឮ​ចេញ​ពី​ប្រភព​អ៊ុយក្រែន​និង​អាមេរិក​ដូច​គ្នា។ ប៉ុន្តែនៅលើ​សមរភូមិ ​​​រុស្ស៊ី​​បន្ត​មាន​ប្រៀប​លើ​អ៊ុយក្រែនដែល​ទទូចកាន់​តែ​ខ្លាំង​រក​​​ជំនួយយោធា​​ពី​សម្ព័ន្ធ​មិត្ត អឺរ៉ុប អាមេរិក និង​អង់គ្លេស។

HRWថាអ៊ីស្រាអែល​មាន​ចេតនា​ប្រល័យពូជសាសន៍ ដោយ​បង្អត់​ទឹក​នៅហ្កាហ្សា

នៅក្នុង​របាយការណ៍​ចេញ​ផ្សាយ​នា​ថ្ងៃព្រហស្បតិ៍​ទី ១៩ ធ្នូ ២០២៤​នេះ អង្គការ​ការពារ​សិទ្ធិមន

HRWថាអ៊ីស្រាអែល​មាន​ចេតនា​ប្រល័យពូជសាសន៍ ដោយ​បង្អត់​ទឹក​នៅហ្កាហ្សា

នៅក្នុង​របាយការណ៍​ចេញ​ផ្សាយ​នា​ថ្ងៃព្រហស្បតិ៍​ទី ១៩ ធ្នូ ២០២៤​នេះ អង្គការ​ការពារ​សិទ្ធិមនុស្ស Human Right Watch យល់​ថា ​“អ៊ីស្រាអែលបាន​​ប្រព្រឹត្ត​ទង្វើ​ប្រល័យ​ពូជសាសន៍ ព្រោះ​បានកំហិត​មធ្យោបាយ​ផ្តល់​ទឹក​ សម្រាប់​​ប្រជាពលរដ្ឋរស់​​​នៅ​ក្នុង​តំបន់ហ្សាហ្សា”​ តាំង​ពី​សង្គ្រាម​រវាង​ហាម៉ាសនិង​អ៊ីស្រាអែល​បាន​ផ្ទុះ​ឡើង។ ប៉ុន្តែ​អ៊ីស្រាអែល​បាន​កុហក់​ ជា​រហូត​មក។

របាយការណ៍​ក្រសួងការពារជាតិអាមេរិកថា អំពើពុករលួយអាចនឹងរំខាន​ដល់ការធ្វើទំនើប​កម្មរបស់កងទ័ពចិន

ការធ្វើទំនើបកម្ម​ក្នុងវិស័យ​កងទ័ពចិន​ អាចនឹងត្រូវរំខាន​ដោយសារតែបញ្ហា​អំពើពុករលួយ ដែល​មា

របាយការណ៍​ក្រសួងការពារជាតិអាមេរិកថា អំពើពុករលួយអាចនឹងរំខាន​ដល់ការធ្វើទំនើប​កម្មរបស់កងទ័ពចិន

ការធ្វើទំនើបកម្ម​ក្នុងវិស័យ​កងទ័ពចិន​ អាចនឹងត្រូវរំខាន​ដោយសារតែបញ្ហា​អំពើពុករលួយ ដែល​មាននៅក្នុងជួរថ្នាក់ដឹកនាំកងទ័ពចិន។ នេះ​បើផ្អែកតាមការសន្និដ្ឋាន​ ក្នុងរបាយការណ៍ថ្មីមួយ របស់ក្រសួងការពារជាតិអាមេរិក ស្តីអំពីដំណើរវិ​វឌ្ឍន៍នៃវិស័យការពារជាតិ​និងគ្រឿង​សព្វាវុធចិន​។ តែទោះជាយ៉ាងនេះក្តី របាយការណ៍អាមេរិក បានអះអាងថា កងទ័ពចិន​បានរីកចម្រើនខ្លាំងណាស់ប៉ុន្មាន​ឆ្នាំចុងក្រោយនេះ ជាមួយនឹង​គ្រឿងសព្វាវុធកាន់តែទំនើបឈានមុខ។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី មានមហច្ឆិតាចង់កែច្នៃដូងប្រេងឱ្យទៅជាផលិតផលសម្រេច

«ច្នៃឱ្យចេញជាផលិតផលសម្រេច» នេះជាមហិច្ឆតារបស់អ្នកឧកញ៉ា ម៉ុង ឫទ្ធីដែលជាម្ចាស់រោងចក្រចម្រាញ់

អ្នកឧកញ៉ា ម៉ុង ឫទ្ធី មានមហច្ឆិតាចង់កែច្នៃដូងប្រេងឱ្យទៅជាផលិតផលសម្រេច

«ច្នៃឱ្យចេញជាផលិតផលសម្រេច» នេះជាមហិច្ឆតារបស់អ្នកឧកញ៉ា ម៉ុង ឫទ្ធីដែលជាម្ចាស់រោងចក្រចម្រាញ់ដូងប្រេងដែលមានទីតាំងស្ថិតនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ បច្ចុប្បន្ន រោងចក្រនេះមានសមត្ថភាពអាចគៀបយកប្រេងបានចន្លោះពី ២៣០ ទៅ២៤០តោនក្នុងមួយថ្ងៃ។ លោក ហួង លីហាក់ ប្រធានគ្រប់គ្រងផ្នែកផលិតកម្មបានឱ្យដឹងថាបច្ចុប្បន្ននេះ រោងចក្រមានសមត្ថភាពអាចផលិតបានតែប្រេងឆៅ ឬហៅផលិតផលពាក់កណ្តាលសម្រេច។ តែទៅថ្ងៃមុខ រោងចក្រអាចនឹងវិវត្តន៍ខ្លួនទៅកែច្នៃដូងប្រេងជាផលិតផលសម្រេចដើម្បីលក់ក្នុងស្រុក និងនាំចេញ។

អ្នកជំនាញ៖៧៥ឆ្នាំនៃទំនាក់ទំនងកម្ពុជា-ថៃ កម្ពុជាគួរចរចារឿងព្រំដែនជាមួយថៃឲ្យបានច្បាស់លាស់

ឆ្នាំ ២០២៥ ខាងមុខជាខួបលើកទី៧៥ឆ្នាំនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងថៃ។ តែកាលពីថ្ងៃទី១៦

អ្នកជំនាញ៖៧៥ឆ្នាំនៃទំនាក់ទំនងកម្ពុជា-ថៃ កម្ពុជាគួរចរចារឿងព្រំដែនជាមួយថៃឲ្យបានច្បាស់លាស់

ឆ្នាំ ២០២៥ ខាងមុខជាខួបលើកទី៧៥ឆ្នាំនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងថៃ។ តែកាលពីថ្ងៃទី១៦ ធ្នូថ្មីៗកន្លងទៅនេះ ប្រមុខការទូតនៃប្រទេសទាំងពីរបានជួបពិភាក្សាគ្នាតាមទូរសព្ទដោយភាគីទាំងពីរបានបន្តបេ្តជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពនៃប្រទេសទាំងពីរ។ ក្រៅពីនេះក៏មានដែរការពង្រឹងការជឿទុកចិត្តផ្នែកនយោបាយ និងភាពជាអ្នកជិតខាងល្អ តែមិនមានឡើយប្រធានបទស្តីពីបញ្ហាខ្សែបន្ទាត់ព្រំដែន។ តែសម្រាប់អ្នកជំនាញ ខួប៧៥ឆ្នាំនៃទំនាក់ទំនងកម្ពុជា និងថៃប្រៀបដូចជាការស្រឡាញ់ និងស្អប់គ្នាព្រោះថា ប្រទេសទាំងពីរតែងមានទំនាស់ជុំវិញវប្បធម៌ប្រពៃណី និងខ្សែបន្ទាត់ព្រំដែន។ ក្នុងន័យនេះត្រូវបានអ្នកជំនាញយល់ថា កម្ពុជាគួរបញ្ជាក់ជំហររបស់ខ្លួនឲ្យបានច្បាស់លាស់ពីបញ្ហាព្រំដែន ដូចយ៉ាងតំបន់ត្រួតស៊ីគ្នាកោះគុត និងបញ្ហាមួយចំនួនទៀត។

លោកនេត្រ ភក្ត្រា៖កម្ពុជាកំពុងលេចចេញការរើសអើងជាបុគ្គលនៅលើប្រព័ន្ធផ្សព្វផ្សាយ

នៅថ្ងៃព្រហស្បតិ៍ ទី១៩ ធ្នូនេះ លោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងអំពីការប្រ

លោកនេត្រ ភក្ត្រា៖កម្ពុជាកំពុងលេចចេញការរើសអើងជាបុគ្គលនៅលើប្រព័ន្ធផ្សព្វផ្សាយ

នៅថ្ងៃព្រហស្បតិ៍ ទី១៩ ធ្នូនេះ លោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងអំពីការប្រឈមរបស់ការផ្សព្វផ្សាយសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា។ ត្រង់ចំណុចនេះត្រូវបានលោកមើលឃើញពីបញ្ហាប្រឈមថ្មី គឺការរើសអើងតាមប្រព័ន្ធផ្សព្វផ្សាយ (Cyber-bullying) ដែលកំពុងកើតឡើងលើប្រព័ន្ធផ្សព្វផ្សាយ។ សម្រាប់រដ្ឋមន្ត្រីក្រសួងព័ត៌មាន នេះជាបញ្ហាដែលបណ្តាប្រទេសក្នុងតំបន់ជួបប្រទះ ហើយកម្ពុជាដាច់ខាតត្រូវទប់ស្កាត់បញ្ហារើសអើងបុគ្គលក្នុងប្រព័ន្ធប្រព័ន្ធផ្សព្វផ្សាយឲ្យខានតែបាន។

លោកហ៊ុន ម៉ាណែតថា រដ្ឋាភិបាលត្រូវការអ្នកកាសែតដែលហ៊ាននិយាយការពិត រិះគន់តថភាពពិតនៃសង្គម

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែតបានអះអាងថា រដ្ឋាភិបាលពិតជាត្រូវការអ្នកសារព័ត៌មានដែ

លោកហ៊ុន ម៉ាណែតថា រដ្ឋាភិបាលត្រូវការអ្នកកាសែតដែលហ៊ាននិយាយការពិត រិះគន់តថភាពពិតនៃសង្គម

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែតបានអះអាងថា រដ្ឋាភិបាលពិតជាត្រូវការអ្នកសារព័ត៌មានដែលហ៊ាននិយាយការពិត និងហ៊ានផ្តល់ការរិះគន់បែបស្ថាបនាដើម្បីបង្ហាញតថភាពពិតក្នុងសង្គម។ ការអះអាងយ៉ាងដូចនេះរបស់លោក ហ៊ុន ម៉ាណែតធ្វើឡើងនៅក្នុងលិខិតផ្ញើជូនវេទិកានិពន្ធនាយកសាព័ត៌មានកម្ពុជាលើកទី២១នាថ្ងៃទី២១ ធ្នូខាងមុខ។ អ្នកការពារសិទ្ធអ្នកសារព័ត៌មានមើលឃើញថា នេះជាសញ្ញាណល្អនៅពេលដែលព័ត៌មានពិតត្រូវបានផ្សព្វផ្សាយ និងមានការដឹងឮពីគ្រប់ភាគីពាក់ព័ន្ធ។

Get more results via ClueGoal