អ្នកនាំពាក្យACU៖ ACU បានប្រមូលរួចហើយនូវបណ្តឹងរបស់លោក ហេង សិទ្ធី ប្តឹងលោក គួច ចំរើន
newsare.net
លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានថ្លែងប្រាប់វិទ្យុបារាំងអន្អ្នកនាំពាក្យACU៖ ACU បានប្រមូលរួចហើយនូវបណ្តឹងរបស់លោក ហេង សិទ្ធី ប្តឹងលោក គួច ចំរើន
លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ថា ក្រុមការងាររបស់អង្គភាព ACU បានប្រមូលព័ត៌មានចំហជាសាធារណៈទាំងអស់នៅលើបណ្តាញសង្គម រួមទាំងព័ត៌មានស្តីពីបណ្តឹងរបស់អតីតអ្នកឧកញ៉ាហេង សិទ្ធី ដែលបានប្តឹងលោក គួច ចំរើន អតីតអភិបាលខេត្តព្រះសីហនុ និងបច្ចុប្បន្នជាអភិបាលខេត្តកណ្តាលពីបទប្រព្រឹត្តអំពើពុករលួយ។ តែអ្នកនាំពាក្យ ACU បានចាត់ទុកបណ្តឹងរបស់លោក ហេង សិទ្ធី ប្តឹងលោក គួច ចំរើន ថានៅជាដំណឹងនៅឡើយ ហើយថាACU ក៏នៅមិនទាន់ទទួលបានបណ្តឹងជាលាយលក្ខណ៍អក្សរដោយផ្ទាល់ផ្សេងទៀតពីសំណាក់អតីតអ្នកឧកញ៉ា ហេង សិទ្ធី នៅឡើយដែរ។ សូមស្តាប់ការបញ្ជាក់របស់លោក សយ ច័ន្ទវិចិត្រ ដែលរៀបចំដោយ ញឹម សុផល៖ Read more