នៅថ្ងៃពុធ ទី២៥ ធ្នូ ប្រធានាធិបតីកូរ៉េខាងត្បូងលោក យូន សុកយោល ដែលរងការចោទប្រកាន់ពីបទ “បះបោរក្បត់ជាតិ” និង “រំលោភអំណាច” បានប្រកែកមិនចូលខ្លួនទៅស្រាយបំភ្លឺ ជុំវិញសំណុំរឿងប្រើច្បាប់អាជ្ញាសឹក។ នេះគឺជាលើកទី២ហើយ ដែលប្រធានាធិបតីព្យួរតំណែងរូបនេះបានបដិសេធមិនចូលខ្លួន តាមការកោះហៅរបស់អង្គភាពប្រឆាំងអំពើពុករលួយ។
អាជ្ញាធរហុងកុង កំពុងបន្តធ្វើទុក្ខបុកម្នេញ លើសកម្មជន ដែលទាមទារការគោរពលទ្ធិប្រជាធិបតេយ្យ ក្នុងស្រុក។ ជាក់ស្តែង អាជ្ញាធរហុងកុង បានប្រកាសនៅថ្ងៃអង្គារទី ២៤ ខែធ្នូ នេះថា នឹងជូនប្រាក់រង្វាន់ដល់ជនណា ដែលផ្តល់ព័ត៌មានដើម្បីឈានដល់ការចាប់ខ្លួនសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យចំនួន ៦ នាក់ ដែលនិរទេសខ្លួននៅក្រៅប្រទេស ដោយប្រើច្បាប់សន្តិសុខជាតិហុងកុង។ ចាប់តាំងពីច្បាប់ថ្មីដ៏ចម្រូងចម្រាសនេះចូលជាធរមាន អាជ្ញាធរហុងកុងដែលគាំទ្រចិនប៉េកាំង ក៏ធ្លាប់រងការចោទប្រកាន់ ថាបានលុបចោលលិខិតឆ្លងដែនរបស់សកម្មជនហុងកុងមួយចំនួនទៀត ដែលរត់ភៀសខ្លួនទៅក្រៅប្រទេស។
នៅថ្ងៃពុធ ទី២៥ធ្នូ អាជ្ញាធរដឹកនាំស៊ីរីថ្មី បានប្រកាសអំពីការដុតបំផ្លាញគ្រឿងញៀនសំយោគ ច្រើនជាង ១ លានគ្រាប់។ ការដុតបំផ្លាញនេះ ពុំមែនជាលើកទី១ឡើយចំពោះអាជ្ញាធរដឹកនាំស៊ីរីថ្មី ដែលឡើងក្តាប់អំណាចជាង១០ថ្ងៃមក។ គ្រឿងញៀនទាំងនោះ ត្រូវទម្លាក់កំហុសនិងចោទប្រកាន់ទៅលើអតីតប្រធានាធិបតី បាស្ហា អាល់អាសាដ និងក្រុមគ្រួសារ ដែលថា រកស៊ីមានបានព្រោះគ្រឿងញៀន។
ចង់បញ្ចុះទម្ងន់ ចង់មានអាយុវែង ចង់ថែបំប៉នសុខភាព ចង់ជាពីជំងឺ ចង់បានរាងស្វែល ស្គម ខ្លាចធាត់ ... ជំនឿមានច្រើនណាស់ជុំវិញរបៀបរបបហូបចុក។ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ ការបង្អត់អាហារមួយពេល Fasting បានក្លាយជម្រើសមួយ យ៉ាងពេញនិយម។ ការផ្សព្វផ្សាយមានច្រើនអនេក ជាពិសេសនៅតាមបណ្តាញសង្គម ដែលពេលខ្លះមានអមដោយព័ត៌មានមិនត្រឹមត្រូវជាច្រើនផង។ ចុះតើផ្នែកវេជ្ជសាស្ត្រយល់យ៉ាងណាទៅវិញ ចំពោះរបបបង្អត់អាហារមួយពេលនេះ?
កាសែតបរទេសមួយចំនួនបាន និងកំពុងចុះផ្សាយអំពីភាពអវិជ្ជមាននៃការដឹកនាំរបស់នាយករដ្ឋមន្ត្រីបន្តវេន គឺលោកហ៊ុន ម៉ាណែត។ ជាក់ស្តែងក្នុងថ្ងៃទី២៤ ធ្នូ សារព័ត៌មានអាមេរិក The New York Times បានសរសេរថា ក្រោមការដឹកនាំប្រទេសកម្ពុជាជាង១ឆ្នាំកន្លងទៅនេះ លោកហ៊ុន ម៉ាណែតដែលមានការអប់រំនៅប្រទេសលោកខាងលិចមិនបានជួយលើកកម្ពស់ស្ថានភាពសិទ្ធិមនុស្ស សេរីភាពស៊ីវិល និងនយោបាយនៅកម្ពុជាសោះឡើយ។ ការសរសេរចោទប្រកាន់យ៉ាងដូចនេះដោយសារព័ត៌មានអាមេរិកលើកឡើងពីករណីចាប់ខ្លួនសកម្មជនបរិស្ថាន សកម្មជននយោបាយ រួមទាំងការគំរាមកំហែងបំបិទមាត់ក្រុមប្រឆាំង។ តើលំហប្រជាធិបតេយ្យនៅកម្ពុជាពិតជាកាន់តែធ្លាក់ចុះមែន ឬយ៉ាងណា?
រដ្ឋមន្ត្រីការបរទេសជប៉ុន អញ្ជើញទៅដល់រដ្ឋធានីប៉េកាំង ថ្ងៃពុធនេះ និងបានជួបប្រមុខការទូតចិន លោក វ៉ាង យី។ ក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ ប្រមុខទូតជប៉ុន ក៏បានសម្តែងក្តីបារម្ភពីសកម្មភាពយោធាចិននៅសមុទ្រចិនខាងត្បូង។
សាលាដំបូងខេត្តកំពង់ចាមបានយល់ព្រមដកពាក្យបណ្តឹងប្រឆាំងនឹងអ្នកកាសែតខ្មែរម្នាក់ឈ្មោះ ផាត់ ហ៊ន ហៅ ពូ ហ៊ន ក្រោយរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បើកការពិភាក្សាគ្នា។ តាមការលើកឡើងនៅលើទំព័រហ្វេសប៊ុករបស់លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រធានតុលាការខេត្តកំពង់ចាមបានយោគយល់ និងដកពាក្យបណ្តឹងប្រឆាំងអ្នកកាសែតលោក ផាត់ ហ៊ន ក្រោយមានការសម្របសម្រួលរវាងលោកជាមួយប្រធានតុលាការខេត្តកំពង់ចាម។
សំណុំរឿងព្រហ្មទណ្ឌដែលពាក់ព័ន្ធនឹងក្មេងទំនើងដែលបានបញ្ចូនមកតុលាការទូទាំងប្រទេសទាំង៣ដំណាក់កាលមានចំនួនសរុប ២ ១១៥សំណុំរឿង ក្នុងនោះតុលាការបានចាត់ការរួចចំនួន ១ ៥៧៩សំណុំរឿង។ នេះបើតាមលោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ដែលបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នេះ។
ដើមសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក បានសម្រេចបន្ធូរទោសប្រហារជីវិត ចំពោះអ្នកទោស៣៧នាក់ មកត្រឹមទោសជាប់ពន្ធនាគារអស់១ជីវិត ទៅវិញ។ ចំណាត់ការរបស់លោក ចូ បៃដិន យ៉ាងដូច្នេះ ទទួលបានការស្វាគមន៍ជាខ្លាំងពីសំណាក់ក្រុមសង្គមស៊ីវិល និងអង្គការសិទ្ធិមនុស្ស។
នៅថ្ងៃអង្គារ ទី២៤ ធ្នូ មន្រ្តីជាន់ខ្ពស់វៀតណាម ជាង ១០នាក់ បានចូលខ្លួនបំភ្លឺនៅតុលាការក្រុងហាណូយ ពីបទប្រព្រឹត្តអំពើពុករលួយ ក្នុងសំណុំរឿងដឹកអ្នកដំណើរជនជាតិវៀតណាមនៅបរទេស ឲ្យត្រឡប់ចូលស្រុកវិញ នៅអំឡុងពេលរីករាលដាលជំងឺកូវីដ១៩។
បន្ទាប់ពីបើកសវនាការកាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសអតីតឧកញ៉ា ស្រី ស៊ីណា ឲ្យជាប់ពន្ធនាគារសរុបរយៈពេល ៣១ឆ្នាំ តាមរយៈការបំបែកសំណុំរឿងជា៣។ ក្រៅពីនេះ តុលាការក៏បង្គាប់ឲ្យជនជាប់ចោទអាយុ៥១ឆ្នាំ ស្រី ស៊ីណា ដែលបានបាញ់សម្លាប់មនុស្ស២នាក់យ៉ាងព្រៃផ្សៃកាលពីខែមិថុនា ឆ្នាំ២០២៤ នៅបុរីប៉េងហួតបឹងស្នោរ សងជំងឺចិត្តដល់ក្រុមគ្រួសារជនរងគ្រោះសរុបចំនួន ២,៥លានដុល្លារដែរ។ សាលក្រមសាលាដំបូងនេះត្រូវបានអ្នកតាមដានសង្គម និងយុត្តិធម៌យល់ឃើញថា មានការប៉ះប៉ូវសមល្មមនឹងការឈឺចាប់របស់គ្រួសារជនរងគ្រោះ តែនៅមិនទាន់អាចកាត់ថ្លៃបានសម្រាប់តម្លៃជីវិតមនុស្សទេ៕
នៅថ្ងៃទី២៣ ធ្នូ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសអតីតឧកញ៉ាស្រី ស៊ីណាឱ្យជាប់ពន្ធនាគារ ៣១ឆ្នាំក្នុងករណីបាញ់សម្លាប់គូដណ្តឹង២នាក់ និងបាញ់មនុស្ស ២នាក់ផ្សេងទៀតឱ្យរបួស។ ទន្ទឹមគ្នានោះ តុលាការក៏សម្រេចឲ្យឧក្រិដ្ឋជនស្រី ស៊ីណាសងសំណងដល់ក្រុមគ្រួសារអ្នកស្លាប់ម្នាក់ៗចំនួន ១លានដុល្លារ និងអ្នករបួសម្នាក់ចំនួន ២០ម៉ឺនដុល្លារ និងម្នាក់ទៀតចំនួន ៣០ម៉ឺនដុល្លារ។ គ្រួសារជនរងគ្រោះដែលឧក្រិដ្ឋជនស្រី ស៊ីណាបានសម្លាប់បានប្រាប់វិទ្យុបារាំងនៅរសៀលថ្ងៃទី២៤ ធ្នូនេះថា សេចក្តីសម្រេចរបស់តុលាការនេះជាសេចក្តីសម្រេចដែលអាចទទួលយកបាន។ តែមិនភ្លេចបញ្ជាក់ថា បើភាគីឧកញ៉ាស្រី ស៊ីណាបន្តប្តឹងជំទាស់ទៅឧទ្ធរណ៍នោះ ពួកគេនឹងប្តឹងទារសំណង និងដំឡើងកម្រិតទោសឱ្យធ្ងន់ធ្ងរជាងនេះ។
ដូចការសន្យា, នាយករដ្ឋមន្ត្រីបារាំង ហ្វ្រង់ស័រ បៃរូ បានបង្ហាញបញ្ជីឈ្មោះសមាជិករដ្ឋាភិបាលថ្មី នៅមុនថ្ងៃបុណ្យណូអែល។ សមាសភាពគណៈរដ្ឋមន្ត្រីបារាំង ដែលប្រកាសពីល្ងាចថ្ងៃទី២៣ធ្នូ មានសរុប ៣៦ នាក់ ផ្តុំដោយ អតីតនាយករដ្ឋមន្ត្រី ២នាក់ ហើយអតីតរដ្ឋមន្ត្រីជាច្រើននាក់ ដែលបានវិលមកកាន់កៅអីរដ្ឋមន្ត្រីជាថ្មី។
ថ្ងៃចន្ទ ទី ២៣ ខែធ្នូ ឆ្នាំ ២០២៤ ភ្នាក់ងារចារកិច្ចអាមេរិក FBI បានអះអាងថា ក្រុមចោរព័ត៌មានវិទ្យាកូរ៉េខាងជើង បានលួចរូបិយបណ្ណ Crypto ដែលមានតម្លៃជាង ៣០០លានដុល្លារ នៅលើគេហទំព័រវិនិយោគ និង ជួញដូររបស់ជប៉ុន DDM Bitcoin។ ថ្ងៃអង្គារ ទី ២៤ ខែធ្នូនេះ ប៉ូលិសជប៉ុន ក៏បានប្រកាសឲ្យដឹង អំពីទង្វើចោរកម្មនេះ ដូចគ្នាដែរ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ជាភាសាអង់គ្លេស CDC បានអនុម័តគម្រោងវិនិយោគចំនួន ៤១៤គម្រោងក្នុងឆ្នាំ ២០២៤ ដែលទំហំទុនវិនិយោគគិតជាទឹកប្រាក់មាន ៦ ៩០០លានដុល្លារអាមេរិក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំផ្លូវការលើកទី១ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ តាម CDC គម្រោងវិនិយោគនេះបានកើនឡើងចំនួន ១៤៦ គម្រោង ឬស្មើនឹង៥៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ និងបញ្ជាក់បន្ថែមថា មានការងារសរុបចំនួន ៣៣ម៉ឺនកន្លែងត្រូវបានបង្កើតឡើង ក្នុងវិស័យឧស្សាហកម្មមានអាត្រាខ្ពស់ជាងគេ។
នៅថ្ងៃអង្គារ ទី២៤ ធ្នូនេះ សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការលើកដំបូងលើលោក ស្រ៊ុន ស្រ៊ន និងសកម្មជន២៣តុលាមួយចំនួនទៀតក្នុងសំណុំរឿងញុះញង់ពាក់ព័ន្ធនឹងតំបន់អភិវឌ្ឍន៍តំបន់ត្រីកោណ (CLV)។ មានអ្នកពាក់ព័ន្ធយ៉ាងហោចណាស់ចំនួន ៣៧រូបដែលត្រូវបានតុលាការចោទប្រកាន់។ តាមមេធាវីជនជាប់ចោទ សវនាការលើកទី១នេះត្រូវបានតុលាការពុះញែកសំណុំរឿងលោកស្រ៊ុន ស្រ៊ន និងអ្នកដទៃទៀតទៅជា៥សំណុំរឿងផ្សេងៗគ្នា។ តែគ្មានជនជាប់ចោទណាម្នាក់មានមុខនៅក្នុងសវនាការលើកទី១នេះទេ។
ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ លោកវេជ្ជបណ្ឌិត អ៊ុក វិជ្ជា ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៤ ធ្នូនេះថា កម្ពុជានឹងមានថ្នាំចាក់បង្ការមេរោគអេដស៍នៅដើមឆ្នាំ២០២៥ ខាងមុខ។ លោកវេជ្ជបណ្ឌិត អ៊ុក វិជ្ជាបានលើកឡើងពីអត្ថប្រយោជន៍មួយចំនួនរបស់ថ្នាំចាក់បង្ការមេរោគអេដស៍ ពិសេសអ្នកដែលមិនចង់ប្រើស្រោមអនាម័យពេលរួមភេទ អ្នកដែលបម្រើសេវាកម្មផ្លូវភេទ និងអ្នកដែលមានដៃគូរួមភេទច្រើននាក់។ តែលោកវេជ្ជបណ្ឌិតមិនភ្លេចបញ្ជាក់ថា ថ្នាំចាក់បង្ការមេរោគអេដស៍នេះមានប្រសិទ្ធភាពតែក្នុងរយៈពេល២ខែ និងថា អ្នកដែលចង់ចាក់ថ្នាំបង្ការមេរោគអេដស៍នេះត្រូវពិនិត្យតេស្តឈាមរកមេរោគអេដស៍ជាមុនសិន។ សូមស្តាប់ការលើកឡើងរបស់លោកវេជ្ជបណ្ឌិត អ៊ុក វិជ្ជាដែលរៀបចំដោយ ស៊ឹម ចាន់សំណាង៖
បុណ្យណូអែលក្នុងថ្ងៃទី២៥ ធ្នូគឺជាពិធីបុណ្យធំមួយសម្រាប់ពលរដ្ឋអ្នកកាន់គ្រិស្តសាសនា។ ទោះយ៉ាងណា គេសង្កេតឃើញមានការរៀបចំតុបតែងលម្អដើម្បីចូលរួមអបអរពិធីបុណ្យណូអែលនេះនៅតាមទីតាំងមួយចំនួនក្នុងទីក្រុងភ្នំពេញ។ ពលរដ្ឋដែលវិទ្យុបារាំងអន្តរជាតិ RFI បានជួបសម្ភាសន៍លើកឡើងថា ទោះបីពលរដ្ឋខ្មែរភាគច្រើនជាអ្នកកាន់ពុទ្ធសាសនា តែពួកគេមិនបានប្រកាន់ពីការចូលរួមក្នុងពិធីបុណ្យណូអែលជាមួយអ្នកកាន់គ្រិស្តសាសនានោះទេ និងថា ការរៀបចំពិធីបុណ្យបរទេសមួយនេះក៏ជាផ្នែកមួយដើម្បីទាក់ទាញភ្ញៀវទេសចរដែរ។
នៅបង់ក្លាដែស គណៈកម្មការប្រឆាំងអំពើពុករលួយបានបើកការស៊ើបអង្កេតលើលោកស្រីអតីតនាយករដ្ឋមន្រ្តី ឆេក ហាស៊ីណា និងក្រុមគ្រួសារ ពាក់ព័ន្ធនឹងការគៃបន្លំប្រាក់ចំនួនប្រមាណ ៥ពាន់លានដុល្លារ ក្នុងគម្រោងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ ដែលជាប្រាក់កម្ចីពីរុស្ស៊ី។
នៅបង់ក្លាដែស គណៈកម្មការប្រឆាំងអំពើពុករលួយបានបើកការស៊ើបអង្កេតលើលោកស្រីអតីតនាយករដ្ឋមន្រ្តី ឆេក ហាស៊ីណា និងក្រុមគ្រួសារ ពាក់ព័ន្ធនឹងការគៃបន្លំប្រាក់ចំនួនប្រមាណ ៥ពាន់លានដុល្លារ ក្នុងគម្រោងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ ដែលជាប្រាក់កម្ចីពីរុស្ស៊ី។
ក្រុមហ៊ុនយក្សផ្នែកអ៊ីនធ័រនែត-បណ្តាញសង្គមទាំងឡាយ នឹងត្រូវចែករំលែកព័ត៌មានទាក់ទងនឹងអត្តសញ្ញាណអ្នកប្រើប្រាស់ទាំងអស់ទៅឱ្យអាជ្ញាធរវៀតណាម។ នេះបើតាមក្រឹត្យច្បាប់ថ្មី ស្តីពីការពង្រឹងសុវត្ថិភាពអ៊ីនធ័រនែតដែលនឹងចូលជាធរមានចាប់ពីថ្ងៃពុធទី២៥ធ្នូ២០២៤ទៅ។ ក្រុមអ្នកការពារសិទ្ធិមនុស្ស បានរិះគន់វិធានការថ្មីនេះថាប៉ះពាល់ខ្លាំងដល់សេរីភាពនៃការបញ្ចេញមតិ។
របបក្រុងព្យុងយ៉ាង របស់កូរ៉េខាងជើង បានត្រៀមបញ្ជូនគ្រឿងសព្វាវុធ និងកម្លាំងទ័ពបន្ថែមទៀតទៅឲ្យទីក្រុងម៉ូស្កូ ដើម្បីធ្វើសង្គ្រាមប្រឆាំងអ៊ុយក្រែន។ ការបន្លែមកម្លាំងជំនួយជួយច្បាំងឲ្យចៅហ្វាយវិមានក្រេមឡាំងនេះ ធ្វើឡើងក្រោយពី កងទ័ពកូរ៉េខាងជើង ស្លាប់និងរបួស ជាង ១ ពាន់នាក់ នៅក្នុងសមរភូមិព្រំដែនអ៊ុយក្រែន។ នេះបើតាមការបញ្ជាក់ពីប្រភពយោធាកូរ៉េខាងត្បូង ។
ប្រឈមនឹងការគំរាមកំហែងរបស់ចិនជាបន្តបន្ទាប់ នៅសមុទ្រចិនខាងត្បូង កងទ័ពហ្វីលីពីនបានប្រកាសនៅថ្ងៃចន្ទ ទី២៣ ធ្នូនេះ ថាហ្វីលីពីនគ្រោងទិញពីអាមេរិក នូវប្រព័ន្ធមីស៊ីលចម្ងាយមធ្យម ដើម្បីការពារដែនសមុទ្ររបស់ខ្លួន។ ជាការឆ្លើយតបវិញ ចិនបានចោទហ្វីលីពីន ថាមានចេទនាចង់បង្ករឿង និង អស្ថិរភាព នៅក្នុងតំបន់។
ល្ងាចថ្ងៃអាទិត្យទី ២២ ខែធ្នូ ឆ្នាំ ២០២៤ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានទទួលជួប នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico មេដឹកនាំប្រទេសក្នុងសភាពអឺរ៉ុប ដ៏កម្រម្នាក់ ដែលបន្តរក្សាទំនាក់ទំនងជិតស្និទ្ធ ជាមួយលោក ពូទីន។ សូមបញ្ជាក់ថា ជំនួបរវាងថ្នាក់ដឹកនាំប្រទេស ទាំងពីរនេះ ប្រពឹត្តទៅនៅក្នុងបរិបទនៃវិបត្តិឧស្ម័នហ្គាសក្នុងតំបន់ ដោយហេតុថាអឺរ៉ុប ពឹងផ្អែកមួយភាគធំ លើឧស្ម័នហ្គាស ដែលនាំចូលពីប្រទេសរុស្ស៊ី។ យ៉ាងណាមិញ ស្លូវ៉ាគី ជាប្រទេសមួយ ក្នុងចំណោម ប្រទេសអឺរ៉ុប មួយចំនួនទៀត ដែលពឹងលើហ្គាសរុស្ស៊ី ស្ទើរទាំងស្រុង ដើម្បីផ្គត់ផ្គង់ការតម្រូវការ ក្នុងស្រុក។
លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ថា ក្រុមការងាររបស់អង្គភាព ACU បានប្រមូលព័ត៌មានចំហជាសាធារណៈទាំងអស់នៅលើបណ្តាញសង្គម រួមទាំងព័ត៌មានស្តីពីបណ្តឹងរបស់អតីតអ្នកឧកញ៉ាហេង សិទ្ធី ដែលបានប្តឹងលោក គួច ចំរើន អតីតអភិបាលខេត្តព្រះសីហនុ និងបច្ចុប្បន្នជាអភិបាលខេត្តកណ្តាលពីបទប្រព្រឹត្តអំពើពុករលួយ។ តែអ្នកនាំពាក្យ ACU បានចាត់ទុកបណ្តឹងរបស់លោក ហេង សិទ្ធី ប្តឹងលោក គួច ចំរើន ថានៅជាដំណឹងនៅឡើយ ហើយថាACU ក៏នៅមិនទាន់ទទួលបានបណ្តឹងជាលាយលក្ខណ៍អក្សរដោយផ្ទាល់ផ្សេងទៀតពីសំណាក់អតីតអ្នកឧកញ៉ា ហេង សិទ្ធី នៅឡើយដែរ។ សូមស្តាប់ការបញ្ជាក់របស់លោក សយ ច័ន្ទវិចិត្រ ដែលរៀបចំដោយ ញឹម សុផល៖
២០២៤ ជាឆ្នាំដែល រដ្ឋអំណាចចិនប្រើវិធានការច្បាប់ កម្ចាត់ជនពុករលួយនៅក្នុងគណបក្សបានច្រើនបំផុត រហូតដល់បំបែកកំណត់ត្រាឆ្នាំចាស់។ រដ្ឋមន្ត្រី មន្ត្រីអ្នកមុខអ្នកការជាន់ខ្ពស់ទាំងស៊ីវិលនិងយោធា ព្រមទាំង មេដឹកនាំកំពូលៗក្នុងគណបក្សកុម្មុយនិស្តចិន យ៉ាងហោច ៥៦នាក់ ត្រូវរងបណ្តឹងតុលាការ និងធ្លាក់ពីអំណាច។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបានបញ្ជាក់ច្បាស់ៗនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នេះថា ភាសាខ្មែរគឺជាភាសាតែមួយគត់ដែលត្រូវបានប្រើប្រាស់នៅក្នុងកម្មវិធីអប់រំជាតិ។ ការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រីដូច្នេះជាការបន្ថែមលើការអះអាងរបស់ក្រសួងអប់រំ យុវជន និងកីឡាកន្លងទៅ។ គួររម្លឹកថាថ្មីៗនេះ មានព័ត៌មានលើកឡើងថាក្រសួងអប់រំគ្រោងនឹងបញ្ជូលភាសាវៀតណាមទៅក្នុងកម្មវិធីសិក្សាជាតិរបស់ប្រទេសកម្ពុជា។ គឺជាព័ត៌មានដែលក្រសួងអប់រំបានចេញមកច្រានចោលភ្លាមៗ។
ក្នុងពេលជួបសំណេះសំណាលជាមួយសិស្សនិទ្ទេសA នៅព្រឹកថ្ងៃទី២៣ ខែធ្នូនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានចាត់ទុកទស្សនៈដែលលើកឡើងថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុទិដ្ឋិនិយម ឬជាទស្សនៈបែប «ចង្អៀតចង្អល់»។ តាម លោក ហ៊ុន ម៉ាណែត គ្មានអ្នកណាម្នាក់ដែលជោគជ័យដោយគ្មានការតស៊ូ និងខំប្រឹងប្រែងនោះទេ។ តែអ្នកវិភាគបញ្ហាសង្គមវិញយល់ថាទស្សនៈ «មានខ្សែទើបបានធ្វើធំ» នៅតែឆ្លុះបញ្ចាំងមួយផ្នែកពីតថភាពសង្គមកម្ពុជានាពេលបច្ចុប្បន្ន៕
មានរយៈពេល១០ឆ្នាំហើយ ក្រោយផ្ទុះករណីឆ្លងមេរោគអេដស៍ទៅពលរដ្ឋជាង៣០០នាក់ ក្នុងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ដោយសារគ្រូពេទ្យគ្មានវិជ្ជាជីវៈម្នាក់។ បច្ចុប្បន្ន ប្រជាពលរដ្ឋផ្ទុកមេរោគអេដស៍ កំពុងរស់នៅក្នុងស្ថានភាពយ៉ាប់យឺនក្នុងជីវភាព និងរស់ដោយភាពអស់សង្ឃឹម។ អ្នកផ្ទុកមេរោគអេដស៍ ទាំងនោះ ត្រូវនៅទទួលថ្នាំព្យាបាលជាប្រចាំ និងមិនអាចទៅធ្វើការឆ្ងាយបានទេ ដែលនេះជាឧបសគ្គរារាំងពួកគេមិនអាចឲ្យទៅស្វែងរកកម្រៃចិញ្ចឹមគ្រួសារ។
លោកដូណាល់ ត្រាំ បានបង្ហោះសារតាមបណ្តាញសង្គម Truth Social របស់លោក ដោយបានគំរាមថា រដ្ឋាភិបាលថ្មីរបស់លោក អាចនឹងយកព្រែកជីកប៉ាណាម៉ា មកឲ្យអាមេរិកគ្រប់គ្រងវិញ។ លោកអះអាងដូចនេះ បន្ទាប់ពីលោកបានចោទថា ព្រែកជីកប៉ាណាម៉ាកំពុងត្រូវចិនគ្រប់គ្រង ហើយថាគេបានរួមដៃគ្នាយកថ្លៃខ្លាំងជ្រុល ពីការឆ្លងកាត់របស់នាវាដឹកទំនិញអាមេរិក។
នៅភាគកណ្តាលនិងភាគខាងត្បូងប្រទេសនីហ្សេរីយ៉ា យ៉ាងហោចណាស់មនុស្ស ៣២នាក់បានស្លាប់ ក្នុងហេតុការណ៍រត់ជាន់គ្នា អំឡុងពេលអាជ្ញាធរមូលដ្ឋានកំពុងចែកស្បៀងអាហារដល់អ្នកខ្វះខាត កាលពីថ្ងៃសៅរ៍ ទី២១ធ្នូ ។ នេះបើយោងតាមការបញ្ជាក់របស់អ្នកនាំពាក្យនគរបាលនីហ្សេរីយ៉ា។
នៅរដ្ឋអាសាម (Assam) ភាគឦសាន្តប្រទេសឥណ្ឌា អាជ្ញាធរបានចុះទៅចាប់ឃាត់ខ្លួនមនុស្សជាង៤០០នាក់ កាលពីយប់ថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យទី២២ធ្នូ ដោយពួកគេពាក់ព័ន្ធនឹងការរៀបអាពាហ៍ពិពាហ៍កុមារ។ គួរបញ្ជាក់ថា ថ្វីបើអាយុនីតិភាពអាចរៀបការបាននៅឥណ្ឌាគឺ១៨ឆ្នាំ តែយ៉ាងហោចណាស់ មានកុមារមិនគ្រប់អាយុ ប្រមាណ២២០លាននាក់ជារៀងរាល់ឆ្នាំ ដែលត្រូវអាណាព្យាបាលចាប់បង្ខំឲ្យរៀបការ។
កងទ័ពអាមេរិកបានឲ្យដឹងនៅថ្ងៃសៅរិ៍ ទី២១ធ្នូ ថាបានវាយប្រហារកម្ទេចទីតាំងយោធាសំខាន់ៗរបស់ក្រុមឧទ្ទាមហ៊ូទីយ៉េមែន នៅរដ្ឋធានីសាណា។ ការវាយប្រហារនេះធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីក្រុមឧទ្ទាមហ៊ូទី បានបាញ់មីស៊ីលចូលភាគកណ្តាលនៃប្រទេសអ៊ីស្រាអែល ដែលបានបង្កឲ្យមានអ្នករបួសចំនួន ១៦នាក់។
ពលរដ្ឋ និងអាជីវករលក់ដូរក្នុងខេត្តព្រះសីហនុមួយចំនួន រអ៊ូររទាំថា វិបត្តិអគារជាប់គាំងរាប់រយកន្លែងក្នុងក្រុងព្រះសីហនុបានលុបសោភ័ណ្ឌភាពទីក្រុង និងធ្វើឱ្យភ្ញៀវទេសចរជាច្រើនគ្មានចំណាប់អារម្មណ៍ចង់មកលេងកម្សាន្តឡើយ។ ពលរដ្ឋទាំងនោះបានស្នើឱ្យអាជ្ញាធរខេត្តពន្លឿននីតិវិធីដោះស្រាយអគារជាប់គាំងឱ្យបានឆាប់ ដើម្បីស្តារមុខមាត់ខេត្តឡើងវិញ ពិសេសដើម្បីទាក់ទាញវិនិយោគិនបរទេស និងភ្ញៀវទេសចរឱ្យធ្វើដំណើរកម្សាន្តមកកាន់ខេត្តព្រះសីហនុ។
កម្ពុជាជាប់ជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិសម្រាប់អាណត្តិឆ្នាំ២០២៥-២០២៦។ នេះបើសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចេញផ្សាយថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤។ សម្រាប់កម្ពុជា នេះគឺជាសមិទ្ធផលដ៏សំខាន់មួយដែលបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះសន្តិភាពពិភពលោក ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។