Cambodia



មិនទាន់ចូលកាន់តំណែងផង ក្រុមលោកដូណាល់ ត្រាំចាប់ផ្តើម ​ប្រេះឆា រិះគន់គ្នា

ស្នាមប្រេះឆាគ្នា​នៅ​ក្នុង​ក្រុមបក្សសម្ព័ន្ធគាំទ្រ​លោកដូណាល់ ត្រាំ​ចាប់ផ្តើម​លេចចេញរូបរា

ពលករស្នើឱ្យរដ្ឋាភិបាលបញ្ចុះតម្លៃបោះត្រាចេញចូលព្រំដែនកម្ពុជា-ថៃ

ពលករខ្មែរបានស្នើឱ្យរដ្ឋាភិបាល បញ្ចុះតម្លៃបោះត្រាចេញចូលនៅច្រកព្រំដែនអន្ដរជាតិប៉ោយប៉ែត ព្

ពលករស្នើឱ្យរដ្ឋាភិបាលបញ្ចុះតម្លៃបោះត្រាចេញចូលព្រំដែនកម្ពុជា-ថៃ

ពលករខ្មែរបានស្នើឱ្យរដ្ឋាភិបាល បញ្ចុះតម្លៃបោះត្រាចេញចូលនៅច្រកព្រំដែនអន្ដរជាតិប៉ោយប៉ែត ព្រោះពលករមិនមានលទ្ធភាពគ្រប់គ្រាន់ ។ តម្លៃបោះត្រាខ្ពស់ជាហេតុផលមួយធ្វើឲ្យមានការកកស្ទះខ្លាំង និងរង់ចាំយូរម៉ោង នៅក្នុងពេលបោះត្រាចូលមកកម្ពុជា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤។ អ្នកនាំពាក្យរបស់ក្រសួងការងារវិញបាននិយាយថា រដ្ឋាភិបាលថា មិនបានស្នើសុំការលើកលែងទិដ្ឋាការសម្រាប់ចូលកម្ពុជានោះទេ។ ដូច្នេះ ពលករកម្ពុជាត្រូវបង់ទៅតាមការកំណត់នៅច្រកទ្វារអន្តោប្រវេសន៍ ថៃ និងកម្ពុជា។

កម្ពុជាសម្រេចលើកលែងទោសចំពោះស្ដ្រីស៊ីឈ្នួលពពោះជំនួស ជនជាតិហ្វីលីពីន

កម្ពុជាលើកលែងទោសចំពោះស្ដ្រីស៊ីឈ្នួលពពោះជំនួស ជនជាតិហ្វីលីពិនចំនួន១៣នាក់ និងបានបញ្ជូនទៅប

កម្ពុជាសម្រេចលើកលែងទោសចំពោះស្ដ្រីស៊ីឈ្នួលពពោះជំនួស ជនជាតិហ្វីលីពីន

កម្ពុជាលើកលែងទោសចំពោះស្ដ្រីស៊ីឈ្នួលពពោះជំនួស ជនជាតិហ្វីលីពិនចំនួន១៣នាក់ និងបានបញ្ជូនទៅប្រទេសកំណើតវិញនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ។ ការលើកលែងទោសស្ដ្រីពពោះទាំងនោះ ជាការឆ្លើយតបនឹងការស្នើសុំរបស់ក្រសួងការបរទេស ស្ថានទូតហ្វីលីពីន និងក្រុមប្រឹក្សាអន្តរទីភ្នាក់ងារប្រឆាំងការជួញដូរមនុស្សហ្វីលីពីន កាលពីពេលថ្មីៗនេះ។

គ្រោះថ្នាក់យន្តហោះដឹកអ្នកដំណើរពីថៃទៅកូរ៉េខាងត្បូង ស្លាប់មនុស្សស្ទើរទាំងស្រុង

ថ្ងៃអាទិត្យ ទី​២៩ធ្នូ​ ជា​សោកនាដកម្ម​ថ្មី ចំពោះ​កូរ៉េ​ខាងត្បូង ពីព្រោះតែ គ្រោះថ្នាក់​យន្ត

គ្រោះថ្នាក់យន្តហោះដឹកអ្នកដំណើរពីថៃទៅកូរ៉េខាងត្បូង ស្លាប់មនុស្សស្ទើរទាំងស្រុង

ថ្ងៃអាទិត្យ ទី​២៩ធ្នូ​ ជា​សោកនាដកម្ម​ថ្មី ចំពោះ​កូរ៉េ​ខាងត្បូង ពីព្រោះតែ គ្រោះថ្នាក់​យន្តហោះ១គ្រឿង ដែលដឹកអ្នកដំណើរពីប្រទេសថៃទៅកូរ៉េខាងត្បូង បណ្តាល​ឲ្យ​ស្លាប់មនុស្ស ជា​ច្រើន​សិបនាក់​។ មកទល់​នឹង​ម៉ោង​ដែល​យើង​ផ្សាយ​នេះ តុល្យការ​ចុងក្រោយ​ ចំនួន​អ្នក​ស្លាប់​បាន​កើនឡើង​ដល់​ ១៧៧នាក់។ ​ក្នុង​ចំណោម​អ្នក​ស្លាប់ទាំង​​នេះ ​ក៏មានអ្នក​ដំណើរ​ថៃ យ៉ាងហោច ២នាក់​ផង។​​​ 

សិល្បៈនៃការឆ្លាក់ថ្មកែវជាអត្តសញ្ញាណរបស់អ្នកខេត្តពោធិ៍សាត់

ថ្មកែវជាប្រភេទរ៉ែថ្មម្យ៉ាងដែលមាននៅតែលើភ្នំយ៉ន និងភ្នំតាសៃក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ

សិល្បៈនៃការឆ្លាក់ថ្មកែវជាអត្តសញ្ញាណរបស់អ្នកខេត្តពោធិ៍សាត់

ថ្មកែវជាប្រភេទរ៉ែថ្មម្យ៉ាងដែលមាននៅតែលើភ្នំយ៉ន និងភ្នំតាសៃក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ថ្មកែវមាន ៣ ប្រភេទ គឺថ្មកែវក្រមួន ថ្មយ៉ន និងថ្មស្ពង់ ក្នុងនោះ ថ្មកែវក្រមួនមានតម្លៃជាងគេ។ បច្ចុប្បន្ននេះ របរឆ្លាក់ថ្មកែវធ្វើជារូបចម្លាក់សម្រាប់តាំងលម្អ និងវត្ថុអនុស្សាវរីយ៍ផ្សេងៗកំពុងក្លាយជារបរពេញនិយមមួយសម្រាប់អ្នកខេត្តពោធិ៍សាត់។ 

ហេតុអ្វីមានការខ្វែងទស្សនៈរវាង«ទិវាសន្តិភាព២៩ ធ្នូ» និង«ទិវាសន្តិភាពក្រុងប៉ារីស ២៣ តុលា»?

នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ ២០២៤ រដ្ឋា​ភិបាល​កម្ពុជា បាន​ប្រារព្ធ​ខួប​លើក​ទី​១​ «ទិវា​សន្ត

ហេតុអ្វីមានការខ្វែងទស្សនៈរវាង«ទិវាសន្តិភាព២៩ ធ្នូ» និង«ទិវាសន្តិភាពក្រុងប៉ារីស ២៣ តុលា»?

នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ ២០២៤ រដ្ឋា​ភិបាល​កម្ពុជា បាន​ប្រារព្ធ​ខួប​លើក​ទី​១​ «ទិវា​សន្តិភាព​នៅ​កម្ពុជា» ​ដែលជា​ឈ្មោះ​ផ្លូវ​ការ​ ខណៈ​ដែល​កន្លង​មក​ព្រឹត្តិ​ការណ៍​ក្នុង​ន័យ​ដូច​គ្នា​ នេះ​ត្រូវ​បាន​រំឭក​ទៅ​ដល់​នយោ​បាយ​ឈ្នះឈ្នះ​នៃការ​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​ កាល​ពី​ឆ្នាំ​១៩៩៨​។​ ការ​កំណត់​យក​ថ្ងៃ​ទី​២៩​ ធ្នូ​ ជា«​ទិវា​សន្តិភាព​នៅ​កម្ពុជា»​ និង​ត្រូវ​បាន​ដាក់​ជា​ថ្ងៃ​ឈប់​សម្រាក​ ជំនួស​ថ្ងៃ​ឈប់​សម្រាក ​ដើម្បី​រំឭក​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ថ្ងៃ​២៣ តុលា ឆ្នាំ​១៩៩១ ​បាន​ញ៉ាំង​ឲ្យ​មាន​ទស្សនៈ​ផ្ទុយ​គ្នា​រវាង​អ្នក​នយោបាយ​ខ្មែរ ​នៅ​តែបន្ត​កើត​ឡើង​។

ស្នងការនគរបាលខេត្តព្រៃវែង ទទួលស្គាល់កំហុសរឿងច្រឡំបាញ់ពលរដ្ឋ ដោយសង្ស័យថា ជាក្រុមចាប់ជំរិត

នៅក្នុងសេចក្តីបំភ្លឺចេញផ្សាយថ្ងៃទី២៨ ធ្នូ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបញ្ជាក់ថាខ្លួនក

ស្នងការនគរបាលខេត្តព្រៃវែង ទទួលស្គាល់កំហុសរឿងច្រឡំបាញ់ពលរដ្ឋ ដោយសង្ស័យថា ជាក្រុមចាប់ជំរិត

នៅក្នុងសេចក្តីបំភ្លឺចេញផ្សាយថ្ងៃទី២៨ ធ្នូ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបញ្ជាក់ថាខ្លួនកំពុងរៀបចំសំណុំរឿង ដើម្បីឲ្យជនរងគ្រោះអាចទាមទារសំណងផ្សេងៗតាមនីតិវិធីច្បាប់ បន្ទាប់ពីសមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌបំផ្ទុះអាវុធ កាលពីថ្ងៃសុក្រទី២៧ ខែធ្នូ។ បើតាម ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សមត្ថកិច្ចបានទទួលស្គាល់កំហុសចំពោះការសម្រេចចិត្តបំផ្ទុះអាវុធ និងធ្វើឲ្យមានគ្រាប់ប្លាតទៅត្រូវប្រជាពលរដ្ឋឲ្យរងរបួស។

បារាំង និង ម៉ុងហ្គោលី ចុះកិច្ចព្រមព្រៀង​ចម្រាញ់​រ៉ែ ​អ៊ុយរ៉ានីញ៉ូម

ប្រទេស​បារាំង និង ម៉ុងហ្គោលី បាន​ប្រកាសបញ្ជាក់​រៀងៗខ្លួន អំពីការចុះកិច្ចព្រមព្រៀងផលិត​ចម្

បារាំង និង ម៉ុងហ្គោលី ចុះកិច្ចព្រមព្រៀង​ចម្រាញ់​រ៉ែ ​អ៊ុយរ៉ានីញ៉ូម

ប្រទេស​បារាំង និង ម៉ុងហ្គោលី បាន​ប្រកាសបញ្ជាក់​រៀងៗខ្លួន អំពីការចុះកិច្ចព្រមព្រៀងផលិត​ចម្រាញ់រ៉ែអ៊ុយរ៉ានីញ៉ូម។ រ៉ែ​នេះ​​ជា​សារធាតុ​សំខាន់​ក្នុង​ដំណើរការ​ផលិត​​អគ្គិសនី ឬថាមពលបរមាណូ។ សព្វថ្ងៃ​ ម៉ុង​ហ្គោលីដែល​ឋិតក្រោម​សម្ពាធ​រដ្ឋអំណាច​ចិន​និង​រុស្ស៊ី បាន​ខំប្រឹង​រើបម្រះ​ខ្លួន​ស្វែងរក​ដៃគូ​វិនិយោគទុន​បន្ថែម ​នៅ​ទ្វីប​អាស៊ី​និង​លោកខាងលិច។​​

កម្មវិធីព័ត៌មានប្រចាំថ្ងៃសៅរ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២៤

ការផ្សាយកម្មវិធីព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិ ថ្ងៃសៅរ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២

កម្មវិធីព័ត៌មានប្រចាំថ្ងៃសៅរ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២៤

ការផ្សាយកម្មវិធីព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិ ថ្ងៃសៅរ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២៤ រៀបចំដោយ ស៊ឹម ចាន់សំណាង

មិនទាន់ចូលកាន់តំណែងផង ក្រុមលោកដូណាល់ ត្រាំចាប់ផ្តើម ​ប្រេះឆា បែកបាក់គ្នា

ស្នាមប្រេះឆាគ្នា​នៅ​ក្នុង​ក្រុមបក្សសម្ព័ន្ធគាំទ្រ​លោកដូណាល់ ត្រាំ​ចាប់ផ្តើម​លេចចេញរូបរា

មិនទាន់ចូលកាន់តំណែងផង ក្រុមលោកដូណាល់ ត្រាំចាប់ផ្តើម ​ប្រេះឆា បែកបាក់គ្នា

ស្នាមប្រេះឆាគ្នា​នៅ​ក្នុង​ក្រុមបក្សសម្ព័ន្ធគាំទ្រ​លោកដូណាល់ ត្រាំ​ចាប់ផ្តើម​លេចចេញរូបរាង​បណ្តើរៗ។ ទទួលជ័យជំនះដ៏ធំធេង​នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​កាលពីដើម​ខែ​វិច្ឆិកា​ លោក​ដូណាល់ ត្រាំ​នឹង​ត្រូវ​ស្បថចូលកាន់តំណែង​ជាផ្លូវការ​នៅ ថ្ងៃទី ២១​មករា។ ប៉ុន្តែ លោក​ដូណាល់ ត្រាំមិនទាន់​ចូលកាន់តំណែង​ជាប្រធានាធិបតីផង ក្រុមលោក​ដូណាល់ ត្រាំចាប់ផ្តើម​ខ្វែងគំនិត​​គ្នា​ នៅក្នុង​ស្តីពី​អនាគត​គោលនយោបាយ​របស់​រដ្ឋាភិបាល​ថ្មី។ នៅ​សប្តាហ៍នេះ អ្នកគាំទ្រ​លោកដូណាល់ ត្រាំ ពីរក្រុម គឺក្រុមមហាសេដ្ឋីប្រាក់​រាប់ពាន់លាន​ដុល្លារ និង​ក្រុមអភិរក្សនិយមដែលគាំទ្រ​លោកដូណាល់ ត្រាំ​ យ៉ាង​ផ្កាប់មុខ​បាន​ផ្ទុះសង្រ្គាមពាក្យសំដីគ្នា​ជុំវិញបញ្ហា​ជនអន្តោប្រវេសន៍។

អាជ្ញាធរដឹកនាំស៊ីរីថ្មី ចាប់ខ្លួនមេបញ្ជាការម្នាក់ នៃរបបស៊ីរីចាស់ យកទៅកាត់ទោស

ក្នុងសប្តាហ៍នេះ អាជ្ញាធរដឹកនាំស៊ីរីថ្មី បានប្រកាសអំពីការចាប់ខ្លួនមេបញ្ជាការម្នាក់ដ៏មានឥ

អាជ្ញាធរដឹកនាំស៊ីរីថ្មី ចាប់ខ្លួនមេបញ្ជាការម្នាក់ នៃរបបស៊ីរីចាស់ យកទៅកាត់ទោស

ក្នុងសប្តាហ៍នេះ អាជ្ញាធរដឹកនាំស៊ីរីថ្មី បានប្រកាសអំពីការចាប់ខ្លួនមេបញ្ជាការម្នាក់ដ៏មានឥទ្ធិពលនៃរបបដឹកនាំរបស់អតីតប្រធានាធិបតី បាស្ហា អាល់អាសាដ។ មេបញ្ជាការម្នាក់នេះ ជាមេខ្លោងនៅពីក្រោយការបញ្ជាសម្លាប់ពលរដ្ឋស៊ីរី និងបញ្ជាឲ្យចាប់ខ្លួនដាក់ពន្ធនាគារ ចំនួនរាប់ពាន់នាក់។ ក្នុងការប្រតិបត្តិការចាប់ខ្លួនអតីតថ្នាក់ដឹកនាំយោធារូបនេះ កងកម្លាំងរបបដឹកនាំស៊ីរីថ្មី និងក្រុមសន្តិសុខអង្គរក្ស បានប្រយុទ្ធបង្ហូរឈាមគ្នា ស្លាប់មនុស្សជាច្រើននាក់។

លោកថាក់ស៊ីនជួយប៉ូលីសឧក្រិដ្ឋកម្មថៃឲ្យ រកឃើញមជ្ឈមណ្ឌលបោកប្រាស់អនឡាញនៅកម្ពុជា

ប៉ូលីសស៊ើបអង្កេតឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធ័រនែតថៃ កាលពីពេលថ្មីៗនេះ បានបើកការស៊ើបអង្កេ

លោកថាក់ស៊ីនជួយប៉ូលីសឧក្រិដ្ឋកម្មថៃឲ្យ រកឃើញមជ្ឈមណ្ឌលបោកប្រាស់អនឡាញនៅកម្ពុជា

ប៉ូលីសស៊ើបអង្កេតឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធ័រនែតថៃ កាលពីពេលថ្មីៗនេះ បានបើកការស៊ើបអង្កេតរបស់ខ្លួន និងបានរកឃើញមជ្ឈមណ្ឌលបោកប្រាស់អនឡាញមួយកន្លែង ក្នុងក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា។ ប៉ូលីសថៃបើកការស៊ើបអង្កេត បន្ទាប់ពីលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា អតីតនាយករដ្ឋមន្ដ្រីថៃចង្អុលបង្ហាញថា មានអគារមួយកន្លែង នៅព្រំដែនកម្ពុជា-ថៃ ជាមជ្ឈមណ្ឌលបោកប្រាស់អនឡាញ។

កម្ពុជាពិនិត្យសេចក្តីព្រាងច្បាប់ប្រឆាំងនឹងការមិនទទួលឧក្រិដ្ឋកម្មក្នុងសម័យខ្មែរក្រហម

កាលពីថ្ងៃពុធ ទី២៥ ខែធ្នូ កន្លងទៅនេះ ទីស្តីការគណៈរដ្ឋមន្ត្រី បានបើកកិច្ចប្រជុំពិនិត្យលើកចុ

កម្ពុជាពិនិត្យសេចក្តីព្រាងច្បាប់ប្រឆាំងនឹងការមិនទទួលឧក្រិដ្ឋកម្មក្នុងសម័យខ្មែរក្រហម

កាលពីថ្ងៃពុធ ទី២៥ ខែធ្នូ កន្លងទៅនេះ ទីស្តីការគណៈរដ្ឋមន្ត្រី បានបើកកិច្ចប្រជុំពិនិត្យលើកចុងក្រោយ សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងនឹងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ប្រព្រឹត្តឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ បើតាមការបញ្ជាក់របស់ក្រសួងយុត្តិធម៌ ច្បាប់នេះធ្វើឡើងក្នុងគោលបំណងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មទាំងនេះវិលត្រឡប់មកកម្ពុជាសាជាថ្មី។ សេចក្តីព្រាងច្បាប់នេះ នឹងទៅជំនួសច្បាប់ចាស់ ដែលរដ្ឋសភាអនុម័តកាលពីឆ្នាំ២០១៣។

ការអំពាវនាវឲ្យកសិករផ្អាកធ្វើស្រែប្រាំងលើកទី២ ឆ្លុះបញ្ចាំងយ៉ាងណាពីនយោបាយទឹករបស់រដ្ឋាភិបាល?

រដ្ឋ​បាល​ខេត្ត​ពោធិ៍​សាត់​បាន​អំពាវ​នាវ​ឱ្យ​ពល​រដ្ឋ ​ផ្អាក​ធ្វើ​ស្រែ​ប្រាំង​លើក​ទី​២ ​ប

ការអំពាវនាវឲ្យកសិករផ្អាកធ្វើស្រែប្រាំងលើកទី២ ឆ្លុះបញ្ចាំងយ៉ាងណាពីនយោបាយទឹករបស់រដ្ឋាភិបាល?

រដ្ឋ​បាល​ខេត្ត​ពោធិ៍​សាត់​បាន​អំពាវ​នាវ​ឱ្យ​ពល​រដ្ឋ ​ផ្អាក​ធ្វើ​ស្រែ​ប្រាំង​លើក​ទី​២ ​បន្ទាប់ពី​ប្រមូល​ផល​រួច​នៅ​ដើម​ឆ្នាំ ២០២៥​ខាង​មុខ​។​ ក្នុង​សេចក្តី​ជូន​ដំណឹង​ចុះ​ថ្ងៃ​ទី​២៤​ធ្នូ​ ២០២៤ ​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់​ គូស​បញ្ជាក់​ថា ​ការ​បន្ត​ធ្វើ​ស្រែ​ប្រាំង​ លើក​ទី​២ ​នៅ​ឆ្នាំ​២០២៥ ​អាច​នឹង​ធ្វើ​ឲ្យ​ពល​រដ្ឋ​ខ្វះ​ទឹក​ប្រើ​ប្រាស់​ប្រ​ចាំ​ថ្ងៃ​ និង​ទឹកស្រោច​ស្រព​ដំ​ណាំ នៅ​រដូវ​ប្រាំង​។​ សូម​បញ្ជាក់​ថា ​កាល​ពី​ដើម​ឆ្នាំ​២០២៤ ​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់​ក៏​ធ្លាប់បាន​ប្រាប់​ឲ្យ​កសិករ​ផ្អាក​ធ្វើ​ស្រែប្រាំង​លើក​ទី​២​ដែរ​ ដោយ​បារម្ភ​ខ្លាច​ខ្វះ​ទឹក​ ខណៈ​នៅ​ឆ្នាំ​២០២៤​ មាន​បាតុ​ភូត​រាំង​ស្ងួត​។​ អ្នក​តាម​ដាន​សង្គម ​យល់ថា ការ​អំពាវ​នាវ​ឲ្យ​កសិករ​ផ្អាក​ធ្វើស្រែ​ប្រាំង​ជា​ថ្មី​ទៀត​នេះ​ បង្ហាញ​ថា ការ​អនុវត្ត​គោល​នយោ​បាយ​ទឹក​របស់​រដ្ឋាភិ​បាល​នៅ​មាន​កម្រិត​។​

ច្បាប់ថវិកាឆ្នាំ២០២៥នឹងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា បានកម្រិតណា?

នៅក្នុងច្បាប់ថវិកាឆ្នាំ២០២៥ ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសកាលពីថ្ងៃទី២៦ធ្នូ កម

ច្បាប់ថវិកាឆ្នាំ២០២៥នឹងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា បានកម្រិតណា?

នៅក្នុងច្បាប់ថវិកាឆ្នាំ២០២៥ ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសកាលពីថ្ងៃទី២៦ធ្នូ កម្ពុជាគ្រោងខ្ចីថវិកាពីដៃគូអភិវឌ្ឍន៍ចំនួន ជាង២,៧ពាន់លានដុល្លា និងគ្រោងបោះពុម្ពមូលបត្ររដ្ឋចំនួន១២៣លានដុល្លា ដើម្បីដោះស្រាយតម្រូវការវិនិយោគសាធារណៈ ក្នុងប្រទេស។ បើតាមច្បាប់ថវិកានេះ ទាំងគម្រោងកម្ចី និងគម្រោងបោះពុម្ពមូលប័ត្ររដ្ឋនឹងជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ដែលកំពុងមាននិន្នាការធ្លាក់ថមថយ ពិសេសចំណូលបានមកពីសារពើពន្ធ។ អ្នកវិភាគសេដ្ឋកិច្ចបានសម្លឹងឃើញថា នេះជារឿងទូទៅដែលប្រទេសកំពុងអភិវឌ្ឍន៍អនុវត្តសកម្មភាពសេដ្ឋកិច្ចបែបនេះ ដើម្បីជួយជំរុញសេដ្ឋកិច្ច និងដោះស្រាយបញ្ហាវិនិយោគសាធារណៈ។ តើច្បាប់ថវិកាឆ្នាំ២០២៥របស់រដ្ឋាភិបាលនេះ នឹងអាចជួយកំណើនសេដ្ឋកិច្ចកម្ពុជាបានកម្រិតណា?

ស្ត្រី​ក្នុងវិស័យកាត់ដេរបន្តស្វែងរកដំណោះស្រាយលើបញ្ហាសេវាសង្គមជាមូលដ្ឋាន

វិស័យកាត់ដេរជាឧស្សាហកម្មចម្បងមួយនៃកំណើនសេដ្ឋកិច្ចជាតិ ប៉ុន្តែស្ថានភាពរបស់កម្មករជាពិសេសក

ស្ត្រី​ក្នុងវិស័យកាត់ដេរបន្តស្វែងរកដំណោះស្រាយលើបញ្ហាសេវាសង្គមជាមូលដ្ឋាន

វិស័យកាត់ដេរជាឧស្សាហកម្មចម្បងមួយនៃកំណើនសេដ្ឋកិច្ចជាតិ ប៉ុន្តែស្ថានភាពរបស់កម្មករជាពិសេសកម្មការនីមួយចំនួនក្នុងវិស័យកាត់ដេរ នៅតែបន្តប្រឈមនឹងបញ្ហាលក្ខខណ្ឌការងារមិនសមរម្យនិងបញ្ហាសេវា កិច្ចគាំពារសង្គមដែលពុំទាន់មានប្រសិទ្ធភាពខ្ពស់។ សម្លេងទុក្ខសោករបស់ស្រ្តីក្នុងវិស័យកាត់ដេរទាំងនេះ បន្លឺឡើងនៅក្នុងកិច្ចពិភាក្សា ដែលរៀបចំឡើងដោយសមាគមមណ្ឌលព័ត៌មានកម្មករ ជាមួយក្តីរំពឹងទទួលបានដំណោះស្រាយរួមជាប្រព័ន្ធដើម្បីអនាគតកម្មករកាត់ដេរ។

កម្មវិធីព័ត៌មានប្រចាំថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤

ការផ្សាយកម្មវិធីព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិ ថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២

កម្មវិធីព័ត៌មានប្រចាំថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤

ការផ្សាយកម្មវិធីព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិ ថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤ រៀបចំដោយ ស៊ឹម ចាន់សំណាង

អ៊ីស្រាអែលនិងឧទ្ទាម​​ហ៊ូទីយេម៉ែន​បន្តបាញ់​កំញើញដាក់​គ្នា​ជាថ្មី

ក្រុម​ឧទ្ទាម​យេម៉ែន​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​ បាន​បញ្ជាក់​នៅ​ថ្ងៃសុក្រ​ទី​២៧​ធ្នូ​២០២៤​នេ

អ៊ីស្រាអែលនិងឧទ្ទាម​​ហ៊ូទីយេម៉ែន​បន្តបាញ់​កំញើញដាក់​គ្នា​ជាថ្មី

ក្រុម​ឧទ្ទាម​យេម៉ែន​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​ បាន​បញ្ជាក់​នៅ​ថ្ងៃសុក្រ​ទី​២៧​ធ្នូ​២០២៤​នេះ​ថា បាន​បើក​ការ​វាយប្រហារ​លើ​អាកាសយានដ្ឋានក្រុង​​Tel-Aviv របស់​អ៊ីស្រាអែល។ ការវាយប្រហារ​នេះ​ប្រព្រឹត្តទៅ​តែ​មួយ​ថ្ងៃ​ក្រោយ​ពី​អ៊ីស្រាអែល​បាន​បើក​ប្រតិបត្តិការ​មរណៈ​លើ​តំបន់​គ្រប់​គ្រង​ដោយ​ពួក​ឧទ្ទាម​នៅ​យេម៉ែន។

ក្រុមហ៊ុនហោះហើរ​អាស៊ែបៃហ្សង់​ផ្អាកការហោះហើរ​ទៅទីក្រុង​ចំនួន​៧​របស់រុស្ស៊ី ក្រោយ​ធ្លាក់យន្តហោះ

នៅក្រោយ​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ដឹកអ្នកដំណើរ​របស់​អាស៊ែបៃហ្សង់ ស្លាប់​មនុស្ស ៣៨នាក់ ន

ក្រុមហ៊ុនហោះហើរ​អាស៊ែបៃហ្សង់​ផ្អាកការហោះហើរ​ទៅទីក្រុង​ចំនួន​៧​របស់រុស្ស៊ី ក្រោយ​ធ្លាក់យន្តហោះ

នៅក្រោយ​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ដឹកអ្នកដំណើរ​របស់​អាស៊ែបៃហ្សង់ ស្លាប់​មនុស្ស ៣៨នាក់ នៅ​ប្រទេស​កាហ្សាក់ស្ថាន កាលពីថ្ងៃពុធទី ២៥ ធ្នូ ក្រុមហ៊ុន​ហោះហើរ​អាស៊ែបៃហ្សង់​បាន​អះអាង នៅថ្ងៃ​សុក្រទី ២៧ ធ្នូថា ក្រុមហ៊ុន​នឹង​ផ្អាក​ការហោះហើរ​ទៅកាន់​ទីក្រុងរុស្ស៊ី ចំនួន ៧ ដោយ​រក្សា​ទុកតែ​ទីក្រុង​ម៉ូស្គូ និង​សាំងពីទែរស្បួរជាដើម។ ខណៈពេល​ដែល​ក្រុមស៊ើបអង្កេត​កំពុង​សិក្សា​ស្រាវជ្រាវ​ទិន្នន័យ​នៅក្នុង​ប្រអប់ខ្មៅ​ទាំងពីរ​របស់​យន្តហោះ អ្នកជំនាញ​ខាងអាកាសចរណ៍ និង​កាសែត​ក្នុងស្រុក អាស៊ែបៃហ្សង់​ដែល​បាន​ស្រង់សំដី​របស់អ្នកស៊ើបអង្កេត​ក្នុងស្រុក បាន​ចុះផ្សាយ​ថា យន្តហោះ​ដែល​មាន​ដឹកអ្នកដំណើរ ចំនួន​៦៧នាក់ ​ធ្លាក់ ដោយសារ​មីស៊ីលការពារ​ដែនអាកាស​របស់​រុស្ស៊ី។ ក្រេមឡាំង​វិញបាន​ព្រមាន​ប្រាប់​ឲ្យគេ​ប្រយ័ត្នប្រយែង កុំ​ទាន់ធ្វើ​ការសន្និដ្ឋានណាមួយ នៅមុន​លទ្ធផល​ស៊ើបអង្កេត​របស់ក្រុមអ្នកជំនាញ។

ក្រវាត់ព្រំដែន៖ផ្ទៃដីជាង១,៤លានម៉ែត្រការ៉េ និងផ្លូវជិត៦០គីឡូម៉ែត្រត្រូវបានសម្អាតមីន និងឈូសឆាយ

ក្រុមការងារកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន បានឲ្យដឹងនៅថ្ងៃទី២៧ ខែធ្នូនេះថា ផ្ទៃដីទំហំជា

ក្រវាត់ព្រំដែន៖ផ្ទៃដីជាង១,៤លានម៉ែត្រការ៉េ និងផ្លូវជិត៦០គីឡូម៉ែត្រត្រូវបានសម្អាតមីន និងឈូសឆាយ

ក្រុមការងារកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន បានឲ្យដឹងនៅថ្ងៃទី២៧ ខែធ្នូនេះថា ផ្ទៃដីទំហំជាង ១,៤លានម៉ែត្រការ៉េ នៅក្នុងខេត្តរតនគិរី និងមណ្ឌលគិរី ត្រូវបានបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ជាមួយគ្នានេះ ផ្លូវខ្សែដំបូងចំងាយជិត៦០គីឡូម៉ែត្រ ត្រូវបានក្រុមការងារឈូសឆាយ។ វឌ្ឍនភាពការងារនេះ ធ្វើឡើងតាមបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីខែតុលាកន្លងទៅ ក្រោយពីមានភាពចម្រូងចម្រាសខ្លាំងរវាងខ្មែរ និងខ្មែរ រឿងតំបន់ត្រីកោណអភិវឌ្ឍន៍(CLV-DTA)។

លោក ឃួង ស្រេង៖ផ្លូវថ្មើរជើងសម្រាប់ដើរកម្សាន្តនឹងដាក់ឲ្យប្រើប្រាស់ នៅខែមករា ២០២៥

សាលារាជធានីភ្នំពេញបាន និងកំពុងរៀបចំផ្លូវថ្មើរជើងមួយនៅតាមមាត់ទន្លេ ដែលលាតសន្ធឹងពីផ្សារចា

លោក ឃួង ស្រេង៖ផ្លូវថ្មើរជើងសម្រាប់ដើរកម្សាន្តនឹងដាក់ឲ្យប្រើប្រាស់ នៅខែមករា ២០២៥

សាលារាជធានីភ្នំពេញបាន និងកំពុងរៀបចំផ្លូវថ្មើរជើងមួយនៅតាមមាត់ទន្លេ ដែលលាតសន្ធឹងពីផ្សារចាស់ទៅដល់សាលមហោស្រពចតុមុខ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានប្រាប់វិទ្យុបារំាងRFI នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ថា សាលារាជធានីភ្នំពេញបង្កើតឲ្យមានផ្លូវថ្មើរជើងនេះ ដើម្បីឲ្យពលរដ្ឋលំហែកម្សាន្ត នៅចុងសប្តាហ៍ និងជាការទាក់ទាញទេសចរផងដែរ។ បើតាមលោក ឃួង ស្រេង គម្រោងនេះត្រូវបានគិតគូរ តាំងពីឆ្នាំ២០១៩ ក្នុងទំរង់បែបតំបន់ Pub Street ក្នុងខេត្តសៀមរាប តែត្រូវខកខានទៅវិញ ដោយសារវិបត្តិកូវីដ-១៩។ ទោះយ៉ាងណា លោកអភិបាលក្រុងបញ្ជាក់ថា ការងារបឋមធ្វើយ៉ាងណាឲ្យមានផ្លូវថ្មើរជើងមួយសិន។ ផ្លូវថ្មើរជើងនេះនឹងត្រូវដាក់ឲ្យដំណើរការផ្លូវការ នៅខែមករា ឆ្នាំ២០២៥ ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង១១យប់ រាល់ថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយមិនអនុញ្ញាតឲ្យយានជំនិះគ្រប់ប្រភេទធ្វើចរាចរណ៍ឡើយ នៅក្នុងតំបន់កម្សាន្ត ដែលមានផ្ទៃក្រឡាជិត ៦០ហិចតា។ សូមស្តាប់ការលើកឡើងរបស់លោក ឃួង ស្រេង ដែលរៀបចំដោយ ញឹម សុផល៖

សភា​កូរ៉េខា​ង​ត្បូង បោះឆ្នោត​​ទម្លាក់​ប្រធានាធិបតី​ស្តីទី ម្នាក់​ទៀត

ពីរ​សប្តាហ៍​ក្រោយ​ការព្យួរ​តំណែង​​ប្រធានាធិបតី​ យូន សុកយោល នៅថ្ងៃ​សុក្រ​ទី​២៧​ធ្នូ​នេះ សម

សភា​កូរ៉េខា​ង​ត្បូង បោះឆ្នោត​​ទម្លាក់​ប្រធានាធិបតី​ស្តីទី ម្នាក់​ទៀត

ពីរ​សប្តាហ៍​ក្រោយ​ការព្យួរ​តំណែង​​ប្រធានាធិបតី​ យូន សុកយោល នៅថ្ងៃ​សុក្រ​ទី​២៧​ធ្នូ​នេះ សមាជិកសភា​កូរ៉េខាង​ត្បូង​​បាន​បោះឆ្នោតដក​ទំនុក​ចិត្ត​ពី​​ប្រធានាធិបតី​ស្តីទី លោក ហាន ដុកសូ ទៀត។ បក្ស​ប្រឆាំង​បាន​បន្ទោសលោក ហាន ដុកសូ ​​​ ពីបទ​ “​ចូល​រួម​បះបោរយ៉ាង​សកម្ម”។ ការទម្លាក់​ប្រធានាធិបតី​ស្តីទី​នេះ ប្រព្រឹត្ត​ទៅ​ចំ​ថ្ងៃ​ដែល​តុលាការ​ធម្មនុញ្ញ​ចាប់​ផ្តើម​ពិនិត្យ​ករណី​សភា​ទម្លាក់​ប្រធានាធិបតី​លោក​យូនសុកយោល។

កម្ពុជាសម្រេចបង្កើតស្ថានទូតនៅទីម័រខាងកើត ក្រោយទំនាក់ទំនងទ្វេភាគី ២២ឆ្នាំ

រដ្ឋាភិបាលកម្ពុជាសម្រេចបង្កើតស្ថានទូតរបស់ខ្លួនក្នុងប្រទេសទីម័រឡេស្តេ ឬទីម័រខាងកើត ក្រោយ

កម្ពុជាសម្រេចបង្កើតស្ថានទូតនៅទីម័រខាងកើត ក្រោយទំនាក់ទំនងទ្វេភាគី ២២ឆ្នាំ

រដ្ឋាភិបាលកម្ពុជាសម្រេចបង្កើតស្ថានទូតរបស់ខ្លួនក្នុងប្រទេសទីម័រឡេស្តេ ឬទីម័រខាងកើត ក្រោយពីប្រទេសទាំងពីរមានទំនាក់ទំនងនឹងគ្នារយៈពេល ២២ឆ្នាំ។ នេះបើតាមអនុក្រឹត្យចេញផ្សាយថ្ងៃទី២៧ ធ្នូនេះ ស្តីពីការបង្កើតស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសទីម័រខាងកើត។

បារាំងដកទ័ព និងប្រគល់មូលដ្ឋានទ័ព​ទៅឲ្យឆាដ ប្រទេស​ម្ចាស់ផ្ទះ

នៅក្នុង​ក្របខ័ណ្ឌ​នៃប្រតិបត្តិការ​ដកកងទ័ពចេញ​ពី​ប្រទេស​ឆាដ បារាំង​កាលពីថ្ងៃ​ព្រហស្បតិ៍ទ

បារាំងដកទ័ព និងប្រគល់មូលដ្ឋានទ័ព​ទៅឲ្យឆាដ ប្រទេស​ម្ចាស់ផ្ទះ

នៅក្នុង​ក្របខ័ណ្ឌ​នៃប្រតិបត្តិការ​ដកកងទ័ពចេញ​ពី​ប្រទេស​ឆាដ បារាំង​កាលពីថ្ងៃ​ព្រហស្បតិ៍ទី ២៦ ធ្នូ​បាន​ប្រគល់​មូលដ្ឋាន​ទ័ព​មួយក្នុង​ចំណោម​មូលដ្ឋានទ័ព​ចំនួន​៣ ដែល​បារាំង​បង្កើតឡើង​ក្នុងទំនាក់ទំនង​ប្រវត្តិសាស្រ្ត​ជាមួយ​ប្រទេស​ឆាដ ក្នុង​តំបន់​អាហ្វ្រិកកណ្តាល។ បារាំង​ដកទ័ព និង​ប្រគល់​មូលដ្ឋាន​ទ័ព​ទៅ​ឲ្យ​ឆាដ ប្រទេស​ម្ចាស់ផ្ទះ នៅបន្ទាប់ពី​ភាគី​ឆាដ ដែលជាសម្ព័ន្ធមិត្ត​របស់​បារាំង​នៅអាហ្វ្រិក​បាន​ប្រកាស​ដំណឹង​ដ៏គួរ​ឲ្យ​ភ្ញាក់ផ្អើល​ថា ឆាដ​សម្រេច​បិទបញ្ចប់​សហប្រតិបត្តិការយោធា​ជាមួយ​បារាំង។

យុវជនរឿង ដារ៉ូ តាំងចិត្តក្នុងការអភិរក្ស និងអភិវឌ្ឍខ្លែងខ្មែរបន្តពីឪពុក

បរិវេណនៃសារមន្ទីរខ្លែងខ្មែរដែលមានទីតាំងនៅក្បែរវិមានរដ្ឋសភា គឺជាទីកន្លែងដែលយុវជនរឿង ដារ៉

យុវជនរឿង ដារ៉ូ តាំងចិត្តក្នុងការអភិរក្ស និងអភិវឌ្ឍខ្លែងខ្មែរបន្តពីឪពុក

បរិវេណនៃសារមន្ទីរខ្លែងខ្មែរដែលមានទីតាំងនៅក្បែរវិមានរដ្ឋសភា គឺជាទីកន្លែងដែលយុវជនរឿង ដារ៉ូបានឆ្លងកាត់នូវការចងចាំ និងអនុស្សាវរីយ៍ល្អៗ​នៃការធ្វើខ្លែងឯកខ្មែររហូតដល់មានការទទួលស្គាល់ជាអន្តរជាតិ។ មានដើមកំណើតមកពីស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងជាអ្នកទទួលឥទ្ធិពលនៃការស្រលាញ់ខ្លែងឯកពីឪពុកបង្កើត ដារ៉ូបាន​តាំងចិត្តក្នុងការបន្តអភិរក្ស និងអភិវឌ្ឍខ្លែងខ្មែរដើម្បីអាចមានការទទួលស្គាល់ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ៕

លោកអឿង ចន្ថា៖កុំបន្ទោសរដ្ឋាភិបាល បើកសិករនៅតែប្រថុយធ្វើស្រែប្រាំងដោយមិនខ្វល់ពីបរិមាណទឹក

រដ្ឋបាលខេត្តពោធិ៍សាត់ទើបព្រមានពីការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ និងទឹកស្រោចស្រពដំណាំន

លោកអឿង ចន្ថា៖កុំបន្ទោសរដ្ឋាភិបាល បើកសិករនៅតែប្រថុយធ្វើស្រែប្រាំងដោយមិនខ្វល់ពីបរិមាណទឹក

រដ្ឋបាលខេត្តពោធិ៍សាត់ទើបព្រមានពីការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ និងទឹកស្រោចស្រពដំណាំនៅរដូវប្រាំងឆ្នាំ២០២៥ខាងមុខ។ ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី២៤ធ្នូ រដ្ឋបាលខេត្តពោធិ៍បានអំពាវនាវឱ្យពលរដ្ឋដែលរស់នៅតំបន់គ្មានប្រភពទឹក ត្រៀមលក្ខណៈស្តុកទឹកដើម្បីប្រើប្រាស់ប្រចាំថ្ងៃ។ ចំណែកឯកសិករត្រូវផ្អាកធ្វើស្រែប្រាំងលើកទី២ ជាបណ្តោះអាសន្ន បន្ទាប់ពីប្រមូលផលរួចនៅដើមឆ្នាំ ២០២៥ខាងមុខ។ នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៦ធ្នូនេះ លោក អឿង ចន្ថា អនុ​រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមបានពន្យល់ថា ការទទូចរបស់អាជ្ញាធរយ៉ាងដូច្នេះ ដោយសារកសិករនៅខេត្តពោធិ៍សាត់នាំគ្នាសម្រុកធ្វើស្រែប្រាំង ដោយប្រើប្រាស់ទឹកលើសផែនការកំណត់ដោយក្រសួង។ លោក អឿង ចន្ថា បានអំពាវនាវឱ្យកសិករស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល និងថា បើកសិករនៅតែប្រថុយធ្វើស្រែប្រាំងដោយមិនខ្វល់ពីបរិមាណទឹក សូមកុំបន្ទោសរដ្ឋាភិបាលឱ្យសោះ។

រុស្ស៊ីថា បានរារាំងទាន់ពេល គម្រោងសម្លាប់មេទាហានរុស្ស៊ីច្រើ់នរូប ពីសំណាក់អ៊ុយក្រែន

ថ្ងៃព្រហស្បតិ៍ទី ២៦ ខែធ្នូ ស្ថាប័នសន្តិសុខសហព័ន្ធរុស្ស៊ី  FSB ថ្លែងថា បានទប់ស្កាត់ទាន់ពេលវេល

រុស្ស៊ីថា បានរារាំងទាន់ពេល គម្រោងសម្លាប់មេទាហានរុស្ស៊ីច្រើ់នរូប ពីសំណាក់អ៊ុយក្រែន

ថ្ងៃព្រហស្បតិ៍ទី ២៦ ខែធ្នូ ស្ថាប័នសន្តិសុខសហព័ន្ធរុស្ស៊ី  FSB ថ្លែងថា បានទប់ស្កាត់ទាន់ពេលវេលា គម្រោងប៉ុនប៉ង ធ្វើឃាតនាយទាហាជាន់ខ្ពស់រុស្ស៊ីមួយចំនួន ព្រមទាំងបណ្តាសមាជិកគ្រួសារពួកគេ ក្នុងទីក្រុង ម៉ូស្គូ។ ស្ថាប័ន FSB បញ្ជាក់ច្បាស់ថា ក្រុមស៊ើបការសម្ងាត់របស់អ៊ុយក្រែន គឺជាអ្នករៀបចំ គម្រោងនេះឡើង។

២០ឆ្នាំក្រោយ ស៊ូណាមី​២០០៤នៅ​តែ​ជា​មហន្តរាយដ៏​រន្ធត់​សម្រាប់​អាស៊ី

គ្រោះ​​រញ្ជួយ​ដីនិង​រលក​យក្ស​ស៊ូណាមីថ្ងៃទី​២៦​ធ្នូ​២០០៤ ជា​គ្រោះ​មហន្តរាយដ៏​កំណាច​បំផុត

២០ឆ្នាំក្រោយ ស៊ូណាមី​២០០៤នៅ​តែ​ជា​មហន្តរាយដ៏​រន្ធត់​សម្រាប់​អាស៊ី

គ្រោះ​​រញ្ជួយ​ដីនិង​រលក​យក្ស​ស៊ូណាមីថ្ងៃទី​២៦​ធ្នូ​២០០៤ ជា​គ្រោះ​មហន្តរាយដ៏​កំណាច​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ដែលបាន​ឆក់​យក​ជីវិត​មនុស្ស​អស់​​ជាង​២​សែន​២ម៉ឺន​នាក់​។ ២០​ឆ្នាំ​ក្រោយ ប្រជាពលរដ្ឋក្នុង​ប្រទេសរងគ្រោះ​ជា​ច្រើន​នៅ​អាស៊ី​ បានប្រារព្ធ​ពិធី​រំឭកខួប​និង​​​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ ទាំង​អារម្មណ៍​​សោកសៅ និង​រន្ធត់​ក្តុកក្តួលបំផុត។

ករណីក្មេងទំនើង៖គួរធ្វើវិសោធនកម្មច្បាប់ដាក់ទោសឲ្យធ្ងន់ធ្ងរ ឬគួររិះរកមធ្យោបាយផ្សេងទៀត?

ករណីក្មេងទំនើងហាក់កក្រើកឡើងវិញខ្លះ នៅមួយរយៈចុងក្រោយនេះ បើទោះបីរដ្ឋាភិបាលថ្មីយកចិត្តទុកដ

ករណីក្មេងទំនើង៖គួរធ្វើវិសោធនកម្មច្បាប់ដាក់ទោសឲ្យធ្ងន់ធ្ងរ ឬគួររិះរកមធ្យោបាយផ្សេងទៀត?

ករណីក្មេងទំនើងហាក់កក្រើកឡើងវិញខ្លះ នៅមួយរយៈចុងក្រោយនេះ បើទោះបីរដ្ឋាភិបាលថ្មីយកចិត្តទុកដាក់ និងបញ្ជាឲ្យសមត្ថកិច្ចទូទាំងប្រទេសបង្ក្រាបយ៉ាងម៉ឺងម៉ាត់ អស់រយៈពេលជាង៧ខែកន្លងទៅនេះ។ ក្រសួងយុត្តិធម៌វិញបានសម្តែងមោទនភាពចំពោះការងាររបស់ខ្លួន ក្នុងការនាំយកក្មេងទំនើងឲ្យមកទទួលខុសត្រូវចំពោះមុខច្បាប់។ ទោះយ៉ាងណា ប្រមុខរដ្ឋាភិបាលកម្ពុជានៅតែស្នើឲ្យក្រសួងយុត្តិធម៌ពិចារណាពីលទ្ធភាពធ្វើវិសោធនកម្មច្បាប់ សំដៅធ្វើយ៉ាងណាដាក់ទោសទណ្ឌឲ្យកាន់តែធ្ងន់ធ្ងរបន្ថែមទៀតទៅលើក្មេងទំនើង។ ប៉ុន្តែ អ្នកតាមដានសង្គម និងយុត្តិធម៌នៅកម្ពុជាបានមើលឃើញមធ្យោបាយផ្សេង ក្រៅពីការកែប្រែច្បាប់ឲ្យមានស្ថានទម្ងន់ទោសកាន់តែធ្ងន់ធ្ងរជាងបច្ចុប្បន្ន។

លោក ហ៊ុន ម៉ាណែត៖ មិនឆ្លើយឆ្លងតាមហ្វេសប៊ុក មិនមែនបានន័យថារដ្ឋាភិបាលមិនគិតពីបញ្ហាព្រំដែនទេ

នៅថ្ងៃព្រហស្បតិ៍ទី២៦ធ្នូនេះ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានចេញមកប្រតិកម្មជាថ្ម

លោក ហ៊ុន ម៉ាណែត៖ មិនឆ្លើយឆ្លងតាមហ្វេសប៊ុក មិនមែនបានន័យថារដ្ឋាភិបាលមិនគិតពីបញ្ហាព្រំដែនទេ

នៅថ្ងៃព្រហស្បតិ៍ទី២៦ធ្នូនេះ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានចេញមកប្រតិកម្មជាថ្មីចំពោះការទាមទាររបស់ក្រុមអ្នកនយោបាយក្រៅប្រទេស អំពីការស្នើឲ្យរុញបញ្ហាទឹកដី(កោះគុត) ទៅកាន់តុលាការអន្តរជាតិ។ តាមលោក ហ៊ុន ម៉ាណែត រដ្ឋាភិបាលមិនឆ្លើយឆ្លងតាមហ្វេសប៊ុកចំពោះបញ្ហានេះ មិនមែនមានន័យថា រដ្ឋាភិបាលមិនបានគិតពីបញ្ហាព្រំដែននោះទេ។

តុលាការកាត់ទោសលោក ស៊ុន ចន្ធីឲ្យជាប់ពន្ធនាគារ២ឆ្នាំ និងដកសិទ្ធឈរឈ្មោះបោះឆ្នោតមួយជីវិត

តុលាការភ្នំពេញ នៅថ្ងៃព្រហស្បតិ៍ទី២៦ធ្នូ បានសម្រេចកាត់ទោសលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំ

តុលាការកាត់ទោសលោក ស៊ុន ចន្ធីឲ្យជាប់ពន្ធនាគារ២ឆ្នាំ និងដកសិទ្ធឈរឈ្មោះបោះឆ្នោតមួយជីវិត

តុលាការភ្នំពេញ នៅថ្ងៃព្រហស្បតិ៍ទី២៦ធ្នូ បានសម្រេចកាត់ទោសលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ឲ្យជាប់ពន្ធនាគារ២ឆ្នាំ ពិន័យប្រាក់៤លានរៀល និងដកសិទ្ធបោះឆ្នោត សិទ្ធិឈរឈ្មោះបោះឆ្នោតជាអចិន្ត្រៃយ៍។ មេធាវីការពារក្តីរបស់លោក ស៊ុន ចន្ធី ចាត់ទុកការសម្រេចរបស់តុលាការថា ជារឿងអយុត្តិធម៌ និងត្រៀមពិភាក្សាផ្នែកច្បាប់ជាមួយកូនក្តីខ្លួន ក្រោយពេលទទួលសាលក្រម។

កូរ៉េខាងត្បូង៖ លោក យូន សុកយោល ប្រកែកជាថ្មីមិនចូលខ្លួន តាមការកោះហៅរបស់អង្គភាពប្រឆាំងអំពើពុករលួយ

នៅថ្ងៃពុធ ទី២៥ ធ្នូ ប្រធានាធិបតីកូរ៉េខាងត្បូងលោក យូន សុកយោល ដែលរងការចោទប្រកាន់ពីបទ “បះបោរក្

កូរ៉េខាងត្បូង៖ លោក យូន សុកយោល ប្រកែកជាថ្មីមិនចូលខ្លួន តាមការកោះហៅរបស់អង្គភាពប្រឆាំងអំពើពុករលួយ

នៅថ្ងៃពុធ ទី២៥ ធ្នូ ប្រធានាធិបតីកូរ៉េខាងត្បូងលោក យូន សុកយោល ដែលរងការចោទប្រកាន់ពីបទ “បះបោរក្បត់ជាតិ” និង “រំលោភអំណាច” បានប្រកែកមិនចូលខ្លួនទៅស្រាយបំភ្លឺ ជុំវិញសំណុំរឿងប្រើច្បាប់អាជ្ញាសឹក។ នេះគឺជាលើកទី២ហើយ ដែលប្រធានាធិបតីព្យួរតំណែងរូបនេះបានបដិសេធមិនចូលខ្លួន តាមការកោះហៅរបស់អង្គភាពប្រឆាំងអំពើពុករលួយ។

អាជ្ញាធរហុងកុង លុបលិខិតឆ្លងដែន និងតាមចាប់ខ្លួនសកម្មជនប្រជាធិបតេយ្យ ដែលនិរទេសខ្លួននៅបរទេស

អាជ្ញាធរហុងកុង កំពុងបន្តធ្វើទុក្ខបុកម្នេញ លើសកម្មជន ដែលទាមទារការគោរពលទ្ធិប្រជាធិបតេយ្យ ក្

អាជ្ញាធរហុងកុង លុបលិខិតឆ្លងដែន និងតាមចាប់ខ្លួនសកម្មជនប្រជាធិបតេយ្យ ដែលនិរទេសខ្លួននៅបរទេស

អាជ្ញាធរហុងកុង កំពុងបន្តធ្វើទុក្ខបុកម្នេញ លើសកម្មជន ដែលទាមទារការគោរពលទ្ធិប្រជាធិបតេយ្យ ក្នុងស្រុក។ ជាក់ស្តែង អាជ្ញាធរហុងកុង បានប្រកាសនៅថ្ងៃអង្គារទី ២៤ ខែធ្នូ នេះថា នឹងជូនប្រាក់រង្វាន់ដល់ជនណា ដែលផ្តល់ព័ត៌មានដើម្បីឈានដល់ការចាប់ខ្លួនសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យចំនួន ៦ នាក់ ដែលនិរទេសខ្លួននៅក្រៅប្រទេស​ ដោយប្រើច្បាប់សន្តិសុខជាតិហុងកុង។ ចាប់តាំងពីច្បាប់ថ្មីដ៏ចម្រូងចម្រាសនេះចូលជាធរមាន អាជ្ញាធរហុងកុងដែលគាំទ្រចិនប៉េកាំង ក៏ធ្លាប់រងការចោទប្រកាន់ ថាបានលុបចោលលិខិតឆ្លងដែនរបស់សកម្មជនហុងកុងមួយចំនួនទៀត ដែលរត់ភៀសខ្លួនទៅក្រៅប្រទេស។

អាជ្ញាធរដឹកនាំស៊ីរីថ្មី ដុត​បំផ្លាញ​គ្រឿង​ញៀន​ជាបន្តបន្ទាប់

នៅថ្ងៃពុធ ទី​២៥ធ្នូ អាជ្ញាធរ​ដឹកនាំស៊ីរីថ្មី បាន​ប្រកាស​អំពីការ​ដុត​បំផ្លាញគ្រឿង​ញៀន​សំយ

អាជ្ញាធរដឹកនាំស៊ីរីថ្មី ដុត​បំផ្លាញ​គ្រឿង​ញៀន​ជាបន្តបន្ទាប់

នៅថ្ងៃពុធ ទី​២៥ធ្នូ អាជ្ញាធរ​ដឹកនាំស៊ីរីថ្មី បាន​ប្រកាស​អំពីការ​ដុត​បំផ្លាញគ្រឿង​ញៀន​សំយោគ ច្រើន​ជាង ១ លាន​គ្រាប់​។ ការដុត​បំផ្លាញនេះ ពុំមែនជាលើកទី១ឡើយចំពោះ​អាជ្ញាធរដឹកនាំស៊ីរីថ្មី ដែល​ឡើង​ក្តាប់​អំណាច​ជាង​១០ថ្ងៃ​មក​។​ គ្រឿង​ញៀន​ទាំងនោះ ត្រូវ​ទម្លាក់​កំហុសនិង​ចោទប្រកាន់​​ទៅលើអតីត​ប្រធានាធិបតី​ បាស្ហា អាល់អាសាដ និងក្រុម​គ្រួសារ​ ដែល​ថា រក​ស៊ី​មា​នបាន​ព្រោះគ្រឿង​ញៀន​។​

ការ​បង្អត់​​អាហារមួយ​ពេល​​ ពិត​ជា​មានប្រសិទ្ធភាព​ ជួយ​ឱ្យ​ចុះ​ស្គម​មែនឬ?

ចង់បញ្ចុះ​ទម្ងន់ ​ចង់មានអាយុ​វែង ចង់​ថែបំប៉ន​​សុខភាព ចង់​ជា​ពី​ជំងឺ ចង់​បាន​រាង​ស្វែល ស្គ

ការ​បង្អត់​​អាហារមួយ​ពេល​​ ពិត​ជា​មានប្រសិទ្ធភាព​ ជួយ​ឱ្យ​ចុះ​ស្គម​មែនឬ?

ចង់បញ្ចុះ​ទម្ងន់ ​ចង់មានអាយុ​វែង ចង់​ថែបំប៉ន​​សុខភាព ចង់​ជា​ពី​ជំងឺ ចង់​បាន​រាង​ស្វែល ស្គម ខ្លាច​ធាត់ ... ជំនឿ​មាន​ច្រើន​ណាស់​ជុំ​វិញ​របៀប​របប​ហូបចុក។ ​នារយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មក​នេះ ការ​បង្អត់​អាហារ​​មួយ​ពេល Fasting បាន​ក្លាយ​ជម្រើស​មួយ​ ​យ៉ាង​ពេញ​និយម។ ការ​ផ្សព្វផ្សាយ​មាន​ច្រើនអនេក​ ជាពិសេស​នៅ​តាម​បណ្តាញ​សង្គម​ ដែល​ពេល​ខ្លះ​មាន​អម​ដោយ​ព័ត៌មាន​មិន​ត្រឹម​ត្រូវ​ជា​ច្រើន​ផង។ ​ចុះ​តើផ្នែក​​វេជ្ជសាស្ត្រ​យល់​យ៉ាងណា​ទៅ​វិញ ចំពោះរបប​​បង្អត់​អាហារ​មួយ​​ពេល​នេះ?

Get more results via ClueGoal