Cambodia



រុស្ស៊ី និង អ៊ុយក្រែន ដោះដូរឈ្លើយសង្គ្រាមគ្នា ជាង ៣០០ នាក់ មុនថ្ងៃដាច់ឆ្នាំ ២០២៤

រសៀល ថ្ងៃចន្ទ ទី៣០ ខែធ្នូ រុស្ស៊ី និង អ៊ុយក្រែន បានបំពេញប្រតិបត្តិការ ដោះដូរឈ្លើយសឹក សង្គ្រា

សមត្ថកិច្ចចាប់ខ្លួនមន្រ្តីកងរាជអាវុធហត្ថខេត្តតាកែវ៣នាក់សង្ស័យពាក់ព័ន្ធគ្រឿងញៀន

មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ១នាក់ និងមន្រ្តីអាវុធហត្ថ ២នាក់ត្រូវបានឃាត់ខ្លួន និង

សមត្ថកិច្ចចាប់ខ្លួនមន្រ្តីកងរាជអាវុធហត្ថខេត្តតាកែវ៣នាក់សង្ស័យពាក់ព័ន្ធគ្រឿងញៀន

មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ១នាក់ និងមន្រ្តីអាវុធហត្ថ ២នាក់ត្រូវបានឃាត់ខ្លួន និងយកទៅសួរនាំ ក្រោយសង្ស័យថាមានពាក់ព័ន្ធករណីគ្រឿងញៀន។ នេះបើតាមការបញ្ជាក់របស់លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥។

នាយករដ្ឋមន្ត្រីថៃលោកស្រីភែថងថានប្រកាសមានទ្រព្យសម្បតិ្តសរុបជាង ៤០០លានដុល្លារ

នៅក្នុងប្រទេសថៃ គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយបានលាតត្រដាងនាថ្ងៃទី៣ មករានេះនូវទ្រព

នាយករដ្ឋមន្ត្រីថៃលោកស្រីភែថងថានប្រកាសមានទ្រព្យសម្បតិ្តសរុបជាង ៤០០លានដុល្លារ

នៅក្នុងប្រទេសថៃ គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយបានលាតត្រដាងនាថ្ងៃទី៣ មករានេះនូវទ្រព្យសម្បត្តិរបស់នាយករដ្ឋមន្ត្រី លោកស្រី ភែថងថាន ស៊ីណាវ៉ាត់។ តាមសេចក្តីប្រកាសទ្រព្យសម្បត្តិ លោកស្រី ភែថងថាន ស៊ីណាវ៉ាត់មានទ្រព្យសម្បត្តិសរុបជាង ៤០០លានដុល្លារ ក្នុងនោះមាន កាបូបម៉ាកល្បីៗ ឡានទំនើបៗ អចលនទ្រព្យ លុយក្នុងធនាគារ និងគ្រឿងអលង្ការជាច្រើន។

ប្រមុខការទូត​បារាំង​និង​អាល្លឺម៉ង់ជួប​មេដឹកនាំ​ថ្មី​ស៊ីរី​នៅដាម៉ាស

ប្រមុខ​ការទូត​បារាំង​និង​អាល្លឺម៉ង់ បាន​អញ្ជើញ​ទៅ​ដល់​ក្រុង​ដាម៉ាស​នៅ​ថ្ងៃ​សុក្រ​ទី​៣​ម

ប្រមុខការទូត​បារាំង​និង​អាល្លឺម៉ង់ជួប​មេដឹកនាំ​ថ្មី​ស៊ីរី​នៅដាម៉ាស

ប្រមុខ​ការទូត​បារាំង​និង​អាល្លឺម៉ង់ បាន​អញ្ជើញ​ទៅ​ដល់​ក្រុង​ដាម៉ាស​នៅ​ថ្ងៃ​សុក្រ​ទី​៣​មករា​២០២៥។ ក្នុង​ជំនួបជាមួយ​​ប្រមុខ​ដឹកនាំ​ថ្មីរបស់​​​ស៊ីរីដែល​ជា​មេចលនា​អ៊ីស្លាម​ជ្រុលនិយម​ ប្រមុខ​ការទូត​អឺរ៉ុប​ទាំងពីរ​បាន​សង្កត់​ធ្ងន់​​អំពី​ភាព​ចាំបាច់​នៃ​ការ​ដឹកនាំ​ប្រទេស​ឆ្លង​អន្តរកាល​ដោយ​សន្តិវិធី​និង​ជា​លក្ខណៈ​រួម។

តើកម្ពុជាចាំបាច់ត្រូវរៀនសូត្រពីរបៀបគ្រប់គ្រងរដ្ឋ និងបក្សពីចិនកុម្មុយនិស្ត?

ថ្មីៗនេះ គណបក្សប្រជាជនកម្ពុជាបានបញ្ជូនគណៈប្រតិភូគណបក្សចំនួន ៣០រូបទៅប្រទេសចិនដើម្បីសិក្ស

តើកម្ពុជាចាំបាច់ត្រូវរៀនសូត្រពីរបៀបគ្រប់គ្រងរដ្ឋ និងបក្សពីចិនកុម្មុយនិស្ត?

ថ្មីៗនេះ គណបក្សប្រជាជនកម្ពុជាបានបញ្ជូនគណៈប្រតិភូគណបក្សចំនួន ៣០រូបទៅប្រទេសចិនដើម្បីសិក្សារៀនសូត្រ និងដកស្រង់បទពិសោធន៍ការងារគ្រប់គ្រងរដ្ឋ និងបក្ស រួមទាំងសិក្សាពីកិច្ចការអភិវឌ្ឍប្រទេសជាតិក្នុងការធ្វើទំនើបកម្មបែបចិន។ ការបញ្ជូនគណៈប្រតិភូគណបក្សទៅសិក្សានៅចិនត្រូវបានបក្សកាន់អំណាចពន្យល់ថា គឺដើម្បីជាមូលដ្ឋាននៃការបង្កើតកិច្ចសហប្រតិបត្តិការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន។ នៅក្នុងការគ្រប់គ្រងរដ្ឋ និងបក្សនេះ តើកម្ពុជាអាចរៀនសូត្រអ្វីខ្លះពីចិនកុម្មុយនិស្ត ខណៈដែលកម្ពុជាជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ?

លោករ៉ុង ឈុនភ្ញាក់ផ្អើលដែលទទួលកាដូឆ្នាំថ្មីដោយការកោះហៅចូលសវនាការ

លោករ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិបានបញ្ចេញប្រតិកម្មភ្ញាក់ផ្អើលចំពោះការទទួលបានកាដូ

លោករ៉ុង ឈុនភ្ញាក់ផ្អើលដែលទទួលកាដូឆ្នាំថ្មីដោយការកោះហៅចូលសវនាការ

លោករ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិបានបញ្ចេញប្រតិកម្មភ្ញាក់ផ្អើលចំពោះការទទួលបានកាដូឆ្នាំថ្មី ២០២៥ ដោយការកោះហៅឲ្យលោកចូលសវនាការ។ ប្រតិកម្មនេះកើតឡើង បន្ទាប់ពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាក្នុងថ្ងៃ៣១ ធ្នូ ឆ្នាំ២០២៤ កោះហៅលោករ៉ុង ឈុនឲ្យចូលបំភ្លឺក្នុងបទល្មើសមិនរាងចាលនៅថ្ងៃទី១៧ មករាខាងមុខ។

បារាំង​ចង់​មាន​​ច្បាប់​កំរិត​ការ​ប្រើប្រាស់​អេក្រង់​របស់​កុមារ

​​ដោយចង់​ដាស់​ស្មារតី​អ្នក​ជា​ឪពុកម្តាយ​ទាំងអស់ឱ្យ​យល់​​អំពី​គ្រោះ​ថ្នាក់​នៃ​ការ​ប្រើប

បារាំង​ចង់​មាន​​ច្បាប់​កំរិត​ការ​ប្រើប្រាស់​អេក្រង់​របស់​កុមារ

​​ដោយចង់​ដាស់​ស្មារតី​អ្នក​ជា​ឪពុកម្តាយ​ទាំងអស់ឱ្យ​យល់​​អំពី​គ្រោះ​ថ្នាក់​នៃ​ការ​ប្រើប្រាស់​អេក្រង់​របស់​ក្មេង ​អាជ្ញាធរ​បារាំង​បាន​បញ្ចូល​អនុសាសន៍​ស្តីពីការ​ប្រើប្រាស់អេក្រង់​ក្នុង​សៀវភៅតាម​ដាន​​សុខភាព​កុមារ​ ចាប់​ពី​ថ្ងៃទី​១​មករា​២០២៥​នេះ​ទៅ។ តើការ​លេង​​ទូរស័ព្ទ ឬ​នៅ​មុខ​អេក្រង់​ តាំង​ពី​តូច ​មាន​​គ្រោះថ្នាក់យ៉ាងណា?

កូរ៉េខាង​ត្បូងវឹកវរ​ខ្លាំង​​ពេល​ប៉ុន​ប៉ង​​ចាប់ខ្លួន​​ប្រធានាធិបតី​ព្យួរ​​អំណាច

នៅ​ថ្ងៃ​សុក្រ​ទី​៣​មករា ប៉ូលិស​និង​ក្រុម​រដ្ឋ​អាជ្ញា​​​កូរ៉េខាង​ត្បូង​បាន​នាំ​គ្នាទៅ​ចា

កូរ៉េខាង​ត្បូងវឹកវរ​ខ្លាំង​​ពេល​ប៉ុន​ប៉ង​​ចាប់ខ្លួន​​ប្រធានាធិបតី​ព្យួរ​​អំណាច

នៅ​ថ្ងៃ​សុក្រ​ទី​៣​មករា ប៉ូលិស​និង​ក្រុម​រដ្ឋ​អាជ្ញា​​​កូរ៉េខាង​ត្បូង​បាន​នាំ​គ្នាទៅ​ចាប់​ខ្លួន​លោក ​យូន សុកយោល ប្រធានាធិបតីដែល​សភា​បាន​​​​ព្យួរតំណែង ដល់​​គេហដ្ឋាន​ ប៉ុន្តែមិន​បាន​សម្រេច។ ប្រធានាធិបតី​ជាប់​ចោទ​​ ​យូនសុកយោល បាន​ទទួល​ការ​​ការពារពីសំណាក់​​សកម្មជនស្មោះស្ម័គ្រ​​និង​កង​អង្គរក្ស​ ច្រើន​ទ្វេជាង​សព្វដង។ ការ​ចាប់​ខ្លួន​ហាក់​បាន​និង​កំពុងរុញ​ច្រាន​កូរ៉េខាង​ត្បូង​ឱ្យ​ធ្លាក់​ក្នុងទិដ្ឋភាព​វឹកវរ​ច្របូកច្របល់​ជា​ថ្មី។

រដ្ឋាភិបាលបដិសេធលើការលើកឡើងថា ការដឹកនាំរបស់លោក ហ៊ុន ម៉ាណែតបង្កហានិភ័យដល់ប្រទេសជាតិ

នៅថ្ងៃព្រហស្បតិ៍ ទី០២ មករា ក្រុមអ្នកតស៊ូមតិកម្ពុជាបានចេញផ្សាយរបាយការណ៍ស្តីពីការសង្កេត និង

រដ្ឋាភិបាលបដិសេធលើការលើកឡើងថា ការដឹកនាំរបស់លោក ហ៊ុន ម៉ាណែតបង្កហានិភ័យដល់ប្រទេសជាតិ

នៅថ្ងៃព្រហស្បតិ៍ ទី០២ មករា ក្រុមអ្នកតស៊ូមតិកម្ពុជាបានចេញផ្សាយរបាយការណ៍ស្តីពីការសង្កេត និងវាយតម្លៃពីសកម្មភាពរបស់រដ្ឋាភិបាលក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែតក្នុងរយៈពេល ១៦ខែ។ តាមក្រុមអ្នកតស៊ូមតិកម្ពុជា ការដឹកនាំរបស់លោកហ៊ុន ម៉ាណែតក្នុងរយៈពេល ១៦ខែកំពុងបង្កហានិភ័យដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ។ តែអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានបដិសេធលើការអះអាងនេះដោយបញ្ជាក់ថា ការដឹកនាំរបស់លោកហ៊ុន ម៉ាណែតកំពុងមានភាពរីកចម្រើនដល់កម្ពុជា។

លោក ចាន់ យុត្ថា៖ សីតុណ្ហភាពឆ្នាំនេះនៅកម្ពុជាត្រជាក់ខ្លាំងរហូត១៣អង្សារសេនៅតំបន់ខ្លះ

ចាប់ពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ ទៅប៉ុន្មានថ្ងៃខាងមុខ សីតុណ្ហភាពអប្បបរមានៅក្នុងប្រទេសកម្ពុ

លោក ចាន់ យុត្ថា៖ សីតុណ្ហភាពឆ្នាំនេះនៅកម្ពុជាត្រជាក់ខ្លាំងរហូត១៣អង្សារសេនៅតំបន់ខ្លះ

ចាប់ពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ ទៅប៉ុន្មានថ្ងៃខាងមុខ សីតុណ្ហភាពអប្បបរមានៅក្នុងប្រទេសកម្ពុជានឹងចុះត្រជាក់ខ្លាំងរហូតដល់ ១៣អង្សារសេ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥នេះ លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧត្តុនិយម បានឲ្យដឹងថាអាកាសធាតុនៅរដូវរំហើយ ឬរដូវរងារនៅឆ្នាំនេះត្រជាក់ខ្លាំងជាងឆ្នាំកន្លងទៅ។ តែលោកថា មិនមែនជាទូទៅទេ ពោលគឺការចុះត្រជាក់ខ្លាំង ភាគច្រើននៅតំបន់ជួរភ្នំ តំបន់ខ្ពង់រាប និងខេត្តមួយចំនួន។

ចូល​ឆ្នាំ​ថ្មី​ភ្លាម អាមេរិក​រង​ឧប្បត្តិហេតុបែប​ភេរវក​ម្មពីរបន្ត​បន្ទាប់​គ្នា

នៅ​សហរដ្ឋ​អាមេរិក ក្រោយ​​ភេរវកម្ម​​ ឡានបើក​បុកហ្វូង​​មនុស្ស ក្នុង​សង្កាត់​ទេសចរណ៍​​នៃក្រ

ចូល​ឆ្នាំ​ថ្មី​ភ្លាម អាមេរិក​រង​ឧប្បត្តិហេតុបែប​ភេរវក​ម្មពីរបន្ត​បន្ទាប់​គ្នា

នៅ​សហរដ្ឋ​អាមេរិក ក្រោយ​​ភេរវកម្ម​​ ឡានបើក​បុកហ្វូង​​មនុស្ស ក្នុង​សង្កាត់​ទេសចរណ៍​​នៃក្រុង​​នូវែលអរឡេអង់ ក្នុង​យប់​ឆ្លង​ឆ្នាំ នៅ​ថ្ងៃ​ពុធ​ទី​១​មករា​ដដែល​នេះ​ មាន​ករណី​បំផ្ទុះ​រថយន្ត​មួយ​គ្រឿងស្លាប់​មនុស្ស​ម្នាក់​​នៅ​មុខ​សណ្ឋាគារTrump នៅ​ក្រុង​Las Vegas។ អាជ្ញាធរ​អាមេរិក​កំពុង​អង្កេត​ថា​តើ​ហេតុការណ៍​ទាំងពីរ​នេះមាន​ទំនាក់ទំនង​នឹង​គ្នា​ដែរ​ឬ​អត់។

លោក ស សុខា៖ គួរបង្កើតក្រុមការងារចល័តត្រួតពិនិត្យ និងដាក់ទោសអ្នកប្រើផ្លាកលេខក្លែងក្លាយ

ផ្លាកលេខយានយន្តក្លែងក្លាយទាំងរថយន្ត និងម៉ូតូនៅតែជាបញ្ហាប្រឈម ពិសេសករណីយានយន្តពីរផ្សេងគ្

លោក ស សុខា៖ គួរបង្កើតក្រុមការងារចល័តត្រួតពិនិត្យ និងដាក់ទោសអ្នកប្រើផ្លាកលេខក្លែងក្លាយ

ផ្លាកលេខយានយន្តក្លែងក្លាយទាំងរថយន្ត និងម៉ូតូនៅតែជាបញ្ហាប្រឈម ពិសេសករណីយានយន្តពីរផ្សេងគ្នាពាក់ផ្លាកលេខតែមួយ ដោយសំអាងថាផ្លាកលេខដើមបានបាត់។ នៅក្នុងពិធីបិទសន្និបាតរបស់អគ្គស្នងការដ្ឋាននគរបាលជាតិកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រាប់ឲ្យសមត្ថកិច្ចយកចិត្តទុកដាក់ខ្ពស់ចំពោះផ្លាកលេខយានយន្តក្លែងក្លាយ។ តាម លោក ស សុខា សមត្ថកិច្ចអាចបង្កើតក្រុមការងារចល័តមួយ ដើម្បីត្រួតពិនិត្យបញ្ហាផ្លាកលេខយានយន្តក្លែងក្លាយ និងដាក់ទោសទណ្ឌទៅលើជនល្មើស។ សូមស្តាប់ការលើកឡើងរបស់លោក ស សុខា ដែលរៀបចំឡើងដោយ ញឹម សុផល៖

តើកម្ពុជាគួរធ្វើអ្វីបន្ថែមដើម្បីបង្កើនប្រសិទ្ធភាពក្នុងការកម្ចាត់គ្រឿងញៀនខុសច្បាប់?

របាយការណ៍បឋមរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបង្ហាញថា ក្នុងមួយឆ្នាំ២០២៤ កម្ពុជារឹ

តើកម្ពុជាគួរធ្វើអ្វីបន្ថែមដើម្បីបង្កើនប្រសិទ្ធភាពក្នុងការកម្ចាត់គ្រឿងញៀនខុសច្បាប់?

របាយការណ៍បឋមរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបង្ហាញថា ក្នុងមួយឆ្នាំ២០២៤ កម្ពុជារឹបអូសបានគ្រឿងញៀនខុសច្បាប់ចំនួន ១៤,៧តោន និងក៏បានឃាត់ខ្លួនមនុស្សជាង ២ម៉ឺន៦ពាន់នាក់។ ចំនួននេះបានកើនឡើង ៣០,៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ សម្រាប់អ្នកតាមដានសង្គម បញ្ហាគ្រឿងញៀននៅតែជាចំណោតក្នុងសង្គមកម្ពុជា ព្រោះវាបានបង្កផលប៉ះពាល់ជាច្រើនដល់ប្រជាពលរដ្ឋ ពិសេសយុវជន។ ក្នុងន័យនេះ អ្នកវិភាគសង្គមចង់ឲ្យរដ្ឋាភិបាលពង្រឹងការអនុវត្តច្បាប់ និងលុបបំបាត់អំពើពុករលួយដើម្បីទប់ស្កាត់បញ្ហាគ្រឿងញៀននេះឱ្យមានប្រសិទ្ធភាព។

អាមេរិករង​ភេរវកម្ម​​ឡានបើកបុកហ្វូង​​មនុស្សក្នុង​យប់​ឆ្លង​ឆ្នាំស្លាប់​ជា​ច្រើន​នាក់

មាន​ស្លាប់​យ៉ាង​ហោច​ណាស់​១០​នាក់ និង​របួស​ជា​ច្រើន​នាក់​ នៅ​ក្នុង​ភេរវកម្ម​​បើក​ឡាន​ បុក

អាមេរិករង​ភេរវកម្ម​​ឡានបើកបុកហ្វូង​​មនុស្សក្នុង​យប់​ឆ្លង​ឆ្នាំស្លាប់​ជា​ច្រើន​នាក់

មាន​ស្លាប់​យ៉ាង​ហោច​ណាស់​១០​នាក់ និង​របួស​ជា​ច្រើន​នាក់​ នៅ​ក្នុង​ភេរវកម្ម​​បើក​ឡាន​ បុក​​សម្លាប់​មនុស្ស ក្នុង​សង្កាត់​ទេសចរណ៍ដ៏​ល្បីល្បាញ​បំផុត​មួយ​​នៃក្រុង​​នូវែលអរឡេអង់ របស់​សហរដ្ឋ​អាមេរិក។ ហេតុការណ៍​បាន​កើត​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពីធីបុណ្យ​​ឆ្លង​ឆ្នាំថ្មី​ឆ្នាំ​២០២៥។

ឆ្នាំ​២០២៤ ​បង់ក្លាដែស​មានហិង្សាបង្ហូរឈាមនិង​ព្រួតវាយសម្លាប់​ច្រើន​​ខ្លាំង

ក្រុម​អង្គការសង្គមស៊ីវិលការពារសិទ្ធិមនុស្ស ចំនួន​៣ នៅបង់ក្លាដែស នាំគ្នា​ថ្កោលទោស​រិះគន់ថ

ឆ្នាំ​២០២៤ ​បង់ក្លាដែស​មានហិង្សាបង្ហូរឈាមនិង​ព្រួតវាយសម្លាប់​ច្រើន​​ខ្លាំង

ក្រុម​អង្គការសង្គមស៊ីវិលការពារសិទ្ធិមនុស្ស ចំនួន​៣ នៅបង់ក្លាដែស នាំគ្នា​ថ្កោលទោស​រិះគន់ថា ប្រទេសនេះ​​ ជួប​​អំពើហិង្សាបង្ហូរឈាម និង​ការ​រួម​ព្រួតដៃគ្នា​វាយសម្លាប់ច្រើន​សម្បើមណាស់ ក្នុង​ឆ្នាំ២០២៤កន្លងទៅនេះ។ ករណី​ប្រើ​ហិង្សានិងការ​កាត់ទោស​តាម​ទំនើងចិត្តក្រៅប្រព័ន្ធ​តុលាការ កើតមាន​​ជាហូរហែ ក្រោយ​ពី​បាតុកម្ម​​​បណ្តេញ​នាយករដ្ឋមន្ត្រី កាលពី​ខែសីហា ឆ្នាំ២០២៤។ ទង្វើឃោរឃៅ​នេះ បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាច្រើន​សិបនាក់។

អាមេរិករង​ភេរវកម្ម​បើក​ឡានបំបុក​​មនុស្សក្នុង​យប់​ឆ្លង​ឆ្នាំស្លាប់​ជា​ច្រើន​នាក់

មាន​ស្លាប់​យ៉ាង​ហោច​ណាស់​១០​នាក់ និង​របួស​ជា​ច្រើន​នាក់​ នៅ​ក្នុង​ភេរវកម្ម​​បើក​ឡាន​ បុក

អាមេរិករង​ភេរវកម្ម​បើក​ឡានបំបុក​​មនុស្សក្នុង​យប់​ឆ្លង​ឆ្នាំស្លាប់​ជា​ច្រើន​នាក់

មាន​ស្លាប់​យ៉ាង​ហោច​ណាស់​១០​នាក់ និង​របួស​ជា​ច្រើន​នាក់​ នៅ​ក្នុង​ភេរវកម្ម​​បើក​ឡាន​ បុក​​សម្លាប់​មនុស្ស ក្នុង​សង្កាត់​ទេសចរណ៍ដ៏​ល្បីល្បាញ​បំផុត​មួយ​​នៃក្រុង​​នូវែលអរឡេអង់ របស់​សហរដ្ឋ​អាមេរិក។ ហេតុការណ៍​បាន​កើត​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពីធីបុណ្យ​​ឆ្លង​ឆ្នាំថ្មី​ឆ្នាំ​២០២៥។

លោក នួន ប៊ុនថុល៖ទេសចរជាតិ និងបរទេសជាច្រើនបានជ្រើសរើសកោះរ៉ុងជាកន្លែងឆ្លងឆ្នាំសកល

ផ្ទះសំណាក់ និងបឹងកាឡូនៅលើកោះរ៉ុងពេញទៅដោយទេសចរជាតិ និងអន្តរជាតិអំឡុងពេលឆ្លងឆ្នាំសកល ២០២៥ ក

លោក នួន ប៊ុនថុល៖ទេសចរជាតិ និងបរទេសជាច្រើនបានជ្រើសរើសកោះរ៉ុងជាកន្លែងឆ្លងឆ្នាំសកល

ផ្ទះសំណាក់ និងបឹងកាឡូនៅលើកោះរ៉ុងពេញទៅដោយទេសចរជាតិ និងអន្តរជាតិអំឡុងពេលឆ្លងឆ្នាំសកល ២០២៥ កាលពីយប់ថ្ងៃអង្គារ ទី៣១ ធ្នូ ឆ្នាំ ២០២៤។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង ដែលជាដែនដីមួយស្ថិតក្នុងរដ្ឋបាលខេត្តព្រះសីហនុបានឲ្យដឹងថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត១ម៉ឺននាក់ បានជ្រើសរើសកោះរ៉ុងជាទីតាំងដ៏ពិសិដ្ឋសម្រាប់អបអរឆ្នាំសកល ២០២៥។ តែលោកមិនភ្លេចបញ្ជាក់ថា កន្លែងស្នាក់នៅ នៅមិនទាន់អាចឆ្លើយតបនឹងចំនួនទេសចរដ៏ច្រើនសន្ធឹកសន្ធាប់ ដែលទាមទារឲ្យមានការចូលរួមកសាងបន្ថែមទៀតពីសំណាក់ម្ចាស់កម្មសិទ្ធិដីធ្លីលើកោះរ៉ុង និងពីសំណាក់វិនិយោគិនបរទេស៕

អ្វី​ជា​ក្តីសង្ឃឹម​របស់ពិភពលោក​​សម្រាប់ឆ្នាំ​២០២៥?

សួស្តី​ឆ្នាំ​ថ្មី​ ឆ្នាំ​សកល​២០២៥! ពិភពលោក​បាន​ឆ្លង​ចូល​ឆ្នាំ​២០២៥​ហើយ។ អាស៊ី ដើម​បូព៌ា អឺ

អ្វី​ជា​ក្តីសង្ឃឹម​របស់ពិភពលោក​​សម្រាប់ឆ្នាំ​២០២៥?

សួស្តី​ឆ្នាំ​ថ្មី​ ឆ្នាំ​សកល​២០២៥! ពិភពលោក​បាន​ឆ្លង​ចូល​ឆ្នាំ​២០២៥​ហើយ។ អាស៊ី ដើម​បូព៌ា អឺរ៉ុប អាមេរិក អបអរ​ពិធីឆ្លង​ឆ្នាំ​ជា​បន្ត​បន្ទាប់ ជាមួយ​នឹង​ក្តី​សង្ឃឹម​ថ្មី។ នៅ​ក្នុង​សារ​អបអរ​ឆ្នាំ​ថ្មី​ ប្រមុខ​ដឹកនាំ​នីមួយៗ​បាន​បង្ហាញ​ក្តី​សង្ឃឹម​ផ្សេងគ្នាៗ។

បក្សក្រៅរដ្ឋាភិបាលចង់ឃើញរដ្ឋាភិបាលបើកលំហសិទ្ធិសេរីភាពនយោបាយដល់ពលរដ្ឋក្នុងឆ្នាំ២០២៥

គណបក្សនយោបាយក្រៅរដ្ឋាភិបាលបានកត់សម្គាល់ឃើញថា សិទ្ធិសេរីភាពផ្នែកនយោបាយរបស់ពលរដ្ឋមានការរឹ

បក្សក្រៅរដ្ឋាភិបាលចង់ឃើញរដ្ឋាភិបាលបើកលំហសិទ្ធិសេរីភាពនយោបាយដល់ពលរដ្ឋក្នុងឆ្នាំ២០២៥

គណបក្សនយោបាយក្រៅរដ្ឋាភិបាលបានកត់សម្គាល់ឃើញថា សិទ្ធិសេរីភាពផ្នែកនយោបាយរបស់ពលរដ្ឋមានការរឹតត្បិតខ្លាំងនៅប៉ុន្មានឆ្នាំកន្លងទៅនេះ។ ពួកគេបានលើកឡើងពីការរើសអើងនយោបាយ ឬការចាប់ឃុំអ្នកនយោបាយដែលហ៊ានរិះគន់សកម្មភាពរបស់រដ្ឋាភិបាល។ តែសម្រាប់ឆ្នាំថ្មី ២០២៥ គណបក្សក្រៅរដ្ឋាភិបាលចង់ឃើញរដ្ឋាភិបាលបើកលំហសិទ្ធិសេរីភាពផ្នែកនយោបាយជូនប្រជាពលរដ្ឋ និងរួបរួមផ្សះផ្សាដើម្បីផលប្រយោជន៍ជាតិជាធំ។

កូរ៉េខាងត្បូងបញ្ជូនប្រអប់ខ្មៅយន្តហោះឆេះពី៣ថ្ងៃមុន ទៅវិភាគនៅអាមេរិក

​កូរ៉េ​ខាងត្បូងសហការ​ជាមួយ​សហរដ្ឋអាមេរិក​ កំពុងតែ​ស៊ើបអង្កេតយ៉ាងសកម្ម​ចំពោះគ្រោះថ្នាក់​

កូរ៉េខាងត្បូងបញ្ជូនប្រអប់ខ្មៅយន្តហោះឆេះពី៣ថ្ងៃមុន ទៅវិភាគនៅអាមេរិក

​កូរ៉េ​ខាងត្បូងសហការ​ជាមួយ​សហរដ្ឋអាមេរិក​ កំពុងតែ​ស៊ើបអង្កេតយ៉ាងសកម្ម​ចំពោះគ្រោះថ្នាក់​ឆេះ​យន្តហោះប៊ូអ៊ីង ​ដែល​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ១៧៩នាក់។ អាជ្ញាធរ​អាកាសចរណ៍កូរ៉េ បាន​ប្រកាស​ថា​នឹង​បញ្ជូន​ប្រអប់​ខ្មៅ១​ទៅវិភាគកោសលវិច័យ នៅអាមេរិក ដើម្បីរក​មើលមូលហេតុពិត​​នៃគ្រោះសោកនាដកម្ម​។

មនុស្សចំនួន ៤១នាក់បានពុលនំសាំងវិចនៅក្នុងខេត្តព្រះសីហនុ

មនុស្សចំនួន ៤១នាក់នៅក្នុងខេត្តព្រះសីហនុត្រូវបានបញ្ចូនទៅមន្ទីរពេទ្យភ្លាមៗ ក្រោយករណីពុលនំ

មនុស្សចំនួន ៤១នាក់បានពុលនំសាំងវិចនៅក្នុងខេត្តព្រះសីហនុ

មនុស្សចំនួន ៤១នាក់នៅក្នុងខេត្តព្រះសីហនុត្រូវបានបញ្ចូនទៅមន្ទីរពេទ្យភ្លាមៗ ក្រោយករណីពុលនំសាំងវិចដែលមានផ្ទុកប៉ាតេរីចំនួន ២ប្រភេទកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤។ នេះបើតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំហៅកាត់ ក.ប.ប នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤។

ព្រឹត្តិការណ៍សាទរកម្ពុជាក្នុងពិធីឆ្លងឆ្នាំសកលមានការទាក់ទាញទាំងភ្ញៀវជាតិនិងអន្តរជាតិ

ព្រឹត្តិការណ័នៃពិធីបុណ្យឆ្លងឆ្នាំសកល ដែលអោយឈ្មោះថា សាទរកម្ពុជា ត្រូវបានរៀបចំធ្វើឡើងយ៉ាងអ

ព្រឹត្តិការណ៍សាទរកម្ពុជាក្នុងពិធីឆ្លងឆ្នាំសកលមានការទាក់ទាញទាំងភ្ញៀវជាតិនិងអន្តរជាតិ

ព្រឹត្តិការណ័នៃពិធីបុណ្យឆ្លងឆ្នាំសកល ដែលអោយឈ្មោះថា សាទរកម្ពុជា ត្រូវបានរៀបចំធ្វើឡើងយ៉ាងអធិកអធម ជាលើកដំបូងតាំងពីរសៀលថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២៤ រហូតដល់ព្រឹកថ្ងៃ១ មករា ឆ្នាំ២០២៥ នៅតាមបណ្តោយមាត់ទន្លេចតុមុខ​រហូត​ដល់ខាងមុខសួនច្បារព្រះបុរមរាជវាំង ។ ព្រឹត្តិការណ៍សាទរកម្ពុជា ដែលរួមមានក្បួនដង្ហែររបស់យុវជនរាប់ពាន់នាក់ រួមទាំងការ​សម្តែងសិល្បៈ ការលេងល្បែងកីឡា ការលក់ម្ហូបអាហារ ការតុបតែងលំអ ព្រមទាំងការតាំងបង្ហាញ​នូវ​ផ្ទាំងទស្សនីយភាពយក្សប្លែកៗ​បែបចម្រុះពណ៌ ទាំង​បុរាណនិងសម័យ បានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកចូលរួមរាប់ម៉ឺននាក់​ទាំង​​ភ្ញៀវជាតិនិងអន្តរជាតិ។ 

មនុស្ស ៤នាក់ត្រូវបានបញ្ជូនទៅពន្ធនាគារពីបទ «ភ្នាក់ងារល្បែងស៊ីសង»

អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជាបានប្រកាសក្នុងថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២៤ ថា កងកម្លាំងនគរបាល

មនុស្ស ៤នាក់ត្រូវបានបញ្ជូនទៅពន្ធនាគារពីបទ «ភ្នាក់ងារល្បែងស៊ីសង»

អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជាបានប្រកាសក្នុងថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២៤ ថា កងកម្លាំងនគរបាលជាតិបានចាប់ខ្លួនមនុស្ស ៤នាក់បញ្ជូនទៅដាក់ក្នុងពន្ធនាគារពីបទចោទ «ភ្នាក់ងារល្បែងស៊ីសង»។ តាមអគ្គស្នងការដ្ឋាននគរបាលជាតិ វិធានការច្បាប់នេះធ្វើឡើង បន្ទាប់ពីសមត្ថកិច្ចរកឃើញថា ពួកគេនៅតែបន្តបង្ហោះផ្សព្វផ្សាយល្បែងខុសច្បាប់តាមប្រព័ន្ធអនឡាញដែលផ្ទុយពីសារាចរណែនាំរបស់ក្រសួងមហាផ្ទៃ។  

អគ្គិភ័យ ឆេះរូបព្រះឆាយលក្ខណ៍ព្រះមហាក្សត្រក្នុងព្រឹត្តិការណ៍ «សាទរកម្ពុជា» ឆ្នាំសកល ២០២៥

អគ្គិភ័យ​មួយ​បាន​ឆាប​ឆេះ​រូប​ព្រះឆាយ​លក្ខណ៍​របស់​ព្រះមហាក្សត្រ​សម្តេច​ព្រះ​បរមនាថ នរោត្

អគ្គិភ័យ ឆេះរូបព្រះឆាយលក្ខណ៍ព្រះមហាក្សត្រក្នុងព្រឹត្តិការណ៍ «សាទរកម្ពុជា» ឆ្នាំសកល ២០២៥

អគ្គិភ័យ​មួយ​បាន​ឆាប​ឆេះ​រូប​ព្រះឆាយ​លក្ខណ៍​របស់​ព្រះមហាក្សត្រ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនីដែល​តាំង​នៅ​មុខ​ព្រះ​បរម​រាជ​វាំង ​ខណៈ​មាន​ការ​រៀប​ចំ​ព្រឹត្តិ​ការណ៍​«សាទរកម្ពុជា» ​អបអរ​សារ​ទរ​ឆ្លង​ឆ្នាំថ្មី​ ឆ្នាំសកល​ ២០២៥ ដោយមាន​ការ​បាញ់​កាំជ្រួច​នៅពាក់​កណ្តាល​យប់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ ២០២៤​។

សារអបអរ​ឆ្នាំថ្មី ប្រមុខរដ្ឋ​ចិនសន្យាពី​​វឌ្ឍនភាពសេដ្ឋកិច្ច និងជំរុញសន្តិភាព

នាឱកាស​ថ្លែង​សារ​អបអរឆ្លង​ឆ្នាំថ្មី ប្រធានាធិបតីចិន ស៊ី ជីនពីង រំពឹង​សន្ទុះ​កំណើន​សេដ្ឋកិ

សារអបអរ​ឆ្នាំថ្មី ប្រមុខរដ្ឋ​ចិនសន្យាពី​​វឌ្ឍនភាពសេដ្ឋកិច្ច និងជំរុញសន្តិភាព

នាឱកាស​ថ្លែង​សារ​អបអរឆ្លង​ឆ្នាំថ្មី ប្រធានាធិបតីចិន ស៊ី ជីនពីង រំពឹង​សន្ទុះ​កំណើន​សេដ្ឋកិច្ច ហើយ​និង​ប្រកាសជំរុញ​សន្តិភាព​ក្នុង​ពិភពលោក។ ផ្ទុយទៅវិញ អ្នក​ជំនាញហិរញ្ញវត្ថុ បាន​ព្រមាន​ថា​ សេដ្ឋកិច្ច​ចិន​នឹងដាំក្បាលចុះ ប្រសិន​បើ​មិន​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​ នោះទេ។ ទោះបី​ជាថ្លែងពី​សន្តិភាព​ពេញៗមាត់ តែថ្នាក់ដឹកនាំ​ចិនបញ្ជាក់ថា បន្ទាត់​​នយោបាយ​អន្តរជាតិ​​ចិន ​នឹងមិន​ផ្តាច់​ចេញពី​រុស្ស៊ី​ នោះឡើយ​។​

សៀមរាប៖ ទេសចរជាតិថយ និងទេសចរអន្តរជាតិកើនក្នុងថ្ងៃឆ្លងឆ្នាំ២០២៥ ធៀបនឹង ២០២៤

អាជ្ញាធរខេត្តសៀមរាបបានឲ្យដឹងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នេះថា ចំនួនទេសចរ ដែលត្រៀមឆ្លងចូលឆ

សៀមរាប៖ ទេសចរជាតិថយ និងទេសចរអន្តរជាតិកើនក្នុងថ្ងៃឆ្លងឆ្នាំ២០២៥ ធៀបនឹង ២០២៤

អាជ្ញាធរខេត្តសៀមរាបបានឲ្យដឹងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នេះថា ចំនួនទេសចរ ដែលត្រៀមឆ្លងចូលឆ្នាំ២០២៥ នៅខេត្តសៀមរាបអាចមានប្រហាក់ប្រហែលនឹងព្រឹត្តិការណ៍ឆ្លងឆ្នាំសកលកាលពីឆ្នាំ ២០២៤ ពោលមានក្នុងរង្វង់ ៣០ម៉ឺននាក់។ លោក លី វណ្ណៈ អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាបបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ក្នុងថ្ងៃទី៣១ ធ្នូនេះថា ការថយចុះនៃទេសចរក្នុងស្រុកនៅសៀមរាប គឺបណ្តាលមកពីពិធីឆ្លងឆ្នាំសកល២០២៥ ប្រព្រឹត្តិទៅចំពាក់កណ្តាលសប្តាហ៍ និងថានៅភ្នំពេញ និងនៅកន្លែងផ្សេងក៏មានរៀបចំព្រឹត្តិការណ៍ឆ្លងឆ្នាំធំៗផងដែរ។ ទោះយ៉ាងណា អ្នកនាំពាក្យខេត្តសៀមរាបរូបនេះ មិនភ្លេចបញ្ជាក់ថា ការថមថយភ្ញៀវក្នុងស្រុកត្រូវបានបំពេញមកវិញដោយភ្ញៀវទេសចរអន្តរជាតិតាមរយៈការកក់ផ្ទះសំណាក់ និងសណ្ឋាគារពេញៗស្ទើរតែ១០០%។ សូមស្តាប់ការបញ្ជាក់របស់លោក លី វណ្ណៈ ដែលរៀបចំដោយ ញឹម សុផល៖

តើមានព្រឹត្តិការណ៍ធំៗ​អ្វី​ខ្លះ​កើត​ឡើង​នៅលើ​ពិភពលោក ក្នុង​​ឆ្នាំ២០២៤?

ឆ្នាំ​២០២៤ បាន​បិទ​បញ្ចប់​ទៅ ជា​មួយ​នឹង​ព្រឹត្តិការណ៍​គួរ​ឱ្យកត់សម្គាល់​មួយ​ចំនួន នៅលើ​ព

តើមានព្រឹត្តិការណ៍ធំៗ​អ្វី​ខ្លះ​កើត​ឡើង​នៅលើ​ពិភពលោក ក្នុង​​ឆ្នាំ២០២៤?

ឆ្នាំ​២០២៤ បាន​បិទ​បញ្ចប់​ទៅ ជា​មួយ​នឹង​ព្រឹត្តិការណ៍​គួរ​ឱ្យកត់សម្គាល់​មួយ​ចំនួន នៅលើ​ពិភពលោក។ ពីដើមបូព៌ា ទៅ​អាមេរិក ​សង្គ្រាម​អ៊ីស្រាអែលនិង​ហាម៉ាស បានរាលដាល​ដល់លីបង់។ ពីការ​ដួល​រលំរបប​បាស្ហារ​អាល់អាសាដ ទៅ​ការ​វិល​ត្រលប់​មកកាន់​តំណែង​ជា​ថ្មី​របស់​លោក​ដូណាល់​ត្រាំ។ នៅ​អឺរ៉ុប ​សង្គ្រាម​អ៊ុយក្រែន​រុស្ស៊ី​បាន​ការ​លូក​ដៃពីកូរ៉េខាង​ជើង។ ឯកូរ៉េខាង​ត្បូង​ធ្លាក់ក្នុងវិបត្តិនយោបាយ​ដ៏​ធ្ងន់ធ្ងរ​ ក្រោយ​ការ​ទម្លាក់​ប្រធានាធិបតី យូន សុកយោល។ ។ល។ និង ។ល។ 

ទូតចិនចង់ឲ្យខេត្តព្រះសីហនុជាគំរូនៃកិច្ចសហប្រតិបត្តិការខេត្ត-ក្រុងកម្ពុជា-ចិន

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក វ៉ាង វេនប៊ិន បានលើកឡើងនៅលើហ្វេសប៊ុករបស់លោកថា លោក និងអភិប

ទូតចិនចង់ឲ្យខេត្តព្រះសីហនុជាគំរូនៃកិច្ចសហប្រតិបត្តិការខេត្ត-ក្រុងកម្ពុជា-ចិន

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក វ៉ាង វេនប៊ិន បានលើកឡើងនៅលើហ្វេសប៊ុករបស់លោកថា លោក និងអភិបាលខេត្តព្រះសីហនុ បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការជាច្រើនវិស័យ ក្នុងនោះក៏មានការប្រយុទ្ធប្រឆាំងនឹងការឆបោក និងល្បែងអនឡាញផងដែរ។ ការគូសបញ្ជាក់របស់ឯកអគ្គរដ្ឋទូតចិនដូច្នេះ ធ្វើឡើងបន្ទាប់ពីលោកធ្វើទស្សនកិច្ច និងជួបពិភាក្សាជាលើកដំបូងជាមួយអភិបាលខេត្តព្រះសីហនុនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤។

តុលាការ​កូរ៉េ​ខាងត្បូង ចេញដីកា​ចាប់ខ្លួន​ប្រធានាធិបតី​ យូន ស៊ុកយោល

តុលាការ​កូរ៉េ​ខាងត្បូង បាន​សម្រេច​ចេញ​ដីកា​បង្ខំឲ្យ​នាំខ្លួន ​ប្រធានាធិបតី  យូន ស៊ុកយោល ឲ្

តុលាការ​កូរ៉េ​ខាងត្បូង ចេញដីកា​ចាប់ខ្លួន​ប្រធានាធិបតី​ យូន ស៊ុកយោល

តុលាការ​កូរ៉េ​ខាងត្បូង បាន​សម្រេច​ចេញ​ដីកា​បង្ខំឲ្យ​នាំខ្លួន ​ប្រធានាធិបតី  យូន ស៊ុកយោល ឲ្យ​ចូល​បំភ្លឺ​​​ចំពោះមុខ​ច្បាប់ ក្នុង​សំណុំរឿង​ប្រកាស​ច្បាប់​អាជ្ញាសឹក ​កាលពី​ដើម​ខែ​។ ការចេញ​ដីកា​​បង្ខំ​ចាប់ខ្លួន​នេះ ក្រោយ​ពីលោក​បាន​បដិសេធ​មិន​ចូល​ខ្លួន​បំភ្លឺ​​ ចំនួន ៣ ដង។ មេធាវីការពារ​ប្រធានាធិបតី លើកឡើង​ថា នោះជា​ដីកាមិនត្រឹម​ត្រូវ និង​​ខុសច្បាប់​។ ចំណែក ការិយាល័យ​ស៊ើបអង្កេត​​ប្រឆាំង​អំពើ​ពុករលួយ​របស់​ឥស្សរជនជាន់ខ្ពស់ បញ្ជាក់ថា ដីកា​បង្ខំឲ្យ​នាំខ្លួន​នេះ មាន​សុពលភាព​ រហូត​ដល់ថ្ងៃទី​៦ ខែមករា ២០២៥។

នាយករដ្ឋមន្រ្តីបារាំង សន្យាស្ថាបនាកោះម៉ាយ៉ុតឡើងវិញរួចរាល់ ក្នុងពេលតែ ២ឆ្នាំ

នៅថ្ងៃចន្ទ ទី៣០ ធ្នូ លោកនាយករដ្ឋមន្រ្តីបារាំង ហ្រ្វង់ស័រ បៃរូ បានធ្វើដំណើរទៅដល់កោះម៉ាយ៉ុត ដ

នាយករដ្ឋមន្រ្តីបារាំង សន្យាស្ថាបនាកោះម៉ាយ៉ុតឡើងវិញរួចរាល់ ក្នុងពេលតែ ២ឆ្នាំ

នៅថ្ងៃចន្ទ ទី៣០ ធ្នូ លោកនាយករដ្ឋមន្រ្តីបារាំង ហ្រ្វង់ស័រ បៃរូ បានធ្វើដំណើរទៅដល់កោះម៉ាយ៉ុត ដែនដីបារាំងដែលស្ថិតនៅមហាសមុទ្រឥណ្ឌា ក្រោយកោះបារាំងមួយនេះបានរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដោយសារខ្យល់ព្យុះ Chido កាលពីពាក់កណ្តាលខែធ្នូ កន្លងទៅ។ លោក បៃរូ ដែលទើបឡើងកាន់តំណែងថ្មីថ្មោង បានសន្យានៅចំពោះមុខប្រជាជនបារាំងនៅកោះម៉ាយ៉ុតថា នឹងស្ថាបនាកោះនេះឡើងវិញរួចរាល់ ក្នុងពេលតែ ២ ឆ្នាំប៉ុណ្ណោះ។

ឆេះ​សណ្ឋាគារ​កណ្តាល​ក្រុង​បាងកក ស្លាប់​ភ្ញៀវ​បរទេស​ ៣ នាក់

នៅ​ប្រទេស​ថៃ យ៉ាងហោចភ្ញៀវ​ទេសចរបរទេស ៣ នាក់ ស្លាប់​ និង​មនុស្ស​យ៉ាងតិច ៧ នាក់ រងរបួស នៅក្នុង

ឆេះ​សណ្ឋាគារ​កណ្តាល​ក្រុង​បាងកក ស្លាប់​ភ្ញៀវ​បរទេស​ ៣ នាក់

នៅ​ប្រទេស​ថៃ យ៉ាងហោចភ្ញៀវ​ទេសចរបរទេស ៣ នាក់ ស្លាប់​ និង​មនុស្ស​យ៉ាងតិច ៧ នាក់ រងរបួស នៅក្នុងហេតុការណ៍​អគ្គិភ័យឆេះ​សណ្ឋាគារ១ កណ្តាលរាជធានីបាងកក។ រដ្ឋាភិបាល​ថៃ បាន​​ណែនាំ​ឲ្យ​ពង្រឹង​សន្តិសុខ​សុវត្ថិភាព​ ខណៈ​ពេលអាជ្ញាធរថៃត្រៀម​​រៀបចំពិធី​​បុណ្យ​អបអរ​ឆ្លងឆ្នាំថ្មី ដែលត្រូវទទួលស្វាគមន៍​ភ្ញៀវ​បរទេស​ រាប់លាន​នាក់​។

អ្នកជំនាញវិស័យទេសចរណ៍សាទរការបញ្ចុះតម្លៃទិដ្ឋាការ តែថានៅមិនទាន់គ្រប់គ្រាន់

អ្នកជំនាញខាងវិស័យទេសចរណ៍យល់ឃើញថា ការបញ្ចុះតម្លៃទិដ្ឋាការរបស់រដ្ឋាភិបាលកម្ពុជាដល់ភ្ញៀវទេ

អ្នកជំនាញវិស័យទេសចរណ៍សាទរការបញ្ចុះតម្លៃទិដ្ឋាការ តែថានៅមិនទាន់គ្រប់គ្រាន់

អ្នកជំនាញខាងវិស័យទេសចរណ៍យល់ឃើញថា ការបញ្ចុះតម្លៃទិដ្ឋាការរបស់រដ្ឋាភិបាលកម្ពុជាដល់ភ្ញៀវទេសចរ និងអ្នកធ្វើដំណើរចូលមកកម្ពុជាប្រមាណពី៦ ទៅ ៧ដុល្លារ គឺជាការបន្ធូរអារម្មណ៍ខ្លះសម្រាប់អ្នកប្រកបអាជីវកម្មក្នុងវិស័យទេសចរណ៍។ គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ ធ្នូ រដ្ឋាភិបាលកម្ពុជាបានប្រកាសបញ្ចុះតម្លៃទិដ្ឋាការតាមប្រព័ន្ធ e-Visaនិងប្រព័ន្ធ e-Arrival សម្រាប់អ្នកធ្វើដំណើរ និងអ្នកទេសចរដែលធ្វើដំណើរចូលមកប្រទេសកម្ពុជាចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ទៅ។

អ្នកស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍សាទរកម្ពុជាអះអាងពីការមិនហត់នឿយដើម្បីស្នាមញញឹមកម្ពុជា

ព្រឹត្តិការណ៍សាទរកម្ពុជាដ៏ធំសម្រាប់ឆ្នាំ២០២៤ ចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី៣១ ខែធ្នូ។ អ្នកស

អ្នកស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍សាទរកម្ពុជាអះអាងពីការមិនហត់នឿយដើម្បីស្នាមញញឹមកម្ពុជា

ព្រឹត្តិការណ៍សាទរកម្ពុជាដ៏ធំសម្រាប់ឆ្នាំ២០២៤ ចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី៣១ ខែធ្នូ។ អ្នកស្ម័គ្រចិត្តមួយចំនួនក្នុងព្រឹត្តិការណ៍សាទរកម្ពុជាបានឱ្យដឹងថា ថ្ងៃកម្មវិធីកាន់តែកៀក ការរៀបចំកម្មវិធីក៏កាន់តែមមាញឹក។ ទោះជាយ៉ាងណា ពួកគេបានអះអាងពីការចូលរួមជួយផ្សព្វផ្សាយវប្បធម៌ ប្រពៃណី ទេសចរណ៍ និងម្ហូបអាហារដល់ភ្ញៀវជាតិ និងអន្តរជាតិដោយមិនខ្លាចពីការហត់នឿយឡើយ។ 

អតីតប្រធានាធិបតី ជីមី ខាធ័រ ម្ចាស់ណូបែលសន្តិភាព ស្លាប់វ័យ ១០០ ឆ្នាំ

អតីតប្រធានាធិបតីអាមេរិក ជីមី ខាធ័រ ​( Jimmy Carter) បានទទួលអនិច្ចកម្ម ក្នុងជន្មាយុ ១០០ ឆ្នាំ។ លោក ជីមី

អតីតប្រធានាធិបតី ជីមី ខាធ័រ ម្ចាស់ណូបែលសន្តិភាព ស្លាប់វ័យ ១០០ ឆ្នាំ

អតីតប្រធានាធិបតីអាមេរិក ជីមី ខាធ័រ ​( Jimmy Carter) បានទទួលអនិច្ចកម្ម ក្នុងជន្មាយុ ១០០ ឆ្នាំ។ លោក ជីមី ខាធ័រ ជានិមិត្តរូប​នៃអ្នក​ការទូត​ដ៏ឆ្នើម ដែល​ទទួល​បាន​ពានរង្វាន់​​ណូបែលសន្តិភាព ដោយសារ​ជួយ​ចរចា​សម្រុះសម្រួលឲ្យ​មាន​កិច្ចព្រមព្រៀង​​សន្តិភាព​រវាង​អ៊ីស្រាអែល និង​អេហ្ស៊ីប ហើយ​និង​សកម្មភាព​ផ្សេងៗ​ជាច្រើន​ដើម្បីបុព្វហេតុ​សន្តិភាព សិទ្ធិមនុស្ស ​និង​លទ្ធិប្រជាធិបតេយ្យ​។​ មេថ្នាក់ដឹកនាំគ្រប់ជ្រុងជ្រោយនៃ​ពិភពលោក នៅប្រទេស​សេរី​និងកុម្មុយនិស្ត បាន​សម្រុកផ្ញើសាររំលែកទុក្ខចំពោះ​ប្រជាជាតិអាមេរិក​។

រកឃើញប្រអប់ខ្មៅរបស់យន្តហោះ Boeing ដែលគ្រោះថ្នាក់ធ្លាក់នៅកូរ៉េខាងត្បូង

បន្ទាប់ពីយន្តហោះដឹកអ្នកដំណើរកូរ៉េខាងត្បូង បានធ្លាក់នៅថ្ងៃទី ២៩ ខែធ្នូ និង សម្លាប់ជីវិតមនុ

រកឃើញប្រអប់ខ្មៅរបស់យន្តហោះ Boeing ដែលគ្រោះថ្នាក់ធ្លាក់នៅកូរ៉េខាងត្បូង

បន្ទាប់ពីយន្តហោះដឹកអ្នកដំណើរកូរ៉េខាងត្បូង បានធ្លាក់នៅថ្ងៃទី ២៩ ខែធ្នូ និង សម្លាប់ជីវិតមនុស្សសរុប ១៧៩ នាក់ អាជ្ញាធរកូរ៉េខាងត្បូង ប្រកាសថាបានរកឃើញប្រអប់ខ្មៅ ដែលអាចពន្យល់ពីដើមហតុបណ្តាលឲ្យមានគ្រោះថ្នាក់នេះកើតឡើង។ ទន្ទឹមគ្នានេះដែរ ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង បានបញ្ជាឲ្យត្រួតពិនិត្យយន្តហោះប្រភេទប៊ូអ៊ីងទាំងអស់ទូទាំងប្រទេស និង ប្រកាសកាន់ទុក្ខថ្នាក់ជាតិ ចំនួន ៧ ថ្ងៃ។

សមត្ថកិច្ចចាប់ខ្លួនជនជាតិវៀតណាម១២នាក់ពាក់ព័ន្ធករណីចាប់ជំរិតជនជាតិចិនក្នុងក្រុងបាវិត

ទីបំផុត កម្លាំងនគរបាលនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានចេញចុះបង្រ្កាបករណីចាប់ជំរិតជនជាតិចិន

សមត្ថកិច្ចចាប់ខ្លួនជនជាតិវៀតណាម១២នាក់ពាក់ព័ន្ធករណីចាប់ជំរិតជនជាតិចិនក្នុងក្រុងបាវិត

ទីបំផុត កម្លាំងនគរបាលនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានចេញចុះបង្រ្កាបករណីចាប់ជំរិតជនជាតិចិននៅក្នុងក្រុងបាវិត ខេត្តស្វាយរៀងដោយចាប់បានឧក្រិដ្ឋជនវៀតណាមចំនួន ១២នាក់។ តែមុននឹងចាប់ឧក្រិដ្ឋជនបានសម្រេចនេះ គឺមានករណីចាប់ច្រឡំរថយន្តរបស់ពលរដ្ឋដែលប៉ូលិសសង្ស័យជារថយន្តរបស់ជនចាប់ជំរិត ព្រមទាំងបានបំផ្ទុះអាវុធ និងបង្កឲ្យមានរបួសពលរដ្ឋម្នាក់កាលពីថ្ងៃទី២៧ ធ្នូថ្មីៗកន្លងទៅនេះ។

Get more results via ClueGoal