សៀមរាប៖ ទេសចរជាតិថយ និងទេសចរអន្តរជាតិកើនក្នុងថ្ងៃឆ្លងឆ្នាំ២០២៥ ធៀបនឹង ២០២៤
newsare.net
អាជ្ញាធរខេត្តសៀមរាបបានឲ្យដឹងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នេះថា ចំនួនទេសចរ ដែលត្រៀមឆ្លងចូលឆសៀមរាប៖ ទេសចរជាតិថយ និងទេសចរអន្តរជាតិកើនក្នុងថ្ងៃឆ្លងឆ្នាំ២០២៥ ធៀបនឹង ២០២៤
អាជ្ញាធរខេត្តសៀមរាបបានឲ្យដឹងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នេះថា ចំនួនទេសចរ ដែលត្រៀមឆ្លងចូលឆ្នាំ២០២៥ នៅខេត្តសៀមរាបអាចមានប្រហាក់ប្រហែលនឹងព្រឹត្តិការណ៍ឆ្លងឆ្នាំសកលកាលពីឆ្នាំ ២០២៤ ពោលមានក្នុងរង្វង់ ៣០ម៉ឺននាក់។ លោក លី វណ្ណៈ អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាបបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ក្នុងថ្ងៃទី៣១ ធ្នូនេះថា ការថយចុះនៃទេសចរក្នុងស្រុកនៅសៀមរាប គឺបណ្តាលមកពីពិធីឆ្លងឆ្នាំសកល២០២៥ ប្រព្រឹត្តិទៅចំពាក់កណ្តាលសប្តាហ៍ និងថានៅភ្នំពេញ និងនៅកន្លែងផ្សេងក៏មានរៀបចំព្រឹត្តិការណ៍ឆ្លងឆ្នាំធំៗផងដែរ។ ទោះយ៉ាងណា អ្នកនាំពាក្យខេត្តសៀមរាបរូបនេះ មិនភ្លេចបញ្ជាក់ថា ការថមថយភ្ញៀវក្នុងស្រុកត្រូវបានបំពេញមកវិញដោយភ្ញៀវទេសចរអន្តរជាតិតាមរយៈការកក់ផ្ទះសំណាក់ និងសណ្ឋាគារពេញៗស្ទើរតែ១០០%។ សូមស្តាប់ការបញ្ជាក់របស់លោក លី វណ្ណៈ ដែលរៀបចំដោយ ញឹម សុផល៖ Read more