លោក នួន ប៊ុនថុល៖ទេសចរជាតិ និងបរទេសជាច្រើនបានជ្រើសរើសកោះរ៉ុងជាកន្លែងឆ្លងឆ្នាំសកល
newsare.net
ផ្ទះសំណាក់ និងបឹងកាឡូនៅលើកោះរ៉ុងពេញទៅដោយទេសចរជាតិ និងអន្តរជាតិអំឡុងពេលឆ្លងឆ្នាំសកល ២០២៥ កលោក នួន ប៊ុនថុល៖ទេសចរជាតិ និងបរទេសជាច្រើនបានជ្រើសរើសកោះរ៉ុងជាកន្លែងឆ្លងឆ្នាំសកល
ផ្ទះសំណាក់ និងបឹងកាឡូនៅលើកោះរ៉ុងពេញទៅដោយទេសចរជាតិ និងអន្តរជាតិអំឡុងពេលឆ្លងឆ្នាំសកល ២០២៥ កាលពីយប់ថ្ងៃអង្គារ ទី៣១ ធ្នូ ឆ្នាំ ២០២៤។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង ដែលជាដែនដីមួយស្ថិតក្នុងរដ្ឋបាលខេត្តព្រះសីហនុបានឲ្យដឹងថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត១ម៉ឺននាក់ បានជ្រើសរើសកោះរ៉ុងជាទីតាំងដ៏ពិសិដ្ឋសម្រាប់អបអរឆ្នាំសកល ២០២៥។ តែលោកមិនភ្លេចបញ្ជាក់ថា កន្លែងស្នាក់នៅ នៅមិនទាន់អាចឆ្លើយតបនឹងចំនួនទេសចរដ៏ច្រើនសន្ធឹកសន្ធាប់ ដែលទាមទារឲ្យមានការចូលរួមកសាងបន្ថែមទៀតពីសំណាក់ម្ចាស់កម្មសិទ្ធិដីធ្លីលើកោះរ៉ុង និងពីសំណាក់វិនិយោគិនបរទេស៕ Read more