Cambodia



ប្រមុខការទូត​បារាំង​និង​អាល្លឺម៉ង់ជួប​មេដឹកនាំ​ថ្មី​ស៊ីរី​នៅដាម៉ាស

ប្រមុខ​ការទូត​បារាំង​និង​អាល្លឺម៉ង់ បាន​អញ្ជើញ​ទៅ​ដល់​ក្រុង​ដាម៉ាស​នៅ​ថ្ងៃ​សុក្រ​ទី​៣​ម

លោក វន់ ពៅ៖ ជាតិជាសកម្មជនសង្គម ខ្ញុំរងនូវការប្រើហិង្សាស្ទើរតែបាត់បង់ជីវិត

ទោះ​បី​ជា​ធ្លាប់​រង​ការ​ប្រើ​ហិង្សា​ស្ទើរ​តែ​បាត់​បង់​ជីវិត​កាល​ពី​ដើម​ឆ្នាំ​២០១៤ ​ធ្លា

លោក វន់ ពៅ៖ ជាតិជាសកម្មជនសង្គម ខ្ញុំរងនូវការប្រើហិង្សាស្ទើរតែបាត់បង់ជីវិត

ទោះ​បី​ជា​ធ្លាប់​រង​ការ​ប្រើ​ហិង្សា​ស្ទើរ​តែ​បាត់​បង់​ជីវិត​កាល​ពី​ដើម​ឆ្នាំ​២០១៤ ​ធ្លាប់​រង​ការ​គំរាម​កំហែង ​និង​ជួបភាព​អយុត្តិ​ធម៌​ជា​ច្រើន​លើក​ច្រើន​សារ​ តែ ​លោក​ វន់ ពៅ ​ប្រធាន​សមាគម​ប្រជា​ធិប​តេយ្យ​ឯក​រាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ នៅ​តែ​ប្តេជ្ញា​ចិត្ត​ក្រាញ​ននៀល​ជា​មួយ​ការ​ងារ​សង្គម​ដោយ​ឥត​ងាក​រេ​។​ នោះ​ក៏ព្រោះ​តែ​លោក​ធ្លាប់​បាន​ហែល​ឆ្លង​កាត់​ខ្សែ​ជីវិត​ជា​ក្មេង​កំព្រា​ឳពុក​តាំង​ពីអាយុ​១​ខួប​ និង​កំព្រា​ម្តាយ​តាំង​ពី​អាយុ​៨​ឆ្នាំ ​ដោយ​សារ​របប​ខ្មែរ​ក្រហម​។ ​មក​ដល់​ពេល​នេះ​ លោក​ វន់​ ពៅ អះ​អាង​ថា ​លោក​នៅ​បន្ត​ការ​ងារ​សង្គម​បន្ត​ទៀត​ ទោះ​ជា​ប្រាក់​ឧបត្ថម្ភ​បាន​ត្រឹម​តែ​បង់​ថ្លៃ​ផ្ទះ​ជួល​ និង​អាហារ​៣​ពេល ក្នុង​មួយ​ថ្ងៃ​។

បើកឆាកឆ្នាំថ្មី អាមេរិកលក់អាវុធឲ្យ​ជប៉ុន ក្នុងតម្លៃជាង ៣,៦ ពាន់លានដុល្លារ

​រដ្ឋបាលទីក្រុង​វ៉ាស៊ីន​តោន​ បាន​សម្រេច​លក់គ្រឿងសព្វាវុធ និង​កាំជ្រួច​មីស៊ីល​​ ឲ្យរដ្ឋបា

បើកឆាកឆ្នាំថ្មី អាមេរិកលក់អាវុធឲ្យ​ជប៉ុន ក្នុងតម្លៃជាង ៣,៦ ពាន់លានដុល្លារ

​រដ្ឋបាលទីក្រុង​វ៉ាស៊ីន​តោន​ បាន​សម្រេច​លក់គ្រឿងសព្វាវុធ និង​កាំជ្រួច​មីស៊ីល​​ ឲ្យរដ្ឋបាល​ទីក្រុង​តូក្យូ​ ដែល​ជាសម្ព័ន្ធមិត្ត​ដ៏សំខាន់​នៅអាស៊ី។ សហរដ្ឋអាមេរិក ​បញ្ជាក់ថា ការលក់​អាវុធ​ឲ្យ​ជប៉ុននេះ​ ​ស្រប​តាម​គោលការណ៍​នយោបាយ​យោធា​អាមេរិកនៅបរ​ទេស​ ហើយ​ក៏​ដើម្បី​ឲ្យ​ប្រទេស​នេះការពារខ្លួន​ ទប់ទល់​នឹង​ការ​គំរាម​កំហែង​ក្នុង​តំបន់​អាស៊ីប៉ាស៊ី​ហ្វីក។ 

ភូមា លើកលែងទោសដល់ទណ្ឌិតជិត ៦០០០នាក់ ក្នុងឱកាសខួបឯករាជ្យជាតិ

ក្នុងបរិបទប្រារព្ធបុណ្យឯករាជ្យជាតិប្រចាំឆ្នាំ របបសឹកភូមាបានប្រកាសនៅថ្ងៃសៅរ៍ ទី៤ ធ្នូ អំពី

ភូមា លើកលែងទោសដល់ទណ្ឌិតជិត ៦០០០នាក់ ក្នុងឱកាសខួបឯករាជ្យជាតិ

ក្នុងបរិបទប្រារព្ធបុណ្យឯករាជ្យជាតិប្រចាំឆ្នាំ របបសឹកភូមាបានប្រកាសនៅថ្ងៃសៅរ៍ ទី៤ ធ្នូ អំពីការលើកលែងទោសចំពោះទណ្ឌិតប្រមាណ ៦០០០នាក់ ក្នុងនោះមានទណ្ឌិតបរទេសចំនួន ១៨០នាក់។ របបសឹកភូមាក៏បានអំពាវនាវឲ្យក្រុមឧទ្ទាមជនជាតិភាគតិចភូមា ទម្លាក់អាវុធ និង ងាកមករកការចរចាដោយសន្តិវិធី ដើម្បីដោះស្រាយភាពតានតឹងនយោបាយក្នុងប្រទេស។

អ៊ីតាលី​ និងអ៊ីរ៉ង់ ​មើលមុខគ្នាមិនចំ ក្រោយ​ចាប់ឃុំពលរដ្ឋ​​ទៅវិញទៅមក

​ក្នុងសប្តាហ៍នេះ រដ្ឋបាលទីក្រុង​រ៉ូម​​និងទីក្រុង​តេហេរ៉ង់ ​ទាស់ទែង​ផ្លូវ​ទូត​ជា​​ខ្លាំង

អ៊ីតាលី​ និងអ៊ីរ៉ង់ ​មើលមុខគ្នាមិនចំ ក្រោយ​ចាប់ឃុំពលរដ្ឋ​​ទៅវិញទៅមក

​ក្នុងសប្តាហ៍នេះ រដ្ឋបាលទីក្រុង​រ៉ូម​​និងទីក្រុង​តេហេរ៉ង់ ​ទាស់ទែង​ផ្លូវ​ទូត​ជា​​ខ្លាំង រហូត​ដល់​កោះហៅ​ ឯកអគ្គរដ្ឋទូត ​ទៅសួរ​ដេញដោល តែរៀងៗខ្លួន។ ជម្លោះការទូត​នេះ កើតឡើង​បន្ទាប់ពីសមត្ថកិច្ច​អ៊ីតាលី​ចាប់ឃាត់​ខ្លួនពលរដ្ឋអ៊ីរ៉ង់​ម្នាក់ តាម​ការ​បង្គាប់​របស់សហរដ្ឋអាមេរិក​ ក្នុងបទ​​សង្ស័យលួច​ផ្ទេរ​បច្ចេកវិទ្យាសម្ងាត់​​ទៅឲ្យ​អ៊ីរ៉ង់​​។ ជាការ​សងសឹក អាជ្ញាធរ​អ៊ីរ៉ង់​ចាប់ខ្លួន​អ្នក​កាសែត​អ៊ីតាលី​ ម្នាក់វិញ។

អាមេរិក គ្រោងបញ្ចេញកញ្ចប់ថវិកាជាង ៣០០ លានដុល្លារ សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺផ្តាសាយបក្សី H5N1

រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិកជិតផុតអាណត្តិ ចូ បៃដិន បានប្រកាសកាលពីថ្ងៃសុក្រ ទី៣ មករា អ

អាមេរិក គ្រោងបញ្ចេញកញ្ចប់ថវិកាជាង ៣០០ លានដុល្លារ សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺផ្តាសាយបក្សី H5N1

រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិកជិតផុតអាណត្តិ ចូ បៃដិន បានប្រកាសកាលពីថ្ងៃសុក្រ ទី៣ មករា អំពីការត្រៀមបញ្ចេញកញ្ចប់ថវិការាប់រយលានដុល្លារ ដើម្បីពង្រឹងការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺផ្តាសាយបក្សីប្រភេទ H5N1។

សមត្ថកិច្ចចាប់ខ្លួនមន្រ្តីកងរាជអាវុធហត្ថខេត្តតាកែវ៣នាក់សង្ស័យពាក់ព័ន្ធគ្រឿងញៀន

មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ១នាក់ និងមន្រ្តីអាវុធហត្ថ ២នាក់ត្រូវបានឃាត់ខ្លួន និង

សមត្ថកិច្ចចាប់ខ្លួនមន្រ្តីកងរាជអាវុធហត្ថខេត្តតាកែវ៣នាក់សង្ស័យពាក់ព័ន្ធគ្រឿងញៀន

មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ១នាក់ និងមន្រ្តីអាវុធហត្ថ ២នាក់ត្រូវបានឃាត់ខ្លួន និងយកទៅសួរនាំ ក្រោយសង្ស័យថាមានពាក់ព័ន្ធករណីគ្រឿងញៀន។ នេះបើតាមការបញ្ជាក់របស់លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥។

នាយករដ្ឋមន្ត្រីថៃលោកស្រីភែថងថានប្រកាសមានទ្រព្យសម្បតិ្តសរុបជាង ៤០០លានដុល្លារ

នៅក្នុងប្រទេសថៃ គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយបានលាតត្រដាងនាថ្ងៃទី៣ មករានេះនូវទ្រព

នាយករដ្ឋមន្ត្រីថៃលោកស្រីភែថងថានប្រកាសមានទ្រព្យសម្បតិ្តសរុបជាង ៤០០លានដុល្លារ

នៅក្នុងប្រទេសថៃ គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយបានលាតត្រដាងនាថ្ងៃទី៣ មករានេះនូវទ្រព្យសម្បត្តិរបស់នាយករដ្ឋមន្ត្រី លោកស្រី ភែថងថាន ស៊ីណាវ៉ាត់។ តាមសេចក្តីប្រកាសទ្រព្យសម្បត្តិ លោកស្រី ភែថងថាន ស៊ីណាវ៉ាត់មានទ្រព្យសម្បត្តិសរុបជាង ៤០០លានដុល្លារ ក្នុងនោះមាន កាបូបម៉ាកល្បីៗ ឡានទំនើបៗ អចលនទ្រព្យ លុយក្នុងធនាគារ និងគ្រឿងអលង្ការជាច្រើន។

តើកម្ពុជាចាំបាច់ត្រូវរៀនសូត្រពីរបៀបគ្រប់គ្រងរដ្ឋ និងបក្សពីចិនកុម្មុយនិស្ត?

ថ្មីៗនេះ គណបក្សប្រជាជនកម្ពុជាបានបញ្ជូនគណៈប្រតិភូគណបក្សចំនួន ៣០រូបទៅប្រទេសចិនដើម្បីសិក្ស

តើកម្ពុជាចាំបាច់ត្រូវរៀនសូត្រពីរបៀបគ្រប់គ្រងរដ្ឋ និងបក្សពីចិនកុម្មុយនិស្ត?

ថ្មីៗនេះ គណបក្សប្រជាជនកម្ពុជាបានបញ្ជូនគណៈប្រតិភូគណបក្សចំនួន ៣០រូបទៅប្រទេសចិនដើម្បីសិក្សារៀនសូត្រ និងដកស្រង់បទពិសោធន៍ការងារគ្រប់គ្រងរដ្ឋ និងបក្ស រួមទាំងសិក្សាពីកិច្ចការអភិវឌ្ឍប្រទេសជាតិក្នុងការធ្វើទំនើបកម្មបែបចិន។ ការបញ្ជូនគណៈប្រតិភូគណបក្សទៅសិក្សានៅចិនត្រូវបានបក្សកាន់អំណាចពន្យល់ថា គឺដើម្បីជាមូលដ្ឋាននៃការបង្កើតកិច្ចសហប្រតិបត្តិការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន។ នៅក្នុងការគ្រប់គ្រងរដ្ឋ និងបក្សនេះ តើកម្ពុជាអាចរៀនសូត្រអ្វីខ្លះពីចិនកុម្មុយនិស្ត ខណៈដែលកម្ពុជាជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ?

លោករ៉ុង ឈុនភ្ញាក់ផ្អើលដែលទទួលកាដូឆ្នាំថ្មីដោយការកោះហៅចូលសវនាការ

លោករ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិបានបញ្ចេញប្រតិកម្មភ្ញាក់ផ្អើលចំពោះការទទួលបានកាដូ

លោករ៉ុង ឈុនភ្ញាក់ផ្អើលដែលទទួលកាដូឆ្នាំថ្មីដោយការកោះហៅចូលសវនាការ

លោករ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិបានបញ្ចេញប្រតិកម្មភ្ញាក់ផ្អើលចំពោះការទទួលបានកាដូឆ្នាំថ្មី ២០២៥ ដោយការកោះហៅឲ្យលោកចូលសវនាការ។ ប្រតិកម្មនេះកើតឡើង បន្ទាប់ពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាក្នុងថ្ងៃ៣១ ធ្នូ ឆ្នាំ២០២៤ កោះហៅលោករ៉ុង ឈុនឲ្យចូលបំភ្លឺក្នុងបទល្មើសមិនរាងចាលនៅថ្ងៃទី១៧ មករាខាងមុខ។

បារាំង​ចង់​មាន​​ច្បាប់​កំរិត​ការ​ប្រើប្រាស់​អេក្រង់​របស់​កុមារ

​​ដោយចង់​ដាស់​ស្មារតី​អ្នក​ជា​ឪពុកម្តាយ​ទាំងអស់ឱ្យ​យល់​​អំពី​គ្រោះ​ថ្នាក់​នៃ​ការ​ប្រើប

បារាំង​ចង់​មាន​​ច្បាប់​កំរិត​ការ​ប្រើប្រាស់​អេក្រង់​របស់​កុមារ

​​ដោយចង់​ដាស់​ស្មារតី​អ្នក​ជា​ឪពុកម្តាយ​ទាំងអស់ឱ្យ​យល់​​អំពី​គ្រោះ​ថ្នាក់​នៃ​ការ​ប្រើប្រាស់​អេក្រង់​របស់​ក្មេង ​អាជ្ញាធរ​បារាំង​បាន​បញ្ចូល​អនុសាសន៍​ស្តីពីការ​ប្រើប្រាស់អេក្រង់​ក្នុង​សៀវភៅតាម​ដាន​​សុខភាព​កុមារ​ ចាប់​ពី​ថ្ងៃទី​១​មករា​២០២៥​នេះ​ទៅ។ តើការ​លេង​​ទូរស័ព្ទ ឬ​នៅ​មុខ​អេក្រង់​ តាំង​ពី​តូច ​មាន​​គ្រោះថ្នាក់យ៉ាងណា?

កូរ៉េខាង​ត្បូងវឹកវរ​ខ្លាំង​​ពេល​ប៉ុន​ប៉ង​​ចាប់ខ្លួន​​ប្រធានាធិបតី​ព្យួរ​​អំណាច

នៅ​ថ្ងៃ​សុក្រ​ទី​៣​មករា ប៉ូលិស​និង​ក្រុម​រដ្ឋ​អាជ្ញា​​​កូរ៉េខាង​ត្បូង​បាន​នាំ​គ្នាទៅ​ចា

កូរ៉េខាង​ត្បូងវឹកវរ​ខ្លាំង​​ពេល​ប៉ុន​ប៉ង​​ចាប់ខ្លួន​​ប្រធានាធិបតី​ព្យួរ​​អំណាច

នៅ​ថ្ងៃ​សុក្រ​ទី​៣​មករា ប៉ូលិស​និង​ក្រុម​រដ្ឋ​អាជ្ញា​​​កូរ៉េខាង​ត្បូង​បាន​នាំ​គ្នាទៅ​ចាប់​ខ្លួន​លោក ​យូន សុកយោល ប្រធានាធិបតីដែល​សភា​បាន​​​​ព្យួរតំណែង ដល់​​គេហដ្ឋាន​ ប៉ុន្តែមិន​បាន​សម្រេច។ ប្រធានាធិបតី​ជាប់​ចោទ​​ ​យូនសុកយោល បាន​ទទួល​ការ​​ការពារពីសំណាក់​​សកម្មជនស្មោះស្ម័គ្រ​​និង​កង​អង្គរក្ស​ ច្រើន​ទ្វេជាង​សព្វដង។ ការ​ចាប់​ខ្លួន​ហាក់​បាន​និង​កំពុងរុញ​ច្រាន​កូរ៉េខាង​ត្បូង​ឱ្យ​ធ្លាក់​ក្នុងទិដ្ឋភាព​វឹកវរ​ច្របូកច្របល់​ជា​ថ្មី។

រដ្ឋាភិបាលបដិសេធលើការលើកឡើងថា ការដឹកនាំរបស់លោក ហ៊ុន ម៉ាណែតបង្កហានិភ័យដល់ប្រទេសជាតិ

នៅថ្ងៃព្រហស្បតិ៍ ទី០២ មករា ក្រុមអ្នកតស៊ូមតិកម្ពុជាបានចេញផ្សាយរបាយការណ៍ស្តីពីការសង្កេត និង

រដ្ឋាភិបាលបដិសេធលើការលើកឡើងថា ការដឹកនាំរបស់លោក ហ៊ុន ម៉ាណែតបង្កហានិភ័យដល់ប្រទេសជាតិ

នៅថ្ងៃព្រហស្បតិ៍ ទី០២ មករា ក្រុមអ្នកតស៊ូមតិកម្ពុជាបានចេញផ្សាយរបាយការណ៍ស្តីពីការសង្កេត និងវាយតម្លៃពីសកម្មភាពរបស់រដ្ឋាភិបាលក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែតក្នុងរយៈពេល ១៦ខែ។ តាមក្រុមអ្នកតស៊ូមតិកម្ពុជា ការដឹកនាំរបស់លោកហ៊ុន ម៉ាណែតក្នុងរយៈពេល ១៦ខែកំពុងបង្កហានិភ័យដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ។ តែអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានបដិសេធលើការអះអាងនេះដោយបញ្ជាក់ថា ការដឹកនាំរបស់លោកហ៊ុន ម៉ាណែតកំពុងមានភាពរីកចម្រើនដល់កម្ពុជា។

លោក ចាន់ យុត្ថា៖ សីតុណ្ហភាពឆ្នាំនេះនៅកម្ពុជាត្រជាក់ខ្លាំងរហូត១៣អង្សារសេនៅតំបន់ខ្លះ

ចាប់ពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ ទៅប៉ុន្មានថ្ងៃខាងមុខ សីតុណ្ហភាពអប្បបរមានៅក្នុងប្រទេសកម្ពុ

លោក ចាន់ យុត្ថា៖ សីតុណ្ហភាពឆ្នាំនេះនៅកម្ពុជាត្រជាក់ខ្លាំងរហូត១៣អង្សារសេនៅតំបន់ខ្លះ

ចាប់ពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ ទៅប៉ុន្មានថ្ងៃខាងមុខ សីតុណ្ហភាពអប្បបរមានៅក្នុងប្រទេសកម្ពុជានឹងចុះត្រជាក់ខ្លាំងរហូតដល់ ១៣អង្សារសេ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥នេះ លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧត្តុនិយម បានឲ្យដឹងថាអាកាសធាតុនៅរដូវរំហើយ ឬរដូវរងារនៅឆ្នាំនេះត្រជាក់ខ្លាំងជាងឆ្នាំកន្លងទៅ។ តែលោកថា មិនមែនជាទូទៅទេ ពោលគឺការចុះត្រជាក់ខ្លាំង ភាគច្រើននៅតំបន់ជួរភ្នំ តំបន់ខ្ពង់រាប និងខេត្តមួយចំនួន។

ចូល​ឆ្នាំ​ថ្មី​ភ្លាម អាមេរិក​រង​ឧប្បត្តិហេតុបែប​ភេរវក​ម្មពីរបន្ត​បន្ទាប់​គ្នា

នៅ​សហរដ្ឋ​អាមេរិក ក្រោយ​​ភេរវកម្ម​​ ឡានបើក​បុកហ្វូង​​មនុស្ស ក្នុង​សង្កាត់​ទេសចរណ៍​​នៃក្រ

ចូល​ឆ្នាំ​ថ្មី​ភ្លាម អាមេរិក​រង​ឧប្បត្តិហេតុបែប​ភេរវក​ម្មពីរបន្ត​បន្ទាប់​គ្នា

នៅ​សហរដ្ឋ​អាមេរិក ក្រោយ​​ភេរវកម្ម​​ ឡានបើក​បុកហ្វូង​​មនុស្ស ក្នុង​សង្កាត់​ទេសចរណ៍​​នៃក្រុង​​នូវែលអរឡេអង់ ក្នុង​យប់​ឆ្លង​ឆ្នាំ នៅ​ថ្ងៃ​ពុធ​ទី​១​មករា​ដដែល​នេះ​ មាន​ករណី​បំផ្ទុះ​រថយន្ត​មួយ​គ្រឿងស្លាប់​មនុស្ស​ម្នាក់​​នៅ​មុខ​សណ្ឋាគារTrump នៅ​ក្រុង​Las Vegas។ អាជ្ញាធរ​អាមេរិក​កំពុង​អង្កេត​ថា​តើ​ហេតុការណ៍​ទាំងពីរ​នេះមាន​ទំនាក់ទំនង​នឹង​គ្នា​ដែរ​ឬ​អត់។

លោក ស សុខា៖ គួរបង្កើតក្រុមការងារចល័តត្រួតពិនិត្យ និងដាក់ទោសអ្នកប្រើផ្លាកលេខក្លែងក្លាយ

ផ្លាកលេខយានយន្តក្លែងក្លាយទាំងរថយន្ត និងម៉ូតូនៅតែជាបញ្ហាប្រឈម ពិសេសករណីយានយន្តពីរផ្សេងគ្

លោក ស សុខា៖ គួរបង្កើតក្រុមការងារចល័តត្រួតពិនិត្យ និងដាក់ទោសអ្នកប្រើផ្លាកលេខក្លែងក្លាយ

ផ្លាកលេខយានយន្តក្លែងក្លាយទាំងរថយន្ត និងម៉ូតូនៅតែជាបញ្ហាប្រឈម ពិសេសករណីយានយន្តពីរផ្សេងគ្នាពាក់ផ្លាកលេខតែមួយ ដោយសំអាងថាផ្លាកលេខដើមបានបាត់។ នៅក្នុងពិធីបិទសន្និបាតរបស់អគ្គស្នងការដ្ឋាននគរបាលជាតិកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រាប់ឲ្យសមត្ថកិច្ចយកចិត្តទុកដាក់ខ្ពស់ចំពោះផ្លាកលេខយានយន្តក្លែងក្លាយ។ តាម លោក ស សុខា សមត្ថកិច្ចអាចបង្កើតក្រុមការងារចល័តមួយ ដើម្បីត្រួតពិនិត្យបញ្ហាផ្លាកលេខយានយន្តក្លែងក្លាយ និងដាក់ទោសទណ្ឌទៅលើជនល្មើស។ សូមស្តាប់ការលើកឡើងរបស់លោក ស សុខា ដែលរៀបចំឡើងដោយ ញឹម សុផល៖

តើកម្ពុជាគួរធ្វើអ្វីបន្ថែមដើម្បីបង្កើនប្រសិទ្ធភាពក្នុងការកម្ចាត់គ្រឿងញៀនខុសច្បាប់?

របាយការណ៍បឋមរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបង្ហាញថា ក្នុងមួយឆ្នាំ២០២៤ កម្ពុជារឹ

តើកម្ពុជាគួរធ្វើអ្វីបន្ថែមដើម្បីបង្កើនប្រសិទ្ធភាពក្នុងការកម្ចាត់គ្រឿងញៀនខុសច្បាប់?

របាយការណ៍បឋមរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបង្ហាញថា ក្នុងមួយឆ្នាំ២០២៤ កម្ពុជារឹបអូសបានគ្រឿងញៀនខុសច្បាប់ចំនួន ១៤,៧តោន និងក៏បានឃាត់ខ្លួនមនុស្សជាង ២ម៉ឺន៦ពាន់នាក់។ ចំនួននេះបានកើនឡើង ៣០,៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ សម្រាប់អ្នកតាមដានសង្គម បញ្ហាគ្រឿងញៀននៅតែជាចំណោតក្នុងសង្គមកម្ពុជា ព្រោះវាបានបង្កផលប៉ះពាល់ជាច្រើនដល់ប្រជាពលរដ្ឋ ពិសេសយុវជន។ ក្នុងន័យនេះ អ្នកវិភាគសង្គមចង់ឲ្យរដ្ឋាភិបាលពង្រឹងការអនុវត្តច្បាប់ និងលុបបំបាត់អំពើពុករលួយដើម្បីទប់ស្កាត់បញ្ហាគ្រឿងញៀននេះឱ្យមានប្រសិទ្ធភាព។

អាមេរិករង​ភេរវកម្ម​​ឡានបើកបុកហ្វូង​​មនុស្សក្នុង​យប់​ឆ្លង​ឆ្នាំស្លាប់​ជា​ច្រើន​នាក់

មាន​ស្លាប់​យ៉ាង​ហោច​ណាស់​១០​នាក់ និង​របួស​ជា​ច្រើន​នាក់​ នៅ​ក្នុង​ភេរវកម្ម​​បើក​ឡាន​ បុក

អាមេរិករង​ភេរវកម្ម​​ឡានបើកបុកហ្វូង​​មនុស្សក្នុង​យប់​ឆ្លង​ឆ្នាំស្លាប់​ជា​ច្រើន​នាក់

មាន​ស្លាប់​យ៉ាង​ហោច​ណាស់​១០​នាក់ និង​របួស​ជា​ច្រើន​នាក់​ នៅ​ក្នុង​ភេរវកម្ម​​បើក​ឡាន​ បុក​​សម្លាប់​មនុស្ស ក្នុង​សង្កាត់​ទេសចរណ៍ដ៏​ល្បីល្បាញ​បំផុត​មួយ​​នៃក្រុង​​នូវែលអរឡេអង់ របស់​សហរដ្ឋ​អាមេរិក។ ហេតុការណ៍​បាន​កើត​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពីធីបុណ្យ​​ឆ្លង​ឆ្នាំថ្មី​ឆ្នាំ​២០២៥។

ឆ្នាំ​២០២៤ ​បង់ក្លាដែស​មានហិង្សាបង្ហូរឈាមនិង​ព្រួតវាយសម្លាប់​ច្រើន​​ខ្លាំង

ក្រុម​អង្គការសង្គមស៊ីវិលការពារសិទ្ធិមនុស្ស ចំនួន​៣ នៅបង់ក្លាដែស នាំគ្នា​ថ្កោលទោស​រិះគន់ថ

ឆ្នាំ​២០២៤ ​បង់ក្លាដែស​មានហិង្សាបង្ហូរឈាមនិង​ព្រួតវាយសម្លាប់​ច្រើន​​ខ្លាំង

ក្រុម​អង្គការសង្គមស៊ីវិលការពារសិទ្ធិមនុស្ស ចំនួន​៣ នៅបង់ក្លាដែស នាំគ្នា​ថ្កោលទោស​រិះគន់ថា ប្រទេសនេះ​​ ជួប​​អំពើហិង្សាបង្ហូរឈាម និង​ការ​រួម​ព្រួតដៃគ្នា​វាយសម្លាប់ច្រើន​សម្បើមណាស់ ក្នុង​ឆ្នាំ២០២៤កន្លងទៅនេះ។ ករណី​ប្រើ​ហិង្សានិងការ​កាត់ទោស​តាម​ទំនើងចិត្តក្រៅប្រព័ន្ធ​តុលាការ កើតមាន​​ជាហូរហែ ក្រោយ​ពី​បាតុកម្ម​​​បណ្តេញ​នាយករដ្ឋមន្ត្រី កាលពី​ខែសីហា ឆ្នាំ២០២៤។ ទង្វើឃោរឃៅ​នេះ បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាច្រើន​សិបនាក់។

អាមេរិករង​ភេរវកម្ម​បើក​ឡានបំបុក​​មនុស្សក្នុង​យប់​ឆ្លង​ឆ្នាំស្លាប់​ជា​ច្រើន​នាក់

មាន​ស្លាប់​យ៉ាង​ហោច​ណាស់​១០​នាក់ និង​របួស​ជា​ច្រើន​នាក់​ នៅ​ក្នុង​ភេរវកម្ម​​បើក​ឡាន​ បុក

អាមេរិករង​ភេរវកម្ម​បើក​ឡានបំបុក​​មនុស្សក្នុង​យប់​ឆ្លង​ឆ្នាំស្លាប់​ជា​ច្រើន​នាក់

មាន​ស្លាប់​យ៉ាង​ហោច​ណាស់​១០​នាក់ និង​របួស​ជា​ច្រើន​នាក់​ នៅ​ក្នុង​ភេរវកម្ម​​បើក​ឡាន​ បុក​​សម្លាប់​មនុស្ស ក្នុង​សង្កាត់​ទេសចរណ៍ដ៏​ល្បីល្បាញ​បំផុត​មួយ​​នៃក្រុង​​នូវែលអរឡេអង់ របស់​សហរដ្ឋ​អាមេរិក។ ហេតុការណ៍​បាន​កើត​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពីធីបុណ្យ​​ឆ្លង​ឆ្នាំថ្មី​ឆ្នាំ​២០២៥។

លោក នួន ប៊ុនថុល៖ទេសចរជាតិ និងបរទេសជាច្រើនបានជ្រើសរើសកោះរ៉ុងជាកន្លែងឆ្លងឆ្នាំសកល

ផ្ទះសំណាក់ និងបឹងកាឡូនៅលើកោះរ៉ុងពេញទៅដោយទេសចរជាតិ និងអន្តរជាតិអំឡុងពេលឆ្លងឆ្នាំសកល ២០២៥ ក

លោក នួន ប៊ុនថុល៖ទេសចរជាតិ និងបរទេសជាច្រើនបានជ្រើសរើសកោះរ៉ុងជាកន្លែងឆ្លងឆ្នាំសកល

ផ្ទះសំណាក់ និងបឹងកាឡូនៅលើកោះរ៉ុងពេញទៅដោយទេសចរជាតិ និងអន្តរជាតិអំឡុងពេលឆ្លងឆ្នាំសកល ២០២៥ កាលពីយប់ថ្ងៃអង្គារ ទី៣១ ធ្នូ ឆ្នាំ ២០២៤។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង ដែលជាដែនដីមួយស្ថិតក្នុងរដ្ឋបាលខេត្តព្រះសីហនុបានឲ្យដឹងថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត១ម៉ឺននាក់ បានជ្រើសរើសកោះរ៉ុងជាទីតាំងដ៏ពិសិដ្ឋសម្រាប់អបអរឆ្នាំសកល ២០២៥។ តែលោកមិនភ្លេចបញ្ជាក់ថា កន្លែងស្នាក់នៅ នៅមិនទាន់អាចឆ្លើយតបនឹងចំនួនទេសចរដ៏ច្រើនសន្ធឹកសន្ធាប់ ដែលទាមទារឲ្យមានការចូលរួមកសាងបន្ថែមទៀតពីសំណាក់ម្ចាស់កម្មសិទ្ធិដីធ្លីលើកោះរ៉ុង និងពីសំណាក់វិនិយោគិនបរទេស៕

អ្វី​ជា​ក្តីសង្ឃឹម​របស់ពិភពលោក​​សម្រាប់ឆ្នាំ​២០២៥?

សួស្តី​ឆ្នាំ​ថ្មី​ ឆ្នាំ​សកល​២០២៥! ពិភពលោក​បាន​ឆ្លង​ចូល​ឆ្នាំ​២០២៥​ហើយ។ អាស៊ី ដើម​បូព៌ា អឺ

អ្វី​ជា​ក្តីសង្ឃឹម​របស់ពិភពលោក​​សម្រាប់ឆ្នាំ​២០២៥?

សួស្តី​ឆ្នាំ​ថ្មី​ ឆ្នាំ​សកល​២០២៥! ពិភពលោក​បាន​ឆ្លង​ចូល​ឆ្នាំ​២០២៥​ហើយ។ អាស៊ី ដើម​បូព៌ា អឺរ៉ុប អាមេរិក អបអរ​ពិធីឆ្លង​ឆ្នាំ​ជា​បន្ត​បន្ទាប់ ជាមួយ​នឹង​ក្តី​សង្ឃឹម​ថ្មី។ នៅ​ក្នុង​សារ​អបអរ​ឆ្នាំ​ថ្មី​ ប្រមុខ​ដឹកនាំ​នីមួយៗ​បាន​បង្ហាញ​ក្តី​សង្ឃឹម​ផ្សេងគ្នាៗ។

បក្សក្រៅរដ្ឋាភិបាលចង់ឃើញរដ្ឋាភិបាលបើកលំហសិទ្ធិសេរីភាពនយោបាយដល់ពលរដ្ឋក្នុងឆ្នាំ២០២៥

គណបក្សនយោបាយក្រៅរដ្ឋាភិបាលបានកត់សម្គាល់ឃើញថា សិទ្ធិសេរីភាពផ្នែកនយោបាយរបស់ពលរដ្ឋមានការរឹ

បក្សក្រៅរដ្ឋាភិបាលចង់ឃើញរដ្ឋាភិបាលបើកលំហសិទ្ធិសេរីភាពនយោបាយដល់ពលរដ្ឋក្នុងឆ្នាំ២០២៥

គណបក្សនយោបាយក្រៅរដ្ឋាភិបាលបានកត់សម្គាល់ឃើញថា សិទ្ធិសេរីភាពផ្នែកនយោបាយរបស់ពលរដ្ឋមានការរឹតត្បិតខ្លាំងនៅប៉ុន្មានឆ្នាំកន្លងទៅនេះ។ ពួកគេបានលើកឡើងពីការរើសអើងនយោបាយ ឬការចាប់ឃុំអ្នកនយោបាយដែលហ៊ានរិះគន់សកម្មភាពរបស់រដ្ឋាភិបាល។ តែសម្រាប់ឆ្នាំថ្មី ២០២៥ គណបក្សក្រៅរដ្ឋាភិបាលចង់ឃើញរដ្ឋាភិបាលបើកលំហសិទ្ធិសេរីភាពផ្នែកនយោបាយជូនប្រជាពលរដ្ឋ និងរួបរួមផ្សះផ្សាដើម្បីផលប្រយោជន៍ជាតិជាធំ។

កូរ៉េខាងត្បូងបញ្ជូនប្រអប់ខ្មៅយន្តហោះឆេះពី៣ថ្ងៃមុន ទៅវិភាគនៅអាមេរិក

​កូរ៉េ​ខាងត្បូងសហការ​ជាមួយ​សហរដ្ឋអាមេរិក​ កំពុងតែ​ស៊ើបអង្កេតយ៉ាងសកម្ម​ចំពោះគ្រោះថ្នាក់​

កូរ៉េខាងត្បូងបញ្ជូនប្រអប់ខ្មៅយន្តហោះឆេះពី៣ថ្ងៃមុន ទៅវិភាគនៅអាមេរិក

​កូរ៉េ​ខាងត្បូងសហការ​ជាមួយ​សហរដ្ឋអាមេរិក​ កំពុងតែ​ស៊ើបអង្កេតយ៉ាងសកម្ម​ចំពោះគ្រោះថ្នាក់​ឆេះ​យន្តហោះប៊ូអ៊ីង ​ដែល​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ១៧៩នាក់។ អាជ្ញាធរ​អាកាសចរណ៍កូរ៉េ បាន​ប្រកាស​ថា​នឹង​បញ្ជូន​ប្រអប់​ខ្មៅ១​ទៅវិភាគកោសលវិច័យ នៅអាមេរិក ដើម្បីរក​មើលមូលហេតុពិត​​នៃគ្រោះសោកនាដកម្ម​។

មនុស្សចំនួន ៤១នាក់បានពុលនំសាំងវិចនៅក្នុងខេត្តព្រះសីហនុ

មនុស្សចំនួន ៤១នាក់នៅក្នុងខេត្តព្រះសីហនុត្រូវបានបញ្ចូនទៅមន្ទីរពេទ្យភ្លាមៗ ក្រោយករណីពុលនំ

មនុស្សចំនួន ៤១នាក់បានពុលនំសាំងវិចនៅក្នុងខេត្តព្រះសីហនុ

មនុស្សចំនួន ៤១នាក់នៅក្នុងខេត្តព្រះសីហនុត្រូវបានបញ្ចូនទៅមន្ទីរពេទ្យភ្លាមៗ ក្រោយករណីពុលនំសាំងវិចដែលមានផ្ទុកប៉ាតេរីចំនួន ២ប្រភេទកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤។ នេះបើតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំហៅកាត់ ក.ប.ប នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤។

ព្រឹត្តិការណ៍សាទរកម្ពុជាក្នុងពិធីឆ្លងឆ្នាំសកលមានការទាក់ទាញទាំងភ្ញៀវជាតិនិងអន្តរជាតិ

ព្រឹត្តិការណ័នៃពិធីបុណ្យឆ្លងឆ្នាំសកល ដែលអោយឈ្មោះថា សាទរកម្ពុជា ត្រូវបានរៀបចំធ្វើឡើងយ៉ាងអ

ព្រឹត្តិការណ៍សាទរកម្ពុជាក្នុងពិធីឆ្លងឆ្នាំសកលមានការទាក់ទាញទាំងភ្ញៀវជាតិនិងអន្តរជាតិ

ព្រឹត្តិការណ័នៃពិធីបុណ្យឆ្លងឆ្នាំសកល ដែលអោយឈ្មោះថា សាទរកម្ពុជា ត្រូវបានរៀបចំធ្វើឡើងយ៉ាងអធិកអធម ជាលើកដំបូងតាំងពីរសៀលថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២៤ រហូតដល់ព្រឹកថ្ងៃ១ មករា ឆ្នាំ២០២៥ នៅតាមបណ្តោយមាត់ទន្លេចតុមុខ​រហូត​ដល់ខាងមុខសួនច្បារព្រះបុរមរាជវាំង ។ ព្រឹត្តិការណ៍សាទរកម្ពុជា ដែលរួមមានក្បួនដង្ហែររបស់យុវជនរាប់ពាន់នាក់ រួមទាំងការ​សម្តែងសិល្បៈ ការលេងល្បែងកីឡា ការលក់ម្ហូបអាហារ ការតុបតែងលំអ ព្រមទាំងការតាំងបង្ហាញ​នូវ​ផ្ទាំងទស្សនីយភាពយក្សប្លែកៗ​បែបចម្រុះពណ៌ ទាំង​បុរាណនិងសម័យ បានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកចូលរួមរាប់ម៉ឺននាក់​ទាំង​​ភ្ញៀវជាតិនិងអន្តរជាតិ។ 

មនុស្ស ៤នាក់ត្រូវបានបញ្ជូនទៅពន្ធនាគារពីបទ «ភ្នាក់ងារល្បែងស៊ីសង»

អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជាបានប្រកាសក្នុងថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២៤ ថា កងកម្លាំងនគរបាល

មនុស្ស ៤នាក់ត្រូវបានបញ្ជូនទៅពន្ធនាគារពីបទ «ភ្នាក់ងារល្បែងស៊ីសង»

អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជាបានប្រកាសក្នុងថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២៤ ថា កងកម្លាំងនគរបាលជាតិបានចាប់ខ្លួនមនុស្ស ៤នាក់បញ្ជូនទៅដាក់ក្នុងពន្ធនាគារពីបទចោទ «ភ្នាក់ងារល្បែងស៊ីសង»។ តាមអគ្គស្នងការដ្ឋាននគរបាលជាតិ វិធានការច្បាប់នេះធ្វើឡើង បន្ទាប់ពីសមត្ថកិច្ចរកឃើញថា ពួកគេនៅតែបន្តបង្ហោះផ្សព្វផ្សាយល្បែងខុសច្បាប់តាមប្រព័ន្ធអនឡាញដែលផ្ទុយពីសារាចរណែនាំរបស់ក្រសួងមហាផ្ទៃ។  

អគ្គិភ័យ ឆេះរូបព្រះឆាយលក្ខណ៍ព្រះមហាក្សត្រក្នុងព្រឹត្តិការណ៍ «សាទរកម្ពុជា» ឆ្នាំសកល ២០២៥

អគ្គិភ័យ​មួយ​បាន​ឆាប​ឆេះ​រូប​ព្រះឆាយ​លក្ខណ៍​របស់​ព្រះមហាក្សត្រ​សម្តេច​ព្រះ​បរមនាថ នរោត្

អគ្គិភ័យ ឆេះរូបព្រះឆាយលក្ខណ៍ព្រះមហាក្សត្រក្នុងព្រឹត្តិការណ៍ «សាទរកម្ពុជា» ឆ្នាំសកល ២០២៥

អគ្គិភ័យ​មួយ​បាន​ឆាប​ឆេះ​រូប​ព្រះឆាយ​លក្ខណ៍​របស់​ព្រះមហាក្សត្រ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនីដែល​តាំង​នៅ​មុខ​ព្រះ​បរម​រាជ​វាំង ​ខណៈ​មាន​ការ​រៀប​ចំ​ព្រឹត្តិ​ការណ៍​«សាទរកម្ពុជា» ​អបអរ​សារ​ទរ​ឆ្លង​ឆ្នាំថ្មី​ ឆ្នាំសកល​ ២០២៥ ដោយមាន​ការ​បាញ់​កាំជ្រួច​នៅពាក់​កណ្តាល​យប់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ ២០២៤​។

សារអបអរ​ឆ្នាំថ្មី ប្រមុខរដ្ឋ​ចិនសន្យាពី​​វឌ្ឍនភាពសេដ្ឋកិច្ច និងជំរុញសន្តិភាព

នាឱកាស​ថ្លែង​សារ​អបអរឆ្លង​ឆ្នាំថ្មី ប្រធានាធិបតីចិន ស៊ី ជីនពីង រំពឹង​សន្ទុះ​កំណើន​សេដ្ឋកិ

សារអបអរ​ឆ្នាំថ្មី ប្រមុខរដ្ឋ​ចិនសន្យាពី​​វឌ្ឍនភាពសេដ្ឋកិច្ច និងជំរុញសន្តិភាព

នាឱកាស​ថ្លែង​សារ​អបអរឆ្លង​ឆ្នាំថ្មី ប្រធានាធិបតីចិន ស៊ី ជីនពីង រំពឹង​សន្ទុះ​កំណើន​សេដ្ឋកិច្ច ហើយ​និង​ប្រកាសជំរុញ​សន្តិភាព​ក្នុង​ពិភពលោក។ ផ្ទុយទៅវិញ អ្នក​ជំនាញហិរញ្ញវត្ថុ បាន​ព្រមាន​ថា​ សេដ្ឋកិច្ច​ចិន​នឹងដាំក្បាលចុះ ប្រសិន​បើ​មិន​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​ នោះទេ។ ទោះបី​ជាថ្លែងពី​សន្តិភាព​ពេញៗមាត់ តែថ្នាក់ដឹកនាំ​ចិនបញ្ជាក់ថា បន្ទាត់​​នយោបាយ​អន្តរជាតិ​​ចិន ​នឹងមិន​ផ្តាច់​ចេញពី​រុស្ស៊ី​ នោះឡើយ​។​

សៀមរាប៖ ទេសចរជាតិថយ និងទេសចរអន្តរជាតិកើនក្នុងថ្ងៃឆ្លងឆ្នាំ២០២៥ ធៀបនឹង ២០២៤

អាជ្ញាធរខេត្តសៀមរាបបានឲ្យដឹងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នេះថា ចំនួនទេសចរ ដែលត្រៀមឆ្លងចូលឆ

សៀមរាប៖ ទេសចរជាតិថយ និងទេសចរអន្តរជាតិកើនក្នុងថ្ងៃឆ្លងឆ្នាំ២០២៥ ធៀបនឹង ២០២៤

អាជ្ញាធរខេត្តសៀមរាបបានឲ្យដឹងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នេះថា ចំនួនទេសចរ ដែលត្រៀមឆ្លងចូលឆ្នាំ២០២៥ នៅខេត្តសៀមរាបអាចមានប្រហាក់ប្រហែលនឹងព្រឹត្តិការណ៍ឆ្លងឆ្នាំសកលកាលពីឆ្នាំ ២០២៤ ពោលមានក្នុងរង្វង់ ៣០ម៉ឺននាក់។ លោក លី វណ្ណៈ អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាបបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ក្នុងថ្ងៃទី៣១ ធ្នូនេះថា ការថយចុះនៃទេសចរក្នុងស្រុកនៅសៀមរាប គឺបណ្តាលមកពីពិធីឆ្លងឆ្នាំសកល២០២៥ ប្រព្រឹត្តិទៅចំពាក់កណ្តាលសប្តាហ៍ និងថានៅភ្នំពេញ និងនៅកន្លែងផ្សេងក៏មានរៀបចំព្រឹត្តិការណ៍ឆ្លងឆ្នាំធំៗផងដែរ។ ទោះយ៉ាងណា អ្នកនាំពាក្យខេត្តសៀមរាបរូបនេះ មិនភ្លេចបញ្ជាក់ថា ការថមថយភ្ញៀវក្នុងស្រុកត្រូវបានបំពេញមកវិញដោយភ្ញៀវទេសចរអន្តរជាតិតាមរយៈការកក់ផ្ទះសំណាក់ និងសណ្ឋាគារពេញៗស្ទើរតែ១០០%។ សូមស្តាប់ការបញ្ជាក់របស់លោក លី វណ្ណៈ ដែលរៀបចំដោយ ញឹម សុផល៖

តើមានព្រឹត្តិការណ៍ធំៗ​អ្វី​ខ្លះ​កើត​ឡើង​នៅលើ​ពិភពលោក ក្នុង​​ឆ្នាំ២០២៤?

ឆ្នាំ​២០២៤ បាន​បិទ​បញ្ចប់​ទៅ ជា​មួយ​នឹង​ព្រឹត្តិការណ៍​គួរ​ឱ្យកត់សម្គាល់​មួយ​ចំនួន នៅលើ​ព

តើមានព្រឹត្តិការណ៍ធំៗ​អ្វី​ខ្លះ​កើត​ឡើង​នៅលើ​ពិភពលោក ក្នុង​​ឆ្នាំ២០២៤?

ឆ្នាំ​២០២៤ បាន​បិទ​បញ្ចប់​ទៅ ជា​មួយ​នឹង​ព្រឹត្តិការណ៍​គួរ​ឱ្យកត់សម្គាល់​មួយ​ចំនួន នៅលើ​ពិភពលោក។ ពីដើមបូព៌ា ទៅ​អាមេរិក ​សង្គ្រាម​អ៊ីស្រាអែលនិង​ហាម៉ាស បានរាលដាល​ដល់លីបង់។ ពីការ​ដួល​រលំរបប​បាស្ហារ​អាល់អាសាដ ទៅ​ការ​វិល​ត្រលប់​មកកាន់​តំណែង​ជា​ថ្មី​របស់​លោក​ដូណាល់​ត្រាំ។ នៅ​អឺរ៉ុប ​សង្គ្រាម​អ៊ុយក្រែន​រុស្ស៊ី​បាន​ការ​លូក​ដៃពីកូរ៉េខាង​ជើង។ ឯកូរ៉េខាង​ត្បូង​ធ្លាក់ក្នុងវិបត្តិនយោបាយ​ដ៏​ធ្ងន់ធ្ងរ​ ក្រោយ​ការ​ទម្លាក់​ប្រធានាធិបតី យូន សុកយោល។ ។ល។ និង ។ល។ 

ទូតចិនចង់ឲ្យខេត្តព្រះសីហនុជាគំរូនៃកិច្ចសហប្រតិបត្តិការខេត្ត-ក្រុងកម្ពុជា-ចិន

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក វ៉ាង វេនប៊ិន បានលើកឡើងនៅលើហ្វេសប៊ុករបស់លោកថា លោក និងអភិប

ទូតចិនចង់ឲ្យខេត្តព្រះសីហនុជាគំរូនៃកិច្ចសហប្រតិបត្តិការខេត្ត-ក្រុងកម្ពុជា-ចិន

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក វ៉ាង វេនប៊ិន បានលើកឡើងនៅលើហ្វេសប៊ុករបស់លោកថា លោក និងអភិបាលខេត្តព្រះសីហនុ បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការជាច្រើនវិស័យ ក្នុងនោះក៏មានការប្រយុទ្ធប្រឆាំងនឹងការឆបោក និងល្បែងអនឡាញផងដែរ។ ការគូសបញ្ជាក់របស់ឯកអគ្គរដ្ឋទូតចិនដូច្នេះ ធ្វើឡើងបន្ទាប់ពីលោកធ្វើទស្សនកិច្ច និងជួបពិភាក្សាជាលើកដំបូងជាមួយអភិបាលខេត្តព្រះសីហនុនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤។

រុស្ស៊ី និង អ៊ុយក្រែន ដោះដូរឈ្លើយសង្គ្រាមគ្នា ជាង ៣០០ នាក់ មុនថ្ងៃដាច់ឆ្នាំ ២០២៤

រសៀល ថ្ងៃចន្ទ ទី៣០ ខែធ្នូ រុស្ស៊ី និង អ៊ុយក្រែន បានបំពេញប្រតិបត្តិការ ដោះដូរឈ្លើយសឹក សង្គ្រា

រុស្ស៊ី និង អ៊ុយក្រែន ដោះដូរឈ្លើយសង្គ្រាមគ្នា ជាង ៣០០ នាក់ មុនថ្ងៃដាច់ឆ្នាំ ២០២៤

រសៀល ថ្ងៃចន្ទ ទី៣០ ខែធ្នូ រុស្ស៊ី និង អ៊ុយក្រែន បានបំពេញប្រតិបត្តិការ ដោះដូរឈ្លើយសឹក សង្គ្រាម រវាងគ្នានិងគ្នា ជាថ្មីម្តងទៀត។ សរុបទាំងអស់ មានឈ្លើយសឹក ចំនួនជាង ៣០០ នាក់ ដែលត្រូវបាន ភាគីទាំងពីរ ដោះដូរគ្នា នៅមួយថ្ងៃមុន បុណ្យឆ្លងឆ្នាំសកល ២០២៤ ឈានចូល ២០២៥។

តុលាការ​កូរ៉េ​ខាងត្បូង ចេញដីកា​ចាប់ខ្លួន​ប្រធានាធិបតី​ យូន ស៊ុកយោល

តុលាការ​កូរ៉េ​ខាងត្បូង បាន​សម្រេច​ចេញ​ដីកា​បង្ខំឲ្យ​នាំខ្លួន ​ប្រធានាធិបតី  យូន ស៊ុកយោល ឲ្

តុលាការ​កូរ៉េ​ខាងត្បូង ចេញដីកា​ចាប់ខ្លួន​ប្រធានាធិបតី​ យូន ស៊ុកយោល

តុលាការ​កូរ៉េ​ខាងត្បូង បាន​សម្រេច​ចេញ​ដីកា​បង្ខំឲ្យ​នាំខ្លួន ​ប្រធានាធិបតី  យូន ស៊ុកយោល ឲ្យ​ចូល​បំភ្លឺ​​​ចំពោះមុខ​ច្បាប់ ក្នុង​សំណុំរឿង​ប្រកាស​ច្បាប់​អាជ្ញាសឹក ​កាលពី​ដើម​ខែ​។ ការចេញ​ដីកា​​បង្ខំ​ចាប់ខ្លួន​នេះ ក្រោយ​ពីលោក​បាន​បដិសេធ​មិន​ចូល​ខ្លួន​បំភ្លឺ​​ ចំនួន ៣ ដង។ មេធាវីការពារ​ប្រធានាធិបតី លើកឡើង​ថា នោះជា​ដីកាមិនត្រឹម​ត្រូវ និង​​ខុសច្បាប់​។ ចំណែក ការិយាល័យ​ស៊ើបអង្កេត​​ប្រឆាំង​អំពើ​ពុករលួយ​របស់​ឥស្សរជនជាន់ខ្ពស់ បញ្ជាក់ថា ដីកា​បង្ខំឲ្យ​នាំខ្លួន​នេះ មាន​សុពលភាព​ រហូត​ដល់ថ្ងៃទី​៦ ខែមករា ២០២៥។

នាយករដ្ឋមន្រ្តីបារាំង សន្យាស្ថាបនាកោះម៉ាយ៉ុតឡើងវិញរួចរាល់ ក្នុងពេលតែ ២ឆ្នាំ

នៅថ្ងៃចន្ទ ទី៣០ ធ្នូ លោកនាយករដ្ឋមន្រ្តីបារាំង ហ្រ្វង់ស័រ បៃរូ បានធ្វើដំណើរទៅដល់កោះម៉ាយ៉ុត ដ

នាយករដ្ឋមន្រ្តីបារាំង សន្យាស្ថាបនាកោះម៉ាយ៉ុតឡើងវិញរួចរាល់ ក្នុងពេលតែ ២ឆ្នាំ

នៅថ្ងៃចន្ទ ទី៣០ ធ្នូ លោកនាយករដ្ឋមន្រ្តីបារាំង ហ្រ្វង់ស័រ បៃរូ បានធ្វើដំណើរទៅដល់កោះម៉ាយ៉ុត ដែនដីបារាំងដែលស្ថិតនៅមហាសមុទ្រឥណ្ឌា ក្រោយកោះបារាំងមួយនេះបានរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដោយសារខ្យល់ព្យុះ Chido កាលពីពាក់កណ្តាលខែធ្នូ កន្លងទៅ។ លោក បៃរូ ដែលទើបឡើងកាន់តំណែងថ្មីថ្មោង បានសន្យានៅចំពោះមុខប្រជាជនបារាំងនៅកោះម៉ាយ៉ុតថា នឹងស្ថាបនាកោះនេះឡើងវិញរួចរាល់ ក្នុងពេលតែ ២ ឆ្នាំប៉ុណ្ណោះ។

Get more results via ClueGoal